ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)

ព័ត៌មានសំខាន់ៗ

ចិន​ប្តេជ្ញា​តតាំង​ដល់​ទី​បំផុត​ដើម្បី​ទប់​ការប្រកាស​ឯករាជ្យ​រប​ស់កោះ​តៃវ៉ាន់​

2022/06/13 10:38:37 am        733
​ចិន៖ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Wei Fenghe បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិន​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី “​តតាំង​ដល់ទី​បញ្ចប់​” ប្រសិនបើ​មានការ​ប៉ុនប៉ង​ត្រូវបាន​ធ្វើឡើង​ ដើម្បី​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិនដីគោក​នោះ នៅ​ក្នុង​សុន្ទរកថា​ដ៏​ម៉ឺងម៉ាត់​មួយ​នៅឯ​វេទិកា​ការពារ​ជាតិ​សកល​ ដែល​លោក​ក៏បាន​វាយប្រហារ​សហរដ្ឋអាមេរិក​ផង​ដែរ​ចំពោះ​ការ​លាប​ពណ៌​ប្រទេស​ចិន​។ ​លោក Wei បាន​និយាយ​ថា ប្រទេស​ចិន​នឹងធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បញ្ឈប់​កោះ​តៃវ៉ាន់ ជា​ខេត្ត​ស្វ័យគ្រប់គ្រង​ដឹកនាំ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ដែល​ក្រុង​ប៉េកាំង​អះអាងថា​ជា​ដែនដី​របស់ខ្លួន​កុំ​ឲ្យ​ក្លាយជា​កោះ​ឯករាជ្យ ខណៈ​ភាព​តានតឹង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ ឡើង​កំដៅ​កាន់តែខ្លាំង​ដោយសារតែ​បញ្ហា​នេះ​។​ ​លោក Wei បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ច​សន្ទនា Shangri-La លើក​ទី19 នៅ​ប្រទេស​សិង្ហ​បុរី​ថា ប្រសិនបើ​នរណា​ម្នាក់​ហ៊ាន​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ចិន ​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រយុទ្ធ​ទេ​។ យើង​នឹង​តតាំង​គ្រប់​មធ្យោបាយ​ទាំងអស់​ ហើយយើង​ប្រាកដជា​នឹង​តស៊ូ​ដល់ទី​បំផុត​។ នេះ​ជា​ជម្រើស​តែមួយគត់​សម្រាប់​ប្រទេស​ចិន​។ ​លោក​បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ឆក់​ផលប្រយោជន៍​ដើម្បី​ខ្លួនឯង ក្រោម​លេស​ពហុភាគី​និយម​។ លោក​ថា មិន​គួរ​មាន​នរណា​ម្នាក់​មើលស្រាល​ការ​តាំង​ចិត្ត និង​សមត្ថភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចិន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​នោះទេ​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងបិទវគ្គ ជូនសិស្ស​សាលាភូមិន្ទ​រដ្ឋបាលជាង ២ពាន់នាក់

2022/06/13 10:14:33 am        769
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល និងបិទវគ្គ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីបន្ថែមថា កម្ពុជានៅតែមានភាពចាំបាច់ក្នុងការពារ និងអនុវត្តន៍វិធានការ ការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះករណីឆ្លងថ្មីមានអត្រាកម្រិតសូន្យក៏ពិតមែន តែជំងឺនេះនៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងទើបតែអាចឈ្នះសមរភួមិកូវីដ-១៩ តែប៉ុណ្ណោះ តែយើងមិនទាន់អាចយកឈ្នះសង្គ្រាមកូវីដ-១៩នេះទាំងស្រុងនៅឡើយទេ ដែលទាមទារឱ្យយើងបន្តអនុវិធានការដែលមានស្រាប់ជាចាំបាច់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងការកោតសរសើរដល់មន្ត្រីកម្ពុជា ដែលបានទទួលវគ្កបណ្តុះបណ្តាលជានិច្ចនិរន្ត ដែលជាដំណើរការលើក​កម្ពស់សមត្ថភាពមន្ត្រីឱ្យមានកម្រិតកាន់តែខ្ពស់ ដោយសម្តេចបានគូសបញ្ជាក់ថា «ការរីកចម្រើនទាំងឡាយ មិនអាចកាត់ផ្តាច់ចេញពីធនធានមនុស្សបានឡើយ»។- សម្តចេតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលបានផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ ក្រសួងមហាផ្ទៃ ,ទីស្តីការគណៈរដ្ឋមន្ត្រី ចុងក្រោយ គឺក្រសួងមុខងារសាធារណៈ ដែលការផ្លាស់ប្តូរនេះ គឺដើម្បីដាក់ឱ្យចំគោលដៅ ធានាប្រសិទ្ធភាព​ខ្ពស់ នៃការបណ្តុះបណ្តាលដល់មន្ត្រីរាជការ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច ធ្លាប់ជាគ្រូឧទ្ទេសកិត្តិយស​សម្រាប់​សាលាភូមិន្ទរដ្ឋបាលនេះ ដែលសម្តេចក៏ធ្លាប់ទទួលបានប្រាក់ខែម្តងផងដែរ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់​សម្តេច​ជាគ្រូឧទ្ទេសកិត្តិយសនេះ គឺសម្តេចត្រូវមកបង្រៀនថ្ងៃបើកវគ្គ និងបិទវគ្គ នៃវគ្គបណ្តុះបណ្តាលនីមួយៗ។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាវត្ថុចាំបាច់បំផុតនៅពេលនេះ សម្រាប់សង្គ្រោះប្រជាពលរដ្ឋ ពីជំងឺកាចសាហាវកូវីដ-១៩ ហើយសម្តេចក៏បានរំលឹក ពីគ្រាដ៏លំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍កុម្ភៈ ឆ្នាំ២០២១។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេលប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដោយកម្ពុជាបានអនុវត្តន៍វិធានការនានា ដើម្បីសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋពីការស្លាប់ ដោយរង្គាលពីជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតជាមុនសិន»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាវ៉ាក់សាំងមនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មានជំនឿសាសនាណាក៏ដោយ សុទ្ធតែអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយស្មើភាព និងគ្មានការរើសអើង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរការដំបូង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកាលណោះមានការបំផុស បំពុលព័ត៌មាន និងសភាពការណ៍ពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ទោះជាបែបណាក៏ដោយ អ្នកដែលប្រឹងបំផុស បំពុលព័ត៌មានទាំងនោះ បាននាំគ្នាមកចាក់វ៉ាក់សាំង និងបណ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ទៅវិញ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមានវ៉ាក់សាំងកូវីដ-១៩ហើយ បើគ្មានសិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើងក៏មិនអាចធ្វើឱ្យមានភាពស៊ាំសហគមន៍បានដែរ។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្រ និងសិល្បៈចាក់វ៉ាក់សាំងកូវីដ-១៩របស់កម្ពុជា គឺចាក់ស្រោចនៅភ្នំពេញ និងខេត្តកណ្តាល តាមរបៀប«ផ្ការីក»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ សម្តេចបញ្ជាក់ថា បើយើងពឹងតែទៅលើ​ក្រសួងសុខាភិបាល តែម្នាក់ឯង យើងមិនអាចទ្រទ្រង់សភាពការណ៍នេះបានឡើយ។- សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញដល់លោកជំទាវ​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំប្រទេសកម្ពុជា ឱ្យមើលឃើញពីភាពពិត នៃកម្ពុជា ដែលក្រុមម្ខាងកំពុងរត់ចោលស្រុក បានបំពុលយ៉ាងខ្លាំងពីភាពពិត នៃកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានមានពីរ, កម្ពុជា១ គឺភាពពិតជាក់ស្តែង ដែលយើងទាំងអស់គ្នាបានឃើញ ហើយកម្ពុជាមួយទៀត គឺកម្ពុជាលើទំព័រសារព័ត៌មាន ដែលក្រុមម្ខាងកំពុងកំពុលយ៉ាងខ្លាំង។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់បរទេសទាំងឡាយ មុននឹងជឿលើអត្ថបទចុះផ្សាយនានានៅបរទេសពីកម្ពុជា ដែលផ្តល់ដោយក្រុមម្ខាង សូមធ្វើការពិនិត្យពិចារណា និងវិនិច្ឆ័យឱ្យបានដិតដល់ មុននឹងសម្រេច ឬផ្តល់ទស្សនទានផ្សេងៗមកដល់កម្ពុជា។ កម្ពុជា បើកចំហសម្រាប់ការផ្តល់ព័ត៌មានពីភាពពិតជាក់ស្តែង នៃការកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា កម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនទេ ហើយកម្ពុជាបន្ត និងបង្កើតដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ទោះជាតម្រូវការចាក់រហូតដល់ដូសទី២០ ក៏នៅតែមិនយកលុយដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីវិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់​អាវុធ​រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា​ក៏បាន​ត្រៀម​ទប់ទល់នឹងវិបត្តិនេះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២ តាមការសន្យា។ សម្តេចបញ្ជាក់ថាការឡើងនោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាងហោចណាស់បានចំនួន ១.៥០០.០០០ រៀលក្នុងមួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺធ្វើដំណើរតាមរបៀបផ្សេង ដោយអ្នកប្រើខែច្រើនឡើងកម្រិតណាមួយ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នកទាំងឡាយដែលរិះគន់រឿងប្រេងសាំង​ឡើងថ្លៃ​នៅកម្ពុជា ខណៈដែលតម្លៃប្រេងឥន្ធនៈនៅបារាំងមានតម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ, នៅអាមេរិកក៏មានតម្លៃកើនខ្ពស់ជាងនៅប្រទេសកម្ពុជាផងដែរ និយាយរួមតម្លៃប្រេងឥន្ធនៈនេះ​បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅ​ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តិទៅ​ដោយរលូន ត្រឹមត្រូវ តម្លាភាព និងទទួលបាន ការកោតសរសើរ​ពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងបក្សនយោយបាយនានា ដែលចូលរួមក្នុងដំណើរការបោះឆ្នោត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានដំណើរបោះឆ្នោតជាទៀតទាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សម្តេចបញ្ជាក់ថា បក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងដំណើររៀបចំការបោះឆ្នោតនីមួយៗ សុទ្ធតែដឹងពីដំណើរជាទៀតទាត់នេះ និងបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំការបោះឆ្នោតបានយ៉ាងល្អ ទៀតទាត់ និងត្រឹមត្រូវ ហើយ​សម្តេចក៏បានថ្លែងអំណរគុណដល់ផ្នែកពាក់ព័ន្ធនានា ដែលបានចូលរួមក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោតនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមមួយក្តាប់តូចដែលនិយាយ និងចោទប្រកាន់​ពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តែបែរជា​ទទួលយកកៅអីដែលខ្លួនបានឈ្នះទៅវិញ។- សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ក្រុមរិះគន់ទាំងឡាយដែលនិយាយថា ការស្បថជារឿងតូចតាច លេងសើច និងទាល់ច្រក ។ សម្តេចបញ្ជាក់ថា ការស្បថ ត្រូវបានធ្វើឡើងទូទាំងពិភពលោក រាប់ទាំងអាមេរិក និងអឺរ៉ុបផងដែរ ។ នៅកម្ពុជា បើមិនបាននស្បថ គឺមិនមានសុពលភាពនៅឡើយទេ ហើយការស្បថនេះ មិនមែនជារឿងតូចតាច ឬលេងសើចនោះដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមទៀតថា ចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ជាដំណើរការដោយមិនប្រកាន់ពណ៌សំបុរ ជំនឿសាសា ឬនិន្នាការនយោបាយឡើយ។ សម្តេចបញ្ជាក់ថា «វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាវ៉ាក់សាំងគ្មានពណ៌សំបុរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមប្រឆាំងមួយក្តាប់តូច ដែលនិយាយរិះគន់ថា មានការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តើនរណាជាអ្នកលួច? លួចដោយរបៀបយ៉ាងម៉េច? សូមធ្វើការពន្យល់ឱ្យដឹងផង។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់មន្ត្រី សូមប្រកាន់ខ្លួនជាមន្ត្រីរបស់រដ្ឋ ជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ សម្តេចបញ្ជាក់ថា «បើមិនអាចដាក់គោលដៅ ដើម្បីបម្រើប្រជាពលរដ្ឋបាននោះទេ មិនគួរធ្វើជាមន្ត្រីឡើយ»។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំឱ្យមានការប្រែធាតុ ពេលក្លាយខ្លួនជាមន្ត្រីរបស់រដ្ឋ បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំឱ្យមានវប្បធម៌ ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ហើយនាំគ្នាលូកដៃចូលកិច្ចការនានារបស់មន្ត្រីឱ្យសោះ... »។- សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសទស្សនវិស័យរបស់កម្ពុជា ដោយដាក់ចេញនូវ​នយោបាយ​គាំពារសង្គម និងសេដ្ឋកិច្ចឱ្យបានសម្រេច ដោយឆ្នាំ២០៣០ ក្លាយជាប្រទេស មានចំណូល​មធ្យម​កម្រិត​ខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។- សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ដល់មន្ត្រីមិនបានការទាំងឡាយទាំងពួង គឺតែងធ្វើរឿងចំនួនពីរ ដោយទី១ បន្ទោសមន្ត្រីថ្នាក់ក្រោម និងទី២ រាយការណ៍ទៅថ្នាក់លើ ដែលមន្ត្រីទាំងនោះ មិនអាចដឹកនាំស្ថាប័នឱ្យមានការរីកចម្រើន និងធ្វើឱ្យមាន​សុខុដុមនីយកម្ម​ផ្ទៃក្នុងបានឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមកញ្ចប់ថវិកាមួយចំនួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី ដែលបណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីទាំងឡាយ សូមធ្វើខ្លួនជា«មន្ត្រីគ្រាប់ល្ពៅ» សូមធ្វើខ្លួនជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយធ្វើការស្មើភាពជាមួយមិត្តបរទេស និងឈរលើគោលការណ៍ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ សម្តេចបញ្ជាក់ថា «យើងធ្វើការ និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក តែយើងមិនធ្វើការដោយសម្អាងលើអត្ថបទសារព័ត៌មាននោះទេ»។- សម្តេតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនដែលអួតថាយើងធ្វើអ្វីល្អឥតខ្ចោះនោះឡើយ ដូច្នេះហើយបានជាយើងធ្វើការកែលម្អជាបន្តបន្ទាប់ តែមិត្តបរទេសក៏មិនត្រូវ​វាយតម្លៃ​ខុសពីសភាពការណ៍ និងភាពពិតជាក់ស្តែង នៃកម្ពុជានោះដែរ។- សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើកម្ពុជាមិនអាចកសាង​កំពង់ផែសមុទ្រ ដើម្បីបំពេញតម្រូវលការប្រើប្រាស់របស់ខ្លួន? មិនអាចធ្វើទំនើបកម្មវិស័យកងទ័ពរបស់ខ្លួន ឬយ៉ាងណា? សូមធ្វើកាតផ្តល់យោបល់ដោយសេចក្តីថ្លៃថ្នូរ និងភាពទទួលខុសត្រូវចំពោះកម្ពុជា។សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចប់នៅវេលាម៉ោង ១០ និង០៤នាទី

ក្រសួងការបរទេស​រុស្ស៊ី​ព្រមាន​ប្រទេស​ប៉ូឡូញ​ពី​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ

2022/06/13 10:05:14 am        911
​រុស្ស៊ី៖ ប្រធាន​សភា​សហព័ន្ធរុស្ស៊ី​លោក Viacheslav Volodin​ គំរាមថា បើ​ការលើកឡើង​របស់​អតីត​រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ​លោក Radoslaw Sikorski ថា​ នឹង​ផ្ដល់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​អ៊ុយ​ក្រែ​ន​គឺជា​ការពិត​នោះ ​ជម្លោះ​នុយក្លេអ៊ែរ​ពិតជា​នឹង​អាច​កម្ទេច​ទ្វីបអឺរ៉ុប​បាន​។ ​លោក Sikorski បង្កើត​ឲ្យ​មាន​ជម្លោះ​នុយក្លេអ៊ែរ​នៅ​កណ្ដាល​ទ្វីប​អឺរ៉ុប។ ​លោក​មិនបាន​គិត​ពី​អនាគត​អ៊ុយ​ក្រែ​ន ហើយក៏​មិន​គិតដល់​អនាគត​ប៉ូឡូញ​ដែរ​។ ​ក្នុងករណី​ការលើកឡើង​របស់លោក​គឺជា​ការពិត ប្រទេស​ទាំងនេះ​នឹង​ជួប​មហន្តរាយ ហើយ​សហភាព​អឺរ៉ុប​ក៏​ដូចគ្នា​។​ ​លោក ​Sikorski និង​ហេតុផល​ផ្សេងទៀត​គឺជា​មូលហេតុ​ ដែល​អ៊ុយ​ក្រែ​ន​មិន​ត្រឹមតែ​ត្រូវ​បាន​ដោះលែង​ពី​មនោគមវិជ្ជា​ណា​ស៊ី​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវបាន​ក្លាយជា​ប្រទេស​គ្មាន​យោធា​ផង​ដែរ ​ដោយ​ធានាថា​ជា​ប្រទេស​គ្មាន​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេសនេះ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ​ ហ៊ុន សែន ប្រាប់ទៅអ្នករិះគន់ថាមានការលួចបន្លំសន្លឹកឆ្នោត ឲ្យធ្វើការពន្យល់ថា តើលួចដោយរបៀបណា?

2022/06/13 09:47:44 am        199
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមប្រឆាំងមួយក្តាប់តូច ដែល​និយាយ​រិះ​គន់​ថា មាន​ការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សម្ដេចបានចោទជាសំនួរថា តើនរណាជាអ្នកលួច? ហើយ​លួច​ដោយ​របៀប​យ៉ាងម៉េច? សូមធ្វើការពន្យល់ឱ្យដឹងផង។សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រុមមួយក្តាប់តូចដែលនិយាយ និងចោទ​ប្រកាន់​ពីដំណើរ​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តែ​បែរ​ជា​ទទួល​យក​កៅ​អី​ដែល​ខ្លួន​បាន​ឈ្នះទៅវិញ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​ទៅ​ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពិសេស​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំការបោះឆ្នោត ប្រព្រឹត្តិ​​ទៅ​ដោយ​រលូន ត្រឹមត្រូវ តម្លាភាព និងទទួលបានការកោតសរសើរពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងបក្សនយោយបាយនានា ដែលចូលរួមក្នុងដំណើរការបោះឆ្នោត។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានដំណើរបោះឆ្នោតជាទៀតទាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយបក្សនយោបាយទាំងអស់ ដែល​ចូលរួម​ក្នុង​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​នីមួយៗ សុទ្ធតែដឹងពីដំណើរជាទៀតទាត់នេះ និង​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រ​កួត​ប្រជែងនេះដែរ៕ 

សម្ដេចតេជោ ហ៊ុន​ សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២​នេះ

2022/06/13 09:35:14 am        4293
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២​នេះតាមការសន្យា។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ​បញ្ជាក់​ថា ​ការ​ឡើង​នោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន ១.៥០០.០០០ រៀល​ក្នុង​មួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺ​ធ្វើ​តាម​របៀប​ផ្សេង ដោយ​អ្នក​ប្រើ​ខែ​ច្រើន​ឡើង​កម្រិត​ណាមួ​យ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា។ 

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩

2022/06/13 09:05:23 am        456
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ សម្តេចបញ្ជាក់ថា បើយើង​ពឹង​តែ​ទៅ​លើក្រសួងសុខាភិបាល តែម្នាក់ឯង យើង​មិន​អាច​ទ្រទ្រង់​សភាពការណ៍​នេះ​បាន​ឡើយ​។​ សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺ​ជា​វ៉ាក់សាំង​មនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មាន​ជំនឿសាសនាណាក៏ដោយ សុទ្ធតែអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយ​ស្មើភាព និង​គ្មាន​ការ​រើស​អើង។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា យើងមានវ៉ាក់សាំងកូវីដ-១៩ ហើយ បើ​គ្មាន​សិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើងក៏មិនអាចធ្វើឱ្យមានភាពស៊ាំសហគមន៍បានដែរ។ សម្តេច​តេជោ​បន្តថា យុទ្ធសាស្ត្រ និងសិល្បៈចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា គឺ​ចាក់​ស្រោច​នៅ​ភ្នំពេញ​ និងខេត្តកណ្តាល តាមរបៀប«ផ្ការីក»។ជាមួយគ្នានេះដែរ​សម្តេចតេជោ ហ៊ុន សែន បានរម្លឹកពីដំណើរការដំបូង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកាលណោះមានការបំផុស​ បំពុលព័ត៌មាន និងសភាពការណ៍ពាក់ព័ន្ធ នឹង​ដំណើរ​ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩នេះ។ ទោះជាបែបណាក៏ដោយ អ្នកដែលប្រឹងបំផុស បំពុល​ព័ត៌មាន​ទាំង​នោះ បាន​នាំ​គ្នាមកចាក់វ៉ាក់សាំង និងបណ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញ៕     

សម្ដេចតេជោ ហ៊ុន សែន៖ មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវ​និយាយ​ពី​សិទ្ធិ​រស់​រាន​មានជីវិតជាមុនសិន

2022/06/13 08:52:10 am        746
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដោយកម្ពុជា​បាន​អនុវត្តន៍​វិធាន​ការ​នានា​ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការស្លាប់​ដោយ​រង្គាលពីជំងឺកូវីដ-១៩។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន​ សែន​ បញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវ​និយាយ​ពី​សិទ្ធិ​រស់​រាន​មានជីវិតជាមុនសិន»។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសំណេះសំណាល និងបិទវគ្គ សិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

2022/06/13 07:37:05 am        706
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្សកម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាល និងបិទវគ្គសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

2022/06/13 07:07:11 am        527
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្សកម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់៕

លោក Zelenskyy និយាយថា រុស្ស៊ី​ចង់​បំផ្លាញ​ទីក្រុង​ទាំងអស់​ក្នុង​តំបន់ Donbas

2022/06/11 10:36:15 am        1408
​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយថា សមត្ថភាព​កងទ័ពរ​បស់លោក​ក្នុងការ​ទប់ទល់​ជាមួយ​កងកម្លាំង​រុស្ស៊ី​នៅ​តំបន់ Donbas គឺ​ពឹង​ផ្អែកលើ​ការផ្គត់ផ្គង់​អាវុធ​របស់ប្រទេស​លោកខាងលិច​។​ ​កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ ដើម្បី​បញ្ឈប់​ការវាយលុក​របស់​អ្នក​ឈ្លានពាន​តាម​ដែល​អាចធ្វើ​ទៅបាន​។ អាវុធ​ធុន​ធ្ងន់ កាំភ្លើង​ធំ​ទំនើបទាំងអស់នេះ​ដែល​យើង​បានស្នើសុំ​ ហើយ​បន្ត​សុំ​ពី​ដៃគូ​របស់យើង​។ លោក​បាននិយាយថា រុស្ស៊ី​ចង់​បំផ្លាញ​ទីក្រុង​ទាំងអស់​នៅក្នុង​តំបន់ ​Donbas​។ គ្រប់​ទីក្រុងទាំងអស់នេះ​មិនមែនជា​ការនិយាយ​បំផ្លើស​នោះទេដូចជា​ទីក្រុង​ Volnovakha និង ​Mariupol​។​ការបំផ្លាញ​ទីក្រុង​ដែល​ធ្លាប់​តែមាន​ភាព​រីករាយ ពេលនេះ​ដាន​ខ្មៅ​ដោយ​ភ្លើង​ឆេះ រណ្ដៅ​ពី​ការផ្ទុះ​គ្រាប់ នេះ​គឺជា​អ្វីៗទាំងអស់​ដែល​រុស្ស៊ី​បានផ្តល់​ដល់​ប្រទេសជិតខាង​របស់ខ្លួនរហូតដល់​ទ្វីបអឺរ៉ុប ​និងពិភពលោក​។​ លោក Zelenskyy និយាយថា លោក​បាន​ពិភាក្សា​អំពី​ការផ្គត់ផ្គង់​អាវុធ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិអង់គ្លេសលោក Ben Wallace ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់ទីក្រុង ​Kyiv៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
06/22/2026 06:06 PM
ចិនបញ្ជាក់​ថា នាវាផ្ទុកយន្តហោះ Liaoning បញ្ចប់សមយុទ្ធជាង ៤០ថ្ងៃ
06/22/2026 06:06 PM
លោក Zelensky៖ អ៊ុយក្រែននឹងសម្រេចថា តើអ្នកណាតំណាងឲ្យ​អឺរ៉ុប នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី
06/22/2026 06:06 PM
អ៊ីរ៉ង់ បញ្ជាក់​ថា បានធ្វើ «ការពិភាក្សាខ្លីៗ» ជាមួយសហរដ្ឋអាមេរិក ជុំវិញ​បញ្ហានុយក្លេអ៊ែរ
06/22/2026 06:06 PM
ចក្រភពអង់គ្លេសនឹងមើលឃើញនាយករដ្ឋមន្រ្តីទី ៧ ក្នុងរយៈពេល ១០ឆ្នាំ
06/22/2026 06:06 PM
កូកាអ៊ីនច្រើនបំផុតមិនធ្លាប់មាន ត្រូវរឹបអូសនៅអូស្រ្តាលី ក្រោយនគរបាលវាយឆ្មក់លេណដ្ឋានក្រោមដី
06/22/2026 06:06 PM
រូបិយវត្ថុធ្លាក់ថ្លៃ និងការបង្រ្កាបទិដ្ឋាការ បង្ខំឲ្យនិស្សិតឥណ្ឌាគិតឡើងវិញពីការសិក្សានៅក្រៅប្រទេស
06/22/2026 06:06 PM
ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន ក្រោយមនុស្ស ៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលាហ្វីលីពីន
06/22/2026 06:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្វើការក្នុង «ទិសដៅដូចគ្នា ដើម្បី​ទទួលបាន​លទ្ធផលវិជ្ជមាន»
06/22/2026 06:06 PM
ម៉ាឡេស៊ីបញ្ចុះតម្លៃប្រេងម៉ាស៊ូតនៅទូទាំងប្រទេសចាប់ពីខែកក្កដាតទៅ
06/22/2026 06:06 PM