អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម

ព័ត៌មានសំខាន់ៗ

មាន​បាតុកម្ម​ធ្វើឡើង​ក្នុង​ប្រទេស​អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​ហូ​ឡង់ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន

2022/02/28 02:32:18 pm        884
​អឺរ៉ុប៖ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្តុំគ្នានៅក្នុង​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស​អ៊ីតាលី​ ដោយ​អំពាវនាវ​រក​សន្តិភាពនៅ​អ៊ុយ​ក្រែ​ន​។ នៅក្នុង​ទីក្រុង​រ៉ូម បាតុករ​រាប់ពាន់នាក់ធ្វើបាតុកម្ម​ដោយមាន​កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន និង​កាន់​បដា​គាំទ្រ​អ៊ុយ​ក្រែ​ន និង​បដា​ប្រឆាំង​រុស្សី​។នៅក្នុង​ទីក្រុង​មី​ឡាន ក្រុម​បា​រុករបាន​ប្រមូល​ផ្តុំគ្នាដោយមាន​ក្រវីទង់ជាតិ​អ៊ុយ​ក្រែ​ន និង​ស្រែក​​អំពាវនាវ​ឲ្យ​បញ្ចប់​ការឈ្លានពាន​របស់​រុស្សី​។ បាតុកម្មក្នុងការ​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​នបានធ្វើ​ឡើង​ក្នុង​ទីក្រុង​ជាច្រើន ​នៅ​ទូទាំង​ពិភពលោក​។​ ​នៅ​ប្រទេស​បារាំង ខណៈ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​បានប្រកាសថា​ គណៈប្រតិភូ​មកពីប្រទេស​នេះបាន​ព្រមព្រៀង​ជួប​ជាមួយ​មន្ត្រី​រុស្សី​សម្រាប់​កិច្ចសន្ទនា​ ក្រុមអ្នកតវ៉ារាប់រយ​នាក់បានប្រមូល​ផ្តុំគ្នាក្នុង​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​សន្តិភាព និង​បញ្ចប់​ការឈ្លានពាន​របស់​រុស្សី​។ ភាគច្រើនបាន​ស្វា​គម​ន៍គំនិត​នៃ​កិច្ចសន្ទនា ដោយ​សង្ឃឹមថា​វា​នឹង​នាំ​ឲ្យ​មានការ​បញ្ចប់​ការប្រយុទ្ធ​គ្នា​។ ក្នុងចំណោម​ក្រុមអ្នក​តវ៉ាក៏មាន​ប្រជាជន​រុស្សី​មួយចំនួន ​រស់នៅក្នុង​ប្រទេស​បារាំង​។​ ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ក្រុមមនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នាក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ខណៈ​ពួកគេចូលរួម​ក្នុង​បាតុកម្ម​សាមគ្គីភាពដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ក្រុមអ្នកតវ៉ា​បាន​ដើរ​ជា​ជួ​រលើ​ដងផ្លូវក្នុង​រដ្ឋធានី​ប្រទេស​អាល្លឺម៉ង់ មាន​កាន់​បដា និង​ក្រវីទង់ជាតិអ៊ុយ​ក្រែ​ន ដែល​ពួកគេ​អំពាវនាវ​ឲ្យ​រុស្សីបញ្ឈប់​ការឈ្លានពាន​លើ​ប្រទេសជិតខាង​។​ ​នៅក្នុង​ប្រទេស​អេស្បាញ មនុស្ស​រាប់ម៉ឺន​នាក់បាន​ចូលរួម​ក្នុង​ការតវ៉ានៅ​ទីក្រុង Madrid ជាការ​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់​រុស្សី​លើ​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ាបាន​ប្រមូល​ផ្តុំគ្នានៅ​រដ្ឋធានីប្រទេស​អេស្បាញ ដោយ​ក្រវីទង់ជាតិ និង​កាន់​បដា​លើក​យ៉ាងខ្ពស់​។ អ្នក​តវ៉ា​ជនជាតិ​អ៊ុយ​ក្រែ​ន ម្នាក់ដែល​ចូលរួម​ក្នុង​បាតុកម្ម​និយាយថា ប្រជាជន​ប្រ​ទេ​សរបស់ខ្ញុំ​ភ័យខ្លាច​យ៉ាងខ្លាំង​។​ ​ទន្ទឹមនឹង​នេះដែរ ក្រុមបាតុករ​រាប់ពាន់នាក់បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់ដោយមាន​បដា និង​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ថ្កោលទោស​ការឈ្លានពាន​រប​ស់​រុស្សី​លើអ៊ុយ​ក្រែ​ន​។ ការធ្វើ​បាតុកម្ម​នៅ​ទីលាន Dam រដ្ឋធានី​​ប្រទេស​ហូ​ឡង់ ជា​ផ្នែក​មួយ​នៃបាតុកម្មជា​បន្តបន្ទាប់​នៅ​ជុំវិញ​ពិភពលោក ប្រឆាំង​ការវាយប្រហារ​របស់​ទីក្រុង​មូ​ស្គូលើ​ប្រទេស​ជិតខាង​​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​អនុម័ត​ថវិកា ៤៥០​លាន​អឺរ៉ូសម្រាប់​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​

2022/02/28 12:11:39 pm        1138
​អឺរ៉ុប៖ យោង​តាម​លោក Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់​ប្លុក​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា បណ្ដា​រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប បាន​ឯកភាព​បញ្ជូន​ជំនួយ​យោធា​ដែល​មាន​ទំហំ​ទឹកប្រាក់ ៤៥០​លាន​អឺរ៉ូ​ស្មើនឹង ៥០០​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ទិញ​អាវុធ​សង្គ្រាម​។​​លោក Borrell បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Brussels កាលពី​ថ្ងៃអាទិត្យ​ថា ជំនួយ​នេះ​នឹង​ត្រូវ​ផ្ដល់​ដោយ​មជ្ឈមណ្ឌល​សន្តិភាព​របស់​សហភាព​អឺរ៉ុប ហើយ​នឹង​មើល​ឃើញ​ការ​ផ្គត់ផ្គង់​អាវុធ​របស់​ប្លុក​នេះ​ ទៅកាន់​ប្រទេស​ដែល​មាន​សង្គ្រាម​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ ចំណែក​ថវិកា​ចំនួន ៥០លាន​អឺរ៉ូផ្សេងទៀត​នឹង​ត្រូវ​បាន​ផ្ដល់ ​សម្រាប់​គោលបំណង​ក្រៅពី​ការទិញ​អាវុធ​ធ្វើ​សង្គ្រាម​។​លោក Borrell បាន​និយាយ​ថា កញ្ចប់​ជំនួយ​យោធា​របស់​សហភាព​អឺរ៉ុប អាច​រួម​ទាំង​ការ​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំងសម្រាប់​កងកម្លាំង​អាកាស​របស់​អ៊ុយ​ក្រែ​ន​។ លោ​កថា​ សហភាព​អឺរ៉ុប​បាន​ពិភាក្សា​រួចរាល់​ហើយ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba អំពី​ប្រភេទ​យន្តហោះ​ចម្បាំង​ដែល​យោធា​អ៊ុយ​ក្រែ​ន​ត្រូវការ និង​មាន​រដ្ឋ​ជា​សមាជិក​ដែល​អាច​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ទាំងនោះ​បាន​៕អត្ថបទ៖ សុខមាន

បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បន្ថែម​ទៀត​គាំទ្រ​កាត់ផ្ដាច់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​សេវា​ធនាគារ Swift

2022/02/28 04:34:40 am        416
​អឺរ៉ុប៖ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បន្ថែម​ទៀត​រួម​ទាំង​បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ និង​ក្រិ​ក​ជាដើម​បាន​និយាយ​ថា ពួកគេ​​គាំទ្រ​បម្រាម​លើ​ប្រទេស​រុស្ស៊ីមិន​ឲ្យ​ប្រើ​បណ្ដាញ​ទូទាត់​ប្រាក់​សកល Swift ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀតលើ​ប្រទេស​នេះ បន្ទាប់ពី​ការឈ្លានពាន​របស់​ខ្លួន​ទៅលើ​ប្រទេស​ជិតខាង​អ៊ុយ​ក្រែ​ន​។​ចំណាត់​ការ​ដែល​ខ្លួន​រំពឹង​ថា​នឹង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​ ដែល​នឹង​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀតដល់ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស កំពុង​ត្រូវ​បាន​ពិចារណា​ពង្រីក​ការ​ដាក់​ទណ្ឌលើ​របប​របស់​លោក​ប្រធានាធិបតី Vladimir Putin​។ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​ព្រមាន​ថា អ្នកនយោបាយ​របស់​ស​ហ​ភាព​អឺរ៉ុប និង​អាមេរិកនឹង​មាន​ឈាម​ប្រឡាក់​បាតដៃ​របស់​ពួកគេ ប្រសិនបើ​មិន​គាំទ្រ​លើ​បម្រាម​នេះ​ទេ​នោះ។ មួយថ្ងៃ​ក្រោយមក ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុបលោក Josep Borrell បាន​និយាយ​ថា បម្រាម​នោះ​មិន​ចាំ​បាច់​តែ​ទទួល​ការ​ឯកភាព​ជា​ឯកច្ឆន្ទ​ទេ ប៉ុន្តែ​វា​នឹង​នៅ​តែ​មាន​លទ្ធភាព​សម្រាប់​ការពិចារណា​នា​ពេល​អនាគត​។​ចំណែក​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់លោកស្រី Annalena Baerbock បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា លោកស្រី​មិន​ជឿ​ថា ​បម្រាម​នេះ​គឺជា​ជម្រើស​ល្អ​បំផុត​នោះ​ទេ ហើយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire បាន​និយាយ​ថា បម្រាម​នោះ​គួរតែ​ត្រូវ​បាន​ប្រើប្រាស់ តែ​ជា​ជម្រើស​ចុងក្រោយ​ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

អាមេរិក​រិះគន់​ការ​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​ថា​ ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ពិចារណា​ទណ្ឌកម្ម​ថែមទៀត​

2022/02/28 10:48:06 am        421
​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​ និង​អង្គការ​ណា​តូ​កាលពី​ថ្ងៃអាទិត្យបាន​ថ្កោលទោស​ បទបញ្ជា​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ការ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​របស់​លោក​ក្នុង​កម្រិត​ខ្ពស់​ថា ​ជា​រឿង​គ្រោះថ្នាក់ និង​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន ខណៈ​ដែល​សេត​វិមាន​បាន​និយាយ​ថា ខ្លួន​នឹង​មិន​រុញរា​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​វិស័យ​ថាមពល​របស់​រុស្ស៊ី​នោះ​ទេ​។​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​ប្រាប់​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS ថា ​សកម្មភាព​របស់​លោក Putin បាន​ធ្វើ​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ និង​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ឡើយ​។​ លោកស្រី Thomas-Greenfield បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​បន្ត​សម្លឹង​រក​ការ​ចាត់​វិធានការ​ថ្មីៗ និង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ប្រឆាំង​នឹង​រុស្ស៊ី​។ ​កាលពី​ថ្ងៃអាទិត្យ​​ម្សិលមិញ​នេះ​ដែរ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិបាន​អំពាវនាវ ឲ្យ​មាន​សម័យប្រជុំ​បន្ទាន់​ពិសេស​មួយ​នៃ​មហាសន្និបាត​ដែល​មាន​សមាជិក ១៩៣​ប្រទេស​ស្ដីពី​ការ​ឈ្លានពាន​របស់​រុស្ស៊ីដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បង្កើន​យុទ្ធនាការ​ការទូត ដើម្បី​ធ្វើឲ្យ​ក្រុង​មូ​ស្គូ​ឯកា​ពី​ពិភពលោក​៕អត្ថបទ៖ សុខមាន

លោក Putin ចេញ​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​ក្នុង​កម្រិត​ខ្ពស់ ខណៈ​លោក​ខាង​លិច​ព្យាយាម​បំផ្លាញ​សេដ្ឋកិច្ច​រុស្ស៊ី​

2022/02/28 09:42:36 am        1097
​រុស្ស៊ី៖ ខណៈ​ភាព​តានតឹង​ចេះតែ​រីក​ធំ​រវាង​អឺរ៉ុប​ខាងកើត​មួយ​នេះ និង​លោក​ខាង​លិច​ជុំវិញ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​ទប់ដោយ​រួម​ទាំង​អង្គភាព​កម្លាំង​នុយក្លេអ៊ែរ ក្នុង​ការ​ត្រៀម​បង្ការ​កម្រិត​ខ្ពស់​កាលពី​ថ្ងៃអាទិត្យ ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ហៅថា ​ជា​សេចក្ដីថ្លែងការណ៍​ឈ្លានពាន​ដឹកនាំ​ដោយ​មហា​អំណាច​សម្ព័ន្ធ​ណា​តូ​។​សកម្មភាព​នេះ​មានន័យថា លោក Putin បាន​បញ្ជា​ឲ្យ​អង្គភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី បង្កើន​ការ​ត្រៀម​ខ្លួន​ឲ្យ​កាន់តែ​ពេញលេញ​ថែមទៀតក្នុង​ការ​វាយប្រហារ​ ដែល​បង្កើន​ការ​គំរាម​កំហែង​ដែល​ភាព​តានតឹង​នេះ​អាច​ពុះ​កញ្ជ្រោល​ខ្លាំង ផ្ទុះ​ចេញ​ជា​សង្គ្រាម​នុយក្លេអ៊ែរ។ មេដឹកនាំ​រុស្ស៊ី​ក៏បាន​លើកឡើង​ពី​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ​ដែល​កំពុង​ប៉ះទង្គិច​ខ្លាំង​ដែល​ត្រូវ​បាន​ដាក់​ដោយ​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី រួម​ទាំង​លោក Putin ខ្លួនឯង​ផង​ដែរ​។​ ​លោក Putin បាន​និយាយ​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​ថា ​បណ្ដា​ប្រទេស​លោកខាងលិចមិន​ត្រឹមតែ​ចាត់វិធានការ​គ្មាន​ធម៌​មេត្តាប្រឆាំង​នឹង​ប្រទេស​យើង លើ​បេះដូង​សេដ្ឋកិច្ច​របស់​យើង​ប៉ុណ្ណោះ​ទេ ក្រុម​មន្ត្រី​ជាន់ខ្ពស់​មក​ពី​សម្ព័ន្ធ​ណា​តូ ​ថែមទាំង​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ឈ្លានពាន​មក​លើ​ប្រទេស​របស់​យើង​ថែម​ទៀត​ផង៕អត្ថបទ៖ សុខមាន

អឺរ៉ុប​ថា ខ្លួន​កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​ ក្រោយ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/28 09:17:30 am        600
​អឺរ៉ុប៖ នាយក​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ហើយ​ចំនួន​ប្រជាជន​អ៊ុយ​ក្រែន​ដែល​ត្រូវបាន​ភៀសខ្លួន​ដោយសារ​ជម្លោះ​អាចមាន​ច្រើនជាង ​៧​លាន​នាក់​។​លោក Janez Lenarcic ស្នងការ​អឺរ៉ុប​សម្រាប់​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​វិបត្តិបាន​និយាយថា យើង​កំពុង​មើលឃើញ​អំពី​អ្វីដែល​អាច​ក្លាយជា​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​ នៅលើ​ទ្វីបអឺរ៉ុប​របស់​យើង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ ខណៈដែល​យើង​និយាយ​នៅពេលនេះ​ថា តម្រូវការ​កំពុង​កើនឡើង​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល បន្ទាប់ពី​កិច្ចប្រជុំ​ពិសេស​មួយ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ថា ដូច្នេះ​សម្រាប់​ស្ថានភាព​មនុស្សធម៌​ជារួម ចំនួន​ដែល​រំពឹងទុក​ថា​ ចំនួន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​នាពេល​បច្ចុប្បន្ន​គឺ​លើសពី ៧លាននាក់។​ ​ដោយ​សំអាង​លើ​ការប៉ាន់ស្មាន​របស់​អង្គការសហប្រជាជាតិ លោក​បាន​និយាយថា ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រហែល ១៨លាន​នាក់​នឹងរង​ផលប៉ះពាល់​ដោយ​ជម្លោះ​ ក្នុង​លក្ខខណ្ឌ​មនុស្សធម៌​នៅក្នុង​ប្រទេស ឬ​ប្រទេសជិតខាង​នានា ហើយ​មនុស្ស ៧លាន​នាក់​ត្រូវ​ភៀសខ្លួន​នៅ​ខាងក្នុង​ប្រទេស ​និង ៤លាន​នាក់​ដែល​រត់គេច​ចេញពី​ប្រទេស​ជា​ជនភៀសខ្លួន​។​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ កំពុង​បង្ខំ​ឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាច្រើន​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ​ដើម្បី​ស្វែងរក​ទីជម្រក​មាន​សុវត្ថិភាពដោយ​ឈរ​តម្រង់​ជួរ​គ្នា​វែងៗ​នៅតាម​ព្រំដែន ហើយ​ផលវិបាក​ផ្នែក​មនុស្សធម៌​ធ្ងន់ធ្ងរ​កំពុង​លេចចេញ​ជា​រូបរាង​ជា​បណ្ដើរៗ​។​ ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​លោក Filippo Grandi បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ៥០,០០០នាក់​បាន​ចាក​ចេញពី​ប្រទេស​នេះក្នុង​រយៈពេល​តិចជាង ៤៨ម៉ោង​។ លោក​បាន​និយាយថា ភាគច្រើន​បាន​ភៀសខ្លួន​ទៅ​ប៉ូឡូញ និង​ម៉ុ​ល​ដាវី​៕អត្ថបទ៖ សុខមាន

ប្រទេស​ជាច្រើន​រួមគ្នា​បញ្ជូន​ជំនួយ​យោធា​ទៅកាន់​អ៊ុយ​ក្រែ​ន​

2022/02/27 09:27:47 am        2645
​អ៊ុយក្រែន៖ ចាប់តាំងពី​រុស្ស៊ី​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយ​ក្រែ​ន មាន​ប្រទេស​ជាច្រើន​បានរួម​គ្នា​ជួយផ្ដល់​ជំនួយ​ខាង​យោធាដល់​អ៊ុយ​ក្រែ​ន។​ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ណែនាំ​ដល់​ក្រសួងការពារជាតិ​អាមេរិកឲ្យ​បញ្ចេញ​អាវុធ​ពី​ឃ្លាំង​បន្ថែមទៀត ដែលមាន​ទំហំ​ទឹកប្រាក់ 350លានដុល្លារ​អាមេរិកទៅកាន់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ ខណៈ​ខ្លួន​ព្យាយាម​ទប់ទល់​ការឈ្លានពាន​របស់​រុស្ស៊ី។​​ប្រទេស​អាល្លឺម៉ង់នឹង​ផ្គត់ផ្គង់​អាវុធ​ប្រឆាំង​រថក្រោះ​ចំនួន 1,000​គ្រឿង និង​មី​ស៊ី​ល​គង​លើ​ស្មាចំនួន​ 500​ដើមពីស្តុក​ឃ្លាំង​អាវុធ​របស់​អាល្លឺម៉ង់​។ ​ប្រទេស​បែលហ្ស៊ិកនឹង​ផ្ដល់​ប្រេងឥន្ធនៈ​ចំនួន 3,800តោន ​ហើយក៏​នឹង​ផ្ដល់​កាំភ្លើងយន្ត ​2,000ដើម​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​ផងដែរ​។ ​ប្រទេស​ហូ​ឡង់នឹង​ផ្គត់ផ្គង់​អាវុធ​ប្រឆាំង​រថក្រោះ Panzerfaust-3 ​ចំនួន 50​គ្រឿង និងរូ​កែ​ត​ចំនួន​ 400​គ្រាប់​។​ ចំណែក​សាធារណ​រដ្ឋ​ឆែក​វិញក៏បាន​អនុម័ត​ផងដែរលើ​កា​រប​ញ្ចូ​ន​អាវុធ និង​គ្រាប់រំសេវដែលមាន​តម្លៃ​ទឹកប្រាក់ 188ក្រោនស្មើនឹង​ 8.57​លាន​ដុល្លារអាមេរិក​។អត្ថបទ៖ សុខមាន

ការភ័យខ្លាច​នៃ​វិបត្តិ​ជនភៀសខ្លួន​ដែល​កំពុង​កើន​ឡើង​នៅ​អឺរ៉ុប ខណៈ​រុស្ស៊ី​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​

2022/02/27 12:32:00 pm        808
​​អ៊ុយ​ក្រែ​ន៖ ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ កំពុង​បង្ខំ​ឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាច្រើន​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ​ដើម្បី​ស្វែងរក​ទីជម្រក​មាន​សុវត្ថិភាពដោយ​ឈរ​តម្រង់​ជួរ​គ្នា​វែងៗ​នៅតាម​ព្រំដែន ហើយ​ផលវិបាក​ផ្នែក​មនុស្សធម៌​ធ្ងន់ធ្ងរ​កំពុង​លេចចេញ​ជា​រូបរាង​ជា​បណ្ដើរៗ​។​​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​លោក Filippo Grandi បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង 50,000នាក់​បាន​ចាក​ចេញពី​ប្រទេស​នេះ​ក្នុង​រយៈពេល​តិចជាង 48ម៉ោង​។ លោក​បាន​និយាយថា ភាគច្រើន​បាន​ភៀសខ្លួន​ទៅ​ប៉ូឡូញ និង​ម៉ុ​ល​ដាវី​។ ​វីដេអូ​ឃ្លី​ប​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន បានបង្ហាញ​ពី​ហ្វូងមនុស្ស​ដ៏​ច្រើន​កកកុញនៅក្នុង​ស្ថានីយ៍​រថភ្លើង​ Lvov ដែល​កំពុង​ព្យាយាម​ភៀសខ្លួន​ទៅកាន់​ប្រទេស​ប៉ូឡូញ ខណៈ​ឆាកប្រយុទ្ធ​នៅក្នុង​ប្រទេស​នេះរីក​កាន់តែ​ធំ​។ ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា ​ជនជាតិ​អ៊ុយ​ក្រែ​ន​ប្រហែល 100,000នាក់​ត្រូវបាន​បង្ខំ​ឱ្យ​ចេញពី​ប្រទេស​របស់​ពួកគេ​រួចហើយដោយសារតែ​ជម្លោះ​យោធា​នេះ​៕​អត្ថបទ៖ សុខមាន

រដ្ឋធានី​គី​វ​របស់​អ៊ុយ​ក្រែ​ន​បង្កើន​ការ​ប្រកាស​អាសន្ន ខណៈ​កងទ័ព​រុស្ស៊ី​ចូលកាន់​តែ​ជិត​តាម​គ្រប់​ច្រក​ទាំងអស់​

2022/02/27 12:16:52 pm        2069
​អ៊ុយក្រែន៖ មានការ​ផ្ទុះ​ដ៏​ធំ​ចំនួន ​២ ​បាន​កើត​ឡើង​ភ្លឺ​ពេញ​មេឃ​នៅ​ពេល​យប់​នៅ​ភាគ​ខាងត្បូងរដ្ឋធានី​គី​វ នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ​នៅ​ថ្ងៃអាទិត្យ​នេះ។ ការផ្ទុះ​ទាំងនោះ​ទំនងជា​នៅ​ក្បែរ​មូល​តំបន់ Vasylkil ដែលមាន​អាកាសយានដ្ឋាន​យោធា​ដ៏​ធំ និង​អា​ស្តុ​ង​ប្រេងឥន្ធនៈ​ជាច្រើន និង​នៅ​ចំងាយ​ប្រហែល ៣០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានី​គី​វ។​​ស្ថានការណ៍​វិវឌ្ឍន៍​ចុងក្រោយ​បំផុត​នេះមាន​ឡើង បន្ទាប់ពី​កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​នៅតែ​មានឱកាស​កាន់កាប់​រដ្ឋធានី​នៅ​ថ្ងៃទី៣ កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ការប្រយុទ្ធ​បាន​បន្ត​នៅ​ទូទាំងប្រទេស ​ស្របពេល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ការពារ​ប្រទេស​។​ ការផ្ទុះ​មួយ​បានកើត​ឡើងបញ្ចេញ​ពន្លឺ​ពេញ​មេឃកាលពី​យប់​ថ្ងៃ​សៅរ៍ នៅក្នុង​ទីក្រុង​សមុទ្រ​ជា​យុទ្ធសាស្ត្រ Mykolaiv ភាគខាងត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈដែល​ការ​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោងខ្លាំង បាន​អង្រួន​ជុំវិញ​តំបន់​ដាច់ស្រយាល​មួយចំនួន​។​ ​ចំណែក​ទូរទស្សន៍​រដ្ឋ​រុស្ស៊ីបានបង្ហាញ​ពី​កងទ័ព និង​រថយន្តយោធា​ជាច្រើន​ត្រូវគេ​រាយការណ៍​ថា ​កំពុង​សម្រុក​ចូលទៅ​កាន់​តំបន់ Stanytsia Luhanska ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សៅរ៍​៕ អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កើន​ឡើង​ដល់​ជិត​ ២០០​នាក់​

2022/02/27 12:00:38 pm        902
​​អ៊ុយក្រែន៖ យោងតាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អ៊ុយ​ក្រែ​នឲ្យដឹងថា ជនជាតិ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់ ១៩៨​នាក់​រួមទាំង​កុមារ​ ៣​នាក់​បាន​ស្លាប់ដោយសារតែ​ការវាយប្រហារ​ជា​បន្ត​បន្ទាប់ពី​សំណាក់​រុស្ស៊ី។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Viktor Lyashko បាន​ប្រាប់​ទីភ្នាក់ងារ​សារព៍ត៌មាន Interfax ថា ​មនុស្ស​ចំនួន ១,១១៥នាក់​ផ្សេងទៀតរួម​ទាំង​កុមារ​ ៣៣​នាក់​បាន​រង​របួស​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​។​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​រុស្ស៊ី​បានចាប់ផ្ដើម​ការវាយប្រហា​រ​តាម​អាកាស​ទ្រង់​ទ្រង់​ធំ និង​បាញ់​ផ្លោង​មី​ស៊ី​ល ហើយ​កងទ័ពបាន​ចូលទៅក្នុង​អ៊ុយ​ក្រែ​ន​ពី​តាម​ច្រក​ភាគ​ខាងជើង ខាងកើត និង​ខាងត្បូង​។ ​ចំនួន​ដ៏​ច្រើន​នេះបានកើត​ឡើង ខណៈ​ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការវាយលុក​ផ្នែក​យោធា​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ ដោយ​ការវាយប្រហារ​ដ៏​ខ្លាំងក្លារួមទាំង​ការបាញ់​ផ្លោង​ទៅលើ​ប្លុក​ផ្ទះល្វែង​ក្នុង​រដ្ឋធានី Kyiv ផងដែរ​។​ ​ក្រុមមន្ត្រី​នៅ​ទីក្រុង​នេះបាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ស្វែងរក​ជម្រក​មាន​សុវត្ថិភាព ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​តាម​ដងផ្លូវបណ្ដាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួសក្នុង​រដ្ឋធានីរបស់​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM