ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

៧០%​ នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទីក្រុង​បាងកក​គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta

2021/07/05 02:17:39 pm        288
ថៃ៖ ការសិក្សា​ដោយ​មជ្ឈមណ្ឌល​ឧត្ដមភាព​ផ្នែក​រោគសាស្ត្រ​ នៅ​សាកលវិទ្យាល័យ​ជូឡាឡុង​កនបង្ហាញ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta មាន​ចំណែក​ ៧០% ​នៃ​ចំនួន​ករណី​ឆ្លង​អ្នកក្រុង​បាងកក​ដោយ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ ​COVID-19​។​​គំហើញ​នេះ​ត្រូវបាន​បង្ហាញ​ដោយ​ លោក​ យ៉ុង​ផូ​ វ៉ូ​រ៉ា​វាន់ ប្រធាន​មជ្ឈមណ្ឌល​នៅ​លើ​ទំព័រ Facebook របស់​លោក​។​ លោក​បាន​និយាយ​ថា​ ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​វីរុស Covid-19 បាន​កើត​ឡើង​កាលពីដើម​ឆ្នាំមុន ដោយ​វីរុស​អ៊ូ​ហាន​ដែល​បាន​រាលដាល​ពាសពេញ​ពិភពលោក​។​ ជំងឺ​នេះ​បាន​វិល​ត្រឡប់​មក​ជាថ្មី​ក្នុង​ការ​ផ្ទុះ​ឡើងជា​លើក​ទី​២ កាលពី​ចុង​ឆ្នាំមុន​ ដោយមាន​ចំណុច​ឆ្លង​រាលដាល​ខ្លាំង​មួយ​ត្រូវ​បាន​គេ​រក​ឃើញ ​នៅ​ផ្សារ​លក់​បង្កង​នៅ​ខេត្តសាមុត​សា​ខន​។ វីរុស​នេះ​ត្រូវ​គេ​គិត​ថា ​បាន​ឆ្លង​រាល​ដាល​ចេញ​មកពី​សហភាព​មី​យ៉ាន់​ម៉ា​។​​ការ​ផ្ទុះ​លើក​ទី​៣ នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គ្របដណ្ដប់​ ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឈ្មោះ​អាល់​ហ្វា​ ជា​វីរុស​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ដែល​មាន​សមត្ថភាព​ចម្លង​លឿន​​ជាង​វីរុស​អ៊ូ​ហាន​ដល់​ទៅ ១,៧​ដង​៕អត្ថបទ៖ សុខមាន

មនុស្ស ៤៧នាក់​ស្លាប់ និង ៤៩នាក់​របួស​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​យោធា​នៅ​ហ្វីលីពីន

2021/07/05 12:41:07 pm        210
ហ្វីលីពីន​៖ ក្រសួង​ការពារជាតិ​ហ្វីលីពីន​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​យោធា​ ដែល​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ កាលពី​ថ្ងៃអាទិត្យបាន​កើន​ឡើង​ដល់ ៤៧​នាក់​។ យោធា​ ៤៤នាក់​ និង​ជន​ស៊ីវិល ៣នាក់​បាន​ស្លាប់​ បន្ទាប់ពី​យន្តហោះ​យោធា​ដឹក​បុគ្គលិក​កងទ័ព​បាន​ធ្លាក់​ និង​ផ្ទុះ​ឆេះ​ពេល​ធ្លាក់​នៅ​លើ​កោះ Jolo ក្នុង​ខេត្ត Sulu។​​ក្រសួង​បាន​និយាយ​ថា ​មនុស្ស ៤៩នាក់​ផ្សេងទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​នោះ រួមមាន​ទាហាន ៤៩​នាក់ ​និង​ជន​ស៊ីវិល ៤​នាក់​។ ក្រសួង​និយាយ​ថា ប្រតិបត្តិការ​ស្វែងរក​កំពុង​បន្ត​ ខណៈ​ទាហាន ​៥​នាក់​ទៀត​នៅ​បាត់​ខ្លួន​។ រយៈពេល​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការ​ធ្លាក់​យន្តហោះ ​កងទ័ព និងអ្នក​ស្ម័គ្រចិត្ត​ស៊ីវិល​បាន​ប្រញាប់ប្រញាល់​ ទៅកាន់​កន្លែង​កើត​ហេតុ​ដើម្បី​ស្វែងរក ​និង​ជួយ​សង្គ្រោះ​។ តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ទាហាន​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​លោត​ចេញពី​យន្តហោះ ​មុន​ពេល​វា​ធ្លាក់​ដល់​ដី​។​យោង​តាម​ឯកសារ​របស់​កងទ័ព​អាកាស​ហ្វីលីពីន​បាន​និយាយ​ថា​ យន្តហោះ​ដែល​ធ្លាក់​គឺជា​យន្តហោះ​ប្រើ​ហើយ​ប្រភេទ C-130 Hercules ដែល​ទើប​ទិញ​ពី​យោធា​សហរដ្ឋអាមេរិក​។ ឯក​សារ​យោធា​បាន​បង្ហាញ​ថា យន្តហោះ​បាន​មក​ដល់​ប្រទេស​កាលពី​ខែ​មករា​ឆ្នាំនេះ​។ សហរដ្ឋ​អាមេរិក​បាន​ប្រគល់​យន្តហោះ​ជា​ផ្លូវការ​ក្នុង​ពិធី​មួយ​នៅ​ខែ​កុម្ភៈ​៕អត្ថបទ៖ ប៊ុនថន

ករណី​ឆ្លង​ជំងឺ COVID-19 នៅ​រុស្ស៊ី​កើន​ឡើង​ជាថ្មី​ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ឆ្លង​រាល​ដាល​ខ្លាំង​

2021/07/05 11:15:11 am        115
រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19​ ប្រចាំថ្ងៃ​ខ្ពស់​បំផុត បន្ទាប់ពី​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ខ្ពស់​ក្នុង​រយៈពេល​ ១​សប្ដាហ៍ ខណៈ​ដែល​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដ៏​ឆាប់រហ័ស​កំពុង​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​។​​វីរុស​កូ​រ៉ូ​ណា​បាន​សម្លាប់​មនុស្ស​ជាង ​៤​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​បង្ខំ​ប្រទេស​ជាច្រើន​អនុវត្តន៍​វិធានការ​តឹងរ៉ឹង​ជាថ្មី​ជាង​មួយ​ឆ្នាំ​មកនេះ ​បន្ទាប់ពី​ការ​ផ្ទុះ​រាលដាល​វីរុស​រាតត្បាត​សកល​នេះ​។ ទីក្រុង​ម៉ូស្គូ​បាន​ទាត់ចោល​ការ​បិទ​ខ្ទប់​ជាថ្មី ប៉ុន្តែ​ការ​ឆ្លង​ចំនួន ២៥,១៤២​នាក់​កាលពី​ថ្ងៃអាទិត្យគឺជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ​ខែ​មករា​មក​។​ ចំនួន​អ្នក​ស្លាប់​ខ្ពស់​ដោយសារ​វីរុស​នេះត្រូវ​បាន​កត់ត្រា​រយៈពេល ​៥​ថ្ងៃ​ជាប់ៗ​គ្នា​ដែល​កើន​ឡើង​ដល់​ ៦៩៧​នាក់​កាលពី​ថ្ងៃ​សៅរ៍ មុន​ពេល​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​៦៦៣​នាក់​កាលពី​ថ្ងៃអាទិត្យ​។​​ការ​មន្ទិល​សង្ស័យ​ដែល​ចេះតែ​កើន​ឡើង និង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ មកដល់ពេលនេះ​ប្រទេស​រុស្ស៊ី​មាន​អត្រា​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ត្រឹមតែ​ ១៦%​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​ ១៤៦​លាន​នាក់​។​ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រុស្ស៊ី​ទៅ​ទទួល​វ៉ាក់សាំង ​និង​ស្ដាប់​ក្រុម​អ្នក​ជំនាញ​ជាជាង​ស្ដាប់​ពាក្យ​ចចាមអារ៉ាម​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៣​នាក់​ស្លាប់ និង​ ១១៣​នាក់​បាត់​ខ្លួន​ដោយសារ​បំណាក់​ដី​នៅ​ប្រទេស​ជប៉ុន​

2021/07/05 11:03:16 am        505
ជប៉ុន៖ ក្រុមការងារ​ជួយសង្គ្រោះ​ក្នុង​ខេត្ត Shizuoka ប្រទេស​ជប៉ុន​ភាគ​កណ្ដា​ល កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​បាត់​ខ្លួន ​ដោយសារ​បំណាក់​ដី​ដ៏​ធ្ងន់ធ្ងរ​កាលពី​ចុង​សប្ដាហ៍​នេះ​។​ អភិបាលក្រុង Atami ដែលជា​ទីក្រុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​នេះ​និយាយ​ថា​ មនុស្ស ១១៣​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​មុន​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ជូន​ទារក​ដែល​រុំ​ក្នុង​ក្រណាត់ ​ឲ្យ​ទៅ​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ដោយ​យកចិត្តទុកដាក់​។ ទារក ​និង​ម្តាយ​របស់​នាង​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ពី​អគារ​មួយ​ដែល​ជា​ន់ទី១ បាន​កប់​ក្នុង​ល្បប់​។ អ្នក​ទាំងពីរ​មិនបាន​រង​របួស​ធ្ងន់ធ្ង​រ​ទេ​។​ ក្រុម​មន្ត្រី​ខេត្ត​និយាយ​ថា ​ល្បប់​លាយ​ជាមួយ​ទឹកបាន​ហូរ​កួច​នាំ​ផ្ទះ ​និង​អគារ​យ៉ាងតិច​ចំនួន ១៣០​ខ្នង​នៅ​ទីក្រុង Atami កាលពី​ថ្ងៃ​សៅរ៍​។ មនុស្ស ២២​នាក់​ដែល​ជាប់​នៅ​ក្នុង​ទឹកជំនន់​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ចុង​សប្តាហ៍​។មនុស្ស ៣នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​។​ ក្រុម​មន្ត្រី​និយាយ​ថា ​មនុស្ស​ចំនួន ២១៥​នាក់​រស់​នៅ​ក្នុង​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​។​ ពួក​គេ​បាន​បញ្ជាក់​ពី​ទីកន្លែង​របស់​មនុស្ស​ចំនួន ១០២​នាក់ ​ហើយ​កំពុង​ធ្វើការ​ដើម្បី​ស្វែងរក​ទីតាំង​អ្នក​ដែល​នៅ​សល់​ផេង​ទៀត​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​រលក​ថ្មី​នៃ​ជំងឺ​ COVID-19

2021/07/02 02:04:02 pm        533
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ការ​ឆ្លង​ជំងឺ COVID-19 បាន​ហក់​ឡើង ​១០% ​ក្នុង​មួយ​សប្ដាហ៍​នៅ​សហភាព​អឺរ៉ុប បន្ទាប់ពី​ការ​ស្រុត​ចុះ​រយៈពេល ​២​ខែ ​និង​ការ​ប្រឈម​នឹង​រលក​នៃ​ការ​ឆ្លង​ថ្មី​ដែល​កំពុង​កើន​ឡើង​។​​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប លោក Hans Kluge បាន​និយាយ​ថា​ ការ​ប្រឈម​ថ្មី​នេះ​បង្កឡើង​ដោយសារតែ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ ការឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី និងសកម្មភាព​សង្គម​ចេះតែ​កើន​ឡើង​។ វា​ក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផង​ដែរ ដែល​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Euro 2020 អាច​ជា​មេ​ចម្លង​ដ៏​ធំ​បំផុត​។ ក្រុម​អ្នកគាំទ្រ​រាប់​រយ​នាក់​ដែល​ត្រឡប់​មកពី​ទីក្រុង​ឡុង​ដ៍ និង​សេន​ភី​ធ័​រ​ស្ប៊​ក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​។​​មន្ត្រី​ផ្នែក​គ្រាអាសន្ន​សុខភាព​សាធារណៈ​ជាន់ខ្ពស់ ​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Catherine Smallwood បាន​អំពាវនាវ​ដល់​ទី​ក្រុង​នានាដែល​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែម​ទៀត​ ដើម្បី​តាមដាន​សកម្មភាព​រប​ស់​ក្រុម​អ្នកគាំទ្រ​។​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ការ​គំរាមកំហែង​ធំ​បំផុត​ដល់​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់​រយ​នាក់​នៅ​កាណាដា និង​អាមេរិក ត្រូវ​គេ​ជឿ​ថា​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ​​

2021/07/02 11:58:36 am        561
អាមេរិក៖ ភាគច្រើន​នៃ​ការ​ស្លាប់​ត្រូវ​បាន​រក​ឃើញ​នៅតែ​ឯង នៅ​ក្នុង​លំនៅឋាន​ដោយ​គ្មាន​ម៉ាស៊ីន​ត្រជាក់ ​ឬ​កង្ហារ​។​ អ្នក​ស្លាប់​មួយ​ចំនួន​ជា​មនុស្ស​ចាស់ជរា ក្នុង​នោះ​មាន​ម្នាក់​មាន​អាយុ​ ៩៧​ឆ្នាំ។ សាក​សព​របស់​ពលករ​អន្តោប្រវេសន៍​នៅ​កសិដ្ឋាន ​ត្រូវ​បាន​រក​ឃើញ​នៅ​មណ្ឌល​ចាស់ជរា​រដ្ឋ Oregon​។ ​ខណៈ​ដែល​ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​ បាន​ព្រមាន​ពី​រលក​កម្ដៅ​បំបែក​កំណត់ត្រា​នៅ​ក្នុង​តំបន់ Pacific Northwest និង​ប្រទេស​កាណាដា​ភាគ​ខាងលិច​កាលពី​សប្ដាហ៍​មុន ដែល​ក្រុម​មន្ត្រី​បាន​បង្កើត​មណ្ឌល​ត្រជាក់​ដោយ​ផ្ដល់​ទឹក​ដល់​អ្នក​គ្មាន​ផ្ទះសម្បែង និង​ចាត់វិធានការ​ផ្សេងទៀត​។ ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ឱសថ​រដ្ឋ Oregon បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​រដ្ឋ Oregon តែមួយ​បាន​កើន​ឡើង​ដល់​ ៧៩​នាក់​ដោយ​ភាគច្រើន​កើតឡើង​នៅ​ក្នុង​តំបន់ Multnomah ដែល​ស្ថិត​ក្នុង​ទីក្រុង Portland​។​នៅ​ប្រទេស​កាណាដា​ ប្រធាន​ក្រុម​អ្នកស៊ើប​អង្កេត​ខេត្ត British Columbia លោកស្រី Lisa Lapointe, បាន​និយាយ​ថា​ ការិយាល័យ​របស់​លោក​ស្រី​បាន​ទទួល​របាយការណ៍​យ៉ាងហោចណាស់​ចំនួន ៤៨៦នាក់​នៃ​ការ​ស្លាប់​ភ្លាមៗ​ និង​មិន​នឹកស្មាន​ដល់​ពីចន្លោះ​ថ្ងៃ​សុក្រ​ និង​រសៀល​ថ្ងៃ​ពុធ​។ ជា​ធម្មតា​លោក​ស្រី​បាន​និយាយ​ថា ​មនុស្ស​ប្រហែល ១៦៥​នាក់​នឹង​ស្លាប់​នៅ​ក្នុង​ខេត្ត​ក្នុង​រយៈពេល ៥ថ្ងៃ​ទៀត​៕អត្ថបទ៖ សុខមាន

មនុស្ស ១៧​នាក់​រង​របួស​បន្ទាប់​ពី​ការ​បំផ្ទុះ​កាំជ្រួច​ភ្ញី​ខុសច្បាប់​ដែល​បាន​រឹបអូស​នៅ​តំបន់ Los Angeles​ ខាងត្បូង​

2021/07/02 11:01:09 am        392
អាមេរិក៖ ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​តំបន់ South Los Angeles កាលពី​ល្ងាច​ថ្ងៃ​ពុធ​បាន​ធ្វើ​ឱ្យ​ខូចខាត​លំនៅឋាន​ជាច្រើន​ខ្នង និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៧​នាក់​រង​របួសរួម​ទាំង​មន្ត្រី​នគរបាល​ផង​ដែរ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​គ្រឿងផ្ទុះបាន​ប៉ុនប៉ង​បំផ្ទុះ​គ្រឿងផ្ទុះ​ដោយ​សុវត្ថិភាព ដែល​ត្រូវ​បាន​រឹបអូស​ចេញពី​លំនៅឋាន​មួយ ​ដោយមាន​កាំជ្រួច​ភ្ញី​ខុសច្បាប់​ប្រមាណ ៥.០០០​ផោន​។​​ការ​បំផ្ទុះ​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​រថយន្ត​ នៅ​ក្នុង​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ និង​កំទេច​កំទី​រាយ​ប៉ាយ​ពេញ​ដង​ផ្លូវ​។ រថយន្ត​ធុន​ធំ​ដែល​កំពុង​ត្រូវ​បាន​ប្រើ​ ដើម្បី​ប្រមូល​សំណល់​គ្រឿងផ្ទុះ​ក៏​ទំនងជាខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​។​ ក្រុម​អាជ្ញាធរ​និយាយ​ថា​ ឃ្លាំង​ស្តុក​កាំជ្រួច​កែច្នៃ​សម្ងាត់​នេះ​បាន​ផ្ទុះ ខណៈ​ដែល​ត្រូវ​បាន​កម្ទេច​ដោយ​ក្រុម​បំផ្ទុះ​គ្រាប់បែក។​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្នងការ​នគរបាល​ទីក្រុង Los Angeles លោក Michel Moore បាន​និយាយ​ថា ​ក្រុម​មន្ត្រី​បាន​ឆ្លើយតប​ទៅ​នឹង​លំនៅឋាន​មួយ​នៅ​ប្លុក ៧០០ នៃ​ផ្លូវ ២៧ ខាងកើត​បាន​រក​ឃើញ​កាំជ្រួច​ភ្ញី​ខុសច្បាប់​រាប់ពាន់​ផោន​ ក៏ដូចជា​គ្រឿងផ្ទុះ​កែច្នៃ​ដែល​មិន​មាន​សុវត្ថិភាព​៕អត្ថបទ៖ សុខមាន

UN ជំរុញ​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា​ដោះ​លែង​លោកស្រី Aung San Suu Kyi ជា​បន្ទាន់ ក្រោយ​ដោះលែង​មនុស្ស​ជាង ​២​ពាន់​នាក់​

2021/07/02 10:02:01 am        678
​UN៖ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​ដល់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី១ ខែ​កក្កដា ឲ្យ​ដោះលែង​ម្ចាស់​ពានរង្វាន់​ណូបែល​លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint ឥឡូវនេះ មួយថ្ងៃ​បន្ទាប់ពី​អ្នក​ជាប់ឃុំ​រាប់​ពាន់​នាក់​ផ្សេងទៀត​ត្រូវ​បាន​ដោះលែង​។​លោកស្រី Eri Kaneko អ្នកនាំពាក្យ​រង​របស់ Guterres បាន​និយាយ​ថា យើង​សូម​អំពាវនាវ​ម្តង​ទៀត​ឱ្យ​ដោះ​លែង​ជាបន្ទាន់ ​គ្រប់​អ្នក​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំឃាំង​តាម​អំពើ​ចិត្ត ដែល​រួមមាន​ប្រធានាធិបតី Win Myint និង​ទីប្រឹក្សា​រដ្ឋ​លោកស្រី Aung San Suu Kyi​។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុងស្រុក​បាន​រាយការណ៍​ថា​ សហភាព​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នក​ជាប់ឃុំ​ជាង ២.០០០​នាក់​កាលពី​ថ្ងៃ​ពុធ​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន និង​អ្នក​ផ្សេងទៀត​ ដែល​យោធា​កំពុង​កាន់​អំណាច​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ចូលរួម​ក្នុង​ការ​តវ៉ា​។​ ​ក្រុម​ប្រឆាំង​យោធា​ជាច្រើន​ត្រូវ​បាន​ឃុំខ្លួន ខ្លះ​ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោម​ច្បាប់​ដែល​កំណត់​ទោស​បទឧក្រិដ្ឋ ​ដល់​ការ​អត្ថាធិប្បាយ​ទាំង​ឡាយ​ណាដែល​នាំឱ្យ​មានការ​ភ័យខ្លាច ​ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ លោក​ស្រី Aung San Suu Kyi កំពុង​ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​ស្រដៀង​គ្នា​នេះ ក្នុងចំណោម​ជន​ទាំងនោះ និង​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​នៅឡើយ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ៖ មនុស្សមួយ​ចំនួន​និយាយ​ថា ​ខ្ញុំស្លាប់ ​គួរ​តែ​គិត​ពី​សុខ​ភាព​ខ្លួន​ឯង​វិញ ​វា​ប្រសើជាង​

2021/07/01 05:23:18 am        610
សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋ​មន្ដ្រី​នៃក​ម្ពុ​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ជន​អគតិ​មួយ​ក្តាប់​តូច​បាន​និយាយថា ​សម្ដេច​ស្លាប់​នោះ ​គួរ​តែ​គិត​គូរ​ពីសុខ​ភាព​របស់​ខ្លួន​ឯង​វិញ​ល្អ​ប្រសើ​ជាង​ ព្រោះ​ការ​ស្លាប់​របស់​មេដឹកនាំប្រទេស ​ត្រូវជូន​ដំណឹង​ដល់​ប្រជាជន​បាន​ដឹង​គ្រប់​ៗ​គ្នា។ការ​ឆ្លើយ​តប​របស់​សម្ដេច​តេជោ​បែប​នេះ ប​ន្ទាប់​ពីពួក​ក្រុម​ប្រឆាំង​ដែល​ភាគ​ច្រើន​រត់​ចោល​ស្រុក​ទាំង​នោះបា​ននាំ​គ្នាលើក​ឡើង​ថា ​សម្ដេច​តេជោ ហ៊ុន​ សែន​ បាន​ស្លាប់​ហើយ ​មិន​ឲ្យ​ប្រជាជន​បាន​ដឹង​ ។ក្នុង​ឱកាស​កិច្ច​ប្រជុំ ​និង​ថ្លែង​សារពិសេ​ស​ដោះស្រាយបញ្ហា​ជំងឺ​កូវីដ-​១៩​​ដែលកំពុង​រីក​រាល​ដាល​នៅ​កម្ពុជា​ តាម​ប្រព័ន្ធ​វីដេអូ ​នាព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២១​ សម្ដេច​តេជោ ​មាន​ប្រសាសន៍​ថា ​សម្តេច​មិននឹកស្មាន​ថា មក​ដល់ពេល​នេះ មាន​ពាក្យ​ចចាមរាមអាក្រក់​ពី​ខាង​ក្រៅថា​ សម្តេច​បាន​ស្លាប់ ​តាំង​ពី​ថ្ងៃ​ទី​២៣ មិថុនា​ ម៉ោង​៤ល្ងាច ​ឯណោះ ​ក្នុង​ពេលដែលសម្តេច​កំពុង​ជាប់ធ្វើចត្តាឡីស័ក​នោះ​។ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​បន្ដ​ទៀត​ថា ​ប្រសិន​បើ​មាន​ការ​ស្លាប់​មែន​ ត្រូវ​ចាំ​បាច់លាក់​សព​សម្ដេច​ ធ្វើអ្វី?​ ប្រសិន​បើ​មាន​ការ​ស្លាប់ ​ពិត​មែន​នោះ​ មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​៧​ថ្ងៃ​ទៅហើយ​ ប្រហែល​ជា​រដ្ឋសភា​ ក៏ដូចជា​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ តែង​តាំង​នាយករដ្ឋ​មន្ដ្រី​ថ្មី ​ដើម្បី​ដំណើរកា​ររៀប​រដ្ឋាភិបាល​ថ្មី​ផងដែរ​។សម្ដេច​តេជោ ​ក៏​បាន​ពន្យល់​ដល់​ពួក​ក្រុម​ប្រឆាំង​នៅ​ក្រៅប្រ​ទេ​ស​ថា ​របៀប​ស្លាប់​របស់​មេដឹកនាំ​ប្រទេស​ ត្រូវជូនដំណឹង​ដល់​ប្រជាជាតិ​ឲ្យបាន​ដឹង​ ហើយ​ពិធីបុណ្យសព​របស់មេដឹកនាំកម្រិត​ដូច​សម្ដេច ​ប្រហែល​មាន​កង​កិត្តិយស​ដ៏​ច្រើន​មកអម​សាក​សព​របស់​សម្ដេច​ ហើយ​ប្រហែល​ជា​នាយករដ្ឋ​មន្ដ្រីថ្មី ​ឬ​ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ ​តម្រូវ​ឲ្យមា​ន​ការ​ទម្លាក់​ទង់​ជាតិ​ ដាក់​កណ្ដាល​ដង​ ក៏​អាចថា​បាន​ តាម​អ្វី​មេ​ដឹកនាំគ្រប់​ប្រទេស ​៕​ អត្ថបទ៖ បានចក់

មនុស្ស ​៦​នាក់​ស្លាប់ និង​មួយ​ចំនួន​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​លិច​នាវា​ចម្លង​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​

2021/06/30 02:40:53 pm        131
​ឥណ្ឌូនេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្រុម​អ្នក​សង្គ្រោះ​បាន​ស្វែងរក​មនុស្ស ​៧​នាក់​កាលពី​ថ្ងៃ​អង្គារ​ដែល​បាន​បាត់​ខ្លួន បន្ទាប់ពី​នាវា​ចម្លង​មួយ​គ្រឿង​បាន​លិច​ដោយមាន​មនុស្ស​ជាង ​៥០​នាក់​នៅ​លើ​នោះ នៅ​ក្នុង​សមុទ្រ​ជិត​រមណីយដ្ឋាន​កោះ​បាលី​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ​៦​នាក់។ក្រុម​អាជ្ញាធរ​និយាយ​ថា នាវា​ចម្លង​ដែល​មាន​ឈ្មោះថា KMP Yunice បាន​លិច​ប្រហែល​កន្លះ​ម៉ោងបន្ទាប់ពី​ចេញដំណើរ​ពី​កំពង់ផែ Ketapang របស់​កោះ​ជ្វា​ខាងកើត​ប្រហែល​កន្លះ​ម៉ោង​។​ នាវា​នេះ​បាន​ចេញ​ដំណើរ​ទៅកាន់​កំពង់ផែ Gilimanuk របស់​កោះ​បាលី ចម្ងាយ ​៥០​គីឡូម៉ែត្រ ដែល​មាន​អ្នក​ដំណើរ​ចំនួន​ ៤១​នាក់ និង​សមាជិក​ក្រុម​នាវិក ​១២​នាក់​។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ មនុស្ស​ ៤០​នាក់ភាគ​ច្រើន​សន្លប់ បន្ទាប់ពី​អណ្ដែត​ក្នុង​ទឹក​ដែល​មាន​រលក​ធំ​ៗ ​៤​ម៉ោង​ត្រូវ​បាន​ជួយសង្គ្រោះ ​និង​សាកសព​ចំនួន​ ៦​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​។​ ក្រុម​អ្នក​សង្គ្រោះ​បាន​កំពុង​ប្រឹងប្រែង​ការងារ​សង្គ្រោះ​ក្នុង​ទឹក​រលក​កម្ពស់ ​៤​ម៉ែត្រ​ទាំង​យប់​ងងឹត​ដើម្បី​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ចំនួន ​៩​នាក់​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM