ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ​អញ្ជើញ​​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

2022/04/16 07:02:47 am        1210
ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​។រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ។ រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែមីនា ២០២២​។ រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ គឺជា​និម្មិត​រូប នៃ​ការកកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​តរៀងមក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូតដល់​សព្វថ្ងៃ​។ រូបសំណាក​ដ៏​ធំ​ស្កឹមស្កៃ​នេះ ជា​រូបសំណាក​មួយ ក្នុងចំណោម​រូបសំណាក់​និមិត្តរូប នៃ​ខេត្ត​ព្រះសីហនុ​ចំនួន​៤ ដែល​រូបសំណាក់​៣​ផ្សេងទៀត​មានដូចជា ៖ រូបសំណាក​តោ​មាស រូបសំណាក​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា (​សាងសង់​ថ្មី​) និង​រូបសំណាក​សីហ​ក្បាល​រាជ​សី​ជាដើម៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋបន្តប្រុងប្រយ័ត្នការពារខ្លួនពីកូវីដ-១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលចូលឆ្នាំថ្មី

2022/04/15 01:58:19 am        425
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់ពលរដ្ឋបន្តប្រុងប្រយ័ត្នការពារខ្លួនពីកូវីដ-១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ យោងតាមសារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បាមបញ្ជាក់ថា ប្រជាពលរដ្ឋបានធ្វើដំណើរទៅកាន់ភូមិដ្ឋាន និងទីកម្សាន្តនានាជាច្រើន ក្នុងឱបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាពេលសប្បាយរីករាយបំផុតរបស់ប្រជាពលរដ្ឋ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី បានខកខានអស់២ឆ្នាំ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះជាមានការសប្បាយរីករាយយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ពីការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់ក្នុងមួយថ្ងៃៗ ជាពិសេសពេលវេលាដែលប្រជាពលរដ្ឋធ្វើដំណើរច្រើន។សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលអាជ្ញាធរ ឬសុខាភិបាល បានដាក់ទីតាំងចាក់នៅទីរមណីយដ្ឋាន គោលដៅកម្សាន្តនានា ជាពិសេសតាមទីវត្តអារាម រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ដែលជាការគិតគូរដល់ខ្ពស់សុខុមាលភាពប្រជាពលរដ្ឋ ទប់ស្កាត់ការឆ្លងជំងឺកាចសាហាវកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន អំពាវនាវចំពោះពលរដ្ឋដែលដើរលេងកម្សាន្តក្នុងឱកាសឆ្នាំថ្មី ក្រៅពីខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ សូមបន្តប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ការពារខ្លួនតាមវិធានការ៣កុំ ៣ការពារ ខណៈសម្តេចសង្កេតឃើញថា ពលរដ្ឋដើរលេងកកម្សាន្តសប្បាយរីករាយឆ្នាំថ្មីនេះមានការធ្វេសប្រហែសមិនសូវពាក់ម៉ាស និងទីកន្លែងចាក់វ៉ាក់សាំង មានអ្នកទៅចាក់នៅតិចនៅឡើយ។សម្តេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។សម្តេចតេជោ ហ៊ុន សែន ជំរុញដល់ប្រជាពលរដ្ឋបើមានករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួតរះធ្វើតេស្តរកកូវីដ-១៩ដោយខ្លួនឯង ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវមានវិធានការការពារខ្លួនគ្រប់ពេល ដើម្បីឲ្យប្រកដថាក្រោយចូលឆ្នាំហើយយើងមិនមានករណីឆ្លងកូវីដ-១៩បន្ថែមទៀត៕

ប្រធានាធិបតី​ប៉ូឡូញ តំបន់​បាល់​ទិក និង​លោក Zelenskyy ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គី​វ​

2022/04/14 02:40:15 pm        2661
​អ៊ុយក្រែន៖ ប្រធានាធិបតី​ប្រទេស​ចំនួន​ ៤ នៅ​ជាប់​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ ដោយ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​សម្រាប់​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម ជា​កន្លែង​ដែល​ពួកគេ​បាន​ឃើញ​អគារ​រង​ការបំផ្លាញ​ធ្ងន់ធ្ងរ និង​ទាមទារ​ឱ្យ​មាន​ការទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​បាន​ចាត់ទុកថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ធ្វើឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​។​​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ប្រទេស​ប៉ូឡូញ លី​ទុយ​អា​នី ឡា​ត​វី និង​អេ​ស្តូ​នី ជា​ការ​បង្ហាញពី​សាមគ្គី​ភាព​រឹងមាំ​របស់​មេដឹកនាំ​ប្រទេស​នៅ​តំបន់​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ ដែល​ប្រទេស​ចំនួន ៣ ​ក្នុងចំណោម​នេះ​ដូចជា​អ៊ុយ​ក្រែ​ន​ដែរធ្លាប់​ជា​ផ្នែក​របស់​សហភាពសូវៀត​។​ ​រួមគ្នា​ជាមួយ​ប្រធានាធិបតី​អេ​ស្តូ​នី​លោក Alar Karis ក្រុម​មេដឹកនាំ​បាន​ទៅ​ពិនិត្យមើល​ទីក្រុង Borodyanka ជាទី​ប្រជុំ​ជន​មួយ​នៅ​ជិត​ទីក្រុង​គី​វ ជា​កន្លែង​ដែល​ភស្តុតាង​នៃ​អំពើ​ឃោរឃៅ​ត្រូវ​បាន​រក​ឃើញ បន្ទាប់ពី​ទាហាន​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ ដើម្បី​ផ្តោត​លើ​សកម្មភាព​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​។​​ប្រធានាធិបតី​ឡា​ត​វី​លោក Egils Levits និយាយ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​ប្រយុទ្ធ​ដើម្បី​អឺរ៉ុប ខណៈ​អ៊ុយ​ក្រែ​ន​កំពុង​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​កំពុង​ប្រយុទ្ធ​ដើម្បី​យើង​។​ ​មេដឹកនាំ​អឺរ៉ុប​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ ​ក្នុង​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​ខាង​នយោបាយ និង​ដោយ​ជំនួយ​យោធា៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល

2022/04/14 09:40:06 am        4904
ព្រះសីហនុ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ​ជាទី​ស្រឡាញ់​របស់​សម្តេចបាន​ប្រារព្ធ​ពិធី​ទទួល​អំណរ​សាទរទេវតា​ឆ្នាំ​ថ្មី​ ស្ថិតនៅ​ភូមិគ្រឹះ​របស់​សម្តេច​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ខណៈ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​មួយ​នេះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស បាន​កំពុងតែ​ប្រារព្ធ​យ៉ាង​សប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សន្តិភាព​។​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ទាំង​គ្រួសារ​បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២​ កន្លង​ទៅ​នេះ​ដើម្បី​លំហែ​កាយ និង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ពិធីបុណ្យ​នេះ​បាន​នឹង​កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២​។​ ​សូម​បញ្ជាក់​ថា ទេវតា​ឆ្នាំ​ថ្មី ឆ្នាំខាល ចត្វា​ស័ក ព្រះ​នាង​កិ​រិ​ណី​ទេវី បុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម បាន​យាង​ចុះ​មក​ឃុំគ្រង​ចក្រវាឡ​យើង​នេះនៅ​វេលា​ម៉ោង ​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត​ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៥ ត្រូវ​និង​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និង​ចៅៗ​ជាទី​ស្រឡាញ់​ទាំងអស់​បាន​អញ្ជើញ​បូជា​ទៀន​ធូប​ ទឹកអប់ ​ប្រេងម្សៅ​ថ្វាយ និង​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​ដែល​យាង​មក​ឃុំគ្រង​ចក្រ​វា​ឡ​យើង​នេះ ក្នុង​ទឹកចិត្ត​ជ្រះថ្លា និង​មាន​ស្នាមញញឹម​នោះ​។​​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់​ជនរួមជាតិ​ខ្មែរ​គ្រប់រូប​ដែល​កំពុង​រស់​នៅ​ក្នុង និង​ក្រៅ​ប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​បាន​នឹងកំពុង​បំពេញភារកិច្ច​ការពារ​អធិបតេយ្យ បូរណភាពទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ និង​មនុស្សធម៌​នៅ​ក្រៅ​ប្រទេស នាយ​នគរបាល ពល​នគរបាល​ដែល​បាន​នឹង​កំពុង​រួមចំណែក​ការពារ​បូរណភាព​ទឹកដី និង​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​មាតុភូមិ​លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្មួយៗ​សិស្សានុសិស្ស និស្សិត យុវជន​យុវនារី កម្មករ​-​កម្មការិនី កសិករ និយោជិត ធុរជន និង​វិនិយោគិន​ដែល​កំពុង​ប្រកប​ធុរកិច្ច​នៅ​លើ​ទឹកដី​កម្ពុជា សូម​ទទួល​បាន​នូវ​ភាព​ជោគជ័យ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ និង​សូម​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិក្នុង​លោក សូម​ជួយ​ថែរក្សា​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​ក្នុង ​និង​ក្រៅ​ប្រទេស​ទាំងអស់​សូម​ឱ្យ​រួចផុត​ពី​ជំងឺ​កូ​វីដ​-១៩​ នេះ​ផង​ដែរ​។​​សម្តេច​តេ​ជោ​ ហ៊ុន សែន ក៏បាន​បួងសួង​សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​កិ​រិ​ណី​ទេវី ជួយ​អភិបាល​គ្រប់គ្រង ជួយ​បីបាច់​ថែរក្សា​គាំពារ និង​ប្រសិទ្ធ​ពរជ័យ​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​ឱ្យ​មាន​សមាន​ចិត្តជា​កុសល យោគយល់​គ្នា រួបរួមសាមគ្គី​គ្នា​ជា​មហា​​គ្រួសារ​ខ្មែរ​តែមួយ​នៅ​លើ​ទឹកដី​មាតុភូមិ​អង្គរ​ជាទី​ស្នេហា ដោយ​សេចក្តី​សុខ​ក្សេមក្សាន្ត និង​ប្រកបដោយ​កិត្តិយ​ស សេចក្តី​ថ្លៃថ្នូរ​ក្នុង​ឯករាជ្យ សន្តិភាព​សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​ត​រៀង​ទៅ​។​ ​ក្រៅពី​ចូលរួម​អបអរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​ទាំង​ទ្វេ​ក៏​នឹង​ប្រារព្ធ​ពិធីបុណ្យ​អភិសេកតាម​គន្លង​ប្រពៃណី​សាសនា ​នូវ​រូបសំណាកព្រះថោង​នាងនាគ​នា​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ​ផង​ដែរ ខណៈ​រូបសំណាក​នេះ​គឺជា​រូប​បដិមា​ស្ពាន់​ធំ​ជាង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សាងសង់​ពី​ស្ពាន់​មាន​ទម្ងន់​សរុប ៦០​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១​ម៉ែត្រ តម្កល់​លើ​បល្ល័ង្ក​កម្ពស់ ៦.៣៤​ម៉ែត្រ​ឈរបង្ហាញខ្លួន​ដ៏​ស្កឹមស្កៃ​នៅ​ចំ​កណ្ដាល​រង្វង់​មូល​ព្រះថោង​នាងនាគ ដែល​មាន​អង្កត់​ផ្ចិត ៩៩​ម៉ែត្រដោយ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ទៅ​សមុទ្ររាម ទ្រង់​ដំណើរ​យាង​ទៅ​ជួប​ព្រះ​មាតាបិតា​នៅ​ឋាន​ភុជង្គនាគ ជា​និម្មិត​រូប​នៃ​ការ​កកើត​ទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែល​មាន​អាយុ​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​៕ ​អត្ថបទ​៖ បាន ចក់

សម្ដេចតេជោ ហ៊ុន​ សែន៖ អបអរសាទរ និងជូនពរថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០២២

2022/04/14 12:10:21 pm        1096
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងជូនពរដល់ជនរួមជាតិខ្មែរទាំងអស់ បានទទួលនូវភាពសប្បាយរីករាយក្នុងឱកាសពិធីថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០២២។ សម្ដេចតេជោ បានសរសេរដូច្នេះថា «ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរនៅក្នុងថ្ងៃចូលឆ្នាំ​ប្រពៃណីជាតិខ្មែរថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ​បានសប្បាយរីករាយ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ​ប្រពៃណីជាតិនៅគ្រប់ទីកន្លែង។» ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានអំពាវនាវ​ឲ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួម​ទប់ស្កាត់​ការពារ​ការ​ចម្លង​ជំងឺ​កូវីដ១៩ ទាំងអស់គ្នា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និងវិធានការណ៍ ៣កុំ ៣ការពារ។សម្ដេចតេជោបន្តទៀតថា ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួន​ធ្វើដំណើរទៅ​កាន់​បណ្តា​ខេត្ត​ផ្សេង​ៗ​ជា​ច្រើនផងដែរ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំពិសាគ្រឿងស្រវឹងក្នុង​ពេល​បើកប​រ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ចូល​ឆ្នាំថ្មីទាំងអស់គ្នា។សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យក្នុងជីវិត និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារគ្រប់ៗគ្នា៕ អរគុណ សន្តិភាព !

វ៉ាក់សាំង​ជា​ជំនួយ​របស់​ឥណ្ឌា​ចំនួន​ជាង ​១២​ម៉ឺន​ដូ​ស​បន្ថែម​ទៀត​បាន​ដឹក​មកដល់​កម្ពុជា​នា​ព្រឹក​នេះ​

2022/04/14 04:51:25 am        924
ភ្នំពេញ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​កូ​វី​សែ​ល (Covishield) ចំនួន ១២៥,០០០​ដូ​ស​បន្ថែម​ទៀត​ដែល​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ ២០​ម៉ឺន​ដូ​ស​បាន​មកដល់​កាលពី​ថ្ងៃ​ទី​១១​ កន្លង​ទៅ​ថ្មីៗ​នេះ​។​​វ៉ាក់សាំង ១២៥,០០០​ដូ​ស​ដែល​ដឹក​មកដល់​ព្រឹក​ថ្ងៃនេះគឺជា​ចំនួន​បង្គ្រប់​នៃ​ជំនួយ​វ៉ាក់សាំង​សរុប ៣២៥,០០០​ដូ​ស​នៃ​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខណៈ​វ៉ាក់សាំង​ចំនួន ២០​ម៉ឺន​ដូ​ស​ត្រូវ​បាន​ដឹក​មកដល់​កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា​កន្លងទៅ​។ សូម​បញ្ជាក់​ថា វ៉ាក់សាំង​ជា​ជំនួយ​របស់​ប្រជាជន និង​ប្រទេស​ឥណ្ឌា​ដែល​បាន​ផ្តល់​ជូន​ដល់​កម្ពុជា​នេះ គឺ​ដើម្បី​រួមចំណែក​ក្នុង​ការ​ជួយ​បង្ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ ​នៅ​ប្រទេស​កម្ពុជា បើ​ទោះបីជា​នា​ពេល​បច្ចុប្បន្ន​នេះ​កម្ពុ​ជា​មាន​លក្ខណៈ​ធូរស្រាល​យ៉ាងណាក៏ដោយ​នោះ​។​ ថ្លែង​ក្នុង​ឱកាស​ផ្តល់​ និង​ទទួល​នូវ​វ៉ាក់សាំង​ជា​ជំនួយ​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២​ កន្លង​ទៅ​នេះ​លោកស្រី​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​គឺជា​ការ​បង្ហាញ​ពី​ស្មារតី​នៃ​ការ​ជួយ​គ្នា​រវាង​កម្ពុជា និង​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ចំណង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដ៏​យូរលង់​មក​ហើយ​នោះ​។លោកស្រី​បាន​បន្ថែម​ថា ឥណ្ឌា​នឹង​បន្ត​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​កាន់​កម្ពុជា​នា​ពេល​ក្រោយ​បន្ថែម​ទៀត បើ​សិន​កម្ពុជា​ត្រូវការ​។​ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ផ្តល់ ​និង​ទទួល​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា​សម្រាប់​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​ឲ្យ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​៕​អត្ថបទ​៖ បាន ចក់

សហរដ្ឋអាមេរិក​អនុម័ត​ជំនួយ​យោធា ៨០០​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​

2022/04/14 11:14:47 am        867
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ពុធ​បាន​អនុម័ត​ទឹកប្រាក់​ចំនួន ៨០០លានដុល្លារ​ជា​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន រួមមាន​កាំភ្លើង​ធំ និង​ឧទ្ធម្ភាគចក្រ ដើម្បី​ពង្រឹង​ការ​ការពាររបស់​ខ្លួន​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​។​លោក Biden បាន​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​នេះ បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីអ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ដើម្បី​សម្រប​សម្រួលការ​ផ្តល់ជំនួយ​ដែលលោក​បាននិយាយថា រួមមាន​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ កាំភ្លើង​ធំ និង​រថពាសដែកក៏ដូចជា​ឧទ្ធម្ភាគចក្រ​។​ ​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណលោក John Kirby និយាយថា ជំនួយ​យោធា​ថ្មី​នេះ​គឺ​ត្រូវ​ផ្តល់​ឲ្យដើម្បី​បំពេញតម្រូវការ​បន្ទាន់​របស់​អ៊ុយ​ក្រែ​ន ​សម្រាប់​ការ​ប្រយុទ្ធ​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​កងកម្លាំងរុស្ស៊ី​ផ្លាស់ប្តូរ​សកម្មភាពនៃ​ការវាយលុក​ដ៏​ឃោរឃៅ​របស់​ពួកគេ​ ដែល​ពេលនេះ​ទៅកាន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​អរគុណ​ដល់​សហរដ្ឋអាមេរិក សម្រាប់​ជុំ​ថ្មី​នៃ​ជំនួយ​យោធា​ក្នុង​ទឹកប្រាក់ ​៨០០​លាន​ដុល្លារ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និង​លោក Biden ពិភាក្សា​ពី​ការ​ផ្គត់ផ្គង់​អាវុធ​របស់​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន

2022/04/14 11:03:38 am        1738
​អ៊ុយក្រែន៖ ទីប្រឹក្សា​របស់​លោក Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​ពិភាក្សា​អំពី​ការ​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​សហរដ្ឋ​អាមេរិក​។​​លោក Serhii Nikiforov បាន​និយាយ​ថា លោក Zelenskyy បាន​សន្ទនា​ជាមួយ​ប្រធានាធិបតី​អាមេរិកលោក Joe Biden ដែល​មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​មួយ​ចំនួន រួម​ទាំង​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ទីក្រុង​មូស្គូ​។​ លោក Zelenskyy បាន​ជំរុញ​ឱ្យ​លោក Biden ពង្រឹង​សកម្មភាព​ប្រឆាំង​ធនាគារ​រុស្ស៊ី ហាមឃាត់​នាវា​រុស្ស៊ី​មិន​ឱ្យ​ចូល​កំពង់ផែ​សហរដ្ឋ​អាមេរិក និង​ដាក់​បម្រាម​លើ​ការ​នាំចូល​រ៉ែ​របស់​រុស្ស៊ី​។​បន្ទាប់ពី​ការ​អំពាវនាវ​នេះ​លោក Biden បាន​យល់ព្រម​លើ​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​នរួមមាន​ទាំង​កាំភ្លើង​ធំ និង​ឧទ្ធម្ភាគចក្រ ដើម្បី​ពង្រឹង​ការ​ការពារ​របស់​ខ្លួន​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​ នៅ​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ លោក Biden បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្តដើម្បី​ចែករំលែក​អាវុធ និង​ធនធាន​បន្ថែម​ទៀត ខណៈ​ជម្លោះ​នៅតែ​បន្ត៕អត្ថបទ៖ ប៊ុនថន

លោក Putin និយាយ​ថា យុទ្ធនាការ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើឡើង​តាម​ផែនការ​

2022/04/13 07:53:34 am        1317
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​នឹង​បន្តប្រតិបត្តិការ​យោធា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន រហូតដល់​គោលដៅ​របស់​ខ្លួនត្រូវ​បាន​សម្រេច​តាម​ផែនការ​។​ ​ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​បាញ់​បង្ហោះ​យានអវកាស Vostochny នៅ​តំបន់​ចុងបូព៌ា​របស់​រុស្ស៊ី លោក Putin បាន​និយាយ​ថា យុទ្ធនាការ​នេះ​ប្រព្រឹត្ត​ទៅតាម​ផែនការ ហើយ​វា​នឹង​មិនដំណើរការ​លឿន​ជាង​នេះ​នោះ​ទេ ដោយសារ​រុស្ស៊ី​មានបំណង​កាត់បន្ថយ​ការខាតបង់​។​​លោក Putin និយាយ​ថា ប្រតិបត្តិការ​យោធា​នឹង​បន្ត​រហូតដល់​ការ​បញ្ចប់​ពេញលេញ និង​ការបំពេញភារកិច្ច​ដែល​បាន​កំណត់​។ ​ដោយ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​សេដ្ឋកិច្ច​រុស្ស៊ី លោក Putin បាន​និយាយ​ថា រុស្ស៊ី​បាន​ទប់ទល់​ទៅ​នឹងទណ្ឌកម្ម​ថ្មី​របស់​ប្រទេស​លោក​ខាង​លិច​ដោយ​ជោគជ័យ​។ មេដឹកនាំ​រុស្ស៊ី​បាន​និយាយ​ថា ប្រព័ន្ធសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទប់​ទល់នឹង​ផល​ប៉ះពាល់​ នៃ​អ្វី​ដែល​លោក​ចាត់​ទុក​ទណ្ឌកម្មរបស់​លោក​ខាង​លិច​ថា ​ជា​ការ​វាយប្រហារ​ភ្លាមៗ ហើយ​ប្រា​ក់រូ​ប្លិ៍​បាន​ងើបឡើង​វិញ​ពី​ការខាតបង់​របស់ខ្លួន​។​​លោក Putin បាន​អះ​អាង​ថា ទណ្ឌកម្ម​នឹង​ប្រឆាំង​តបត​ប្រទេស​លោក​ខាង​លិច​។ ជា​ឧទាហរណ៍ លោក​បាន​និយាយ​ថា ការ​រឹតត្បិត​លើ​ការនាំចេញ​ផលិតផល​ជី​ពី​ប្រទេស​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​បេឡា​រុសនឹង​ជំរុញ​ឱ្យ​តម្លៃ​ជី​សកល​ឡើងថ្លៃ ដែល​នឹង​នាំ​ទៅ​រក​ការ​ខ្វះខាត​ស្បៀងអាហារ និង​ការ​កើន​ឡើង​លំហូរ​ការ​ធ្វើ​អន្តោប្រវេសន៍​។ លោក Putin ​បាន​និយាយ​ថា ប្រទេស​លោក​ខាង​លិច​គួរតែត្រលប់​ទៅ​រក​ហេតុផល និង​ធ្វើការ​សម្រេចចិត្ត​ដែល​មាន​តុល្យភាព​ដ៏​ប្រសើរ ដោយ​មិន​ប្រឈម​ទៅ​នឹង​ការខាតបង់៕អត្ថបទ៖ ប៊ុនថន

UN និយាយ​ថា ប្រជាជន​ជាង ៧​លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន

2022/04/13 12:41:51 pm        901
​UN៖ យោង​តាម​អង្គការសហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា ប្រជាជន​ប្រមាណ ៧.១​លាន​នាក់​បច្ចុប្បន្ន​នេះ​បាន​ផ្លាស់​ទី​ក្នុងស្រុក​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រជាជន​ជាង ៤.៦​លាន​នាក់​បាន​ឆ្លងកាត់ព្រំដែន​ដើម្បី​ស្វែងរក​សន្តិសុខ និង​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ដទៃ​។​​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​ថា រយៈពេល​ជិត ​៧សប្តាហ៍​នៃ​ជម្លោះ​ដ៏​ខ្លាំង​នៅតែ​បន្ត ជំរុញ​ឱ្យ​មាន​វិបត្តិ​ការ​ផ្លាស់​ទី​ឆាប់រហ័ស​របស់​ពិភព​លោក​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​។​ លោក Dujarric បាន​និយាយ​ថា ច្រើនជាង​ពីរ​ភាគ​បី​នៃ​កុមារ​អ៊ុយ​ក្រែ​ន​បាន​ភៀសខ្លួន​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ ហើយ​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ​ទឹក និង​ការ​ដាច់​ចរន្ត​អគ្គិសនី បាន​ធ្វើ​ឱ្យ​ប្រជាជន​ប្រមាណ ១.៤លាន​នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​គ្មាន​ទឹក​ និង​អគ្គិសនី​ប្រើប្រាស់ ខណៈ​ប្រជាជន ៤.៦លាន​នាក់​ផ្សេង​ទៀត​មាន​កម្រិត​ប្រើប្រាស់​។​ លោក Dujarric បាន​បញ្ជាក់​ជាថ្មី​ពី​បំណង​របស់​អង្គការសហប្រជាជាតិ ​សម្រាប់​ការចរចា​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ភាគី​នានា​ សម្រាប់​ដំណោះស្រាយ​សង្គ្រាម​រយៈពេល​វែង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំពេញក្រោន នាំយកកីឡាការិនីជម្រើសជាតិនារីនេប៉ាល់មកពង្រឹងក្រុមបន្ថែម ខណៈមិនទាន់ស្គាល់ចាញ់ក្នុងលីគ
06/30/2026 10:06 AM
ប្រធានក្លិប ISI ចាត់ទុកជំនួបគ្រូ ប៉ះសិស្ស រវាងប្រេស៊ីល និងជប៉ុន គឺជាភស្ដុតាងបង្ហាញផ្លូវកម្ពុជាឆ្ពោះទៅ World Cup
06/30/2026 10:06 AM
អ្នកវិភាគ៖ កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងលីបង់អាចធ្វើឱ្យមានភាពជាប់គាំង ជាជាងការបញ្ចប់សង្គ្រាម
06/30/2026 10:06 AM
ប៉ារ៉ាហ្គាយទម្លាក់អាល្លឺម៉ង់ ក្លាយជាការប្រកួតភ្ញាក់ផ្អើលបំផុតនៅ World Cup ឆ្នាំនេះ
06/30/2026 10:06 AM
តំបន់អឺរ៉ុបនៅតែរងការគំរាមកំហែងពីរលកកម្ដៅ ខណៈអាមេរិកក៏ប្រឈមសីតុណ្ហភាពក្ដៅកើនឡើងខ្ពស់ផងដែរ
06/30/2026 10:06 AM
គ្រូបង្វឹកជប៉ុន៖ ជប៉ុនស្ថិតក្នុងកម្រិតបាល់ទាត់ប្រហាក់​ប្រហែល​មហាអំណាច​បាល់ទាត់​ពិភពលោក ទោះបីចាញ់ប្រេស៊ីលចុងម៉ោង
06/30/2026 09:06 AM
លោក Trump រិះគន់ខ្លាំងៗស្ថានីយលក់រាយប្រេងឥន្ធនៈជុំវិញការលក់ក្នុងតម្លៃខ្ពស់
06/30/2026 09:06 AM
ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ
06/30/2026 09:06 AM
ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច នៅទីក្រុងប៉ារីស
06/30/2026 09:06 AM
នាយទាហានវ័យក្មេងកម្ពុជា៦នាក់ទៀតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធារុស្ស៊ី
06/30/2026 08:06 AM