សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

នគរបាល​និយាយ​ថា ការ​បាញ់​ប្រហារ​ទៅលើ​ហ្វូង​មនុស្ស​នៅ​ផ្សារ​ទំនើប Buffalo អាមេរិក​គឺជា​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍​

2022/05/16 11:18:33 am        641
​សហរដ្ឋអាមេរិក៖ យោងតាម​មន្ត្រី​ដែល​ដឹង​ការស៊ើបអង្កេត​ឲ្យ​ដឹងថា បុរស​អាយុ ១៨ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ថា ​បាន​បើក​ការបាញ់ប្រហារ​នៅ​ផ្សារ​ទំនើប Buffalo កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​អាជ្ញាធរ​ថា​ រូបគេ​កំពុង​កំណត់​គោលដៅ​សហគមន៍​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ។ ​មន្ត្រី​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​ចោទប្រកាន់ ​បាន​បញ្ជាក់​ពី​ទង្វើ​ដ៏​គួរ​ឲ្យ​រំខានដោយ​បរិយាយ​ហេតុផល និង​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់​គេបន្ទាប់ពី​ការ​ចាប់​ខ្លួន​។​ ​សេចក្តីប្រកាស​នេះ​មាន​ភាព​ច្បាស់​លាស់ និង​ពោរពេញ​ដោយ​ការ​ស្អប់ខ្ពើម​ចំពោះ​សហគមន៍​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​។ អ្នក​ស៊ើប​អង្កេត​ក៏បាន​រក​ឃើញ​ព័ត៌មាន​ផ្សេងទៀត​ពី​ដីកា​ស្វែងរក​ចាប់ខ្លួន និង​វិធីសាស្ត្រ​ផ្សេងទៀត​ផង​ដែរ​ដែល​បង្ហាញ​ថា​ ខ្មាន់កាំភ្លើង​រូប​នេះ​ធ្លាប់​បាន​សិក្សា​ពី​របៀប​បាញ់​ និង​វាយប្រហារ​បែប​ស្អប់​ខ្ពើម​កាលពីមុន។ ​ការ​លាតត្រដាង​នេះ​កើតឡើង​មួយថ្ងៃ​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​រូប​នេះ​បាន​បាញ់​សម្លាប់​មនុស្ស ១០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ទៀត​របួស​នៅ​ហាង Tops Friendly Markets ក្នុង​តំបន់​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​ដ៏​ច្រើន​លើស​លុប​នៅ​ក្នុង​ទីក្រុង Buffalo រដ្ឋ New York។ជនរងគ្រោះ​ ១១​នាក់​ដែល​ត្រូវ​បាន​បាញ់សម្លាប់​គឺជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។​ ​នគរបាល​បាន​និយាយ​ថា ​ជនរងគ្រោះ​មាន​អាយុ​ចាប់​ពី ២០ ទៅ ៨៦ឆ្នាំ​។ នគរបាល​ក្រុង Buffalo បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង ១៣នាក់​កាលពី​ថ្ងៃអាទិត្យ​។ ក្នុងចំណោមពួកគេមានអតីតមន្ត្រីនគរបាល​ម្នាក់ដែល​ព្យាយាមបញ្ឈប់​ខ្មាន់កាំភ្លើង, ម្តាយ​របស់​អតីត​ស្នងការ​ពន្លត់​អគ្គិភ័យក្រុង និងជាគ្រូជំនួសរយៈពេល​វែង​៕អត្ថបទ៖ សុខមាន

ទួរគី​ប្រាប់​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ត្រូវតែ​ឈប់​គាំទ្រ​ក្រុម​ភេរ​វករ ខណៈ​ព្យាយាម​ចូល​ជា​សមាជិក​ណា​តូ​

2022/05/16 10:47:11 am        477
​ទួរគី៖ ប្រមុខ​ការទូត​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ត្រូវតែ​បញ្ឈប់​ការ​គាំទ្រ​ក្រុម​ភេរ​វករ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ដោយ​​ផ្ដល់​ការធានា​សន្តិសុខ​ច្បាស់​លាស់ និង​ដក​បម្រាម​នាំចេញ​លើ​ទួរគី ខណៈ​ប្រទេស​ទាំង​២​ នេះ​ព្យាយាម​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​។ ​ថ្លែង​បន្ទាប់ពី​ជំនួប​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​របស់​សម្ព័ន្ធ​ណា​តូ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង លោក Mevlut Cavusoglu បាន​និយាយ​ថា ​លោក​បាន​ជួប​សម​ភាគី​ស៊ុយ​អែ​ត និង​ហ្វាំ​ង​ឡង់​រួចហើយ ហើយ​យើង​ទាំង​អស់គ្នា​កំពុង​ព្យាយាម​ដោះស្រាយ​ក្ដីបារម្ភ​របស់​ទួរគី​។ លោក​បាន​បន្ថែម​ថា ប្រទេស​ទួរគី​មិន​គំរាម​កំហែង​ប្រទេស​ណាមួយ ឬ​ស្វែងរក​ការពង្រីក​ឥទ្ធិពល​នោះ​ទេ ប៉ុន្តែ​និយាយ​ជាពិសេស​អំពី​ការ​គាំទ្រ​របស់​ប្រទេស​ស៊ុយអែត​ ចំពោះ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ PKK ដែល​ត្រូវ​បាន​ចាត់ទុកថាជា​ក្រុម​ភេរវ​ករ​ដោយ​ប្រទេស​ទួរគី សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​​ប្រទេស​ហ្វាំ​ង​ឡង់​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក NATO ហើយ​ស៊ុយអែត​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដូច​គ្នា​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ទោះជា​យ៉ាងណាក៏ដោយ ក្តី​បារម្ភ​របស់​ទួរគី​អាច​បង្ក​ជា​ឧបសគ្គ​មួយ ព្រោះ​ការ​សម្រេច​ចិត្ត​ណាមួយ​ស្តីពី​ការពង្រីក​ខ្លួន​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ ទាមទារ​ការ​យល់​ព្រម​ជា​ឯកច្ឆន្ទ​ពី​រដ្ឋ​សមាជិក​ទាំង ៣០៕ អត្ថបទ៖ សុខមាន

លោក Kim Jong-un និយាយ​ថា ការផ្ទុះ​រាលដាល​វីរុស COVID -19 គឺជា​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ​ខណៈ​អ្នក​ស្លាប់​ឡើង​ដល់ ​៥០​នាក់

2022/05/16 10:14:46 am        1475
​កូរ៉េខាងជើង៖ យោងតាម​សារព័ត៌មាន​រដ្ឋឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-un បាន​និយាយថា ការផ្ទុះ​រាលដាល​វីរុស Covid-19​ ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ គឺជា​គ្រោះមហន្តរាយ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​នេះ​។ ​លោក Kim បាន​អំពាវនាវ​ឲ្យ​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ​ក្នុងការ​បញ្ឈប់​ការឆ្លង​រាលដាល​វីរុសអំឡុង​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃ​សៅរ៍​។ លោក Kim Jong Un បញ្ជា​ឲ្យ​ចល័ត​កងកម្លាំង​យោធា​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​រាលដាល​នៃ COVID-19 នេះ​។ ​ការអំពាវនាវ​នេះ​មាន​ឡើង បន្ទាប់ពី​ក្រុមមន្ត្រី​បានប្រកាស​ពី​ករណី​ឆ្លង​លើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ទោះបីជា​ក្រុម​អ្នកជំនាញ​ជឿ​ថា​ វីរុស​នេះ​ទំនងជា​នៅតែ​កំពុង​បន្ត​ឆ្លង​រាលដាល​។ ​យោង​តាម​សារព័ត៌មាន​រដ្ឋឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​ផ្លូវការ​បាន​ឡើង​ដល់​ ៥០​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ចំនួន​ករណី​ឆ្លង​សរុប​បាន​ឡើង​ដល់​ជាង ១,២១៣,៥៥០​នាក់។ អ្នកជំងឺ​ជាង ៦៤៨,៦៣០​នាក់​បានជា​សះស្បើយ ខណៈ​ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ ៥៦៤,៨៦០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ឬ​កំពុង​ទទួល​ការ​ព្យាបាល​។​របាយការណ៍​ទាំងនេះ​ពុំបាន​បញ្ជាក់​ថា ​តើ​ពួកគេ​បាន​វិជ្ជមាន​វីរុស Covid-19 ឬ​យ៉ាង​ណា​ទេ ក្រៅ​តែ​ពី​មនុស្សម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី Pyongyang ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ មាន​ក្ដី​បារម្ភ​ថា ការ​ផ្ទុះ​រាលដាល​ដ៏​ខ្លាំង​ក្លារ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​។ ប្រជាពលរដ្ឋ​ចំនួន​ ២៥​លាន​នាក់​របស់​ប្រទេស​នេះ​កំពុង​ប្រឈម​ស្ថានភាព​ងាយ​រងគ្រោះ ដោយសារ​កង្វះ​កម្មវិធី​ចាក់​វ៉ាក់សាំង និង​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នៅតែដិតដាមអារម្មណ៍ជាមួយបងប្រុសដែលទើបទទួលមរណភាពថ្មីៗ

2022/05/15 08:21:49 pm        1003
 ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញអារម្មណ៍ក្តុកក្តួល និងនឹករលឹក​ពន់ពេក​ដល់​សម្តេចឧត្ដមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុស ទើបទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ​នេះ។សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមFacebookនៅមុននេះបន្តិចថា “ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៍យល់សប្តិឃើញបងប្រុសខ្ញុំរហូត៣យប់ក្នុងចំណោម៤យប់។យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱ្យបានច្រើន)។ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃឆ្វេងនេះហើយដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល)។ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើនពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល​ត្រលប់​ពីសហរដ្ឋអាមេរិក​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ

2022/05/15 07:40:50 pm        2041
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពី​សម្តេច​បានធ្វើដំណើរ​ទៅកា​ន់​ទឹកដី​សហរដ្ឋអាមេរិក ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ។គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក បានចាប់​ផ្តើម​នៅរដ្ឋធានីវ៉ាស៊ីន​តោន សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បី​អបអរ​សាទរ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ​ គឺ​ជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។ថ្នាក់ដឹក​នាំអាស៊ាន និងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានពិភាក្សាគ្នាអំពីមធ្យោបាយ និង​វិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និង​ចំណង​ទាក់ទង​រវាង​ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។ មិនត្រឹ​ម​តែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរ​យោបល់គ្នា​ទៅ​វិញ​ទៅ​មក អំពី​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។លើស​ពី​នេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានដាក់ចេញនូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាន និង​សហរដ្ឋ​អាមេរិក។ កិច្ចប្រជុំនោះ ក៏មានការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់​ផល​ប្រយោជន៍​រួម​ទៅ​វិញ​ទៅ​មក នៃប្រជាពលរដ្ឋអាស៊ាន និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និង​ទំនុក​ចិត្ត​គ្នា​ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕

ប្រធាន ស.ស.យ.ក ប្រកាសសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងនាមប្រធានអាស៊ានទទួលបានលទ្ធផលគាប់ប្រសើរកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

2022/05/15 06:39:44 pm        888
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលទើបតែត្រូវបានបញ្ចប់។ជាមួយលទ្ធផលដ៏គួរជាទីគាប់ប្រសើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសចូលរួមអបអរសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្មមិនត្រឹមតែបានលើកមុខមាត់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងបង្កបរិយាកាសក្នុងនាមជាប្រធានអាស៊ាន ប្រមូលផ្តុំបណ្តាប្រទេសសមាជិកទាំងអស់ជាមួយគ្នា។ ប្រធាន ស.ស.យ.ក បញ្ជាក់ថា “អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ក្រៅពីអ្វីដែលជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនានា កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមដោយមានការយកចិត្តទុកដាក់សង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើតបរិយាកាសសន្តិភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបន្តរឹតចំណងមិត្តភាពដែលមានស្រាប់ រួមទាំងការបន្តពង្រឹងតំបន់សន្តិភាពក្នុងបណ្តាប្រទេសនិមួយៗជាដើម។ ទាំងនេះបានបង្ហាញថាពាក្យថា «សន្តិភាព» ពិតជាមានតម្លៃ ហើយកត្តានៃ «សុខសន្តិភាព» ដែលមានក្នុងសង្គមជាក់ស្តែងរឹតតែមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីយើងមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើការបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង និងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែស្អិតរមួត”៕

ពុទ្ធបរិស័ទខ្មែររៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

2022/05/15 11:39:35 am        753
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី១៥ ខែឧសភានេះ បានរៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ដោយមានការអញ្ចើញចូលរួមពីសម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ឋសភា និងសម្តេចកត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំសមាជិក សមាជិកា ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតអ្នកកាន់ព្រះពុទ្ឋសាសនានិងប្រជាពលរដ្ឋជាដើម។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

លទ្ធផលដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

2022/05/15 11:16:23 am        597
ភ្នំពេញ៖ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន បានបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងថ្ងៃបុណ្យវិសាខបូជា

2022/05/15 07:23:34 am        1428
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងថ្ងៃបុណ្យវិសាខបូជា។ សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោក​ Biden និយាយថា ស៊ុយអែត និង​ហ្វាំ​ង​ឡង់​នឹង​ចូល​ជា​សមាជិក ​NATO​ ឆាប់ៗ​នេះ​

2022/05/14 11:23:58 am        1093
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្លែង​ទៅកាន់​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ និងស៊ុយអែតកាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រទេស​ទាំងពីរ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ​ ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ ​NATO​។ខណៈ​លោក Biden បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ លោក​បាន​បញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា យើង​មានការ​សន្ទនា​ល្អ ហើយ​ប្រទេស​ទាំងពីរបាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ទាក់ទង​ទៅ​នឹង​សន្តិសុខ​។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​ការសន្ទនា​តាម​ទូរ​សព្ទ​នោះ សេត​វិមាន​បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី Magdalena Andersson និង​ប្រធានាធិបតី​ហ្វាំ​ង​ឡង់លោក Sauli Niinistö បាន​ពិភាក្សាគ្នា​អំពី​ការពង្រឹងសន្តិសុខ​ឆ្លងកាត់​មហាសមុទ្រអា​ត្ល​ង់​ទិ​ក​។ សកម្មភាព​ដោយប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ត្រូវបាន​ចោទ​ជា​សំណួរ​នៅពេលដែល​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាននិយាយថា ប្រទេស​របស់លោក​មិន​គាំទ្រ​ចំពោះ​គំនិត​នេះ​ទេ​។​លោក​បាន​ចោទ​ប្រទេស​ស៊ុយអែត និង​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ផ្សេង​ទៀតថា ​បាន​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ និង​ក្រុម​ផ្សេងទៀត​ដែល​ប្រទេស​ទួរគី​ចាត់ទុកថា​ជា​ភេរ​វករ​។​ ​តាមពិត​លោក Erdogan ពុំបាន​និយាយ​ដាច់​ណាត់​ថា លោក​​នឹង​រារាំង​ប្រទេស​ទាំងពីរមិនឱ្យចូល​ជា​សមាជិក​ណា​តូ​នោះទេ​។ ប៉ុន្តែ​សម្ព័ន្ធ​យោធា​នេះ​ធ្វើការ​សម្រេចចិត្ត​តាម​រយៈ​ការ​ស្រប​មតិ​គ្នាដែល​មានន័យថា ​ប្រទេស​នីមួយៗ​ក្នុងចំណោម​សមាជិក​ទាំង ៣០ប្រទេស​គឺ​សុទ្ធ​តែមាន​សិទ្ធ​វេតូលើ​ប្រទេស​ណា​ដែល​អាច​ចូលរួម៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM