សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវចូលជួបសម្តែងការគួរសម

2022/05/10 10:36:54 am        471
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម បួកែវ ភុំវង្សសាយ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខជូន សម្តេចប្រធានរដ្ឋសភា ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានៃប្រទេសឡាវ។ ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរដែលមានតំាងពីយូរមក។ តំណាងឱ្យប្រទេសឡាវ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ១៩ និងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀតជូនដល់ប្រទេសឡាវនាពេលកន្លងមក។ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពីបានជូនសារតំាងដល់ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ រួចមក ឯកឧត្តមបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយភាគីកម្ពុជាជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យបម្រើផលប្រយោជន៍ប្រទេសទំាងពីរ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍​ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា ។សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឡើងជាប្រចំា។ ជាក់ស្តែង ដូចជាជំនួប សម្តេចនិងឯកឧត្តម ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ និងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាដើម ។សម្តេចប្រធានបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនិងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៏សំខាន់នោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ៕

សុន្ទរកថា​ទិវា​ជ័យជម្នះ​របស់​លោក ​Putin ពុំបាន​លើកឡើង​ពី​តម្រុយ​នៃ​ភាព​តានតឹង​នា​ពេល​អនាគត​នោះ​ទេ

2022/05/10 10:17:45 am        1469
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ដាស់តឿន​ប្រជាជន​រុស្សី​ឲ្យ​ប្រយុទ្ធ​នៅ​ក្នុង​សុន្ទរកថា​ថ្ងៃ​ជ័យ​ជម្នះ​កាលពី​ថ្ងៃ​ចន្ទ ៩ ឧសភា ប៉ុន្តែ​ពុំបាន​លើកឡើង​អំពី​ផែនការ ​សម្រាប់​ការ​កើន​ឡើង​ភាព​តានតឹង​ណាមួយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ ទោះបីជា​មានការ​ព្រមាន​ពី​លោក​ខាង​លិច​ថា លោក​អាច​នឹង​ប្រើ​សុន្ទរកថា​នៅ​ទីលាន​ចតុរង្គ​ក្រហម ​ដើម្បី​បញ្ជា​ឲ្យ​មាន​ចល័ត​កម្លាំង​ទូទាំង​ប្រទេស​ក៏ដោយ​។​ ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ននៅ​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​ឥត​ឈប់​ឈរ​នៅឡើយ ដោយ​មាន​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ី​ល ដែល​បាន​បំផ្លិចបំផ្លាញ​អគារ​នានា​នៅ​កំពង់ផែ​ភាគ​ខាង​ត្បូង​ទីក្រុង Odesa និង​ការ​វាយ​រុល​ទៅ​មុខ​ជាថ្មី​ពី​សំណាក់​កងកម្លាំង​រុស្ស៊ី​ដើម្បី​កម្ចាត់​កងទ័ព​អ៊ុយ​ក្រែ​ន​ចុងក្រោយ​ ដែល​គ្រប់គ្រង​នៅ​ក្នុង​រោងចក្រ​ដែកថែប​នៅ​ក្នុង​ទីក្រុង Mariupol ដែល​ត្រូវ​បាន​បំផ្លាញ​។​ ​ក្បួន​ព្យុហយាត្រា​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង Moscow អម​ដោយ​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទិ​ក និង​រថក្រោះ​ធម្មតា​ត្រូវ​បាន​គេ​មើល​យ៉ាង​ច្បាស់​បំផុត ​ចាប់​តាំង​ពី​ការ​បរាជ័យ​របស់​ពួក​ណា​ស៊ី​ឆ្នាំ១៩៤៥ ដែល​រុស្ស៊ី​តែង​ប្រារព្ធ​នា​ពេល​កន្លងមក​។​​បណ្ដា​រដ្ឋធានី​លោក​ខាង​លិច​បាន​ប៉ាន់ប្រមាណ​ដោយ​បើកចំហ​ជាច្រើន​សប្តាហ៍​មកនេះ​ថា ​លោក Putin កំពុង​ជំរុញ​កងកម្លាំង​របស់​លោក​សម្រេច​ឲ្យ​បាន​នូវ​វឌ្ឍនភាព​គ្រប់គ្រាន់​ ត្រឹម​កាលបរិច្ឆេទ​ជា​និមិត្តរូប​ថ្ងៃ​ទី​៩ ឧសភាដើម្បី​ប្រកាស​ជ័យជម្នះ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន។ ​ប្រធានាធិបតី​រុស្ស៊ី​ពុំបាន​ប្រកាស​អ្វី​ទេ ក្រៅ​តែ​ពី​ការ​អះ​អាង​​ដដែលៗ​ថា កម្លាំង​របស់​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ណា​ស៊ី​ជា​ថ្មី​ទៀត​។​ នៅ​ក្នុង​សុន្ទរកថា​ទិវា​ជ័យជម្នះ​នោះ​ដែរ លោក Putin បាន​ស្ដីបន្ទោស​បណ្ដា​ប្រទេស​លោក​ខាង​លិច​ថា ​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ឯកឧត្តម ហ៊ុន ម៉ានី៖ ជិវិតរបស់ពុក បានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូត

2022/05/10 10:03:08 am        793
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងពីទំនួសខុសត្រូវ និងការគិតគូរចំពោះជាតិ មាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។យោងតាមPage ផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បាចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះបញ្ជាក់ថា «ពុក(សម្តេចតេជោ ហ៊ុន សែន)ប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជីវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ»។ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ដោយតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joe Biden សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែឧសភានេះ។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា «ទោះជាពុកមានទំនួលខុសត្រូវជាច្រើនដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឈានឆ្ពោះទៅកាន់ការស្តារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិ ការខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់, ទុក្ខសោកនៃការបាត់បង់បងប្រុសបង្កើតដោយសារជំងឺគាំងបេះដូង, កាតព្វកិច្ចចំពោះជាតិ និងប្រជាជននៅតែបន្ត។ ក្នុងនាមប្រជាពលរដ្ឋទាំង ១៧ លាននាក់ និងក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញទំនាក់ទំនង អាស៊ាន-អាមេរិក ពុកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំជាច្រើន ក្នុងនោះមានការធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ»។ទន្ទឹមជាមួយគ្នានោះ បងប្អូនខ្មែរជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កំពុងរង់ចាំជួបសម្តេចក្នុងបរិយាកាសជាមហាគ្រួសារខ្មែរតែមួយ៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន

2022/05/10 09:14:59 am        961
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។យោងតាមទំព័រFacebookសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅមុននេះបន្តិចថា “ថ្ងៃទី១០​ ឧសភា​ នេះខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២” ។ សម្តេចតេជោ ហ៊ុន សែន. បញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក​ សម្តេចនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលសម្តេច។  សម្តេចតេជោ ហ៊ុន សែន​ អំពាវនាវសូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ​ កុំអោយឆ្លងកូវីដ១៩​ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីពីភាពជោគជ័យលើសមរភូមិប្រឆាំងកូវីដ-១៩ (បីថ្ងៃជាប់ៗគ្នាមិនមានករណីឆ្លងថ្មីទេ)

2022/05/10 08:25:03 am        592
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្នគឺនៅសល់តែជាង២០នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស ខណៈកម្ពុជាគ្មានករណីឆ្លងរយៈពេលបីថ្ងៃជាប់ៗគ្នា។យោងតាមសារសំឡេងពិសេសនៅព្រឹកថ្ងៃទី១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាភាពជោគជ័យធំបំផុតរបស់កម្ពុជា ប៉ុន្តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិបន្តឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវនាំមកវិញនូវ ជំងឺកាចសាហាវនេះ ដោយគ្មានការប្រុងប្រយ័ត្ននោះឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមសហការ និងបរិច្ចាគថវិកាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ស្របតាមការណែនាំរបស់អាជ្ញាធរ ខណៈការ ចាក់វ៉ាក់សាំងនេះហើយបានធ្វើឲ្យកម្ពុជារួចផុតពីគ្រោះមហន្តរាយដោយសារមេរោគកូវីដ-១៩៕

សម្តេចតេជោ ហ៊ុន សែន ៖ ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើអោយឈាមរលាយជាទឹកបានក៏ដោយ

2022/05/09 06:49:48 pm        340
ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៩ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ៖«ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើអោយឈាមរលាយជាទឹកបានក៏ដោយ  ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូនដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែងគឺមរណៈភាពបងប្រុសខ្ញុំដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ។ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗនិងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។ភារកិច្ចប្រទេសជាតិតម្រូវអោយខ្ញុំចាកចេញដោយខានមិនបាននោះគឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ានដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ។ ដោយមិនអស់អាល័យនិងនឹកដល់បងប្រុស ខ្ញុំបញ្ជាអោយអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំជាការគោរពលាទាំងអាល័យ។ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក៕»

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឲ្យ UNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា

2022/05/09 11:12:59 am        703
ភ្នំពេញ៖ ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការប្រតិបត្តិ UN ESCAP នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២។ជំនួបពិភាក្សានេះ បានផ្តោតទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់កម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ ២៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខ ក្រោមប្រធានបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលសន្និបាតនេះផងដែរ នឹងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកម្មវិធីតាមរយៈសារវីដេអូថតទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវពាក្យពេចន៍សួរសុខទុក្ខ និងថ្លែងអំណរគុណរបស់ ឯកឧត្តម ប្រាក់ សុខុន ជូនលោកជំទាវ Armida Salsiah Alisjahbana ចំពោះការដឹកនាំដ៏ឆ្លើមរបស់លោកជំទាវ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង UN ESCAP និងរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យចំនួន ០៨ រួមមាន (១)អភិវឌ្ឍសង្គម, (២)ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍, (៣)ស្ថិតិ, (៤)បរិស្ថាន និងអភិវឌ្ឍន៍, (៥)គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍, (៦)បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ, (៧)ដឹកជញ្ជូន, និង (៨)ថាមពល។ឯកឧត្តមបានបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមចំណែកក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨​ របស់​ UN ESCAP ដែលក្នុងនោះរួមមាន៖ ការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកម្មវិធីតាមរយៈសារវីដេអូថតទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, ការចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំអនុតំបន់ជាមួយអាស៊ាន និងព្រឹត្តិការណ៍អមដែលរៀបចំដោយប្រទេសកូរ៉េ និងវៀតណាម។ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងវិស័យមីន ជាពិសេសក្នុងការរៀបចំគោលនយោបាយជាតិស្តីពីវិស័យមីននៅកម្ពុជា ដែលវិស័យមីនជាគោលដៅទី ១៨៖ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០។ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបោសសំអាតមីនពិតជាសំខាន់ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងជួយលើកកម្ពស់សមភាពយេនឌ័រ ជារួមជួយជំរុញការសម្រចបានរបៀបវារៈឆ្នាំ២០៣០ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០។ ឯកឧត្តមក៏បានស្នើអញ្ជើញលោកជំទាវ​ ចូលរួមក្នុងសន្និសីទសកល ស្តីពីជំនួយដល់ជនរងគ្រោះ ដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំក្រោយ ដោយកម្ពុជា។លោកជំទាវ Armida Salsiah Alisjahbana បានបង្ហាញពីសេចក្តីសោមនស្ស និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ UN ESCAP ជាពិសេសការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីសន្និបាតប្រចាំឆ្នាំលើកទី៧៧ និងសន្និបាតលើកទី៧៨ នាពេលខាងមុខ។ លោកជំទាវបានលើកឡើងថា សុន្ទរកថារបស់សម្តេចតេជោ គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។ លោកជំទាវ បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN ESCAP មានការកើនឡើងជាទីកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកជំទាវ នឹងពិចារណាលើការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសកម្មភាពមីន តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ។លោកជំទាវ Armida Salsiah Alisjahbana នឹងជួបទ្វេភាគីដោយផ្ទាល់ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ នៅក្នុងឱកាសសន្និបាតប្រចាំឆ្នាំខាងមុខ៕

ពិធីបញ្ចុះសពសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម

2022/05/09 11:29:35 am        1205
កំពង់ចាម៖ បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល ៣ថ្ងៃរួចមក នៅវេលាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានក្រុមគ្រួសារសព រៀបចំពិធីដង្ហែចេញពីគេហដ្ឋាន នៃសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

សម្តេចជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក នៅថ្ងៃស្អែកនេះ

2022/05/09 10:36:22 am        400
ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។កិច្ចប្រជុំកំពូលពិសេសនេះ គ្រោងធ្វើឡើងនៅថ្ងៃទី១២ -១៣ ខែឧសភា ឆ្នាំ២០២២ រវាងប្រមុខមេដឹកប្រទេសតំបន់អាស៊ាន ជាមួយលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។កិច្ចប្រជុំដ៏សំខាន់មួយនេះ នឹងជជែកគ្នាលើប្រធានបទ៖ ការឆ្លើយតបនឹងជំងឺកូវីដ-១៩ បញ្ហាសន្តិសុខសកល ,បម្រែបម្រួលអាកាសធាតុ ,ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា នឹងគ្នា,បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម៕

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G7 ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/05/09 10:24:51 am        1473
​អ៊ុយក្រែន៖ ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 បាន​ងាក​ចេញពី​ការ​ពឹង​ផ្អែកលើ​ថាមពល​រុស្ស៊ី ខណៈ​បណ្ដា​មេដឹកនាំ​ទាំងនេះ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ក្រោម​ការ​សម្របសម្រួល​មិន​ធ្លាប់​មាន ​ដើម្បី​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​ថែមទៀត​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ដោយសារតែ​ការ​វាយ​លុក​របស់​ទីក្រុង Moscow ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ប្រទេស​សមាជិក G7 ដែល​បាន​បង្រួបបង្រួម​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​ទាំង​៧ នៅ​លើ​ពិភព​លោក​រួមមាន​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិកបាន​បង្កើន​យុទ្ធនាការ​មួយ​នេះ​ប្រឆាំង​នឹង​ឥស្សរជន​របស់​ប្រទេស​រុស្ស៊ី ដែល​បាន​ជួយ​គាំទ្រ​លោក​ប្រធានាធិបតី Vladimir Putin ដែល​ក្រុម​នេះ​បាន​ចោទ​ប្រកាន់​ថា ​នាំមក​នូវ​ភាព​អាម៉ាស់​ដល់​ការ​លះ​បង់​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​ ប្រឆាំង​នឹង​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ​។​ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស G7 បាន​និយាយ​ថា យើង​នឹង​ធានា​ថា យើង​នឹង​ធ្វើ​ទាន់​ពេល​វេលា​ និង​តាម​ដំណាក់កាល ហើយ​តាម​មធ្យោបាយ​នានា​ដែល​ផ្ដល់​ពេលវេលាសម្រាប់​ពិភព​លោក ​ដើម្បី​ប្រាកដ​ថា​ទទួល​បាន​ជម្រើស​សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​ពី​ប្រទេស​ផ្សេងទៀត​។​​សេចក្ដីថ្លែងការណ៍​រួម​ដដែល​និយាយ​ថា ​យើង​នឹង​បន្ត​ពង្រឹង​យុទ្ធនាការ​របស់​យើង​ប្រឆាំង​ក្រុមឥស្សរជន​ហិរញ្ញវត្ថុ និង​សមាជិក​គ្រួសារ​ដែល​បាន​គាំទ្រ​លោក Putin ក្នុង​សង្គ្រាម​នេះ និង​បំផ្លាញ​ប្រភព​ប្រាក់ចំណូល​នានា​របស់​ជនជាតិ​រុស្ស៊ី​ទាំងនោះ។ ​សេត​វិមាន​និយាយ​ថា ទណ្ឌកម្ម​ថ្មី​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​លោក Putin និង​កាត់ផ្ដាច់​ប្រាក់ចំណូល​ដែល​លោក​ត្រូវការ​ចាំបាច់​ សម្រាប់​ការបម្រើ​ឲ្យ​សកម្មភាព​សង្គ្រាម​របស់​លោក​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
06/29/2026 10:06 AM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
06/29/2026 10:06 AM
Cody Gakpo ស្នើសុំឯកជនភាព ក្រោយបាត់បង់កូនក្នុងផ្ទៃ ខណៈកំពុងបំពេញភារកិច្ចនៅ World Cup
06/29/2026 10:06 AM
សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្ត កំពង់ចាម
06/29/2026 10:06 AM
ប្រធាន NOCC ជំរុញចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីអភិវឌ្ឍមូលធនមនុស្សជួយសេដ្ឋកិច្ច និងសង្គមជាតិ
06/29/2026 10:06 AM
ជប៉ុនត្រៀមខ្លួនរួចរាល់ និងចង់ឈ្នះប្រេស៊ីលលើកដំបូង មុនពេលជួបគ្នានៅវគ្គ៣២ ក្រុមចុងក្រោយ
06/29/2026 10:06 AM
ហាវ សុខនេត្រ សម្រេចប្ដូរទ្រនំថ្មី មុនផែនការ ជាមួយការប្ដេជ្ញាខ្ពស់ ដើម្បីមានឱកាសលេង
06/29/2026 10:06 AM
អ្នកគាំទ្ររាប់ពាន់នាក់សម្រុកទស្សនាពានរង្វាន់ FIFA World Cup នៅទីក្រុង Miami
06/29/2026 09:06 AM
អាចទេ! វិសាខា ឡើងជួបបញ្ជាការដ្ឋានអង្គរក្ស នៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ តបការចង់បានអ្នកគាំទ្រ?
06/29/2026 09:06 AM
អ៊ីស្រាអែល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុមហេសបូឡានៅប្រទេសលីបង់ភាគខាងត្បូង
06/29/2026 09:06 AM