សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

មេទ័ពជើងគោកកម្ពុជា និងនាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្រសួងការពារជាតិអាមេរិក ប្រកាសប្រតិបត្តិការយោធាប្រទេសទាំងពីរ

2022/05/19 08:28:31 am        954
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានទទួលជួប លោកស្រី Lori Abele នាយក គោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

2022/05/19 08:10:39 am        1679
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ៕

អបអរសាទរ...! វ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាសវិញ្ញាសាសំដែងជាក្រុម

2022/05/18 04:45:16 pm        170
ភ្នំពេញ៖ វ៉ូវីណាមកម្ពុជាឈ្នះមេដាយមាសវិញ្ញាសាសំដែងជាក្រុម នារីម្នាក់បុរសបីនាក់រួមមាន៖-កីឡាករិនី ប៉ាល់ ឆរស្មុី-កីឡាករ លី បូរ៉ាមី-កីឡាករ ជ្រិន ប៊ុនឡុង-កីឡាករ ប្រាក់ សុវណ្ណនីនេះជាមេដាយមាសទីបីហើយសម្រាប់កម្ពុជាបន្ទាប់ពីកីឡាប៉េតង់ និង ឃីគបុកស៊ីង។

លោក ហ៊ុន ម៉ាណែត សំណេះសំណាល និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត

2022/05/18 02:29:47 pm        619
កំពត៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាល និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានចូល ត្រេកអរចំពោះសំណង់ព្រះវិហារថ្មីដ៏ស្កឹមស្កៃ និងជាសមិទ្ធផលថ្មីមួយទៀតផ្នែកព្រះពុទ្ធសាសនា ដែលត្រូវបានសាងសង់នៅលើទីតាំងគួរជាទីមនោរម្យក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត និងសូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ទីអារាមនេះ។លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ព្រះវិហារថ្មី នៅវត្តគិរីឱសថទឹកជប់នេះ បានកសាងនៅក្នុងឆ្នាំ១៩៦២ សម័យសង្គមរាស្រ្តនិយម ដោយមានអាយុកាលប្រមាណ ៦០ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម។ ក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើន​ ត្រូវបានកសាងឡើងវិញសម្រេចបានសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដោយមានការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។លោកបន្តថា ពិធីបញ្ចុះខណ្ឌសីមានេះ ត្រូវបានគ្រោងទុកមកជាយូរមកហើយ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ថ្ងៃនេះ យើងអាចជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយជ្រះថ្លា ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្រាលច្រើន និងអាចគ្រប់គ្រងបាន ទោះបីជាមិនទាន់ផុតរលត់ទាំងស្រុកក៏ដោយ។ លោក ហ៊ុន ម៉ាណែយ បានបញ្ជាក់ថា សាសនាពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំសីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បាននាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។លោកបានបន្ថែមថា នេះគឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ, ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខ និងចាក់តំណាងនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យសពឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា

2022/05/18 01:38:26 pm        1713
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារមួយច្បាប់ចូលរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត និងបានចាត់តំណាង នាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ចូលរួមបុណ្យសពឪពុក-ម្តាយ កញ្ញា សុវត្ថិឌី ធារិកា ដែលបានទទួលមរណភាព ដោយករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់តាមដងផ្លូវ នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

វិមាន​ក្រឹម​ឡាំង​លើក​ឡើង​ថា គំនិត​ប្រើ​ធន​បម្រុង​របស់​រុស្ស៊ី​ពី​សំណាក់​ប្រទេស G7 នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ

2022/05/18 11:33:19 am        1527
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ​សម្រាប់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​៧ ឬ​ក្រុម​ប្រទេស G7 និង​សហភាព​អឺរ៉ុប ​ក្នុង​ការ​រឹបអូស​យក​ធន​បម្រុង​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បង្កក និង​យក​ទៅ​ចំណាយ​ជំនួស​អ៊ុយ​ក្រែ​ន​។ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Christian Lindner បាន​ប្រាប់​កាសែត​អឺរ៉ុប​ថា លោក​បាន​បើក​ឲ្យ​មានការ​ផ្ដួច​ផ្ដើម​គំនិត​រឹបអូស​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​រុស្ស៊ី ក្នុង​ការ​ផ្ដល់​ហិរញ្ញវត្ថុ​លើ​ការស្ថាបនា​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ ហើយ​ថា​សំណើ​ទាំងឡាយ​ដែល​បាន​លើក​ឡើងកំពុង​ត្រូវ​បាន​ពិភាក្សា​រួច​ទៅ​ហើយ ​ក្នុងចំណោម​ប្រទេស​ទាំង​៧ និង​នៅ​ក្នុង​សហភាព​អឺរ៉ុប​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ គ្មាន​នរណា​ម្នាក់​ផ្ដល់​ដំណឹង​ស្ដីពី​ការ​គំនិត​ផ្ដួចផ្ដើម​បែបនេះ​មកកាន់​រុស្ស៊ី​ទាល់តែសោះ ដែល​លោក​បាន​និយាយ​ថា ការ​ធ្វើ​បែបនេះ​នឹង​ក្លាយ​ជា​រឿង​ខុសច្បាប់ ការប្រមាថ និង​ទាមទារ​ឲ្យ​មានការ​ឆ្លើយតប​សម​ហេតុផល​ បើ​ធ្វើ​បែប​នោះ​មែន​ នោះ​នឹង​ក្លាយ​ជា​ចោរ​សុទ្ធសាធ​តែម្ដង​។​ក្រុម​ប្រទេស​ G7 ភាគច្រើន​ជា​ប្រទេស​មហាអំណាច​ធំៗ​នៅ​លោក​ខាង​លិច បាន​ហាមប្រាម​ការ​ធ្វើ​ប្រតិបត្តិការ​ចរន្ត​សាច់​ប្រាក់​ជាមួយ​ធនាគារ​កណ្ដាល និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដែល​បាន​បិទ​ខ្ទប់​ក្នុង​យុត្តាធិការ​របស់​ប្រទេស​ទាំងនោះ ដោយមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​នូវ​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ខែ​កុម្ភៈ៕អត្ថបទ៖ សុខមាន

រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចោទ​ដាក់គ្នា ខណៈ​ការចរចា​សន្តិភាព​ជាប់​គាំង​

2022/05/18 10:55:47 am        658
​រុស្ស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការចរចា​សន្តិភាព​រ​វាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ជាប់​គាំង​ដោយ​ភាគី​ទាំង​២ បាន​ស្ដីបន្ទោស​ដាក់គ្នា​ហើយ​ក្រុង Moscow កំពុង​បង្ហាញ​តម្រុយ​ថា​ ការ​វិល​ទៅ​រក​ការចរចា​អាច​នឹង​លំបាក​។ ​រុស្ស៊ី​បាន​ចោទ​អ៊ុយ​ក្រែ​ន​ពីបទ​ប្រកាន​ជំហរ​រឹងត្អឹង​របស់ខ្លួន និង​លោកខាងលិច​ចំពោះ​ការជួយ​រដ្ឋាភិបាល​ក្រុង​ Kyiv ដោយ​លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និយាយ​ថា ក្រុង Washington ក្រុង London និងក្រុង Brussels ចង់​ប្រើ​អ៊ុយ​ក្រែ​ន​ដើម្បី​កេង​ចំណេញ​ខាង​យុទ្ធសាស្ត្រ​របស់​ពួកគេ​។ លោក Lavrov បាន​និយាយ​ថា លោក​ជឿ​ថា គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​អាច​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ទេ បើ​ក្រុម​អ្នកចរចា​ព្យាយាម​បញ្ជូន​ការសន្ទនា​ពឹង​ផ្អែក ​លើ​អ្វី​ដែល​លោក​ខាង​លិច​ត្រូវតែ​និយាយ​ជំនួស​មកវិញ​ ដោយ​ស្ថានភាព​បន្ទាន់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​បាន​បន្ថែមថា ដំណើរការ​នោះ​ទាត់ចោល​ឱកាស​សម្រាប់​ភាព​ជឿន​លឿន​ក្នុង​ដំណើរ​ការចរចា​។​ប្រមុខ​ការទូត​រុស្ស៊ី​រូប​នោះ​តែងតែ​និយាយ​ថា យើង​បាន​ត្រៀមខ្លួន​ចរចា​ជានិច្ច ប៉ុន្តែ​យើង​បាន​ទទួល​មកវិញ​ត្រឹមតែ​ពាក្យ​ថា ​គ្មាន​ជម្រើស​។ សូម​រម្លឹក​ថា ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​រួម​គ្នា​ប្រកាសសង្គ្រាម​ចម្រុះ​ ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ជោគវាសនា​របស់​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់​មិនទាន់​ច្បាស់លាស់ ក្រោយពេល​ប្រគល់​ខ្លួន​

2022/05/18 10:24:11 am        1031
​អ៊ុយក្រែន៖ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ទីក្រុង Kyiv កំពុង​ព្យាយាម​ស្វែងរក​ការដោះដូរ​អ្នកទោស ខណៈ​រោងចក្រ​ដែកថែប​រង​ការឡោមព័ទ្ធ​របស់​កង​កម្លាំង​រុស្ស៊ី​ជិត​បញ្ចប់​។​​ជោគវាសនា​របស់​ក្រុម​អ្នក​ប្រយុទ្ធ​ស្នេហា​ជាតិ​អ៊ុយ​ក្រែ​ន​នៅ​រោងចក្រ​ដែកថែប Azovstal របស់​ទីក្រុង Mariupol នៅតែ​មិន​ទាន់​មាន​ភាពច្បាស់លាស់​នៅឡើយ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​អ្នក​ប្រយុទ្ធ​រាប់​រយ​នាក់​បាន​ប្រគល់​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី​។ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ចំនួន ២៦៥​នាក់​បាន​ប្រគល់​ខ្លួន​ពី​មូលដ្ឋាន​ចុងក្រោយ​រង​ការឡោមព័ទ្ធ​ក្នុង​រោង​ចក្រ​ដែកថែប ប៉ុន្មាន​ម៉ោង​ក្រោយប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​បេសកកម្ម​ដើម្បី​ការពារ​រោងចក្រ​នេះ​បាន​បញ្ចប់​ហើយ ហើយ​ក្រុម​អ្នក​ប្រយុទ្ធ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ដែនដី​គ្រប់គ្រង​ដោយ​​រុស្ស៊ី​។​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​និយាយ​ថា អ្នក​ទាំងឡាយ​ដែល​បាន​ប្រគល់​ខ្លួន​មាន ៥១​នាក់​​របួសធ្ងន់ និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Novoazovsk ក្នុង​តំបន់ Donetsk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី។ ជោគ​វាសនា​របស់​ពួកគេ​នៅតែ​មិនទាន់​ច្បាស់លាស់​នៅឡើយ៕អត្ថបទ៖ សុខមាន

លោក Putin និយាយ​ថា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើ​រុស្ស៊ី​ប្រៀប​បាន​នឹង​ការ​ធ្វើ​អត្តឃាត​សេដ្ឋកិច្ច

2022/05/18 09:58:53 am        2177
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា វិស័យ​ប្រេង​កំពុង​ឆ្លងកាត់ដំណាក់កាល​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ប៉ុន្តែ​បាន​អះអាងថា អឺរ៉ុប​នឹងធ្វើ "​អត្តឃាត​សេដ្ឋកិច្ច​" ដោយ​សារតែ​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​លើ​ទីក្រុង Moscow ព្រោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Putin បាន​និយាយ​ថា តាមរយៈ​ការស្វែងរក​ការបញ្ឈប់​ការ​ផ្គត់ផ្គង់​ថាមពល​របស់​រុស្ស៊ី អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ខ្លួនឯង​ឈឺចាប់​ដោយ​ការជំរុញ​ឲ្យ​ក្រុមមន្ត្រី​ពី​រដ្ឋ​នានា​ប្រើ "​គំនិត​គ្មាន​ការពិចារណា​" របស់​លោក​ខាងលិច​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួនឯង​។ ​លោក​បាន​ប្រាប់​កិច្ចប្រជុំ​ថាមពល​ថា អឺរ៉ុប​នឹង​មើលឃើញ​ការ​ហក់​ឡើង​តម្លៃ​ថាមពល​ខ្ពស់ និង​អតិផរណា​ខ្ពស់​ដោយសារតែ​សកម្មភាព​របស់ខ្លួន​។ ​លោក Putin បាន​និយាយថា ​ជាការ​ពិតណាស់ ការធ្វើអត្តឃាត​សេដ្ឋកិច្ច​បែបនេះ​គឺជា​កិច្ចការ​ក្នុងស្រុក​របស់​ប្រទេស​នៅ​អឺរ៉ុប​។​ ​បន្ទាប់ពី​វិមាន​ក្រឹម​ឡាំង​បាន​បញ្ជូនទាហាន​ចូលទៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ បណ្ដា​ប្រទេស​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន ​ពីមុនមក​ប្រឆាំងនឹង​រុស្ស៊ី​។​​បណ្តា​ប្រទេស​លោក​ខាងលិច​បានបង្ហាញ​ពី​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ ​នៅក្នុង​ការប្រកាសអំពី​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន ប៉ុន្តែ​មិនបាន​ផ្លាស់ប្តូរ​ក្នុង​ល្បឿន​ដូចគ្នា​នៅពេល​និយាយ​អំពី​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​។​ ​លោក Putin បាន​និយាយថា "​សកម្មភាព​វឹកវរ​" របស់​អឺរ៉ុប​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំទៅរក​ការកើនឡើង​នៃ​ប្រាក់ចំណូល​ពី​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ទៅវិញ​ទេ៕អត្ថបទ៖ សុខមាន

ក្រុមពិធីការសម្តេចនាំយកថវិកា និងម៉ាសក្រណាត់អំណោយលោកយាយ ដោ​ ព្រឿង ផ្ញើតាមរយៈសម្តេចតេជោ ហ៊ុន សែន ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ

2022/05/18 07:21:38 am        933
ភ្នំពេញ៖ លោកយាយ ដោ ព្រឿង និងកូនស្រី នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានផ្ញើថវិកាចំនួន ២.០០០ដុល្លារអាមេរិក(ពីរពាន់ដុល្លារ) និងម៉ាសក្រណាត់ដែលលោកយាយដេរផ្ទាល់ដៃចំនួន ៥៦ម៉ាស តាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាជំនួសលោកយាយផង ដើម្បីប្រើប្រាស់ក្នុងកម្មភាពព្យាបាលជំងឺដល់កុមារនៅកម្ពុជាដោយមិនគិតថ្លៃ។ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា យុពា ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយលោកយាយ ដា​ ព្រឿង ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ដៃ។តាមរយៈវីដេអូខ្លី លោកយាយ ដោ ព្រឿង បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីការកាប់សម្លាប់ និងអរគុណសម្តេចដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយបានសំណេះសំណាល សាកសួរសុខទុក្ខ ដោយភាពស្និទ្ធស្នាលជាមួយបងប្អូនខ្មែររស់នៅអាមេរិក-កាណាដា ។ លោកយាយ ក៏បានអរគុណសម្តេចដែលបានដឹកនាំកម្ពុជាប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងជូនពរសម្តេច និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងបន្តដឹកនាំកម្ពុជាបន្តទៅទៀត។គួរបញ្ជាក់ថា លោកយាយ ដោ ព្រឿង អាយុ ៨៤ ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រី ។ លោកយាយមានកូន៦នាក់ ប្រុស ០៣នាក់ ស្រី ០៣នាក់ មកដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។ ពេលមកដល់ អាមេរិក លោកយាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ ១៩៨៩ ។ លោកយាយពុំធ្លាប់ធ្វើការទេ ពេលមកដល់សហរដ្ឋអាមេរិក តែបានជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន ។ លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់។ គាត់ធ្លាប់ប្រាប់កូនចៅជាច្រើនលើកថា បំណងប្រាថ្នាចុងក្រោយរបស់គាត់គឺចង់ជួបសម្តេចតេជោដោយផ្ទាល់ ដើម្បី អរគុណសម្តេចដែលបានជួយជីវិតលោកយាយ និងក្រុមគ្រួសារពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្រុមគ្រួសារលោកយាយទាំងមូលស្ទើរតែត្រូវបានគេសំលាប់ផុតពូជ។ជាភ័ព្វសំណាង បន្ទាប់ពីធ្វើដំណើរជាង ១០ម៉ោងតាមរថយន្ត លោកយាយបានជួបសម្តេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ធ្វើអោយបំណងប្រាថ្នាលោកយាយក្នុងដំណាក់កាលចុងក្រោយនៃជីវិតបានសំរេច។ លើសពីនេះទៅទៀត ដោយពុំអោយកូនចៅទាំងអស់ដឹង លោកយាយបានសន្សំប្រាក់ផ្ទាល់ខ្លួន លាក់ក្នុងស្រោមសំបុត្រចំនួន ២ពាន់ដុល្លារ ជូនសម្តេចតេជោដោយផ្ទាល់ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។លោយយាយក៏បានចំណាយពេលដេរម៉ាស់ពីក្រណាត់សូត្រ និងហូលផាមួងខ្មែរ ដោយផ្ទាល់ដៃបានចំនួន៥៦ម៉ាស់ ជូនសម្តេចតេជោដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីត ១៩ នៅកម្ពុជា ។ នេះជាកាយវិការ និងទឹកចិត្ត មួយគួរអោយស្ងប់ស្ញែងណាស់ និងសូមអរគុណលោកយាយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកវិទ្យាសាស្រ្ត៖ បម្រែបម្រួលអាកាសធាតុជាមូលហេតុបណ្តាលឲ្យមានរលកកម្តៅធ្ងន់ធ្ងរនៅអឺរ៉ុប
06/26/2026 06:06 PM
ប្រធានាធិបតីលីបង់ស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់បារាំង និងអ៊ីតាលី ក្នុងការបង្កើតសម្ព័ន្ធភាព ដើម្បីបន្តវេនពី UNIFIL
06/26/2026 06:06 PM
អង្គការសមុទ្រអន្តរជាតិផ្អាកការជម្លៀសនាវិកចេញពីច្រកសមុទ្រហ័រមូស បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកទំនិញ
06/26/2026 06:06 PM
ក្រុមធម្មយាត្រានិកាយស៊ីអ៊ីតប្រារព្ធថ្ងៃ Ashura នៅទីក្រុង Karbala របស់ប្រទេសអ៊ីរ៉ាក់
06/26/2026 06:06 PM
រុស្ស៊ីនឹងពង្រីកការនាំចេញបច្ចេកវិទ្យាថាមពលទៅកាន់ប្រទេស BRICS
06/26/2026 06:06 PM
ក្រុមជំនួយពិភពលោកចូលរួមប្រតិបត្តិការសង្រ្គោះនៅវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ២៣៥នាក់
06/26/2026 06:06 PM
ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន
06/26/2026 06:06 PM
មេដឹកនាំអាមេរិកឡាទីន រួបរួមគ្នាគាំទ្រប្រទេសវ៉េណេស៊ុយអេឡា ក្រោយការរញ្ជួយដីដ៏មហន្តរាយ
06/26/2026 06:06 PM
អូស្ត្រាលី ពិចារណាលើការអនុវត្តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ក្មេងជំទង់កាន់តែតឹងរ៉ឹង
06/26/2026 06:06 PM
ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
06/26/2026 06:06 PM