សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល​ត្រលប់​ពីសហរដ្ឋអាមេរិក​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ

2022/05/15 07:40:50 pm        2041
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពី​សម្តេច​បានធ្វើដំណើរ​ទៅកា​ន់​ទឹកដី​សហរដ្ឋអាមេរិក ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ។គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក បានចាប់​ផ្តើម​នៅរដ្ឋធានីវ៉ាស៊ីន​តោន សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បី​អបអរ​សាទរ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ​ គឺ​ជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។ថ្នាក់ដឹក​នាំអាស៊ាន និងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានពិភាក្សាគ្នាអំពីមធ្យោបាយ និង​វិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និង​ចំណង​ទាក់ទង​រវាង​ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។ មិនត្រឹ​ម​តែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរ​យោបល់គ្នា​ទៅ​វិញ​ទៅ​មក អំពី​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។លើស​ពី​នេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានដាក់ចេញនូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាន និង​សហរដ្ឋ​អាមេរិក។ កិច្ចប្រជុំនោះ ក៏មានការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់​ផល​ប្រយោជន៍​រួម​ទៅ​វិញ​ទៅ​មក នៃប្រជាពលរដ្ឋអាស៊ាន និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និង​ទំនុក​ចិត្ត​គ្នា​ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕

ប្រធាន ស.ស.យ.ក ប្រកាសសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងនាមប្រធានអាស៊ានទទួលបានលទ្ធផលគាប់ប្រសើរកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

2022/05/15 06:39:44 pm        888
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលទើបតែត្រូវបានបញ្ចប់។ជាមួយលទ្ធផលដ៏គួរជាទីគាប់ប្រសើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសចូលរួមអបអរសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្មមិនត្រឹមតែបានលើកមុខមាត់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងបង្កបរិយាកាសក្នុងនាមជាប្រធានអាស៊ាន ប្រមូលផ្តុំបណ្តាប្រទេសសមាជិកទាំងអស់ជាមួយគ្នា។ ប្រធាន ស.ស.យ.ក បញ្ជាក់ថា “អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ក្រៅពីអ្វីដែលជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនានា កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមដោយមានការយកចិត្តទុកដាក់សង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើតបរិយាកាសសន្តិភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបន្តរឹតចំណងមិត្តភាពដែលមានស្រាប់ រួមទាំងការបន្តពង្រឹងតំបន់សន្តិភាពក្នុងបណ្តាប្រទេសនិមួយៗជាដើម។ ទាំងនេះបានបង្ហាញថាពាក្យថា «សន្តិភាព» ពិតជាមានតម្លៃ ហើយកត្តានៃ «សុខសន្តិភាព» ដែលមានក្នុងសង្គមជាក់ស្តែងរឹតតែមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីយើងមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើការបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង និងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែស្អិតរមួត”៕

ពុទ្ធបរិស័ទខ្មែររៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

2022/05/15 11:39:35 am        754
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី១៥ ខែឧសភានេះ បានរៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ដោយមានការអញ្ចើញចូលរួមពីសម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ឋសភា និងសម្តេចកត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំសមាជិក សមាជិកា ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតអ្នកកាន់ព្រះពុទ្ឋសាសនានិងប្រជាពលរដ្ឋជាដើម។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

លទ្ធផលដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

2022/05/15 11:16:23 am        597
ភ្នំពេញ៖ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន បានបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងថ្ងៃបុណ្យវិសាខបូជា

2022/05/15 07:23:34 am        1428
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងថ្ងៃបុណ្យវិសាខបូជា។ សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោក​ Biden និយាយថា ស៊ុយអែត និង​ហ្វាំ​ង​ឡង់​នឹង​ចូល​ជា​សមាជិក ​NATO​ ឆាប់ៗ​នេះ​

2022/05/14 11:23:58 am        1094
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្លែង​ទៅកាន់​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ និងស៊ុយអែតកាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រទេស​ទាំងពីរ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ​ ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ ​NATO​។ខណៈ​លោក Biden បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ លោក​បាន​បញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា យើង​មានការ​សន្ទនា​ល្អ ហើយ​ប្រទេស​ទាំងពីរបាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ទាក់ទង​ទៅ​នឹង​សន្តិសុខ​។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​ការសន្ទនា​តាម​ទូរ​សព្ទ​នោះ សេត​វិមាន​បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី Magdalena Andersson និង​ប្រធានាធិបតី​ហ្វាំ​ង​ឡង់លោក Sauli Niinistö បាន​ពិភាក្សាគ្នា​អំពី​ការពង្រឹងសន្តិសុខ​ឆ្លងកាត់​មហាសមុទ្រអា​ត្ល​ង់​ទិ​ក​។ សកម្មភាព​ដោយប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ត្រូវបាន​ចោទ​ជា​សំណួរ​នៅពេលដែល​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាននិយាយថា ប្រទេស​របស់លោក​មិន​គាំទ្រ​ចំពោះ​គំនិត​នេះ​ទេ​។​លោក​បាន​ចោទ​ប្រទេស​ស៊ុយអែត និង​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ផ្សេង​ទៀតថា ​បាន​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ និង​ក្រុម​ផ្សេងទៀត​ដែល​ប្រទេស​ទួរគី​ចាត់ទុកថា​ជា​ភេរ​វករ​។​ ​តាមពិត​លោក Erdogan ពុំបាន​និយាយ​ដាច់​ណាត់​ថា លោក​​នឹង​រារាំង​ប្រទេស​ទាំងពីរមិនឱ្យចូល​ជា​សមាជិក​ណា​តូ​នោះទេ​។ ប៉ុន្តែ​សម្ព័ន្ធ​យោធា​នេះ​ធ្វើការ​សម្រេចចិត្ត​តាម​រយៈ​ការ​ស្រប​មតិ​គ្នាដែល​មានន័យថា ​ប្រទេស​នីមួយៗ​ក្នុងចំណោម​សមាជិក​ទាំង ៣០ប្រទេស​គឺ​សុទ្ធ​តែមាន​សិទ្ធ​វេតូលើ​ប្រទេស​ណា​ដែល​អាច​ចូលរួម៕អត្ថបទ៖ ប៊ុនថន

ដើមឈើដ៏ធំមួយដើម នៅក្នុងឧទ្យានជាតិរាម កំពុងទាក់ទាញទេសចរទស្សនាហូរហែ

2022/05/14 11:15:36 am        4200
ព្រះសីហនុ៖ ដើមឈើធំមួយដើមអ្នកភូមិខេត្តព្រះសីហនុស្គាល់ថា ជាដើមធ្លកយក្ស អភិបាល​ខេត្តព្រះសីហនុ ប្រសិទ្ធនាមហៅថា មាតាឈើ មានអាយុកាលប្រមាណជាង ១២០០ឆ្នាំ ស្ថិតនៅ​ក្នុងតំបន់ឧទ្យានជាតិរាម តំបន់ឆ្នេរមាស ឆ្នេរប្រាក់ បាននិងកំពុងទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​អញ្ជើញទៅទស្សនាជាហូរហែឥតដាច់។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsបើតាមលោក ហៃ សាមិត្ត បុគ្គលិករមណីយដ្ឋានរាម ប៊ូទិក បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែឧសភានេះថា ដោយសារតែដើមឈើនេះ មានទំហំគល់មានមុខកាត់ប្រមាណជិត ៥ម៉ែត្រ និងមានកំពស់ប្រមាណជាង១០០ម៉ែត្រ និងអាយុកាលចូលខ្ទង់ប្រមាណ១ពាន់ឆ្នាំ មកហើយ បានធ្វើអោយសហគមន៍នៅក្នុងតំបន់ឆ្នេរមាស ឆ្នេរប្រាក់នាំគ្នា ហៅថា ជាដើមឈើយក្ស។លោក ហៃ សាមិត្ត បន្តថា បច្ចុប្បន្នដើមឈើដ៏ធំមួយដើមនេះ ត្រូវបានប្រជាសហគមន៍ និងម្ចាស់រមណីយដ្ឋានរាម ប៊ូទិក ធ្វើការអភិរក្ស និងអភិវឌ្ឍន៍​ធ្វើ​ផ្លូវ​នាំ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​ហូរហែឥតដាច់ ហើយភ្ញៀវដែល​ចូលទស្សនា​ភាគ​ច្រើន​ចង់​ស្គាល់​ថា​ជាប្រភេទ​ដើម​ឈើអ្វី និងធ្វើអុធធូបបួងសួងសុំសេចក្តីសុខពីដើមឈើនេះជាដើម។បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែង​ថា នៅក្នុងដំណើរការរៀបចំកញ្ចប់ទេសចរណ៍មកទស្សនាតំបន់រមណីយដ្ឋានកោះឆ្នេរនានា​នៅ​ក្នុង​តំបន់​ឧទ្យានជាតិរាមនេះ យើងក៏មានការរៀបចំនាំភ្ញៀវទេសចរមកទស្សនាដើមឈើយក្ស ដែល​មានអាយុកាលជាច្រើនសតវត្សនេះដែរ។បើតាម លោក ឌី សុខុម នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តព្រះសីហនុ បានថ្លែងថា ជាទូទៅ ដើម​ឈើ​គេអាចដឹងអាយុកាលរបស់វា តាមរយៈ ការពិនិត្យមើល​រង្វង់ការ​រីក​លូតលាស់នៃ​ដើម​ឈើ​នោះ​បាន​ម្តុំមុខកាត់ផ្នែកគល់ និងការដឹងតៗគ្នាពីជីដូនជីតារបស់អ្នកភូមិ។លោក បន្តថា ជាទូទៅដើមឈើក្រញូង និងដើមបេង​ជាដើម​វា​មិន​មាន​ដុះ​នៅតាម​ដីកោះ​ឆ្នេរ​នោះ​ទេ ខណៈគ្រប់ដើមឈើប្រភេទធំៗបែបនេះ ការដុះនៅតាមដីកោះឆ្នេរសមុទ្រ គឺមាន​ការរីក​លូត​លាស់​យឺត​ណាស់ និងមានការពិបាកដាំអោយដុះទៀតផង។ទោះយ៉ាង​ណាក៏ដោយ សម្រាប់ដើមឈើដែលគេដាក់ឈ្មោះថា ជាដើមឈើយក្សនេះ ត្រូវ​បាន​រមណីយដ្ឋានរាមប៊ូទិក រៀបចំធ្វើផ្លូវ ធ្វើស្ពានអោយភ្ញៀវទេសចរដើរចូលទៅទស្សនា ដោយភ្ញៀវ​ជាតិ គឺមានការលក់សំបុត្រចូលទស្សនាក្នុងតម្លៃ ២ដុល្លាអាមេរិក ហើយភ្ញៀវអន្តរជាតិ លក់​សំបុត្រ​ចូលតម្លៃ ៥ដុល្លាអាមេរិក ក្នុង១នាក់៕ អត្ថបទ៖ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងអាហារថ្ងៃត្រង់ការងារជាមួយ លោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក​

2022/05/14 08:19:54 am        861
ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង អាហារការងារថ្ងៃត្រង់ជាមួយ លោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិក និងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយ ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និង កសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះ នៅ តែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហការយ៉ាងសមស្រប ក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ជាសមាជិក។ក្នុងពេលនៃការប្រារព្ធខួបលើកទី៤៥ នៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២​ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន​ សហរដ្ឋ អាមេរិក។ជាមួយគ្នានេះមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹង ប្រែងស្ដារឡើងវិញ ពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាព ក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើម សុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំង និងប្រកបដោយនិរន្តភាព សម្រាប់ ការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ការលើកទឹកចិត្តដល់វិនិយោគ ក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគ ក្នុងការពង្រឹងប្រព័ន្ធសុខភាព ឲ្យបានរឹងមាំថែមទៀត តាមរយៈ ការគ្របដណ្ដប់ សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋម និងកម្លាំងការងារ សុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព។ការលើកកម្ពស់ទំនាក់ ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តភាព។លើកកម្ពស់កិច្ចសហការតាមសមុទ្រ មេដឹកនាំទាំងអស់ បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយយើងមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែក លំហសមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការ ត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដម្មានុវត្ត និងជំនាញដែលនឹងបំពេញ បន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់។ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មេដឹកនាំអាស៊ាន អាមេរិក បានសន្យារួមគ្នាក្នុងការវិនិយោគលើការអភិវឌ្ឍមូលធន មនុស្ស ការផ្តល់សិទ្ធអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ ទំនង រវាងប្រជាជននិងប្រជាជន រួមទាំងការគាំទ្រផ្នែកភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់៕

លោកជំទាវ ឱ វណ្ណឌីន ប្រាប់គណៈប្រតិភូធុរកិច្ចអូទ្រីសពីភាពជោគជ័យកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2022/05/13 03:21:49 pm        609
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តម ម៉ម ប៊ុនហេង ដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Michael Schmeiser, First Secretary & Deputy Head of Mission, Austrian Embassy ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច ដែលមានក្រុមហ៊ុនអូទ្រីសមួយចំនួនបានចូលរួមផងដែរ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។លោកជំទាវ ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអូទ្រីស ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកដំណេីរការប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី សំដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

កញ្ចប់​ជំនួយ ​៤០​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​សភា​អាមេរិក​

2022/05/13 12:00:24 pm        1120
​សហរដ្ឋអាមេរិក៖ ផែនការ​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​ផ្តល់ជំនួយ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​បន្ថែម​ចំនួន​ជិត ៤០​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន ស្របពេល​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​បាន​ជាប់គាំង​ដោយ​ព្រឹទ្ធសមាជិក​លោក Rand Paul មកពី​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Kentucky បាន​រារាំង​ការ​បោះ​ឆ្នោត​រហ័ស ​ដើម្បី​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​លើ​ការ​ផ្តល់​មូលនិធិ ហើយ​ទំនងជា​ពន្យារពេល​ការ​អនុម័ត​យ៉ាងហោចណាស់​នៅ​សប្តាហ៍​ក្រោយ​។​លោក Paul បាន​ប្រឆាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ការជំទាស់​ទៅ​នឹង​សំណើ​របស់​មេដឹកនាំ​ព្រឹទ្ធសភា​ក្នុង​ការ​អនុម័ត ការ​យល់​ព្រម​ជា​ឯកច្ឆន្ទ ជា​បទប្បញ្ញត្តិ ដែល​តម្រូវ​ឲ្យ​សេចក្ដី​ស្នើ​ច្បាប់​នេះមាន​ការ​គាំទ្រ​ពេញទំហឹង ដោយ​មិន​ចាំបាច់​មានការ​ពិភាក្សា​ដេញដោល​។​ អតីត​បេក្ខជន​តំណែង​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​រហ័ស ​លុះ​ត្រាតែ​សេចក្ដីស្នើច្បាប់​នោះ​ត្រូវបាន​កែសម្រួល ដោយ​រួមមាន​ការតែងតាំង​អគ្គ​អធិ​ការកិច្ច​ពិសេស​មួយ​រូបដើម្បី​ត្រួតពិនិត្យ​ថា ​តើ​កញ្ចប់​ថវិកា​ដ៏​ធំ​នេះ​ត្រូវ​បាន​ចំណាយ​ដោយ​របៀប​ណា ជា​ការ​ទាមទារ​មួយ​ដែល​មេដឹកនាំ​សំឡេង​ភាគច្រើននៅ​ព្រឹទ្ធសភា Chuck Schumer មកពី​គណបក្ស​ប្រជាធិបតេយ្យមកពី​រដ្ឋ New York (D-New York) មិន​ព្រម​ធ្វើតាម​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM