សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

លោក Zelenskyy​ និយាយ​ថា រុស្ស៊ី​ត្រូវតែ​រៀបចំ​កិច្ចចរចា​សន្តិភាព​ដ៏​មានន័យ

2022/03/19 10:33:15 am        3510
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា វា​ដល់ពេលសម្រាប់​ទីក្រុង​មូ​ស្គូក្នុង​ការ​ចាប់ផ្ដើម​ការ​ចរចា​សន្តិភាព​ដោយ​ស្មោះ​ត្រង់ ដើម្បី​ជៀស​វាង​ការខាតបង់​កាន់​តែ​ច្រើន​ក្នុង​ការ​វាយលុក​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។​​លោក Zelenskyy និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​តែងតែ​ផ្តល់​ដំណោះស្រាយ​សម្រាប់​សន្តិភាព និង​ចង់បាន​ការចរចា​ប្រកបដោយ​អត្ថន័យ និង​ស្មោះត្រង់​ចំពោះ​សន្តិភាព និង​សន្តិសុខ​ដោយ​គ្មាន​ការ​ពន្យារពេល​។ លោក​ប្រធានាធិបតីនិយាយ​ថា លោក​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ឮ​ លោក​និយាយ​នា​ពេល​នេះ​ជាពិសេស​នៅ​ទីក្រុង​មូ​ស្គូ​។ ពេលវេលា​បាន​មក​ដល់​ហើយ​សម្រាប់​កិច្ចប្រជុំ វា​គឺជា​ពេល​វេលា​ដើម្បី​ចរចា​។​ ពេលវេលា​បាន​មក​ដល់​ហើយដើម្បី​ស្ដារ​ឡើង​វិញ​បូរណភាព​ទឹកដី និង​យុត្តិធម៌​សម្រាប់​អ៊ុយ​ក្រែ​ន​។ បើ​មិន​ដូច្នេះ​ទេ ការខាតបង់​របស់​រុស្ស៊ី​នឹង​កាន់តែ​ធំ ដែល​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​ច្រើន​ជំនាន់ដើម្បី​ស្ដារ​ឡើង​វិញ​។​ភាគី​ទាំង​ពីរ​បាន​ចូលរួម​ក្នុង​ការចរចា​ជាច្រើនលើក ​ដោយ​គ្មាន​សញ្ញា​នៃ​ការ​ឈាន​ដល់​ការ​ទម្លាយ​ភាព​ទាល់ច្រក​ណា​មួយ​​ឡើយ ក្រៅពី​បើក​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ប្រជាជន​ភៀសខ្លួន និង​ផ្តល់ជំនួយ​។ ជាមួយ​គ្នា​នេះលោក Zelenskyy បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​មាន​ចេតនា​រារាំង​ការ​ផ្គត់​ផ្គង់​មនុស្សធម៌ ​ចូល​ដល់​ទីក្រុង​ដែល​កំពុង​រង​ការវាយប្រហារ​។ លោក​និយាយ​ថា នេះ​ជា​យុទ្ធសាស្ត្រ​ដោយ​ចេតនា នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ និងប្រធានាធិបតីចិន ជួបសន្ទនាគ្នាតាមទូរសព្ទពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាតំបន់

2022/03/18 11:45:52 am        1692
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានជួបសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ ដោយបានផ្តល់នូវផលប្រយោជន៍ពីភាពទៅវិញទៅមក ជាពិសេសបាននាំមកនូវផ្លែផ្កាថ្មីៗបន្ថែមទៀតដែលចិននឹងផ្តល់ជូនកម្ពុជានៅពេលជាបន្តបន្ទាប់។​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថាការពិភាក្សានេះជារួមបានពិភាក្សាទៅលើការងារជាច្រើនទាំងក្នុងកម្រិតទ្វេភាគីនិងតំបន់ជារួម ជាពិសេសការពង្រីកទំនាក់ទំនងរវាងកម្ពុជាចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនបានចូលជាធរមានហើយ។ជាមួយគ្នានេះ ឯកឧត្តម ស៊ី ជិនពីន ក៏ប្រកាសផ្តល់វ៉ាក់សាំង ២០ លានដូស បន្ថែមទៀតដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដផងដែរ។​ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ។ ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់និងលើពិភពលោក។ ឯកឧត្តមប្រធានាធិបតីចិនបានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។ឯកឧត្តម ស៊ី ជិនពីង ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោថា មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ ហើយឯកឧត្តមប្រធានាធិបតីចិន ក៏បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ១៩ ផងដែរ៕អត្ថបទ ៖ មុត សុត 

ក្រុម​គ្រួសារ​មាន​សមាជិក​ ៥​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​លើ​ក្រុង Chernihiv

2022/03/18 03:09:41 pm        2112
​អ៊ុយក្រែន៖ ក្រុម​គ្រួសារ​មួយ​មាន​សមាជិក ​៥​នាក់​បាន​ស្លាប់​ក្នុង​ទីក្រុង Chernihiv ជា​អ្វី​ដែល​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​និយាយ​​ថា ​គឺជា​ការវាយប្រហារ​របស់​រុស្ស៊ី​។ អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​រដ្ឋ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ចែករំលែក​វីដេអូដែល​បង្ហាញ​ពី​បុគ្គលិក​សង្គ្រោះ​កំពុង​រក​ឃើញ​សាកសព​កុមារ​ ៣​នាក់ ​និង​ឪពុក​ម្ដាយ​របស់​ពួកគេ​។​អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​និយាយ​ថា សាកសព​រួម​មនុស្ស​ធំ​ ២​នាក់ ក្មេង​ស្រី​អាយុ ១២​ឆ្នាំ​ម្នាក់ និង​បងប្អូន​ភ្លោះអាយុ ​៣​ឆ្នាំ ​២​នាក់​។ អភិបាលក្រុង​ភាគ​ជើង​និយាយ​ថា វា​ជា​ការ​ជួបប្រទះ​ចំពោះ​ការ​បាត់​បង់ជីវិត​មនុស្ស និង​ការបំផ្លាញ​ដ៏​ច្រើនក្នុង​ពេល​មានការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ និង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​បន្ត​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

2022/03/18 02:45:19 pm        1892
​សហរដ្ឋអាមេរិក៖ នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក USS Truman កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​កណ្តាល ជាមួយ​នឹង​នាវា​ផ្ទុក​យន្តហោះ​បារាំង និង​អ៊ីតាលី​។សារព័ត៌មាន Associated Press បាន​ចូល​ថត​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​លើ​នាវា​ផ្ទុក​យន្តហោះ ជា​កន្លែង​ដែល​អង្គភាពកងទ័ពជើងទឹកសហរដ្ឋអាមេរិក​កំពុង​ហ្វឹកហាត់​ ដើម្បី​បង្កើត​អន្តរ​ប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ ដែល​កំពុងហោះហើរ​លើ​ដែនអាកាស​របស់ខ្លួន ខណៈ​កំពុង​គាំទ្រ​ដោយផ្ទាល់​ដល់​បេសកកម្ម​ល្បាត​ដែនអាកាស របស់​អង្គការ​ណា​តូ​នៅលើ​តំបន់​នៅ​អឺរ៉ុប​ខាងកើត​។​ ​មន្ត្រីជាន់ខ្ពស់​កងទ័ព​ជើង​ទឹក​អាមេរិកលោក ​Carlos Del Toro បាននិយាយ​ពី​នាវា​ផ្ទុក​យន្តហោះ​ថា ថ្ងៃនេះនាវា​កំពុង​ធ្វើ​ប្រតិបត្តិការ​ជាមួយនឹង​នាវាចម្បាំង​របស់​អ៊ីតាលី Cavour និង​នាវា​ផ្ទុក​យន្តហោះបារាំង Charles de Gaulle​។នាវា​ផ្ទុក​យន្តហោះត្រូវ​បានផ្តល់​ការហ្វឹកហ្វឺន និង​ដំណើរការ​ជាមួយយន្តហោះ​ចម្បាំង​ប្រទេស​រ៉ូ​ម៉ា​នី ក្នុង​ការរៀបចំ​សម្រាប់​ការគាំទ្រ​បេសកកម្ម​ល្បាត​ដែនអាកាស​។​ ​ដោយ​ហោះ​ចេញពី​សមុទ្រ Adriatic, Ionian និង Aegean យន្តហោះ​អាមេរិក​កំពុង​ល្បាតលើ​ព្រំដែន​ប្រទេស​រ៉ូ​ម៉ា​នី​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ការ​ល្បាត​ដែនអាកាស​ដែល​ត្រូវបាន​ពង្រឹង គឺជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​ណា​តូ​ដែល​ត្រូវបាន ណែនាំនៅក្នុង​ឆ្នាំ២០១៤ បន្ទាប់ពីការបញ្ចូល​ឧបសម្ព័ន្ធ​របស់​រុស្ស៊ីឧបទ្វីប​គ្រី​មៀ៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​ក្រុង Mariupol ភៀសខ្លួន​ចេញពី​ការឡោមព័ទ្ធ និង​បន្ត​ឆ្លង​ចូល​ប្រទេស​ម៉ុ​ល​ដូ​វ៉ា​

2022/03/18 07:32:57 am        2498
​អ៊ុយក្រែន៖ ប្រជាជន​ទីក្រុង Mariupol របស់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​ឡោមព័ទ្ធ នៅតែ​បន្ត​ព្យាយាម​គេច​ពី​គ្រាប់ផ្លោង​របស់​រុស្ស៊ី​។ ​ខណៈការប្រយុទ្ធ​គ្នា​នៅក្នុង​ទីក្រុង​នៅតែ​បន្ត ប្រជាជន​បានចាប់ផ្តើម​ជម្លៀស​ខ្លួន​កាលពី​ថ្ងៃព្រហស្បតិ៍ តាមរយៈ​តំបន់​មួយ​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​សាធារណរដ្ឋ​ប្រជាមានិត Donetsk ដែល​ប្រកាស​ខ្លួនឯង​។​ប្រជាជន​ទីក្រុង Mariupol គ្មាន​អគ្គិសនី ហ្គាស និង​ទឹក​សម្រាប់​ការប្រើប្រាស់ ឬ​ទំនាក់ទំនងនោះទេ​។ ហាង​ទំនិញនានា​ត្រូវបាន​បំផ្លាញ ឬ​ដុត​កំទេច ហើយ​ប្រជាជនកំពុង​ព្យាយាម​ដណ្តើមយករបស់​ដែល​នៅ​សេសសល់ ​នៅក្នុង​ឃ្លាំង​អាហារ​ក្នុង​ទីក្រុង​។ ​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​បាន​បន្ត​ឆ្លង​ចូលទៅ​ប្រទេស​ម៉ុ​ល​ដូ​វ៉ាកាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នៅ​បន្ត​។ ចំនួន​ប្រជាជន​ដែល​បាន​ចុះឈ្មោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មាន​ចំនួន​តិចជាង​មុនបើ​ប្រៀបធៀប​កាលពី​ក្នុងអំឡុងពេល​ចាប់ផ្តើម​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​ ​គ្រួសារ​ជនភៀសខ្លួន​ជាច្រើន​បាន​ទៅដល់​តំបន់ Palanca ប្រទេស​ម៉ុ​ល​ដូ​វ៉ាមកពី​ទីប្រជុំជន Mykolayv ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​នដែល​ថ្មីៗ​នេះ​ត្រូវបានបាញ់​​ផ្លោង​ដាក់​៕អត្ថបទ៖ ប៊ុនថន

លោក Biden និង​លោក Xi នឹង​ជួប​សន្ទនា​តាម​វីដេអូ​នៅ​ថ្ងៃ​សុក្រ​នេះ​ពិភាក្សា​ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/03/18 11:09:53 am        2205
​សហរដ្ឋអាមេរិក៖ សេត​វិមាន​និយាយ​ថា លោក​ប្រធានាធិបតី​អាមេរិក Joe Biden នឹង​ពិភាក្សា​តាម​វីដេអូ​ជាមួយ​សម​ភាគី​ចិន​គឺ​លោក​ប្រធានាធិបតី Xi Jinping នៅ​ថ្ងៃ​សុក្រ​នេះអំពី​បញ្ហា​ជាច្រើន ​រួមទាំង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។​ក្រង​ប៉េកាំង​បាន​ច្រានចោល​ក្នុង​ការ​ថ្កោលទោស​សម្ព័ន្ធមិត្ត​ស្អិត​រ​មួ​ត​របស់​ខ្លួន ជុំវិញ​ការ​ចូល​លុក​លុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ខណៈ​ស្ដីបន្ទោស​សហរដ្ឋអាមេរិក និង​ការពង្រីក​ខ្លួន​ទៅកាន់​ភាគ​ខាង​កើត​របស់​អង្គការ​ណា​តូ​ថា ​ជាដើម​ចម​នាំ​ឲ្យ​មានភាព​តានតឹង​កាន់​តែ​ខ្លាំង​។​ ​សេត​វិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា មេដឹកនាំ​ទាំង​ ២ ​នឹង​ពិភាក្សា​ពី​ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំង ​២ ព្រមទាំង​សង្គ្រាម​បញ្ឆេះ​ឡើង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បញ្ហា​នានា​ដែល​ជា​ក្ដី​បារម្ភ​សម្រាប់​ប្រទេស​ទាំង​២​។​ប្រទេស​ចិន​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ការទូត​ដ៏​តឹងតែង​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុបដើម្បី​ដក​ការ​គាំទ្រ​ចេញពី​រុស្ស៊ី​ដែល​កំពុងតែ​ឯកា​។ ប៉ុន្តែ ​៣​សប្ដាហ៍​បន្ទាប់ពី​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន ក្រុង​ប៉េកាំង​បាន​បង្ហាញ​សញ្ញា​មួយ​ចំនួន​ពី​ការ​បោះ​បង់​ចោល​មិត្តភ័ក្ដិ​របស់​ខ្លួន​ក្នុង​វិមាន​ក្រឹម​ឡាំង​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ព្រមាន​សហរដ្ឋអាមេរិក​ថា ខ្លួន​មានអំណាច​ធ្វើ​ឲ្យ​សត្រូវ​មិន​អាច​ធ្វើ​អ្វីបាន​ដូចគ្នា​

2022/03/18 10:38:22 am        3903
​រុស្ស៊ី៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រទេស​រុស្ស៊ី​បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា ទីក្រុង Moscow មាន​លទ្ធភាព​ធ្វើ​ឲ្យ​ប្រទេសមហាអំណាច​លេខ​ ១​ លើ​ពិភពលោក​មួយ​នេះ​ចុះ​ខ្សោយ​ឥទ្ធិពល មិន​អាច​ធ្វើ​អ្វី​បាន ហើយ​ចោទប្រកាន់​លោក​ខាង​លិច​ពី​បទ​ប្រើ​គម្រោង​ខ្លាច​រុស្ស៊ី ដើម្បី​ហែក​រុស្ស៊ី​ជា​ចំណែក​។​​លោក Dmitry Medvedev ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០៨ ដល់២០១២ ហើយ​បច្ចុប្បន្ន​គឺជា​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា សហរដ្ឋអាមេរិកបានប្រើ​គម្រោងធ្វើជា​ខ្លាច​រុស្ស៊ីដើម្បី​បង្ខំ​ឲ្យ​រុស្ស៊ី​លុតជង្គង់​ចុះចាញ់​។​ ​ចាប់តាំងពី​រុស្ស៊ី​បើក​ការវាយលុក​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ​មក សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប និង​អាស៊ីបានដាក់​ទណ្ឌកម្ម​លើ​បណ្ដា​មេដឹកនាំ​រុស្ស៊ី ក្រុមហ៊ុន និង​មហា​សេដ្ឋកិច្ច​ធុរកិច្ចដោយ​កាត់ផ្ដាច់​រុស្ស៊ី​ចេញពី​សេដ្ឋកិច្ចពិភពលោក។​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និយាយថា ​អ្វីដែល​លោក​ហៅថា​ ជា​ប្រតិបត្តិការ​យោធា​ពិសេសនៅ​អ៊ុយ​ក្រែ​នគឺជា​រឿង​ចាំបាច់ ព្រោះ​សហរដ្ឋអាមេរិកកំពុង​ប្រើ​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​គំរាមកំហែង​ប្រទេស​រុស្ស៊ី ហើយ​រុស្ស៊ី​ត្រូវតែការពារ​ប្រឆាំង​ទៅនឹង​អំពើ​ប្រល័យពូជសាសន៍ លើ​ប្រជាពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ីពី​សំណាក់​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​កត់ត្រា​ជន​ស៊ីវិល​ស្លាប់​ជាង ​៧០០​នាក់​រួម​ទាំង​កុមារ​ ៥២​នាក់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/03/18 09:25:10 am        1872
​អ៊ុយក្រែន៖ ប្រធាន​កិច្ចការ​នយោបាយ​របស់​អង្គការសហប្រជាជាតិ​លោកស្រី Rosemary DiCarlo បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជន​ស៊ីវិល​ជាង ៧០០​នាក់​រួម​ទាំង​កុមារ​ ៥២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បើក​ការ​វាយ​លុក ​៣​សប្ដាហ៍​កន្លង​ទៅ​នេះ ប៉ុន្តែ​ចំនួន​ពិតប្រាកដ​ទំនងជា​ខ្ពស់​ជាង​នេះ​។​លោកស្រី DiCarlo បាន​និយាយ​ថា ​ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំងនេះ​បណ្ដាលមកពី​ការប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ​ មាន​វិសាលភាព​ប៉ះពាល់​ខ្លាំង។ អគារ​លំនៅឋាន​ប្រជាពលរដ្ឋ​រាប់​រយ រួម​ទាំង​សាលា​រៀន និង​មន្ទីរពេទ្យ​ជាច្រើន​ត្រូវ​បាន​បំផ្លាញ ឬ​ខូចខាត។ ​ដោយ​ពុំបាន​ស្ដីបន្ទោស​ចំ​ៗ​ទៅលើ​ភាគី​ណាមួយ លោកស្រី​បាន​ប្រាប់​ក្រុមប្រឹក្សា​មាន​សមាជិក ​១៥​ប្រទេស​ថា ទីភ្នាក់ងារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​កត់ត្រា​អ្នក​ស្លាប់​ចំនួន ​៧២៦​នាក់​រួម​ទាំង​កុមារ ​៥២​នាក់ និង​មនុស្ស​ចំនួន ១.១៧៤​នាក់​បាន​រង​របួសរួម​ទាំង​កុមារ ​៦៣​នាក់​នៅ​ចន្លោះ​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ និង ថ្ងៃ​ទី១៥​ ខែ​មីនា។ ចំណែក​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក Tedros Adhanom Ghebreyesus បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ថា ​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្ទៀងផ្ទាត់​ការវាយប្រហារ​ចំនួន​ ៤៣​លើក​ទៅលើ​ទីតាំង​សុខាភិបាល​នៅ​អ៊ុយ​ក្រែ​នដែល​បាន​សម្លាប់​មនុស្ស ​១២​នាក់ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួសរួម​ទាំង​ក្រុម​បុគ្គលិក​សុខភាព​ផង​ដែរ​។​​រីឯ​ក្រុម​បុគ្គលិក​សង្គ្រោះ​បាន​បន្ត​ស្វែង​អ្នក​នៅ​មាន​ជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​គំនរ​ថ្ម​បែកបាក់នៃ​អគារ​មហោ​ស្រព​ភាពយន្តដែល​បាន​បាក់​រ​លំដោយ​ផ្នែក​ ដោយសារតែ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Mariupol ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​។ ​គួរ​ឲ្យ​ដឹង​ថា រោង​មហោស្រព​នេះ​ត្រូវ​បាន​ប្រើ​ជាទី​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន របស់​ជនភៀសខ្លួន​ក្នុង​ប្រទេស​ចន្លោះ​ពី ១,០០០នាក់ ​និង ១​,២០០​នាក់​៕អត្ថបទ៖ សុខមាន

​ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា ពលរដ្ឋកម្ពុជាមានភ័ព្វសំណាង ដែលមានសម្ដេចតេជោជាអ្នកដឹកនាំ

2022/03/17 07:09:55 pm        669
កំពង់ចាម ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងបើកការដ្ឋានសាងសង់ស្ពានបេតុង ៩ កន្លែង នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ប្រជាពល រដ្ឋកម្ពុជាមានភ័ព្វ គឺសំណាងល្អ ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោបាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់សម្តេ ចតេជោ ហើយតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និងសូមបន្តជួ យគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឱ្យមា នជីវភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមជាមួយនឹងការខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលវិជ្ជមា នទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត។ក្នុងពិធីនោះដែរ ឯកឧត្ដមក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវ និងស្ពានទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកទីជិតឆ្ងាយ។ ស មិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុន ប៉េង ហួត គ្រុប និង ក្រុមហ៊ុន បុរីអង្គរ ភែលេស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសា ងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី« សិល្បៈនៃការចែករំលែក» ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ៕ ដោយ៖ គង់ ឌិន

លោក Putin និយាយ​ថា ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​ដំណើរ​ការ​ល្អ​

2022/03/17 03:06:56 pm        2221
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ឡើងវិញ​ នូវ​ហេតុផលរបស់លោក​សម្រាប់​ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ដោយ​ដាក់​កំហុស​លើ​ទីក្រុង​គី​វចំពោះ​ការបំផ្លាញកិច្ចព្រមព្រៀង​ទីក្រុង Minsk ប្រទេស​បេឡា​រុស​។​លោក Putin បាន​និយាយថា អាជ្ញាធរ​ទីក្រុង​គី​វមិន​ត្រឹមតែ​មិន​អើពើ និង​បំផ្លាញ​ការអនុវត្តន៍​កញ្ចប់វិធានការ​ទីក្រុង Minsk សម្រាប់​ការដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាលពី​ចុងឆ្នាំ​មុន ពួកគេ​ថែមទាំង​បដិសេធ​ជា​សាធារណៈ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​។​ ​លោក Putin ​និយាយថា ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​នកំពុង​ធ្វើឡើងដោយ​ជោគជ័យ ស្របតាមផែនការ​ដែល​បានអនុម័ត​ជាមុន ហើយ​រាល់​កិច្ច​ការដែល​បានកំណត់​នឹងត្រូវ​ដោះស្រាយ​។​លោក Putin បាន​និយាយ​ថា យើង​នឹង​ធានាបាន​នូវ​សុវត្ថិភាព​ប្រទេស​រុស្ស៊ី និង​ប្រជាជន​របស់​យើងដោយ​ភាពជឿជាក់ ហើយ​នឹងមិន​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើជា​ស្ពាន​ឆ្លង សម្រាប់​សកម្មភាព​ឈ្លានពានមកលើ​ប្រទេស​របស់​យើងឡើយ​។​ ​ជាមួយគ្នានេះលោក Putin​ បាន​និយាយថា ​គោលដៅ​មិនមែនជា​ការកាន់កាប់​អ៊ុយ​ក្រែ​ន​នោះទេ​។ លោក Putin បានចាត់ទុក​ការបង្ក​ក​ផ្នែក ​នៃ​ប្រាក់​បម្រុង​ប្តូរប្រាក់​បរទេស​របស់​ធនាគារ​រុស្ស៊ី​ថា ​ខុសច្បាប់៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទួរគីនិយាយថា ណាតូកំពុងសម្របខ្លួនទៅនឹងទស្សនសន្តិសុខ ហើយសហរដ្ឋអាមេរិកមិនដកខ្លួនចេញទេ
07/01/2026 08:07 AM
អ៊ីរ៉ង់ថាខ្លួននឹងមិនជួបបេសកជនអាមេរិកទេ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព
07/01/2026 08:07 AM
អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM