ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

អ៊ុយ​ក្រែ​ន​ច្រានចោល​ឱសានវាទ​ប្រគល់​ខ្លួន​ចុះចាញ់​ក្នុង​ទីក្រុង Mariupol ខណៈ​រុស្ស៊ី​គំរាម​កម្ទេច​ក្រុម​អ្នកតស៊ូ

2022/04/18 10:04:40 am        1669
​អ៊ុយ​ក្រែ​ន៖ ក្រុម​មន្ត្រី​ជាន់ខ្ពស់​រប​ស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​រង​ការ​ឡោមព័ទ្ធ​ក្នុង​ទីក្រុង Mariupol បាន​ច្រានចោល​ការ​ទាមទារ​របស់​រុស្ស៊ី​ឲ្យ​ទម្លាក់អាវុធ​ចុះ​ប្រគល់​ខ្លួន និង​នៅតែ​បន្ត​តស៊ូ​ប្រយុទ្ធ​រហូតដល់​ទី​បញ្ចប់​ការពារ​ទីក្រុង​កំពង់ផែ​ភាគ​អាគ្នេយ៍។​លោកនាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denys Shmyhal បាន​និយាយ​ថា ទីក្រុង​ដែល​ត្រូវ​បាន​ស្ថិត​ក្រោម​ការឡោមព័ទ្ធ​ដោយ​ទាហាន​រុស្ស៊ីចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​មីនា​មក​មិនទាន់​ដួល​រលំ​ទេ​។ ទាហាន​អ៊ុយ​ក្រែ​ន​ដែល​បាន​ជាប់​នៅ​ក្នុង​ទីក្រុង​នេះកំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រុស្ស៊ី ទោះបីជា​កម្លាំង​ពួកគេ​មិន​ដល់​ខាង​រុស្ស៊ី​ក៏ដោយ​។ ​លោក Shmyhal បាន​និយាយ​ក្នុង​កម្មវិធី​សប្ដាហ៍​នេះរបស់​ទូរទស្សន៍​ព័ត៌មាន ABC News ថា យើង​នៅ​តែ​មាន​កងកម្លាំង​យោធា​របស់​យើង និង​ទាហាន​របស់​យើង ដូច្នេះ​ពួកគេ​នឹង​ប្រយុទ្ធ​រហូតដល់​ទី​បញ្ចប់ ​ខណៈ​ដែល​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង ​Mariupol ក៏ដោយ​។​ទីប្រឹក្សា​មួយ​រូប​របស់​អភិបាលក្រុង ​Mariupol​ ក៏បាន​ច្រានចោល​ឱសានវាទ​កំណត់​ដោយ​រុស្ស៊ី​ផង​ដែរកាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ ​រុស្ស៊ី​និយាយ​ថា ទាហាន​របស់​ខ្លួន​បាន​បោសសម្អាត​តំបន់​ជាយក្រុងដ៏​សំខាន់​មួយ​នៃ​ទីក្រុង Mariupol និង​នៅ​សល់​តែ​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​សំងំ​នៅ​ក្នុង​រោងចក្រ​ផលិត​ដែកថែបនៅ​ក្នុង​ទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង​ដែល​រង​ការឡោមព័ទ្ធ​។​ ភាគី​រុស្ស៊ី​បន្ថែម​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​ចំនួន ១,៤៦៤​នាក់បាន​ទម្លាក់អាវុធ​ចុះចាញ់៕អត្ថបទ៖ សុខមាន

ប្រធាន​ទីភ្នាក់ងារ​ជនភៀសខ្លួន​សង្ឃឹម​ថា សន្តិភាព​នឹង​ឈ្នះ​សង្គ្រាម ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង ៤.៨​លាន​នាក់​ភៀសខ្លួន​

2022/04/18 09:40:09 am        619
​អ៊ុយក្រែន៖ កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​សង្ឃឹមថា ​សន្តិភាព​នឹង​ឈ្នះ​លើ​សង្គ្រាម ស្រប​ពេល​ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ៤.៨​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួកគេ​ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​។​​ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) ​លោក Filippo Grandi និយាយ​ថា ខណៈ​គ្រឹស្ត​បរិស័ទ​ប្រារព្ធ​ពិធី​រស់​ឡើងវិញ​កាលពី​ថ្ងៃអាទិត្យ​នៅ​ថ្ងៃ​ពិធីបុណ្យ​អ៊ី​ស្ទើរ (Easter) ដ៏​ក្រៀមក្រំ​នេះ យើង​ត្រូវ​តែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ និង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ វិធីសាស្ត្រ និង​ភាសា​នៃ​សង្គ្រាម​នឹង​មិន​ឈ្នះ​លើ​​អ្វី​នោះ​ទេ វា​នឹង​កាន់តែ​ពិបាក និង​ស្មុគស្មាញក្នុង​ការ​នាំ​ទៅ​រក​សន្តិ​ភាព​។ UNHCR បាន​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន ៤,៨៦៩,០១៩​លាន​នាក់​បាន​ចាក​ចេញពី​ប្រទេស​ ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​វាយលុក​ចូល​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ កើន​ឡើង​ចំនួន ៣២,៥៧៤​នាក់​កាលពី​ថ្ងៃ​សៅរ៍​។​​នេះ​គឺជា​ការ​ផ្លាស់​ទីលំនៅ​ដែល​កំពុង​កើន​ឡើង​ឆាប់រហ័ស និង​វិបត្តិ​មនុស្សធម៌​ដ៏​​បំផុត​មួយ​ក្នុងចំណោម​ការ​ផ្លាស់​ទីលំនៅ​ និង​វិបត្តិ​មនុស្សធម៌​ជាច្រើន​មិន​ធ្លាប់​មាន​។ ​ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ២.៧៥​លាន​នាក់​បាន​ភៀសខ្លួន​ចូល​ទៅ​កាន់​ប៉ូឡូញ និង​ជិត ៧៤០,០០០នាក់​បាន​ទៅដល់​ប្រទេស​រ៉ូ​ម៉ា​នី​៕អត្ថបទ៖ សុខមាន

ចងចាំ ! ថ្ងៃ១៧ មេសា

2022/04/18 08:19:31 am        491
ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺមានរយៈពេលទី៤៧ឆ្នាំហើយ បើយើងរម្លឹកទៅដល់ថ្ងៃនៃការឡើងកាន់អំណាចនៃរបបមួយដែលមានឈ្មោះថា « កម្ពុជាប្រជាធិបតេយ្យ»។កម្ពុជាប្រជាធិបតេយ្យ«ក្លែងក្លាយ» បានក្លាយទៅជារបបប្រល័យពូជសាសន៍ប៉ុលពត ឬហៅថា “របបខ្មែរក្រហម”នោះ គឺចំថ្ងៃនេះហើយកាលពី៤៧ឆ្នាំមុន ដែលជាថ្ងៃចាប់ផ្តើមដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកទៀត ពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចសត្វគោក្របី ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក បំបែកបំបាក់គ្រួសារនិងសម្លាប់យ៉ាងរង្គាលយ៉ាងសាហាវឃោរឃៅបំផុត ។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍គត់។ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង ផ្ទះសំបែង សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារ……។ល។ល។ក្រោមការគ្រប់គ្រង និងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះ ក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកឈឺឆ្អាល ជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។អ្នកឆ្លងកាត់របបនេះទាំងអស់ជឿថា សុទ្ធតែនៅចងចាំ និងមានស្លាកស្នាម ដិតដាមជាប់នៅក្នុងចិត្ត និងក្រសែភ្នែក។តើនរណាខ្លះ ហើយមនុស្សប៉ុន្មាននាក់មិនខកបំណង និងមិនរងការឈឺចាប់ខ្លោចផ្សារនឹងរបបដែលអង្គការចាត់ទុកថា មហាលោតផ្លោះ មហាអស្ចារ្យនេះ ?យើងទាំងអស់គ្នាគួរចងចាំនូវមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់នៃរបបដ៏ព្រៃផ្សៃមួយនេះ។វាមិននៅឆ្ងាយទេ ប្រសិនប្រជាពលរដ្ឋមើលស្រាល ជឿឧបាយកល និងការញុះញ៉ង់ជនអគតិមួយចំនួន និងមិនប្រមូលផ្គុំជាសម្លេងតែមួយខំការពារនូវអ្វីៗដែលយើងមានក្នុងដៃនាពេលបច្ចុប្បន្ននេះ។ថ្ងៃនេះ យើងឃើញភាពស្រស់ត្រលនៃការជួបជុំ និងស្នាមញញឹមតាមក្រុមគ្រួសារ។ថ្ងៃនេះ យើងឃើញសំណើចក្កាកក្អាយ និងសម្លេងចំរៀង សូរសៀងតន្រ្តីនៅតាមភូមិស្ថាននីមួយៗរហូតដល់ចុងកាត់មាត់ញក។ថ្ងៃនេះ សកម្មភាពដើរកម្សាន្តសប្បាយ រីករាយជាមួយនឹងការឆ្លើយឆ្លងគ្នាដោយមនោសញ្ចេតនាស្រលាញ់រាប់អានជាខ្មែរតែមួយនៅគ្រប់ទិសទី។ថ្ងៃនេះ ទិដ្ឋភាពដ៏ស្រស់បំព្រងនៅលើដងផ្លូវ និងនៅតាមកន្លែងដើរកម្សាន្តនានាទូទាំងប្រទេស។ពិតជាបានធ្វើឲ្យយើងទាំងអស់គ្នាជាមហាគ្រួសារមានសេចក្តីសុខ និងសុភមង្គល ជាមួយនឹងការទទួលនូវអំណរថ្ងៃថ្មីដោយក្តីសង្ឃឹម និងមោទកភាពយ៉ាងក្រៃលែង។ដូច្នេះ ចូរប្រជាពលរដ្ឋខ្មែរចងចាំនូវការចាប់ផ្តើមនៃសោកនាដកម្ម ១៧ មេសា ១៩៧៥ ហើយក៏ត្រូវមើលឲ្យឃើញ និងចងចាំនូវអ្នកដែលដែលផ្តើមឲ្យយើងមានអ្វីៗនាថ្ងៃនេះ។ ថ្ងៃនេះគឺសន្តិភាពដែលបានក្រាលគ្របដណ្តប់លើទឹកដីកម្ពុជា បានធានាដល់ការរស់រាន មានសេរីភាព និងជីវភាពល្អប្រសើរឡើងរបស់គ្រួសារនីមួយៗ។សន្តិភាពពិតជាមានតម្លៃមិនអាចគណនា ហើយអនាគតកម្ពុជាពិតជាកាន់តែរីកចំរើន ថ្កុំថ្កើងឡើងជានិច្ច ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ព្រមទាំងជួយជ្រោងការអភិវឌ្ឍប្រទេសជាតិ និងគាំទ្រការដឹកនាំរបស់បុរសរដ្ឋដ៏ឆ្នើមរបស់ខ្លួនគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាជាស្ថាបនិក និងជាមគ្គុទេសក៍ឯកនៃព្រះរាជាណាចក្រកម្ពុជា។ត្រូវចងចាំ ហើយសូមចូលរួមទប់ស្កាត់កុំអោយមានដូចថ្ងៃ « ១៧ មេសា នាំ១៩៧៥» កើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនកម្ពុជាគ្រប់រូបត្រូវតែងាកមករួមគ្នាការពារ«សន្តិភាព»សម្រាប់ជាតិខ្មែរយើងទាំងមូល។ពេលនេះប្រជាពលរដ្ឋខ្មែរ សូម«អរគុណសន្តិភាព» ដែលកំពុងកើតមានពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា !(ដោយ ៖ សៅ ភិរុណ)

បីថ្ងៃចូលឆ្នាំនៅសៀមរាប បងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមរមណីយដ្ឋាននានាជាង៤០ម៉ឺននាក់

2022/04/17 12:03:21 pm        964
សៀមរាប៖ របាយការណ៍ទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនប្រមាណ ៤០០.៥៩១ នាក់។របាយការណ៍បន្តថា ក្នុងចំនួននោះ មានទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៩៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៤៥-៥០%ប្រមាណជា ១៨០.០០០-១៩០.០០០នាក់)។ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២២ មានចំនួន ០៨ ជើងហោះហើរ ដែលមានអ្នកដំណើរចូលសរុបចំនួន ៦៦៧ នាក់ ក្នុងនោះ ៖ ១- ជើងហោះហើរ សឹង្ហបុរី-សៀមរាប (Singapore Airline) មានចំនួន ០៣ ជើង មាន អ្នកដំណើរសរុបចំនួន៤៤២ នាក់ ២- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Cambodia Angkor Air) មានចំនួន ០៤ ជើង មានអ្នកដំណើរសរុបចំនួន២២៤ នាក់ ។ ៣- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Helicopter Military) មានចំនួន ០១ ជើង មានអ្នកដំណើរសរុប ០១ នាក់៕

បីថ្ងៃចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរមកលេងខេត្តកំពង់ចាមជិតកន្លះលាននាក់

2022/04/18 02:23:06 am        3845
កំពង់ចាម៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបញ្ជាក់ថា រយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរដេីរលេងកម្សាន្ត តាមតំបន់រម្មណីយដ្ន្ឋាននានា ក្នុងខេត្តកំពង់ចាមប្រមាណជាង៥០ម៉ឺននាក់។ សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជា ថ្ងៃស្រង់ព្រះ  គឺមានការដើរលេងកម្សាន្តយ៉ាងច្រើនកុះករមុខសាលាខេត្តកំពង់ចាម ដោយមានការបាញ់ទឹក និងរាំលេងកម្សាន្ត៕

បីថ្ងៃបុណ្យចូលឆ្នាំខ្មែរ ៖ ស្លាប់ ២៧នាក់ និងរបួស ៨០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

2022/04/18 08:19:43 am        1078
ភ្នំពេញ៖ របាយការណ៍បូកសរុបរយៈពេល ៣ថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មនុស្សចំនួន ២៧នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់-ស្រាលចំនួន ៨០នាក់ ដោយក្នុងរងរបួសធ្ងន់ចំនួន ៥៩នាក់ និងរបួសស្រាលចំនួន ២១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន កោតស្ញប់ស្ញែងស្នាដៃកូនខ្មែរក្នុងការកសាងរូបសំណាកព្រះថោង-នាងនាគ

2022/04/16 09:18:37 am        1383
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសកោតស្ញប់ស្ញែងស្នាដៃកូនខ្មែរ ក្នុងការកសាងរូបសំណាកព្រះថោង-នាងនាគ ដែលដាក់តាំងនៅរង្វង់មូលចំណុចប្រសព្វមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ខេត្តព្រះសីហនុ។ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែងចំពោះស្នាដៃកូនខ្មែរ ដែលបានកសាងនូវរូបសំណាកព្រះថោង-នាងនាគ ក៏ដូចជាសមិទ្ធិផលនានា ដែលបានកសាងឡើងនៅក្នុងទឹកដីខេត្តព្រះសីហនុ។សម្តេចតេជោ ហ៊ុន សែន បានយកឱកាសកោតសរសើរដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងក្រុមការងារ ជាពិសេសបានកោតសរសើរយ៉ាងស្ញប់ស្ងែងដល់វិស្វករ និងអ្នកបច្ចេកទេស ដែលបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅខេត្តព្រះសីហនុនេះ។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រះបរមរូប ថោង-នាងនាគ ពិតមែនតែប្រវត្តិសាស្ត្របានបកស្រាយពីនេះ ពីនោះ ប៉ុន្តែយ៉ាងហោចណាស់អ្វីដែលបានកើតឡើងនៅក្នុងអតីតកាលទាំងក្នុងពេលនេះ និងទៅអនាគតកាល គឺបានផ្សារភ្ជាប់យ៉ាងជ្រៅ ជាមួយនឹងអាពាហ៍ ពិពាហ៍របស់ខ្មែរយើង៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្នារក្សាសន្តិភាព កុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព

2022/04/16 02:27:51 am        1393
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការនយោបាយ ឱ្យបន្តរក្សាសុខសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យ។ ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា « សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព។ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព»។សម្តេចតេជោ ហ៊ុន សែន រំលឹកអតីតកាលសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន។ សម្តេចមិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់ពលរដ្ឋការពារខ្លួនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី

2022/04/16 09:07:31 am        655
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយ ទៅលើការលេងកម្សាន្តប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនោះទេ ហើយសម្តេចក៏សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល ឬផាកពិន័យសម្រាប់ការលេងកម្សាន្តរបស់ពលរដ្ឋដែរ។ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះជាកំណើនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមានចំនួនច្រើនយ៉ាងណាក៏ដោយ ក៏តួលេខ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់ ហើយសម្តេចក៏សង្ឃឹមថា ពេលចូលឆ្នាំចប់ បញ្ហាកូវីដ-១៩ ក៏នៅតែស្ថិតក្នុងកម្រិតតិចតួច ដែលយើងអាចគ្រប់គ្រងបាន។សម្តេចតេជោ ហ៊ុន សែន បានបំផុសឱ្យប្រជាពលរដ្ឋនាំគ្នាកម្សាន្តសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយអំពាវនាវដល់អាជ្ញាធរ មិនត្រូវមានការរឹតត្បិតណាមួយព័ន្ធវិធានការកូវីដ-១៩នោះទេ លើកលែងតែមានបញ្ហាបន្ទាន់ ឬសំខាន់ ដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលប៉ុណ្ណោះ៕

កម្រងរូបភាពក្នុងពិធី​​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​ ក្រោមអធិបតីភាពសម្តេចតេ​ជោ ហ៊ុន សែន និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត

2022/04/16 08:34:18 am        846
ព្រះសីហនុ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​ នាព្រឹកថ្ងៃសៅរ៍ទី១៦ ខែមេសា ឆ្នាំ២០២២ នេះ។ខាងក្រោមនេះ ជាកម្រងរូបភាពក្នុងពិធី​​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​..!​ សូមរីករាយទស្សនា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ
06/30/2026 09:06 AM
ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច នៅទីក្រុងប៉ារីស
06/30/2026 09:06 AM
នាយទាហានវ័យក្មេងកម្ពុជា៦នាក់ទៀតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធារុស្ស៊ី
06/30/2026 08:06 AM
[UPDATE] ពេលវេលាសង្គ្រោះអ្នកបាត់ និងជាប់ខ្លួនរាប់ម៉ឺននាក់ជិតអស់ហើយ ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង១.៧០០នាក់
06/30/2026 08:06 AM
លោក Trump ថា អ៊ីរ៉ង់បានស្នើឲ្យមានជំនួបនៅទីក្រុងដូហា ខណៈទីក្រុងតេអេរ៉ង់បដិសេធការចរចាដោយផ្ទាល់ជាមួយអាមេរិក
06/30/2026 08:06 AM
ក្រសួងការពារជាតិកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទមេបញ្ជាការវេជ្ជសាស្រ្តយោធាអាស៊ានលើកទី១៣
06/30/2026 08:06 AM
[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនឡើងដល់ ១.៧១៩ នាក់ និងរាប់ពាន់នាក់នៅតែបាត់ខ្លួន
06/30/2026 08:06 AM
ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM