លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

សារព័ត៌មាន​ Kyodo៖ លោក Suga នឹង​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​

2021/09/03 01:25:15 pm        725
​ជប៉ុន៖ សារព័ត៌មាន​ Kyodo បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ នាយករដ្ឋមន្ត្រី​ជប៉ុនលោក Yoshihide Suga នឹង​លាលែង​ពី​តំណែង​ ហើយ​ប្រភព​គណបក្ស​បាន​និយាយ​ថា​ លោក​នឹង​មិន​ឈរ​ឈ្មោះ​ក្នុង​ការ​ប្រកួតប្រជែង​ មេដឹកនាំ​គណបក្ស​កាន់អំណាច​នៅ​ខែ​កញ្ញា​នេះ​ទេ ដោយ​កំណត់​ពេល​វេលា​សម្រាប់​អ្នកទទួល​តំណែង ​ក្រោយពេល​ឡើង​កាន់​តំណែង​បាន​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។លោក Suga ដែល​បាន​ឡើង​កាន់​តំណែង​បន្ទាប់ពី​លោក​ Shinzo Abe បាន​លាលែង​ពី​តំណែង​កាល​ពី​ខែ​កញ្ញា​ឆ្នាំមុន ដោយ​លើកឡើង​ពី​បញ្ហា​សុខភាព​បាន​មើល​ឃើញ​ថា ​ការ​គាំទ្រ​របស់​លោក​ធ្លាក់​ចុះក្រោម ៣០% ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ព្យាយាម​ទប់ទល់​នឹង​រលក​នៃ​ការ​ឆ្លង​វីរុស COVID-19 ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅមុន​ការបោះឆ្នោត​សកល​នៅ​ឆ្នាំនេះ​។ការប្រកួតប្រជែង​មេដឹកនាំ​គណបក្ស​ត្រូវ​បាន​កំណត់ពេល​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ​ហើយ​អ្នកឈ្នះ​គឺ​សុទ្ធតែ​ត្រូវ​បាន​ធានា​ថា​ជា​នាយករដ្ឋមន្ត្រី ​ដោយសារតែ​សំឡេង​ភាគច្រើន​របស់​គណបក្ស LDP នៅ​ក្នុង​សភា​ជាន់​ទាប​។ រដ្ឋាភិបាល​បាន​នឹង​កំពុង​ពិចារណា​រៀបចំ​ការបោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​៕​អត្ថបទ៖ សុខមាន

UN៖​ គ្រោះ​រាំងស្ងួត​ធ្វើ​ឲ្យ​ជនជាតិ​អា​ហ្វ​ហ្គា​នីស្ថាន​អត់ឃ្លាន ខណៈ​ការ​ដួល​រលំ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​

2021/09/03 11:10:56 am        519
​អា​ហ្វ​ហ្គា​នីស្ថាន​៖ ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​កំពុង​ជួប​ការ​លំបាក ​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ​ស្រប​ពេល​មាន​គ្រោះ​រាំង​ស្ងួត​យ៉ាង​ធ្ងន់ធ្ងរ មុន​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​តា​លី​បង់​បាន​ដណ្ដើម​អំណាច​កាលពី​ខែ​មុន ហើយ​ឥឡូវនេះ​មនុស្ស​រាប់​លាន​នាក់​អាច​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ ដោយ​ប្រទេស​នេះ​នៅ​ឯ​កោ និង​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​។​លោក Mary-Ellen McGroarty នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ប្រាប់​សា​ព័ត៌មាន​រ៉​យ​ទ័​រ​តាម​វីដេអូ​ពី​ទីក្រុង​កា​ប៊ុល​ថា ​ការ​ដួលរលំ​សេដ្ឋកិច្ច​ដែល​កាន់តែ​ធ្ងន់ធ្ងរ​គឺ​កំពុងតែ​សំដៅ​មកកាន់​ប្រទេស​នេះ​ហើយ​។ យោង​តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក (WFP) តម្លៃ​ស្បៀងអាហារ​បាន​កើនឡើង​ចាប់តាំងពី​គ្រោះ​រាំងស្ងួត​លើក​ទី​២ ក្នុង​រយៈពេល ៤ឆ្នាំ បាន​បំផ្លាញ​ដំណាំ​ស្រូវ​សាលីប្រហែល ៤០ភាគរយ​។​​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់​អាច​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ភ្លាមៗ ដោយសារតែ​ការ​រួម​រឹត​ទៅ​ដោយ​ជម្លោះ គ្រោះរាំងស្ងួត និង​វិបត្តិ​ជំងឺ COVID-19​។ អង្គការ​នេះ​បាន​អំពាវនាវ​រក​ថវិកា​ជាបន្ទាន់​ចំនួន ២០០លាន​ដុល្លារ​ដោយ​ព្រមាន​ថា​ ការផ្គត់ផ្គង់​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​នឹង​អស់​នៅត្រឹម​ខែតុលា នៅពេល​រដូវរងា​ចូលមក​ដល់​៕អត្ថបទ៖ សុខមាន

វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Mu ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ជប៉ុន​

2021/09/02 12:46:19 pm        508
​ជប៉ុន៖ ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ដំបូង​របស់​ខ្លួន​នៃ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ប្រភេទ​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​ស្ថិត​ក្នុង​បញ្ជី​យកចិត្តទុក​ដាក់​​របស់​អង្គការ​សុខភាព​ពិភពលោក​។​ក្រសួងសុខាភិបាល​និយាយ​ថា ​អ្នកដំណើរ​ ២នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ឯ​ស្ថានីយ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​ព្រលានយន្តហោះ នៅ​អាកាសយានដ្ឋាន​ពីរ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស Mu​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អាមេរិក​ខាងត្បូង និង​អឺរ៉ុប​។​ អង្គការ​សុខភាព​ពិភពលោក​បាន​បន្ថែម​វីរុស​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Mu ចូល​ក្នុង​បញ្ជី​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ត្រូវ​បាន​យកចិត្តទុកដាក់​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។ ​ក្រុម​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​សិក្សា​ពី​ការ​បង្កើត​ហ្សែ​ន ​នៃ​សំណាក​ដែល​ប្រមូល​បាន​កាលពី​កន្លងទៅ​។​​ពួកគេ​បាន​រក​ឃើញ​ថា ​ស្ត្រី​ម្នាក់​អាយុ​ខ្ទង់ ៤០​ឆ្នាំ​ដែល​បាន​មកដល់​អាកាសយានដ្ឋាន​ណា​រីតា ពី​អារ៉ាប់​រួម​កាលពី​ចុងខែ​មិថុនា និង​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់ ៥០​ឆ្នាំ​ដែល​បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​ហា​ណេ​ដាពី​ចក្រភព​អង់គ្លេស​ កាលពីដើម​ខែ​កក្កដា​បាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Mu នេះ​។ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Mu មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ក្នុង​ការ​គេច​ពី​ភាព​ស៊ាំ​ដែល​ផ្តល់​ដោយ​វ៉ាក់សាំង​។​ ទីភ្នាក់ងារ​នេះ​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​ នៅ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែមករា​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេលនោះ​មក​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​យ៉ាងតិច ៣៩៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​កំពុង​តាមដាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​មាន​ឈ្មោះថា ''Mu''

2021/09/01 02:35:49 pm        349
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​​ខ្លួន​កំពុង​ឃ្លាំមើល​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូ​វ​បាន​គេ​ស្គាល់​ថា មូ (Mu) ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែ​មករា​។​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ ទី​៣១ ខែ​សីហា​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​តាម​វិទ្យាសាស្ត្រ​ថា B.1.621 ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ស្ថិត​ក្នុង​បញ្ជី​យកចិត្តទុកដាក់​។​ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​មានការ​វិវត្តន៍ ​ដែល​បង្ហាញ​ពី​ហានិភ័យ​នៃ​ភាព​ធន់​ចំពោះ​វ៉ាក់សាំង ហើយ​បាន​សង្កត់​ធ្ងន់​ថា​ ចាំបាច់​ត្រូវ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ស្វែងយល់​ឱ្យ​បាន​ច្បាស់​។ សេចក្ដីថ្លែងការណ៍​នេះ​បាន​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ''មូ'' នេះ​គឺ​មាន​បណ្ដុំ​នៃ​ការ​វិវត្តន៍​ជា​ដំណាក់​កាល​ ដែល​បង្ហាញ​អំពី​សមត្ថ​ភាព​ខ្លាំង​ក្នុង​ការ​គេច​ពី​ភាព​ស៊ាំ​៕អត្ថបទ៖ សុខមាន

WHO សម្ដែង​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​កំណើន​ករណី​ស្លាប់​ដោយសារ​វីរុស​ COVID-19 នៅ​តំបន់​អឺរ៉ុប​

2021/08/31 02:18:54 pm        508
​អឺរ៉ុប៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ ទី​៣០ ខែ​សីហា​ថា មនុស្ស​ជាង ២៣៦.០០០​នាក់​ទៀត​អាច​ស្លាប់​ដោយសារ​វីរុស ​COVID-19 នៅ​ទ្វីប​អឺរ៉ុប​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​ធ្នូ ដែល​ជា​ការ​សម្ដែង​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង ​និង​អត្រា​វ៉ាក់សាំង​យឺតយ៉ាវ​នៅ​ទ្វីប​នេះ​។​​ការព្រមាន​នេះ​បាន​កើតឡើង​ នៅ​ពេល​ដែល​ពិភពលោក​បាន​ឆ្លងកាត់​ចំណុច​អាក្រក់​បំផុត ​នៃ​ការ​ស្លាប់​ចំនួន ៤.៥លាន​នាក់​ដោយសារ COVID-19 ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ផ្ទៃ​នៃ​ជំងឺ​រាត​ត្បាត​សកល នេះ​បើ​យោង​តាម​របាយការណ៍​របស់សារព័ត៌មាន AFP កាលពី​ថ្ងៃ​ចន្ទ​។​ អត្រា​ឆ្លង​បាន​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ជាថ្មី​ម្តង​ទៀត ​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​សមត្ថភាព​ចម្លង​ខ្ពស់ ជាពិសេស​ក្នុងចំណោម​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង កំពុង​វាយប្រហារ​លើ​ប្រជាជន​ ជាទី​ដែល​វិធានការ​ប្រឆាំង​វីរុស​ត្រូវ​បាន​បន្ធូរបន្ថយ​។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​ឆ្លង​ និង​ការ​ស្លាប់​បាន​កើន​ឡើង​ជាថ្មី​ម្តង​ទៀត​នៅ​ទ្វីប​អឺរ៉ុប​ ជាពិសេស​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នៅ​តំបន់​បាល់​កង់ តំបន់​កូ​កា​ស៊ូ​ស និង​អាស៊ី​កណ្តាល​។​​លោក Hans Kluge ប្រធាន​អង្គការ WHO ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​“កាលពី​សប្ដាហ៍​មុន​មានការ​កើន​ឡើង​ចំនួន ១១% ​នៃ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​តំបន់​ ជា​ការ​ព្យាករណ៍​គួរ​ឱ្យ​ជឿជាក់​មួយ​ដែល​រំពឹង​ថា​នឹង​មាន​អ្នក​ស្លាប់​ចំនួន ២៣៦.០០០​នាក់​នៅ​ទ្វីប​អឺរ៉ុប​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​ធ្នូ​”។​ អឺរ៉ុប​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស ​COVID-19 ប្រមាណ ១,៣​លាន​នាក់​​រួច​មក​ហើយ​រហូត​មកដល់​បច្ចុប្បន្ន​៕អត្ថបទ៖ សុខមាន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យពួក​តា​លី​បង់​អនុញ្ញាតឲ្យ​មានការ​ចាកចេញ​ និង​ដឹក​ជំនួយ​ចូល

2021/08/31 11:47:53 am        627
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បែកបាក់​គ្នា​ បាន​ជំរុញ​ដល់​ក្រុម​តា​លី​បង់​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​គោរព​តាម​ការ​សន្យា​ថា ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ ប៉ុន្តែ​ចិន ​និង​រុស្ស៊ី​បាន​បដិសេធ​មិន​គាំទ្រ​សេចក្ដី​សម្រេច​នេះ ដែល​ពួក​គេ​ចាត់ទុកថាជា​ការ​បង្វែរ​ការ​ស្ដី​បន្ទោស​ ចំពោះ​ភាព​ច្របូកច្របល់​ជុំវិញ​ការ​ដក​កងកម្លាំង​អាមេរិក​។​ដោយមាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង​វិធានការ​នេះ​ក៏​អំពាវនាវ​ផង​ដែរ អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល លើក​កំពស់​សិទ្ធិមនុស្ស និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​។​ ​ឯកអគ្គរដ្ឋទូត​រង​បារាំង​ លោកស្រី Nathalie Broadhurst បាន​និយាយ​បន្ទាប់ពី​ការបោះឆ្នោត​ដែល​រុស្ស៊ី ​និង​ចិន​បាន​បដិសេធ​ថា ភ្នែក​របស់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​កំពុង​សម្លឹង​ទៅកាន់​ក្រុមប្រឹក្សា​នេះ ហើយ​ពួកគេ​រំពឹង​ថា​នឹង​មាន​ការ​គាំទ្រ​យ៉ាង​ច្បាស់​ពី​សហគមន៍​អន្តរជាតិ​។ ហើយ​ការ​ខ្វះ​ការ​រួប​រួម​នេះ​គឺជា​ការ​ខក​ចិត្ត​មួយ​សម្រាប់​យើង​ និង​សម្រាប់​ពួកគេ​។​ទោះ​យ៉ាង​ណា​ឯកអគ្គរដ្ឋទូត​អង់គ្លេស ​លោកស្រី Barbara Woodward បាន​ហៅថា​ ជាជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​ប្រកបដោយ​ការ​រួប​រួម​គ្នា។​ ​ការបោះឆ្នោត​នេះបាន​កើតឡើង​ភ្លាមៗ​ មុន​ពេល​សហរដ្ឋអាមេរិក​បាន​ដក​កងទ័ព​ចុងក្រោយ​របស់​ខ្លួន ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ការ​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាមេរិក និង​បួន​ថ្ងៃ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ច្រក​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល ​បាន​សម្លាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាង​តិច ១៦៩​នាក់ ​និង​សមាជិក​កងកម្លាំង​អាមេរិក ១៣​នាក់​។ ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ទៅលើ​សម្ព័ន្ធមិត្ត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​៕អត្ថបទ៖ សុខមាន

យោធា​អាមេរិក​បាន​បញ្ចប់​ការ​ដក​កងកម្លាំង​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងស្រុង​ហើយ​

2021/08/31 10:11:05 am        671
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ យោធា​សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ២០ឆ្នាំ​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​ចាប់ផ្តើម ​និង​បញ្ចប់​ដោយ​ក្រុម​តា​លី​បង់​ប្រកាន់​តឹង​ដែល​កំពុង​កាន់​អំណាច ទោះបី​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​ ព្យាយាម​កសាង​ប្រទេស​ហែកហួរ​ដោយ​ជម្លោះ​នេះ​ក៏ដោយ​។​ការ​បាញ់​កាំភ្លើង​អបអរសាទរ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​កា​ប៊ុល​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ (៣១ សីហា​) នេះ ហើយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​តា​លី​បង់​បាន​សាទរ​ព្រឹត្តិការណ៍​នេះ​ថា ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​។​ ការ​ដក​ទ័ព​ចេញ​នេះ​បាន​កើតឡើង​ បន្ទាប់​ពី​ថ្ងៃ​ចុងក្រោយ​នៃ​បេសកកម្ម​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​ក្នុង​ការ​ជម្លៀស​ប្រជាជន​អាមេរិក​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ម៉ឺន​នាក់​ដែល​បាន​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រាម​ដឹកនាំ​ដោយ​អាមេរិក ហើយ​ដែល​បណ្ដាល​ឱ្យ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ​១០០​នាក់ និង​ទាហាន​អាមេរិក ១៣​នាក់​ស្លាប់​នៅ​ក្នុង​ការវាយប្រហារ​អត្តឃាត​កាលពី​សប្ដាហ៍​មុន​។​ការ​ដក​ទ័ព​ចេញ​នេះ​បាន​កើតឡើង​នៅមុន​ថ្ងៃ​ទី​៣១ ខែ​សីហា ជា​ថ្ងៃ​កំណត់​ពិតប្រាកដ​ដែល​ប្រធានាធិបតី Joe Biden បាន​កំណត់ពេល​ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ទីបំផុត​បាន​ឆក់​យក​ជីវិត​ទាហាន​អាមេរិក​ជាង ២.៤០០​នាក់​៕អត្ថបទ៖ សុខមាន

កង្វះ​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ​អាមេរិក ​ខណៈ​ករណី​ឆ្លង​ COVID-19 កើន​ឡើង​ក្នុងចំណោម​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង

2021/08/30 07:56:15 am        666
​អាមេរិក៖ មន្ទីរពេទ្យ​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​ត្បូង​កំពុង​ខ្វះ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន ខណៈ​ករណី​ឆ្លង​វីរុស Covid-19 និង​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កំពុង​បន្ត​កើន​ឡើង ​ដែល​បណ្តាល​មក​ពី​មនុស្ស​ជាច្រើន​ដែល​នៅតែ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ និង​ការ​ចម្លង​​ដ៏​គ្រោះថ្នាក់​នៃ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​បាន​ឆ្លង​ដល់​ជនជាតិ​អាមេរិក​រាប់​លាន​នាក់​។​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ចំនួន​ ៣៩,៦៦៥,៥១៥​នាក់​ ស្លាប់​ចំនួន ៦៥៤,៦៨៩​នាក់ និង​ជាសះស្បើយ​ចំនួន ៣០​,៨២៦,៤៧៨នាក់​។​ យោង​តាម​មន្ត្រី​សុខាភិបាល​រដ្ឋ និង​អ្នក​ប្រឹក្សា​មន្ទីរពេទ្យ​បាន​និយាយ​ថា​ មន្ទីរពេទ្យ​ជាច្រើន​នៅ​រដ្ឋ Florida, South Carolina, Texas និង​រដ្ឋ Louisiana កំពុង​ជួប​បញ្ហា​កង្វះ​អុកស៊ីសែន​។ អ្នកខ្លះ​ប្រឈម​នឹង​ហានិភ័យ​ដែល​ត្រូវ​ប្រើការ​ផ្គត់ផ្គង់​អ៊ុក​ស៊ី​សែន​បម្រុង ឬ​ហានិភ័យ​អស់​អុកស៊ីសែន​ភ្លាមៗ​។​​កាលពី​ថ្ងៃ​សៅរ៍​ រដ្ឋ Florida មាន​អត្រា​អ្នកជំងឺ Covid-19 ចូល​សម្រាក​នៅ​មន្ទីរពេទ្យខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ដោយមាន​អ្នកជំងឺ ៧៥​នាក់​ក្នុងចំណោម​ប្រជាជន ១០០.០០០​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​មាន​វីរុស​នេះ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​មន្ត្រី​សុខាភិបាល​សហព័ន្ធ ​និង​សាកលវិទ្យាល័យ Johns Hopkins។ យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​ហៅ​កាត់​ថា CDC គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចំនួន​ប្រជាជន​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ​ឬ​ពេញលេញ​ទូទាំង​ប្រទេស​មាន​ត្រឹម ​៥២.១% ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​រោងចក្រ​គីមី​សម្លាប់​មនុស្ស ​១០​នាក់​នៅ​ប៉ា​គី​ស្ថាន​

2021/08/28 11:53:30 am        327
​​ប៉ា​គី​ស្ថាន៖ នគរបាល ​និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា អគ្គិភ័យ​ធំ​មួយ​បាន​ផ្ទុះឡើង​នៅរោងចក្រ​គីមី​មួយ​កន្លែង​នៅ​ទីក្រុង​កំពង់ផែ Karachi ភាគ​ខាង​ត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​បណ្ដាល​ឲ្យ​កម្មករ​យ៉ាងតិច ១០​នាក់​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ផ្សេងទៀត​។ភ្លាមៗ​នោះ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​ មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នៅ​ក្នុង​តំបន់ Mehran Town នោះ​ទេ​។ រូបភាព​ទូរទស្សន៍​បាន​បង្ហាញក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់ភ្លើង ខណៈ​ដែល​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​បន្ត​ដឹក​ជនរងគ្រោះ ​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋាភិបាល​។ លោក Murtaza Wahab អ្នកនាំពាក្យ​រដ្ឋាភិបាល​ខេត្ត​បាន​និយាយ​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើង​ឆាបឆេះ ហើយ​មន្ត្រី​ត្រូវ​បាន​សួរនាំ​ដើម្បី​ស៊ើបអង្កេត​ពីអ្វី​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​។​​លោក​និយាយ​ថា ​មន្ត្រី​នឹង​ពិនិត្យ​មើល​ថា ​តើ​ម្ចាស់​រោងចក្រ​បាន​បំពាក់​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ដែរ​ឬទេ​។ ទីក្រុង Karachi គឺជា​រដ្ឋធានី​នៃ​ខេត្ត Sindh ដែល​មនុស្ស​ជាច្រើន​បាន​បង្កើត​រោងចក្រ​​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន ​ដោយ​រំលោភ​លើ​ច្បាប់​សាងសង់​៕​អត្ថបទ៖ ប៊ុនថន

មនុស្ស ​២១​នាក់​ស្លាប់​បន្ទាប់ពី​ទូក​លិច​នៅ​បង់​ក្លា​ដែ​ស​

2021/08/28 04:29:11 am        371
​​បង់​ក្លា​ដែ​ស៖ មន្ត្រី​បាន​និយាយ​ថា ទូក​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ផ្ទុក​មនុស្ស​ជាង ១០០​នាក់​បាន​លិចកាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បាន​បុក​ជាមួយ​ទូក​តូច​មួយ​ផ្សេងទៀត​នៅ​លើ​ដង​ទន្លេ​ធំ​មួយ បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​ ២១​នាក់​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​បង់​ក្លា​ដែ​ស​។ មន្ត្រី​នគរបាល​ក្នុង​តំបន់​ លោក Imranul Islam និយាយ​តាម​ទូរស័ព្ទ​ថា ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​ក្នុង​ស្រុក​ Brahmanbaria នៅ​ល្ងាច​ថ្ងៃ​សុក្រ​។លោក​បាន​និយាយ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រក​ឃើញ​សាកសព​យ៉ាងតិច​ ២១​នាក់ ខណៈ​ដែល​អ្នក​នៅ​រស់​រាន​មានជីវិត​បាន​និយាយ​ថា ​មនុស្ស​ប្រមាណ ១០០​នាក់​បាន​ស្ថិត​នៅ​លើ​ទូក​អំឡុង​ពេល​មាន​គ្រោះថ្នាក់​នេះ​។​ ​ការ​រាយការណ៍​ព័ត៌មាន​ក្នុងស្រុកដោយ​បាន​ដកស្រង់​សម្តី ​អ្នកគ្រប់គ្រង​រដ្ឋាភិបាលជាន់ខ្ពស់​ប្រចាំ​តំបន់ ​លោក​ Hayat-Ud-Dola បាន​និយាយ​ថា មនុស្ស​ប្រហែល ៥០​នាក់​បាន​បាត់​ខ្លួន​។ គ្រោះថ្នាក់​បែបនេះ​តែងតែ​កើតឡើង​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ជា​ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​ទន្លេ​ជាង ២៣០​ទន្លេ ដោយសារតែ​ការអនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ និង​ការ​បើកបរ​ទូក​គ្មាន​ជំនាញ​។​ តំបន់​នេះ​មាន​ចម្ងាយ ៨២​គីឡូម៉ែត្រ​ខាងកើត​រដ្ឋធានី​ដា​កា ប្រទេស​បង់​ក្លា​ដេ​ស​៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM