សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

មនុស្ស ​១៥​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

2022/06/22 11:57:34 am        469
​អ៊ុយក្រែន៖ មនុស្ស ​១៥​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ នៅ​ក្នុង​ការបាញ់​ផ្លោង​របស់​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយ​ក្រែ​ន។ ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​ក្មេង​អាយុ ​៨​ឆ្នាំ​ម្នាក់​។ ​ការវាយប្រហារ​នោះ​ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ១៦​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។ ​អភិបាល​តំបន់​នេះ​លោក Oleg Synegubov បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម Telegram ថា មនុស្ស ១៥​នាក់​ស្លាប់ និង ​១៦​នាក់​រងរបួស។ ទាំងនេះ​គឺជា​ផលវិបាក​ដ៏​អាក្រក់​ នៃ​ការ​បាញ់​ផ្លោង​នៅពេល​ថ្ងៃ​របស់​រុស្ស៊ី​នៅក្នុង​តំបន់ Kharkiv។ គួរ​កត់សម្គាល់​ថា ​ការស្លាប់​បាន​កើតឡើង​នៅ​ក្នុង​ឧបទ្ទវហេតុ​ចំនួន ​៤​ដាច់ដោយឡែក​ពី​គ្នា​។​ យោង​តាម​សេចក្ដីរាយការណ៍​ដោយសារ​ព័ត៌មាន AFP កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ទៅលើ​តំបន់ ​Chuguiv ដែល​ទីប្រជុំជន​មួយ​ស្ថិតនៅ​ចម្ងាយ ​៣០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Kharkiv។នៅ​ក្នុង​ការវាយប្រហារ​នេះ​មនុស្ស ​៦​នាក់​បាន​ស្លាប់ និង ​៤​នាក់​ផ្សេងទៀតរងរបួស​។ នៅ​ក្នុង​ការវាយប្រហារ​មួយ​ផ្សេងទៀត មនុស្ស ​៥​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ និង​ ១១​នាក់​រងរបួស​នៅក្នុង​ទីក្រុង Kharkiv​។ សូមបញ្ជាក់ថា តំបន់ Kharkiv ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៥០​គីឡូម៉ែត្រពី​ព្រំដែន​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​ដើរ​ថយ​ក្រោយ​ក្នុង​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស្ស៊ី​ល ខណៈ​ប្រទេស​មួយ​ចំនួន​ងាក​ទៅ​រក​ធ្យូងថ្ម​

2022/06/22 11:31:49 am        658
​អឺរ៉ុប៖ ទីក្រុង Brussels និង​អង្គការក្រៅរដ្ឋាភិបាល​នានា​បាន​បង្ហាញ​ក្ដី​បារម្ភ​ អំពី​ប្រទេស​មួយ​ចំនួន​របស់​សហ​ភាព​អឺរ៉ុប រួម​ទាំង​អាល្លឺម៉ង់​ងាក​ទៅ​ប្រើ​ធ្យូង​ថ្ម​សម្រាប់​ផលិត​ថាមពល ខណៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​។ ​​ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ប្រាប់​សារព័ត៌មាន​មួយ​ចំនួន​របស់​អឺរ៉ុប​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ថ្ងៃ​អង្គា​រថា យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ប្រើ​វិបត្តិ​នេះ​ដើម្បី​ដើរ​ទៅ​មុខ និង​មិន​ត្រូវ​ដើរ​ថយក្រោយ​លើ​ឥន្ធនៈ​ហ្វូ​ស្ស៊ី​ល​ដ៏​កង្វក់​នេះ​ឡើយ​។ លោកស្រី​បាន​បន្ថែម​ថា វា​ជា​ខ្សែបន្ទាត់​ដ៏​ត្រឹមត្រូវ ហើយ​មិន​ត្រូវ​កំណត់​ថា ​តើ​យើង​នឹង​ត្រូវ​ចាប់​ឱកាស​ដ៏​ត្រឹមត្រូវ​នោះ​អត់​។ ​ការ​ផ្លាស់ប្តូរ​គឺជា​ប្រតិកម្ម​ទៅ​នឹង​អឺរ៉ុប​ដែល​ស្រេកឃ្លាន​ថាមពល កំពុង​ត្រូវ​ប្រឈម​ខ្លាំង​នឹង​កង្វះខាត​ការ​ផ្គត់ផ្គង់ឧស្ម័ន ​និង​ប្រេង​របស់​រុស្ស៊ី ​ដែល​ធ្វើឱ្យ​ប៉ះ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មហិច្ឆតា​របស់​សហភាព​អឺរ៉ុប​ ដែល​នឹង​ត្រូវ​ក្លាយ​ជា​ប្រទេស​ដែល​ស្រោចស្រង់​បម្រែបម្រួល​អាកាសធាតុ​ នៅ​ត្រឹម​ឆ្នាំ ២០៥០។​​ប្រទេស​អាល្លឺម៉ង់ អូទ្រីស និង​ហូ​ឡង់​បាន​និយាយ​ថា ខ្លួន​នឹង​បន្ធូរបន្ថយ​វិធានការ​ការ​រឹតត្បិត​នានា លើ​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម បន្ទាប់ពី​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​របស់​រុស្ស៊ី Gazprom បាន​អះ​អាង​ថា ខ្លួន​នឹង​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ដែល​ខ្លួន​ផ្គត់ផ្គង់​តាម​បំពង់ Nord Stream ទៅកាន់​ប្រទេស​អាល្លឺម៉ង់​៕អត្ថបទ៖ សុខមាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

2022/06/22 11:30:56 am        172
ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានទទួលការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយបងប្អូនខ្មែរឥស្លាម រស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត ដែលជាទីគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាមកចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គលេខាធិការ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជម្រុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដោយផ្តោតលើបញ្ហាសំខាន់ៗជាច្រើន

2022/06/22 11:25:55 am        97
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះបានដំណើរការកិច្ចប្រជុំជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។កិច្ចប្រជុំនេះមានការចូលរួមពី សំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ នៅក្នុងកិច្ចប្រជុំប្រមុខការពារជាតិកម្ពុជាបានលើកឡើងអំពីបញ្ហាសំខាន់ៗជាច្រើននៅក្នុងតំបន់ និងពិភពលោក រួមមានបញ្ហាប្រកួតប្រជែងរវាងមហាអំណាច ការបែងចែកផ្នែកមនោគមន៍វិជ្ជា ការ កៀបសង្កត់ សង្គ្រាមស៊ីវិល គ្រោះមហន្តរាយ រហូតដល់ជំងឺរាតត្បាតសកល បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត៕

អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម កោតសរសើរគោលនយោបាយសុខដុមនីយកម្មរបស់កម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម

2022/06/22 11:21:15 am        265
ភ្នំពេញៈ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងជាជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុម-នីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា៕

ប្រមុខការពារជាតិកម្ពុជា៖ ការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ ពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាឡើយ

2022/06/22 11:15:23 am        358
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអះអាងថា «ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ គឺកម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ»។ សម្តេចបញ្ជាក់ថា «ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានដូចគ្នា»។  ការអះអាងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើឡើងចំពោះមុខបណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ាន ក្នុងពេលដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

ទួរគី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ចរចា​ស្ដីពី​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​តាម​ច្រក​សមុទ្រ​ខ្មៅ​

2022/06/22 10:55:13 am        692
​ទួរគី៖ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​មួយចំនួន​ឲ្យ​ដឹង​ថា ទួរគី​ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចពិភាក្សា​រវាង​ក្រុម​មន្ត្រី​រុស្ស៊ី-អ៊ុយ​ក្រែ​ន និង​អង្គការសហប្រជាជាតិ​ សម្រាប់​ការចរចា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ ដោយ​ផ្ដោតសំខាន់​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិជាថ្មី ​ដែល​បច្ចុប្បន្ន​ត្រូវបាន​ជាប់​នៅក្នុង​កំពង់ផែសមុទ្រ​ខ្មៅ​។ ​ទូរទស្សន៍​ក្នុងស្រុក​របស់​ទួរគី NTV និង CNN Turk និង​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​សម្តី​។ ដោយ​សំអាង​តាម​ប្រភព​របស់​ប្រធានាធិបតី​ទួរគីដែលបាននិយាយកាលពីថ្ងៃអង្គា​រថា កិច្ច​ប្រជុំ​ដែល​បានគ្រោង​ទុក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុលនឹង​កើតមាន​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Moscow ក្នុង​សប្តាហ៍​នេះ ដោយ​គណៈប្រតិភូ​ការពារជាតិ​ទួរគីដើម្បី​ពិភាក្សា​លម្អិត​ អំពី​ច្រករបៀង​សមុទ្រ​ដែលមាន​សុវត្ថិភាព​នៅក្នុង​សមុទ្រ​ខ្មៅ​។​ ​ទីភ្នាក់ងារ TASS របស់​រុស្ស៊ី​ក៏បាន​បញ្ជាក់​ពី​ផែនការ ​សម្រាប់​កិច្ចពិភាក្សា​របស់​គណៈប្រតិភូ​យោធា​ទួរគី​ផងដែរ ដោយ​យោងតាម​សម្តី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov។​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​រាប់លាន​តោន​បច្ចុប្បន្នកំពុង​ជាប់​នៅក្នុង​កំពង់ផែ​អ៊ុយ​ក្រែ​ន ទាំង​ត្រូវបាន​រារាំង ទាំង​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី ហើយ​នាវា​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ទឹក​ ដែល​បានដាក់​នៅក្នុង​សមុទ្រ​ខ្មៅ​។​ ​ប្រភព​នានា​ដែល​និយាយ​ទៅកាន់​សារព័ត៌មាន Reuters បាន​និយាយថា កិច្ចប្រជុំ​ចតុ​ភាគី​រវាង​ទួរគី អ៊ុយ​ក្រែ​ន រុស្ស៊ី និង​អង្គការសហប្រជាជាតិ​ នឹងធ្វើ​ឡើង​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ អាច​នឹងមាន​ការចូល​រួម​ពី​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres៕អត្ថបទ៖ សុខមាន

ទឹកជំនន់​បន្ត​ជន់​លិច​ប្រទេស​បង់​ក្លា​ដែ​ស​ និង​ឥណ្ឌា​ឆក់​យក​ជីវិត​មនុស្ស​ជិត ​៧០​នាក់ និង​រាប់​លាន​នាក់​ត្រូវ​ស្ថិតនៅ​តែលតោល​

2022/06/22 10:34:36 am        365
​ឥណ្ឌា៖ ក្រុម​មន្ត្រី​និយាយ​ថា ទឹកជំនន់​បាន​ជន់​លិច​ផ្នែក​ខ្លះ​ទៀត​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​ប្រទេស​ឥណ្ឌា​ភាគ​ឦសាន​បន្ថែម​ទៀត​កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​ទៅដល់​មនុស្ស​ជាង ៩,៥​លាន​នាក់​ស្ថិតនៅ​តែលតោល​ក្នុង​ទឹកជំនន់​ដោយមាន​អាហារ និង​ទឹក​ទទួលទាន​តិចតួចបន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​។ ​ភ្លៀង​រដូវ​មូសុង​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​ខ្លាំងក្លា​បំផុត ​ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​នៅ​តំបន់​ខ្លះ​នៃ​វាលទំនាប​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៦៩​នាក់​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមក​នៅ​ទីនោះ និង​នៅ​ក្នុង​រដ្ឋ​ Assam ប្រទេស​ឥណ្ឌាភាគ​ឦសាន។​ ​លោក Abu Bakar អាយុ ២៦​ឆ្នាំ​ជា​អ្នកស្រុក​នៅ​ស្រុក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ Sunamganj ភាគ​ឦសាន​ប្រទេស​បង់​ក្លា​ដែ​សបាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​តាម​ទូរស័ព្ទ​ថា មនុស្ស​គ្មាន​អាហារ​ទទួល​ទាន​ទេ​។ពួកគេ​មិន​ទាំង​ទទួល​បាន​ទឹក​សម្រាប់​ទទួលទាន​ផង​ទេ ចាប់​តាំង​ពី​ទឹកជំនន់​បាន​លិច​អណ្ដូង​ស្នប់​ទាំងអស់​។ ​អង្គការ UNICEF បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា មនុស្ស​ចំនួន ៤​លាន​នាក់​រួម​ទាំង​កុមារ ១​.៦​លាន​នាក់​ដែល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ទឹកជំនន់​ដ៏​គំហុក ក្នុង​ប្រទេស​បង់​ក្លា​ដែ​សភាគ​ឦសាន​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​៕អត្ថបទ៖ សុខមាន

ឥណ្ឌាជួយបោសសម្អាតមីនភូមិចំនួន០៤ ក្នុងខេត្តកោះកុង ដើម្បីឲ្យក្លាយជាភូមិអស់មីន និងបង្កើតតំបន់ផ្តល់នូវអវយវៈសិប្បនិម្មិតចំនួន០២នៅកម្ពុជា សម្រាប់ជួយដល់ជនរងគ្រោះដោយសារមីន

2022/06/22 07:14:54 am        625
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន​ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency រវាងឯកឧត្តម ស៊ុយ ជីហ៊ាង អគ្គលេខាធិការស្តីទីនៃអាជ្ញាធរមីន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាអនុវត្ត "គម្រោងផ្តល់ផលរហ័ស - ភូមិអស់មីនក្នុងខេត្តកោះកុង" នាថ្ងៃនេះ គឺជាជំហានដ៏រឹងមាំ ដើម្បីចូលរួមនាំឲ្យកម្ពុជាខិតទៅជិតគោលដៅនៃការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ក៏ដូចជាការបង្ហាញមួយទៀត នៃចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងប្រពៃណីដ៏យូរអង្វែងរវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលជិត ២៥០០ឆ្នាំ និងចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះបានផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាព ការអភិវឌ្ឍសមត្ថភាពមន្រ្តីអាជ្ញាធរមីន និងការចូលរួមឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីនឆ្នាំ២០២៥។ ឯកឧត្តម បានបន្តទៀតថា អាជ្ញាធរមីន បាននឹងកំពុងដំណើរការយន្តការភូមិអស់មីន និងកំពុងលុបបំបាត់ការគំរាមកំហែងទាំងអស់នៅក្នុងភូមិជាក់លាក់ ដែលនឹងមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់អ្នកទទួលផលផ្ទាល់ប៉ុណ្ណោះទេ វានឹងធ្វើឱ្យជីវភាពភូមិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង ដែលថ្ងៃនេះ សាធារណរដ្ឋឥណ្ឌា នឹងជួយប្រែក្លាយភូមិចំនួន ០៤ ស្ថិតក្នុងខេត្តកោះកុង ទៅជាភូមិអស់មីន ក្នុងចំណោមភូមិចំនួន ២៨ ដែលកំពុងរងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា រយៈពេល ៣០ឆ្នាំ ដោយមានការគាំទ្រពីម្ចាស់ជំនួយ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ផ្ទៃដីប្រមាណ ២.៣៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនប្រមាណ ៧.៥ លាននាក់ ព្រមទាំងបានចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤.៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ នាក់ ក្នុងឆ្នាំ ២០២១។ ទោះបីមានកិច្ចខិតខំប្រឹងប្រែងបែបនេះ ប្រជាជនកម្ពុជា ប្រមាណជាង ១ លាននាក់ កំពុងរស់នៅ និងប្រកបមុខរបរលើតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លើផ្ទៃដី ១.៩៩១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៣៦ គីឡូម៉ែត្រក្រឡា ដែលនឹងត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា)ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ឆ្នាំ ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រការងារបោសសម្អាតមីន។ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh បានមានប្រសាសន៍ថា ឯកឧត្តម មានសេចក្តីសប្បាយរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន លើគម្រោងធ្វើឲ្យភូមិចំនួន ០៤ ក្នុងខេត្តកោះកុង ជាភូមិអស់មីន ដោយនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជិត ៨.000 នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំងនេះ តាមរយៈគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដែលគម្រោងនេះគឺជាផ្នែកមួយនៃទំនាក់ទំនងឥណ្ឌា-កម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh បានកោតសរសើរចំពោះអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហាមីន ដើម្បីធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ឥណ្ឌាកំពុងធ្វើការជាមួយអាជ្ញាធរមីន ដើម្បីកំណត់តំបន់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងរួមចំណែកដល់កិច្ចខិតខំរបស់កម្ពុជាឲ្យសម្រេចតាមគោលដៅ ហើយរដ្ឋាភិបាលឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់ការងារសកម្មភាពមីនកម្ពុជា នៅគ្រប់កម្រិត និងគ្រប់ពេលវេលា៕

ប្រមុខការពារជាតិឡាវគាំទ្រ និងសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៅកម្ពុជា

2022/06/21 07:08:42 pm        179
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ សូមសម្តែងការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៅកម្ពុជា។ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។នៅក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឡាវ បានសម្តែងការវាយតម្លៃខ្ពស់ និងការពេញចិត្តចំពោះវឌ្ឍភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ទទួលបានល្អប្រសើរ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩។សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM
ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
06/20/2026 10:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/20/2026 08:06 AM
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM