សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ៖វិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២

2022/05/12 09:05:21 am        357
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣% គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឈរលើភាពរឹងមាំ នៃសេដ្ឋ ទោះមានរងប៉ះពាល់ដោយកត្តាកូវីដ-១៩ និងវិបត្តិដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែនក្តី៕

សម្តេចតេជោ ហ៊ុន សែន នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា

2022/05/12 08:51:06 am        922
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ខណៈដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយពួគាត់នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)។សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?៕

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ពិភាក្សា​ស្ថានភាព​មនុស្សធម៌​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​១២​ឧសភា​ស្អែក​នេះ​

2022/05/11 12:08:24 pm        419
​អ៊ុយក្រែន៖ ប្រភព​មួយ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន TASS កាលពី​ថ្ងៃ​អង្គា​រថា ក្រុមប្រឹក្សា​នេះ​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ពិភាក្សា​ពី​ស្ថានភាព​មនុស្សធម៌​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ស្អែក​នេះ។ ប្រភព​ដដែល​បាន​និយាយ​ថា ជំនួប​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​។ ​ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រភព​មួយ​ផ្សេងទៀត​ផង​ដែរ​។ យោង​តាម​សារព័ត៌មាន CNN កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ​ ត្រូវ​បាន​កោះ​អញ្ជើញ​តប​តាម​សំណើ​របស់​ប្រទេស​បារាំង និង​ម៉ិ​ក​ស៊ិ​ក។ជំនួប​នេះ​នឹង​បើកចំហ ​ហើយ​គេ​មិន​រំពឹង​ថា​នឹង​មាន​ការបោះឆ្នោត​លើ​បញ្ហា​ណាមួយ​នោះ​ទេ​។​ សារ​ព័ត៌មាន CNN បាន​​រាយការណ៍​ថា អ្នកចូលរួម​នឹង​ស្ដាប់​ក្រុម​អ្នកតំណាង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ ​(OCHA) និង​មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ (UNICEF)៕អត្ថបទ៖ សុខមាន

ពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/11 11:23:47 am        855
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ នៅគេហដ្ឋាន នៅក្នុងក្រុងកំពង់ចាម លោកជំទាវ លាង វួចឆេង ជាភរិយា ព្រមទាំងកូនចៅ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យខួបគម្រប់៧ថ្ងៃ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការប្រគេនយាគូព្រះសង្ឈ នមសក្កា សមាទានសីល វេរភត្តហារ និងនិមន្តព្រះសង្ឃចំនួន៧៤អង្គ រាប់បាតដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកបានសោយសុខក្នុងឋានសុគតិភព។សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលទទួលមរណភាព ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ទោះជាពេលវេលានៃការបាត់បង់បានរសាត់ឆ្ងាយទៅ៧ថ្ងៃហើយ តែអ្វីៗដែលជាអនុស្សាវរីយ៍របស់ក្រុមគ្រួសារ ញាតិ មិត្ត បងប្អូន កូនចៅទាំងអស់ទាំងក្នុងអតីតកាល រហូតដល់បច្ចុប្បន្នពិតជាបានដក់ជាប់ក្នុងអារម្មណ៍ ជាមួយនឹងភាពក្រៀមក្រំ សោកសៅ រកទីបំផុតគ្មាននៅពេលដែលសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ឃ្លាតចាកឆ្ងាយទៅភ្លាមៗដោយមិននឹកស្មានដល់ និងគ្មានថ្ងៃវិលត្រឡប់វិញនោះ។ការបាត់បង់រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការជារហូតមក។ជាមួយនេះក្រុមគ្រួសារនៃសពសូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានផ្ញើសាររំលែកទុក្ខ ក៏ដូចជាអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់នៅខេត្តកំពង់ចាម ព្រមទាំងអំណរគុណដល់ថ្នាក់ដឹកនាំ ឥស្សរជន និងតំណាងរបស់បណ្តាគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គទូតនៃបណ្តាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ដែលបាន និងបន្តផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ជូនក្រុមគ្រួសារនៃសព។ លោកជំទាវជាភរិយា និងក្រុមគ្រួសារសព ក៏សូមអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ ស្ថាប័ន សមាគម រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យ និងការដង្ហែសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ។ តាមរយៈពិធីសាសនាដោយមានការរាប់បាតព្រះសង្ឈសរុប ៧៤អង្គ ក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ នេះដែរ លោកជំទាវ លាង វួចឆេង ត្រូវជាភរិយា ព្រមទាំងកូនចៅទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងកូនចៅ និងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

រដ្ឋាភិបាល​ស្រី​លង្កា​ផ្ដល់​អំណាច​ឲ្យ​កងទ័ព​បាញ់​ស្ដែង​ៗ​ដើម្បី​បញ្ឈប់​ភាព​ចលាចល

2022/05/11 10:44:59 am        4347
​ស្រីលង្កា៖ ប្រទេស​ស្រីលង្កា​បាន​បញ្ជា​ឲ្យ​កងទ័ព​បាញ់​ស្ដែង​ៗ ​បន្ទាប់ពី​បាន​ផ្ដល់​សិទ្ធ​អំណាច​ដល់​យោធា និង​នគរបាល​របស់​ខ្លួន​ឲ្យ​ចាប់ខ្លួន​មនុស្ស​ដោយ​ពុំ​ចាំបាច់​មាន​ដីកា ក្រោយ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​បណ្ដាល​ឲ្យ​មនុស្ស ​៧​នាក់​ស្លាប់ និង​បង្ខំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Mahinda Rajapaksa លាលែង​ពី​តំណែង​។ ​ក្រសួងការពារជាតិ​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​សន្តិសុខ​បាន​បញ្ជា​ឲ្យ​បាញ់​ដោយ​មិន​រើសមុខ ​ទៅលើ​អ្នកណា​ដែល​លួច​យក​ទ្រព្យសម្បត្តិ​សាធារណៈ​ ឬ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត។ ​ខណៈ​ដែល​ប្រទេស​ស្ថិត​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ ព្យាយាម​ទប់ទល់​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ផ្គើន​ទៅ​នឹង​បម្រាម​គោល​ចរ​ នៅ​ទូទាំង​ប្រទេស​រហូត​មកដល់​ម៉ោង ៧​ព្រឹក​ថ្ងៃអង្គារ​ក្នុង​ការ​បន្ត​ការ​តវ៉ា​។ ​កង្វះ​ប្រេងឥន្ធនៈ ម្ហូបអាហារ និង​ថ្នាំពេទ្យ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ចេញ​តវ៉ា​តាម​ដង​ផ្លូវ​នានា​រយៈពេល​ជាង​ ១​ខែ​កន្លង​មក​នេះ ដែល​ភាគច្រើន​ជា​ការ​តវ៉ា​ដោយ​ស្ងប់ស្ងាត់​រហូត​មក​ដល់​សប្ដាហ៍​នេះ។ក្រុម​អ្នក​តវ៉ា​ក៏បាន​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Gotabaya Rajapaksa ដែល​ជា​ប្អូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី Mahinda Rajapksa លាលែង​ពី​តំណែង​ផង​ដែរ ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត។ ​របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្រុម​អ្នក​តវ៉ា​ពោ​ពេញ​ដោយ​កំហឹង​ កំពុង​វាយប្រហារ​លើ​ក្រុម​អ្នកនយោ បាយ​គាំទ្រ​រដ្ឋាភិបាល​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​ការ​ដុត​លំនៅឋាន ហាង​លក់ទំនិញ និង​ទីតាំង​ក្រុមហ៊ុន​នានា​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយក្រុមវិភាគបណ្តាញសង្គម ខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា

2022/05/11 10:28:14 am        1087
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយក្រុមវិភាគបណ្តាញសង្គម ខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន សហអាមេរិក។អ្នកវិភាគលើបណ្តាញសង្គមដែលសម្តេចតេជោអនុញ្ញាតឱ្យជួបសន្ទនាមានជាង ១០រូប ។ លោក ម៉ក់ ហឺន គឺជាអ្នកវិភាគបញ្ហាសង្គមមួយរូប ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ។ រាល់ការផ្សាយលើបណ្តាញសង្គម លោក ម៉ក់ ហឺន តែងលើកទាំងភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងសង្គមខ្មែរ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា៕

ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ជួបប្រទះ​អតិផរណា​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មិន​ធ្លាប់​មាន​

2022/05/11 10:11:56 am        739
​សហភាព​អឺរ៉ុប៖ ទិន្នន័យ​ផ្លូវការ​ពី​ទីភ្នាក់ងារ​ស្ថិតិ​របស់​ប្រទេស​ដា​ណឺ​ម៉ាកបាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា តម្លៃ​ទំនិញ​ប្រើប្រាស់​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាកបាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៣៨​ឆ្នាំ​មិន​ធ្លាប់​មាន​។ ​យោង​តាម​ទីភ្នាក់ងារ​នេះ សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រទេស​ដា​ណឺ​ម៉ាក (CPI) បាន​ហក់​ឡើង​ពី ៥​.៤% កាលពី​អំឡុង​ខែ​មីនា ​ដល់ ​៦.៧% ក្នុង​ខែ​មេសា​។ទីភ្នាក់ងារ​ដដែល​បន្ត​ថា តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ ស្រប​ពេល​ផល​ប៉ះពាល់​នៃ​តម្លៃ​ថាមពល​សកល​បន្ត​ហក់​ឡើ​ង​ខ្លាំង ​ដោយសារ​ជម្លោះ​រុស្ស៊ី-​អ៊ុយ​ក្រែ​ន។ អ្វី​ដែល​គេ​ហៅ​ថា​ជា​អត្រា​អតិផរណា​គោល​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ​គឺ​ថាមពល​អគ្គិសនី ឧស្ម័ន​ធម្មជាតិ ម្ហូបអាហារ និង​ថ្នាំជក់។ ទិន្នន័យ​បង្ហាញ​ថា តម្លៃ​ទំនិញ​បាន​ហក់​ឡើង​ខ្ពស់​ដល់ ១០​.៣% កាលពី​ឆ្នាំ​កន្លង​ទៅ ជា​អត្រា​ខ្ពស់​មិន​ធ្លាប់​មាន​ទាល់តែសោះចាប់​តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ១៩៨២។ ការ​ហក់​ឡើង​ខ្ពស់​ដែល​គេ​ហៅថា​ អត្រា​អតិផរណា​ធ្ងន់ធ្ងរ​ដែល​មិន​រាប់​បញ្ចូល​ថាមពល​ និង​ប្រភេទ​អាហារ​ផលិត​ពី​គ្រាប់​ធញ្ញជាតិ​នានា នៅ​ក្នុង​ប្រ​ទស​ដា​ណឺ​ម៉ាក​បាន​ហក់​ឡើង​ដល់ ៣​.៦% ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ១៩៩០​។ ​ដា​ណឺ​ម៉ាក​មិន​មែន​ជា​ប្រទេស​​តែមួយគត់​ ដែល​ទទួលរង​ផល​ប៉ះ​ពាល់​ពី​ការ​កើន​ឡើង​ នៃ​តម្លៃ​មុខ​ទំនិញ​នៅ​តាម​ទីផ្សារ​នោះ​ទេ បន្ទាប់ពី​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ដោយសារ​តែ​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ប្រឆាំង​នឹង​ទីក្រុង Moscow។តម្លៃ​ប្រេងឥន្ធនៈ និង​អាហារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ ក្នុង​រយៈពេល​ ២​ខែ​ចុងក្រោយ​នេះ​ដោយ​សារ​ក្ដី​បារម្ភ​ពី​ការបញ្ឈប់​ការ​ផ្គត់ផ្គង់​ថាមពល​របស់​រុស្ស៊ី និង​ការ​រំខាន​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។ ដើម្បី​ដោះ​ស្រាយ​ជាមួយ​នឹង​ការ​ហក់​ឡើង​តម្លៃ​មុខទំនិញ​នានា ធនាគារ​កណ្តាល​នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ផ្សេងទៀត​បាន​នឹង​កំពុង​ដំឡើង​អត្រា​ការប្រាក់​។ ទោះជា​យ៉ាងណាក៏ដោយ ធនាគារ​ជាតិ Nationalbanken របស់​ប្រទេស​ដា​ណឺ​ម៉ាក​ មិន​ទាន់​បាន​ផ្លាស់ប្តូរ​អត្រា​ការប្រាក់​សំខាន់​របស់​ខ្លួន​នៅឡើយ​ទេ ខណៈ​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏បាន​រក្សា​អត្រា​ការប្រាក់​មិន​ផ្លាស់ប្តូរ​រហូត​មក​ដល់​ពេលនេះ បើ​ទោះ​បី​ជា​អតិផរណា​កើន​ឡើង​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

ការស្ទង់មតិ​បង្ហាញ​ថា ទណ្ឌកម្ម​បាន​ប៉ះពាល់​លើ​សហរដ្ឋអាមេរិក​ខ្លាំង​ជាង​រុស្ស៊ី​

2022/05/11 09:25:49 am        2921
​សហរដ្ឋអាមេរិក៖ ការស្ទង់មតិ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ប្រជាជន​អាមេរិក​ចំនួន ៥៣% ជឿ​ថា ទណ្ឌកម្ម​លើ​ក្រុង Moscow បាន​ប៉ះពាល់​សហរដ្ឋអាមេរិក​ធ្ងន់​ជាង​រុស្ស៊ី។ ស្រប​ពេល​តម្លៃ​ឧស្ម័ន​ហក់​ឡើង​ខ្ពស់​ និង​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ម្ចាស់​ឆ្នោត​កំពុង​បាត់បង់​ទំនុក​ចិត្ត​លើ​ការដឹកនាំ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង ៤៣​% និយាយ​ថា គ្មាន​អ្វី​ចោទ​ជា​បញ្ហា​សម្រាប់​ពួកគេ​ទេ បើ​អ៊ុយ​ក្រែ​ន​ចាញ់​សង្គ្រាម​ដែល​នៅតែ​បន្ត​ជាមួយ​រុស្ស៊ី​នោះ​។ ​ខណៈ​ដែល​មាន​អតិផរណា​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​តម្លៃ​ឧស្ម័ន​ហក់​ឡើង​ខ្លាំង​ស្ទើរ​តែ​ដល់​កម្រិត​ខ្ពស់​បំផុត ការស្ទង់មតិ​របស់​វិទ្យាស្ថាន​ប្រជាធិបតេយ្យ និង Express.co.uk បាន​បង្ហាញ​ថា លោក Biden កំពុង​ស្ដែង​ឲ្យ​ឃើញ​ពី​ចំណុច​អវិជ្ជមាន​ក្នុង​វិស័យ​នយោបាយ​ទាំងអស់ ​ជាពិសេស​គោលនយោបាយ​ការបរទេស​គឺ​អន់​បំផុត។ មនុស្ស​ប្រហែល ៥៦% មិន​ពេញ​ចិត្តនឹង​ដំណោះស្រាយ​របស់​លោក​ទៅលើ​បញ្ហា​កិច្ច​ការបរទេស​នានា បើ​ប្រៀបធៀប​ទៅ​អ្នក​គាំទ្រ​ត្រឹមតែ ៤០​%។ ជាពិសេស​លើ​បញ្ហា​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន មាន​ពលរដ្ឋ​អាមេរិក​តែ ៣៨​% ប៉ុណ្ណោះ​គាំទ្រ​ការដឹកនាំ​របស់​លោក ខណៈ​មាន ៥២% បង្ហាញ​ការ​មិន​ពេញចិត្ត​។​រដ្ឋបាល​របស់​លោក Biden បាន​ព្យាយាម​ដាក់​ការ​ស្ដី​បន្ទោស​លើ​រុស្ស៊ី និង​លោក​ប្រធានាធិបតី Vladimir Putin ចំពោះ​ការ​ប៉ះពាល់​ដែល​ចេះតែ​កើន​ឡើង​ ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​ក្រុមមន្ត្រី​របស់លោក Biden និយាយ​ដដែលៗ​សំដៅ​ដល់​ការ​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​ឧស្ម័ន​របស់​លោក Putin ប៉ុន្តែ​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋកំពុង​កើន​ឡើង​រយៈពេល​ជាច្រើន​ខែ មុន​រុស្ស៊ី​បញ្ជូន​កងទ័ព​ចូល​ទៅ​អ៊ុយ​ក្រែ​ន ហើយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​កំពុង​ចង្អុល​ទៅ​លោក Biden ចំពោះ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ពួកគេ​៕អត្ថបទ៖ សុខមាន

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកនេះ

2022/05/11 09:17:25 am        806
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។  របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន៤ គឺ៖  ១. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។ ២. ការបោះឆ្នោតជ្រើសតាំង៖- ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា- ឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។ ៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។   ៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបញ្ចូលរបៀបវារៈចំនួនពីរនៅក្នុងសម័យប្រជុំរដ្ឋសភាព្រឹកថ្ងៃទី១១ ឧសភា

2022/05/11 08:50:38 am        475
ភ្នំពេញ៖ មុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។នៅក្នុងនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចបញ្ចូលរបៀបវារៈចំនួនពីរបន្ថែមទៀត នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ រួមមាន៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព និង ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM
អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
06/28/2026 02:06 PM
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
06/28/2026 01:06 PM