សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិក

2022/05/11 07:36:02 am        648
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិកាំងនៅ​ Willard intercontinental hotel, Washington DC , USA។គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូ បានអញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews នៃទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នៅម៉ោង​ 7:33pm ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា)៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូ អញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews ទីក្រុងវ៉ាស៊ីនតោនហើយ

2022/05/11 07:33:43 am        530
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូ បានអញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews នៃទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នៅម៉ោង​ 7:33pm ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា)។

ក្រុមគ្រួសារធ្វើបុណ្យ៧ថ្ងៃឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/10 04:35:50 pm        537
កំពង់ចាម៖ នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នេះ លោកជំទាវ លាង វួចឆេង ជាភរិយា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ក្នុងពិធីបុណ្យ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកទទួលនូវមនុញ្ញផលតាមរយៈពិធីសាសនា និងបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

លោក ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្រុកក្រូចឆ្មារ

2022/05/10 01:48:23 pm        980
ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងសមិទ្ធផលនានា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ហើយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះ នឹងស្ថិតស្ថេរ នៅគង់វង្សយូរអង្វែងត ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។លោកបន្តថា នៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គបីសំខាន់គឺ៖ ទី១. មាតាបិតា អាណាព្យាបាល ជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ និងការអប់រំណែនាំឱ្យមានសីលធម៌ និងចរិយាសម្បត្តិល្អ។ ទី២. លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកអស់សមត្ថភាព  និងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រ កុលធីតា ឱ្យទទួលបានពុទ្ធិជ្រៅជ្រះ ក្លាយខ្លួនជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ទី៣. សិស្សានុសិស្សគ្រប់រូប ដែលជាទំពាំងស្នងឫស្សីពោរពេញចំណេះដឹង ជំនាញ និងគុណធម៌ ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានា ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។លោកសូមអរគុណប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជា តរៀងមក ជាពិសេសការផ្តល់យុត្តិធម៌ចំពោះ សច្ចភាព និងការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសេចក្តីសុខសាន្ត និងមានជីវភាពរុងរឿង៕

សម្ដេចតេជោ​ ហ៊ុន​ សែន៖​ ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំនេះ កាកបាទក្រហមកម្ពុជា ប្រមូលមូលនិធិបានជាង ១៦លានដុល្លារ

2022/05/10 01:23:34 pm        640
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ខួប​លើកទី១៥៩ ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ប្រមូល​មូលនិធិ​ពីការបរិច្ចាគរបស់សប្បុរសជនជាតិ និងអន្តរជាតិ បានជាង ១៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជាចំនួនមួយដ៏ច្រើនក្នុងពេលវេលា នៃដំណាក់កាលវិបត្តិកូវីដ-១៩។តាមរយៈសារសំឡេងនៅរសៀលថ្ងៃទី១០ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានក្រាប​បង្គំទូលថ្វាយអំណរ ព្រះរាជគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រមទាំង​សប្បុរជនជាតិ-អន្តរជាតិ ដែលបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគថវិកា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ និងគណៈប្រតិភូ បានអញ្ជើញដល់ព្រលានយន្តហោះ​ក្រុងសេអ៊ូលហើយ

2022/05/10 01:11:12 pm        1439
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេសតាមTelegramដោយបញ្ជាក់ថា នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី១០ ខែឧសភានេះ គណៈប្រតិភូកម្ពុជា បានធ្វើចុះចតនៅ​ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចាក់សាំងយន្តហោះ មុននឹងបន្តដំណើរទៅ​កាន់រដ្ឋអាឡាស្កា និងទៅវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិក។

លោក Guterres ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​ដែល​អាច​កើតមាន​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/05/10 12:41:02 pm        402
ម៉ុ​ល​ដូ​វ៉ា៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ​ដែល​មិន​មែន​ជា​សមាជិក​ NATO កាលពី​ថ្ងៃ​ចន្ទ​ថា ផលវិបាក​នៃ​សង្គ្រាម​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​កើន​ឡើង​គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​។​ ​លោក Guterres ដែល​បាន​មកដល់​រដ្ឋធានី Chisinau ប្រទេស​ម៉ុ​ល​ដូ​វ៉ា​កាលពី​ថ្ងៃ​ចន្ទ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​លោកស្រី Natalia Gavrilita ថា ផល​ប៉ះ​ពាល់​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន​គឺ​ធំធេង ​និង​រាលដាល​។​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​ទៅកាន់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​មួយ​របស់​អឺរ៉ុប​ ដែល​មាន​ប្រជាជន​ប្រមាណ ២.៦​លាន​នាក់​ធ្វើ​ឡើងបន្ទាប់ពី​មាន​ឧប្បត្តិហេតុ​មិន​ច្បាស់លាស់​ជា​បន្តបន្ទាប់​ ដែល​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​តំបន់​ផ្តាច់​ខ្លួន Transnistria គាំទ្រ​រុស្ស៊ី​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ដែល​ធ្វើ​ឲ្យ​មន្ត្រី​នៅ​ទីក្រុង Chisinau មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នគរបាល​នៅ​តំបន់ Transnistria បាន​និយាយ​ថា គ្រាប់​ផ្ទុះ​ត្រូវ​បាន​ទម្លាក់​ចេញពី​យាន​ដ្រូ​ន​ដែល​បន្សល់ទុក​នូវ​រណ្ដៅ​មាន​ជម្រៅ ១ម៉ែត្រ​នៅ​ជិត​ភូមិ​មួយ​។​លោក Guterres និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​បន្ត និង​ការ​រីក​រាលដាល​ដែល​អាច​កើតមាន​ពី​សង្គ្រាមដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អធិបតេយ្យភាព និងបូរណភាព​ទឹកដី​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ាមិន​ត្រូវ​មានការ​គំរាមកំហែង ឬ​បំផ្លាញ​ឡើយ​។ ​តំបន់​ Transnistria ជា​ដែនដី​តូច​មួយ​មាន​ប្រជាជន​ប្រមាណ ៤៧០,០០០​នាក់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធ​រ​ផ្តាច់ខ្លួន​ ចាប់​តាំង​ពី​សង្គ្រាម​ឆ្នាំ១៩៩២ ជាមួយ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា​។ រុស្ស៊ី​បាន​ដាក់​កងទ័ព​ប្រមាណ​ ១.៥០០​នាក់​ក្នុង​តំបន់​ផ្តាច់​ខ្លួន​នេះ​ដែល​បង្ហាញ​ថា​ជា​កង​រក្សា​សន្តិភាព៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ទទួល​ស្គាល់​ថា ​ខ្លួន​ប្រឈម​នឹង​ការ​ដួល​រលំ​សេដ្ឋកិច្ច​ដោយសារ​សង្គ្រាម​របស់​លោក Putin

2022/05/10 12:03:31 pm        2398
​រុស្ស៊ី៖ ឯកសារ​ថតចម្លង​បែក​ធ្លាយ​នៃ​ការ​ព្យាករណ៍​ផ្ទាល់​របស់​វិមាន​ក្រឹម​ឡាំង​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុតក្នុង​រយៈពេល​ជិត ​៣​ទសវត្សរ៍​មកនេះ ខណៈ​ដែល​ប្រទេស​នេះ​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច​។​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​កំពុង​ព្យាករណ៍​ការ​ធ្លាក់​ចុះ​ ១២% ក្នុង GDP នៅ​ឆ្នាំនេះជា​ការ​ធ្លាក់​ចុះ​ធំ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៤​ នៅ​ពេល​ប្រទេស​នេះ​កំពុង​ផ្លាស់ប្ដូរ​ទៅ​រក​របប​មូលធននិយម ក្រោម​ការដឹកនាំ​របស់​លោក Boris Yeltsin ជា​ប្រធានាធិបតី​ដំបូង​គេក្រោយ​ការ​ដួល​រលំ​សហភាពសូវៀត​។ ​ឯកសារ​ចម្លង​លេច​ធ្លាយ​នេះ​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​លោក Vladimir Putin ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ទម្រង់​ថ្មី ​នៃ​ក្បួន​ព្យុហយាត្រា​ទិវា​ជ័យជម្នះ​ប្រចាំ​ឆ្នាំ​របស់​រុស្ស៊ី​ ដែល​បង្ហាញ​ពី​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ​នៅ​អឺរ៉ុប​។​​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​គ្រប​សង្កត់​ដោយ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ​ក្រោយ​ការ​ចូល​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​នដែល​នឹង​ត្រូវ​រង​សម្ពាធ​បន្ថែម​ទៀត ខណៈ​ទីក្រុង​ព្រូស​សែ​ល​ពិភាក្សា​បម្រាម​លើ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើភាគីពាក់ព័ន្ធ ឬបុគ្គលជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា

2022/05/10 10:59:32 am        740
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុម ឬបុគ្គល ជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញ សង្គម ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើក កម្ពស់សីល ធម៌ សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ហើយសូមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវីល័យ ឱ្យសាកសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី « តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការ លើកកម្ពស់ សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា បច្ចុប្បន្នវិស័យភាពយន្ត នៅកម្ពុជា មានការរីកលូតលាស់គួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្ដាញ សង្គមនានា ជាលក្ខណៈ ក្រុមឬបុគ្គល ក៏មានច្រើនគួរឱ្យកត់សម្គាល់។ ការផលិតភាពយន្តខ្លី ឬវីដេអូខ្លីទាំងនេះ គឺដើម្បីបម្រើដល់ការកម្សាន្តដល់មនុស្សគ្រប់វ័យ តែមានភាពយន្ត និងវីដេអូមួយចំនួនបានបង្កើត ឱ្យមាន វប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សា ក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំអោយក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។លោកជំទាវ ក៏បានឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គមជាច្រើន ដែលបានផលិត ភាពយន្ត ឬវីដេអូដែលមានការបញ្ចូលខ្លឹមសារអប់រំ លើកកម្ពស់តម្លៃស្រ្តី និងទប់ស្កាត់ហិង្សា លើកុមារជាដើម តែនៅក្នុងកម្រិតមួយដែលមានចំនួនតិចនៅឡើយ ដែលទាមទារឱ្យយើងត្រូវរកប្រភពធនធានច្រើនក្នុងការយកមកផលិត ព្រោះផលិតករគាត់ផលិតអាស្រ័យលើទីផ្សារ និងចំណូល ត្រលប់មកវិញ។លោកជំទាវ បានណែនាំ និងសូម ផ្ដល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង វប្បធម៌និង វិចិត្រ សិល្បៈត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី, ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គល ដែលបង្កហេតុ, ក្នុងករណីមិនរៀងចាល អង្គភាព ឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។ លោកទាវជំរុញផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិ ការសម្សាន្ត លើបណ្ដាញ សង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ ការប្រើប្រាស់ អំពើ ហិង្សា លើ ស្ត្រីនិងកុមារ, ប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយក ទៅផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ, ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី, ត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិផងដែរ៕ (អត្ថបទ និងរូបភាប៖ ហួត រដ្ឋា)

ទណ្ឌកម្ម​បាន​បង្ខំ​ឲ្យ​រុស្ស៊ី​កាត់បន្ថយ​ផលិតផល​ប្រេង​របស់​ខ្លួន​ ១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​

2022/05/10 10:57:05 am        785
​រុស្ស៊ី៖ យោង​តាម​លោក Mike Muller ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​ថាមពល Vitol អាស៊ី ដែល​ជា​ពាណិជ្ជករ​ប្រេង​ឆៅ​ឯករាជ្យ​ធំ​បំផុត​របស់​ពិភពលោក ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​បាន​កាត់​បន្ថយ​ការផលិត​ប្រេង​ឆៅ ១​លាន​បារ៉ែល​ចេញពី​ការផលិត​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​ការ​ធ្លាក់​ចុះ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផល​ប៉ះពាល់​ដែល​បាន​ព្យាករណ៍។​ ​រុស្ស៊ី​កំពុង​ផលិត​ប្រេង​ឆៅ​បាន​ប្រហែល ១១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​រហូតដល់​ថ្ងៃដែល​ខ្លួន​បាន​លុកលុយ​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កុម្ភៈ​។ ក្នុង​នោះ​បាន​នាំចេញ​ប្រមាណ ៧​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម និង​ពហិការ​ផលិត​ផល​របស់​ខ្លួន​បាន​រំខាន​ដល់​ពាណិជ្ជកម្ម និង​កាត់បន្ថយ​តម្រូវការ ដោយ​បង្ខំ​ឲ្យ​រុស្ស៊ី​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​។ សហភាព​អឺរ៉ុប​ក៏​កំពុង​រៀបចំ​ផែនការ​លើ​បម្រាម​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​ទាំងស្រុង​ផង​ដែរ​។​ ​រុស្ស៊ី​រក​ចំណូល​បាន ៦៦ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ក្នុង​រយៈពេល​ ២​ខែ​ចាប់​តាំង​ពី​ចូល​វាយប្រហារ​អ៊ុយ​ក្រែ​ន នេះ​បើ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល ​និង​ខ្យល់​ស្អាត​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​។ ប្រហែល​ពាក់កណ្ដាល​នៃ​ប្រាក់ចំណូល​ចំនួន ១៤៧​ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​បាន​កត់ត្រា​គឺ​សម្រាប់​តែ​ក្នុង​ឆ្នាំ២០២១ ប៉ុណ្ណោះ ខណៈ​តម្លៃ​ថាមពល​បាន​ហក់​ឡើង​នៅ​ឆ្នាំនេះ​។ ​លោក Muller បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា នៅ​មាន​ប្រទេស​ជាច្រើន​នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីនដែល​មិនបាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ព្រមាននាវាកុំឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលខ្លួនពេញចិត្តជ្រើសរើសផ្លូវនេះ
06/29/2026 09:06 AM
លោក Putin ទទួលស្គាល់ពីកង្វះប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន
06/29/2026 08:06 AM
WHO៖ រលកកម្ដៅនៅអឺរ៉ុប ជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស១.៣០០នាក់ខណៈអាល្លឺម៉ង់ឡើងដល់កំណត់ត្រា ៤១.៧ អង្សាសេ
06/29/2026 08:06 AM
មន្ត្រីអាមេរិកនិយាយថា អ៊ីរ៉ង់ និងអាមេរិក បានយល់ព្រមបញ្ឈប់ការវាយប្រហារ និងបន្តការចរចា
06/29/2026 08:06 AM
មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
06/29/2026 08:06 AM
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM