លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

WHO និយាយ​ពី​ករណី​ឆ្លង​វីរុស ​COVID-19 នៅ​ទូទាំង​ពិភពលោក​

2021/09/14 11:10:50 am        224
​WHO៖ យោង​តាម​អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​ឲ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​ឆ្លង​វីរុស ​COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់ ២២៥.៩៩២.២៨១​ករណី ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៤.៦៥១.៣៦១​នាក់​។ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ទាំង​ចំនួន​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស​ COVID-19។យោង​តាម​មជ្ឈ​មណ្ឌល​វិទ្យាសាស្ត្រ​ និង​ប្រព័ន្ធ​វិស្វកម្មសាកលវិទ្យាល័យ​ច​ន​ហប​ឃី​ន​បាន​ឲ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​ឆ្លង ​COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​កើន​លើស​ពី ៤២​លាន​នាក់ ដោយ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ៦៧៩,៦៩៤​នាក់​។ យោង​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា រដ្ឋ​ចំនួន ២៦ នៅ​ក្នុង​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ជាង ៥០% នៃ​ប្រជាជន​របស់​ពួកគេ​។ ​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​សរុប​នៃ​វីរុស​ COVID-១៩ របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ដល់ ៣៣.២៨៨.០២១ករណី និង​មាន​អ្នក​ស្លាប់ ៤៤៣,៣៧៥​នាក់​នៅ​ទូទាំង​ប្រទេស ដែល​បាន​បង្ហាញទិន្នន័យ​ចុងក្រោយ​ដោយ​ក្រសួងសុខាភិបាល​សហព័ន្ធ​។ ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ត្រូវ​បាន​រាយការណ៍​ពីរ​ដ្ឋ Kerala ភាគ​ខាង​ត្បូង​ប្រទេស​។​​យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​ចុះបញ្ជី​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​មាន​ ២១,០០៦,៤២៤​ករណី និង​មាន​អ្នក​ស្លាប់​ ៥៨៧,០៦៦​នាក់​។ យោង​តាម​ក្រសួង​បាន​ឲ្យ​ដឹង​ថា ​ទីក្រុង Rio de Janeiro បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់​ការពារ​វីរុស COVID-19 ដូ​ស​ទី​៣ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​វីរុស COVID-19 ​សរុប ៤,១៧០,០៨៨​នាក់ និង​មាន​អ្នក​ស្លាប់​ ១៣៩,១៦៥​នាក់៕អត្ថបទ៖ ប៊ុន ថន

សេត​វិមាន​៖ លោក Biden និង​លោក Xi បាន​ពិភាក្សា​គ្នា​ដើម្បី​ជៀសវាង​ជម្លោះ​រវាង​អាមេរិក ​និង​ចិន​

2021/09/10 02:07:59 pm        799
​អាមេរិក៖ សេត​វិមាន​បាន​និយាយ​ថា ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ពិភាក្សា​គ្នា​ជាមួយ​សម​ភាគី​ចិន​គឺ​លោក​ប្រធានាធិបតី Xi Jinping ជា​លើកដំបូង​ក្នុង​រយៈពេល ៧​ខែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ជំរុញ​ឲ្យ​មានការ​ធានា​ថា ​“ការប្រកួតប្រជែង​” រវាង​មហាអំណាច​ទាំងពីរ​មិន​ក្លាយ​ជា​ “ជម្លោះ​” ទេ​។​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ​ក្នុងអំឡុងពេល​នៃ​ការសន្ទនា​តាម​ទូរស័ព្ទសារ​របស់​លោក Biden គឺថា​ សហរដ្ឋអាមេរិក​ចង់​ធានា​ថា​ "ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​នៅ​តែ​មាន​ដដែល ហើយ​យើង​ចង់​មិន​ឲ្យ​ស្ថានភាព​ដែល​យើង​មាន​បច្ចុប្បន្ន​ ឈាន​ទៅ​រក​ជម្លោះ​ដោយ​អចេតនា​ពេល​អនាគត​នោះ​ទេ"​។​ គួរ​ឲ្យ​ដឹង​ថា នេះ​គឺជា​ការសន្ទនា​តាម​ទូរស័ព្ទ​លើកដំបូង​របស់​មេដឹកនាំ​មហាអំណាច​ទាំង​២ ចាប់​តាំង​ពី​ខែ​កុម្ភៈ​នៅ​ពេល​ដែល​លោក​ទាំង​២ បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​ ២​ម៉ោង​ភ្លាមៗ​បន្ទាប់ពី​លោក Biden កាន់​តំណែង​បន្ត​ពី​លោក Donald Trump​។​ទំនាក់ទំនង​អាមេរិក​-​ចិន​បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុត ក្រោម​ការដឹកនាំ​របស់​លោក ​Trump ដែល​បាន​ចាប់ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទី​១ និង​ទី​២។ រដ្ឋបាល​របស់​លោក Biden ខណៈ​ពេល​ដែល​កំពុង​ជំរុញ​ឱ្យ​មាន​ពហុភាគី​និយម និង​ការ​បញ្ចប់​នូវ​មនោគមវិជ្ជា​ “គិត​ពី​ប្រយោជន៍​អាមេរិក​មុនគេ​” របស់​លោក Trump នៅ​តែ​រក្សា​ការដំឡើង​ពន្ធ​នាំចូល និង​នៅ​តែ​មាន​ភាព​តានតឹង​លើ​វិស័យ​ដទៃ​ទៀត​ នៃ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​៖ អា​ហ្វ​ហ្គា​នី​ស្ថាន​ហៀបនឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ក្រីក្រ​សកល​

2021/09/10 11:59:18 am        659
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា ​ប្រជាជន​ប្រហែល ៩៧​% ​នៃ​ប្រជា​ជន​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​នឹង​ធ្លាក់ចូល​ក្រោម​បន្ទាត់​ភាពក្រីក្រ ​លុះត្រាតែ​វិបត្តិ​នយោបាយ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ត្រូវបាន​ដោះស្រាយ​។​លោកស្រី Deborah Lyons ប្រធាន​បេសកកម្ម​ជំនួយ ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​កំពុង​ជំរុញ​ឱ្យ​ពិភពលោក​រួបរួមគ្នា​ ដើម្បី​ការពារ​ការដួលរលំ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដើម្បី​ដោះស្រាយ​ការភ័យខ្លាច​ថា រដ្ឋ​អ៊ីស្លាម​របស់​ក្រុម​តា​លី​បង់អាច​រាល​ដាល​ដល់​ប្រទេសជិតខាង និង​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​។ ​នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) បាន​និយាយថា ​អត្រា​ភាពក្រីក្រ​អាច​កើនឡើង​រហូតដល់ ២៥% ​ដោយសារ​ការធ្លាក់ចុះ​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប​ពិតប្រាកដ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពាក់កណ្តាល​នៃ​ប្រទេស​នេះ​កំពុង​ត្រូវការ​ការគាំទ្រ​ផ្នែក​មនុស្សធម៌​រួចហើយ​។​​លោក Abdallah Al Dardari តំណាង​អង្គការ UNDP ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា អ្នកមាន​ការភ្ញាក់ផ្អើល​លើ​បញ្ហា​ថវិកា​។ អ្នក​មានការ​រន្ធត់​ចំពោះ​ថវិកាបម្រុង​។ បើ​និយាយ​ពី​ប្រាក់​បម្រុង អ្នក​ដឹងហើយ​ថា ថវិកា​ចំនួន ៩ពាន់​លាន​ដុល្លារនឹងត្រូវ​បាន​បង្កក​ទាំ​ង​ស្រុង បន្ទាប់មក​អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​វិស័យ​ពាណិជ្ជកម្ម។ អ្នកមាន​ការរំខាន​លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុងស្រុក ​និង​អន្តរជាតិ​។ លោក​ថា ជាធម្មតា​នៅក្នុង​ប្រទេស​ដែលមាន​ស្ថាន​ភាព​បែបនេះ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ដូចជាមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF, ធនាគារពិភព​លោក និង​ស្ថាប័នហិរញ្ញវត្ថុ​ទ្វេភាគី ​និង​ពហុភាគី​ទាំងអស់​នឹង​រួមគ្នា​ជាមួយ​អង្គការសហប្រជាជាតិ​ ហើយ​ស្នើ​ឱ្យមាន​កម្មវិធី​កំណែទម្រង់សេដ្ឋកិច្ច​។ យើង​ដឹងថា ​រឿងនេះ​នឹងមិន​កើតឡើង​ទេ​”៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់បុគ្គលិក ទូរទស្សន៍បាយ័ន

2021/09/09 01:27:14 pm        554
ភ្នំពេញ​៖​ថ្ងៃទី៩កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានផ្តល់ជាអំណោយឧបត្ថម្ភរួមមានគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ជូនដល់បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីដោះស្រាយជីវភាពក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ។​ក្នុងពិធីសំណេះសំណាល និងចែកជូនអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ជូនដល់បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ននេះ លោក ឆារស៏​​ វ៉ាន់ ទីប្រឹក្សា និងជាតំណាងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងលោកជំទាវ ហ៊ុន ម៉ាណា តែងគិតគូរពីសុខទុក្ខរបស់បុគ្គលិកទាំងអស់គ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់ កាលការរីករាលដាលនៃជំងឺកូវីដ១៩នេះ ហើយដែលត្រូវពុះពារបំពេញការងារបំរើដល់ការផ្សព្វផ្សាយព័ត៌មាន និង ការកម្សាន្តជូនប្រជាពលរដ្ឋ។ ដោយសារទឹកចិត្តអាណិតស្រលាញ់របស់សម្តេចទាំងទ្វេរ និងលោកជំទាវអគ្គនាយិកាបើទោះបីមិនបានជួនផ្ទាល់ ក៏ពិតមែន តែលោកតែងផ្ញើរការនឹករលឹកបារម្ភពីសុខមាលភាពក្នុងពេលបំពេញការងារ ព្រមទាំងឧបត្ថម្ភគាំទ្រ ចំពោះបុគ្គលឹក និងក្រុមគ្រួសារផងដែរចំពោះអ្នកដែលជូបការលំបាក។ ហើយបើទោះបីជាក្នុងដំណាក់កាលនេះ បញ្ហាជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ក្រុមហ៊ុនមួយចំនួនត្រូវបង្ខំចិត្តឲ្យមានការកាត់បន្ថយបុគ្គលិកពីការងារយ៉ាងណាក៏ដោយ ប៉ុន្តែ សម្រាប់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នពុំមានការអនុវត្តបែបនេះឡើយ  តែផ្ទុយទៅ វិញគឺបុគ្គលិកទាំងអស់ត្រូវបានធានាទាំងសុខមាលភាពទាំងប្រាក់បៀរវត្សន៍ ហើយលើសពីនេះថែមទាំងតែង ទទួលបាននូវអំណោយឧបត្ថម្ភជាបន្តបន្ទាប់  បន្ថែមលើការលើកទឹកចិត្តនានា។​គួរបញ្ជាក់ថា សម្រាប់អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ជូនបុគ្គលិក អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ននាពេលនេះរួមមាន អង្ករ ត្រីខ មី អំបិល ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន។ ហើយនេះគឺជាលើកទី២ហើយក្នុងឆ្នាំ២០២១នេះ ដែលសម្តេចទំាងទ្វេរ និងលោកជំទាវអគ្គនាយិកា បានផ្តល់ជូនបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នដែលលើកទី១បានផ្តល់ជូនមុនឱ្យកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ៕

​មនុស្ស ១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​ឆាបឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ COVID-19 នៅ​ប្រទេស​ម៉ា​សេ​ដូ​នី​ខាងជើង​

2021/09/09 12:47:44 pm        619
​ម៉ា​សេ​ដូ​នី​ខាងជើង៖ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ មនុស្ស​យ៉ាងហោចណាស់ ១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​ នៅ​ឯ​មជ្ឈមណ្ឌល​ព្យាបាល​វីរុស​កូ​រ៉ូ​ណា​បណ្ដោះអាសន្ន​ នៅ​ប្រទេស​ម៉ា​សេ​ដូ​នី​ខាងជើង​។​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទាំង​ម៉ូឌុលដែល​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នៅ​ទីក្រុង Tetovo ភាគ​ពាយ័ព្យ​របស់​ប្រទេស​នេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​កញ្ញា ​មុន​ពេល​អ្នក​ពន្លត់​អគ្គិភ័យ​ពន្លត់​អណ្ដាតភ្លើង​បាន​ដោយ​ជោគជ័យ​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Venko Filipce បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​ “មនុស្ស ១០​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ ​ប៉ុន្តែ​ចំនួន​នេះ​អាច​កើន​ឡើង​។ នេះ​គឺជា​ថ្ងៃ​ដ៏​ក្រៀមក្រំ​បំផុត​”។​​លោក Saso Trajcevski អនុប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​ទីក្រុង Tetovo បាន​និយាយ​ថា ​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើង​បន្ទាប់ពី​ ២-៣ម៉ោង ខណៈ​ស៊ីឡាំង​អុកស៊ីសែន​ដែល​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ នៅ​មន្ទីរពេទ្យ​បាន​ផ្ទុះឡើង​។ ​លោក Trajcevski បាន​និយាយ​ថា អ្វីៗ​កំពុង​ឆេះ ហើយ​យើង​កំពុង​យកសាកសព​ចេញ ខណៈ​ភ្លើង​កំពុង​ត្រូវ​បាន​ពន្លត់។ គេ​មិន​ច្បាស់​ទេ​ថា​ តើ​មាន​អ្នកជំងឺ​ប៉ុន្មាន​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ នៅ​ពេល​ដែល​អគ្គិភ័យ​បាន​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល ៩​យប់​ម៉ោង​ក្នុងស្រុក​៕ អត្ថបទ៖ សុខមាន

WHO៖​ មណ្ឌល​សុខភាព​រាប់​រយ​កន្លែង​ប្រឈម​នឹង​ការ​បិទទ្វារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

2021/09/07 12:35:03 pm        521
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ​ទី៦ ខែ​កញ្ញាថា ស្ថាប័ន​សុខាភិបាល​រាប់​រយ​កន្លែង​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​កំពុង​ប្រឈម​នឹង​ការ​បិទទ្វារ​ដោយសារតែ​ប្រទេស​ម្ចាស់​ជំនួយ​លោក​ខាង​លិច ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​តា​លី​បង់​ថ្មី​។ ​ប្រធាន​គ្រាអាសន្ន​ប្រចាំ​តំបន់​របស់​ទីភ្នាក់ងារ​សុខភាព​អង្គការសហប្រជាជាតិ លោក Rick Brennan បាន​ប្រាប់​សារព័ត៌មាន Reuters នៅក្នុង​បទ​សម្ភាស​មួយ​ថា ប្រហែល ៩០%​ នៃ​មណ្ឌល​សុខភាព​ចំនួន ២៣០០កន្លែង​នៅ​ទូទាំងប្រទេស​អាច​នឹងត្រូវ​បិទ​ក្នុងពេល​ឆាប់ៗ​នៅ​សប្ដាហ៍​នេះ​។​ លោក​បាន​និយាយថា​ ម្ចាស់ជំនួយ​លោកខាងលិច​ជាច្រើន​មាន​បទបញ្ជា​ ដែល​រារាំង​ពួកគេ​មិនឱ្យ​ទាក់ទង​ជាមួយ​ក្រុម​តា​លី​បង់​ ដោយ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ទេ​។ លោក Brennan បាន​និយាយថា​ "​យើង​នឹង​ផ្អាក​ប្រតិបត្តិការ​មួយ​ភាគ​ធំ នៃ​គ្រឹះស្ថាន​សុខាភិបាល​ទាំងនោះ​។ តាម​ការប៉ាន់ប្រមាណ​មួយចំនួនរហូតដល់ ៩០% ​នឹង​ឈប់​ដំណើរការប្រហែលជា​នៅ​ចុង​សប្តាហ៍ ហើយ​ដល់​ពេលនោះនឹងមាន​អ្នកជំងឺ និង​អ្នកស្លាប់​កើនឡើង​៕អត្ថបទ៖ សុខមាន

គុយបា​ក្លាយ​ជា​ប្រទេស​ទី​១ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស ​COVID-19 ដល់​ក្មេង​អាយុ​ ២​ឆ្នាំ​

2021/09/07 05:05:47 am        424
​គុយបា៖ កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​គុយបាបាន​ក្លាយជា​ប្រទេស​ដំបូង​ក្នុង​ពិភពលោក​ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​តូច​អាយុ​ ២​ឆ្នាំដោយ​ប្រើ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ ដែល​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​កោះ​ដែលមាន​ប្រជាជន​ចំនួន ១១,២លាន​នាក់​មានបំណង​ចាក់​វ៉ាក់សាំង​បង្ការ​ ដល់​កុមាររបស់ខ្លួន​ទាំងអស់មុនពេល​បើក​សាលារៀន​ឡើងវិញ ​ដែល​ភាគច្រើន​ត្រូវបាន​បិទ​ចាប់តាំងពី​ខែមីនា​ឆ្នាំ២០២០ មក​។ ​ឆ្នាំ​សិក្សា​ថ្មី​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​សិក្សា​ពី​ផ្ទះ​តាម​កម្មវិធី​ទូរទស្សន៍​ព្រោះផ្ទះ​គុយបា​ភាគច្រើន​មិនមាន​អ៊ីនធឺណិត​ទេ​។​ ​ដោយបាន​បញ្ចប់​ការសាកល្បង​លើ​អនីតិជន​ដោយ​ប្រើ​វ៉ាក់សាំង Abdala និង​ Soberana ប្រទេស​គុយបាបានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​ក្មេងៗកាលពី​ថ្ងៃ​សុក្រ ​ដោយ​ចាប់ផ្តើម​ពី​ក្មេង​អាយុ ១២ឆ្នាំ​ឡើងទៅ​។ ​កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​នេះ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ដល់​ក្រុម​ក្មេង​មាន​អាយុពី ​២ ​ដល់​ ១១ឆ្នាំនៅ​ខេត្ត Cienfuegos ​ភាគ​កណ្តាល​។​​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក​ កំពុង​ចាក់​វ៉ាក់សាំង​ការពារ​កុមារ​ចាប់ពី​អាយុ ១២ឆ្នាំ​ហើយ​ប្រទេស​ខ្លះ​កំពុង​សាកល្បង​លើ​កុមារ​តូចៗ​។ ប្រទេសមួយ​ចំ​នួនដូចជា ចិន អារ៉ាប់​រួម និង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡាបានប្រកាសថា ​ពួកគេ​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ដល់​កុមារ​តូច ប៉ុន្តែ​គុយបា​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​អនុវត្តន៍​។ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ប្រទេស​គុយបា​មាន​ករណី​ឆ្លងចំនួន ៦៩៦,៩០៤នាក់បន្ទាប់ពី​មា​ករណី​ឆ្លង​ថ្មី ៧,២៣០នាក់ និង​ស្លាប់​ចំនួន ៥,៧៨៨នាក់បន្ទាប់ពី​មាន​អ្នកស្លាប់​ថ្មី​ ៨៥នាក់​៕អត្ថបទ៖ សុខមាន

តា​លី​បង់​និយាយ​ថា ​អង្គការសហប្រជាជាតិ​សន្យា​ផ្តល់​ជំនួយ​បន្ទាប់ពី​ជួប​ជាមួយ​មន្ត្រី​នៅ​ទីក្រុង​កា​ប៊ុល​

2021/09/06 11:22:25 am        487
អា​ហ្វ​ហ្គា​នី​ស្ថាន​៖ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ លោក Suhail Shaheen បាន​និយាយ​ថា ក្រុម​មន្ត្រី​ជាន់ខ្ពស់​តា​លី​បង់​បាន​ជួប​ប្រជុំគ្នា​ នៅ​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃអាទិត្យ​ ទី​៥ ខែ​កញ្ញា​ជាមួយ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​ដែល​បាន​សន្យា​ថា ​នឹង​រក្សា​ការ​ផ្ដល់​ជំនួយ​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​។​​លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យ​នយោបាយ​របស់​ក្រុម​តា​លី​បង់ ​និង​មន្ត្រី​ផ្សេងទៀត​បាន​ជួប​លោក Martin Griffiths ខណៈ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​ដ៏​មហន្តរាយ​ ដែល​បង្កឡើង​ដោយ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ និង​សេដ្ឋកិច្ច​ដួលរលំ​។​ ​លោក Shaheen បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា​ “គណៈប្រតិភូ​អង្គការសហប្រជាជាតិ​រូបនេះ បាន​សន្យា​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដោយនិយាយ​ថា​ លោក​នឹង​អំពាវនាវ​រក​ជំនួយ​បន្ថែម​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​បណ្តា​ប្រទេស​ម្ចាស់ជំនួយ​នាពេលខាងមុខ​នេះ​”។​​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅលើ​ពិភពលោក ​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ដោយ​ការបញ្ចប់​ជំនួយ​បរទេស​រាប់ពាន់​លាន​ដុល្លារ​ភ្លាមៗ​ បន្ទាប់ពី​ការដួលរលំ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច និង​ជ័យជំនះ​របស់​ក្រុម​តា​លី​បង់​កាលពី​ខែ​មុន​។ ​លោក Shaheen បាន​និយាយថា​ ពួក​តា​លី​បង់​បាន​ធានា​ដល់​គណៈប្រតិភូ​អង្គការសហប្រជាជាតិ​ អំពីកិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ចាំបាច់​នានា​៕អត្ថបទ៖ សុខមាន

ទុរគតជនពីរនាក់បងប្អូនទទួលអំណោយសប្បុរសធម៌ពី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា

2021/09/04 10:28:38 pm        684
ត្បូងឃ្មុំ ៖ ដោយទទួលដំណឹងអំពីការខ្វះខាតរបស់ទុរគតជនពីរនាក់បងប្អូនដែលរស់នៅក្នុងភូមិជួរកណ្តាល​ ឃុំកោះពី​ ស្រុកក្រូចឆ្មា​ ខេត្តត្បូងឃ្មុំ​ គឺលោកតា ដូង ញ័រ មានអាយុ ៧៩ឆ្នាំ​ និងយាយ​ ដូង​ ត្រាវ​ អាយុ៦៩ឆ្នាំ​ ទើបនាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ណែនាំអោយលោក ជិន ប៊ុន ធឿន និងក្រុមការងារមនុស្សធម៌ចុះជួប ព្រមទាំងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកយាយ លោកតា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បានមួយរយៈ ។ អំណោយដែលប្រគល់ជូនគាត់ទាំងពីរនាក់នូវពេលនេះមានសម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា: ១-អង្ករ ១០០គីឡូ២-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង៣-វិទ្យុស្តាប់ ០១ គ្រឿង៤-ស្ករសចំនួន ៥គីឡូ៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ៧-តែ ១០កញ្ចប់តូច៨-មី ចំនួន ០៥កេសតូច៩-ត្រីខ ចំនួន ១០០កំប៉ុង១០-កន្ទេល ០២ ១១-ខ្នើយ ០២១២-ម៉ុង ០២ ១៣-ភួយ ០២១៤-ពូក ០១ ១៥-ស្បែកជើង ០១គូរ១៦-ទឹកស៊ីអុីវ ០៣យួរ១៧-ឆ្នាំងបាយ ០២ ១៨-កំសៀវទឹក ០១ ១៩-កាធុនទឹកដែក ០១ ២០-ខ្ទះឆា ០១២១-ស្លាបព្រា និង សម ០១ ឈុត ២២-វែកបាយ ០១ ២៣-ច្រាសដុសធ្មេញ ០៥ឈុត២៤-សាប៊ូ ១២ដុំ ២៥-ថវិកាចំនួន ៥០ម៉ឺនរៀល។ សូមបញ្ជាក់ផងដែរថា៖ យាយតាជាបងប្អូនបង្កេីតនឹងគ្នា​ ហេីយក៏នៅលីវទាំងពីរនាក់ផងដែរ​ ដែលពួកគាត់កំពុងរស់នៅលេីផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយដែលជាកេរ្តិ៍សល់ពីឪពុកម្តាយ​ ។ សព្វថ្ងៃលោកទាំងពីរមានមុខរបរជាកម្មករសុីឈ្នួលកាច់ថ្នាំជក់បានប្រាក់កំរ៉ៃសម្រាប់ចិញ្ចឹមជីវិត​ ។ ហើយជីវភាពរស់នៅសព្វថ្ងៃនេះ​ មួយផ្នែកទៀតបានអ្នកភូមិជិតខាង​ និងអាជ្ញាធរដែនដីជួយទំនុកបម្រុងជាស្បៀងអាហារខ្លះៗផងដែរ៕

អ្នក​ស្លាប់​ដោយសារ​ព្យុះ​កើន​ឡើង​ដល់ ៤១​នាក់​នៅ​ទូទាំង​រដ្ឋ​ចំនួន ៤ នៅ​ភាគឦសាន​សហរដ្ឋអាមេរិក​

2021/09/03 07:02:22 am        612
​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​ថា ការ​វិនិយោគ​ជា​ប្រវត្តិសា​ស្ត្រចាំ​បាច់​ណាស់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ខណៈ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ព្យុះកំបុតត្បូងដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ៤១​នាក់​។​​ប្រធានាធិបតី​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​ការបំផ្លិចបំផ្លាញ​ ដោយ​អាកាសធាតុ​នៅ​ទូទាំងប្រទេស ហើយ​ការដោះស្រាយ​វា​គឺជា​ “បញ្ហា​នៃ​ជីវិត​ និង​ការស្លាប់​”។ ទីក្រុង New York និង​រដ្ឋ New Jersey បាន​មើលឃើញ​កម្រិត​ទឹកភ្លៀង​ដ៏​ខ្ពស់​មិន​ធ្លាប់មាន​។ ប្រជាពលរដ្ឋ​មួយចំនួន​បាន​ជាប់​នៅក្នុង​បន្ទប់ក្រោមដី និង​រថយន្ត​ដែល​លិច​ទឹក​។​ អភិបាលរដ្ឋ New Jersey លោក Phil Murphy បាន​និយាយថា​ មនុស្ស​យ៉ាងហោចណាស់ ២៣នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ​របស់លោក​ ដែល​ពួកគេ​ភាគច្រើន​ជាប់គាំង​នៅក្នុង​រថយន្ត​របស់​ពួកគេ​នៅ​ពេល​​ទឹក​ឡើង​។​​មន្ត្រី​បាន​និយាយថា​ យ៉ាងហោចណាស់​មនុស្ស ១៤នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង New York រួមទាំង​ក្មេង​ប្រុស​អាយុ ២ឆ្នាំ​ម្នាក់​ផងដែរ​។ មនុស្ស ១១នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ជាប់​នៅក្នុង​បន្ទប់​ក្រោមដី​របស់​ពួកគេដែល​ទឹក​ជន់​លិច​។ មនុស្ស​ ៣​នាក់​បាន​ស្លាប់​នៅ​ជិត​ទីក្រុង Philadelphia រដ្ឋ Pennsylvania ខណៈ​មនុស្សម្នា​ក់បាន​ស្លាប់​នៅ​រដ្ឋ Connecticut៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM
ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM