សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ

ព័ត៌មានសំខាន់ៗ

ប្រមុខ​ការទូត​រុស្ស៊ី​៖ ក្រុង Moscow មិន​ប្រាកដ​ថា​ ខ្លួន​នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​លោក​ខាងលិច​ទៀត​ទេ ហើយ​ខ្លួន​នឹង​ងាក​ទៅ​រក​ចិន​

2022/05/24 10:51:51 am        1192
រុស្ស៊ី៖ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុង Moscow នឹង​ពិចារណា​សំណើ​ពី​លោក​ខាង​លិច​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ និង​ពិចារណា​ថា ​តើ​រឿង​នោះ​វា​ចាំបាច់​ដែរ ​ឬ​អត់ ប៉ុន្តែ​នឹង​ផ្ដោតលើ​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើន​ជាមួយ​ប្រទេស​ចិន​។ ​នៅ​ក្នុង​អំឡុង​សួរ​សំនួរ​ និង​ចម្លើយ​នៅ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង Moscow លោក Sergei Lavrov បាន​និយាយ​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ដុត​បញ្ឆេះ​ឲ្យ​មាន​ជំងឺ​ខ្លាច​រុស្ស៊ី ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​ ដែល​ក្រុង Moscow ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ​លោក​ថា រុស្ស៊ី​កំពុង​ធ្វើ​ការ​ដើម្បី​ជំនួស​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ហើយ​នៅ​ពេល​ខាង​មុខ​នឹង​ពឹង​ផ្អែកលើ​តែ​បណ្ដា​ប្រទេស​ដែល​អាច​ទុក​ចិត្ត​បាន ដោយ​មិន​សម្លឹង​លើ​លោក​ខាង​លិច​ទេ។​លោក Lavrov បាន​បង្ហាញ​ការ​សោកស្ដាយ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច ដែល​លោក​បាន​និយាយ​ថា បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្តូ​រគោល​កា​នៃ​ទំនាក់ទំនង​អន្តរជាតិ ចំពោះ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​រុស្ស៊ី​។​ លោក​បាន​និយាយ​ថា យើង​ត្រូវតែ​បញ្ឈប់​ការពឹងផ្អែក​តាម​មធ្យោបាយ​ណាមួយ ​លើ​ការ​ផ្គត់ផ្គង់​អ្វីៗ​គ្រប់យ៉ាង​ពី​លោក​ខាង​លិច ដើម្បី​ធានា​ការ​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​សម្រាប់​សន្តិសុខ សេដ្ឋកិច្ច ឬ​សង្គម​នៃ​មាតុភូមិ​ដ៏​សំខាន់​របស់​យើង​៕អត្ថបទ៖ សុខមាន

រាជរដ្ឋាភិបាលសម្រេចឱ្យបងប្អូនកម្មករ-និយោជិត ឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃឆ្នោត១ថ្ងៃ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

2022/05/24 10:46:23 am        1795
ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រកាសសម្រេចអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានសម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃឆ្នោត ១ថ្ងៃ ។

ប្រទេស​ចិន​ព្រមាន​សហរដ្ឋអាមេរិក​ថា ​កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង​លើ​បញ្ហា​កោះ​តៃវ៉ាន់

2022/05/24 10:16:42 am        2468
​ចិន៖ ប្រទេស​ចិន​បាន​ព្រមាន​ថា ​សហរដ្ឋអាមេរិក​កំពុង "​ប្រលែង​លេង​ជាមួយ​ភ្លើង​" បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ការពារ​កោះ​តៃវ៉ាន់​ដោយ​យោធា ​ប្រសិនបើ​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ត្រូវ​បាន​រង​ការវាយប្រហារ​ដោយ​ទីក្រុង​ប៉េកាំង​។​ ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រើ '​សន្លឹក​បៀរ​កោះ​តៃវ៉ាន់​' ដើម្បី​ទប់ទល់​ប្រទេស​ចិន ហើយ​ខ្លួនឯង​នឹង​ត្រូវ​ដុត​បំផ្លាញ​ខ្លួនឯង​។​ សារព័ត៌មាន​រដ្ឋ Xinhua បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ការិយាល័យ​នេះ​លោកស្រី​ Zhu Fenglian ដោយ​និយាយ​ថា លោកស្រី​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក "​បញ្ឈប់​ការ​ប្រើ​ពាក្យសម្ដី ឬ​សកម្មភាព​ណាមួយ​ដែល​មាន​លក្ខ​ខណៈ​បែប​បំពាន​" ​លើ​គោលការណ៍​នានាដែល​បាន​បង្កើត​ឡើង​កាលពីមុន​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​។ ​ថ្លែង​ពី​ទីក្រុង​តូ​ក្យូអំឡុង​ពេល​ធ្វើដំណើរ​ទៅកាន់​ទ្វីប​អាស៊ី​លោក Biden បាន​ឆ្លើយ​ដោយ​មិន​ច្បាស់លាស់​ថា "​មែនហើយ​" នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​សួរ​ថា ​តើ​សហរដ្ឋអាមេរិក​នឹង "​ចូលរួម​ខាង​យោធា​" ដើម្បី​ការពារ​កោះ​តៃវ៉ាន់​ដែរ​ទេ ប្រសិនបើ​កោះ​មួយ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ប្រទេស​ចិន​នោះ​។​​លោក Biden បាន​និយាយ​ដោយ​សង្កត់ធ្ងន់​ទៅលើ​គោលនយោបាយ​ ដែល​អាច​មាន​ការ​ផ្លាស់ប្តូ​រ​របស់​សហរដ្ឋ​អាមេរិក​ថា "​នោះ​គឺជា​ការ​ប្តេជ្ញាចិត្ត​របស់​យើង​"។​ ​មើល​ស្ថានភាព​ពេលនេះ​ចុះ​ យើង​យល់ស្រប​នឹង​គោលនយោបាយ "​ចិន​តែមួយ​"​។ យើង​បាន​ចុះហត្ថលេខា​រួច​មក​ហើយ និង​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​បានធ្វើ​ពី​ទីនោះ ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បន្ថែម​ថា ប៉ុន្តែ​គំនិត​ដែល​ថា​ វា​អាច​ត្រូវ​បាន​ប្រើ​ដោយ​កម្លាំង​ ដើម្បី​ដណ្ដើមយក​កោះ​នេះគឺ​មិន​ស័ក្ដិសម​ទេ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយ​ថា ​លោក​ចង់​ជួប​លោក Putin ដើម្បី​បញ្ចប់សង្គ្រាម​

2022/05/24 09:44:51 am        1636
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី ​Vladimir Putin គឺជា​មន្ត្រី​រុស្ស៊ី​តែមួយ​រូប​គត់​ដែល​លោក​ចង់​ជួប ​ដើម្បី​ពិភាក្សា​ពី​វិធី​ដើម្បី​បញ្ចប់សង្គ្រាម​។ ​លោក Zelenskyy ដែល​បាន​ថ្លែង​សុន្ទរកថា​តាម​វីដេអូ​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស ក៏បាន​និយាយ​ផង​ដែរ​ថា ការរៀបចំ​កិច្ចចរចា​ណាមួយ​ជាមួយ​រុស្ស៊ី​កាន់តែ​មាន​ការ​លំបាក​ខ្លាំង​ឡើយ ដូច​អ្វី​ដែល​លោក​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​មាន​ភស្តុតាង​គ្រប់គ្រាន់​នៃ​សកម្មភាព​របស់​រុស្ស៊ី​ ដែល​បាន​ធ្វើ​លើ​ជន​ស៊ីវិល។ ​រុស្ស៊ី​ច្រានចោល​ការ​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល សម្រាប់​អ្វីដែល​ខ្លួន​ហៅថា ​ជា​ប្រតិបត្តិការ​សឹក​ពិសេស​ដើម្បី​បំបាក់​សមត្ថភាព​យោធា​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​​លោក Zelenskyy បាន​និយាយ​តាមរយៈ​អ្នកបកប្រែ​ថា ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី​ជា​អ្នកចាត់ចែង​គ្រប់​ការ​សម្រេចចិត្ត​ទាំងអស់ ប្រសិនបើ​យើង​និយាយ​ពី​ការ​បញ្ចប់​សង្គ្រាម​ដោយ​ពុំបាន​ជួប​លោក​ Putin ​ដោយ​ផ្ទាល់​នោះ​ទេ អញ្ចឹង​ការសម្រេចចិត្ត​ទាំងឡាយ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ

2022/05/24 07:32:28 am        533
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះរូប៣សន្លឹកដែលគួរឲ្យចាប់អារម្មណ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ពីយុវជនមួយរូបជិះកង់បង្ហាញទឹកមុខញញឹមចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ជាការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។សម្តេចតេជោបានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា :«កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៍ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។»

ប្រជាជន​ជប៉ុន​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​ ៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក​មក​ជប៉ុន

2022/05/23 12:26:12 pm        2368
​ជប៉ុន៖ ប្រជាជន​ជប៉ុន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឧទ្យាន Shiba ក្នុង​ទីក្រុង​តូ​ក្យូកាលពី​ថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden មកកាន់​ប្រទេស​ជប៉ុន ខណៈ​ភាព​តានតឹង​អន្តរជាតិ​កំពុង​កើនឡើង​ខ្លាំង​ជុំវិញ​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​ ​លោក Biden បាន​មកដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ ហើយ​មាន​ផែនការ​ចូលរួម​កិច្ចប្រជុំកំពូល​នៅ​ថ្ងៃ​អង្គារ ជា​កន្លែង​ដែល​លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida, នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលីដើម្បី​ជំរុញ​យន្តការក្រុម​ប្រទេស "Quad" ។ Quad ជា​កិច្ចសន្ទនា​សន្តិសុខ​ប្រទេស​ចំនួន​៤ ត្រូវបាន​ផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ក្នុង​ឆ្នាំ2007 គាំទ្រ​ដោយ​មេដឹកនាំ​សហរដ្ឋអាមេរិក ឥណ្ឌា និង​អូស្ត្រាលី​។​ ​លោក Kanamori ជា​អ្នក​តវ៉ា​ម្នាក់បាន​និយាយថា ខ្ញុំ​គិតថា​ យន្តការ​ក្រុមប្រទេស Quad គឺមាន​គ្រោះថ្នាក់​ខ្លាំង ហើយ​ខ្ញុំ​គិតថា ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិកក៏មាន​គ្រោះថ្នាក់​ដែរ ព្រោះ​វា​នឹងធ្វើ​ឱ្យប៉ះពាល់​ដល់​ប្រទេស​ជប៉ុន​។ ខ្ញុំ​មិន​ចង់ឱ្យ​សហរដ្ឋអាមេរិក និង​ជប៉ុនរៀបចំ​កិច្ចប្រជុំ​មេដឹកនាំ​កំពូលនោះទេ​។ក្រុមបាតុករ​មួយចំនួនទៀតបានលើកឡើង​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត ដោយបាន​លើកឡើងថា សហរដ្ឋ​អាមេរិក និង​អង្គការ ​NATO គឺជា​ដើមចម​នៃ​ជម្លោះ​។​ ​អ្នក​តវ៉ា​និយាយថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច និង​សមាជិក​អង្គការ NATO ដែល​ដឹកនាំ​ដោយសហរដ្ឋអាមេរិក​បាន​បង្កើន​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នដែល​បានផ្តល់​ការផ្គត់ផ្គង់​ផ្នែក​យោធាសម្រាប់​អ៊ុយ​ក្រែ​ន ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ដែល​ទាំងអស់នេះ​នឹងមិន​បញ្ឈប់​ជម្លោះ​បាននោះទេ ប៉ុន្តែ​កាន់តែ​រីកធំឡើង និង​អូសបន្លាយ​សង្គ្រាម​ជំនួស​វិញ៕អត្ថបទ៖ ប៊ុនថន

កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានសន្និបាតសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP)

2022/05/23 11:47:01 am        875
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ (UN ESCAP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា ឆ្នាំ ២០២២ ដោយការបោះឆ្នោតជ្រើសតាំងនេះមានសមាជិកចំនួន៥៣ និងអ្នកសង្កេតការណ៍ចំនួន៩។គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ក្រោមមូលបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏បានដឹកនាំគណៈ ប្រតិភូរាជរដ្ឋានភិបាលកម្ពុជា រួមមាន៖ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិអេស្កាប់ មន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ព្រមទាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតនេះផងដែរ៕

ប្រធាន​ប្លុក​សន្តិសុខ​ក្រោយ​សម័យ​សហភាព​សូវៀត​និយាយ​ថា ការពង្រីក​ខ្លួន​របស់​ណា​តូ​នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រីក​កាន់​តែ​ធំ​

2022/05/23 11:38:37 am        981
​រុស្ស៊ី៖ លោក Stanislav Zas អគ្គលេខាធិការ​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) ដែល​ជា​ប្លុក​សន្តិសុខ​ក្រោយ​សហភាពសូ​វៀត​ដឹកនាំ​ដោយ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការពង្រីក​ខ្លួន​របស់​ណា​តូ​នឹង​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង ហើយ​គ្មាន​វិធី​ណា​អាច​ជួយ​ធានា​សន្តិសុខ​របស់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​នោះ​ទេ​។​ ​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ Belarus-1 ថា ជា​ការ​ពិត យើង​កំពុង​ចាត់​ទុក​ការពង្រីក​ខ្លួន​នេះ​ថា ​ជា​កន្លែង​បង្កាត់​ពូជ​ធ្វើ​ឲ្យ​ភាព​តានតឹង​រីក​កាន់តែ​ធំ និង​ការ​បង្កើន​សកម្មភាព​យោធា​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​នេះ​។ តាមពិតទៅ វា​នឹង​មិន​ជួយ​ពង្រឹង​សន្តិសុខរួម​ទាំង​រដ្ឋ​ជា​សមាជិក​ណា​តូ​នោះ​ឡើយ​។​ យោង​តាមលោក Zas អង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​រួមមាន​សមត្ថភាព​ឆ្លើយតប​បាន​គ្រប់គ្រាន់ ​ចំពោះ​ការពង្រីក​ឥទ្ធិពល​ខាង​យោធាដែល​អាចធ្វើ​ទៅបាន​របស់​ណា​តូ​។ ​តើ​យើង​គួរ​ពង្រឹង​សក្តានុពល​របស់​យើង​ក្នុង​ស្ថានភាព​នេះ​ទេ​? យើង​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង ​ដែល​អាច​កើតមាន​ក្នុង​ស្ថានភាព​បែបនេះ​៕អត្ថបទ៖ សុខមាន

អតីត​ប្រធាន​សេនាធិការ​ចម្រុះ​អាមេរិក​និយាយ​ថា អាមេរិក​គួរតែ​ពិចារណា​ពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​

2022/05/23 10:50:13 am        1481
​សហរដ្ឋអាមេរិក៖ អតីត​ប្រធាន​សេនាធិការ​ចម្រុះ​លោក Mike Mullen បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមមន្ត្រី​អាមេរិក​គួរតែ​ពិចារណា​ពី​លទ្ធភាព​ដែល​រុស្ស៊ី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ស្រប​ពេល​មាន​ការ​លុកលុយ​ជា​បន្តបន្ទាប់​ចូល​អ៊ុយ​ក្រែ​ន​។ ​ឧត្តមនាវីឯក​កងទ័ពជើងទឹក​អាមេរិក​ចូលនិវត្តន៍​បាន​និយាយ​ក្នុង​កម្មវិធី "​សប្តាហ៍​នេះ​" “This Week” របស់​ទូរទស្សន៍ ABC ថា “វា​ពិបាក​ណាស់​ក្នុង​ការ​ដឹង​ពី​អ្វី​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កំពុង​គិត​នៅ​ពេល​ជាក់លាក់​ណាមួយ​។ កន្លងមក​លោក​ធ្លាប់​បាន​និយាយ​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​។ ខ្ញុំ​គិតថា យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​ចាត់​ទុក​វា​ជា​លទ្ធភាព​មួយ ដោយ​បន្ថែម​ថា​ លោក​សង្ឃឹមថា ​ការរារាំង​ការវាយប្រហារ​នឹង​អាច​មាន​ប្រសិទ្ធភាព​។ ពួក​វា​ជា​អាវុធ​មាន​វិសាលភាព​បំផ្លិច​បំផ្លាញ​បំផុត​មិន​ធ្លាប់​មាន​នៅ​លើ​ផែនដី​។​​លោក Mullen បាន​ប្រាប់​អ្នក​សម្របសម្រួល​កម្ម​វិធី​លោកស្រី Martha Raddatz ថា យើង​គួរ​រំលឹក​ថា ក្នុងនាម​ជា​ប្រទេស​ដែល​ពិតជា​បាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ1940 អាវុធ​ទាំងនោះ​មាន​ការ​បំផ្លិចបំផ្លាញ​ធំ​ប៉ុណ្ណា ហើយ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ប្រាកដ​ថា នឹង​ពុំ​មាន​ការ​ប្រើប្រាស់​អាវុធ​នោះ​ទេ​។​ ប៉ុន្តែ​អាវុធ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ឃ្លាំង​អាវុធ​របស់​លោក Putin។ លោក​ពិតជា​មានការ​បារម្ភ​ខ្លាំង​ណាស់ ដូច្នេះ​យើង​ត្រូវតែ​ពិចារណា​ថា​ វា​ជា​សកម្មភាព​ដែល​លោក ​Putin អាច​ធ្វើ​បាន​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​រំពឹង​ថា ​ករណីជំងឺ​អុត​ស្វា​នឹង​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​

2022/05/23 10:22:20 am        1088
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) និយាយថា​ ខ្លួន​រំពឹងថា​នឹង​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បន្ថែម​ទៀត ខណៈ​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​មួយចំនួន ជាទី​ដែល​មិន​ទំនង​ថា​នឹង​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​សោះ​។​ ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងជើង និង​សហភាព​អឺរ៉ុប​កាល​ពីដើម​ខែ​ឧសភា ដែល​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ជំងឺ​ប្រភេទ​នេះ ​ជំងឺឆ្លង​ដែល​ត្រូវបាន​រកឃើញ​ដំបូង​ក្នុងប្រទេស​កុង​ហ្គោ​នៃ​ទ្វីបអាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​។ ​ប្រទេស​អូស្ត្រាលី​បច្ចុប្បន្ន​កំពុង​តាមដាន​ករណី​ឆ្លង​ដំបូង បន្ទាប់ពី​បុរស​វ័យ​ខ្ទង់ ​40ឆ្នាំ​ម្នាក់​បានធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Sydney ដែលមាន​ផ្ទុក​ជំងឺ​នេះ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​សុខាភិបាល​ក្នុង​ទីក្រុង​ Quebec ​របស់​ប្រទេស​កាណាដា​កំពុង​តាមដាន ​បន្ទាប់ពី​មាន​ករណី​សង្ស័យ​លើ​មនុស្ស​រាប់​សិប​នាក់​បាន​លេចឡើង​។​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​ចំនួន 92នាក់ និង​ករណី​សង្ស័យ​ថា​កើត​ជំងឺ​អុតស្វា 28នាក់​ត្រូវបាន​រាយការណ៍​ពីរ​ដ្ឋ​សមាជិក​ចំនួន 12 ដែល​វីរុស​នេះ​មិន​មែនជា​ជំងឺ​រាតត្បាត​នោះទេ ទីភ្នាក់ងារ​អង្គការ​នេះ​បាន​បន្ថែម​ថា ខ្លួន​នឹង​ផ្តល់​ការណែនាំ និង​អនុសាសន៍​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ សម្រាប់​ប្រទេស​នានា​អំពី​វិធី​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM
អ្នកគាំទ្របាល់ទាត់ជ្រើសរើសស្នាក់នៅរថយន្ត Camper Van ដើម្បីសន្សំថវិកា ក្នុងអំឡុង​ព្រឹត្តិការណ៍ World Cup
06/26/2026 12:06 PM