សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ៖ បាយមួយពេលដែលប្រជាជនវៀតណាមផ្តល់ជូនសម្តេចកាលពី ៤៥ឆ្នាំមុន ប្រៀបបាន​ដូចជា​អង្ករ​រាប់​លាន​តោន​នា​ពេលសព្វថ្ងៃនេះ

2022/06/20 10:01:27 am        1335
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បាយ​មួយ​ពេល​ដែលប្រជាជនវៀតណាមបានផ្តល់ជូនសម្តេច និង​សមមិត្ត​ដ៏​ស្មោះស្ម័គ្រ​ចំនួន​ ៤រូប​ផ្សេង​ទៀត​កាល​ពី​ ៤៥ឆ្នាំមុន ប្រៀបបានដូចជាអង្កររាប់លានតោននាពេលសព្វថ្ងៃនេះ ខណៈ​បាយ​មួយ​ពេល​នោះ​ពិត​ជាមានគុណបំណាច់ដ៏ធំធេងដល់សម្តេចក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ មុននឹងចាប់ផ្តើមប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅ​ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំសម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការផ្តួល រំលំរបបប្រល័យពូជសាសន៍របស់សម្តេច និងយុទ្ធមិត្តចំនួនបួនរូបទៀត នា​ពេល​នោះ​គឺ​ពិត​ជាមានការប្រថុយប្រថាន និងសង្ឃឹម​មាន​ជីវិតតិចតួចណាស់ ខណៈ​ដំណើរ​ដ៏​គ្រោះថ្នាក់​នោះ​ គឺ​មានគោលបំណងចង់បានកម្លាំងរបស់ប្រទេសវៀតណាម មក​សង្រ្គោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃពិឃាត​ដ៏ឃោឃៅរបស់ ប៉ុល ពតនោះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីតាំងកោះថ្ម «X16» ​ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាកន្លែងប្រវត្តិសាស្រ្តដ៏ជួរចត់បំផុត ហើយ​តំបន់​នេះ​បាន​សាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់​អំពូល​អគ្គិសនី​បំភ្លឺ​ជា​ដើម ខណៈនាពេលខាងមុខតំបន់នេះនឹងបើកច្រកអន្តរជាតិធំ រួម​ទាំង​បង្កើត​ឲ្យ​មា​ន​តំបន់​សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើននោះ៕ អត្ថបទ៖ បាន ចក់

ការ​ប្រយុទ្ធ​គ្នា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត ខណៈ​សម្ព័ន្ធ​យោធា​ណា​តូ​ព្រមាន​ថា ​សង្គ្រាម​នេះ​នឹង​អូស​បន្លាយ

2022/06/20 09:41:25 am        605
​អ៊ុយក្រែន៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ដណ្ដើម​បាន​ភូមិ​មួយ​ជិត​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk របស់​អ៊ុយ​ក្រែន ជា​គោលដៅ​សំខាន់​ក្នុង​យុទ្ធនាការ​របស់​ក្រុង Moscow ដើម្បី​គ្រប់​គ្រង​ភាគ​ខាងកើត​របស់​ប្រទេស​នេះ ខណៈ​ប្រមុខ​អង្គការ​ណា​តូ​បាន​ព្រមាន​ថា ​សង្គ្រាម​នេះ​អាច​អូស​បន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​វាយយក​ភូមិ Metyolkine ដែលជា​ទីជម្រក​សម្រាប់​ប្រជាពលរដ្ឋ​ជិត ​៨០០​នាក់​មុន​សង្គ្រាម​ចាប់ផ្ដើម​។ សារព័ត៌មាន​រដ្ឋ TASS របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ជាច្រើន​បាន​ទម្លាក់អាវុធ​ចុះចាញ់​នៅ​ទីនោះ​។ យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បានទទួល​ជោគជ័យ​ដោយ​ផ្នែក​នៅ​ក្នុង​តំបន់​នេះដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ​៦​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Sievierdonetsk​។ សារព័ត៌មាន Bild am Sonntag របស់​អាល្លឺម៉ង់​បាន​រាយការណ៍​ថា ប្រមុខ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា ​ការ​ផ្គត់ផ្គង់​អាវុធ​ទំនើប​ទៅ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន នឹង​បង្កើន​ឱកាស​រំដោះ​តំបន់​ភាគ​ខាងកើត Donbas ពី​ការគ្រប់គ្រង​របស់​រុស្ស៊ី។​ រុស្ស៊ី​និយាយ​ថា ការវាយប្រហារ​នៅ​ភាគ​ខាងកើត​កំពុង​ដំណើរការ​ដោយ​រលូន ដោយ​មានការវាយ​ប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​កងកម្លាំង​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម

2022/06/20 07:31:49 am        1390
ត្បូងឃ្មុំ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នោព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ផ្តេីមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។​ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។បច្ចុប្បន្ននេះ នៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រមួយនេះ ក៏មានការសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម ហើយលទ្ធផលទាំងអស់នេះត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះផងដែរ៕

សមិទ្ធផលសំខាន់ៗក្នុង «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 »

2022/06/18 06:18:20 pm        707
ត្បូងឃ្មុំ​ ៖ «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » គឺជាចំណុចចាប់ផ្ដើមនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧។ «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » មានទីតាំងស្ថិតនៅក្នុង ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។ នៅលើទីតាំងប្រវត្តិសាស្រ្តនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងសមិទ្ធផលមួយចំនួន ដើម្បីចារឹកជាប្រវត្តិសាស្រ្តនូវវីរៈភាពរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំយកសន្តិភាពជូនប្រជាជាតិខ្មែរទាំងមូល។ សមិទ្ធផលសំខាន់ៗជាច្រើននៅក្នុង «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » នេះ នឹងត្រូវសម្ពោធជាផ្លូវការនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាកម្រងរូបភាពសមិទ្ធផលសំខាន់ៗនានា នៅក្នុង«តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » ដែលភ្ជាប់មកខាងក្រោមនេះ៖

សារមន្ទីរកោះថ្មសាងសង់រួចរាល់ជាស្ថាពរត្រៀមសម្ពោធជាផ្លូវការនាថ្ងៃទី២០ មិថុនា ខាងមុខនេះ

2022/06/18 05:01:31 pm        404
ត្បូងឃ្មុំ ៖ សារមន្ទីរកោះថ្ម ស្ថិតនៅក្នុង ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរត្រៀមសម្ពោធជាផ្លូវការនាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចំថ្ងៃប្រារព្ធខួបទី ៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សារមន្ទីរកោះថ្ម គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកសាងឡើងដើម្បីតម្កល់ឯកសារ ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កាលពីថ្ងៃទី ២០ មិថុនា ១៩៧៧ ដោយក្នុងនោះមានតាំងបង្ហាញនូវរូបភាពឯកសារ និងសម្ភារៈ មួយចំនួន នៃដំណើរតស៊ូដ៏គ្រោះថ្នាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សារមន្ទីរកោះថ្ម ហើយត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២១ កន្លងទៅក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្លង់ស្ថាបត្យកម្មនៃសារមន្ទីរកោះថ្មនេះត្រូវបានរៀបចំដោយ ឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ អត្ថបទ ៖ សុជាតា

លោក​ Putin នឹង​ទទួលយក​ជម្រើស​ប្រជាជន​នៅ​តំបន់​ផ្តាច់ខ្លួន​

2022/06/18 10:52:53 am        1096
​រុស្ស៊ី៖ ប្រធានាធិបតី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រុស្ស៊ី​នឹង​ទទួលយក​ជម្រើស​ណាមួយ​ដែល​សាធារណរដ្ឋ​ប្រជាមានិត ​Donetsk និង Luhansk នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត​អ៊ុយ​ក្រែ​ន​បង្កើត​ឡើង​ចំពោះ​អនាគត​របស់​ពួកគេ​។​ ​លោក​បាន​សន្យា​ក្នុងអំឡុងពេល​កិច្ចពិភាក្សា​មួយ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ទីក្រុង St. Petersburg ដែល​ជា​ការ​ជួប​ប្រជុំ​ការ​វិនិយោគ​របស់​ប្រទេស​រុស្ស៊ី​។ មានការ​រំពឹង​ទុក​ថា ដែនដី​ផ្តាច់​ខ្លួន​មួយ​នេះ​នឹង​បោះឆ្នោត​លើ​ការ​ចូល​ជាមួយ​ប្រទេស​រុស្ស៊ី ដូចគ្នា​ទៅ​នឹង​នៅ​ពេល​ដែល​រុស្ស៊ី​ដាក់បញ្ចូល​ឧប​សម្ព័ន្ធ​ឧបទ្វីប​គ្រី​មៀ​ក្នុង​ឆ្នាំ​២០១៤​។ មេដឹកនាំ​ផ្តាច់ខ្លួន​តំបន់​ទាំងពីរ​បាន​បង្ហាញ​ការ​ចង់​បាន​ប្រជាមតិ​បែបនេះ​។ លោក ​Putin បាន​ច្រានចោល​ការ​អះអាង​ដែល​ថា ​រុស្ស៊ី​បាន​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​ដោយ​បាន​និយាយ​ថា រុស្ស៊ី​ផ្អែកលើ​ការប្រើប្រាស់​អាវុធ​នេះ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ប៉ុណ្ណោះ​។​​កាលពី​ថ្ងៃ​សុក្រ​តំបន់ Donetsk ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ត្រូវ​បានវាយប្រហារដោយ​ការ​បាញ់​ផ្លោង​បន្ថែម​ទៀត​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា អគារ​លំនៅឋាន រថយន្ត និង​ចំណតរថយន្ត​ត្រូវ​បាន​បំផ្លាញ​។ ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ ១០​នាក់​បាន​រង​របួស​ក្នុង​ការ​បាញ់​ផ្លោង​នេះ​។​ កងកម្លាំង​រុស្ស៊ី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​យក​តំបន់ Donbas ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី ជា​បេះដូង​ឧស្សាហកម្ម​របស់​ប្រទេស​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​សាទរ​ចំពោះ​ចំណាត់​ការ​សហភាព​អឺរ៉ុប​លើ​សមាជិកភាព

2022/06/18 10:32:43 am        656
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​សាទរ​ចំណាត់ការរបស់​សហ​ភាព​អឺរ៉ុប​ ក្នុង​ការដាក់​ប្រទេស​របស់លោក​នៅលើ​មធ្យោបាយ​ឈ្ពោះ​ ទៅរក​ការចូល​ជាស​មាជិ​ក​ភាព​របស់​សហភាព​អឺរ៉ុប​។ ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ ជាការ​ជំរុញ​នូវ​សញ្ញា​សម្រាប់ប្រទេស​អ៊ុយ​ក្រែ​ន​ ក្នុងការ​ទប់ទល់​ទៅនឹង​ការវាយលុក​របស់​រុស្ស៊ី​ដែល​កំពុង​សម្លាប់​ជន​ស៊ីវិល ធ្វើឱ្យទីក្រុង​រង​ការបំផ្លាញ​ និង​គំរាមកំហែង​ដល់​ការរស់រានមានជីវិត​របស់​ប្រជាជន​។ លោក Zelenskyy បាន​និយាយថា ​លោក​បាន​និយាយ​ទៅកាន់​ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von Der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel កាលពី​ថ្ងៃមុនដើម្បីសម្របសម្រួល​ជំហាន​បន្ទាប់​។ ជាមួយគ្នានេះ​លោក Zelenskyy បាន​និយាយ​អំពី​ដំណើរ​ទស្សនកិច្ចដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កាលពី​ថ្ងៃ​សុក្រ និង​បានថ្លែងអំណរគុណ​ដល់​លោកសម្រាប់​ការគាំទ្រ​អ៊ុយ​ក្រែ​ន និង​ការយល់​ពី​តម្រូវការ​សន្តិសុខ​រប​ស់ប្រទេស​។​​ភាព​ជិតស្និត​របស់​សម្ព័ន្ធមិត្ត​អឺរ៉ុប​ចំពោះ​អ៊ុយ​ក្រែ​ន បានបង្ហាញ​ពី​ភាពលំបាក​មួយទៀត​សម្រាប់ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​បានចាប់ផ្តើម​សង្គ្រាម​របស់លោក​រយៈពេល​ជិត 4ខែ​មកនេះ ដោយ​សង្ឃឹមថានឹង​ទាញ​អតីត​ប្រទេស​សហភាពសូវៀត​ដែល​នៅ​ជិតខាង​មួយ​នេះចេញពីប្រទេស​លោកខាងលិច ហើយ​ត្រលប់មក​ក្នុង​ផ្នែក​នៃ​ឥទ្ធិពល​របស់​រុស្ស៊ី​វិញ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ​និយាយថា មានតែ​ការរួបរួម​ប៉ុណ្ណោះ​ដែល​អាច​បញ្ឈប់​ការ​វាយ​លុក​របស់​រុស្ស៊ី

2022/06/17 02:41:18 pm        653
​អ៊ុយក្រែន៖ នៅក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជន​អ៊ុយ​ក្រែ​ន ប្រធានាធិបតីលោក​ Volodymyr Zelenskyy បាន​ថ្លែងអំពីជំនួប​សំខាន់​ជាមួយ​មេដឹកនាំ​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​រូ​ម៉ា​នី ជា​កន្លែង​ដែល​មេដឹកនាំទាំង​បួន​បានបង្ហាញការគាំទ្រ ​ចំពោះ​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​និយាយថា មេដឹកនាំ​បាន​ព្រមព្រៀងគ្នា​ថា សង្គ្រាម​ជាមួយ​រុស្ស៊ី​ត្រូវតែ​បញ្ចប់ដោយ​លក្ខខណ្ឌរបស់​អ៊ុយ​ក្រែ​ន ហើយ​បាន​យល់ថា ​ហេតុអ្វី​បានជា​ការចរចា​រកស​ន្តិ​ភាពបច្ចុប្បន្ន​មិន​ដំណើរការ​។ លោក ​Zelenskyy និយាយថា ​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​ក្រុមហ៊ុន Gazprom ទៅកាន់​អឺរ៉ុបគឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​របស់​ទីក្រុង​ម៉ូស្គូ និង​ជា​ភស្តុតាងបន្ថែមទៀត ដែល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ត្រូវតែ​ផ្តាច់ខ្លួន​ពី​ធនធាន​ថាមពល​របស់​រុស្ស៊ី​។ លោក Zelenskyy បាន​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ថា មានតែ​កិច្ចខិតខំ​បង្រួបបង្រួម​ប៉ុណ្ណោះដែល​អាច​បង្ខំ​រុស្ស៊ី​ឱ្យ​បញ្ឈប់ សង្គ្រាម​បាន​។ លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម​នៅ​ទីក្រុង​ Kyiv ថា មានតែ​ការ​រួបរួមគ្នា​មួយ​ប៉ុណ្ណោះដែល​អាច​បង្ខំ​ប្រធានាធិបតី Vladimir Putin ឱ្យ​បញ្ចប់​ប្រតិបត្តិកា​រសឹក​។ មនុស្ស​ជាច្រើន​ក្នុងប្រទេស​អ៊ុយ​ក្រែ​នសង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​ទាំង​៤ អាច​បង្ហាញពី​ចំណុច​របត់​មួយ​ដោយ​បើក​ច្រក​ទៅរក​ការផ្គត់ផ្គង់​អាវុធ​ថ្មី​សំខាន់ៗ​។​​ទស្សនកិច្ច​នេះធ្វើឡើង​ផងដែរ​ នៅពេលដែល​មេដឹកនាំ​សហភាព​អឺរ៉ុបរៀបចំ​ការសម្រេចនៅសប្តាហ៍​ក្រោយ ​លើ​សំណើសុំ​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​ក្លាយជា​បេក្ខជន​សម្រាប់​សមាជិកភាព​នៅ​ក្នុង​ប្លុក​។​ មេដឹកនាំ​ប្រទេស​ទាំង​៤ ​របស់សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​គាំទ្រ​បំណង​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​ក្លាយជា​បេក្ខជន​ផ្លូវការ​ចូលរួម​ក្នុង​ប្លុក​នេះ​ នៅក្នុង​ការបង្ហាញ​ការគាំទ្រ​ខ្ពស់​សម្រាប់​ប្រទេស​នេះ​។​ ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ដែលមាន​ជម្លោះ​មួយ​នេះ ប្រធានាធិបតី​បារាំងលោក Emmanuel Macron បាន​សន្យា​ជាមួយ​អ៊ុយ​ក្រែ​នផ្តល់​កាំភ្លើង​ធំ​បំពាក់​លើ​រថយន្ត​ដ៏មានឥទ្ធិពល​ចំនួន​ ៦គ្រឿង​បន្ថែមទៀត៕អត្ថបទ៖ ប៊ុនថន

មនុស្ស ២​នាក់​ស្លាប់ និង​ម្នាក់​រងរបួសក្នុង​ការបាញ់ប្រហារ​នៅ​រដ្ឋ Alabama

2022/06/17 12:33:00 pm        519
​សហរដ្ឋអាមេរិក៖ នគរបាល​និយាយថា ការបាញ់ប្រហារ​នៅ​ព្រះវិហារ​មួយកន្លែង​នៅ​ជាយ​ក្រុង​មួយ​ក្នុង​រដ្ឋ Alabama បណ្តាល​ឲ្យ​មនុស្ស ​២​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នាំទៅ​កាន់​មន្ទីរឃុំឃាំង​។ ​ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ព្រះវិហារ Episcopal ជាយ​ទីក្រុង Birmingham។ នគរបាល​និយាយ​ថា ក្រុមមន្ត្រី​បាន​ប្រញាប់ប្រញាល់​ទៅកាន់​ព្រះវិហារ​នោះ បន្ទាប់ពី​ក្រុម​អ្នក​ឆ្លើយតប​បាន​ទទួល​ការរាយការណ៍​តាម​ទូរស័ព្ទ ​ក្នុងការ​បាញ់ប្រហារ​ដ៏​សកម្ម​មួយ​។ ​នគរបាល​និយាយថា មនុស្ស​ ២​នាក់​ស្លាប់​ និង​ម្នាក់​ផ្សេងទៀត​រងរបួស​ក្នុងការ​បាញ់ប្រហារ​នេះ ហើយត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​ជនសង្ស័យ​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង ប៉ុន្តែ​នគរបាល​បាន​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណទាំង​ជនសង្ស័យ ​និង​ជនរងគ្រោះ និង​បាន​និយាយ​ថា ​អ្នក​បាញ់​ប្រហារ​បាន​ធ្វើ​សកម្មភាព​តែម្នាក់ឯង ដែល​ជន​នេះ​បាន​ដើរចូល​មក​រក​ក្រុម​មនុស្ស​នៅ​ព្រះវិហារ​ដែល​កំពុង​ជួបជុំគ្នា និង​បាន​ចាប់ផ្តើម​បាញ់​ប្រហារ៕អត្ថបទ៖ ប៊ុនថន

មន្ត្រី​ក្រុង Kiev៖ ​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១.០០០​នាក់​ស្លាប់​ ឬ​របួស​ក្នុង​មួយថ្ងៃ​

2022/06/17 11:45:57 am        1048
​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធដោយ​សំអាង​ដល់​ប្រភព​ពី​សារព័ត៌មាន Axios ថា ​ទីក្រុង Kiev បាន​បង្ហាញ​ពី​ចំនួន​ដ៏​ច្រើន​នៃ​ជនរងគ្រោះ​ប្រចាំថ្ងៃ​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​ទាហាន​អ៊ុយ​ក្រែ​ន​រហូតដល់ ១.០០០​នាក់​កំពុង​ត្រូវ​បាន​សម្លាប់ ឬ​រង​របួស​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​តំបន់ ​Donbass។ ​លោក David Arakhamia ដែល​ដឹកនាំ​ការចរចា​របស់​ក្រុង Kiev ជាមួយ​ទីក្រុង Moscow និង​ជា​ប្រធាន​គណបក្ស​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សភា បាន​បង្ហាញ​តួលេខ​ក្នុងអំឡុងពេល​កិច្ច​ប្រជុំ​តុ​មូល​នៅ​ឯ​មូលនិធិ German Marshall ក្នុង​ទីក្រុង Washington DC។ លោក​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​ប្រចាំថ្ងៃ​ក្នុងចំណោម​ទាហាន​អ៊ុយ​ក្រែ​ន​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​តំបន់ Donbass។​ ​កាលពី​ថ្ងៃ​ទី១ ខែមិថុនា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា ក្រុង Kiev បាន​បាត់បង់​ទាហាន​ពី ៦០ ទៅ ១០០​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សមរភូមិ​ការ​ប្រយុទ្ធ​។ឥឡូវនេះ​ជាង​ពីរ​សប្តាហ៍​ក្រោយមក​លោក Arakhamia អះ​អាង​ថា ​ចំនួន​នេះ​បាន​កើន​ដល់ ២០០ ​ទៅ ៥០០​នាក់​ជា​រៀងរាល់​ថ្ងៃជា​មធ្យម​។​ ​យោង​តាម​លោក Arakhamia ខណៈ​ពេល​ដែល​ទីក្រុង Kiev បាន​ចល័ត​មនុស្ស​ ១​លាន​នាក់ ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​អ៊ុយ​ក្រែ​ន​អាច​បន្ថែម​កម្លាំង​ទាហាន​ជាង ២​លាន​នាក់​បន្ថែម​ទៀត​។ ទោះយ៉ាង​ណាក៏ដោយ យោងតាម​មន្ត្រី​ខាងលើ​បញ្ហា​នេះ​មិនមែន​ដោយសារតែ​ខ្វះ​ទាហាន​ទេ​គឺ​ខ្វះ​អាវុធ និង​គ្រឿង​ផ្គត់ផ្គង់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM
មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM
បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM