ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

WHO៖​ ប្រទេស​មួយ​ចំនួន​មិន​គួរ​បញ្ជា​ទិញ​វ៉ាក់សាំង​ COVID-19 ដូ​ស​បន្ថែម​ទេ ខណៈ​ប្រទេស​ដទៃ​ទៀត​នៅ​ត្រូវការ​វ៉ាក់សាំង​នៅ​ឡើយ​

2021/07/13 02:24:33 pm        763
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​បណ្ដា​ប្រទេស​អ្នកមាន​មិន​គួរ​បញ្ជា​ទិញ​ដូ​ស​បន្ថែម​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 សម្រាប់​ចាក់​ជូន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ទៅ​ហើយ​នោះ​ទេ ខណៈ​ដែល​ប្រទេស​ផ្សេងទៀត​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 នៅឡើយ​។​​លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ការស្លាប់​ត្រូវ​បាន​កើន​ឡើង​ជាថ្មី​ម្តង​ទៀត​ពី​ជំងឺ​រាតត្បាត​សកល COVID-19 វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង និង​ប្រទេស​ជាច្រើន​ដែល​នៅ​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ដើម្បី​ការពារ​បុគ្គលិក​សុខភាព​របស់​ពួកគេ​នៅឡើយ​។​ លោក Tedros បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក​ក្នុង​ចំនួន​ដ៏​ច្រើន ដែល​ជំរុញ​ឲ្យ​ការ​ឆ្លង ​និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 កើន​ឡើង​ខ្ពស់​ថ្មី​ទៀត ដោយ​គូស​បញ្ជាក់​ថា ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ពេលនេះ​បាន​រាលដាល​ទៅដល់​ ១០៤​ប្រទេស ​និង​ដែនដី​។​​លោក Tedros បាន​និយាយ​ថា គម្លាត​ជាស​កល​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 គឺ​មិន​មាន​ភាពស្មើគ្នា និង​គ្មាន​សមធម៌​។ ប្រទេស ​និង​ដែនដី​មួយ​ចំនួន​ពិតជា​កំពុង​បញ្ជា​ទិញ​ដូ​ស​វ៉ាក់សាំង​បន្ថែម​រាប់​លាន​ដូ​ស មុន​ពេល​ដែល​ប្រទេស​ផ្សេងទៀត​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ ដល់​បុគ្គលិក​សុខាភិបាល និង​អ្នក​ងាយ​រងគ្រោះ​បំផុត​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៨​នាក់​ស្លាប់​ក្នុងហេតុ​ការណ៍​បាក់​រលំ​សណ្ឋាគារ​នៅ​ក្នុង​ទីក្រុង​ស៊ូ​ចូ​វ ប្រទេស​ចិន​

2021/07/13 01:18:46 pm        97
ចិន៖ ​ក្រុម​អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មនុស្ស​ ៨​នាក់​បាន​ស្លាប់ និង​ ៩​នាក់​បាត់​ខ្លួន​នៅ​ក្នុង​ការ​បាក់​រលំ​អគារ​សណ្ឋាគារ ​នៅ​ក្នុង​ទីក្រុង​ស៊ូ​ចូ​វភាគ​ខាងកើត​ប្រទេស​ចិន​។រដ្ឋាភិបាល​ក្រុង​ស៊ូ​ចូ​វ​បាន​និយាយ​ថា សណ្ឋាគារ Siji Kaiyuan​ បាន​បាក់​រលំ​កាលពី​រៀល​ថ្ងៃ​ចន្ទ។​ មនុស្ស​ភាគច្រើន​នៅ​ក្នុង​អគារ​នៅ​ពេល​នោះ​គឺជា​ភ្ញៀវ​។ មនុស្ស​ ២៣​នាក់​ត្រូវ​បាន​ជាប់ និង ​៦​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​។​ មនុស្ស​ជាង ​៦០០​នាក់ រួម​ទាំង​ក្រុម​ជួយសង្គ្រោះ​ការ​រញ្ជួយ​ដី និង​រថយន្ត​ចំនួន​ ១២០​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែង​កើត​ហេតុ​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​។ ក្រុម​សង្គ្រោះ​បាន​ប្រើ​ដងសន្ទូច​ស្ទូច​ ជណ្ដើរ​ កន្ត្រៃ​កាត់​លោហៈ និង​សុនខ​ស្រង់​ក្លិន​ដើម្បី​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​៕​អត្ថបទ៖ សុខមាន

មនុស្ស​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ផែនការ​​ធ្វើឃាត​ប្រធានាធិបតី​ហៃ​ទី​ សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​ផ្ដល់​ព័ត៌មាន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​អាមេរិក

2021/07/13 12:29:06 pm        436
ហៃទី៖ យោង​តាម​មនុស្ស​មួយ​ចំនួន​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ បុរស​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការដែល​បាន​សម្លាប់​ប្រធានាធិបតី​ហៃ​ទី ​ធ្លាប់​ធ្វើការ​ជា​អ្នក​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​អាមេរិក​ព្យាយាម​ស្វែងរក ​ចំនួន​អ្នក​ជាប់​ពាក់ព័ន្ធ​កាន់​តែ​ច្រើន​ក្នុង​រដ្ឋ Florida ទៅ​នឹង​ក្រុម​ដែល​រង​ការចោទប្រកាន់​។រដ្ឋបាល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​នឹង​សារព័ត៌មាន CNN ថា ​យ៉ាងហោចណាស់​មនុស្ស​ម្នាក់​ក្នុងចំណោម​បុរស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ហៃ​ទី ​បាន​ធ្វើ​ការ​ជា​អ្នក​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋបាល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​អាមេរិក​។​ រដ្ឋបាល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​អាមេរិក​បាន​និយាយ​ថា បន្ទាប់ពី​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​ Moïse ជនសង្ស័យ​នោះ​បាន​ទាក់ទង​ទៅកាន់​រដ្ឋបាល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​អាមេរិក។ មន្ត្រី​មួយ​រូប​របស់​រដ្ឋបាល​នេះ ដែល​ត្រូវ​បាន​ចាត់​តាំង​ទទួលបន្ទុក​បញ្ហា​នៅ​ក្នុង​ប្រទេស​ហៃ​ទី​ បាន​ជំរុញ​ឱ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​រួម​ជាមួយ​មន្ត្រី​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក បាន​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ហៃ​ទី​ដែល​បាន​ជួយ​ក្នុង​ការ​ប្រគល់​ខ្លួន និង​ចាប់ខ្លួន​ជនសង្ស័យ ​និង​បុគ្គល​ម្នាក់ទៀត​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៥២​នាក់​ស្លាប់ និង​ ២២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ COVID-19 នៅ​អ៊ីរ៉ាក់​

2021/07/13 11:30:55 am        396
​អ៊ីរ៉ាក់៖ មន្ត្រី​សុខាភិបាល​ និង​នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​យ៉ាងហោចណាស់ ៥២​នាក់​បាន​ស្លាប់ និង ២២​នាក់​បាន​រង​របួស​នៅ​ក្នុង​អគ្គិភ័យ​ ដែល​ទំនងជា​បណ្ដាល​មកពី​ការ​ផ្ទុះ​ធុង​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ​ព្យាបាល​វីរុស​កូ​រ៉ូ​ណា ​ក្នុង​ទីក្រុង​ Nassiriya ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ីរ៉ាក់​។​​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ខណៈ​ក្រុម​អ្នក​ជួយ​​សង្គ្រោះ​បាន​ចូល​ទៅ​ក្នុង​អគារ​ដែល​គ្របដណ្ដប់​ដោយ​ផ្សែង​ ដើម្បី​ស្វែងរក​សាកសព​បន្ថែម​ទៀត​នោះ លោកនាយក​រដ្ឋមន្ត្រី Mustafa al-Kadhimi បាន​ជួប​ប្រជុំ​ជាបន្ទាន់​ជាមួយ​រដ្ឋមន្ត្រី​ជាន់ខ្ពស់ ​និង​បាន​បញ្ជា​ឲ្យ​ផ្អាក និង​ចាប់ខ្លួន​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ និង​ការពារ​ស៊ីវិល​នៅ​ក្នុង​ទីក្រុង​ Nassiriya​។​ដោយ​ត្រូវ​បាន​បំផ្លាញ​រួច​ទៅ​ហើយ​ដោយសារ​សង្គ្រាម និង​ទណ្ឌកម្ម ប្រព័ន្ធ​សុខាភិបាល​នៅ​អ៊ីរ៉ាក់​បាន​តស៊ូ​ដើម្បី​ដោះស្រាយ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ១៧.៥៩២​នាក់​ និង​ឆ្លង​ជាង ១​លាន​ ៤សែន​នាក់​។​ ​អ្នក​យក​សារព័ត៌មាន Reuters បាន​និយាយ​ថា ក្រុម​សាច់ញាតិ​ដែល​ពោរពេញ​ដោយ​កំហឹង​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​មន្ទីរពេទ្យ និង​ប៉ះទង្គិច​ជាមួយ​នគរបាល ​ដោយ​បាន​ដុត​បំផ្លាញ​រថយន្ត​នគរបាល​ចំនួន ​២​គ្រឿង៕ អត្ថបទ៖ សុខមាន

ជប៉ុន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​​ AstraZeneca ចំនួន ១​លាន​ដូស​ដល់​កម្ពុជា​

2021/07/13 10:49:10 am        294
ភ្នំពេញ៖ អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ១​លាន​ដូស​មក​ដល់​កម្ពុជា​ដោយ​ផ្អែក​លើ​ស្ថានភាព​កូវីដ-១៩​នា​ពេល​បច្ចុប្បន្ន។អគ្គរាជ​ទូត​ជប៉ុន​រូប​នេះ បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​នេះ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​ជប៉ុនសម្រេច​ផ្ដល់​ជា​ជំនួយ​មក​កម្ពុជា​នេះ គឺ​ជា​វ៉ាក់សាំង AstraZeneca ដែល​នឹង​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​ការ​បែង​ចែក​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភព​លោក។លោក មិកាមិ ម៉ាស៊ីហ៊ីរ៉ូ និយាយនៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ជំនួយ​នេះ​នឹង​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ក៏​ដូចជា​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា»។ស្ថានទូត​ជប៉ុន​បញ្ជាក់​ផង​ដែរ​ថា ជប៉ុន​បាន​ផ្ដល់​ជំនួយ​ផ្សេងៗមាន​តម្លៃ​ជាង ៥០​លាន​ដុល្លារ​មក​ដល់​កម្ពុជា​រួច​ហើយ ដូចជាការ​បរិក្ខា​ពេទ្យ ការ​កែលម្អ​មន្ទីរ​ពេទ្យ ការ​គាំ​ទ្រ​ដល់​គម្រោង​របស់​អង្គការ​នានា​សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​តាម​ព្រំដែន និង​បរិក្ខា​សម្រាប់​ដឹក​ជញ្ជូន និង​រក្សា​ទុក​វ៉ាក់សាំង។ស្ថានទូត​ជប៉ុន បាន​ឱ្យ​ដឹង​ទៀត​ថា ជប៉ុន​ក៏​បាន​ផ្ដល់​កម្ចី​ទំហំ ២២៧​លាន​ដុល្លារ​ដល់​កម្ពុជា​ផង​ដែរ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ប្រជាជន​រង​ផល​ប៉ះ​ពាល់​ដោយសារ​កូវីដ-១៩ និង​សម្រាប់​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល៕

វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta រាតត្បាត​ពាសពេញ​ទ្វីប​អឺរ៉ុប ​ខណៈ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​

2021/07/13 09:39:11 am        478
​អឺរ៉ុប៖ រលក​មួយ​ផ្សេងទៀត​នៃ​ការ​ឆ្លង​ជំងឺ COVID-19 ដែល​ភាគច្រើន​ត្រូវ​បាន​បង្កឡើង​ដោយ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​ឆ្លង​រាតត្បាត​ទូទាំង​ទ្វីប​អឺរ៉ុប បន្ទាប់ពី​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត និង​ការ​បន្ត​ដំណើរ​ឆ្លងកាត់​ព្រំដែន​។​​ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ដែល​មិន​មាន​សញ្ញា​គួរ​ឱ្យ​ព្រួយបារម្ភ បាន​សម្រេចចិត្ត​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​បន្ថែម​ទៀត ប្រទេស​ជាច្រើន​បាន​រឹត​បន្តឹង​វិធានការ​អនាម័យ​ ចំពោះ​ការ​ខកចិត្ត​របស់​ហ្វូង​មនុស្ស​ដែល​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក ខណៈ​ក្រុម​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​អ្វី​ផ្សេង​ទៀត​ ទោះបីជា​ពួកគេ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ក៏ដោយ​។ ដោយ​ត្រូវ​បាន​ធានា​ដោយ​ការ​ចាក់​វ៉ាក់សាំង​ច្រើន មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​កាន់តែ​តិច​ជាង​មុន និង​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​ចាប់​តាំង​ពី​ចុង​និ​ទាឃ​រដូវ​ថ្មីៗ​នេះ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ជាច្រើន​បាន​ប្រកាស​បន្ធូរបន្ថយ​ការ​រឹតត្បិត ​ដែល​ត្រូវ​បាន​ណែនាំដើម្បី​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19។​ការសម្រេចចិត្ត​បែបនេះ​ត្រូវ​បាន​អបអរសាទរ ​ដោយ​ឧស្សាហកម្ម​ទេសចរណ៍​ និង​បដិសណ្ឋារ​កិច្ច​ដែល​បាន​បង្កើត​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះថា #OpenUpToEurope ខណៈ​រដូវ​ក្តៅ​បាន​ចាប់ផ្ដើម​។​ លោក​វេជ្ជបណ្ឌិត Hans Kluge នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​កាលពី​សប្ដាហ៍​មុន​ចំនួន​ករណី​ឆ្លង​បាន​កើន​ឡើង ១០% ដោយសារ​ការ​កើន​ឡើង​នៃ​ការ​លាយ​បញ្ចូល​គ្នា ការ​ធ្វើ​ដំណើរ ការ​ជួប​ជុំ និង​ការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​សង្គម​៕អត្ថបទ៖ សុខមាន

ឥណ្ឌូនេស៊ី​ប្រឈម​វិបត្តិ​កង្វះ​អុកស៊ីសែន​ និង​អំពាវនាវ​រក​ជំនួយ​បរទេស ខណៈ​អ្នក​ស្លាប់​ និង​ឆ្លង ​COVID-19​ ឡើង​ខ្ពស់​

2021/07/12 01:40:54 pm        416
​ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​៤ នៅ​លើ​ពិភព​លោក បច្ចុប្បន្ន​កំពុង​កង្វះ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ ​Covid-19​ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។​នេះ​គឺជា​ស្ថានភាព​ប្រែប្រួល​ខ្លាំង​ដូច​កាលពី ២​ខែ​មុន​ក្នុង​ខែ​ឧសភា ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ដល់​ប្រទេស​ឥណ្ឌា​ នៅ​ពេល​ដែល​ប្រទេស​នេះ​រង​ការវាយប្រហារ​យ៉ាង​ខ្លាំង ​ពី​ជំងឺ​រាតត្បាត​សកល​រលក​ទី​២។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្គត់ផ្គង់​ស៊ីឡាំង​អុកស៊ីសែន​ប្រមាណ ៣.៤០០ស៊ីឡាំង​ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ទៅ​ប្រទេស​ឥណ្ឌា​។ មន្ត្រី​មន្ទីរពេទ្យ​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​អ្នកជំងឺ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៣៣​នាក់​បាន​ស្លាប់​បន្ទាប់ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​លើ​កោះ​ជ្វា​ដ៏​សំខាន់​ របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​អស់​អុកស៊ីសែន​រាវ​ ស្រប​ពេល​ករណី​ឆ្លង COVID-19 ហក់​ឡើង​ខ្ពស់​ទូទាំង​ប្រទេស។​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​ជាច្រើន ​រួមមាន​ប្រទេសចិន សិង្ហបូរី អូស្ត្រាលី ដើម្បី​ជួយ​ដោះស្រាយ​កង្វះ​អុកស៊ីសែន​។​ ការ​ដឹកជញ្ជូន​ស៊ីឡាំង​អុកស៊ីសែន​ជាង ១.០០០​ស៊ីឡាំង ម៉ាស៊ីន​ផលិត​អុកស៊ីសែន និង​ឧបករណ៍​សុខភាព​ផ្សេងទៀត​ បាន​ទៅដល់​ពី​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់​មក​ទៀត​មាន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម​ចំនួន ១.០០០​គ្រឿង​ផ្សេងទៀត​មកពី​ប្រទេស​អូស្ត្រាលី។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ​២,៥២៧,២០៣​នាក់ និង​ស្លាប់​ ៦៦,៤៦៤​នាក់៕អត្ថបទ៖ សុខមាន

ការ​ស្វែង​រក​ក្នុង​អគារ​ខុន​ដូ​បាក់​រ​លំនៅ​រដ្ឋ Florida នឹង​ប្រើ​ពេល​ច្រើន​សប្ដាហ៍​ទៀត ​ខណៈ​អ្នក​ស្លាប់​កើន​ដល់​ ៩០​នាក់​

2021/07/12 02:22:19 am        402
​អាមេរិក៖ ក្រុម​អាជ្ញាធរ​ដែល​កំពុង​ស្វែងរក​ជនរងគ្រោះ​ ពី​ការ​ដួល​រលំ​ដ៏​សោកនាដកម្ម​នៅ​ក្នុង​រដ្ឋ Florida បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ពួកគេ​សង្ឃឹម​ថា​នឹង​បញ្ចប់​ការងារ​យ៉ាង​យកចិត្តទុកដាក់​របស់​ពួកគេ​ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ ស្រប​ពេល​ក្រុម​ឆ្លើយតប​ដំបូង​មកពី​អ៊ីស្រាអែល​បាន​ចាក​ចេញពី​កន្លែង​កើត​ហេតុ​។​​អភិបាលក្រុង​ លោកស្រី Daniella Levine Cava បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់ ៩០​នាក់​ឥឡូវ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ការ​បាក់​រលំ​អគារ Champlain Towers South កម្ពស់ ១២​ជាន់​កាលពី​ខែ​មុន​បាន​កើន​ឡើង​ពី ៨៦​នាក់​មួយ​ថ្ងៃមុន​។ ក្នុង​នោះ​មាន​សាកសព​ចំនួន ៧១​នាក់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ​ហើយ​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​គេ​ជូនដំណឹង​។ មនុស្ស​ប្រហែល ៣១​នាក់​នៅតែ​បន្ត​ចុះបញ្ជី​ជា​អ្នក​បាត់​ខ្លួន​។​ ស្នងការ​នគរបាល​តំបន់​មៃ​អា​មី​និយាយ​ថា កុមារ​ចំនួន ​៣​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ទាំងនោះ​។​​លោកស្រី​បាន​និយាយ​ថា ក្រុម​អ្នក​សង្គ្រោះ​នៅតែ​បន្ត​ស្វែងរក​ក្នុង​គំនរ​ថ្ម តាម​ស្រទាប់​ជាន់​នីមួយៗដើម្បី​ស្វែងរក​សាកសព​។ ការស្វែងរក​ទាំង​គ្មាន​សង្ឃឹម​ថា​នឹង​រក​ឃើញ​អ្នក​នៅ​មាន​ជីវិត បាន​ជីក​កាយ​គំនរ​កម្ទេច​បេតុង និង​កម្ទេចកំទី​ផ្សេងៗ​ជាង ៦​លាន​ ៤​សែន​គីឡូក្រាម​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​មាន​កំណត់​ត្រា​ករណី​ឆ្លង​ជំងឺ COVID-19 ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​មួយ​ផ្សេង​ទៀត​

2021/07/11 02:37:15 pm        34
រុស្ស៊ី៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បាន​ឈាន​ដល់​កំណត់ត្រា​ប្រចាំ​ថ្ងៃ​មួយ​ផ្សេងទៀត ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ថា​ មាន​អ្នក​ស្លាប់​ចំនួន​ ៧៥២​នាក់ ស្រប​ពេល​ករណី​ឆ្លង​នៅតែ​បន្ត​ហក់​ឡើង​ខ្ពស់​។​ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា ​របស់​ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៥​,០៨២​នាក់ ចំនួន​សរុប​នៃ​ការ​ឆ្លង​វីរុស​ដែល​បាន​បញ្ជាក់​បាន​កើន​ឡើង​ពី​ប្រហែល ៩.០០០​នាក់​នៅ​ដើមខែ​មិថុនា​ដល់​ជាង ២៣.០០០​នាក់​នៅ​ដើមខែ​កក្កដា​នេះ​។​ ក្រុម​មន្ត្រី​បាន​សន្មត​ថា ​មានការ​កើន​ឡើង​ជា​លំដាប់​នៃ​ការ​ឆ្លង​ និង​ការ​កើន​ឡើង​នៃ​មរណភាព ​គឺ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta​។ ទោះបីជា​មានការ​កើន​ឡើង​ក៏ដោយ ក៏​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ​មិន​មាន​ផែន​ការ​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​ផ្សេងទៀត​ទេ​។​ប្រទេស​រុស្ស៊ី​ធ្លាប់​បាន​បិទ​ខ្ទប់​ទូទាំង​ប្រទេស​កាលពី​និទាឃរដូវ​ឆ្នាំ​២០២០ ដែល​មាន​រយៈពេល ៦​សប្តាហ៍ ​ហើយ​រដ្ឋាភិបាល​បាន​ប្រឆាំង​នឹង​វិធាន​ការ​បិទ​ខ្ទប់​មួយ​ផ្សេងទៀត ​ដើម្បី​ចៀសវាង​ការ​ប៉ះ​ពាល់​សេដ្ឋកិច្ច​។​ ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ របស់​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា ​មាន​អ្នក​ឆ្លង​វីរុស​នេះ​ជាង ​៥​លាន ៧​សែន​នាក់ ​ហើយ​មាន​អ្នក​ស្លាប់​សរុប​ចំនួន ១៤២.២៥៣​នាក់​ដោយសារ​ជំងឺ​រាតត្បាត​សកល​នេះ​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ខុន​ដូ​នៅ​រដ្ឋ Florida ឡើង​ដល់​ ៨៦​នាក់​

2021/07/11 02:21:08 pm        32
​អាមេរិក៖ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​ដួល​រលំ​អគា​រ​ខុន​ដូ​មួយ ​នៅ​តំបន់​ម៉ៃ​អា​មី​បាន​កើន​ឡើង​ដល់ ៨៦នាក់​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​បុគ្គលិក​សង្គ្រោះ​បាន​ទាញ​យក​សាកសព​ចំនួន ១៤​នាក់​បន្ថែម​ទៀត​ពី​កម្ទេច​អគារ​បែកបាក់ ហើយ​បាន​និយាយ​ថា ​ពួកគេ​បាន​កាយ​គំនរ​កម្ទេចកំទី​ស្ទើរ​រាប​ដល់​ដី​។ ​អភិបាលក្រុង​លោកស្រី Daniella Levine Cava បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ មនុស្ស ៦១​នាក់​នៅតែ​បាត់​ខ្លួន និង​ត្រូវ​គេ​បារម្ភ​ថា​ស្លាប់​នៅ​ក្នុង​គំនរ​បាក់បែក​បេតុង និង​ដែកថែប​នៃ​អគារ​ជាប់មាត់​សមុទ្រ​កម្ពស់ ​១២ជាន់​នៅតំបន់​ Surfside។ ក្រុម​អ្នក​សង្គ្រោះ​កំពុង​ធ្វើការ​ប្រហែល​ម៉ោង ១៦​ថ្ងៃ​ដែល​បាន​កាត់បន្ថយ​ទំហំ​គំនរ​បាក់បែក​ពី ៤ ទៅ ៥​ជាន់​ជិត​ដល់​ជាន់​ផ្ទាល់​ដី​។​ ក្រុម​អ្នកស៊ើប​អង្កេត​ពុំ​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ​ពី​មូលហេតុ​នាំ​ឲ្យ​អគារ Champlain Towers South បាក់​រ​លំដោយ​គ្មាន​ការព្រមាន​ជាមុន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធបន្តឆន្ទៈ និងការប្តេជ្ញារួមគ្នា ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា
07/07/2026 07:07 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
07/07/2026 07:07 PM
ប្រធានាធិបតីទួរគី លោក​ Erdogan ស្វាគមន៍លោក Trump នៅទីក្រុង Ankara
07/07/2026 07:07 PM
វិមានក្រឹមឡាំង បញ្ជាក់​ថា រុស្ស៊ី «តាមដានយ៉ាងដិតដល់» ចំពោះ​កិច្ចប្រជុំកំពូលរបស់​ណាតូ
07/07/2026 07:07 PM
បំណាក់​ដី នៅភាគពាយ័ព្យចិន បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង ១២នាក់ទៀតនៅតែ​ជាប់ខ្លួន
07/07/2026 07:07 PM
អ៊ីស្រាអែល និងលីបង់ នឹងធ្វើកិច្ចចរចា នៅអ៊ីតាលី នាពាក់កណ្តាលខែកក្កដា
07/07/2026 07:07 PM
WHO៖ អឺរ៉ុបអាចប្រឈមនឹង «សប្តាហ៍មាន​អ្នកស្លាប់​បន្ថែម​» ខណៈរលកកំដៅថ្មីកាន់​តែ​ក្ដៅ​ខ្លាំង​ឡើង​ៗ​
07/07/2026 06:07 PM
ទិន្នន័យ បង្ហាញថា អ៊ុយក្រែនកំពុងពិបាកស្ទាក់ចាប់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី​​
07/07/2026 06:07 PM
អាជ្ញាធរ​ជាន់ខ្ពស់៖ ការ​ត្រៀម​របស់​តៃវ៉ាន់ ដើម្បីប្រឈមនឹង​ការវាយក្រសោប​របស់ចិន មិនមែនជា​ការបង្ក​ហេតុ​ទេ
07/07/2026 06:07 PM
ទីភ្នាក់ងារ៖ សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបអំពីការផលិតមីស៊ីលរួមគ្នា
07/07/2026 06:07 PM