សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

អឺរ៉ុប​កំពុង​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​លំបាក​ខ្លាំង​ក្នុងការ​ដឹកជញ្ជូន​ប្រេង​ទៅគ្រប់​ទីកន្លែង​

2022/06/17 11:20:08 am        1402
​អឺរ៉ុប៖ បម្រាម​នាំចូល​ប្រេង 90%​ ពី​រុស្ស៊ី​របស់​សហភាព​អឺរ៉ុប​ គឺជា​ការ​ដាក់​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​លើ​វិមាន​ក្រឹម​ឡាំង ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Vladimir Putin បញ្ជាឲ្យ​វាយប្រហារ​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​ផ្នែក​តូច​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ចុងក្រោយ​បង្អស់​អាច​បង្ហាញ​ថា ​មាន​សារៈសំខាន់​។​ បម្រាម​លើ​នាវា​ធានារ៉ាប់រង​ក្នុង​ការ​ដឹក​ប្រេង​រុស្ស៊ី​នឹង​ធ្វើ​ឱ្យ​ទីក្រុង ​Moscow កាន់តែ​ពិបាក​ក្នុង​ការ​បង្វែរ​ប្រេង​រាប់​សិប​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ ​ទៅកាន់​អតិថិជន​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ចិន កត្តា​នេះ​អាច​រុញ​ឱ្យ​តម្លៃ​ប្រេង​ពិភពលោក​ហក់​ឡើង​កាន់តែ​ខ្ពស់​។ ​លោក ​Matt Smith អ្នកវិភាគ​ផ្នែក​ប្រេង​នៅ​ក្រុមហ៊ុន​ទីផ្សារ Kpler ដែល​ជា​ក្រុមហ៊ុន​ឃ្លាំមើល​ទីផ្សារ​ប្រេង​បាន​និយាយ​ថា ការកំណត់​គោលដៅ​ផ្នែក​ធានារ៉ាប់រង​គឺជា​គោលដៅ​ដ៏​ល្អ​បំផុត ​ក្នុង​ការបញ្ឈប់​លំហូរ​ប្រេង​ឆៅ​របស់​រុស្ស៊ី​ជំនួស​ឱ្យ​ការ​បញ្ជូន​បន្ត។​សហភាព​អឺរ៉ុប​បានប្រកាសថា ​ក្រុមហ៊ុន​នានា​របស់ខ្លួន​នឹងត្រូវ​បាន​រារាំង​ពី​ការធានារ៉ាប់រង និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដឹកជញ្ជូន​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​បណ្ដា​ប្រទេស​ភាគី​ទី​បី បន្ទាប់ពី​រយៈពេល​អន្តរកាល​រយៈពេល​ ៦​ខែ​។ គណៈ​កម្មការ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចំណាត់​ការ​នេះ​នឹងធ្វើ​ឱ្យមាន​ការ​លំបាក ​ជាពិសេស​សម្រាប់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​បន្ត​ការនាំចេញ​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​របស់​ខ្លួន​ទៅកាន់​ពិភព​លោក​ទាំងមូល ព្រោះ​ក្រុម​ប្រតិបត្តិ​ករ​សហភាព​អឺរ៉ុប​គឺជា​អ្នក​ផ្តល់​សេវា​សំខាន់ៗ​ក្នុង​វិស័យ​នេះ​៕អត្ថបទ៖ សុខមាន

មន្ត្រី​រុស្ស៊ី​អះអាងថា ក្រុង Moscow កំពុង​សម្លឹង​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/06/17 10:43:18 am        804
រុស្ស៊ី៖ លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​លោក Nikolai Patrushev បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS នៅ​សប្ដាហ៍​នេះ​ថា វិមាន​ក្រឹម​ឡាំង​ចាប់អារម្មណ៍​ក្នុង​ការ​ស្វះ​ស្វែងរក​មធ្យោបាយផ្នែក​នយោបាយ​ និង​ការទូត​ជាមួយ​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បាន​ផ្អាក​ការចរចា​នានា​បន្ត​ទៀត​ជាមួយ​រុស្ស៊ី​។ ​លោក​បាន​អះ​អាង​ថា ការចរចា​នានា​ត្រូវ​បាន​ផ្អាក​ដោយ​សារតែ​មានការ​ណែនាំ​ពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​បាន​និយាយ​ថា លោក​បាន​ត្រៀម​ខ្លួន​ចរចា​សន្តិភាព​ជាមួយ​វិមាន​ក្រឹម​ឡាំង ប៉ុន្តែ​ការចរចា​អាច​កើតឡើង​បាន ​លុះត្រាតែ​រុស្ស៊ី​ព្រម​ព្រៀង​ឲ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ​ជា​មុន​សិន​។​លោក Zelensky ​បាន​និយាយ​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​ពេលនេះ​គឺ​លោក​ប្រាកដ​ណាស់​ថា យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច នៅ​ពេល​ភាគី​ម្ខាង​ទៀត​មាន​ឆន្ទៈ​ត្រៀម​បញ្ចប់​សង្គ្រាម​។ សង្គ្រាម​នេះ​នៅតែ​កាប់សម្លាប់​ជីវិត​ប្រជាជន ប៉ុន្តែ​យើង​នឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង បើសិនជា​យើង​ចាញ់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នេះ​៕អត្ថបទ៖ សុខមាន

អឺរ៉ុប​ផ្តល់​ក្តីសង្ឃឹម​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប តែ​ពុំបាន​ផ្តល់​អាវុធ​ធុន​ធ្ងន់​បន្ថែម​ទៀត​ទេ

2022/06/17 10:22:10 am        1089
អ៊ុយ​ក្រែ​ន​៖ មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្ដេជ្ញា​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្លាយ​ជា​សមាជិកភាព​រប​ស់​សហភាព​អឺរ៉ុប ប៉ុន្តែ​ពុំបាន​សន្យា​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ​តាម​ចំនួន​ដែល​ប្រទេស​នេះ​និយាយ​ថា ខ្លួន​ត្រូវការ​ដើម្បី​ទប់​ការ​វាយ​រុល​ទៅ​មុខ​ដ៏​ខ្លាំងក្លា​របស់​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​។មេដឹកនាំ​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​រ៉ូ​ម៉ា​នី​ ដែល​បាន​ជួប​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy នៅ​ក្នុង​ទីក្រុង Kyiv ។ ​មេដឹកនាំ​ទាំងអស់​បានគាំទ្រ​អ៊ុយ​ក្រែ​ន ទៅ​រក​ការ​ចូល​ជា​សមាជិក​នៅក្នុង​ប្លុក​អឺរ៉ុប ជា​វិធានការ​មួយ​ដែល​កំណត់​ជាថ្មី​ថា ​អ៊ុយ​ក្រែ​ន នឹងជា​ផ្នែក​សមាហរណកម្ម​របស់​អឺរ៉ុប ដោយមិនត្រឹមតែជារដ្ឋ​ទ្រនាប់​នៅ​ជាយ​ខាងកើត​របស់​ប្លុក​នេះទេ ។ ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ថ្លែង​ថា លោក​ និង​បណ្ដា​មេដឹកនាំ​រួម​ដំណើរ​ជាមួយ​លោក​មក​ទីនេះ នាំ​យក​នូវ​សារ​ច្បាស់លាស់​គឺ​អ៊ុយ​ក្រែ​ន​ជា​ចំណែក​នៃ​គ្រួសារ​សហភាព​អឺរ៉ុប​។​ អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ថ្លែង​ថា លោក​ និង​បណ្ដា​មេដឹកនាំ​រួម​ដំណើរ​ជាមួយ​លោក​មក​ទីនេះ នាំ​យក​នូវ​សារ​ច្បាស់លាស់​គឺ​អ៊ុយ​ក្រែ​ន​ជា​ចំណែក​នៃ​គ្រួសារ​សហភាព​អឺរ៉ុប​។​​ការ​បំពេញ​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​ទាំងនេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​លើក​ឡើង​ដែល​ថា​ មេដឹកនាំ​ទាំងនោះ ជាពិសេស​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចង់​ឱ្យ​មាន​ការចរចា​បញ្ចប់​សង្គ្រាម​ភ្លាមៗ ទោះបីជា​ការ​វាយ​លុក​របស់​រុស្ស៊ី​ដណ្ដើម​បាន​ដែនដី​មួយ​ចំនួន​ហើយក៏​ដោយ​។​ ​លោក Macron បាន​និយាយថា អ្វីដែល​លោក​កំពុងនិយាយ​នៅថ្ងៃនេះ​គឺថា អ៊ុយ​ក្រែ​ន​ត្រូវ​ឈ្នះ​សង្គ្រាម​នេះ​៕អត្ថបទ៖ សុខមាន

លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សាំងដូសជំរុញប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារ កាន់តែកើនឡើងខ្ពស់

2022/06/16 11:14:24 am        473
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា ការចាក់​វ៉ាក់សាំងដូសជំរុញ នូវប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រ​ការពារ​បុគ្គល​កាន់តែកើន​ឡើងខ្ពស់​ជាង​ការ​ចាក់ដូសជំរុញ ដោយប្រើវ៉ាក់សាំងតែមួយប្រភេទដូចគ្នា។ លោកជំទាវបន្ថែមថា «វ៉ាក់សាំងដែលបាននឹងកំពុងប្រើប្រាស់នៅកម្ពុជាទាំងអស់ ដែលមាន ៦ ប្រភេទ​ខុសៗគ្នានេះ សុទ្ធតែមានប្រសិទ្ធភាព សុវត្ថិភាព និងត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​ដោយអង្គការសុខភាពពិភពលោកទាំងអស់»។ បន្ថែមពីលើនេះ ខ្ញុំសូមបញ្ជាក់ថាការចាក់វ៉ាក់សាំងដូសជំរុញប្រភេទតែមួយ ដូចជាអ្នកខ្លះ​ចាក់​វ៉ាក់សាំង អាស្រ្តាហ្សេនេកា ទាំង៣ដូស នោះអង់ទីគ័រការពារខ្លួនបានកើនឡើងដូចគ្នា ប៉ុន្តែ​ការ​កើន​ឡើង​អង់ទីគ័រនេះ មិនខ្ពស់ដូចការចាក់ឆ្លាស់ប្រភេទវ៉ាក់សាំងនោះទេ មានន័យថា​អ្នក​ចាក់វ៉ាក់សាំង​ស៊ីណូវ៉ាក់ ពីរដូស (ដូសមូលដ្ឋាន) ហើយចាក់ដូសជំរុញទី៣ ប្រភេទ អាស្រ្តាហ្សេនេកា នោះនឹងមានអង់ទីគ័រខ្ពស់ជាងអ្នកចាក់អាស្រ្តាហ្សេនេកា ទាំង៣ដូស”។ លោកជំទាវបញ្ជាក់ថា ក្នុងអំឡុងពេលពី៣ខែឡើងទៅ អង់ទីគ័រការពារខ្លួនរបស់បុគ្គលនីមួយៗ នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ ហើយនឹង​អស់​ទាំង​ស្រុង​ក្នុងអំឡុងពេលពី៦ខែ ឬ៨ខែយ៉ាងយូរ៕

រុស្ស៊ី​និយាយ​ថា​ លោកខាងលិច​ខុសពី​ចិន ព្រោះ​យក​កាំភ្លើង​បាញ់​ក្បាល​ខ្លួនឯង​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/06/16 10:59:34 am        833
​រុស្ស៊ី៖ រុស្សី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធ​ថា លោក​ខាង​លិច​បាន​យក​កាំភ្លើង​បាញ់​ក្បាល​ខ្លួនឯង​ ដោយ​ព្យាយាម​កម្រិត​ការ​នាំចូល​ថាមពល​ពី​ទីវាល​សំណង់​ប្រេង​ និង​ឧស្ម័ន​ពី​តំបន់​ស៊ី​បេ​រី ដោយសារ​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​កិច្ចសន្យា​ថ្មី​ជាមួយ​ចិនដែល​បាន​បង្កើន​ការ​ដឹក​ជញ្ជូន​ថាមពល​។ ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការប៉ុនប៉ង​របស់​លោក​ខាងលិច​ដើម្បី​ឲ្យ​រុស្ស៊ី​ឯកា ដោយ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការវាយប្រហារ​ចូល​អ៊ុយ​ក្រែ​នបាន​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា និង​ថាមពល​ហក់​ឡើង​ខ្ពស់ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ប្ដេជ្ញា​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​លើ​ឧស្ម័ន និង​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ជាមួយ​ចិន​បាន​ទប់​ទល់ នឹង​ការ​ព្យាយាម​របស់​លោក​ខាងលិច​ក្នុង​ការ​សាប​ព្រួស​ការ​ខ្វែង​គំនិត​គ្នា ខណៈ​ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​ខ្លួនបាន​បំផ្លាញ​សម្ព័ន្ធ​ភាព​របស់​ខ្លួន​ជាមួយ​ក្រុង Moscow​។​​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការ​ផ្គត់ផ្គង់​ថាមពល​កំពុង​កើន​ឡើងជា​បណ្ដើរៗ ហើយ​ប្រទេស​ចិន​ដឹង​ថា ​ខ្លួន​ចង់បាន​អី និង​មិន​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​នោះ​ទេ។ ចំណែក​ប្រទេស​លោក​ខាងលិច​វិញ​ចំពោះ​ទីក្រុង Moscow ពួកគេ​យក​កាំភ្លើង​បាញ់​ក្បាល​ខ្លួនឯង​។ លោក​ខាង​លិច​បាន​ផ្ដាច់​ខ្លួន​ចេញពី​យើង៕អត្ថបទ៖ សុខមាន

គ.ជ.ប បញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

2022/06/16 10:39:19 am        427
ភ្នំពេញ ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប )បានបញ្ជាក់ថា គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជា នៅតែទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ ដោយនាំមុខគណបក្សនយោបាយចំនួន ១៦ផ្សេងទៀត។

សហរដ្ឋអាមេរិក​ខឹងសម្បា​ទៅនឹង​ការប្ដេជ្ញាចិត្ត​របស់​ចិន​ចំពោះ​រុស្ស៊ី ខណៈ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​កាន់​តែ​រីក​ធំ

2022/06/16 10:29:20 am        1744
​ចិន៖ លោក​ប្រធានាធិបតី​ចិន Xi Jinping កាលពី​ថ្ងៃ​ពុធ​បាន​ធានា​ចំពោះ​លោក Vladimir Putin អំពី​ការ​គាំទ្រ​របស់​ចិន​លើ​បូរណភាព​ទឹកដី និង​សន្តិសុខ​របស់​រុស្ស៊ី ដែល​នាំ​ឲ្យ​ក្រុង Washington ព្រមាន​ក្រុង​ Beijing ថា ​វា​ប្រឈម​ទៅ​នឹង​ការ​បញ្ចប់​ក្នុង​ដំណាក់​កាល​ខុស​នៃ​ប្រវត្តិសាស្ត្រ​។​ ​ចិន​ពុំបាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ក្រុង Moscow ទៅលើ​អ៊ុយ​ក្រែ​ន​ទេ ​និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួយ​ជ្រោមជ្រែង​ផ្នែក​ការទូត​ដល់​រុស្ស៊ី​ ដែល​កំពុង​រួបរឹត​ដោយ​ទណ្ឌកម្ម​លោក​ខាង​លិច និង​ការ​លក់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​។ ​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍ ខណៈ​លោក​ប្រធានាធិបតី Xi ថ្លែង​អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ Putin ថា ប្រទេស​ចិន​មានបំណង​បន្ត​ផ្ដល់​ការ​គាំទ្រ​ទៅវិញទៅមក​ដល់​រុស្ស៊ី​ លើ​បញ្ហា​ក្ដី​កង្វល់​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់ និង​ក្ដី​បារម្ភ​ដ៏​ធំ​ដូចជា​បូរណភាព​ទឹកដី និង​សន្តិសុខ​ជាតិ។ ​នេះ​ជា​ការ​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​២​ ដែល​ត្រូវ​បាន​រាយការណ៍​រវាង​មេដឹកនាំ​ទាំង​២ ចាប់​តាំង​ពី​លោក Putin បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​សឹក​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី​២៤ ​កុម្ភៈ​។​​តាម​សេចក្ដីរាយការណ៍​លោក Xi និយាយ​ថា ក្រុង Beijing មានបំណង​បង្កើន​ការ​សម្រប​សម្រួល​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​២​។ ​ចំណែក​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា មេដឹកនាំ​ទាំង​២ ​បាន​ព្រមព្រៀង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​បញ្ហា​ចំពោះ​មុខ ​នៃ​ទណ្ឌកម្ម​ខុសច្បាប់​របស់​លោក​ខាងលិច​៕អត្ថបទ៖ សុខមាន

គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ នៅរាត្រីថ្ងៃទី១៨ ខែមិថុនា

2022/06/16 09:55:51 am        454
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា នៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទន្លេចតុមុខ ព្រះបរមរាជវាំង។

លោក Zelenskyy ថ្លែង​ឡើងវិញ​ពី​តម្រូវការ​បន្ទាន់​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​

2022/06/15 03:08:14 pm        1076
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​សាជាថ្មី​ពី​ភាព​បន្ទាន់​នៃ​ការ​ទទួល​បាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដោយ​លើកឡើង​ពី​ការវាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​របស់​រុស្ស៊ី​ លើ​អ៊ុយ​ក្រែ​ន​ភាគ​ខាងលិច​។ ​ថ្លែង​នៅក្នុង​សន្ទរកថា​តាម​វីដេអូ​កាលពី​ថ្ងៃ​អង្គារលោក ​Zelenskyy បាន​និយាយ​ថា ​ទីក្រុង Kharkiv បច្ចុប្បន្ន​កំពុង​រង​ទុក្ខ​លំបាក​បំផុត​ជាមួយ​នឹង​ការ​រំដោះ​ទីក្រុង Kherson គឺជា​គោលដៅ​សំខាន់​ដែលយើង​នឹង​រុល​ចូល​ទៅ​មួយ​ជំហាន​ម្តងៗ​។​ លោក Zelenskyy បាន​និយាយ​ថា ​លោក​បាន​និយាយ​ទៅកាន់​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau តាម​ទូរស័ព្ទ​ថា ​ប្រធានបទ​ទី​1 គឺ​ការ​គាំទ្រ​ផ្នែក​ការពារជាតិ​ដែល​ថា ​ប្រទេស​របស់​លោក Trudeau បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​ផ្ទេរ​ជំនួយ​ពិសេស ​800​លាន​ដុល្លារ​ទៅ​គណនី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​របស់​អ៊ុយ​ក្រែ​ន​។​លោក Zelenskyy បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដា​ណឺ​ម៉ា​កថា ប្រសិនបើ​រុស្ស៊ី​ពិតជា​ចង់​បញ្ចប់​សង្គ្រាម ពួកគេ​គួរតែ​ព្រមព្រៀង​ចរចា​ដោយ​ផ្ទាល់​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​សម្រាប់​ពួកគេ​ដើម្បី​បង្ហាញ​ថា ​ពិតជា​ចង់បាន​ការ​បញ្ចប់​សង្គ្រាម ពួកគេ​ត្រូវតែ​អង្គុយ​នៅ​តុ​ចរចា ដូច្នេះ​ការពិភាក្សា​ទាំងនេះ​ត្រូវតែ​ធ្វើឡើង​ដោយ​ផ្ទាល់៕អត្ថបទ៖ ប៊ុនថន

អង្គការសុខភាពពិភពលោកនិយាយថា ជំងឺអុតស្វានឹងត្រូវបង្កើតឈ្មោះថ្មី

2022/06/15 12:58:34 pm        419
WHO៖ លោក Tedros Ghebreyesus និយាយថា អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយដៃគូ និងអ្នកជំនាញដើម្បីបង្កើតឈ្មោះថ្មីនៃវីរុសជំងឺអុតស្វា។ ស្ថាប័នអន្តរជាតិមួយនេះក៏កំពុងពិចារណាផងដែរ អំពីការបង្កើតការប្រកាសអាសន្នជំងឺអុតស្វាដល់កម្រិតខ្ពស់បំផុតដែលអាចកើតមាន។ អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយដៃគូ និងអ្នកជំនាញនៅជុំវិញពិភពលោកលើ​ការផ្លាស់ប្តូរឈ្មោះជំងឺអុតស្វា ប្រភពរបស់វា និងជំងឺដែលវាអាចបង្កឡើង។ លោក Ghebreyesus និយាយថា យើងនឹងប្រកាសឈ្មោះថ្មីនៃជំងឺនេះក្នុងពេលឆាប់ៗនេះ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Ramiro Valdes ដែលស្ថិតក្នុងចំណោមឥស្សរជនបដិវត្តន៍នៅរស់ចុងក្រោយរបស់គុយបា បានទទួលមរណភាព
06/22/2026 03:06 PM
កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំក្រោមប្រធានបទ «តំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត»
06/22/2026 02:06 PM
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង
06/22/2026 02:06 PM
ជប៉ុន​​ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
06/22/2026 02:06 PM
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
06/22/2026 02:06 PM
មន្រ្ដីជំនាញ៖ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តបាត់ដំបង
06/22/2026 02:06 PM
ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួម​ក្នុង​យន្តការផ្សះផ្សាដោយបង្ខំ​ ក្រោម​អនុសញ្ញា UNCLOS
06/22/2026 01:06 PM
បាល់ទាត់ពិភពលោក ២០២៦៖ ជាងកាត់សក់នៅ LA ផ្តល់សេវាកាត់សក់ឥតគិតថ្លៃ ស្វាគមន៍អ្នកគាំទ្របាល់ទាត់
06/22/2026 01:06 PM
ភ្ញៀវទេសចររាប់ម៉ឺននាក់ទៅលេងកម្សាន្តទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងរដូវកាលបៃតង និងជារដូវកាលប្រមូលផលផ្លែឈើ
06/22/2026 01:06 PM
សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង
06/22/2026 01:06 PM