សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

លោក Zelenskyy ​និយាយថា រុស្ស៊ី​ព្យាយាម​បន្ត​ការវាយលុក​ទីក្រុង Kharkiv និង​បន្ទោស​រុស្ស៊ី​ចំពោះវិបត្តិ​ស្បៀងអាហារ​

2022/06/21 02:32:40 pm        758
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​រុស្ស៊ី​កំពុងព្យាយាមបន្ត​ការវាយលុក​លើ​ទីក្រុង Kharkiv ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​។ ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ទៅកាន់​វេទិកា​មួយ​ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី លោក​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ និង​ដណ្តើមយក​ទីក្រុង Mykolaiv និង Sloviansk។ លោក Zelenskyy បាន​អង្វរ​ជាថ្មី​ម្តងទៀត​សុំ​អាវុធ​ពី​ប្រទេស​លោកខាងលិចបន្ថែមទៀត ​ដើម្បីការពារ​ការវាយលុករបស់​រុស្ស៊ី​។​ ​លោក​បាន​និយាយថា យើង​ត្រូវការ​ការគាំទ្រ​ពី​អ្នក យើង​ត្រូវការ​អាវុធ អាវុធ​ដែល​នឹងមាន​សមត្ថភាពប្រសើរ​ជាង​អាវុធ​រុស្ស៊ី​។ នៅពេលដែល​លោក​ត្រូវបាន​គេ​សួរ ​អំពី​ទស្សនវិស័យ​របស់​អ៊ុយ​ក្រែ​ន​សម្រាប់​សមាជិកភាពស​ហ​ភាពអឺរ៉ុប លោក Zelenskyy បាន​និយាយថា អត្ថប្រយោជន៍​ចម្បង​ក្នុងការទទួល​បានជា​បេក្ខភាព គឺជាការលើកទឹកចិត្ត​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​។​ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះដែរ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែងទៅកាន់​សហភាព​អាហ្វ្រិក (AU) ដោយបាន​ដាក់​កំហុស​ប្រទេស​រុស្ស៊ី​ ចំពោះ​មហន្តរាយ​សម្រាប់ការកើនឡើង​តម្លៃ​ស្បៀងអាហារ​។​​លោក Zelenskyy បាន​និយាយ​តាមរយៈ​បណ្តាញ​វីដេអូ​ថា ប្រសិនបើ​វា​មិនមែនជា​សង្គ្រាមរុស្ស៊ីទេនោះ ប្រជាជន​នៅ​ទ្វីបអាហ្វ្រិក ប្រជាជន​នៅ​អាស៊ី និង​កន្លែង​ផ្សេងទៀត​លើ​ពិភពលោក នឹងមិនទទួលរង​ពី​ការកើនឡើង​ដ៏​មហន្តរាយ​នៃ​តម្លៃ​អាហារ​នោះដែរ​។ លោកបាន​ថ្កោលទោស​ការបិទច្រករបស់​រុស្ស៊ី​នៅ​កំពង់ផែ​អ៊ុយ​ក្រែ​ន ខណៈដែល​ការចរចា​ជាច្រើន​សប្តាហ៍​លើ​ច្រករបៀង​សុវត្ថិភាព ​ដើម្បីនាំចេញ​គ្រាប់​ធញ្ញជាតិ​មានការ​រីកចម្រើន​តិចតួច ហើយ​រដូវ​កាល​ប្រមូល​ផល​រដូវក្តៅ​ក៏បាន​មកដល់៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ចោទ​ក្រុម​សមាជិក G20 ពី​បទ​យក​កិច្ចពិភាក្សា​ពី​បញ្ហា​សុខភាព​ធ្វើជា​រឿង​នយោបាយ​ ក្រោយ​រិះគន់​លើ​សង្គ្រាម​អ៊ុយ​ក្រែ​ន

2022/06/21 12:24:19 pm        437
​រុស្ស៊ី៖ កាលពី​ថ្ងៃ​ចន្ទ ប្រទេស​រុស្ស៊ី​បាន​ចោទ​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង​២០ ឬ​ G20 ពី​បទ​យក​កិច្ចប្រជុំ​ស្ដីពី​សុខភាព​សកល​មក​ធ្វើជា​រឿង​នយោ​បាយ ខណៈ​ខ្លួន​ប្រឈម​ការរិះគន់​ជុំវិញ​ការវាយប្រហារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ជាដើម​ចម​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ខ្លួន​ធ្លាក់​ក្នុង​ភាព​ចលាចល​។ ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​គ្របដណ្ដប់​កិច្ចប្រជុំ G20 នៅ​ឆ្នាំនេះ ដែល​បច្ចុប្បន្ន​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​ព្យាយាម​បង្រួបបង្រួម​ក្រុម​ប្រទេស​នេះ និង​ទប់ទល់​សម្ពាធ​ពី​សមាជិក​លោក​ខាង​លិច​ ឲ្យ​ដក​ប្រទេស​រុស្ស៊ី​ចេញពី​កិច្ចប្រជុំ​នេះ​។​ ​មន្ត្រី​ក្រសួងសុខាភិបាល​រុស្ស៊ី​លោក Oleg Salagay បាន​ប្រាប់​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល G20 នៅ​ក្នុង​ទីក្រុង Yogyakarta ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ថា យើង​កំពុង​ស្នើ​ឲ្យ​មិត្ត​រួមការ​ងារ​របស់​យើង ​កុំ​យក​វេទិកា​ស្ដីពី​សុខភាព​របស់​ប្រទេស G20 ធ្វើជា​បញ្ហា​នយោបាយ និង​បន្ត​នៅ​ជាមួយគ្នា និង​ពិភាក្សា​ការថែទាំ​សុខភាព​ជាមួយគ្នា។ ​ក្រុម​តំណាង​មកពីសហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អូស្ត្រាលី និង​កាណាដាបាន​ជំរុញ​ឲ្យ​រុស្ស៊ី​បញ្ចប់​ការ​វាយ​លុក​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បង្កើន​ការវាយប្រហារ​លើ​ទីក្រុង​សំខាន់ៗ​នៅ​អ៊ុយ​ក្រែ​នភា​គ​ខាងកើត

2022/06/21 10:40:30 am        1362
​រុស្ស៊ី៖ កងកម្លាំង​រុស្ស៊ី​បាន​ដណ្តើម​យក​ដែនដី​តាម​ដង​ទន្លេ​ សមរភូមិ​ជួរមុខ​មួយ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​បាន​បង្កើន​សម្ពាធ​លើ​ទីក្រុង​សំខាន់ៗ​ចំនួន​ពីរ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​ព្យាករណ៍​ថា​ ទីក្រុង​ Moscow នឹង​បង្កើន​ការវាយប្រហារ​នៅមុន​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ ដែល​រំពឹងថា​នឹង​ស្វាគមន៍​ការចូល​ជា​សមាជិក​របស់​ទីក្រុង Kyiv ក្នុង​ប្លុក​នេះ​។ ​អភិបាល​តំបន់ Luhansk របស់​អ៊ុយ​ក្រែ​នជា​តំបន់​មួយ ​ក្នុងចំណោម​តំបន់​រង​ការវាយប្រហារ​ខ្លាំងក្លា​បំផុត​របស់​រុស្ស៊ី ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​បាន​និយាយ​ថា ស្ថានភាព​ពិតជា​យ៉ាប់យ៉ឺន​ខ្លាំង​ណាស់​នៅ​តាម​សមរភូមិ​ជួរមុខ ​ទាំងអស់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​។ អភិបាល​តំបន់​នេះ​លោក Serhiy Gaidai បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​ថា កងទ័ព​រុស្ស៊ី​បាន​ប្រមូល​កម្លាំង​បម្រុង​គ្រប់​គ្រាន់ ដើម្បី​ចាប់ផ្តើម​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ។​​លោក​ថា កងកម្លាំង​រុស្ស៊ី​គ្រប់គ្រង​ភាគច្រើន​នៃ​ទីក្រុង Sievierodonetsk ក្រៅពី​រោងចក្រ​គីមី Azot ជាទី​ដែល​ជន​ស៊ីវិល​រាប់​រយ​នាក់​កំពុង​ជ្រកកោន​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍ ចំណែក​ផ្លូវ​ត​ភ្ជាប់​ទៅ​កាន់​ទីក្រុង Sievierodonetsk ​និង​ទីក្រុង​ធំ​ទី​២ Lysychansk ទៅកាន់​ទីក្រុង Bakhmut ស្ថិត​ក្រោម​ការ​បាញ់​ផ្លោង​ឥត​ឈប់​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ក្លាយ​ជា​អ្នកផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ធំ​បំផុត​របស់​ចិន ​ស្រប​ពេល​រង​ទណ្ឌកម្ម​ព្រោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/06/21 10:21:27 am        1110
​រុស្ស៊ី៖ រុស្ស៊ី​ក្លាយជា​ដៃគូ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ធំ​បំផុត​របស់​ប្រទេស​ចិន ខណៈ​ប្រទេស​នេះ​បាន​លក់​ប្រេង​ឆៅ​បញ្ចុះតម្លៃ​ទៅ​ឲ្យ​ទីក្រុង​ប៉េកាំង ស្រប​ពេល​រង​ទណ្ឌកម្ម​ព្រោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​ ​ការនាំចេញ​ប្រេង​របស់​រុស្ស៊ី​បាន​ហក់​ឡើង​ដល់ ​55% ខ្ពស់​ជាង​កាល​ពី​មួយ​ឆ្នាំមុន​រហូតដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ខែ​ឧសភា ជំនួស​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​របស់​ចិន​។ ប្រទេស​ចិន​បាន​បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី ​ទោះបីជា​ជាប់ដៃ​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ COVID-19 និង​កំណើន​សេដ្ឋកិច្ច​យឺត​ក៏ដោយ​។ កាលពី​ខែ​កុម្ភៈ ប្រទេស​ចិន និង​រុស្ស៊ី​បាន​ប្រកាស​ពី​សម្ព័ន្ធ​ភាព​គ្មាន​ព្រំដែន​។​ហើយ​ក្រុមហ៊ុន​នានា​របស់​ចិន​ រួម​ទាំង​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​រដ្ឋ​ខ្នាត​យក្ស Sinopec និង​ Zhenhua បាន​បង្កើន​ការ​ទិញ​ប្រេង​ឆៅ​របស់​រុស្ស៊ី​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បន្ទាប់ពី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន ខណៈ​ដែល​អតិថិជន​នៅ​ក្នុង​សហភាព​អឺរ៉ុប ​និង​សហរដ្ឋអាមេរិក​ឈប់​ទិញ​ថាមពល​របស់​រុស្ស៊ី អនុវត្ត​តាម​ទណ្ឌកម្ម​ជុំវិញ​សង្គ្រាម​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយ​ថា ​សប្ដាហ៍​ប្រវត្តិសាស្ត្រ​ចាប់ផ្ដើម​សម្រាប់​អ៊ុយ​ក្រែ​ន និង​ប្ដេជ្ញា​ការពារ​ភាគខាងត្បូង​

2022/06/20 02:29:08 pm        996
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃអាទិត្យ​បាន​ចាត់​ទុក​សប្តាហ៍​នៅ​ពេល​ខាងមុខនេះ​ថា ​ជា​ប្រវត្តិសាស្ត្រ ដោយ​ការ​ថ្លែង​របស់​គណៈកម្មការ​អឺរ៉ុប​ថា អ៊ុយ​ក្រែ​ន​ក្លាយ​ជា​បេក្ខជន​សម្រាប់​សមា​ជិក​ភាព​ដែល​ត្រូវ​បាន​ពិភាក្សា​ដោយ​មេដឹកនាំ​នៃ​ប្លុក​ទាំង 27​ប្រទេស​។ លោក Zelenskyy បាន​និយាយ​ថា វា​នឹង​ស្ថិត​ក្នុងចំណោម​ការសម្រេច​លើ​ជោគវាសនា សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ុយ​ក្រែ​ន​។ សង្គ្រាម​បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ដើម្បី​ដាក់​បេក្ខភាព​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ឆាប់រហ័ស ប៉ុន្តែ​ដំណើរការ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងចំណាយ​ពេល​ច្រើន​ឆ្នាំ។​ ខណៈ​លោក​ធ្វើដំណើរ​ត្រឡប់​ពី​ការចុះពិនិត្យ​ទៅកាន់​ទីក្រុង Mykolaiv និង Odesa តាម​បណ្តោយ​សមុទ្រ​ខ្មៅ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប្តេជ្ញា​ការពារ​តំបន់​ភាគ​ខាង​ត្បូង​របស់​ប្រទេស​ នៅក្នុង​សុន្ទរកថា​របស់លោក​។ ថ្លែង​នៅ​លើ​រថភ្លើង​លោក Zelenskyy បាន​និយាយ​ថា យើង​នឹងមិន​ប្រគល់​តំបន់​ភាគខាងត្បូង​ឲ្យ​ទៅ​នរណាម្នាក់​នោះទេ យើង​នឹង​យក​ត្រលប់​មកវិញ​អ្វីៗ​ទាំងអស់​ដែលជា​របស់​យើង ហើយ​សមុទ្រ​នឹង​ជា​របស់​អ៊ុយ​ក្រែ​ន និង​មាន​សុវត្ថិភាព​។លោក Zelenskyy និយាយថា យើង​ពិតជា​នឹង​ស្ដារឡើងវិញ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ត្រូវ​បាន​បំផ្លាញ រុស្ស៊ី​គ្មាន​មី​ស៊ី​ល​ច្រើន​ដូច​ប្រជាជន​របស់​យើង​មានបំណង​ប្រាថ្នា​ចង់​រស់នៅ​នោះ​ទេ​។ សមាជិកសភា​អ៊ុយ​ក្រែ​ន​ម្នាក់​កាលពី​ថ្ងៃអាទិត្យបាន​និយាយ​ថា ​នៅក្នុង​តំបន់​មួយចំនួន​របស់​ប្រទេស​លោកស្រី អាវុធ​រុស្ស៊ី​មាន​ចំនួន​ច្រើនជាង​អ៊ុយ​ក្រែ​ន​ ១០​ទល់នឹង​១​។ លោកស្រី Ivanna Klympush-Tsintsadze បាន​ថ្លែង​ទៅកាន់​ទូរទស្សន៍​អង់គ្លេស​ Sky News ដោយ​បន្ត​ការអំពាវ​នាវ​សុំ​អាវុធធុន​ធ្ងន់​បន្ថែមទៀត​ពី​ប្រទេស​លោកខាងលិច​។ ការគាំទ្រ​ផ្នែក​យោធា​ពី​បណ្តា​ប្រទេស​លោកខាងលិច គឺជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​គួរឱ្យភ្ញាក់ផ្អើល​របស់​អ៊ុយ​ក្រែ​ន ​ទប់ទល់​កងកម្លាំង​រុស្ស៊ី​ដែលមាន​ចំនួន​ច្រើនជាង​ និង​មាន​អាវុធ​ល្អ​ជាង៕អត្ថបទ៖ ប៊ុនថន

កូរ៉េខាងជើង​រាយការណ៍​ករណី​គ្រុនក្ដៅ​ជិត​ ២​ម៉ឺន​នាក់​បន្ថែម​ទៀត ស្រប​ពេល​ផ្ទុះ​វីរុស COVID-19

2022/06/20 12:21:42 pm        421
​កូរ៉េខាងជើង​៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​នេះ​បាន​កត់ត្រា​ករណី​គ្រុនក្ដៅ​ជាង ១៨​,៨២០​នាក់​បន្ថែម​ទៀត និង​គ្មាន​ករណី​ស្លាប់​ថ្មី ស្រប​ពេល​ការទទួលស្គាល់​ការផ្ទុះ​រាលដាល​វីរុស COVID-19 លើកដំបូង​របស់ខ្លួន។ ​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ជំងឺ​គ្រុនក្ដៅ​ជាង ៤​.៦​លាន​នាក់​អំឡុង​ការ​ផ្ទុះ​រាលដាល​ជា​លើក​ដំបូង ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ពុំបាន​បង្ហាញ​ថា ​តើ​មាន​អ្នកជំងឺ​ប៉ុន្មាន​នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា។ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ករណី​ជំងឺ​គ្រុនក្ដៅ​ជាង ២៣,១០០​នាក់​រយៈពេល​ ៣​ថ្ងៃ​ជាប់​គ្នា​ដែល​បាន​រាយការណ៍​ការ​ឆ្លង​នៅ​តែ​មាន​ចំនួន​ក្រោម ៣០,០០០​នាក់​។​ ​របប​ឯកា​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​មេដឹកនាំ​ជំនាន់ទី​៣ ​លោក Kim Jong Un មិន​ព្រម​ទទួលយក​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ទេ​រួម​ទាំង​វ៉ាក់សាំង ទោះបីជា​វិបត្តិ​កង្វះ​អាហារូបត្ថម្ភ​កាន់តែ​ធ្ងន់ធ្ងរ និង​ប្រព័ន្ធ​ថែទាំ​សុខភាព​ទន់ខ្សោយ​ក៏ដោយ​។​​អង្គការ​សុខភាព​ពិភពលោក​បាន​សម្តែង​ការ​មន្ទិល​សង្ស័យ ​ចំពោះ​ការ​អះអាង​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​ថា ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​កំពុង​ថយ​ចុះដោយ​ព្រមាន​ថា ​ករណី​ឆ្លង​ត្រូវ​បាន​រាយ​ការណ៍​តិចតួច ហើយ​ស្ថានភាព​អាច​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​។​ ប្រទេស​នេះ​បាន​រាយការណ៍​ថា ​មាន​អ្នក​ស្លាប់​ត្រឹមតែ ៧៣​នាក់​ប៉ុណ្ណោះ​មក​ទល់​ពេល​នេះ​ គឺ​ទាប​ជាង​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​ការ​ផ្ទុះ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាប់​លាន​នាក់​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីខួប ៤៥ឆ្នាំ​ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម

2022/06/20 11:29:57 am        858
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម បានអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញពីប្រវត្តិ នៃដំណើរតស៊ូរបស់សម្តេច និងយុទ្ធមិត្ត កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរ៤៥ឆ្នាំមុន គឺលទ្ធផលនៅថ្ងៃនេះ ដែលជាការតស៊ូរំដោះជាតិ នាំឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ខណៈដែលកម្ពុជាបានបន្តនូវសុខសន្តិភាព និងការរីកចម្រើនជាលំដាប់។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រវត្តិសាស្ត្រ នៃកម្ពុជា គឺភស្តុងតាង​បញ្ជាក់ពីដំណើរតស៊ូ ប្តូរផ្តាច់ ដើម្បីជាតិ មាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា។ ប្រវត្តិសាស្ត្រនេះ សម្តេចមិនចង់លើកឡើងឡើយ ព្រោះវាជារឿងឈឺចាប់បំផុត ដែលមនុស្សអាចទ្រាំបាន តែបើមិនលើកក៏មិនកើតដែរ ដើម្បីឱ្យប្រជាពលរដ្ឋកាន់ជ្រួតជ្រាប។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ មានជំរើសមួយចំនួន ដែលសម្តេចត្រូវសម្រេចជ្រើសរើស តែអ្វីដែលសម្តេចបានជ្រើសរើសនាពេលនោះ គឺត្រូវឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម​ដោយខុសច្បាប់ ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជា​ពីរបបអាវខ្មៅ ឃោរឃៅ យង់ឃ្នង។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអំឡុង ៤៥ឆ្នាំមុននោះ គឺជាការសម្រេចចិត្តស្លាប់-រស់ ដែលយើងមិនមានជម្រើសល្អជាងនោះឡើយ។ សម្តេចតេជោ ហ៊ុ ន សែន បញ្ជាក់ថា «អ្វីៗត្រូវចាប់ផ្តើមនៅទីនេះ គឺតំបន់កោះថ្ម-X-16»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលដែលសម្តេចចូលអុជធូបនៅតំបន់កោះថ្ម-X16 សម្តេចបានស្រក់ទឹកភ្នែក ស្រណោះអាល័យ ពន់ពេក ដែលក្នុងនាមយុវជនម្នាក់ បែរជាត្រូវទទួល​អំរែកដ៏ធ្ងន់ ដែលជាអំរែក ត្រូវតស៊ូដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរង​ការកាប់សម្លាប់ដ៏ព្រៃផ្សៃបំផុត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្សែភាគយន្តខ្នាតធំរៀបរាប់ពីដំណើរចេញ​តស៊ូរំដោះជាតិកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី៤៥ឆ្នាំមុន កំពុងដំណើរការថត និងផលិត ហើយនឹងត្រូវចាក់បញ្ចាំងនៅអំឡុងឆ្នាំ២០២៣ខាងមុខនេះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វៀតណាមជួយកម្ពុជា ហើយកម្ពុជា ក៏បានជួយវៀតណាមដូចគ្នាផងដែរ នៃដំណាក់កាលដ៏លំបាក រវាងប្រទេសទាំងពីរ ដែលបានញាំញីដោយសង្គ្រាមនៅវៀតណាម(វៀតណាមខាងជើង និងខាងត្បូង) និងអំពើប្រល័យពូជសាសន៍(នៅកម្ពុជា នៃរបបកម្ពុជាប្រជាធិបតេយ្យ)។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា សម្តេចគឺជាអ្នកបង្កើតទ័ព និងដឹកនាំកងទ័ព ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងប្រឹងប្រែងទប់ទល់​មិនឱ្យ​របបដ៏ខ្មៅងងឹតនោះ កើតឡើងវិញលើទឹកដីដ៏កំសត់របស់យើងជាថ្មីម្តងទៀតឡើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយចោទជាសំនួរថា តើការអន្តរាគមន៍របស់កងទ័ព​វៀតណាម​ចូលមកជួយរំដោះប្រជាជនកម្ពុជាត្រូវ ឬខុស? ចម្លើយ គឺតាមរយៈតុលាការកូនកាត់ កម្ពុជា-អង្គការសហប្រជាជាតិ ដែលកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយតុលាការ​នោះមានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាម័ញ្ញក្នុងតុលាការកម្ពុជា ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនវៀតណាម ដែលបានចូលមក​អន្តរាគមន៍ជួយវាយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត បានដកចេញទៅវិញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ គឺមុនរយៈពេល២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងបាវីស​ទៅទៀត ខណៈដែលក្រុមជំនាញការវៀតណាម បានដកចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨៨ (មុន១ឆ្នាំ ដែលកងទ័ពវៀតណាមដកចេញ)។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាព បានកើតឡើងរយៈពេលជាង ៤៣ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ រយៈពេល ៤៣ឆ្នាំមកនេះ កម្ពុជាបានធ្វើកិច្ចការជាច្រើនជាមួយវៀតណាម ក្នុងនោះសម្រេចការបោះបង្គោលព្រំដែន ៨៤ភាគរយ ខណៈដែលចំណុចសេសសល់ ១៦ភាគរយទៀត កំពុងដំណើរការជាបន្តបន្ទាប់ ដោយឈរលើទស្សនវិស័យព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសជិតខាង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាក់ថា «កម្ពុជាមិនអាចឱ្យបាត់បង់ទឹកដីចូលទៅកាន់​ប្រទេសវៀតណាម ហើយវៀតណាម ក៏មិនចង់បានទឹកដីកម្ពុជាដូចគ្នាផងដែរ»។ សម្តេចបញ្ជាក់ថា កម្ពុជារក្សាឱ្យបានទឹកដី ដែលបន្សល់ទុកដោយអាណានិគមន៍និយមបារាំង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមែនតែបូរណភាពទឹកដីកម្ពុជា ជាមួយ​ប្រទេសវៀតណាម​នោះទេ ជាមួយប្រទេសក្បែរខាងផ្សេងទៀត ក៏មិនឱ្យមាន​ការបាត់បង់​ទឹកដីដូចគ្នា សូមប្រជាពលរដ្ឋស្ងប់ចិត្ត និងទុកចិត្តលើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលអនាគតតំបន់កោះថ្ម X-16 នឹងក្លាយ​តំបន់អភិវឌ្ឍន៍ ខណៈដែលច្រកទ្វារអន្តរជាតិព្រំដែនរវាងកម្ពុជា-វៀតណាម នៅតំបន់នោះ នឹងត្រូវបង្កើតឡើង ហើយការដោះដូរទំនិញ និងផលប្រយោជន៍​រវាងប្រទេសទាំង​ពីរក៏មានភាពមមារញឹកផងដែរ។- សម្តេចតេជោ ហ៊ុន សែន ជំរុញដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរមូលដ្ឋាន ត្រូវរក្សាទុកដីបម្រុងទុករបស់រដ្ឋនៅតំបន់កោះថ្ម X-16 ជាង១.០០០ហិកតា(មួយពាន់ហិកតា)ឱ្យបាន ដើម្បីទុកវិនិយោគមន៍តាមតម្រូវការ នៃការរីកចម្រើននៅតំបន់នោះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បាយមួយពេលរបស់ប្រជាជនវៀតណាម ដែលផ្តល់​ជូនសម្តេច និងយុទ្ធមិត្តកាលពី៤៥ឆ្នាំមុន គឺជាអាហារ ដ៏មានគុណតម្លៃមិន​អាចប្រៀបធៀប​បានឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ព្រោះតែអាហារមួយពេលនោះ នាំឱ្យកម្ពុជា​សល់ស្រូវ-អង្ករ​រាប់លានតោននាពេលនេះ»។បងរឹម, [6/20/2022 11:23 AM]- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនត្រូវឱ្យមានឱនភាពសេដ្ឋកិច្ចដោយសារវិបត្តិ នៃជំងឺកូវីដ-១៩នោះឡើយ ខណៈដែលកម្ពុជានៅមានការវាយតម្លៃកម្រិតខ្ពស់ នៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដោយអង្គភាពសេដ្ឋកិច្ចធំៗ ដើម្បីសម្រេចគោលដៅចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ​ឱ្យបន្តប្រុងប្រយ័ត្ន​ពីការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ និងនាំគ្នាទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការវ៉ាក់សាំងកូវីដ-១៩ នៅតែបន្តចាក់​ជូន​ប្រជាពលរដ្ឋ​ដោយមិនគិតថ្លៃ ទោះជាតម្រូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងនោះ​អូសបន្លាយ​ដល់ដូសទី២០ក៏ដោយ។សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចប់នៅវេលាម៉ោង១១ និង២២នាទី

កូនស្រី​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោកស្រី Sara Duterte ស្បថចូល​កាន់​តំណែង​ជា​អនុ​ប្រធានាធិបតី

2022/06/20 11:17:22 am        599
​ហ្វីលីពីន៖ លោកស្រី Sara Duterte ដែល​ជា​កូនស្រី​ច្បង​របស់​ប្រធានាធិបតី​ហ្វីលីពីន​ជិត​ផុត​អាណត្តិលោក Rodrigo Duterte ត្រូវ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​ទី​១៥ ​របស់​ប្រទេស​នេះក្នុង​ទីក្រុង Davao កាលពី​ថ្ងៃអាទិត្យ ​ដោយ​អំពាវនាវ​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ ​ក្រោយ​យុទ្ធនា​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​។ ​ស្ត្រី​វ័យ ​៤៤​ឆ្នាំ​រូប​នេះ​បាន​ទទួល​តំណែង​ បន្ទាប់ពីឪពុករបស់​លោកស្រីក្នុងនាម​ជា​អភិបាលក្រុង Davao កាលពី​ជាង​មួយ​ទសវត្សរ៍​មុន មុន​ពេល​ព្យាយាម​បោះជំហាន​ទៅ​រក​អាជីព​នៅ​ក្នុង​នយោបាយ​ថ្នាក់​ជាតិ​។ ​ការ​ចូល​កាន់​តំណែង​អាណត្តិ​រយៈពេល ​៦​ឆ្នាំ​របស់​លោកស្រី ស្រប​ជាមួយគ្នា​នឹង​លោក Marcos Junior ដែល​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​។ សូម​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Ferdinand Marcos Jr ដែល​ជា​អ្នក​ស្នង​តំណែង​ពី​លោក Duterte នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​នៅ​ក្នុង​ទីក្រុង​ម៉ានីល​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន កំពុង​មានប្រសាសន៍​ក្នុងឱកាស​នៃការប្រារព្ធ​ទិវាចងចាំ​ដំណើរឆ្ពោះទៅ​ការ​ផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

2022/06/20 10:11:10 am        386
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០មិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ថ្លែង​សំណេះ​សំណាល​​ក្នុងឱកាស នៃការប្រារព្ធទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេល៤៥ឆ្នាំ បានកន្លងផុត ជាមួយ​នឹង​កិច្ចការ​ជា​ច្រើន​បានវិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និង​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដែល​ជា​ផលប្រយោជន៍កម្ពុជា-វៀតណាម។ សូមទស្សនាប្រសាសន៍ទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖

មនុស្ស​ជាង​ ៦០​នាក់​ស្លាប់ និង​រាប់​លាន​នាក់​ជាប់​ខ្លួន ខណៈ​ទឹកជំនន់​រដូវ​មូសុង​បំផ្លិចបំផ្លាញ​នៅ​ឥណ្ឌា និង​បង់​ក្លា​ដែ​ស​

2022/06/20 10:05:11 am        346
​ឥណ្ឌា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទឹកជំនន់ និង​បំណាក់​ដី​ដ៏​ធំ​នៅក្នុង​រដ្ឋ Assam ភាគ​ឦសាន​របស់​ឥណ្ឌា​បាន​ឆក់យក​ជីវិត​មនុស្ស ​៨​នាក់​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ ៦២​នាក់ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​សប្ដាហ៍​មកនេះ​ ដែល​បាន​បង្ក​ឲ្យ​ទឹកទន្លេ​មួយ​ក្នុង​ចំណោម​ទន្លេធំ​បំផុត​ជាច្រើន​ របស់​អាស៊ី​ហក់​ឡើង​ខ្ពស់​ប្រៀប​ច្រាំង។​ ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រដ្ឋ Assam បាន​និយាយ​ថា ស្រុក​ចំនួន ​៣២ ក្នុងចំណោម​ស្រុក​ទាំង​ ៣៥​ របស់​រដ្ឋ​នេះ​ត្រូវបាន​លិចលង់ ខណៈ​ទឹកទន្លេ Brahmaputra ហក់​ឡើង​ខ្លាំង​ពេញ​ប្រៀប​ច្រាំង​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ​៣​លាន​នាក់​ជម្លៀស​ចេញពី​លំនៅឋាន​។​ កាលពី​ថ្ងៃអាទិត្យ មនុស្ស ​៤​នាក់​បាត់​ខ្លួន​នៅ​ពេល​ទូក​មួយគ្រឿង​កំពុង​ដឹក​មនុស្ស ​៩​នាក់​បាន​ក្រឡាប់​លិច​នៅ​ក្នុង​ភាគ​ខាងកើត​ស្រុក Dibrugarh របស់​រដ្ឋ Assam ដែល​ស្ថិតនៅ​ចម្ងាយ​ ៥០០​គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង Gauhati របស់​រដ្ឋ​នេះ​។នគរបាល​បាន​និយាយ​ថា ​ប្រតិបត្តិ​ការស្វែងរក​នៅ​កំពុង​បន្ត ប៉ុន្តែ​ត្រូវ​បាន​រំខាន​ដោយ​សារ​រលក​ខ្លាំង​។ ភ្លៀង​រដូវ​មូសុង​ប្រចាំ​ឆ្នាំ​តែង​ប៉ះពាល់​ដល់​តំបន់​នេះ​ក្នុង​ចន្លោះ​ខែ​មិនា​ដល់​ខែ​កញ្ញា​។ ទឹកភ្លៀង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ដំណាំ​ទូទៅ​អំឡុង​រដូវ​ដាំ​ដុះ តែ​ជារឿយៗ​បណ្ដាល​ឲ្យ​មានការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/20/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM