ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

UN៖ ​ការ​ប្រយុទ្ធ​គ្នា​នៅ​មី​យ៉ាន់​ម៉ា​បង្ខំ​ឲ្យ​មនុស្ស ​២៣០.០០០​នាក់​រត់​ភៀសខ្លួន​

2021/06/25 11:05:22 am        100
UN៖ ​ទីភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រជាជន​ប្រមាណ ២៣​ម៉ឺន​នាក់​ត្រូវ​បាន​រត់​ភៀសខ្លួន ​ដោយសារ​វាយ​ការ​ប្រយុទ្ធ​គ្នា និង​អំពើ​ហិង្សា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ​នេះ​ ហើយ​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​។​​សហភាព​មី​យ៉ាន់​ម៉ា​មាន​វិបត្តិ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១​ ខែ​កុម្ភៈដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត ​បង្ក​ឱ្យ​មាន​កំហឹង​ទូទាំង​ប្រទេស​ដែល​នាំ​ឱ្យ​មានការ​តវ៉ា ការ​សម្លាប់ និង​ការ​បំផ្ទុះ​គ្រាប់បែក ក៏​ដូចជា​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​គោលដៅ​ជាច្រើន​រវាង​កងទ័ព និង​ទាហាន​ស៊ីវិល​ដែល​ទើប​បង្កើត​ថ្មី​ប្រឆាំង​នឹង​របប​យោធា​។​ ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ ​របស់​អង្គការសហប្រជាជាតិ (OCHA) បាន​និយាយ​ថា ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​កំពុង​បន្ត ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ អំពើ​ហិង្សា​ និង​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​។​របាយការណ៍​នោះ​បាន​និយាយ​ថា ​ប្រជាជន ១៧៧.០០០​នាក់​ត្រូវ​បាន​រត់​ភៀសខ្លួន​ នៅ​ក្នុង​រដ្ឋ​កា​រ៉ែ​ន​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​មនុស្ស ១០៣.០០០នាក់​កាលពី​ខែ​មុន ខណៈ​ដែល​មនុស្ស​ជាង ២​ម៉ឺន​នាក់​កំពុង​ជ្រកកោន​នៅ​តំបន់​ភៀសខ្លួន​នានា​ចំនួន ១០០ បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ការពារ​ប្រជាជន ​និង​កងទ័ព​នៅ​រដ្ឋ​ជីន​ជាប់​ព្រំដែន​ឥណ្ឌា​។ យ៉ាងហោចណាស់​មាន​មនុស្ស ៨៧៧​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ ​និង​ជាង ៦.០០០នាក់​ត្រូវ​បាន​ចាប់ខ្លួន​ចាប់​តាំង​ពី​រដ្ឋប្រហារ នេះ​បើ​យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោបាយ ជា​ក្រុម​តស៊ូ​មតិ​មួយ​ដែល​របប​យោធា​ប្រកាស​ថា ​ជា​អង្គការ​ខុសច្បាប់​៕ អត្ថបទ៖ សុខមាន

ធនាគារ​ពិភព​លោក​សម្រេចផ្ដល់​កម្ចី​ទំហំ២០០​លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ-១៩

2021/06/25 11:00:04 am        302
ភ្នំពេញ៖ ធនាគារ​ពិភព​លោក​បាន​ប្រកាស​ផ្ដល់​កម្ចី​ទំហំ ២០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ និង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ។ធនាគារ​ពិភព​លោក​បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ធនាគារ​មួយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ធនាគារ​ពិភព​លោក​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ធនាគារ​នេះ បាន​អនុម័ត​លើកម្ចី​ទំហំ ២០០​លាន​ដុល្លារ​សម្រាប់​គាំ​ទ្រ​ដល់​ប្រទេស​កម្ពុជា​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩។ធនាគារ​មួយ​នេះ​ឱ្យ​ដឹង​ទៀត​ថា កម្ចី​មាន​កញ្ចប់​ថវិកា ២០០​លាន​ដុល្លារ​នេះ នឹង​ជួយ​ប្រទេស​កម្ពុជា​ផ្ដល់​ជំនួយ​សង្គ្រោះ​ទាន់​ពេល​វេលា និង​ទៅ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់ ជួយ​សម្រួល​ការ​ស្ដារ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​តាម​រយៈ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ និង​កសាង​ភាព​ធន់​សម្រាប់​ទប់​ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​នា​ពេល​អនាគត។បើ​តាម​ធនាគារ​ពិភព​លោក កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​ដល់​ទៅ​ដក ៣.១​ភាគរយ​កាល​ពី​ឆ្នាំ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង និង​មិន​ធ្លាប់​មាន​ពី​មុន​នោះ​ឡើយ។ធនាគារ​មួយ​នេះ បញ្ជាក់​ទៀត​ថា វិស័យ​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​ពី​វិបត្តិ​នេះ មាន​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំង​បី​នេះ​ផ្ដល់​ការងារ​យ៉ាង​ច្រើន​ដល់​ប្រជាជន​កម្ពុជា៕

មនុស្ស​ ៩៩​នាក់​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ដួល​រលំ​អគារ​ក្នុង​ទីក្រុង Miami ​រដ្ឋ Florida សហរដ្ឋអាមេរិក​

2021/06/25 02:53:01 am        220
​អាមេរិក៖ ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ការ​បាក់​រលំ​អគារ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​កម្ពស់ ​១២​ជាន់​ក្នុង​ភាគ​ខាងជើង​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក​។​​ពេលនេះ​ចំនួន​មនុស្ស​ដែល​ត្រូវ​គេ​កំណត់​ទីតាំង​បាន​ឡើង​ដល់​ ១០២​នាក់ ខណៈ​មនុស្ស ​៩៩​នាក់​ទៀត​នៅតែ​បាត់​ខ្លួន​នៅឡើយ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Daniella Levine Cava អភិបាលក្រុង Miami។​ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​អគារ​ពេល​បាក់​រលំ​នោះ​។​ យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូលហេតុ​ នៃ​ការ​បាក់​រលំដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ជាង​ ១៣០​ខ្នង​នៅ​ក្នុង​បរិវេណ​នោះ។ ប្លុក​នៅ​ក្នុង​ទីប្រជុំជន Surfside ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩៨០​។​ជនអន្តោប្រវេសន៍​អាមេរិក​ឡាទីន​មួយ​ចំនួន​ ត្រូវ​បាន​ស្ថាន​កុងស៊ុល​របស់​ពួកគេ​​រាយការណ៍​ថា ​កំពុង​បាត់​ខ្លួន​។​ ក្រុម​មន្ត្រី​និយាយ​ថា ក្រុម​អ្នក​សង្គ្រោះ​បាន​ទាញ​មនុស្ស​ ៣៥​នាក់​ចេញពី​កម្ទេច​​ថ្ម។ ​មនុស្ស​ចំនួន​ ១០​នាក់​ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​ដោយ​ក្នុង​នោះ​ ២នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕អត្ថបទ៖ សុខមាន

វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន ៩ លើ​ពិភពលោក

2021/06/24 12:01:02 pm        95
ឥណ្ឌា៖ ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ​ខ្លួន​មាន​ករណី​ឆ្លង​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ Delta បូក ​ឬ Delta plus យ៉ាងហោចណាស់ ២២​នាក់​ដែល​រដ្ឋាភិបាល​បាន​ចាត់​ថ្នាក់​ជា​វីរុស​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​កន្លងមក​។ វីរុស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី​ចុងក្រោយ​នេះ​ ដែល​វិវឌ្ឍន៍​ចេញ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​ចុះបញ្ជី​ជា​វីរុស​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ របស់​អង្គការ​សុខភាព​ពិភពលោក​។​​ទោះបីជា​ប្រទេស​នានា​ប្រញាប់ប្រញាល់​ ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​យ៉ាង​ច្រើន ខណៈ​ដែល​ពួកគេ​ប្រណាំង​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណាក៏ដោយ ក៏​ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​គេ​ដាក់​ឈ្មោះ​ថា Delta plus បាន​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​ពិភពលោក​ដែរ​។ ទោះបីជា​ប្រទេស​នានានៅតែ​រក្សា​ជំហរ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ការ​ចម្លង​យ៉ាង​ឆាប់រហ័ស​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី វីរុស​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា យ៉ាងហោចណាស់​ក៏​មាន​ប្រទេស​ចំនួន ៩ ដែរ​បាន​ចាប់ផ្ដើម​រាយការណ៍​អំពី​ករណី​ឆ្លង​ជំងឺ ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Delta plus នេះ​។​ ប្រទេស​ទាំងនោះ​រួមមាន​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ព័រទុយហ្កាល់ ស្វី​ស ជប៉ុន ប៉ូឡូញ នេ​ប៉ាល់ ចិន និង​រុស្ស៊ី​។​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Delta Plus ប្រហែលជា ៤០នាក់​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​វីរុស​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​បំផុត ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កន្លង​មក​។ វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus ត្រូវ​បាន​គេ​រាយការណ៍​នៅ​រដ្ឋ​ចំនួន​៣ គឺ Maharashtra រដ្ឋ Kerala និង​រដ្ឋ Madhya Pradesh៕អត្ថបទ៖ សុខមាន

អតីត​ប្រធានាធិបតី​ហ្វីលីពីន ​លោក Benigno Aquino III ទទួលមរណភាព​ក្នុង​វ័យ ​៦១​ឆ្នាំ

2021/06/24 11:43:18 am        31
ហ្វីលីពីន​៖ អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Simeon ឬ Noynoy Aquino III ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​មនុស្ស​ដែល​ហៅ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ថា ​ជា​ចៅហ្វាយនាយ​របស់​លោក នៅ​ពេល​លោក​ឡើង​កាន់​តំណែង​នោះ បាន​ទទួល​មរណភាព​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នេះ​បើ​យោង​តាម​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​សេចក្ដីប្រកាស​ជា​ផ្លូវការ​មួយ​។លោក Aquino ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​២០១០ ដល់ ២០១៦ បាន​បាត់​វត្តមាន​ពី​ភ្នែក​មហាជន ចាប់​តាំង​ពី​ការ​បញ្ចប់​អាណត្តិ​របស់​លោក​មក ទោះបីជា​រង​ការ​រិះ​គន់​ពី​អ្នក​ស្នង​តំណែង​របស់​លោក​ម្ដង​ហើយ​ម្ដងទៀត​ក៏ដោយ​។ អតីត​ប្រធានាធិបតីដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នក​ពិសា​បារី​ច្រើន​បំផុត ត្រូវ​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ ក្រុម​គ្រួសារ​របស់​លោក​មិនបាន​ប្រកាស​ពី​ព័ត៌មាន​លម្អិត​ទេ​៕អត្ថបទ៖ សុខមាន

មន្ត្រី​អាមេរិក​៖ ពុំ​មាន​គម្រោង​ជួប​គ្នា​រវាង​លោក Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​ជំនួប​កំពូល ​G20 ទេ​

2021/06/24 11:30:41 am        106
​អាមេរិក៖ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ពុំ​មាន​កិច្ចប្រជុំ​ណា​មួយ​ត្រូវ​បាន​គ្រោងទុក​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ​លោក Antony Blinken និង​រដ្ឋមន្ត្រីការបរទេស​ចិន​ លោក Wang Yi នៅ​ជំនួប​កំពូល​ G20 ក្នុង​ប្រទេស​អ៊ីតាលី​នៅ​សប្ដាហ៍​ក្រោយ​ទេ បន្ទាប់ពី​កាសែត Financial Times បាន​រាយការណ៍​ថា ​ទីក្រុង​ប៉េកាំង ​និង​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ពិភាក្សា​គ្នា​ពី​ជំនួប​នោះ​។​​កាសែត​នេះ​បាន​ដកស្រង់​សំដី​របស់​បុគ្គល ​ដែល​បាន​បង្ហើប​អំពី​កិច្ចពិភាក្សា​នេះ​ដោយ​និយាយ​ថា ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ​លោក Joe Biden ក៏បាន​ជូនដំណឹង​ដល់​សម​ភាគី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​ខ្លួន​ចង់​ឲ្យ​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នៅ​រដូវ​ក្តៅ​នេះ​។​ សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​ថា ​សេត​វិមាន​ក៏បាន​រៀបចំ​កិច្ចពិភាក្សា​ផ្ទៃក្នុង​បឋម​អំពី​ការ​បញ្ជូន ​លោក Blinken ឬលោក Jake Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទៅកាន់​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ​ ដែល​អាច​ជា​ការ​បើក​ឆាក​សម្រាប់​ លោក Biden និង​មេដឹកនាំ​ចិន ​លោក Xi Jinping ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី ​នៅ​ជំនួប​កំពូល​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​២០ ឬ G20 នៅ​ទីក្រុង​រ៉ូម​​ក្នុង​ខែ​តុលា​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោក Zhao Lijian ត្រូវ​បាន​គេ​សួរ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​ អំពី​របាយការណ៍​របស់​កាសែត Financial Times ទាក់ទង​នឹង​ការ​ជួប​គ្នា​រវាង​លោក Blinken និង​មន្ត្រី​ចិន​នៅ​ឯ​រដ្ឋមន្ត្រី​នៅ​ជំនួប G20 ហើយ​បាន​ឆ្លើយតប​ថា ខ្ញុំ​គ្មាន​ព័ត៌មាន​ផ្តល់​ជូន​អ្នក​ទេ​នៅ​ពេល​នេះ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​កត់ត្រា​ករណី​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដោយសារ​ជំងឺ COVID-19 ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​

2021/06/23 11:01:45 am        135
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​កត់ត្រា​ករណី​ស្លាប់​ខ្ពស់​បំផុត​ដោយសារ​ជំងឺ COVID-19 ក្នុង​រយៈពេល​ ១​ថ្ងៃ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក ខណៈ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​នេះ​។​​យោង​តាម​អង្គភាព​ទទួលបន្ទុក​គ្រាអាសន្ន​ វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​នេះ​ឲ្យ​ដឹង​ថា មនុស្ស​ស្លាប់​ចំនួន ៥៤៦​នាក់​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​អង្គារ ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ផ្លូវការ​ដោយ​សារ​វីរុស​កូ​រ៉ូ​ណា​កើន​ឡើង​ដល់ ១៣០​,៣៤៧​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​លំដាប់​ទី​៦ ​នៅ​លើ​ពិភពលោក​។ ​ចំនួន​ករណី​ឆ្លង​ថ្មី ១៦​,៧១៥​នាក់​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​អង្គារ ជា​តួលេខ​ទ្វេដង​ខ្ពស់​ដូចជា​កាលពី​ខែ​មុន​ដែរ​។ ​ប្រទេស​រុស្ស៊ី​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ចំនួន ​៤​ក្រុមហ៊ុន ប៉ុន្តែ​នៅ​ត្រឹម​ថ្ងៃ​ទី​២ ​ខែ​មិថុនា​មាន​មនុស្ស​ត្រឹមតែ​ ១៨​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប ​១៤៤​លាន​នាក់​ដែល​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ​១​ដូ​ស​។ យោង​តាម​គេហទំព័រ Worldometers គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ​មាន​ករណី​ឆ្លង​ចំនួន ៥,៣៥០,​៩​១៩​នាក់ និង​ស្លាប់ចំនួន ១៣០​,៣៤៧​នាក់​៕អត្ថបទ៖ សុខមាន

WHO៖ វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចាប់ផ្ដើម​អស់​បណ្ដើរៗ​នៅ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​

2021/06/22 11:36:21 am        137
WHO៖ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ធំ​ដែល​បាន​ទទួល​វ៉ាក់សាំង Covid-19 តាមរយៈ​កម្ម​វិធី​ចែក​រំលែក​សកល​ មាន​មិន​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​កម្មវិធី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​ទេ​។​​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​លោក​វេជ្ជបណ្ឌិត Bruce Aylward បាន​និយាយ​ថា​ កម្មវិធី Covax បាន​ចែកចាយ​ចំនួន ៩០​លាន​ដូ​ស​ទៅកាន់ ១៣១​ប្រទេស​។​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ចំនួន​នេះ​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​ប្រជាជន​ពី​វីរុស​ ដែល​នៅតែ​បន្ត​រីក​រាលដាល​ពាស​ពេញ​ពិភពលោក​នោះ​ទេ​។​ ការ​ខ្វះខាត​កើតឡើង ​ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​បាន​មើល​ឃើញ​រលក​ឆ្លង​ទី​បី​។​ ​កាលពី​ថ្ងៃ​ចន្ទ ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ លោក Cyril Ramaphosa បាន​អំពាវនាវ​ឲ្យ​ប្រទេស​អ្នក​មានបញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ខណៈ​រដ្ឋាភិបាល​របស់​លោក​បាន​រឹតត្បិត​ទប់ស្កាត់​ករណី​ឆ្លង ​ដែល​កំពុង​កើន​ឡើង​ខ្លាំង​។​​លោក Ramaphosa បាន​និយាយ​ថា ​ក្នុង​កម្រិត​ទ្វីប​មួយ​មានតែ​វ៉ាក់សាំង​ចំនួន ៤០​លាន​ដូ​ស​ប៉ុណ្ណោះដែល​ត្រូវ​បាន​ប្រើ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មាន​ចំនួន​តិច​ជាង ២% នៃ​ចំនួន​ប្រជាជន​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​គម្រោង Covax ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​មួយ​ ក្នុង​ការផលិត​វ៉ាក់សាំង​បន្ថែម​ទៀត​នៅ​អាហ្វ្រិក​ខាងត្បូង​។​ ​គម្រោង​ចែកចាយ​សកល​ Covax ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំមុន​ដើម្បី​ធានា​ថា ​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ត្រូវ​បាន​ទទួល​នៅ​ទូទាំង​ពិភពលោក ដោយមាន​បណ្ដា​ប្រទេស​អ្នកមាន​ឧបត្ថម្ភ​ធន​បម្រុង ​សម្រាប់​ប្រទេស​ក្រីក្រ​នានា​៕អត្ថបទ៖ សុខមាន

ចិន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ​១​ពាន់​លាន​ដូ​ស​

2021/06/21 12:54:02 pm        87
ចិន៖ ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​ជាង ​១​ពាន់​លាន​ដូ​ស​ជា​ចំនួន​ខ្ពស់​បំផុត ខណៈ​ប្រទេស​នេះ​បង្កើន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើនជាង​មុន​។​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន ​(NHC) បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា វ៉ាក់សាំង​ចំនួន ​1,010,489,000​ដូ​ស​ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​គិត​ត្រឹម​ថ្ងៃ​សៅរ៍។​ ដូ​ស​​វ៉ាក់​សាំង​ទាំងនោះ​ស្មើ​ជិត​ចំនួន ​40% នៃ​វ៉ាក់សាំង​សរុប​ជាង 2.5​ពាន់​លាន​ដូ​ស​ដែល​បាន​ចាក់​នៅ​ទូទាំង​ពិភពលោក​។ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ គណៈកម្មការ​ខាងលើ​បាន​និយាយ​ថា វ៉ាក់សាំង​ជាង ​១០០​លាន​ដូ​សត្រូវ​បាន​ចាក់​ក្នុង​រយៈពេល ​៥​ថ្ងៃរួម​ទាំង​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​ ​យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​ចិន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​បាន​ឈាន​ដល់​ ១​លាន​ដូ​ស​លើកដំបូង​កាលពី​ថ្ងៃ​ទី​២៧ ​ខែមីនា ២​សប្ដាហ៍​បន្ទាប់ពី​សហរដ្ឋ​អាមេរិក។​ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើង​ខ្ពស់​កាលពី​ខែ​ឧសភា ដោយមាន​វ៉ាក់សាំង​ជាង ​៥០០​លាន​ដូ​ស​ត្រូវ​បាន​ចាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​កាលពី​ខែ​កន្លងទៅ​។ ​សារព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​ថា ​ប្រទេស​ចិន​បាន​ប្រើ​ពេល ​២៥​ថ្ងៃ​ទើប​សម្រេច​បាន​ពី​ចំនួន ​១០០​លាន​ដូ​សដល់​ ២០០​លាន​ដូ​ស​ ដោយ​ក្នុង​រយៈពេល ​១៦​ថ្ងៃបាន​កើន​ឡើង​ដល់​ចំនួន​ពី ​២០០​លាន​ទៅ ​៣០០​លាន​ដូ​ស និង​រយៈពេល ​៦​ថ្ងៃ​ពី​ ៨០០ ទៅ ​៩០០​ដូ​ស​៕ អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់​ជាង​ ៥០​ម៉ឺន​នាក់ ខណៈ​អ្នក​ជំនាញ​ព្រមាន​ពី​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​

2021/06/21 11:50:50 am        63
​ប្រេស៊ីល៖ ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​ជំងឺ Covid-19 បាន​កើន​ឡើង​ជាង ​៥០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​ប្រទេស​មាន​អ្នក​ស្លាប់​ខ្ពស់​ជាងគេ​បំផុត​ទី​២ ​នៅ​ក្នុង​ពិភពលោក​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​ផ្ទុះ​រាលដាល​នេះ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ពេល​ខាង​មុខ ខណៈ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ និង​ការ​ចាប់ផ្ដើម​នៃ​រដូវរងា​។​​វីរុស​នៅតែ​បន្ត​រីក​រាលដាល ​ខណៈ​ដែល​លោក​ប្រធានាធិបតី Jair Bolsonaro ច្រានចោល​វិធាន​ការ​នានា​ដូចជា​គម្លាត​សុវត្ថិភាព​ជាដើម​។​ ​វិទ្យាសាស្ត្រ​សុខាភិបាល Fiocruz ​បាន​និយាយ​ថា ​ស្ថានភាព​ធ្ងន់ធ្ងរ​ណាស់។ ​មាន​យុវជន​តែ ​១១%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូ​ស​។​ ​ប្រជាជន​ប្រេ​ស៊ី​ល​រាប់​ម៉ឺន​នាក់​ បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍​។​ ​លោក​ប្រធានាធិបតី Bolsonaro បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង ​ចំពោះ​ការ​មិន​អនុវត្ត​ការ​ឆ្លើយ​តប​ថ្នាក់​ជាតិ​ដែល​មាន​ការ​សម្រប​សម្រួល​ និង​ការសង្ស័យ​របស់​លោក​ចំពោះ​វ៉ាក់សាំង​ ការ​បិទ​ប្រទេស និង​ការ​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​មុខ​ដែល​លោក​បាន​ព្យាយាម​បន្ធូរបន្ថយ​។​​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​មធ្យម​ជាង ៧ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ ២ពាន់​​នាក់​ក្នុង​សប្ដាហ៍​កន្លងទៅ​។ វិទ្យាសាស្ត្រ​ Fiocruz បាន​និយាយ​ថា ​ការ​ឆ្លង ​និង​ការ​ស្លាប់​ថ្មីៗភាគច្រើន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​ពី ២០​ដល់​ ៥៩​ឆ្នាំ​ ដោយ​ព្រមាន​ថា ​ការ​ចាប់ផ្ដើម​រដូវរងា​​នៅ​អឌ្ឍគោល​ខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ​ អាច​បណ្ដាល​ឱ្យ​មាន​ការ​ឆ្លង​កាន់​តែ​ច្រើន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM