សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

ព័ត៌មានសំខាន់ៗ

កូរ៉េខាងជើងមានករណីគ្រុនក្តៅជាង ២៦ម៉ឺនករណីបន្ថែមទៀត ខណៈអ្នកស្លាប់ឡើងដល់ ៦៣នាក់​

2022/05/19 02:49:42 pm        1079
​កូរ៉េខាងជើង៖ ប្រទេស​កូរ៉េខាងជើងបាន​រាយការណ៍​ករណី​ថ្មី​វីរុស​កូ​រ៉ូ​ណា​ដែល​សង្ស័យ​ចំនួន ២៦០,០០០​ករណី​បន្ថែមទៀត​ក្នុងអំឡុង​ពេល​តែមួយ​ថ្ងៃ​។ សារព័ត៌មាន​របស់​គ​ណ​បក្ស​ពលករ​ដែល​កំពុងកាន់​អំណាច Rodong Sinmun បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ករណី​ថ្មី​នៃ​ជំងឺ​គ្រុនក្តៅ​ ២៦២,២០០​ករណី និង​ស្លាប់​ម្នាក់ត្រូវបាន​បញ្ជាក់​រយៈពេល​ជាង ​២៤​ម៉ោង​រហូតមក​ត្រឹម​ម៉ោង ​៦​ល្ងាច​ថ្ងៃ​ពុធ​។ ​កូរ៉េខាងជើង​បានបញ្ជាក់​ពី​ករណី​ជំងឺ​គ្រុនក្តៅ​ចំនួន​ ២​សែន​ទៅ​ ៣​សែន​ករណី​ជា​មូលដ្ឋាន​ប្រចាំថ្ងៃ ចាប់តាំងពី​ការផ្ទុះ​ឡើង​វីរុស​កូ​រ៉ូ​ណាដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​។ ​មនុស្ស​ប្រមាណ​ជិត ​២​លាន​នាក់ តាម​សេចក្តីរាយការណ៍មាន​រោគសញ្ញា​គ្រុនក្តៅចាប់តាំងពី​ចុងខែមេសា និង​អ្នកស្លាប់​កើនឡើង​ដល់​ ៦៣​នាក់​។​ ​អាជ្ញាធរ​សុខាភិបាល​និយាយថា មន្ទីរពេទ្យ​កំពុង​ត្រូវបាន​បង្កើតឡើង​នៅ​ទូទាំងប្រទេស ដើម្បីដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដោយឡែក ប៉ុន្តែ​មនុស្ស​កាន់តែច្រើន តាម​សេចក្តី​រាយ​កាណ៍កំពុង​ដាក់ខ្លួនឲ្យ​នៅ​ដោយឡែក ​ដោយ​ខ្លួនឯង​នៅតាម​លំនៅឋាន​។ អាជ្ញាធរ​និយាយថា ​អំបិល​រាប់ពាន់​តោនត្រូវបាន​បញ្ជូន​បន្ទាន់​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​ព​ន្លឿ​ន​ការផលិតសម្រាប់​ការសម្លាប់​មេរោគ​។​​ទោះជា​យ៉ាងណាមានការ​ព្រួយបារម្ភ​ថា ​មនុស្ស​កាន់តែច្រើន​នឹង​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​ប្រព័ន្ធថែទាំ​សុខភាព​ដ៏​ផុយស្រួយ និង​កង្វះ​វ៉ាក់សាំង​។ ប្រទេស​កូរ៉េខាងជើងកំពុង​ព​ន្លឿ​ន​ការផលិត​ឱសថ និង​ការផ្គត់ផ្គង់​ឱសថ ខណៈ​ប្រទេសនេះ​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​ឡើង​វីរុស​កូ​រ៉ូ​ណា​។ ប្រទេស​ឯកោ​មួយនេះដែល​បានដាក់​វិធាន​ការបិទ​ខ្ទប់​ទូទាំងប្រទេស ក៏​កំពុង​បង្កើន​ការផលិត​ថ្នាំបុរាណ​កូរ៉េដែល​ត្រូវបាន​ប្រើប្រាស់ ​ដើម្បី​បន្ធូរបន្ថយ​គ្រុនក្តៅ និង​ឈឺចាប់៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​និយាយ​ថា​ ជន​ស៊ីវិល​ជាង​ ៣៧០០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ពី​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន

2022/05/19 11:55:43 am        1107
​អ៊ុយក្រែន៖ ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ឬ OHCHR និយាយ​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ ជន​ស៊ីវិល​យ៉ាងហោចណាស់​ 3,778​នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​24 ​ខែកុម្ភៈ​។​ ​ទិន្នន័យ​នេះ​រួម​ទាំង​កុមារ​ចំនួន 251​នាក់​ផង​ដែរ​។ ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​របស់​អង្គការសហប្រជាជាតិ​ខាងលើ​និយាយ​ថា មនុស្ស​ស្លាប់​ចំនួន 2,070​នាក់​នៅក្នុង​តំបន់​ភាគ​ខាងកើត Donetsk និង Luhansk ចំណែក​អ្នក​ស្លាប់​ចំនួន 1,708​នាក់​នៅក្នុង​តំបន់​នានា​រួមទាំង​រដ្ឋធានី Kyiv ទីក្រុង Kharkiv នៅក្នុង​តំបន់​ភាគ​ខាងកើត និង​កន្លែង​ផ្សេងទៀត​។ អង្គការ​នេះក៏បាន​និយាយ​ផងដែរ​ថា ជន​ស៊ីវិល​ចំនួន 4​,186នាក់បាន​រង​របួស​។ ​ទីភ្នាក់ងារ​ដដែល​នេះ​និយាយ​ថា ​ខ្លួន​ជឿ​ថា ចំនួន​អ្នក​ស្លាប់ និង​របួស​ពិតប្រាកដ​មាន​ចំនួន​ខ្ពស់ជាង​នេះ។ ទីភ្នាក់ងារ​នេះ​បានលើកឡើង​ពី​ការលំបាក​ ក្នុងការ​បញ្ជាក់​ពី​របាយការណ៍​ផ្សេងៗពី​ទីក្រុង Mariupol នៅក្នុង​ភាគ​ខាងកើត និង​តំបន់​ផ្សេងៗ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោងតាម​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា មនុស្ស​ជិត 13​​លាន​នាក់​ត្រូវគេ​ជឿថាបាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់តាំងពី​ជម្លោះ​បានចាប់ផ្ដើម​។​មនុស្ស​ជាង​ 6​លាន​នាក់បាន​ភៀសខ្លួន​ចូលទៅក្នុង​ប្រទេសជិតខាង និងយ៉ាងហោចណាស់​ 6.5​លាន​នាក់​ផ្សេងទៀត ត្រូវគេ​គិតថា​ បាន​ភៀសខ្លួន​នៅក្នុង​ប្រទេស​រង​ការ​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​​។ ​អង្គការ​សហ​ប្រជា​ជាត​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា មនុស្ស​ប្រមាណ​ 6.3​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ចូល​ទៅ​ប្រទេស​ជាច្រើន​ដូចជា​ប៉ូឡូញ​ចំនួន 3,396,792នាក់, រ៉ូម៉ានី​ចំនួន 930,341​នាក់, រុស្ស៊ី​ចំនួន 863,086​នាក់, ហុងគ្រី​ចំនួន 615,256​នាក់, ម៉ុលដូវ៉ា​ចំនួន 465,435​នាក់, ស្លូវ៉ាគី​ចំនួន 426,605នាក់ និងបេឡារុស​ចំនួន 27,308​នាក់​៕អត្ថបទ៖ សុខមាន

ឯកឧត្ដម​ វង​ សូត​ ៖​ គណបក្សប្រជាជនកម្ពុជាបានសង្គ្រោះជាតិឲ្យរស់ឡើងវិញ​ និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ

2022/05/19 11:15:03 am        609
ត្បូង​ឃ្មុំ​៖​ ឯកឧត្ដម​ វង​ សូត​ ថ្លែងថា​ បច្ចុប្បន្ន​នេះ មេីលឃេីញយ៉ាងច្បាស់ នូវការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត​ មក​ដល់សព្វមានភាពសុខសាន្តពេញផ្ទៃប្រទេស។ ការថ្លែងបែបនេះ​ក្នុងពេលដែរ​ ឯកឧត្ដម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និងយុវនីតិសម្បទា ​និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ បានអញ្ជេីញ​ជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសាលាបាលី​ និងសមិទ្ធផលនានា​ក្នុងវត្តសុវណ្ណរាម​ ហៅវត្តក្រែក​ ស្ថិតក្នុងភូមិក្រែកត្បូងឃ្មុំ​ ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ នាព្រឹក​ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២នេះ។ឯកឧត្ដម​ បានបន្ត​ទៀតថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នង​ ប្រល័យពូជសាសន៍​ ប៉ុល​ពត​ វិលត្រឡប់មកវិញ និងបានផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងស្តារអភិវឌ្ឍន៍សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។ជាក់ស្ដែង​ សាលាបាលី ដែលត្រូវសម្ភោធដាក់ឲ្យប្រេីប្រាស់នៅពេលនេះ​ អស់ជិត៣០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ថែមទាំង វិស័យ​ពុទ្ធិចក្រ​មានសមិទ្ធផលនានាដែលកំពុងរីកចម្រើន​ ទាំងអស់នេះគឺកេីតចេញពីកត្តាសន្តិភាព។ ឯកឧត្ដម​ វង​ សូត​ ជម្រុញដល់បងប្អូនប្រជាពលរដ្ឋ​ត្រូវចូលរួមការពារ​ និងថែរទាំសុខភាព តាមគ្រួសារឲ្យល្អ​ ហេីយកុំភ្លេចទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា​បន្ថែមទៀត​ ប្រសិនបេីបងប្អូនបានចាក់ដូសទី១​ ដូសទី២រួច​ ត្រូវទៅបន្តចាក់ដូសជំរុញបន្តទៀត​ ដេីម្បីទប់ស្កាត់​ បង្ការការពារជម្ងឺដ៍កាចសាហាវនេះ។ ទន្ទឹមនឹងនេះដែរ​ ឯកឧត្ដម​ វង​ សូត​​​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត​ និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យដំណើរការសួនរុក្ខជាតិអង្គរជាផ្លូវការ

2022/05/19 10:35:29 am        1168
សៀមរាប៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ពោធដាក់ឱ្យដំណើរការសួនរុក្ខជាតិអង្គរជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។សួនរុក្ខជាតិអង្គរ មានឈ្មោះដើមជាសួនគ្រឿងទេស បង្កើតឡើងពីឆ្នាំ ២០០៥ កាលណោះមានផ្ទៃដីប្រមាណ២ហិកតាប៉ុណ្ណោះ ប៉ុន្ដែចាប់ពីឆ្នាំ២០១៨មក សួននេះត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង ១៥ហិកតា ក្រោមការឧបត្ថម្ភ និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។សួនរុក្ខជាតិអង្គរនេះ ត្រូវបានរៀបចំជា ៥សួនធំៗប្លែកពីគ្នា។ ទី១ សួនគ្រឿងទេស និងសួនឱសថ ដែលប្រមូលផ្តុំរុក្ខជាតិឱសថចម្រុះជាច្រើន ដែលដូនតាខ្មែរ ឬប្រជាពលរដ្ឋមានជំនឿយកទៅព្យាបាលរោគផ្សេងៗ រួមនិងដំណាំយកធ្វើជាគ្រឿងទេសដាំស្ល។ ទី២ សួនផ្កាស្មៅ និងផ្កាចម្រុះ ប្រមូលផ្តុំនូវផ្កាចម្រុះតាមរដូវកាល និងផ្កាស្មៅ។ ទី៣ សួនអំបូរត្នោត រួមមាន ដើមប្រង់ ស្លា ល្មើ ដូងប្រេង។ល។ ទី៤ សួនខ្មែរ ប្រមូលផ្តុំរុក្ខជាតិហូបផ្លែច្រើនមុខ ហើយក្នុងនោះក៏មានការរៀបចំជាស្រែខ្នាតតូច និងការរចនាបែបខ្មែរផងដែរ។ និងទី៥ សួនព្រៃឈើ និងសត្វព្រៃអង្គរ ដែលជាផ្នែកមួយធំនៃព្រៃឈើអង្គរ ប្រមូលផ្តុំដោយដើមឈើប្រណិត សត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួន ដើម្បីទាក់ទាញទេសចរ។ ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដើម្បីទាក់ទាញផងដែរ៕

រុស្ស៊ី​៖ ក្រុម​យុទ្ធជន​នៅ​ទីក្រុង Mariupol ជិត ៧០០​នាក់​ទៀត​បាន​ប្រគល់​ខ្លួន ​ខណៈ​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​នៅតែ​បន្ត​ពួន​សំងំ

2022/05/19 10:32:41 am        2015
​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​យុទ្ធជន​អ៊ុយ​ក្រែ​ន​ជិត ៧០០​នាក់​ទៀត​បាន​ទម្លាក់​អាវុធ​ចុះ​ប្រគល់​ខ្លួន​នៅ​រោងចក្រ​ផលិត​ដែកថែប​ក្នុង​ទីក្រុង ​Mariupol ក្នុង​រយៈពេល ២៤ម៉ោង​កន្លង​មក ប៉ុន្តែ​មាន​សេចក្ដីរាយការណ៍​ថា ​ ក្រុម​មេដឹកនាំ​នៅតែ​បន្ត​លាក់ខ្លួន​នៅ​ខាងក្នុង​ ជា​ការ​ពន្យារ​ពេល​ចុង​បញ្ចប់​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​យូរ​បំផុត របស់​អឺរ៉ុប ​រយៈកាល​ជាច្រើន​ទសវត្សរ៍​មកនេះ​។ ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​បាន​ដាក់​ពាក្យ​ជា​ផ្លូវ​ការ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ដែល​នាំមក​នូវ​ការពង្រីក​ឥទ្ធិពល​យោធា​យ៉ាង​ខ្លាំង​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​លើក​ឡើង​ជា​យូរ​មក​ហើយ​ថា ​ជា​ហេតុផល​ចម្បង​មួយ​របស់​លោក​សម្រាប់​ការ​ចាប់ផ្ដើម "​ប្រតិបត្តិការ​សឹក​ពិសេស​" ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​។​ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា ការ​ប្រគល់​ខ្លួន​របស់​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ៦៩៤​នាក់​ទៀត​មាន​ន័យថា មនុស្ស​សរុប​ចំនួន ៩៥៩​នាក់​បាន​ទម្លាក់​អាវុធ​របស់​ពួកគេ​ចុះ​នៅ​រោងចក្រ​ដែកថែប​ដ៏​ធំ Azovstal ជា​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​អ្នកការពារ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង​នោះ​។​​ប្រសិនបើ​មានការ​បញ្ជាក់ សេចក្តី​ប្រកាស​របស់​រុស្ស៊ី​នឹង​ដោះស្រាយ​អាថ៌កំបាំង​ជាច្រើន ​ជុំវិញ​ជោគ​វាសនា​របស់​យុទ្ធជន​រាប់​រយ​នាក់​នៅ​ក្នុង​រោងចក្រ​នេះ ចាប់​តាំង​ពី​អ៊ុយ​ក្រែ​ន​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ស្នេហា​ជាតិ​ទាំងអស់​ឈប់​ប្រយុទ្ធ​តទៅទៀត​៕ អត្ថបទ៖ សុខមាន

រុស្ស៊ី​បណ្ដេញ​ក្រុម​អ្នកការទូត​រាប់​សិប​នាក់​របស់​ប្រទេស​បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​

2022/05/19 10:04:53 am        983
​រុស្ស៊ី៖ ក្រុង Moscow បាន​បណ្ដេញ​ក្រុម​អ្នកការទូត​ជាច្រើន​នាក់​របស់​ប្រទេស​បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ ជា​ការ​សងសឹក​ចំពោះ​ការ​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​ពី​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​ចំណាត់​ការ​រួមគ្នា​ប្រឆាំង​យុទ្ធនាការ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បណ្ដេញ​បុគ្គលិក​បេសក​កម្ម​ការទូត​បារាំង​ចំនួន ៣៤​នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​បាន​ទុក​រយៈពេល​ ២សប្ដាហ៍​ឲ្យ​ពួកគេ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​។ ​សេចក្ដីថ្លែងការណ៍​ខាងលើនេះ​និយាយថា ក្រុង Moscow បាន​ចេញ​សេចក្ដីប្រកាស​នេះ បន្ទាប់ពី​ការ​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​រុស្ស៊ីលោក Pierre Levy និង​បាន​ប្រាប់​លោក​ថា ការ​បណ្ដេញ​បុគ្គលិក​បេសកកម្ម​ការទូត​រុស្ស៊ី​ចំនួន ៤១នាក់​នា​ពេល​កន្លងមក​គឺជា​សកម្មភាព​បង្ករឿង និង​ជា​ការ​សម្រេចចិត្ត​ខ្វះ​ការពិចារណា​។​​ក្រោយមក​ក្រសួង​ដដែល​របស់​រុស្ស៊ី​បាន​និយាយ​ថា បុគ្គលិក​ស្ថានទូត​ចំនួន ២៧​នាក់​របស់​អេ​ស្ប៉ា​ញប្រចាំ​នៅ​ទីក្រុង Moscow និង​អគ្គ​កុងស៊ុល​អេ​ស្ប៉ា​ញ​ប្រចាំ​ក្នុង​ទីក្រុង Saint Petersburg ត្រូវ​បាន​ប្រកាស​ឈប់​ស្វាគមន៍​ទៀតហើយ និង​ទុក​ពេល​ឲ្យ ៧​ថ្ងៃ​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​។ ​ខណៈ​ពុំ​មាន​ការចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​បញ្ជាក់​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​ផ្សេងៗ​របស់​រុស្ស៊ី​ថា អ្នកការទូត​អ៊ីតាលី​ចំនួន ២៤​នាក់​ក៏​ត្រូវ​បាន​បណ្ដេញចេញ​ពី​ប្រទេស​រុស្ស៊ី​ដូចគ្នា​ដែរ៕អត្ថបទ៖ សុខមាន

គ្រួសារយុទ្ធជន និងពលរដ្ឋគ្រោះថ្នាក់ដោយសារមីន១០០គ្រួសារទទួលប្រាក់គ្មានការប្រាក់ពីបាកបាទក្រហមកម្ពុជា

2022/05/19 09:15:54 am        709
ព្រះវិហារ៖ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ដល់គ្រួសារយុទ្ធជនក្រីក្រនៅតាមបន្ទាត់ព្រំដែន និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ នាថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់ប្រាក់កម្ចីខ្នាតតូច គ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រ និងប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ ដោយសារមីនចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១លានរៀល សម្រាប់យកទៅប្រកបមុខរបរ បង្កបង្កើនផលពង្រីកអាជីវកម្មខ្នាតតូច និងចិញ្ចឹមសត្វ ដំាដំណាំជាដើម។លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត ជាពិសេសការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋទាំងអស់។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេស ដើម្បីការអភិវឌ្ឍរីកចម្រើនជាបន្តទៅមុខទៀត ហើយក៏សូមលើកទឹកចិត្តដល់គ្រួសារទទួលផលទាំងអស់ឱ្យបន្តខិតខំពង្រីកមុខរបរបង្កបង្កើនផល ឬចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជៀសវាងការប្រកបរបរចូលព្រៃដូចមុន ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងដោយមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន ថែមទាំងដូសជំរុញទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យយ៉ាងល្អខ្ជាប់ខ្ជួន ដែលនេះគឺជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហើយបើកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។ គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាខិតខំពង្រីកមុខរបរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាពស្ថិរភាព និងអភិវឌ្ឍនភាពដូចសព្វថ្ងៃ នេះ។ សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន១.៥២២គ្រួសារ (ក្នុងនោះគ្រួសារពិការ ២៩០គ្រួសារ) ដែលរស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រាក់កម្ចីនេះបាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនជីវភាពរស់នៅឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ កាត់សក់ លាងម៉ូតូ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ ជាដើម្បី។ បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕

មេទ័ពជើងគោកកម្ពុជា និងនាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្រសួងការពារជាតិអាមេរិក ប្រកាសប្រតិបត្តិការយោធាប្រទេសទាំងពីរ

2022/05/19 08:28:31 am        954
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានទទួលជួប លោកស្រី Lori Abele នាយក គោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

2022/05/19 08:10:39 am        1679
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ៕

អបអរសាទរ...! វ៉ូវីណាមកម្ពុជា ឈ្នះមេដាយមាសវិញ្ញាសាសំដែងជាក្រុម

2022/05/18 04:45:16 pm        170
ភ្នំពេញ៖ វ៉ូវីណាមកម្ពុជាឈ្នះមេដាយមាសវិញ្ញាសាសំដែងជាក្រុម នារីម្នាក់បុរសបីនាក់រួមមាន៖-កីឡាករិនី ប៉ាល់ ឆរស្មុី-កីឡាករ លី បូរ៉ាមី-កីឡាករ ជ្រិន ប៊ុនឡុង-កីឡាករ ប្រាក់ សុវណ្ណនីនេះជាមេដាយមាសទីបីហើយសម្រាប់កម្ពុជាបន្ទាប់ពីកីឡាប៉េតង់ និង ឃីគបុកស៊ីង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកទន្លេ Kamo ស្ថិតក្នុងទីក្រុង Kyoto របស់ជប៉ុន កញ្រ្ជោលឡើងជាមួយចរន្តល្បាប់ភក់ ក្រោយភ្លៀងធ្លាក់ខ្លាំង
06/26/2026 05:06 PM
អ៊ីតាលីច្រានចោលការលើកឡើងរបស់ប្រមុខណាតូដែលថា ខ្លួនចូលរួមសង្គ្រាមរបស់អាមេរិកប្រឆាំងនឹង អ៊ីរ៉ង់
06/26/2026 05:06 PM
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរ
06/26/2026 05:06 PM
អូស្ត្រាលីពិចារណាអនុវត្តច្បាប់កាន់​តែ​តឹង​រ៉ឹង លើបម្រាម​បណ្ដាញ​សង្គម សម្រាប់ក្មេងជំទង់
06/26/2026 05:06 PM
ក្រសួងការពារជាតិ៖ ​កូរ៉េខាងត្បូងនឹង​បណ្តុះបណ្ដាល​​អ្នកចម្បាំង​យាន​ដ្រូន​ ៥០០.០០០​នាក់​ ដើម្បី​​ទប់កូរ៉េខាងជើង
06/26/2026 05:06 PM
ក្រុមអ្នកជំនាញជួយសង្រ្គោះមកពីឈីលី ធ្វើដំណោះរទៅដល់វេណេស៊ុយអេឡា ក្រោយការរញ្ជួយដ៏ខ្លាំងក្លា ២លើក
06/26/2026 05:06 PM
អគ្គនាយកស៊ីម៉ាក់៖គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 របស់ទាហានសៀមរកឃើញនៅលើទឹកដីកម្ពុជា សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណច្បាស់លាស់
06/26/2026 05:06 PM
អ៊ីរ៉ង់មិនធានាសុវត្ថិភាពដល់នាវានៅច្រកសមុទ្រហ័រមូស នៅខាងក្រៅផ្លូវដែលបានកំណត់ទេ
06/26/2026 05:06 PM
អ្នកការទូតជាន់ខ្ពស់អាមេរិក៖ ការលក់អាវុធឲ្យ​កោះ​តៃវ៉ាន់ មិនអាស្រ័យលើប្រទេសចិនទេ
06/26/2026 05:06 PM
លោក Xi ជួបជាមួយ​នាយករដ្ឋមន្ត្រីបង់ក្លាដែស ដោយ​សន្យាធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​
06/26/2026 05:06 PM