សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​លើ​ឃ្លាំង​ស្ដុក​ប្រេងឥន្ធនៈ​ក្បែរ​ទីក្រុង Belgorod

2022/04/02 03:47:57 am        6075
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ីបាន​ថ្កោលទោស​ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ុយ​ក្រែ​នលើ​មូលដ្ឋានប្រេង ​នៅ​ខាងក្រៅ​ទីក្រុង Belgorod ដែល​មន្ត្រី​ក្រសួង​បាន​និយាយថា​ ការវាយប្រហារ​បាន​ឆេះ​បំផ្លាញឃ្លាំង​ស្តុក​។ ​អ្នកនាំពាក្យ​ក្រសួង​លោក Igor Konashenkov និយាយថា​ ទីតាំង​ឃ្លាំង​នេះផ្តល់​ការ​ផ្គត់​ផ្ក​ង់​ប្រេង សម្រាប់​ការដឹកជញ្ជូន​ជន​ស៊ីវិល​តែប៉ុណ្ណោះ ហើយ​មូលដ្ឋាន​ប្រេង​នេះ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​នោះទេ​។អភិបាល​តំបន់​ទីក្រុង​ Belgorod ព្រំដែន​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​ប្រើ​ឧទ្ធម្ភាគចក្រប្រយុទ្ធ​ចូលទៅក្នុង​ទឹកដី​រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ហើយ​បានកំណត់​គោលដៅ​លើ​ឃ្លាំង​ស្តុក​ប្រេង ដែលជា​ការវាយប្រហារ​លើកដំបូង​សម្រាប់​សកម្មភាព​បែបនេះ។​ លោក Vyacheslav Gladkov បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​បាន​បំផ្លាញ​ឃ្លាំង​ស្តុក ហើយ​មនុស្ស​ពីរ​នាក់​បាន​រងរបួស​។​​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវបាន​គេជូនដំណឹង​អំពី​អគ្គិភ័យ​នៅ​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​ក្នុង​ទីក្រុង Belgorod ដែល​តាម​សេចក្តីរាយការណ៍ថា​ ពិតជា​បណ្តាល​មក​ពី​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ុយ​ក្រែ​ន​។​ អ្នកនាំពាក្យ​លោក Dmitry Peskov និយាយថា អាជ្ញាធរ​រុស្ស៊ី​កំពុងមាន​វិធានការដើម្បី​ធ្វើឱ្យប្រាកដថា​ ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅក្នុង​តំបន់​នោះ​មិនត្រូវ​បាន​រង​ផលប៉ះពាល់៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ចូលអុចធូបនៅរង្វង់មូលលោកតាក្រហមក ផ្លូវបំបែកខេត្តកំពង់ធំ

2022/04/02 10:44:20 am        3116
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូលលោកតាក្រហមក ផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ និងផ្លូវក្រុងថ្មី ដែលស្ថាបនាឡើងក្រោមកិច្ចដឹកនាំរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ធំ ក្រោមម្លប់សន្តិភាពនៃសម័យតេជោ សែន ដ៏រូងរឿងនៃយើង។សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានសំដែងនូវការវាយតម្លៃ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការអនុវត្តនូវកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គមគ្រប់ច្រកល្ហកទាំងអស់ ក្នុងខេត្តកំពង់ធំ មានការរីកចំរើនគួរឲ្យកត់សំគាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការកសាងឡើងនូវមហាសមិទ្ធផលជាប្រវត្តិ សាស្រ្តនានា ដែលទាក់ទិនទៅនិងសាវតានៃទឹកដីខេត្តកំពង់ធំ។សូមបញ្ជាក់ដែរថា ពីមួយអណត្តិទៅមួយអណត្តិខេត្តកំពង់ធំ បានខិតខំកសាងនូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលទាក់ទិនទៅនិងអត្តសញ្ញាណជាតិ និងសាវតានានារបស់ខេត្តកំពង់ធំ ដូចជាការកសាងឡើងនូវរូបសំណាក់ដាក់តាំងបង្ហាញ នៅតាមរង្វង់មូលច្រកចេញចូលខេត្តកំពង់ធំ ដូចជារូបសំណាកដាវដែកកំពង់ស្វាយ រូបសំណាក់លោកតាក្រហមក រូបសំណាក់អាចារ្យលាក់ និងរូបសំណាក់ប្រវត្តិ សាស្រ្តមួយចំនួនទៀត ដើម្បីដាក់តាំងបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា បានស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពិសេសប្រវត្តិសាស្រ្តនៃទឹកដីខេត្តកំពង់ធំ។ បន្ទាប់ពីបានចំណាយពេលទស្សនាសំណង់សមិទ្ធផល រូបសំណាកលោកតាក្រហមក និងបូជាទៀនធូបសុំសេចក្តីសុខដល់ការធ្វើដំណើរ និងសេចក្តីសុខសន្តិភាពសម្រាប់ ព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ជាទីដែលសម្តេចនឹងអញ្ជើញចូលរួមក្នុងពិធីត្រួតពិនិត្យវឌ្ឍនភាពផ្លូវ៣៨ខ្សែ និងដំណើរការសាងសងព្រលានយន្តហោះថ្មី សៀមរាប អង្គរ ក្នុងស្រុកជីក្រែង និងស្រុកសូត្រនិគម ថ្ងៃទី៣មេសា និងអញ្ជើញចូលរួមពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប នាថ្ងៃច័ន្ទទី៤ ខែមេសា ឆ្នាំ២០២២៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ

2022/04/02 10:38:19 am        418
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ស្របតាមការអញ្ជើញរបស់ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៤ -៧ ខែមេសា ឆ្នាំ២០២២។

ប្រធាន​សភា​សហភាព​អឺរ៉ុប​ជួប​លោក Zelenskyy ក្នុង​ទីក្រុង​គី​វ​

2022/04/02 10:38:02 am        1266
​អ៊ុយ​ក្រែ​ន៖ ប្រធាន​សភា​អឺរ៉ុប​លោកស្រី Roberta Metsola បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy សម្រាប់​ការប្រយុទ្ធប្រឆាំង​ក្នុង​គោលការណ៍​ជា​មូលដ្ឋាន ដែល​ទ្វីប​នេះ​ត្រូវបាន​ការពារ​ជាច្រើន​សតវត្សរ៍​មកហើយ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់លោកស្រី​ទៅកាន់​ទីក្រុង​គី​វកាលពី​ថ្ងៃ​សុក្រ​។​​លោក Zelenskyy បាន​សំដែង​ការថ្លែងអំណរគុណ ដែល​គណៈប្រតិភូ​សភា​អឺរ៉ុប​បានធ្វើទស្សនកិច្ច​មកកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុងអំឡុងពេល​មាន​សង្គ្រាម​។ លោក​និយាយថា​ ដំណើរ​ទស្សនកិច្ច​មក​អ៊ុយ​ក្រែ​ន​គឺជា​វីរភាព​។ ​លោកស្រី Metsola និយាយថា​ អ៊ុយ​ក្រែ​នត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​អឺរ៉ុប​៕អត្ថបទ៖ ប៊ុនថន

គ្រឹះស្ថានអង្គរ៖ ៣ខែដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេស ១៩.៨៤០នាក់ចូលទស្សនាតំបន់រមនីយដ្ឋានអង្គរ

2022/04/02 07:56:48 am        498
ភ្នំពេញ៖ គ្រឹះស្ថានអង្គរប្រកាសថា រយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេសចំនួន ១៩.៨៤០នាក់ បានចូលទស្សនាតំបន់រមនីយដ្ឋានអង្គរ និងទទួលបានចំណូលសរុប ៨១៥.៥៧៥ដុល្លារអាមេរិក។

អូស្ត្រាលីនឹងផ្តល់ជំនួយសំភារៈនិងវ៉ាក់សាំងជូនកម្ពុជានិងកិច្ចសហការលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

2022/04/01 08:32:01 pm        655
ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណអូស្ត្រាលីដែលផ្តល់ជំនួយទូវ៉ាក់សាំងនិងវ៉ាក់សាំងមកកម្ពុជា ជាពិសេសការអះអាងស្ដាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មកសិឧស្សាហកម្មដើម្បីជំរុញសង្វាក់ផលលិតកម្មសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅក្រៅប្រទេសកាំរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានអរគុណនិងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីយ៉ាងដូច្នេះ ខណៈអនុញ្ញាតឱ្យឯកឧត្តម PabloKang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសំដែងការគួរសម នៅ វិមានសន្តិភាពនារសៀលថ្ងៃទី១ខែមេសានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម ប៉ាប្លូកាំង បាននាំលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីជូនចំពោះសម្ដេចក្នុងឱកាសខួប៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជាអូស្ត្រាលីហើយបានធ្វើការអធិប្បាយនៅលិខិតរបស់នាយករដ្ឋមន្ត្រីដែលមានលក្ខណៈជាវិជ្ជមាននិងបានជំរាបជូនសម្ដេចថា អូស្ត្រាលីនឹងផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ហើយអូស្ត្រាលីនឹងបើកប្រទេសឡើងវិញដើម្បីអនុញ្ញាតឱ្យប្រជាជនទាំងអស់បានធ្វើដំណើរចូលដោយមិនបាច់ធ្វើតេស្ត។អូស្ត្រាលីនឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតផល ដើម្បីនាំចេញទៅប្រទេសក្រៅប្រទេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA)។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលបាននាំលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីមកជូនសម្ដេចហើយក៏បានមានប្រសាសន៍ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះប្រទេសអូស្ត្រាលីដែលទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលឯករាជ្យ និងជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។សម្ដេចក៏បានសម្ដែងនូវការអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ19 និងបានបើកប្រទេសឡើងវិញក្នុងពេលពីរសប្តាហ៍ខាងមុខនេះនិងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់វ៉ាក់សាំង ទូត្រជាក់រក្សាវ៉ាក់សាំងនិងកិច្ចសហប្រតិបត្តិការជាដៃគូ ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មដើម្បីជម្រុញចង្វាក់ផលិតកម្មសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជាតាមរយៈAFTA។សម្ដេចបានស្នើឯកឧត្តមទូតអូស្ត្រាលីធ្វើការពិនិត្យលើវិស័យផ្សេងៗទៀតដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី៕

ប្រសិតពិសេសអគ្គលេខាធិការUNជម្រាបជូនសម្តេចតេជោពីលទ្ធផលដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

2022/04/01 07:32:12 pm        403
ភ្នំពេញ ៖ លោកជំទាវប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយនឹងការអបអរសាទរដែលសម្ដេចតេជោបានទទួលមេដាយសន្តិភាពនៅប្រទេសកូរ៉េនិងកងរក្សាសន្តិភាពរបស់កម្ពុជាទទួលមេដាយអង្គការសហប្រជាជាតិលោកជំទាវប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចការដែលលោកជំទាវបានធ្វើពាក់ព័ន្ធនឹងបញ្ហាមីយ៉ានម៉ាដែលលោកជំទាវបានធ្វើក្នុងរយៈពេល ៣ ខែមកនេះ។​ការសាទរនិងជម្រាបជូនពីកិច្ចការដែលប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិបានរួមចំណែកធ្វើពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ាមកជំរាបជូនសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺត្រូវបានធ្វើឡើងក្នុងពេលសម្ដេចតេជោបានអនុញ្ញាតឱ្យលោកជំទាវ Noeleen Heyzer ប្រសិតពិសេសអគ្គលេខាធិការអង្គការសហ ប្រជាជាតិ រូបនេះ ចូលជួបសំដែងការគួរសមនិងពិភាក្សានៅ វិមានសន្តិភាពនារសៀលថ្ងៃទី១ខែមេសានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ក្រុមអ្នកសារព័ត៌មានថា : នៅក្នុងជំនួបនេះ លោកជំទាវ ណូលីន បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានទទួលមេដាយសន្តិភាពនៅប្រទេសកូរ៉េនាពេលកន្លងមកនិងបានសម្ដែងនូវការសាទរផងដែរដែលថ្មីៗនេះកងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយពីអង្គការសហប្រជាជាតិហើយលោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចពីកិច្ចការដែលលោកជំទាវបានធ្វើ៣ខែកន្លងមកក្នុងនាមជាប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិពាក់បញ្ហា មីយ៉ាន់ម៉ា។ឯកឧត្តមអ៊ាងសុផល្លែតបានបញ្ជាក់យ៉ាងដូច្នេះថា:ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនលោកជំទាវ ណូលីន ដែលបានសម្ដែងនូវការអបអរសាទរចំពោះការទទួលមេដាយសន្តិភាពនិងកងរក្សាសន្តិភាពកម្ពុជាបានទទួលដោយអង្គការសហប្រជាជាតិ។សម្ដេចបានថ្លែងអំណរគុណលោកជំទាវផងដែរដែលបានលើកឡើងអំពីករណីមីយ៉ាន់ម៉ាហើយសម្ដេចបានមានប្រសាសន៍ថាយើងមានចំណុចរួមគ្នានោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សានាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការនិងបង្កលក្ខណៈជឿទុកចិត្តគ្នា ដោះស្រាយបញ្ហាជាពិសេសតាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន៕

សម្តេចតេជោណែនាំមន្ត្រីស្ថាប័នពាក់ព័ន្ធពិភាក្សាជាមួយដៃគូឯកជនគ្រប់គ្រងថ្លៃប្រេងឥន្ធនៈ

2022/04/01 11:30:39 am        539
ភ្នំពេញ ៖​ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីព្រឹកមិញនេះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ បានណែនាំដល់ក្រសួង ពាណិជ្ជកម្មត្រូវពិភាក្សា ជាមួយ ក្រុមហ៊ុន ឯកជន ដើម្បី គ្រប់គ្រងថ្លៃ លក់រាយប្រេងឥន្ធនៈ និងរៀបចំ ស្តុកប្រេង ឥន្ធនៈជាយុទ្ធសាស្ត្រ ខណៈដែល សភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញនេះ។ជាមួយនេះសម្តេចក៏បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញ បេសកកម្មយ៉ាងជោគជ័យដោយប្រមូល ចំណូល ពន្ធដារផ្ទៃក្នុងជូន រដ្ឋនៅឆ្នាំ២០២១ បានចំនួន ១២៤. ០ ២% លើស ផែនការ ដែល កំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ព្រមទាំងសម្រេចបានកំណើននៃ ការប្រមូលចំណូល ពន្ធដារផ្ទៃក្នុងជូនរដ្ឋក្នុង រយៈពេល ៣ខែ ដើមឆ្នាំ ២០២២ នេះបើធៀបនឹង៣ខែដើមឆ្នាំ២០២១រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំធ្វើការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីត មន្ត្រី រាជការ និង អតីត យុទ្ធជនចូលនិវត្តន៍ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឱ្យបានកើនខ្ពស់ជាងមុនដើម្បី បង្កើនល្បឿននៃការភ្ជិតគម្លាត ប្រាក់សោធន និវត្តន៍រវាងអ្នក ចូលនិវត្តន៍ចាស់ និងអ្នកចូល និវត្តន៍ថ្មី។ ជាមួយគ្នានេះ ប្រាក់សោធននិវត្តន៍ត្រូវបើកជូនអតីត មន្ត្រីរាជការ និង អតីតយុទ្ធជនចូលនិវត្តន៍ឱ្យបានទៀងទាត់ដើម្បី ពួកគាត់ អាចយកថវិកានេះផ្តត់ផ្គង់ ជីវភាពរស់នៅប្រចាំថ្ងៃ និង ប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា។ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ខាងមុខនេះ សម្តេច បានណែនាំ ដល់ក្រសួងស្ថាប័ន កងកម្លាំងមាន សមត្ថកិច្ច គ្រប់ផ្នែក ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ប្រសើរជូន ប្រជាពលរដ្ឋ និងត្រូវបន្តជំរុញ ការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ ព័ន្ធ និងរដ្ឋបាលដែនដី ស្តី ពីវិធានការទប់ស្កាត់ការឆ្លង រាលដាល ជំងឺកូវីដ-១៩ និង ជូនពរ ដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យ ឯកជន និង ជន រួមជាតិ ខ្មែរគ្រប់រូបដែលកំពុងរស់ នៅក្នុង និងក្រៅប្រទេស សូមទទួលបាននូវសុខភាពល្អជោគជ័យ សិរីសួ ស្ដីជ័យមង្គល និង វិបុលសុខជារៀងដរាបតទៅ៕

លោក Biden និយាយ​ថា ​គ្មាន​ភស្តុតាង​ច្បាស់​ថា លោក Putin ដក​កងទ័ព​ត្រឡប់​ទៅវិញ​នោះ​ទេ​

2022/04/01 12:14:02 pm        489
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គ្មានភស្តុតាង​ច្បាស់លាស់​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កំពុង​ដក​កងទ័ព​របស់​លោក​ណាមួយ​ចេញពី​ទីក្រុង​គី​វ​នោះ​ទេ ទោះបីជា​មានការ​សន្យា​ថា​ នឹង​បន្ថយ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នោះក៏ដោយ​។​​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ការ​ប្រកាស​ថា ​រដ្ឋបាល​របស់​លោក​នឹង​ចូល​ដំណើរការ​ក្នុង​ទុនបម្រុង​ប្រេង ​ជា​យុទ្ធសាស្ត្រ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​តម្លៃ​ថាមពល លោក Biden និយាយថា ​លោក​មានការ​សង្ស័យ​ថា​ លោក Putin កំពុង​មាន​វិធានការ​ណាមួយក្នុង​ការ​កាត់បន្ថយ​កង​ទ័ព នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ រហូតមកដល់​ពេលនេះ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ដែល​ថា ​លោក​ Putin ​កំពុង​ដក​កងទ័ព​ទាំងអស់​ចេញ​ពី​ទីក្រុង​គី​វ​នោះ​ទេ លោក​ប្រធានាធិបតី​និយាយ​ថា លោក​មានការ​សង្ស័យ ​ប៉ុន្តែ​លោក​គ្មាន​ភស្តុតាង​។​​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​កាត់បន្ថយ​ប្រតិបត្តិការ​យោធា​នៅ​ជិត​រដ្ឋធានីរបស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង ខណៈ​គូស​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​ចម្រូងចម្រាស​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចចរចា​ជុំ​ថ្មី​បង្អស់៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​កែណ្ឌ​ទាហាន​ ១៣៤.៥០០​នាក់ តែ​និយាយ​ថា​នឹង​មិន​បញ្ជូន​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​ទេ​

2022/04/01 11:41:37 am        1166
​រុស្ស៊ី៖ យោង​តាម​សារព័ត៌មាន Reuters ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នឹង​បន្ថែម​ទាហាន​កែណ្ឌ​ចំនួន ​១៣៤.៥០០​នាក់​មាន​អាយុ​ចន្លោះ​ពី ១៨​ និង ២៧​ឆ្នាំ​បញ្ចូល​ក្នុង​ទាហាន​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រចាំ​ឆ្នាំ​ក្នុង​និទាឃៈរដូវ​។​​ក្រឹត្យ​នេះ​បាន​កើត​ឡើង ​៥​សប្ដាហ៍​បន្ទាប់ពី​ការ​ចាប់ផ្ដើម​ចូល​លុក​លុយ​អ៊ុយ​ក្រែ​ន​ ពី​សំណាក់​ប្រទេស​រុស្ស៊ី។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Sergei Shoigu កាលពីដើម​សប្ដាហ៍​នេះ​បាន​និយាយ​ថា ពុំ​មាន​ទាហាន​កែណ្ឌ​ថ្មី​ណា​ម្នាក់​ត្រូវ​បញ្ជូន ​ទៅកាន់​តំបន់​មានការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នោះ​ទេ ទោះបីជា​ក្រុងមូស្គូធ្លាប់​មានបំណង​លាក់​បាំង​ការប្រើប្រាស់​ទាហាន​កែ​ណ្ឌ ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ​លោក Putin បាន​អះអាង​កាលពីដើម​ខែ​មីនា​ថា ទាហាន​កែ​ណ្ឌ​របស់​រុស្ស៊ី​មិន​ចូលរួម​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នានៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ជាទី​ដែល​កងទ័ព​រុស្ស៊ី​បាន​បាត់បង់​អាយុជីវិត​ច្រើនជាង​ការ​រំពឹង​ទុក ទោះបីជា​ចំនួន​ទាហាន​ស្លាប់​របស់​ខ្លួន​បច្ចុប្បន្នមិន​ត្រូវ​បាន​ដឹង​ច្បាស់លាស់​ក៏ដោយ។​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បង្ហាញ​ថា ទាហាន​រុស្ស៊ី​ចំនួន ១,៣៥១​នាក់​បាន​ស្លាប់ និង ៣​,៨២៥​នាក់រង​របួស​កាលពី​សប្ដាហ៍​មុន ខណៈ​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ណា​តូ​និយាយ​ថា ​សម្ព័ន្ធ​យោធា​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ទាហាន​រុស្ស៊ី​ចន្លោះ​ពី ៧,០០០​នាក់​ទៅ​ ១៥,០០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​ចូល​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM
ជនជាតិអាមេរិក ១៦២លាននាក់ ប្រឈមកម្ដៅ​ក្ដៅ​ខ្លាំង រួមនឹង​ចំហេះ​ព្រៃបន្ត​រាលដាល​ នៅភាគខាងលិចប្រទេស​
06/30/2026 06:06 PM