សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

មនុស្ស​ ៨​នាក់​ស្លាប់ ខណៈ​ប្រជាពលរដ្ឋ​ជម្លៀស​ចេញពី​លំនៅឋាន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ទួរគី​

2021/08/02 10:03:44 am        383
​ទួរគី៖ ប្រជាពលរដ្ឋ​នៅ​ទីក្រុង Mugla និង​តំបន់​ជុំវិញ​ជាច្រើន​ទៀត​បាន​ភៀសខ្លួន​ចេញពី​ភូមិ​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ ស្រប​ពេល​ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​បន្ត​ឆាបឆេះ​អស់​រយៈពេល ​៥​ថ្ងៃ និង​ការ​រក​ឃើញ​សាកសព​បន្ថែម​ទៀត​ បណ្តាល​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៨​នាក់​។​​រួម​ទាំង​អ្នកទេសចរ និង​អ្នកភូមិ Cokertme បាន​រត់គេច​ពី​គ្រោះថ្នាក់​តាម​ទូក និង​រថយន្ត ខណៈ​ពេល​អណ្តាត​ភ្លើង​ឆេះ​រាលដាល​កាន់តែ​កៀក​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ​។ នៅ​ក្នុង​វីដេអូ​មួយ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ជាច្រើន​គ្រឿង​កំពុង​ប្រញាប់ប្រញាល់​គេច​ចេញ​ពី​ភ្លើង​ដែល​នៅ​អម​សងខាង​។ ​អភិបាលក្រុង Bodrum លោក Ahmet Aras បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យថា ​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ហេតុការណ៍​ដ៏​អាក្រក់​បំផុតនៅ​ជិត​ភូមិ Cokertme និង​ភូមិ Mazi នៅ​ពេល​ពួកគេ​បើក​រថយន្ត​ចេញពី​ភ្លើង​។​សារព័ត៌មាន​ទួរគី​បាន​និយាយ​ថា តំបន់​នេះ​ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃអាទិត្យ​។ ​សារព័ត៌មាន​នានាបាន​និយាយ​ថា ពួកគេ​បាន​ប្រញាប់​ចាកចេញ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ខណៈ​ដែល​ភ្លើង​បាន​ឆាបឆេះ​កាន់តែ​លឿន​ដោយសារ​ខ្យល់​ខ្លាំង​៕ អត្ថបទ៖ សុខមាន

UN ព្រមាន​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា

2021/07/30 01:38:20 pm        950
​មី​យ៉ាន់​ម៉ា៖ ចក្រភព​អង់គ្លេស​បាន​ព្រមាន​ក្រុមប្រឹក្សាសន្តិសុខ ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៩ ខែ​កក្កដា​ថា ​ពាក់កណ្ដាល​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា​ចំនួន ៥៤​លាន​នាក់​អាច​ឆ្លង​វីរុស COVID-19 ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាងមុខនេះ​។​​ចក្រភព​អង់គ្លេស​បាន​កោះ​ប្រជុំ​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅថា ​ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​ធ្ងន់ធ្ងរ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​បាន​រីក​រាលដាលចាប់​តាំង​ពី​យោធា​បាន​កាន់កាប់​អំណាច​កាលពី​ខែ​កុម្ភៈ​។​ ចក្រភព​អង់គ្លេស​បាន​ជំ​រុញ​ឱ្យ​ក្រុមប្រឹក្សា​ធានា​សេចក្ដី​សម្រេច​លេខ ២៥៦៥ ដែល​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​មាន​ជម្លោះ​ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​ប្រកបដោយ​សុវត្ថិភាព ត្រូវ​បាន​គោរព​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។​ លោកស្រី Barbara Woodward ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​បាន​ទទូច​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពិចារណា​ថា ​តើ​យើង​ត្រូវ​អនុវត្ត​យ៉ាងម៉េច​។​​អង្គការសហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា​ មានតែ ៤០% ប៉ុណ្ណោះ​នៃ​ស្ថាប័ន​ថែទាំ​សុខភាព​របស់​មី​យ៉ាន់​ម៉ា​នៅ​អាច​ដំណើរ​ការ​បាន​។​ ស្ថាប័ន​ពិភពលោក​មួយ​នេះ​ក៏បាន​ប៉ាន់ប្រមាណ​ផង​ដែរ​ថា​ កម្លាំង​យោធា​បាន​វាយប្រហារ​យ៉ាងហោចណាស់ ២៦០​ដងប្រឆាំង​នឹង​បុគ្គលិក​ពេទ្យ និង​ទីតាំង​វេជ្ជសាស្ត្រនានា ដោយ​ឃាត់ខ្លួន​មន្ត្រី​ពេទ្យ​យ៉ាងតិច ៦៧​នាក់​៕ អត្ថបទ៖ សុខមាន

ចិន​៖​ មិន​ចាំ​បាច់​មាន​ការ​ស៊ើបអង្កេត​រក​ប្រភព​ដើម​វីរុស COVID-19 ​ដំណាក់កាល​ទី​២ ​របស់ WHO ទេ​

2021/07/30 12:18:17 pm        392
ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​នូវ​ការជំទាស់​របស់​ប្រទេស​ខ្លួន ​ចំពោះ​ផែនការ​របស់​អង្គការ​សុខភាព​ពិភពលោក ​ក្នុង​ការសិក្សា​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​អំពី​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា​។​​លោក Zhao Lijian បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក Antony Blinken បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ផែនការ​របស់​អង្គការ​សុខភាព​ពិភព​លោក​កាលពី​ថ្ងៃ​ពុធ​។​ លោក Zhao បាន​ចង្អុល​បង្ហាញ​ថា ​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភព​លោក​ បាន​ធ្វើ​ការសិក្សា​នៅ​ទីក្រុង​អ៊ូ​ហាន​កាលពីដើម​ឆ្នាំនេះ និង​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​រួចហើយ​កាលពី​ខែ​មីនា​។​ លោក​បាន​និយាយ​ថា​ ចាប់​តាំង​ពី​ពេលនោះ​មក​ប្រទេស​ចិន​បាន​ណែនាំ​ដល់​ទី​ភ្នាក់ងារ និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ពាក់ព័ន្ធ​របស់​ខ្លួន ​ពិនិត្យមើល​ព័ត៌មាន​បន្ថែម​ណាមួយ​ដែល​អាច​ត្រូវការ​។លោក​បាន​សង្កត់​ធ្ងន់​ថា ​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែ​មីនា ​បាន​បង្ហាញ​ការ​សន្និដ្ឋាន​យ៉ាង​ច្បាស់​រួចហើយ ហើយ​វិធាន​នេះ​បង្ហាញ​ថា ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​មានការ​សិក្សា​បន្ថែម​ទៀត​ទេ​។​ ​លោក​បាន​ចង្អុល​បង្ហាញ​ថា ​វា​អាច​ទៅ​រួច​ដែល​ថា ​វីរុស​នេះ​ពិតជា​អាច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​មួយ​នៅ​សហរដ្ឋអាមេរិក​។​ លោក​បន្ថែម​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់ WHO ដោយ​ស្មោះ​ដើម្បី​កំណត់​ប្រភព​ដើម​វីរុស​នេះ នោះ​អាមេរិក​គួរតែ​ទទួលយក​ក្រុមការងារ​របស់ WHO ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ទៅ​៕អត្ថបទ៖ សុខមាន

ទឹកជំនន់​សម្លាប់​មនុស្ស​ ៦០​នាក់​នៅ​ខេត្ត​ដាច់ស្រយាល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/07/30 10:26:06 am        435
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​មួយ​ នៃ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​បាន​កប់​ក្រោម​ល្បប់​ និង​កម្ទេចកំទី ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ភ្លាមៗ​នៅ​ពេល​យប់​។​គេ​និយាយ​ថា ​កុមារ​ និង​ស្ត្រី​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​នៅ​ក្នុង​ទីក្រុង Kamdesh ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៦០​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន និង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​។​ តំបន់​គ្រោះ​មហន្តរាយ​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​តា​លី​បង់ ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​។​ កិច្ចពិភាក្សា​កំពុង​ត្រូវ​បាន​ធ្វើឡើង ​ដើម្បី​ព្យាយាម​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ចូល​ទៅ​ក្នុង​តំបន់ ​ដែល​ធម្មតា​ពិបាក​ទៅដល់​។​ ទីភ្នាក់ងារ​ព័ត៌មាន AP រាយ​ការណ៍​ថា ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ស្លាប់​ចំនួន ៦០​នាក់​ ប៉ុន្តែ​ក្រុម​តា​លី​បង់​និយាយ​ថា ​មនុស្ស ១៥០​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ទឹកជំនន់​នេះ​។​​វិស្វករ​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ខេត្ត Nuristan របស់​ទីក្រុង Kamdesh បាន​ប្រាប់​អ្នកកាសែត​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ​ចំនួន​អ្នក​ស្លាប់​ចុងក្រោយ​អាច​លើស​ពី ២០០​នាក់​។​ សារព័ត៌មាន AP បាន​រាយការណ៍​ថា ក្រុម​តា​លី​បង់​និយាយ​ថា ​ពួកគេ​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅ​ជួយ ​ដោយ​សន្យា​ផ្ដល់​មូលនិធិ​ជួយសង្គ្រោះ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រហែល ៦២.០០០​ដុល្លារ​អាមេរិក​៕អត្ថបទ៖ សុខមាន

វ៉ាក់សាំងកូវីដ-១៩ ជាជំនួយ​របស់​សហរដ្ឋ​អាមេរិក​បាន​មក​ដល់​កម្ពុជា​ហើយ​

2021/07/30 09:30:29 am        176
ភ្នំពេញ​៖ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​អាមេរិក​ តាម​រយៈ​មជ្ឈ​មណ្ឌល​កូវ៉ាក់​ បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​ នៅ​ថ្ងៃ​ទី​៣០ ​ខែ​កក្កដា ឆ្នាំ២០២១​នេះ។តាមរយៈ​មជ្ឈ​មណ្ឌល​កូវ៉ាក់​ សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ​១​លាន​ដូស​ដល់​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ វ៉ាក់សាំង​ដែល​មក​ដល់​ថ្ងៃ​នេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕ 

ប្រមុខ​ការទូត​អាមេរិក​ជួប​ប្រមុខ WHO គាំទ្រ​ដល់​ការសិក្សា​ប្រភព​ដើម​នៃ​វីរុស​ COVID-19

2021/07/29 02:00:31 pm        517
​គុយវ៉ែត៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ លោក Antony Blinken បាន​ជួប​ជាមួយ​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក Tedros Adhanom Ghebreyesus នៅ​ប្រទេស​គុយ​វ៉ែត​កាលពី​ថ្ងៃ​ពុធ​ ទី​២៨ ខែ​កក្កដា​ ជាទី​ដែល​លោក​បាន​សន្យា​គាំទ្រ​ដល់​ការស៊ើបអង្កេត​ របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ចិន ​ចំពោះ​ប្រភព​ដើម​នៃ​វីរុស​រាតត្បាត​កូ​រ៉ូ​ណា​។ ​លោក Blinken បាន​សរសេរ​នៅ​លើ​បណ្ដាញ​ធ្វី​ត​ធ័​រ​ បន្ទាប់ពី​បាន​ទៅដល់​រដ្ឋ​ឈូង​សមុទ្រ​អារ៉ាប់​ថា ​សហរដ្ឋអាមេរិក​គាំទ្រ​ផែនការរបស់​អង្គការ​សុខភាព​ពិភពលោក​ សម្រាប់​ការសិក្សា​បន្ថែម​អំពី​ប្រភព​ដើម​នៃ​វីរុស​ Covid-19 រួម​ទាំង​នៅ​ក្នុង (​សាធារណរដ្ឋ​ប្រជាមានិត​ចិន​) ដើម្បី​ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​ជំងឺ​រាតត្បាត​សកល​នេះ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នានា​នៅ​ពេល​អនាគត​។​ ជំនួប​ជាមួយ​លោក ​Tedros​ មិន​ស្ថិត​នៅ​ក្នុង​កាលវិភាគ ​ដែល​បាន​ចេញ​ផ្សាយ​របស់​អ្នកការទូត​អាមេរិក​ទេ​។​ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Ned Price បាន​និយាយ​ថា ​លោក Blinken បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​សម្រាប់​ដំណាក់កាល​បន្ទាប់ ​នៃ​ការ​ស៊ើប​អង្កេត​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា ផ្អែកលើ​ភស្តុតាង តម្លាភាព ប្រកបដោយ​ជំនាញ និង​គ្មាន​ការ​ជ្រៀតជ្រែក​។​​អង្គការ​សុខភាព​ពិភពលោក​គ្រាន់តែ​អាច​បញ្ជូន ​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ឯករាជ្យ​ទៅ​ទីក្រុង​អ៊ូ​ហាន ​ក្នុង​ខែ​មករា​ជាង​មួយ​ឆ្នាំ​បន្ទាប់ពី​វីរុស Covid-19 បាន​ផ្ទុះ​ជា​លើកដំបូង​នៅ​ទីនោះ​ ដើម្បី​ជួយ​សម​ភាគី​ចិន​ស៊ើបអង្កេត​ប្រភព​ដើម ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​។​ កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​កន្លង​ទៅ​នេះ មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​ចិន​បាន​និយាយ​ថា​ ប្រទេស​ចិន​មិន​អាច​ទទួល​យក​ផែនការ​របស់​អង្គការ​សុខភាព​ពិភពលោក ​សម្រាប់​ដំណាក់កាល​ទី​២ នៃ​ការសិក្សា​អំពី​ប្រភព​ដើម​នៃ​វីរុស Covid-19 ឡើយ​៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ​សុខភាព​៖ ​វីរុស COVID-19 នៅតែ​កំពុង​បង្ក​មហន្តរាយ​ខ្លាំង​នៅ​ក្នុង​ទ្វីប​អាមេរិក​

2021/07/29 11:38:01 am        459
​ទ្វីប​អាមេរិក៖ អង្គការ​សុខភាព​ប្រចាំ​ទ្វីប​អាមេរិក​ (PAHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជំងឺ COVID-19 នៅតែ​បន្ត​បង្ក​មហន្តរាយ​នៅ​ទ្វីប​អាមេរិក ខណៈ​ប្រទេស​អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី គុយបា អេ​ក្វា​ឌ័​រ និង​ប៉ា​រ៉ា​ហ្គា​យស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស ​ដែល​មាន​អត្រា​អ្នក​ស្លាប់​ប្រចាំ​សប្ដាហ៍​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។​​លោកស្រី Carissa Etienne នាយក​អង្គការ​សុខភាព​ប្រចាំ​ទ្វីបអាមេរិក បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ថា ​ករណី​ឆ្លង​ជាច្រើន​បាន​កើន​ឡើង​ទ្វេដង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ ជាពិសេស​ក្នុងចំណោម​មនុស្ស​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។ លោកស្រី​បាន​និយាយ​ថា ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Delta កាន់​តែ​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ២០ ក្នុងចំណោម ៣៥​ប្រទេស​នៅ​ក្នុង​ទ្វីប​អាមេរិក​។ លោកស្រី​ថា ប្រទេស​គុយបា​កំពុង​មើល​ឃើញ​អត្រា​ឆ្លង​វីរុស​ COVID-19 ខ្ពស់​ជាងគេ និង​អត្រា​មរណភាព​ខ្ពស់​ជាង​ចំណុច​ផ្សេង​ទៀត​ នៃ​ជំងឺ​រាតត្បាត​សកល​នៅ​ទីនោះ​។ លោកស្រី​បន្ថែម​ថា ​អនីតិជន​ជាង ៧.០០០​នាក់​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជិត ៤០០​នាក់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​នោះ​កាលពី​សប្ដាហ៍​មុន​។​​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន ១​លាន ​២៦​ម៉ឺន​នាក់ ហើយ​មាន​អ្នក​ស្លាប់​ជិត ២៩.០០០​នាក់​នៅ​ក្នុង​ទ្វីប​អាមេរិក​។​ ការ​ឆ្លង​វីរុស​ដ៏​ខ្លាំងក្លា​បំផុត​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​អា​ហ្ស​ង់​ទីន​ ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​បូ​លី​វី និង​ឈី​លី និង​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​កូ​ឡុំ​ប៊ី​៕ អត្ថបទ៖ សុខមាន

មី​យ៉ាន់​ម៉ា​ស្វះ​ស្វែងរក​ជំនួយ​អន្តរជាតិ ខណៈ​វីរុស COVID-19 វាយលុក​កាន់​តែ​ខ្លាំង​

2021/07/29 03:36:02 am        714
​មី​យ៉ាន់​ម៉ា៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី២៨ ខែ​កក្កដា​ថា​ ក្រុម​អាជ្ញាធរ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ​កំពុង​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា ខណៈ​ប្រទេស​ក្រីក្រ​មួយ​នេះ​សម្លឹង​ហួស​ពី​សម្ព័ន្ធមិត្ត​ចិន​ ក្នុង​ការ​តស៊ូ​ដើម្បី​យកឈ្នះ​រលក​ថ្មី​។​​ប្រទេស​នេះ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ ​ចាប់​តាំង​ពី​យោធា​បាន​ដណ្ដើម​កាន់កាប់​អំណាច​កាលពី​ខែ​កុម្ភៈ​ ដោយមាន​មន្ទីរពេទ្យ​ជាច្រើន​ខ្វះ​សម្ភារៈ​បរិក្ខារ​ពេទ្យ ​ក្នុង​ការ​ទប់ទល់​នឹង​ក​រ​ណី​ឆ្លង​ចេះតែ​កើន​ឡើង បន្ទាប់ពី​បុគ្គលិក​ពេទ្យ​ជាច្រើន​ បាន​ដើរចូល​ក្នុង​ក្បួន​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។​ ​ការ​បញ្ជា​ឱ្យ​ស្នាក់​នៅផ្ទះ​ដែល​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់ ​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការ​កើន​ឡើង​នេះ ដោយ​ការ​បូជាសព​កំពុង​ធ្វើការ​តាម​សមត្ថភាព និង​ក្រុម​អ្នកស្ម័គ្រចិត្ត​កំពុង​ដើរ​ប្រមូល​សាកសព​ មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​។​​មេដឹកនាំ​របប​យោធា លោក Min Aung Hlaing កំពុង​ប្រាប់​កិច្ចប្រជុំ​ដែល​មាន​ការ​សម្របសម្រួល​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ​ថា ​មី​យ៉ាន់​ម៉ា​គួរតែ​ស្វែងរក​ថវិកា​ពី​មូលនិធិ​ឆ្លើយ​នឹង​វីរុស COVID-19 ដែល​បង្កើត​ឡើង​ដោយ​អាស៊ាន។​ ​គួរ​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សហភាព​មី​យ៉ាន់​ម៉ា​មាន​ករណី​ឆ្លង​វីរុស COVID-19 ចំនួន​ ២៨៤,០៩៩​នាក់បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី ​៤,៩៨០​​នាក់ និង​ស្លាប់​ចំនួន​ ៨,២១០​នាក់បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ចំនួន ៣៦៥​​នាក់​បន្ថែមទៀត​៕អត្ថបទ៖ សុខមាន

ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ ៥​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​នៅ​ជំរំ​ជនភៀសខ្លួន​បង់​ក្លា​ដែ​ស​

2021/07/28 02:17:28 pm        441
​បង់​ក្លា​ដែ​ស៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា យ៉ាងហោចណាស់​មាន​ជន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ៥​នាក់​បាន​ស្លាប់​នៅ​ក្នុង​បំណាក់​ដី​ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ជំរំ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បង់​ក្លា​ដែ​ស​ ដែល​ជា​កន្លែង​ជនភៀសខ្លួន​ជាង ១​លាន​នាក់​មកពី​ប្រទេសជិតខាង​មី​យ៉ាន់​ម៉ា​ត្រូវ​បាន​ជ្រកកោន​។​​លោក Shamsud Douza ស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួនការ​ផ្តល់​ជំនួយ​សង្គ្រោះ ​និង​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​បាន​និយាយ​ថា ​ក្មេង​ម្នាក់​ក៏​ត្រូវ​បាន​ទឹកជំនន់​ហូរ​នាំទៅ​នៅ​ក្នុង​ប្រឡាយ​មួយ​នៅ​អ៊ុយ​គី​យ៉ា​ (Ukhiya) ផង​ដែរ​។​ ការិយាល័យ​អាកាសធាតុ​របស់​ប្រទេស​បង់​ក្លា​ដែ​ស​បាន​ព្យាករណ៍​ថា ​នឹង​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។​ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៧០ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ជំរំ​ជនភៀសខ្លួន Cox's Bazar ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​បន្ទាប់ពី​ខែ​សីហា​ ឆ្នាំ​២០១៧ នៅ​ពេល​ដែល​យោធា​សហភាព​មី​យ៉ាន់​ម៉ា​​កាន់​ព្រះពុទ្ធសាសនា​ភាគច្រើន​ បាន​ចាប់ផ្ដើម​ការ​បង្ក្រាប​យ៉ាង​សាហាវ​ទៅលើ​ក្រុម​មូស្លីម ​បន្ទាប់ពី​ការវាយប្រហារ​របស់​ក្រុម​បះបោរ​។ ការ​បង្ក្រាប​នេះ​រួមមាន​ការ​ចាប់​រំលោភ ការ​សម្លាប់ និង​ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង​រាប់ពាន់​ខ្នង ​និង​ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​សកល​ និង​អង្គការ​សហ​ប្រជាជាតិ​ហៅថា ​ជា​ការ​សម្លាប់​ផ្ដាច់​ពូជ​៕​អត្ថបទ៖ សុខមាន

កូរ៉េខាងត្បូង​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ ប្រចាំថ្ងៃ​ខ្ពស់​បំផុត ខណៈ​រលក​ទី​៤ ​វាយលុក​

2021/07/28 05:21:51 am        600
​កូរ៉េខាងត្បូង​៖ កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ១,៨៩៦​នាក់​កាលពី​ថ្ងៃ​អង្គារ ជា​ការ​ហក់​ឡើង​ខ្ពស់​បំផុត​នៃ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​មិន​ធ្លាប់​មាន ខណៈ​ប្រទេស​នេះ​ព្យាយាម​ទប់ទល់​នឹង​រលក​ទី​៤ នៃ​ការ​ផ្ទុះ​រាលដាល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Delta​។​​ចំនួន​ករណី​ឆ្លង​សរុប​ប្រចាំថ្ងៃ​បាន​បំបែក​កំណត់ត្រា​ចាស់​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ខណៈ​ការ​ឆ្លង​បាន​រីក​រាលដាល​ហួស​ពី​រដ្ឋធានី​សេ​អ៊ូ​ល ​និង​តំបន់​ជិតខាង​នានា​របស់​ខ្លួន ​ជាទី​ដែល​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម​តឹងរ៉ឹង​បំផុត​ត្រូវ​បាន​ដាក់​ចេញ​។​ យោង​តាម​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ​កូរ៉េ (KDCA) មាន​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន ១.៨២៣​នាក់​កាលពី​ថ្ងៃ​អង្គារ​ និង ៣៣.៥% ​ឬ ៦១១​ករណី​មកពី​តំបន់​ផ្សេងៗ​ក្រៅ​រាជធានី​។​នេះ​ជា​លើកទី១ ​ហើយ​ដែល​ករណី​ឆ្លង​នៅ​ក្រៅ​តំបន់​ទីក្រុង​សេ​អ៊ូ​ល​មាន​ចំនួន​លើស​ពី ៦០០​នាក់ចាប់​តាំង​ពី​រលក​វីរុស COVID-19 ដំបូង​ផ្ទុះឡើង​ពី​ព្រះវិហារ​មួយ​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង​ Daegu​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រទេស​កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​វីរុស COVID-19 ចំនួន ១៩១,៥៣១​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ ១,៣៦៥​នាក់ និង​ស្លាប់​ចំនួន ២,០៧៩​នាក់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើ ខណៈសីតុណ្ហភាពក្ដៅទូទាំងអឺរ៉ុបកើនឡើងជាថ្មីក្រោយសម្លាប់មនុស្សរាប់ពាន់នាក់
07/06/2026 09:07 AM
[UPDATE] ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា ការពារការឆ្លើយតបការរញ្ជួយដី ខណៈអ្នកស្លាប់កើនដល់ជាង ៣.០០០នាក់
07/06/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ
07/06/2026 07:07 AM
ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM