សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​៨៨៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ២៧​នាក់​​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ

2021/07/16 05:09:52 am        293
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ ៨៨៩​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​មនុស្ស ២៧​នាក់​ទៀត បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដែល​ប្រកាស​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​រក​ឃើញ​លើ​មនុស្ស ៦៨២​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង​លើ​មនុស្ស ២០៧​នាក់​ផ្សេង​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​កូវីដ-១៩​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រក​ឃើញ​លើ​មនុស្ស​រហូត​ដល់ ៦៥ ៥០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។ក្រសួង​សុខាភិបាល ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ២៧​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​តួលេខ​អ្នក​​ស្លាប់​កើន​ឡើង​ដល់​ទៅ ១ ០៥២​នាក់​ហើយ នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ជាង ៤​ខែ​ប៉ុណ្ណោះ​ គិត​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​ប្រកាស​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។ប៉ុន្តែ តួលេខ​កត់ត្រា​ដោយ​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​ដល់​ទៅ ៥៧ ០២៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំងអ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៨៤៩​នាក់​ទៀត ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ឥណ្ឌូនេស៊ី​ត្រៀម​សម្រាប់​សេណា​រី​យ៉ូ​ករណី​ឆ្លង​ខ្លាំង​បំផុត ខណៈ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​កាន់តែ​ធ្ងន់ធ្ងរ​

2021/07/16 11:56:54 am        393
​ឥណ្ឌូនេស៊ី​៖ រដ្ឋមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ឥណ្ឌូណេស៊ី​ឥឡូវ​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​សេណា​រី​យ៉ូ​ ការ​ឆ្លង​រាលដាល​នៃ​ករណី​ឆ្លង​ដ៏​ធ្ងន់ធ្ងរ​បំផុត។ ដោយ​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​កំពុង​ត្រៀម​សម្រាប់​ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ខណៈ​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​រាលដាល​កាន់​តែ​ខ្លាំង​ឡើង​ៗ​។​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​៤ ​នៅ​លើ​ពិភពលោក​កំពុង​ពុះពារ​ដើម្បី​បន្ថយ​ការ​ឆ្លង COVID-19 សូម្បីតែ​បន្ទាប់ពី​បាន​ដាក់​បម្រាម​តឹងរ៉ឹង​បំផុត​ក៏ដោយ ខណៈ​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំងបង្ការ​វីរុស​មាន​កម្រិត​ទាប​ដែល​ទើប​តែ​មាន ៥,៨​% នៃ​ប្រជាជន​ចំនួន ២៧០​លាន​នាក់​​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​។​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​កត់ត្រា​ករណី​ថ្មី​ចំនួន ៥៦,៧៥​៧​​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​លើស​ចំនួន​សរុប​នៃ​ការ​ឆ្លង​ប្រចាំថ្ងៃ​របស់​ប្រទេស​ឥណ្ឌា ​ដែល​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ខែ​ឧសភា ​មាន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ជាង ៤០​ម៉ឺន​នាក់​។​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២​,៧២៦,៨០៣​នាក់ និង​ស្លាប់​ចំនួន ៧០,១៩២​នាក់​។​ លោក Dicky Budiman អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​នៅ​សាកល​វិទ្យាល័យ Griffith University របស់​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា វា​ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​និយាយ​ថា​ ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ចំណុច​កណ្ដាលនៃ​ការ​ឆ្លង​វីរុស​រាតត្បាត​សកល​នៅ​ទ្វីប​អាស៊ី​៕អត្ថបទ៖ សុខមាន

WHO ជំរុញ​ចិន​ឲ្យ​ធ្វើ​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ការ​ស៊ើបអង្កេត​ប្រភព​ដើម​វីរុស​កូ​រ៉ូ​ណា​

2021/07/16 11:01:50 am        491
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ដំណាក់កាល​ទី​២ នៃ​ការ​ស៊ើប​អង្កេត​ទៅលើ​ប្រភព​ដើម​នៃ​វីរុស Covid-19។​​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​អំពាវនាវ​ឱ្យ​មានការ​ការ​គិតគូរ និង​តម្លាភាព​បន្ថែម​ទៀត​។ ដំណាក់កាល​ដំបូង​នៃ​ការស៊ើបអង្កេត​ របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​បញ្ចប់​កាលពី​ខែ​កុម្ភៈ​។​ ដំណាក់កាល​នោះ​បាន​សន្និដ្ឋាន​ថា ​វា​មិន​ទំនង​សម​ហេតុ​ផល​ណាស់ណា​ទេ ដែល​ថា​វីរុស​នេះ​បាន​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង​អ៊ូ​ហាន​ប្រទេស​ចិន ហើយ​ប្រហែលជា​វា​មាន​ប្រភព​ដើម​ចេញពី​សត្វ​ប្រចៀវ​។​​ថ្លែង​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា ​អង្គការ​សុខភាព​ពិភពលោក​ត្រូវការ​ការ​ចូល​មើល​ទិន្នន័យ ​អ្នកជំងឺ​ដ៏​កម្រ​កាលពី​កន្លងទៅ​ពីមុន និង​ការ​ចាប់ផ្ដើម​នៃ​ជំងឺ​រាតត្បាត​នៅ​ពេល​នេះ​។​ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​ពុំបាន​ចែក​រំលែក​ទិន្នន័យ​នេះ​ ជាមួយ​ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក​ទេ​ អំឡុង​ការស៊ើបអង្កេត​ដំបូង​៕អត្ថបទ៖ សុខមាន

ទឹកជំនន់​សម្លាប់​មនុស្ស​ ៧០​នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ និង​បែលហ្ស៊ិក​

2021/07/16 03:09:50 am        407
​អាល្លឺម៉ង់៖ មនុស្ស​យ៉ាងហោចណាស់ ៧០​នាក់​បាន​ស្លាប់​នៅ​ប្រទេស​អាល្លឺម៉ង់ ​និង​បែលហ្ស៊ិក ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​ទឹកទន្លេ​នានា​ហក់​ឡើង​ខ្ពស់​ប្រៀប​ច្រាំង​។​ភាគច្រើន​នៃ​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​យ៉ាងហោចណាស់ ១១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​ ដោយ​មាន​របាយការណ៍​ថា​នៅ​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​បាត់​ខ្លួន​។​ រដ្ឋ​របស់​ប្រទេស​អាល្លឺម៉ង់​ដូចជារដ្ឋ Rhineland-Palatinate និង រដ្ឋ North Rhine-Westphalia រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ ប៉ុន្តែ​ប្រទេស​ហូ​ឡង់​ក៏​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​បាន​គេ​ព្យាករណ៍​នៅ​ទូទាំង​តំបន់​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​មន្ត្រី​មូលដ្ឋាន​បាន​ដាក់​ការ​ស្តី​បន្ទោស​លើ​ការ​បម្រែបម្រួល​អាកាសធាតុ​។​ សមាជិក​ប្រមាណ ១៥.០០០​នាក់​មកពី​អង្គភាព​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​អាល្លឺម៉ង់ នគរបាល និង​កងទ័ព​បាន​ប្រចាំការ​នៅ​ក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​៕អត្ថបទ៖ សុខមាន

ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​ជាច្រើន​របស់​ឥណ្ឌូនេស៊ី ខណៈ​វីរុស Delta ឆ្លង​រាតត្បាត​ពេញ​កោះ​ជ្វា

2021/07/15 12:21:21 pm        608
ឥណ្ឌូនេស៊ី៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ការ​ព្រួយ​បារម្ភ​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជុំវិញ​សមត្ថភាព​នៃ​តំបន់​របស់​ខ្លួន​ ក្នុង​ការ​ទប់ទល់​នឹង​ក​រ​ណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដែល​កំពុង​ហក់​ឡើង​ខ្ពស់ ខណៈ​ការ​ឆ្លង​ដ៏​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta រាតត្បាត​យ៉ាង​លឿន​នៅ​ទូទាំង​ប្រជុំ​កោះធំ​បំផុត​ក្នុង​ពិភពលោក​។​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​កាត់បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​វីរុស COVID-19 ដែល​មាន​ការ​ឆ្លង​ប្រចាំថ្ងៃ​កើន​ឡើង​ខ្ពស់​បំផុត​ដល់​ទៅ ៥៤​,៥១៧​​នាក់​កាលពី​ថ្ងៃ​ពុធ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុបមាន​ជាង ២​លាន ៦៧​ម៉ឺន​នាក់​។​ ដោយមាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ជា​លើកដំបូង​កាលពី​ថ្ងៃ​ពុធ បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​ក្លាយ​ជា​តំបន់​ឆ្លង​វីរុស​នេះ​ ខ្លាំង​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ទិន្នន័យ​ពី​ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ប្រឆាំង​ជំងឺ COVID-19 បាន​បង្ហាញ​ថា​ មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៩៩១​នាក់ ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៦៩​,២១០​នាក់​។ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង ​និង​ស្លាប់ដោយ​សារ​វីរុស​កូ​រ៉ូ​ណា​ខ្ពស់​បំផុត ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​លោក Budi Gunadi Sadikin បាន​និយាយ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ចំនួន ១១ នៅ​ខាងក្រៅ​កោះ​ជ្វាដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​ របស់​ប្រទេស​ឥណ្ឌូនេស៊ី​៕អត្ថបទ៖ សុខមាន

WHO ​ព្រមាន​ពី​ហា​នី​ភ័យ​ដ៏​មហន្តរាយ​នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស COVID-19 នៅ​មជ្ឈិមបូព៌ា​

2021/07/15 10:26:03 am        304
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​ជាច្រើន​នៅ​មជ្ឈិមបូព៌ា អាច​មាន​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​សារ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta និង​ការ​ចាក់​វ៉ាក់សាំង​នៅ​មាន​កម្រិត​ទាប​។​​បន្ទាប់ពី​មានការ​ធ្លាក់​ចុះ​ករណី​ឆ្លង និង​ការ​ស្លាប់​នៅ​ក្នុង​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ​របស់​អង្គការ​សុខភាព​ពិភពលោក​អស់​រយៈពេល ៨​សប្ដាហ៍ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ នៅ​ក្នុង​ករណី​ឆ្លង​នៅ​ប្រទេស​លី​ប៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​ទុយ​នី​ស៊ី ដោយមាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ការ​ឡើង​ខ្ពស់​នេះ​ក៏​នឹង​មាន​នៅ​ប្រទេស​លី​បង់ និង​ម៉ា​រ៉ុ​ក​ផង​ដែរ។​នៅ​សប្ដាហ៍​ក្រោយ​បណ្ដា​ប្រទេស​នៅ​ទូទាំង​តំបន់​នឹង​ប្រារព្ធ​ពិធី​ឈប់សម្រាក Eid al-Adha របស់​អ៊ីស្លាម​សាសនិក ដែល​ជា​ប្រពៃណី​រួមបញ្ចូល​ទាំង​ការ​ជួប​ជុំ​គ្នា​ខាង​សាសនា និង​សង្គម​ជាទី​ដែល​ការ​ឆ្លង​អាច​រីក​រាលដាល​បាន​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​កង្វះ​ការ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សុខភាព​សាធារ​ណៈ​ ​និង​សង្គម និង​ការ​សប្បាយ​ភ្លេចខ្លួន​របស់​សហគមន៍​ ក៏ដូចជា​អត្រា​ចាក់​វ៉ាក់សាំង​ទាប និង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​៕ អត្ថបទ៖ សុខមាន

ជន​ស៊ីវិល ​៤​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​ទីក្រុង​កា​ប៊ុល​

2021/07/14 04:58:31 am        387
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅ​រដ្ឋធានី​កា​ប៊ុល​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤​នាក់​ និង ១១​នាក់​ផ្សេងទៀត​រង​របួស​។​ ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ពេល​រសៀលក្នុង​តំបន់ Jadayi Maiwand នៃ​ទីក្រុង​នេះ​។​​គ្មាន​នរណា​ម្នាក់​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ ​ចំពោះ​ការវាយប្រហារ​នៅ​ទីក្រុង​កា​ប៊ុល​ទេ ​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នគរបាល​ក្រុង​កា​ប៊ុល ​បាន​ស្តី​បន្ទោស​ពួក​តា​លី​បង់​ចំពោះ​ការវាយប្រហារ​នេះ​។ ថ្មីៗ​នេះ​ការ​វាយ​ប្រហារ​ភាគច្រើន​នៅ​ក្នុង​ទីក្រុង​កា​ប៊ុល ​ត្រូវ​បាន​អះអាង​ដោយ​ពួក​សម្ព័ន្ធមិត្ត​រដ្ឋ​អ៊ីស្លាម​ ដែល​កំពុង​ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ អ្នកនាំពាក្យ​នគរបាល​រូប​នេះ​បាន​និយាយ​ថា នគរបាល​បាន​បើក​ការ​ស៊ើបអង្កេត ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ហើយ​។​ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ​ពួក​តា​លី​បង់បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ពួកគេ ​ប្រឆាំង​នឹង​ស្រុក​សំខាន់ និង​បាន​កាន់កាប់​ស្រុក​យុទ្ធសាស្ត្រ​ជា​ច្រើន​ ជាពិសេស​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ីរ៉ង់ អូ​បេ​គី​ស្ថាន និង​តា​ហ្ស៊ី​គី​ស្ថាន​៕អត្ថបទ៖ សុខមាន

ពួក​តា​លី​បង់​ប្រហារ​ជីវិត​កង​កុម្ម៉ង់ដូ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ២២​នាក់​ក្រោយ​ព្យាយាម​ចុះចូល​

2021/07/14 04:18:53 am        1247
​អាហ្វហ្គានីស្ថាន៖ យោង​តាម​របាយការណ៍​របស់​ទូរទស្សន៍ CNN អ្នក​ប្រយុទ្ធ​តា​លី​បង់​បាន​សម្លាប់​កង​កុម្ម៉ង់ដូ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ២២​នាក់​។ មាន​វីដេអូ​ជាច្រើន​ដែល​ទំនងជា​ឧបទ្ទវ​ហេតុនេះ​បាន​លេច​ធ្លាយ​។​នៅ​ក្នុង​វីដេអូ​ច្បាស់​មួយ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​គ្រប់គ្រង​នោះ​ កង​កុម្ម៉ង់ដូ​ជាច្រើន​អ្នក​នៃ​អង្គ​ភាព​កងកម្លាំង​ពិសេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​សុំ​ឱ្យ​ចុះចូល ​មុន​ពេល​ពួកគេ​ត្រូវ​បាន​បាញ់សម្លាប់ ​ស្រប​ពេល​ដែល​មាន​ការ​ស្រែក​យំ​ប្រើ​ពាក្យ​ថា 'Allahu Akbar'។​ ការ​សម្លាប់​នេះ​ត្រូវ​បាន​ធ្វើឡើង​កាល​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នៅ​ទីប្រជុំជន Dawlat Abad ខេត្ត Faryab ដែល​នៅ​ជិត​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ប្រទេស​ទួ​គ​មិន​នី​ស្ថាន​។ របាយការណ៍​របស់ CNN បាន​និយាយ​ថា ​ខ្លួន​បាន​ទទួល ​និង​ផ្ទៀងផ្ទាត់​វីដេអូ​មួយ​ចំនួន​នៃ​ឧបទ្ទវហេតុ​នេះ ហើយ​ក៏បាន​និយាយ​ជាមួយ​សាក្សី​ឃើញ​ហេតុការណ៍​នេះ​ផង​ដែរ​។​កាកបាទក្រហម​ក៏បាន​បញ្ជាក់​ដែរ​ថា ​សាកសព​កង​កុម្ម៉ង់ដូ​ចំនួន ២២នាក់​ត្រូវ​បាន​គេ​រក​ឃើញ​។​ ​សាក្សី​បាន​និយាយ​ថា ​កង​កុម្ម៉ង់ដូ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះចូល​នៅ​ពេល​ពួកគេ​អស់​អាវុធ បន្ទាប់ពី​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​យុទ្ធ​ជនតា​លី​បង់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី​កាន់កាប់​ទីប្រជុំ​ជន​នេះ​៕អត្ថបទ៖ សុខមាន

ករណី​ឆ្លង​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក​ហក់​ឡើង​ខ្ពស់​ជាថ្មី​

2021/07/14 09:58:55 am        687
​អាមេរិក៖ ខ្សែ​កោង​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក​កំពុង​ហក់​ឡើងជា​ថ្មី​ បន្ទាប់ពី​ការ​ធ្លាក់​ចុះ​ជា​ច្រើន​ខែ​ដោយ​ចំនួន​ករណី​ឆ្លង​ថ្មី ​ក្នុង​មួយថ្ងៃ​កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​ជាង ៣​សប្តាហ៍​កន្លងមក​បង្ក​ឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស អត្រា​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ និង​ការ​ប្រមូល​ផ្តុំ​អំឡុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៤ ខែ​កក្កដា​។​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បាន​ឱ្យ​ដឹង​ថា ​ការ​ឆ្លង​ដែល​បាន​បញ្ជាក់​បាន​កើន​ឡើងជា​មធ្យម​ប្រហែល ២៣.៦០០​ក្នុង​មួយថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ (១២ កក​ក្កដា​) កើន​ឡើង​ពីចំនួន ​១១.៣០០​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា​កន្លងទៅ​។ ហើយ​ការ​កើន​ឡើង​នេះ​មាននៅ​គ្រប់​រដ្ឋ​ទាំង​អស់ លើកលែងតែ​រដ្ឋ​ពីរ​ប៉ុណ្ណោះ​គឺ​រដ្ឋ Maine និង South Dakota ដែល​បាន​រាយការណ៍​ថា ​ចំនួន​ករណី​ឆ្លង​បាន​កើន​ឡើង​ក្នុង​រយៈពេល​ ២​សប្ដាហ៍​កន្លង​មក​នេះ​។​នៅ​ទូទាំង​ប្រទេស ៥៥,៦% ​នៃ​ជនជាតិ​អាមេរិក​ទាំងអស់​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 យ៉ាង​ហោចណាស់​មួយ​ដូ​ស នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក។ រដ្ឋ​ចំនួន ៥ ដែល​មាន​ករណី​ឆ្លង​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល ២​សប្តាហ៍​សុទ្ធ​តែ​ជា​រដ្ឋ​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប ដូចជារដ្ឋ Missouri ៤៥,៩%, រដ្ឋ Arkansas ៤៣%, រដ្ឋ Nevada ៥០,៩%, រដ្ឋ Louisiana មាន​ ៣៩,២% និង រដ្ឋ Utah មាន ៤៩,៥%​៕អត្ថបទ៖ សុខមាន

WHO៖​ ប្រទេស​មួយ​ចំនួន​មិន​គួរ​បញ្ជា​ទិញ​វ៉ាក់សាំង​ COVID-19 ដូ​ស​បន្ថែម​ទេ ខណៈ​ប្រទេស​ដទៃ​ទៀត​នៅ​ត្រូវការ​វ៉ាក់សាំង​នៅ​ឡើយ​

2021/07/13 02:24:33 pm        763
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​បណ្ដា​ប្រទេស​អ្នកមាន​មិន​គួរ​បញ្ជា​ទិញ​ដូ​ស​បន្ថែម​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 សម្រាប់​ចាក់​ជូន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ទៅ​ហើយ​នោះ​ទេ ខណៈ​ដែល​ប្រទេស​ផ្សេងទៀត​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 នៅឡើយ​។​​លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ការស្លាប់​ត្រូវ​បាន​កើន​ឡើង​ជាថ្មី​ម្តង​ទៀត​ពី​ជំងឺ​រាតត្បាត​សកល COVID-19 វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង និង​ប្រទេស​ជាច្រើន​ដែល​នៅ​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ដើម្បី​ការពារ​បុគ្គលិក​សុខភាព​របស់​ពួកគេ​នៅឡើយ​។​ លោក Tedros បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក​ក្នុង​ចំនួន​ដ៏​ច្រើន ដែល​ជំរុញ​ឲ្យ​ការ​ឆ្លង ​និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 កើន​ឡើង​ខ្ពស់​ថ្មី​ទៀត ដោយ​គូស​បញ្ជាក់​ថា ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ពេលនេះ​បាន​រាលដាល​ទៅដល់​ ១០៤​ប្រទេស ​និង​ដែនដី​។​​លោក Tedros បាន​និយាយ​ថា គម្លាត​ជាស​កល​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 គឺ​មិន​មាន​ភាពស្មើគ្នា និង​គ្មាន​សមធម៌​។ ប្រទេស ​និង​ដែនដី​មួយ​ចំនួន​ពិតជា​កំពុង​បញ្ជា​ទិញ​ដូ​ស​វ៉ាក់សាំង​បន្ថែម​រាប់​លាន​ដូ​ស មុន​ពេល​ដែល​ប្រទេស​ផ្សេងទៀត​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ ដល់​បុគ្គលិក​សុខាភិបាល និង​អ្នក​ងាយ​រងគ្រោះ​បំផុត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និង EuroCham ពិភាក្សាលើការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ
07/06/2026 04:07 PM
ទីផ្សារផលិតផលខ្មែរ កំពុងរីកចម្រើន ដោយមានការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់
07/06/2026 04:07 PM
យុទ្ធនាការជំរឿនមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រីចាប់ផ្តើមព្រឹកនេះ ដោយមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ កំពុងធ្វើជីវមាត្រដោយផ្ទាល់
07/06/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់ពលរដ្ឋឱ្យបង្កើនការការពារជំងឺគ្រុនឈាម ខណៈជាង ៧ខែ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងដល់ជិត ១ពាន់ករណី
07/06/2026 03:07 PM
តេជោលីគ លើកទី៣ បង្ហាញភាពពិតប្រាកដ នៃសម្រស់បាល់ទះកម្ពុជា ខណៈបញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះពានដាច់
07/06/2026 03:07 PM
អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធខួប១៨ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
07/06/2026 03:07 PM
ត្រឹមឆមាសទី១ ឆ្នាំនេះ រោងចក្រជាងមួយពាន់កន្លែងក្នុងខេត្តស្វាយរៀង ផ្ដល់ការងារជាង១៦ម៉ឺននាក់
07/06/2026 03:07 PM
ក្រុមអាមេរិកមិនសម្រាកបុណ្យឯករាជ្រឡើយ ខណៈត្រៀមជួបប៊ែលហ្ស៊ិកវគ្គ ១៦ ក្រុម
07/06/2026 03:07 PM
ព្រឹទ្ធសភាហ្វីលីពីនបើកសវនាការចោទប្រកាន់ទម្លាក់​តំណែង​អនុប្រធានាធិបតី លោកស្រី Sara Duterte
07/06/2026 03:07 PM
តុលាការបារ៉ែនបើកសវនាការកាត់ទោសមនុស្ស ១៩នាក់ ដែលត្រូវបានចោទប្រកាន់ពីបទគាំទ្រអ៊ីរ៉ង់
07/06/2026 02:07 PM