សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

ម៉ាឡេស៊ី​កត់ត្រា​ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 ខ្ពស់​បំផុត​ ១៩៩​នាក់ ខណៈ​ករណី​ឆ្លង​ធ្លាក់​ចុះ​

2021/07/22 12:22:39 pm        729
​ម៉ាឡេស៊ី៖ យោង​តាម​អគ្គនាយក​ចាត់ការ​ទូទៅ​ផ្នែក​សុខភាព លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ Covid-19 របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ចុះ​បន្តិច​មក​ត្រឹម ១១.៩៨៥​នាក់​ពី​ចំនួន ១២.៣៦៦​នាក់​កាលពី​ម្សិលមិញ ខណៈ​ដែល​មាន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដល់​ទៅ ​១៩៩​នាក់​។​​មានការ​កើន​ឡើង​ចំនួន ៩៥១,៨៨៤​ករណី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​សកល​ចាប់ផ្ដើម​ផ្ទុះ​។​ រដ្ឋ Selangor នៅតែ​ជា​រដ្ឋ​ឆ​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​នៅ​ថ្ងៃ​នេះ​គឺ ៥.៥៥០​នាក់ ដែល​នាំ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​រដ្ឋ​កើន​ឡើង​ដល់​ទៅ ៣៣៧.៨៩៧​នាក់ដែល​ស្មើនឹង ៣៥.៥% នៃ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ទីក្រុង​កូឡាឡាំពួរ ក៏បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃវីរុស Covid-19 ចំនួន​បួន​ខ្ទង់​ផង​ដែរ​ដោយមាន​ចំនួន ១,១៧៤​នាក់ ដែល​នាំ​ឱ្យ​ការ​ឆ្លង​សរុប​នៅ​ក្នុង​ទីក្រុង​នេះ​ហក់​ឡើង​ដល់ ១០១.៩២៦​ករណី​។​​ចំនែក​នៅ​រដ្ឋ Kedah មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨០០​នាក់ បន្ទាប់មក​រដ្ឋ Negeri Sembilan ចំនួន​ ៧៤៥​នាក់, រដ្ឋ Johor ចំនួន​ ៦៤៤​នាក់, រដ្ឋ Pahang ចំនួន ៦០៣​នាក់, រដ្ឋ Sabah​ ចំនួន ៤៧៤​នាក់, រដ្ឋ Melaka ចំនួន ៤៥៣​នាក់, រដ្ឋ Kelantan ចំនួន ៣៨៦​នាក់, រដ្ឋ Penang ចំនួន ៣៦២​នាក់, រដ្ឋ Perak ចំនួន ២៧៤​នាក់, រដ្ឋ Sarawak ចំនួន ២៦១​នាក់ និង​រដ្ឋ Terengganu មាន​ចំនួន ​១៧១​នាក់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​វីរុស ​Covid-19 សរុប​ចំនួន ៩៥១,៨៨៤​​នាក់ និង​ស្លាប់​ចំនួន ៧,៤៤០​​នាក់​៕អត្ថបទ៖ សុខមាន

WHO៖​ វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta នឹង​មាន​ឥទ្ធិពល​ចម្លង​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​

2021/07/22 03:47:36 am        734
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​ការ​រីក​រាល​ដាល​ខ្លាំង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​វីរុស​ដែល​មាន​ឥទ្ធិពល​ចម្លង​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​។​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ឥឡូវនេះ​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​ដែនដី​ចំនួន ១២៤ ដែល​បាន​កើន​ឡើង ​១៣​ប្រទេស​លើស​កាលពី​សប្ដាហ៍​មុន​។ ចំនួន​នេះ​ច្រើនជាង​បី​ភាគ​បួន​នៃ​គំរូ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ធំ​ៗ​ជាច្រើន​។​ ទីភ្នាក់ងារ​សុខភាព​អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្ដីពី​វីរុស​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​ថា គេ​រំពឹង​ថា​វីរុស​នេះ​នឹង​ប្រកួតប្រជែង​ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដទៃ​ទៀត​យ៉ាង​ឆាប់រហ័ស​ និង​ក្លាយ​ជា​ខ្សែស្រឡាយ​ដែល​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ។​ក្នុង​ចំណោម​ការ​ព្រួយ​បារម្ភ​ ទាក់ទង​នឹង​វីរុស​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី​ចំនួន​ ៣​ផ្សេងទៀត​គឺ Alpha ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​គេ​រាយការណ៍​កំពុង​ឆ្លង​រាលដាល​នៅ​ក្នុង​ដែនដី​ចំនួន ១៨០ ​កើន​ឡើង​ចំនួន ៦​ប្រទេស​លើស​ពី​សប្ដាហ៍​មុន​។ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Beta ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ដែនដី​ចំនួន ១៣០ កើន​ឡើង ៧​ប្រទេស និង​ដែនដី រីឯ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Gamma ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​​ប្រេ​ស៊ី​ល កំពុង​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ និង​ដែនដី​ចំនួន ៧៨ កើន​ឡើង ​៣​ប្រទេស​៕អត្ថបទ៖ សុខមាន

ករណី​ឆ្លង​វីរុស ​COVID-19 នៅ​ឥណ្ឌូនេស៊ី​ធ្លាក់​ចុះ ខណៈ​វិធានការ​រឹតត្បិត​នានា​នឹង​ត្រូវ​បន្ធូរបន្ថយ​នៅ​ថ្ងៃ​ទី​២៦ ​ខែ​នេះ ប្រសិន​បើ​ទំនោរ​នេះ​នៅតែ​បន្ត

2021/07/21 11:08:18 am        368
​​ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ លោក Joko Widodo បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ករណី​ឆ្លង​ជំងឺ COVID-19 របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ ហើយ​ប្រសិនបើ​ការ​ធ្លាក់​ចុះ​នៅតែ​បន្ត ការ​រឹតត្បិត​នា​ពេល​បច្ចុប្បន្ន​នឹង​ត្រូវ​ដកចេញ​ជា​បណ្ដើរ​ៗ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​នេះ​។​​ប្រទេស​ឥណ្ឌូនេស៊ី​បាន​អនុវត្ត​វិធានការ​រឹតត្បិត ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដាសម្រាប់​កោះ​ជ្វា និង​កោះ​បាលី ដែល​រួម​ទាំង​ការបញ្ឈប់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​ផ្សារ​ទំនើប​ជាដើម​។​ ចលនា​របស់​ប្រជាជន​ត្រូវ​បាន​កំណត់​តាម​ផ្នែក​ជំនាញ​ដែល​ពួកគេ​ធ្វើការ ហើយ​មានតែ​និយោជិក​នៅ​ក្នុង​វិស័យ​សំខាន់​ដូចជា​ថាមពល និង​សុខភាព​ប៉ុណ្ណោះដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ​។​ បន្ទាប់ពី​វិធានការ​នានា​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​អត្រា​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 និង​តម្រូវការ​គ្រែ​ពេទ្យ​បាន​ធ្លាក់​ចុះ​។​​ប្រធានាធិបតី​ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា លោក Jokowi បាន​និយាយ​ថា​ ទីផ្សារ​បែប​ប្រពៃណី​ដែល​លក់​របស់របរ​សំខាន់ៗ​ប្រើប្រាស់​ប្រចាំថ្ងៃ​ អាច​ដំណើរ​ការ​បាន​រហូតដល់​ម៉ោង ៨​យប់ដែល​មាន​សមត្ថភាព​អតិបរមា ៥០% និង​ស្ថិត​ក្រោម​វិធាន​សុខភាព​តឹងរ៉ឹង ខណៈ​ទីផ្សារ​ប្រពៃណី​ផ្សេងទៀត​ អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​រហូតដល់​ម៉ោង ៣​រសៀល​។​ ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​ COVID-19 ​សរុប​ចំនួន ២,៩៥០,០៥៨​នាក់បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៨,៣២៥​​នាក់ និង​ស្លាប់​ចំនួន ៧៦,២០០​នាក់បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ថ្មី​ ១,២៨០​នាក់​បន្ថែម​ទៀត​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស ខណៈ​មនុស្ស​ ១២​នាក់​ស្លាប់​ក្នុង​ទឹក​ជំនន់​នៅ​ចិន​

2021/07/21 10:34:17 am        541
​ចិន៖ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្ដាល​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​ធ្ងន់ធ្ងរ ​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​កណ្ដាល​ប្រទេស​ចិន​ដែល​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​ចាក​ចេញពី​ស្ថានីយ​វា​រី​អគ្គិសនី និង​ផ្លូវថ្នល់​ជាច្រើន​ខ្សែ​ត្រូវ​បាន​ទឹក​ជន់​លិច​។​​ប្រជាជន​ជាង ១​ម៉ឺន​នាក់​នៅ​ខេត្ត Henan ​ត្រូវ​បាន​ជម្លៀស​ទៅកាន់​ជម្រក​បណ្ដោះអាសន្ន​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ អាជ្ញាធរ​នៅ​ទី​នោះ​បាន​បញ្ជាក់​ថា ​យ៉ាងហោចណាស់​មាន​មនុស្ស ១២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង​ Zhengzhou ចាប់​តាំង​ពី​ទឹកជំនន់​បាន​ចាប់ផ្ដើម​។ ទីក្រុង​ជាង ១០ បាន​រង​ផល​ប៉ះពាល់​ដោយ​បង្ខំ​ឲ្យ​បិទ​ផ្លូវ​សំខាន់ៗ និង​ជើង​ហោះហើរ​ជាច្រើន​ត្រូវ​លុបចោល​។​ ខេត្ត​ Henan ​ដែល​មាន​ប្រជាជន​ប្រមាណ ៩៤​លាន​នាក់​បាន​ប្រកាស​អាសន្ន​ការព្រមាន​ពី​កម្រិត​អាកាសធាតុ​ខ្ពស់​បំផុត​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា​។​ មាន​កត្តា​ជាច្រើន​រួមចំណែក​បង្ក​ឲ្យ​មាន​ទឹកជំនន់ ប៉ុន្តែ​បរិយាកាស​ក្តៅ​ដែល​បណ្ដាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ​ ទំនង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​៕ អត្ថបទ៖ សុខមាន

អឺរ៉ុប​បាន​ក្លាយ​ជា​តំបន់​ទី​១ ដែល​មាន​ករណី​ឆ្លង​វីរុស ​COVID-19 កើន​ឡើង​ដល់​ជាង​ ៥០​លាន​នាក់​

2021/07/20 03:42:48 am        587
​អឺរ៉ុប៖ តាម​របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា ​សហភាព​អឺរ៉ុប​បាន​ក្លាយ​ជា​តំបន់​ដំបូង​គេ​នៅ​ទូទាំង​ពិភពលោក​ ដែល​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដល់​ទៅ​ជាង ៥០​លាន​នាក់​កាលពី​ថ្ងៃ​ចន្ទ​ ទី​១៩ ខែ​កក្កដា ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​ហក់​ឡើង​ខ្ពស់​បំផុត​ក្នុង​អត្រា​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​។ ​តំបន់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មានការ​ឆ្លង​ថ្មី​រាប់​លាន​នាក់​រៀងរាល់​ ៨​ថ្ងៃ ហើយ​បាន​រាយ​ការណ៍​ថា​ មាន​មនុស្ស​ជិត ១​លាន​ ៣​សែន​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​ចាប់ផ្ដើម​ផ្ទុះ​វីរុស​រាត​ត្បាត​​សកល​នេះ​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​បាន​មាន​សមត្ថភាព​ឆ្លង​ខ្លាំង​ជាង​វីរុស​ដំបូង COVID-19 ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ប្រហែល​ ១០០ ហើយ​បច្ចុប្បន្ន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​កំពុង​ឆ្លង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​។​ ទីផ្សារ​អឺរ៉ុប​បាន​ប្រឈម​នឹង​ភាព​រំជើបរំជួល​មួយ​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​ជាង ២% ​ដែល​ជា​វគ្គ​ជួញដូរ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៩​ខែ ដោយមាន​ការ​ព្រួយ​បារម្ភ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​៕អត្ថបទ៖ សុខមាន

បារាំង​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ជាង ​១​ម៉ឺន​នាក់​នៅ​ថ្ងៃ​ទី​៣

2021/07/19 02:24:43 pm        113
​បារាំង៖ ប្រទេស​បារាំង​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណាជាង​ ១២.៥០០នាក់កាលពី​ថ្ងៃអាទិត្យ ជា​ថ្ងៃទី​៣ ដែល​មាន​ជាង​ ១​ម៉ឺន​នាក់ ខណៈ​ការ​រាតត្បាត​កាន់​តែ​ខ្លាំង​នៃ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​ជំរុញ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​ថ្មី​ទៀត​។​ទោះ​យ៉ាង​ណា ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​ករណី​ឆ្លង​ថ្មី​ចំនួន ១២.៥៣២​នាក់​ត្រូវ​បាន​រាយការណ៍​កា​ល​ពី​ថ្ងៃអាទិត្យ​ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ហក់​ឡើង​ដល់​ ៥​លាន ​៨៧​ម៉ឺន​នាក់ រួម​ទាំង​ទិន្នន័យ​ដែល​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​​មុន។ នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​បាន​និយាយ​ថា "​តួលេខ​ប្រចាំថ្ងៃ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ​មាន ​១២.៥៣២​នាក់ មិន​គួរ​ត្រូវ​បាន​បកស្រាយ​ថា ​ជា​ការ​កើន​ឡើង​នូវ​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ឡើយ​នៅ​ក្នុង​បរិបទ​ដែល​មាន​ករណី​ឆ្លង​ខ្ពស់៕អត្ថបទ៖ សុខមាន

មនុស្ស ​២៣​នាក់​ស្លាប់​ក្នុង​បំណាក់​ដី និង​បាក់​ជញ្ជាំង​ក្នុង​ភ្លៀង​រដូវ​មូសុង​នៅ​ទីក្រុង​មុម​បៃ ​ប្រទេស​ឥណ្ឌា​

2021/07/19 10:45:08 am        144
​ឥណ្ឌា៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ២៣នាក់​បាន​ស្លាប់ ​បន្ទាប់ពី​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​រលំដោយ​ជញ្ជាំង​បាក់ និង​បំណាក់​ដី​បង្កឡើង​ដោយ​ភ្លៀង​មូសុង​ធ្លាក់​ខ្លាំង​ នៅ​ក្នុង​រដ្ឋធានី​ហិរញ្ញវត្ថុមុម​បៃរបស់​ប្រទេស​ឥណ្ឌា។​ក្រុម​អាជ្ញាធរ​ពលរដ្ឋ​បាន​និយាយ​ថា ​ទឹកភ្លៀង​ក៏បាន​ជន់​លិច​ទីតាំង​ក្រុមហ៊ុន​បន្សុទ្ធ​ទឹក​មួយ ​ដែល​រំខាន​ដល់​ការ​ផ្គត់ផ្គង់​នៅ​តំបន់​ភាគច្រើន​នៃ​ទីក្រុងមុមបៃ​ សម្រាប់​មនុស្ស​ប្រមាណ ២០​លាន​នាក់​។ ​កម្លាំង​ឆ្លើយតប​គ្រោះ​មហន្តរាយ​ជាតិ (NDRF) បាន​និយាយ​ថា ​ដើមឈើ​មួយ​ដើម​បាន​ដួល​រលំ​បំផ្លាញ​របង​មួយ​នៅ​ជាយក្រុង Chembur ភាគ​ខាងកើត អំឡុង​ពេលព្រឹក​ថ្ងៃអាទិត្យ​ដោយ​កប់​ប្រជាជន​នៅ​ក្បែរ​នោះ​។​ កម្លាំង​ឆ្លើយតប​គ្រោះ​មហន្តរាយ​ជាតិ​បាន​បន្ថែម​ថា សាកសពមនុស្សចំនួន ​១៧​នាក់ត្រូវ​បាន​ទាញ​ចេញពី​កម្ទេចកម្ទី​ ខណៈ​ដែល​ប្រតិបត្តិ​ការសង្គ្រោះ​កំពុង​បន្ត​នៅឡើយ​៕អត្ថបទ៖ សុខមាន

ផ្ទុះ​ឆេះ​រថយន្ត​ស៊ី​ទែង​ដឹក​ប្រេងឥន្ធនៈ​សម្លាប់​មនុស្ស​ ១៣​នាក់​នៅ​ប្រទេស​កេ​ន​យ៉ា​

2021/07/19 10:11:01 am        500
​កេ​ន​យ៉ា៖ មនុស្ស​យ៉ាងហោចណាស់​ ១៣​នាក់​បាន​ស្លាប់​នៅ​ពេល​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​បាន​ក្រឡាប់​ឆេះ ​នៅ​ក្នុង​ភាគ​ខាងលិច​ប្រទេស​កេ​ន​យ៉ា​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​។ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នេះ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​រវាង​ទីក្រុង Kisumu និង​ទីក្រុង Busia កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​ស្នងការ​នគរបាល​ក្នុង​តំបន់​ម្នាក់​បាន​និយាយ​ថា​ មនុស្ស ២៤​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ដោយមាន​ការ​រលាក​ធ្ងន់ធ្ងរ និង​បាន​និយាយ​ថា ​កុមារ​មួយ​ចំនួន​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​ដែរ​។​ ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ស្វែងរក​នៅ​កន្លែង​កើត​ហេតុ និង​បាន​ព្រមាន​ថា ​ចំនួន​អ្នក​ស្លាប់​អាច​កើន​​ឡើង​។ ស្នង​ការ​នគរបាល ​លោក Charles Chacha បាន​និយាយ​ថា យើង​នឹង​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ហ្មត់ចត់​ដើម្បី​កំណត់​ថា​ តើ​មាន​មនុស្ស​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​នៅ​កន្លែង​កើត​ហេតុ​ឬ​អត់ ជាទី​ដែល​ឆ្អឹង​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​។​ រថយន្ត​ដឹក​ទឹកដោះគោ​មួយ​គ្រឿង​ដែល​បាន​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយគ្នា បាន​បុក​ជាមួយ​រថយន្ត​ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ​៕អត្ថបទ៖ សុខមាន

ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ផ្ដល់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​១២ទៅ​១៧​ឆ្នាំ

2021/07/16 08:43:14 am        439
ភ្នំពេញ៖ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​មាន​អាយុ​ចន្លោះ​ពី ១២ ដល់​ទៅ ១៧​ឆ្នាំ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត​ភាព​ស៊ាំ​ដល់​ប្រជាជន​សម្រាប់​បង្ការ​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​សំឡេង​សំឡេង​ពិសេស​របស់​សម្ដេច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «យើង​មាន​ការ​ចាំ​បាច់​ដើម្បី​ចាក់​ជូន​កុមារ និង​យុវវ័យ​អាយុ ១២​ឆ្នាំ ដល់​អាយុ ១៧​ឆ្នាំ​បន្ត​ទៀត បន្ទាប់​ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ដែល​មាន​អាយុ​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដែល​មក​ដល់​ពេល​នេះ យើង​ចាក់​បាន​ប្រមាណ​ជា​ ៥​លាន​ ៤​សែន​នាក់​រួច​ស្រេច​ទៅ​ហើយ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​គិត​គូរ​របស់​រាជ​រដ្ឋាភិបាល​ទៅ​ដល់​អនាគត​របស់​កុមារ និង​យុវជន ជាពិសេស​សុខមាលភាព​របស់​ពួកគេ​សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​ផង​ដែរ​ថា កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ មាន​ចំនួន​ខ្ទង់ ២​លាន​នាក់​នៅ​ទូទាំង​ប្រទេស ហើយ​ត្រូវការ​វ៉ាក់សាំង​ជាង ៤​លាន​ដូស​ដើម្បី​ចាក់​ជូន​ពួកគេ។កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​នេះ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ ប្រជាជន​កម្ពុជា​ជាង ៥​លាន ៤​សែន​នាក់ បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤ល​ាន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​៕

រកឃើញករណីវិជ្ជមានកូវីត១៩ដំបូង ក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

2021/07/16 08:30:46 am        720
មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានប្រកាសរកឃើញករណីវិជ្ជមានដំបូងក្នុងមន្ទីរពេទ្យ។ ការរកឃើញករណីវិជ្ជមានជំងឺកូវីត១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះ ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។  ចំពោះមុខនេះមន្ទីរពេទ្យកំពុងជួបបញ្ហាខ្វះឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ (COVID-19 Ward) ដាច់ដោយឡែក។ ជាមួយគ្នានេះមន្ទីរពេេទ្យក៏បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភនូវការខ្វះខាតខាងលើនេះតាមសទ្ធាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់
07/06/2026 01:07 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាប Online Scams នៅខណ្ឌដង្កោ ឃាត់ជនបរទេស ៨នាក់
07/06/2026 01:07 PM
លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup
07/06/2026 01:07 PM
ទូតជប៉ុន សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលើវិស័យបរិស្ថាន​កម្ពុជា​ធ្វើឱ្យប្រទេសក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ពលរដ្ឋ
07/06/2026 01:07 PM
ក្រសួងបរិស្ថាន រកឃើញវត្តមានភេទសត្វព្រៃកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៤ប្រភេទ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
07/06/2026 12:07 PM
ប៉ាគីស្ថាន ទំនងជានឹងធ្វើជាម្ចាស់ផ្ទះជុំបន្ទាប់នៃកិច្ចពិភាក្សាបច្ចេកទេសរវាងអាមេរិក និងអ៊ីរ៉ង់
07/06/2026 12:07 PM
កម្ពុជា បន្តប្រាប់អង្គទូត និងអង្គការអន្តរជាតិអំពីទង្វើរំលោភបទឈប់បាញ់ និងបន្តធ្វើសកម្មភាពខុសច្បាប់របស់ថៃ
07/06/2026 12:07 PM
ប្រទេសអូស្ត្រាលី និងហ្វីជី ចុះហត្ថលេខាបង្កើតសម្ព័ន្ធភាពការពារជាតិថ្មី
07/06/2026 11:07 AM
បេសកជនអ៊ីរ៉ង់ប្រចាំប្រទេសចិន សន្យាប្រព្រឹត្តយ៉ាងពិសេសចំពោះប្រទេសជាមិត្តនៅច្រកសមុទ្រ Hormuz
07/06/2026 11:07 AM
ក្រុមឧទ្ទាមហ៊ូទី សម្លាប់កងទ័ពរដ្ឋាភិបាលយេម៉ែន១៦នាក់ក្នុងការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមបំផុត
07/06/2026 11:07 AM