សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

UN ​ព្រមាន​ពី​ការ​ស្លាប់​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មិន​ធ្លាប់​មាន​ពី​ការ​វាយ​លុក​របស់​ពួក​តា​លី​បង់​

2021/07/27 03:05:59 pm        568
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៦ ខែ​កក្កដា​ថា ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​មើល​ឃើញ​ពី​ចំនួន​ជន​ស៊ីវិល​ស្លាប់ ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ប្រសិន​បើ​ការ​វាយ​លុក​របស់​ក្រុម​តា​លី​បង់​នៅ​ទូទាំង​ប្រទេស​ មិន​ត្រូវ​បាន​បញ្ឈប់​ទេ​នោះ​។​​អំពើ​ហិង្សា​បាន​កើន​ឡើង​ចាប់​តាំង​ពី​ដើមខែ​ឧសភា ​នៅ​ពេល​ក្រុម​បះបោរ​បាន​បើក​ប្រតិបត្តិការ​ ស្រប​ពេល​នឹង​ការ​ដកទ័ព​ចុងក្រោយ​របស់​កងកម្លាំង​បរទេស ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​។ នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ​ស្តីពី​ការ​ស្លាប់​ជន​ស៊ីវិល​សម្រាប់​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០២១ បេសកកម្ម​ជំនួយ​របស់​អង្គការសហប្រជាជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន (UNAMA) បាន​និយាយ​ថា ​ខ្លួន​រំពឹង​ថា ​តួលេខ​នេះ​នឹង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ១​ឆ្នាំ​របស់​ពួកគេ ចាប់​តាំង​ពី​បេសកកម្ម​បាន​ចាប់ផ្ដើម​រាយការណ៍ ​អស់​រយៈពេល​ជាង​ ១​ទសវត្សរ៍​កន្លងមក​។​ ប្រមុខ​បេសកកម្ម​ជំនួយ​របស់​អង្គការសហប្រជាជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន លោកស្រី Deborah Lyons បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​អម​ជាមួយ​របាយការណ៍​ថា ចំនួន​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​នឹង​ត្រូវ​បាត់បង់ ហើយ​នឹង​នៅ​តែ​បន្ត​នៅ​ឆ្នាំនេះ​ប្រសិនបើ​អំពើ​ហិង្សា​ ដែល​ចេះតែ​កើន​ឡើង​មិន​ត្រូវ​បាន​ទប់ស្កាត់​ទេ​នោះ​។​​ខ្ញុំ​សូម​អង្វរ​ដល់​មេដឹកនាំ​តា​លី​បង់ ​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​យកចិត្តទុកដាក់​លើ​ភាព​ធ្ងន់ធ្ងរ​ក្នុង​ជម្លោះ និង​ការ​ប៉ះ​ទង្គិច​ដ៏​សាហាវ និង​ការ​បង្ក​មហន្តរាយ​ដល់​ជន​ស៊ីវិល​។ របាយការណ៍​របស់ UNAMA បាន​និយាយ​ថា ​ក្នុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០២១ ជន​ស៊ីវិល​ប្រមាណ ១.៦៥៩​នាក់​បាន​ស្លាប់ និង ៣.២៥៤​នាក់​ទៀត​រង​របួស កើន​ឡើង ៤៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕អត្ថបទ៖ សុខមាន

បណ្ដា​មេដឹកនាំ​អឺរ៉ុប​គំរាម​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​ ខណៈ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ​

2021/07/27 02:23:54 pm        587
អឺរ៉ុប៖ ខណៈ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 នៅ​សហភាព​អឺរ៉ុប​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ បណ្ដា​មេដឹកនាំ​កំពុង​ប្រជែង​គ្នា​ដើម្បី​ស្វែងរក​ចម្លើយ ​ចំពោះ​ភាព​លំបាក​នៃ​ដំណាក់កាល​ចាក់​វ៉ាក់សាំង ​បន្ទាប់​អំពី​វិធីសាស្ត្រ​បញ្ចុះបញ្ចូល​ពលរដ្ឋ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ​ ក្នុង​ការ​ទទួលយក​វ៉ាក់សាំង​។​ឥលូវ​នេះ ខណៈ​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​រាលដាល​ពាសពេញ​ទ្វីបនេះដោយ​គំរាមកំហែង ធ្វើ​ឱ្យ​មាន​ការអនុវត្ត​ន៍​វិធាន​ការ​បិទ​ខ្ទប់​ម្តង​ទៀត ​នៅ​រដូវ​ក្តៅជា​ពេល​មានការ​ឆ្លង​ខ្លាំង បណ្ដា​មេដឹកនាំ​ខ្លះ​កំពុង​ព្យាយាម​ចាក​ចេញពី​ការ​បិទ​ខ្ទប់​នេះ។​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ សភា​បារាំង​អនុម័ត​ច្បាប់​ដែល​តម្រូវ​ឲ្យ​មាន ​“កាត​សុខភាព​” ដែល​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង ឬ​ការ​ធ្វើ​តេស្ត PCR អវិជ្ជមាន​ដើម្បី​ចូល​ភោជនីយដ្ឋាន បារ និង​សម្រាប់​ការ​ធ្វើដំណើរ​តាម​រថភ្លើង និង​យន្តហោះ​ផ្លូវ​ឆ្ងាយ​ដោយ​ចាប់ផ្ដើម​ពី​ខែ​សីហា​។​ ​ប្រធានាធិបតី​បារាំង​ លោក Emm​anel Macron បាន​ពន្យល់​កាលពី​ពាក់កណ្ដាល​ខែ​កក្កដា ​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​ច្បាប់​នេះ​ថា ​“យើង​នឹង​បន្ថែម​ពេលវេលា​តម្រូវ​ឲ្យ​មាន​កាត​សុខភាព​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ជំរុញ​ឱ្យ​មនុស្ស​ជាច្រើន​អាច​ទៅ​ទទួល​វ៉ាក់សាំង​។ លោក​ក៏បាន​និយាយ​ផង​ដែរ​ថា ​កា​រចាក់​វ៉ាក់សាំងនឹង​ត្រូវ​ការចាំបាច់​ ស​ម្រា​ប់​បុគ្គលិក​សុខាភិបាល​ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ​ហើយ​បាន​ណែនាំ​អំពី​លទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​សម្រាប់​មនុស្ស​គ្រប់គ្នា ប្រសិនបើ​ការ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​។​ប្រទេស​ក្រិ​ក​ដែល​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់ ដែល​កំពុង​គំរាម​កំហែង​ដល់​កា​ររីក​លូត​លាស់​ នៃ​ឧស្សាហកម្ម​ទេស​ចរណ៍​ដ៏​សំខាន់​របស់​ខ្លួន បាន​ឈាន​មួយ​ជំហាន​ហួស​ប្រទេស​បារាំង ​នៅ​ពាក់កណ្ដាល​ខែ​កក្កដាមនុស្ស​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ​មិន​ឲ្យ​ចូល​ក្នុង​ភោជនីយដ្ឋាន បារ ហាង​កាហ្វេ និង​រោងភាពយន្ត​។ ប្រទេស​នេះ​ក៏បាន​បញ្ជា​ឱ្យ​ចាក់​វ៉ាក់សាំង​ចាំបាច់​ សម្រាប់​បុគ្គលិក​សុខាភិ​បា​ល​ផង​ដែរ​។ ​ប្រទេស​អ៊ីតាលី​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​បុគ្គលិក​សុខាភិ​បាល និង​ឱសថការី​កាលពី​ខែ​មេសា​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​ក៏​នឹង​ដាក់​ការ​រឹតត្បិត​ស្រដៀង​គ្នា​នៅ​ក្នុង​តំបន់ សម្រាប់​ប្រជាជន​របស់​ខ្លួន​ផង​ដែរ​។ សារ​ដែល​ក្នុងនាម​ជា​រដ្ឋាភិបាលគឺ​យើង​ចង់​ឲ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​! ចាក់​វ៉ាក់សាំង​! ចាក់​វ៉ាក់សាំង​! ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់ និង​បំណាក់​ដី​បង្ក​ពី​ភ្លៀង​រដូវ​មូសុង​នៅ​ឥណ្ឌា​ឡើង​ដល់ ​១៩៨​នាក់​

2021/07/27 12:10:06 pm        454
ឥណ្ឌា៖ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ដើរកាត់​ល្បាប់​ជម្រៅ​ត្រឹម​ចង្កេះ នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៦ ខែ​កក្កដាដើម្បី​ទៅដល់​ប្រជាជន​ដែល​រង​របួស និង​ចាប់ផ្ដើម​សម្អាត ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​បង្កឡើង​ដោយ​ភ្លៀង​រដូវ​មូសុង និង​ទឹកជំនន់​ឡើង​ដល់ ១៩៨​នាក់។​នៅ​ក្នុង​រដ្ឋ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ​រដ្ឋ​ Maharashtra ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បញ្ឈប់​ប្រតិបត្តិ​ការស្វែងរក​នៅ​ក្នុង​ភូមិ​ភ្នំ​ Taliye ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Mumbai ដែល​មាន​សាកសព ៥៣​នាក់​ត្រូវ​បាន​រក​ឃើញ​។​ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ​កិច្ចប្រឹងប្រែង​ដើម្បី​រក​សាកសព​មនុស្ស ៣១នាក់​ផ្សេងទៀត​ដែល​កំពុង​បាត់​ខ្លួន បន្ទាប់ពី​បំណាក់​ដី​ដ៏​ធំ​មួយ​បាន​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​កាលពី​ថ្ងៃ​ព្រហស្បតិ៍នឹង​ត្រូវ​បញ្ចប់ ​បន្ទាប់ពី​គ្រប់​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​រាប់​ក្នុងចំណោម​អ្នក​ស្លាប់​។​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​វាយប្រហារ​ដោយ​ព្យុះភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ដោយ​ប្រជាជន​រាប់​សែន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ​នៅ​ក្នុង​រដ្ឋ​ចំនួន ៣ និង​មានការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​តំបន់​ធំៗ៕អត្ថបទ៖ សុខមាន

ប្រទេស​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​វីរុស COVID-19 ជាង ​១​លាន​នាក់

2021/07/26 02:16:36 pm        628
​ម៉ាឡេស៊ី៖ ករណី​ឆ្លង​វីរុស COVID-19 សរុប​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ហក់​ឡើង​ជាង​ ១​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៧,០៤៥​នាក់​បន្ថែម​ទៀត​។​​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ យោង​តាម​ប្រភព​ពី​គេហទំព័រ Worldometer ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​មាន​ ១,០១៣,៤៣៨​នាក់ ស្លាប់​ចំនួន​ ៧,៩៩៤​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ​៨៤៤,៥៤១​នាក់​។​ ករណី​ឆ្លង​ថ្មី​បាន​ហក់​ឡើង​ដល់​ទៅ​ ១៥,៩០២​នាក់​កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ចំនួន​ករណី​ឆ្លង​ខ្ពស់​បំផុត​ប្រចាំថ្ងៃ ចាប់​តាំងពី​វីរុស​រាតត្បាត​សកល​នេះ​បាន​ចាប់ផ្ដើម​។​ តំបន់ Klang Valley បាន​កើន​ឡើង​ជាថ្មី ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ការ​ឆ្លង​ថ្មី​ដែល​មាន ៨.៥០០​នាក់​នៅ​ក្នុង​រដ្ឋ Selangor និង ២,០៤៥​នាក់​នៅ​រដ្ឋធានី Kuala Lumpur។​ ហើយក៏​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១​,២១៦នាក់នៅក្នុង​រដ្ឋ Kedah និងករណី​ឆ្លង​ថ្មី​ចំនួន​ ៩៥០​នាក់​នៅ​ក្នុង​រដ្ឋ Johor ផង​ដែរ​។ ប្រទេស​ម៉ាឡេស៊ី​ក៏​មាន​ករណី​ឆ្លង​នៃ​វីរុស COVID-19 នាំចូល​ចំនួន​ ៦​នាក់​ផង​ដែរ​កាលពី​ថ្ងៃអាទិត្យ​៕អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​នៅ​រដ្ឋ California បាន​ឆេះ​បំផ្លាញ​លំនៅឋាន​ជាច្រើន​ខ្នង​

2021/07/26 11:47:38 am        440
​អាមេរិក៖ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​នៅ​រដ្ឋ California បាន​រួម​បញ្ចូល​គ្នា​ជាមួយ​អណ្តាត​ភ្លើង​តូច​ៗ និង​បាន​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​នៅ​តំបន់​ដាច់ស្រយាល ​ដែល​មាន​ការកំណត់​ចំនួន​ចូល​សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ ខណៈ​ភ្លើង​ជាច្រើន​បាន​កើន​កម្លាំង និង​គំរាមកំហែង​ដល់​ទ្រព្យសម្បត្តិ​នៅ​ទូទាំង​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។​​ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ឈ្មោះថា Dixie Fire ដ៏​ធំ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា បាន​ឆេះ​បំផ្លាញ​ផ្ទះ​ និង​សំណង់​ផ្សេងៗ​រាប់​សិប​កន្លែង​រួច​ទៅ​ហើយ នៅ​ពេល​រួមបញ្ចូល​គ្នា​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ឈ្មោះថា Fly Fire និង​ឆេះ​រាលដាល​តាម​សហគមន៍​តូច Indian Falls ភាគ​ខាងជើង​រដ្ឋ California បន្ទាប់ពី​មេឃ​ចាប់ផ្ដើម​ងងឹត​កាលពី​ថ្ងៃ​សៅរ៍​។​ ការ​ប៉ាន់ប្រមាណ​ពី​ការខូចខាត​មិនទាន់​អាច​ធ្វើ​ទៅ​បានទេ​កាលពី​ថ្ងៃអាទិត្យ ទោះបីជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ​អគ្គិភ័យ​បាន​ឆាប​ឆេះ​ព្រៃឈើ និង​គុម្ពោតព្រៃ​ជិត ៧៧២​គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​តំបន់ Plumas និង Butte យ៉ាងណាក្ដី​។ អាជ្ញាធរ​ទើបតែ​ពន្លត់​បាន​ប្រមាណ ២១% ​ប៉ុណ្ណោះ​។​អ្នកនាំពាក្យ​នាយកដ្ឋាន​ព្រៃឈើ ​និង​ការពារ​អគ្គិភ័យ ​លោក Rick Carhart បាន​និយាយ​ថា ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​កាន់​ឧបករណ៍​ប្រើ​ដោយ​ដៃ​ ត្រូវ​បាន​បង្ខំ​ឱ្យ​ឡើង​ភ្នំ​ទៅកាន់​កន្លែង​ដែល​គ្រឿង​ម៉ាស៊ីន​មិន​អាច​ទៅ​បាន​៕អត្ថបទ៖ សុខមាន

មនុស្ស​ ១៥៩​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​ និង​ទឹក​ជំនន់​រដូវ​មូសុង​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​

2021/07/26 10:52:34 am        440
​ឥណ្ឌា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា ​បំណាក់​ដី និង​ទឹកជំនន់​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​រដូវ​មូសុង​នៅ​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥៩​នាក់​ និង​រង​របួស ៥០​នាក់ ខណៈ​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​ស្វែងរក​មនុស្ស​បាត់​ខ្លួន​យ៉ាងតិច ១០០​នាក់​។​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក Sandhya Garware បាន​និយាយ​ថា ​មនុស្ស​ជាង ១៣​ម៉ឺន​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ភូមិ​ដែល​រង​ផល​ប៉ះ​ពាល់​ជិត ៩០០​ភូមិ​នៅ​ទូទាំង​រដ្ឋ​។ មនុស្ស​ជាច្រើន​បាន​ជាប់​នៅ​លើ​ដំបូល​ផ្ទះ ឬ​លើ​ដំបូល​រថយន្តក្រុង​នៅ​លើ​ផ្លូវ​ហាយ​វេ​នានា​។ កងទ័ពជើងទឹក​ឥណ្ឌា​ក៏បាន​និយាយ​ផង​ដែរ​ថា ​ខ្លួន​បាន​ពង្រាយ​ឧទ្ធម្ភាគចក្រ​ដើម្បី​ជម្លៀស​ប្រជាជន​ដែល​ជាប់​គាំង ហើយ​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​រួម​ជាមួយ​ទូក​ទៅកាន់​តំបន់​នោះ​។​​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ជាច្រើន​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ​ភូមិ Talai ចម្ងាយ ២៧០គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ Mumbai ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ Maharashtra និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ និង​កម្សាន្ត​របស់​ឥណ្ឌា​ផង​ដែរ​។​ មន្ត្រី​ក្នុង​រដ្ឋ លោក Sagar Pathak បាន​និយាយ​ថា លំនៅឋាន​ចំនួន​ ៥៩​ខ្នង​ក្នុង​ភូមិ​នោះត្រូវ​បាន​កប់​ដោយសារ​បំណាក់​ដី​ដ៏​ធំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ សុខមាន

កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​២០២០​ ដែល​ពន្យារពេលបើក​ជា​ផ្លូវការ​

2021/07/24 12:22:37 pm        152
​អូឡាំពិក​៖ កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ​ដែល​បាន​ពន្យារពេល​កាលពី​ឆ្នាំមុន​ បាន​បើក​ជា​ផ្លូវ​ការ​ហើយកាលពី​ថ្ងៃ​សុក្រ​ ដោយមាន​ការ​បាញ់​កាំជ្រួចបង្ហាញ​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌​របស់​ប្រទេស​ជប៉ុន និង​ការ​បង្ហាញ​យន្តហោះ​ដ្រូ​នដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​នៅ​លើ​អាកាស​ពេលយប់ក្នុង​​ទីក្រុង​តូ​ក្យូ​។​ជា​ការ​ពិត​គ្មាន​អ្នកគាំទ្រ​នៅ​ទីនោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ឡើយ​។ ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ធ្វើឡើង​ ប្រឆាំង​នឹង​ឆន្ទៈ​របស់​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន​ និង​ហានិភ័យ​នៃ​ការឆ្លង​វីរុស​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​។ ​អត្ត​ព​លិ​ក​បាន​ដើរ​ក្បួន​ចូល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ទីក្រុង​តូ​ក្យូ​នៅ​យប់​ថ្ងៃ​សុក្រ ​ដោយ​ទទួល​បាន​ការ​អបអរ​សាទរ​ពី​អ្នក​ប្រកួត​ប្រជែង ​ឬ​អ្នក​សំដែង​ដែល​កំពុង​ឈរ​តម្រង់​ជួរ​។​ កាំជ្រួច​បាន​បាញ់​ឡើង​នៅ​លើ​ដំបូល​វេទិកា ហើយ​តន្ត្រី​បាន​បន្លឺ​ឡើង​ក្នុង​ការ​ស្វាគមន៍​អត្ត​ព​លិ​ក ​និង​ក្រុម​អ្នកចូលរួម​៕អត្ថបទ៖ ប៊ុនថន

WHO៖ ព្រមាន​ពី​ផល​ប៉ះ​ពាល់​រយៈពេល​វែង​មក​លើ​សុខភាព​ខួរក្បាល​ពី​ការ​ឆ្លង​វីរុស COVID-19

2021/07/23 11:47:38 am        489
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ផល​ប៉ះពាល់​សុខភាព​ខួរក្បាល​នៃ​ជំងឺ​រាតត្បាត​សកល​នឹង​មាន​រយៈពេល​វែង និង​យូរអង្វែង ខណៈ​ក្រុម​អ្នក​ជំនាញ និង​មេដឹកនាំ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​លើ​ការ​ថប់​បារម្ភ និង​ភាព​តានតឹង ​ឬ​ស្ត្រេ​ស​ដែល​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។​​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ឯ​ការ​ចាប់ផ្ដើម​កិច្ចប្រជុំ​រយៈពេល ២​ថ្ងៃ​នៅ​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក ជាមួយ​នឹង​រដ្ឋមន្ត្រី​សុខាភិបាល​មកពី​ប្រទេស​នានា​រាប់​សិប​នាក់​ថា មនុស្ស​គ្រប់គ្នា​រង​ផល​ប៉ះពាល់​តាមរបៀប​តែមួយ ឬ​របៀប​មួយ​ផ្សេងទៀត។​ អង្គការ​នេះ​បាន​និយាយ​ថា ការ​ថប់​បារម្ភ​ជុំវិញ​ការ​ឆ្លង​វីរុស ផល​ប៉ះ​ពាល់​ខួរក្បាល ​ឬផ្លូវចិត្តដោយ​សារតែ​វិធាន​ការ​បិទ​ខ្ទប់ និង​ការ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក បាន​រួម​ចំណែក​ដល់​វិបត្តិ​សុខភាព​ផ្លូវចិត្ត រួម​ជាមួយ​ភាព​តានតឹង ​ឬ​ស្ត្រេ​ស ដែល​ជាប់​ទាក់​ទង​នឹង​ភាព​អត់​ការងារ​ធ្វើ ​ការ​ព្រួយបារម្ភ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​បែក​បាក់​សង្គម​។​​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប លោក Hans Kluge ​បាន​និយាយ​ថា​ សុខភាព​ផ្លូវចិត្ត​គួរតែ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ “សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​” ដោយ​សង្កត់ធ្ងន់​ទៅលើ​របៀប​ដែល​វីរុស​នេះ ​បាន​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស​។​ អង្គការ​សុខភាព​ពិភព​លោក​បាន​អំពាវនាវ​ ឱ្យ​មាន​ការ​ពង្រឹង​សេវា​សុខភាព​ផ្លូវចិត្ត​ជាទូទៅ​ និង​ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​តាមរយៈ​បច្ចេកវិទ្យា​៕អត្ថបទ៖ សុខមាន

ប្រជាពលរដ្ឋ​ពេញវ័យ​ក្រុង​ប៉េកាំង​ជាង ៩០% បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 គ្រប់​ដូ​ស​

2021/07/23 10:59:38 am        540
​ចិន៖ ទិន្នន័យ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​ថា ​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ជិត ៩១​% នៃ​ប្រជាជន​ពេញវ័យ​របស់​ខ្លួន​ប្រឆាំង​នឹង​ជំងឺ COVID-19 ខណៈ​ដែល​ប្រទេស​ចិន​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​ខ្លួន​។​​ក្រុម​អាជ្ញាធរ​ក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២២ ខែ​កក្កដា តាម​បណ្ដាញ​សង្គម​ថា ​មនុស្ស​ប្រហែល ១៧​លាន ​៧​សែន​នាក់ ឬ ៩០,៨​% នៃ​ប្រជាជន​ពេញវ័យ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ត្រូវ​បាន​ទទួល​វ៉ាក់សាំង​រួចរាល់​គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កក្កដា​។ ចំនួន​នេះ​ប្រហែល ៨០,៨​% នៃ​ប្រជាជន​សរុប​របស់​ខ្លួន​ក្នុង​រដ្ឋធានី​នេះ​ដែល​មាន​ចំនួន ២១​លាន ​៩​សែន​នាក់​។​ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​គ្រ​ប់ដូ​ស​របស់​មនុស្ស​ពេញ​វ័យ ​នៅ​ក្នុង​ទីក្រុង​ធំៗផ្សេងទៀត​របស់​ប្រទេស​ចិន​ក៏​មាន​សន្ទុះ​កើន​ឡើង​ផង​ដែរ ក្នុង​នោះ​ទីក្រុង​ស៊ា​ង​ហៃ និង​អ៊ូ​ហាន​បាន​លើស​អត្រា ៨០% ​និង ៧៧% រៀង​ៗ​ខ្លួន​។​​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន ១,៤៩ពាន់​លាន​ដូ​សគិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កក្កដា ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ទិន្នន័យ​ទូទាំង​ប្រទេស​អំពី​ចំនួន​មនុស្ស​ប៉ុន្មាន​ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ ឬបាន​គ្រ​ប់ដូ​ស​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ប្រទេស​ឥណ្ឌា​កត់ត្រា​ករណី​ឆ្លង​ជំងឺ​ផ្សិត​ខ្មៅ​ជាង ៤៥.០០០​នាក់​

2021/07/22 02:21:28 pm        529
ឥណ្ឌា៖ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ​ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​ផ្សិត​ខ្មៅ​ដ៏​សាហាវ​ជាង ៤៥.០០០​នាក់​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ខណៈ​ដែល​ការ​ផ្ទុះ​រាលដាល​នៅ​ទូទាំង​ប្រទេស​បាន​រាតត្បាត​ដល់​អ្នកជំងឺ COVID-19។​រដ្ឋមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​ឥណ្ឌា លោក Bharati Pravin Pawar បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ ​ទី​២០ ខែ​កក្កដា​ថា ​មនុស្ស​ជាង ៤.២០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្សិត នេះ​ ដែល​មាន​ឈ្មោះ​តាម​វិទ្យាសាស្ត្រ​ថា មូស​ខុម​មី​កូ​ស៊ី​ស ​(mucormycosis.)​។​ កាលពី​កន្លងទៅការ​ឆ្លង​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​ករណី​កម្រ​មាន​ណាស់ ប៉ុន្តែ​ករណី​នេះ​បាន​ផ្ទុះឡើង​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​សកល​ជា​ធម្មតា វាយប្រហារ​លើ​អ្នកជំងឺ​បន្ទាប់ពី​ការ​ជាសះស្បើយ​ពី​ជំងឺ COVID-19​។​ វា​គឺជា​ជំងឺ​ដ៏​កាច​សាហាវ​ ហើយ​ត្រូវ​បង្ខំ​ឲ្យ​វះកាត់​យក​ភ្នែក ច្រមុះ និង​ថ្គាម​ចេញពី​អ្នកជំងឺ​ ដើម្បី​កុំ​ឲ្យ​រាល​ដាល​ចូល​ទៅដល់​ខួរក្បាល​។ ​ហើយ​អត្រា​ស្លាប់​នៃ​ជំងឺ​នេះ​មាន​ជាង​ ៥០​%​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកគាំទ្ររាប់ពាន់នាក់ស្វាគមន៍ក្រុមជម្រើសជាតិកាបវែរ ក្រោយបញ្ចប់ដំណើរប្រវត្តិសាស្ត្រនៅ World Cup
07/06/2026 11:07 AM
វិទ្យាស្ថាន NPIC ទទួលបានជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦
07/06/2026 11:07 AM
សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តស្វែងរកធនធានតាមបណ្តាខេត្តមានទេពកោសល្យអាយុចន្លោះពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ
07/06/2026 11:07 AM
ក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣ លានដុល្លារ
07/06/2026 11:07 AM
និស្សិតសាលា NPIC ជាប់ជ័យលាភីប្រកួតរ៉ូបូតថ្នាក់ជាតិ និងត្រូវត្រៀមខ្លួនចូលរួមប្រកួតបន្តនៅហុងកុង
07/06/2026 11:07 AM
ម៉ិកស៊ិកក្លាយជាម្ចាស់ផ្ទះទីពីរធ្លាក់ចេញពី World Cup 2026 ក្រោយចាញ់អង់គ្លេសនៅវគ្គ ១៦ ក្រុម
07/06/2026 11:07 AM
Haaland រកបាន ២ គ្រាប់ ជួយន័រវែសទម្លាក់ប្រេស៊ីល ឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត
07/06/2026 11:07 AM
តៃវ៉ាន់និយាយថាខ្លួនកំពុងតាមដាន ទំនោរកើនឡើង ក្នុងសកម្មភាពកងទ័ពជើងទឹករបស់ចិន
07/06/2026 11:07 AM
FIFA ផ្អាកការអនុវត្តពិន័យ Balogun អនុញ្ញាតឱ្យចូលលេងពេលជួបបែលហ្ស៊ិក​ក្រោយមាន​ការ​អន្តរាគមន៍​ពី​លោក Donald Trump
07/06/2026 10:07 AM
មនុស្សជាង១០០នាក់ត្រូវបានឃុំខ្លួន ខណៈក្រុមឆ្វេងនិយមធ្វើបាតុកម្មប្រឆាំងNATO នៅទួរគី
07/06/2026 10:07 AM