ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​បាក់​រលំ​អគារ​នៅ​រដ្ឋ Florida​ ​កើន​ឡើង​ដល់ ​១២​នាក់ និង​ ១៤៩​នាក់​បាត់​ខ្លួន​

2021/06/30 05:10:44 am        136
អាមេរិក៖ អភិបាល​រដ្ឋ​បាន​និយាយ​ថា ​សាកសព​មួយទៀត​ត្រូវ​បាន​រក​ឃើញ​ពី​គំនរ​បាក់បែក​នៃ​ប៉ម​អគារ​ខុន​ដូរដ្ឋ Florida កាលពី​ថ្ងៃ​អង្គារ​ ទី​២៩ ខែមិថុនា​ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​បាន​កើន​ឡើង​ដល់ ១២​នាក់​ និង ១៤៩​នាក់​នៅតែ​បាត់​ខ្លួន​។​ហេតុការណ៍​នៃ​គ្រោះ​មហន្តរាយ​ចុងក្រោយ ដែល​ទីបំផុត​អាច​ចាត់​ថ្នាក់​ជា​ឧបទ្ទវហេតុ​ដួល​រលំ​អគារដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ភ្លាមៗ​ដោយ​អភិបាល​ក្រុង Miami លោកស្រី Daniella Levine Cava ទេ អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​រសៀល​។ ក្រុម​អ្នកស៊ើប​អង្កេត​មិនទាន់​បាន​កំណត់​នៅឡើយ​ទេ ពី​ដើមហេតុ​នាំ​ឲ្យ​ផ្នែក​សំខាន់​នៃ​អគារ​មាន​អាយុកាល ៤០​ឆ្នាំ​ដួល​រលំ​ភ្លាមៗ​។ការ​យក​ចិត្ត​ទុក​ដាក់​ដំបូង​បាន​ផ្តោត​លើ​កង្វះ​រចនាសម្ព័ន្ធ​ ដែល​ត្រូវ​បាន​រៀបរាប់​លម្អិត​នៅ​ក្នុង​របាយការណ៍​វិស្វករ​ឆ្នាំ២០១៨​។​ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយការណ៍​ថា ​កាលពី​ខែ​មេសា ​ឆ្នាំ​២០២១ ប្រធាន​សមាគម​ខុន​ដូ​បាន​ព្រមាន​អ្នក​ស្រុក​ថា ​ការ​ប្រះ​ខូច​បេតុង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​បង់​ប្រាក់​ប្រហែល ១៥​លាន​ដុល្លារ​ក្នុង​ការ​វាយតម្លៃ​ដែល​ត្រូវការ​សម្រាប់​ធ្វើ​ការ​ជួស​ជុល​៕អត្ថបទ៖ សុខមាន

កាក​បាទក្រហម​លើក​ឡើង​ថា ស្ថានភាព COVID-19 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជិត​ដល់​មហន្តរាយ​ហើយ​

2021/06/30 10:05:05 am        132
ឥណ្ឌូនេស៊ី៖ កាកបាទក្រហម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​​ថា ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​COVID-19 របស់​ប្រទេស​ឥណ្ឌូនេស៊ី​ គឺ​ជិត​ដល់​ចំណុច​គ្រោះ​មហន្តរាយ​ហើយ​ ខណៈ​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta រាលដាល​កាន់​តែ​ច្រើន និង​ពេញ​មន្ទីរពេទ្យ​នៅ​ក្នុង​ការ​រីក​រាលដាល​ដ៏​ធ្ងន់ធ្ងរ​បំផុត ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដែល​មាន​ជាង ២ម៉ឺន​នាក់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ នៅ​ក្នុង​រលក​ថ្មី​នៃ​ការ​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ដែល​មាន​សមត្ថភាព​ចម្លង​ខ្ពស់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ បន្ទាប់ពី​ខែ​តម​អាហារ​របស់​អ៊ីស្លាម​សាសនិក​។​ តម្លៃ​អុកស៊ីសែន​នៅ​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ទ្វេដង ​ហើយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​ចំនួន​បាន​រាយការណ៍​ អំពី​ការ​ខ្វះខាត​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​មានការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ COVID-19​។​ ​លោក Jan Gelfand ប្រធាន​ប្រតិភូ​សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម (IFRC) ឥណ្ឌូនេស៊ី​បាន​និយាយ​ថា "​ជា​រៀងរាល់ថ្ងៃ​យើង​កំពុង​មើល​ឃើញវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​រុញ​ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យ​ខិតចូល​កាន់តែ​ជិត​ទៅ​នឹង​មហន្តរាយ​ជំងឺ COVID-19 ដោយ​ជំរុញ​ឲ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​សកល​ទូលំទូលាយ​។​​មន្ទីរពេទ្យ​នានា​ក្នុង​តំបន់​មួយ​ចំនួន ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់​ក្រហម​បាន​រាយការណ៍​ថា ​មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ច្រើន​លើស​ចំណុះ​ រួម​ទាំង​រដ្ឋធានី​ហ្សា​កាតា​ដែល​មាន​គ្រែ​ដាច់​ដោយ​ឡែក​ពី​គ្នា ៩៣% ត្រូវ​បាន​ពេញ​ដោយ​អ្នកជំងឺ​កាលពី​ថ្ងៃអាទិត្យ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19​ ចំនួន ២,១៥៦,៤៦៥​នាក់ និង​ស្លាប់​ចំនួន ៥៨,០២៤​នាក់​៕អត្ថបទ៖ ​សុខ​មាន

លោក Xi Jinping ថ្លែង​ពី​ភាព​ស្មោះស្ម័គ្រ ខណៈ​បក្ស​កុំ​ម្មុយ​នី​ស​ចិន​ត្រៀម​ប្រារព្ធ​ខួប​ទី​ ១០០​ឆ្នាំ​

2021/06/29 03:01:23 pm        115
ចិន៖ ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ជំរុញ​ដល់​សមាជិក​បក្ស​កុំ​ម្មុយ​នី​ស​ចិន​ទាំងអស់​បន្ត​ភាព​ស្មោះត្រង់​ និង​បន្ត​បម្រើ​ប្រជាពលរដ្ឋ ខណៈ​លោក​បាន​ប្រគល់​មេដាយ​កិត្តិយស​ថ្មី​ដល់​សមាជិក​ ២៩​រូប​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​លើក​ទី ​១០០​ឆ្នាំ​នៃ​ការ​បង្កើត​បក្ស​កាន់អំណាច​នេះ​។ពិធី​ប្រគល់​មេដាយ​កិត្តិយស​នេះបាន​ធ្វើឡើង​នៅ​ក្នុង​សាល​អគារ​រដ្ឋ Great Hall របស់​ទីក្រុង​ប៉េកាំង ជាមួយ​ពិធី​ត្រែទ័ព និង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ ខណៈ​គណបក្ស​នេះ​ត្រៀម​ប្រារព្ធ​ខួប​លើក​ទី​១០០ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។ ពិធី​ប្រគល់​មេដាយ​ថ្ងៃ​ទី​១​ ខែ​កក្កដាបាន​ប្រកាស​កាលពី​ឆ្នាំ២០១៧ និង​បាន​ធ្វើឡើង​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ​ គឺជាផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​លោក Xi ក្នុង​ការ​កសាង​កេរ្តិ៍​ឈ្មោះជា​គណបក្ស​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ ​ក្នុងចំណោម​បក្ស​នយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​។​លោក​ប្រធានាធិបតី​ចិន​បាន​ជំរុញ​សមាជិក​ទាំងអស់ ​ឲ្យ​បន្ត​ភាព​ស្មោះស្ម័គ្រ​ជា​រៀង​រហូត និង​ស្រឡាញ់​គណបក្ស និង​ប្រជាជន ចិត្ត​មួយ​ថ្លើម​មួយ ដោយ​ប្រែក្លាយ​វា​ទៅជា​សកម្មភាព​ពាក់​លី​គ្រប់យ៉ាង សូម្បី​ជីវិត​ដ៏​មានតម្លៃ​របស់​អ្នក​ចំពោះ​គណបក្ស និង​ប្រជាជន​៕អត្ថបទ៖ សុខមាន

បេសកកម្ម​រក្សា​សន្តិភាព​របស់​ UN ​អាច​បិទ​សកម្មភាព​របស់​ខ្លួន បើ​ថវិកា ​៦​ពាន់​លាន​ដុល្លារ​មិន​ត្រូវ​បាន​អនុម័ត​

2021/06/29 02:32:51 pm        32
UN៖ ក្រុម​មន្ត្រី និង​អ្នកការទូត​ប្រចាំ​អង្គការសហប្រជាជាតិ ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា បេសកកម្ម​រក្សា​សន្តិភាព​សកល​របស់​អង្គការ​នេះ​អាច​នឹង​បិទ ប្រសិនបើ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ពុំ​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​កញ្ចប់​ថវិកា​ចំនួន​ ៦​ពាន់​លាន​ដុល្លារ​អាមេរិក​។តាម​របាយ​ការណ៍​របស់​សារព័ត៌មាន Reuters ក្រុម​អ្នកការទូត​កំពុង​ស្ដីបន្ទោស​ពី​នីតិវិធី​ការចរចា ការរៀបចំ​ដំណើរការ និង​ការពិភាក្សា​ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន ​ប្រឆាំង​មហាអំណាច​លោក​​ខាង​លិច ដែល​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្ដល់​មូលនិធិ​។​ ប្រធាន​ទទួលបន្ទុក​រៀបចំ​យុទ្ធសាស្ត្រគោលនយោបាយ និង​ផែនការ​របស់​អង្គការសហប្រជាជាតិ ​លោកស្រី Catherine Pollard បាន​ប្រាប់​ក្រុម​អ្នក​យក​សារព័ត៌មាន​ថា ​លោកស្រី​បាន​ណែនាំ​បេសកកម្ម​រក្សា​សន្តិភាព​ចំនួន​១២ ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ត្រៀម​ផែនការ​ទុកជាមុន​ ក្នុង​ករណី​ដែល​កញ្ចប់​ថវិកា​នឹង​មិន​ត្រូវ​បាន​អនុម័ត​ទាន់​ពេល​វេលា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។​យោង​តាម​លោកស្រី Pollard ប្រសិនបើ​កាលកំណត់​អនុម័ត​កញ្ចប់​ថវិកាត្រូវ​ខកខាន អញ្ចឹង​អង្គការសហប្រជាជាតិ​អាច​ចំណាយ​ត្រឹមតែ​ ការពារ​ទ្រ​ព្យសម្បត្តិ​របស់​អាមេរិក និង​ធានា​បាន​នូវ​ការ​ការពារ​បុគ្គលិក​របស់​ខ្លួន និង​កងកម្លាំង​រក្សា​សន្តិភាព​តែប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

WHO ជំរុញ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​រួច​បន្ត​ពាក់​ម៉ាស់ ខណៈ​មាន​ក្ដី​បារម្ភ​ពី​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី Delta

2021/06/29 01:30:16 pm        222
WHO៖ ​ក្រុម​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ បារម្ភ​ពី​ការ​បន្ធូរបន្ថយ​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា ខណៈ​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​សាហាវ​បំផុត​បាន​ហក់​ឡើង បាន​ជំរុញ​ពលរដ្ឋ​ដែល​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូ​ស​ឲ្យ​បន្ត​ពាក់​ម៉ាស់ និង​រក្សា​វិធាន​សុខភាព​ផ្សេងទៀត​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​នេះ​។​ម្យ៉ាងវិញទៀត មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លងបាន​ប្រាប់​ប្រជាពលរដ្ឋ​អាមេរិក ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​រួចរាល់​កាលពី​ខែ​ឧសភា​ព​ថា ពួកគេ​មិន​ចាំ​បាច់​ពាក់​ម៉ាស់​នៅ​ក្នុង​តំបន់​រស់​នៅ​របស់​ពួកគេ​ទេ ឬ​ត្រូវ​រក្សា​គម្លាត​ចម្ងាយ ​៦​ហ្វី​ត​ពី​គ្នា​។ ទីភ្នាក់ងារ​នេះ​ក៏បាន​បន្ធូរបន្ថយ​ការ​ណែនាំ​អំពី​ការ​ធ្វើ​តេស្ត និង​ការ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ផង​ដែរ បន្ទាប់ពី​សង្ស័យ​ថា ​មានការ​ប៉ះ​ពាល់​នឹង​វីរុស​។​ ដោយ​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ចន្ទ អំពី​វិធានការ​ប្រុងប្រយ័ត្ន​ថ្មីបង្ហាញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក ដែល​ជា​អង្គការ​សុខភាព​សាធារណៈ​ធំ​បំផុត​របស់​ពិភពលោក អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺឆ្លង​បាន​ចង្អុល​បង្ហាញ​ពី​ការណែនាំ​ ឲ្យ​បន្ត​អនុវត្តន៍​វិធានការ​ដែល​មាន​ស្រាប់៕អត្ថបទ៖ សុខមាន

ចំនួន​អ្នក​ស្លាប់​ដោយសារ​បាក់​អគារ​នៅ​ទីក្រុង Miami កើន​ឡើង​ដល់ ​១១​នាក់ និង​ជាង​ ១៥០​នាក់​បាត់​ខ្លួន​

2021/06/29 11:20:01 am        193
អាមេរិក៖ មានការ​សួរដេញដោល​កាន់តែ​ច្រើន​ឡើង​កាលពី​ថ្ងៃ​ចន្ទ​​ថា ​តើ​អគារ​លំនៅឋាន​មួយ​នៅ​តំបន់ Miami អាច​ដួល​រលំ​យ៉ាង​ឆាប់រហ័ស និង​ធ្ងន់ធ្ងរ​កាលពី​សប្ដាហ៍​មុន​ដោយ​របៀប​ណា ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ១១​នាក់ និង​ជាង ១៥០​នាក់​នៅតែ​បាត់​ខ្លួន ហើយ​ក្រុម​គ្រួសារ​ដែល​អស់សង្ឃឹម​បារម្ភ​ថា ​រឿង​អាក្រក់​បំផុត​នឹង​កើតឡើង​។​​ក្រុម​អ្នក​សង្គ្រោះ​នៅ​តែ​មាន​ក្ដី​សង្ឃឹមថា​ ពួកគេ​នឹង​រក​ឃើញអ្នក​នៅ​រស់​រាន​មាន​ជីវិត ខណៈ​ការ​ជីក​កាយ​តាម​គំនរ​ថ្ម​តាម​ផ្នែក​នៃ​អគារ​ខុន​ដូ​ ដែល​បាក់​រ​លំនៅ​ខាងក្រៅ​ទីក្រុង Miami​ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥។​ ក្រុម​អ្នក​ជំនាញ​កំពុង​ពិនិត្យមើល​គុណវិបត្តិ​ធំ​ៗ​ ដែល​អាច​កើតមាន នៅ​ក្នុង​រចនាសម្ព័ន្ធ​អគារ​ប៉ម​នៅ​ទីក្រុង Surfside ជិត​ឆ្នេរ Miami ដែល​បាន​ក្លាយ​ជា​គំនរ​បាក់បែក​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​។​ក្រុម​ជួយសង្គ្រោះ​មកពី​រដ្ឋ Florida និង​នៅ​បរទេស​បាន​បន្ត​កាយ​កម្ទេចកំទី ​តាម​រក​ជា​សញ្ញា​របស់​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ក្រោម​កំដៅ​ថ្ងៃ និង​សន្សើម​ធ្លាក់​ខ្លាំង ខណៈ​ដែល​ក្រុម​សង្គ្រោះ​បាន​ព្យាយាម​ស្វែងរក​រយៈពេល​ជាច្រើន​ម៉ោង ក្ដី​សង្ឃឹម​ក៏​កាន់តែ​អស់​ទៅ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់បងប្អូនប្រកបរបរធាក់ស៊ីក្លូចំនួន៣០០នាក់

2021/06/27 01:04:31 pm        892
ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយដល់បងប្អូនអ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន៣០០នាក់ ដែលពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ដោយ មានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយនឹងក្រុមការងារមួយចំនួនទៀត។ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា ។ លោកក៏បានក្រើនរម្លឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណដល់ទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ។ គួររំលឹកថា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានង្កើនមូលនិធិនេះត្រីចក្រក្រយានឡើង ជាពិសេសសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះអ្នកធាក់ស៊ីក្លូបាន ទទួលបាន ប្រយោជន៍ ជាច្រើន ដូចជា ការទទួលបាន ប្រាក់ឧបត្ថម្ភ ៧០០០រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ថ្ងៃ ម្តង ) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម។ សម្រាប់អំណោយដែលផ្ដល់ជូននាពេលនេះក្នុងម្នាក់ៗ ទទួលបាន: ០១- អង្ករចំនួន ១បេស្មើនឹង២៥ គីឡូក្រាម០២- ត្រីខចំនួន២យួរ ស្មើនឹង២០កំប៉ុង ០៣- មីចំនួន៣កេសតូច ០៤- ភេសជ្ជៈខារ៉ាបាវចំនួន៦កំប៉ុង០៥- ទឹកសុទ្ធអរុណាចំណុះ៣៥០ml ចំនួន១ កេស ០៦- ក្រមា១ ០៧- ភួយ ១០៨- មុង ១០៩- ស្បែកជើងមួយគូ១០-ថ្នាំវីតាមីនសេចំនួនមួយទីប១១- ថ្នាំពេទ្យចំនួនមួយប្រអប់ ១២- ប្រេងកូឡាចំនួនមួយដប ១៣- ប្រេងខ្យល់ ១ដប ១៤- ម៉ាសចំនួនមួយប្រអប់១៥- ច្រាស និងថ្នាំដុសធ្មេញមួយឈុត ១៦- ជេលលាងដៃចំនួន១ដប១៧-សាប៊ូ១ ដុំ១៨- ថវិកាចំនួន៥ ម៉ឺនរៀល៕

ចិន​ប្រកាន់​យក​តួនាទី​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ ​និង​កិច្ច​ប្រឹងប្រែង​នៅ​មជ្ឈិមបូព៌ា

2021/06/26 11:58:07 am        121
​ចិន៖ រដ្ឋមន្ត្រីការបរទេស​ចិន ​លោក​ វ៉ាង យី បាន​និយាយ​ថា ​ប្រទេស​ចិន​នៅតែ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការ​រក្សា​សន្តិភាព​ របស់​អង្គការសហប្រជាជាតិ​ដោយមាន​កងទ័ព ​និង​នគរបាល​ចិន​ជាង​ ២.៤០០នាក់​បច្ចុប្បន្នកំពុង​បំពេញបេសកកម្ម​ផ្សេងៗ​។​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៥០ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ទៅ​ក្នុង​អង្គការ​សហប្រជាជាតិ លោក​ វ៉ាង យី បាន​និយាយ​ថា ​ប្រទេស​ចិន​ធ្វើ​បាន​ល្អ​នូវ​ការសន្យា​របស់​ខ្លួន​ ក្នុង​ការ​បង្កើត​កងកម្លាំង​រក្សា​សន្តិភាពប្រចាំការ​ចំនួន​ ៨.០០០​នាក់​ និង​មន្ត្រី​នគរ​បាល​ចំនួន​ ៣០០​នាក់​ដែល​ត្រៀម​បញ្ជូន​ចេញ នៅ​ពេល​ណាមួយ​ដែល​ចាំបាច់ត្រូវការ​ការពារ​សន្តិ​ភាព​។ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បាន​ទទួលយក​ចូល​ទៅ​ក្នុង​ស្ថាប័ន​ពិភពលោក នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ​ឆ្នាំ​១៩៧១ ដោយមាន​ការ​គាំទ្រ​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​និង​ប្លុក​សូ​វៀត​។ លោក ​វ៉ាង យី បាន​និយាយ​ថា ​ប្រទេស​ចិន​បញ្ជូនកង​រក្សា​សន្តិភាព​ទៅ​ក្នុង​វិស័យ​នេះ​ ច្រើនជាង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អចិន្ត្រៃយ៍​ដទៃ​ទៀត ហើយ​បាន​ផ្តល់​ថវិកាចំនួនច្រើន​បំផុត​ទី​២ សម្រាប់​ប្រតិបត្តិការ​នេះ​បន្ទាប់ពី​សហរដ្ឋអាមេរិក​។ទន្ទឹម​នឹង​នេះ​ប្រទេស​ចិន​បាន​បដិសេធ​ចំពោះអំណាចវាតទី​និយម ​ទោះ​បើជា​ប្រទេស​នេះ​បាន​រក្សា​ការ​អះអាង​របស់​ខ្លួន​នូវ​ទឹកដី​នៅសមុទ្រ​ចិន​ខាងត្បូង ជាមួយ​នឹង​ការ​សាងសង់​កោះ​សិប្បនិម្មិត ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា និង​ការ​ប្តេជ្ញា​យក​កោះ​តៃវ៉ាន់ និង​ការ​យកមក​គ្រប់គ្រង​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត ​ដែល​កាន់កាប់​ដោយ​ប្រទេស​ជប៉ុន​ក៏ដោយ​។ ខណៈ​ដែល​ប្រទេស​ចិន​អាច​ប្រមូល​បាន​ការ​គាំទ្រ ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ខណៈសហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត បាន​បង្កើន​ការប្រុងប្រយ័ត្ន​កាន់​តែ​ខ្លាំង​ឡើង ​ចំពោះ​ឥទ្ធិពល​របស់ប្រទេស​ចិន​នៅ​អង្គការសហប្រជាជាតិ ជាពិសេស​ក្នុង​ការ​រិះគន់​ការ​ធ្វើ​ឲ្យ​ស្ងប់ស្ងាត់ ​នៃ​កំណត់ត្រា​សិទ្ធិមនុស្សរបស់ខ្លួន ​និង​គ្រប់គ្រង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សុខភាព​ពិភពលោក ​ក្នុង​ការ​ស៊ើបអង្កេត​ប្រភព​ដើម​នៃ​ជំងឺ​រាត​ត្បាត COVID-19៕​អត្ថបទ៖ ប៊ុនថន

លោក Biden ជួប​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការ​ដក​កង​ទ័ព​នៅ​តែ​បន្ដ​

2021/06/26 11:29:58 am        59
អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក Joe Biden បាន​ស្វាគមន៍​មេដឹកនាំ​កំពូល​អា​ហ្វ​ហ្គា​នី​ស្ថានមកកាន់​សេត​វិមាន​ ក្នុងការ​បង្ហាញ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​ពួកគេ ​ក្នុង​ពេល​មានការ​កើន​ឡើង​អំពើ​ហិង្សា​ពី​ក្រុម​តា​លី​បង់ ខណៈ​សហរដ្ឋអាមេរិក​ព​ន្លឿ​ន​ការ​ដក​កងទ័ព​របស់​ខ្លួន ​ដើម្បី​បញ្ចប់​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋអាមេរិក​។​​លោក Biden បាន​ទទូច​ថា ភាពជា​ដៃគូ​រវាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​និង​សហរដ្ឋអាមេរិក​មិនទាន់​បញ្ចប់​ទេ។ វា​នឹង​មាន​និរន្តរភាព​ ហើយ​អ្នកដឹង​ហើយ​ថា​ កងទ័ព​របស់​យើង​អាច​នឹង​ចាកចេញ​ ប៉ុន្តែ​ការ​គាំទ្រ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ត្រូវ​បាន​បញ្ចប់​ឡើយ​។​ ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន ​លោក Ashraf Ghani បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី Biden មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​។ យើង​មក​ទីនេះ​ដើម្បី​គោរព​ និង​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះ​។​ លោក Ghani និង​លោក Abdullah Abdullah ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​សម្រាប់​ការផ្សះផ្សា​ជាតិ​ បាន​ជួបជាមួយរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក Lloyd Austin នៅ​មន្ទីរ​បញ្ច​កោណ​មុន​ពេល​ជួប​ជាមួយ​ លោក Biden នៅ​សេត​វិមាន​។​ លោក Ghani បាន​ជួប​ជាមួយ​សភាតំណាងរាស្ត្រ​ លោកស្រី Nancy Pelosi និង​ជួប​ជាមួយ​សមាជិកសភាមកពី​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ​។​ដំណើរ​ទស្សនកិច្ច​រប​ស់​មេ​ដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ​ធ្វើឡើង​នៅ​ពេល​រដ្ឋបាល ​លោក Biden កំពុង​បង្កើន​ផែន​ការ​ដក​កងទ័ព មុន​ថ្ងៃ​ផុត​កំណត់​របស់​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​មាន​អាយុកាល​ជិត ២០​ឆ្នាំ​ដែល​បាន​នាំមក​នូវ​ការ​ចំណាយ​ដ៏​ច្រើន​។​ ​យោង​តាម​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ​កងទ័ព​សហរដ្ឋអាមេរិក​ច្រើនជាង ២.៤០០​នាក់​ត្រូវ​បាន​សម្លាប់​ និង ២០.០០០​នាក់​បាន​រង​របួស​នៅ​ក្នុង​សង្គ្រាម​ចាប់​តាំង​ពី​ឆ្នាំ២០០១។​ ​ការ​រង​ទុក្ខ​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ការ​ប៉ាន់ស្មាន​បង្ហាញ​ថា​ ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ៦៦.០០០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង ២,៧​លាន​នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួនចេញ​ពី​ប្រទេស​របស់​ពួកគេ ដែល​ភាគ​ច្រើន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​។​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន The Associated Press ថា​ កងទ័ព​សហរដ្ឋ​អាមេរិក​ប្រមាណ ៦៥០​នាក់​នឹង​នៅតែ​ស្ថិតនៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដើម្បី​ផ្ដល់​សន្តិសុខ​ដល់​ក្រុម​អ្នកការទូត បន្ទាប់ពី​កម្លាំងយោធាអាមេរិកដ៏​ច្រើន​បាន​បញ្ចប់​ការ​ដកទ័ព​របស់​ខ្លួន ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​រយៈពេល ២​សប្ដាហ៍​ទៀត​៕អត្ថបទ៖ ប៊ុនថន

WHO​៖ ​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​អាហ្វ្រិក​កើន​ឡើ​ងខ្ពស់​បំផុត​ ស្រប​ពេល​មាន​ការ​ឆ្លង​រលក​ទី​៣

2021/06/25 06:49:30 am        100
WHO​៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន ខណៈ​ទ្វីប​មួយ​នេះ​ព្យាយាម​ទប់ទល់​នឹង​រលក​ទី​៣ ដែល​បាន​បង្ក​ឲ្យ​មានការ​គំរាម​ធ្ងន់ធ្ងរ ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​សាធារណៈ។​លោកស្រី Matshidiso Moeti ប្រធាន​អង្គការ​សុខភាព​ពិភពលោក ​ប្រចាំ​តំបន់​អាហ្វ្រិក​បាន​និយាយ​ថា ​ទ្វីប​នេះ​កំពុង​ព្យាយាម​ទប់ទល់ ​និង​ការ​ឆ្លង​ហក់​ឡើង​ខ្ពស់​នៃ​ជំងឺ COVID-19 ដែល​បង្កឡើង​ពី​ការ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​នានា អាកាសធាតុ​ត្រជាក់ និង​វត្តមាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​។​ លោក​ស្រី​បាន​និយាយ​ថា ទ្វីប​នេះ​អាច​លុបបំបាត់​លទ្ធផល​អាក្រក់​បំផុត​បាន ខណៈ​ព្យាយាម​ទប់ទល់​នឹងការ​ឆ្លង​ជំងឺ COVID-19 ​នៃ​រលក​ទី​៣ តាមរយៈ​រឹត​បន្តឹង​លើ​វិធាន​សុខភាព​សាធារណៈ និង​ការ​បង្កើន​ល្បឿន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​។​​ស្ថិតិ​បាន​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​អាហ្វ្រិក​បាន​បង្ហាញ​ថា ​ទ្វីប​នេះ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៥,២៨៨,៣២៣​នាក់ និង​ស្លាប់​ចំនួន ១៣៩,២២៦​នាក់​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​។​ ប្រទេស​ចំនួន​៥ ​រួមមាន​អាហ្វ្រិក​ខាងត្បូង ម៉ា​រ៉ុ​ក ទុយ​នី​ស៊ី អេ​ហ្ស៊ី​ប និង​អេ​ត្យូ​ពី​មាន​ចំនួន ​៦២%​ នៃ​ករណី​ឆ្លង​ទាំង​អស់​ដែល​បាន​រាយការណ៍​នៅ​ក្នុង​ទ្វីប​នេះ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ចំនួន​ ៣​ប្រភេទ​ជំរុញ​ការ​ឆ្លង​រាល​ដាល​កាន់​តែ​លឿន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM