ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ប្រមុខ WHO៖ ​អង្គការ​នេះ​មើល​ឃើញ​ការ​ស្រុត​ចុះ​ករណី​ឆ្លង​ជំងឺ ​COVID-19 សកល​

2021/05/11 02:11:40 pm        179
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា ​(WHO) កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​ទីភ្នាក់ងារ​របស់​ខ្លួន​កំពុង​មើល​ឃើញ​ពី​ការ​ស្រុត​ចុះ​ នៃ​ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សកល ខណៈ​មានការ​ធ្លាក់​ចុះ​ថ្មីៗ​នៅ​ក្នុង​ទ្វីប​អាមេរិក និង​អឺរ៉ុប ជា​តំបន់​ទាំង​២ ​នេះ​ដែល​មាន​ការ​ឆ្លង​ខ្លាំង​បំផុត​។​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​មួយ​ចំនួន​ត្រូវ​បាន​ស្វាគមន៍ ប៉ុន្តែ​បាន​ព្រមាន​ថា ​យើង​ធ្លាប់​ឈរ​នៅ​ចំណុច​នេះ​កាលពី​កន្លងទៅ ដោយ​លោក​បាន​ផ្ដល់​ជា​អនុសាសន៍​ដល់​ប្រទេស​នានា ​កុំ​បន្ធូរបន្ថយ​កា​រឹតត្បិត​វិធានការ​សុខភាព​សាធារណៈ​ឆាប់​ខ្លាំង​ពេក​។ ​លោក​បាន​កត់​សម្គាល់​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅតែ​ទទួល​បាន​ប្រមាណ ​៧% ប៉ុណ្ណោះ​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 រាប់​រយ​លាន​ដូ​ស​រហូត​មក​ដល់​ពេល​នេះ​។​លោក Tedros បាន​និយាយ​ថា ​សារ​របស់​លោក​ចំពោះ​បណ្ដា​មេដឹកនាំ គឺ​ត្រូវ​ប្រើ​គ្រប់​មធ្យោ​បាយក្នុង​ការ​កាត់បន្ថយ​ការ​ចម្លង ដោយ​បន្ថែម​ថា​ ប្រទេស​នានា​ដែល​មាន​ករណី​ឆ្លង​ថយ​ចុះ ​គួរតែ​ត្រៀម​សម្រាប់​ករណី​ដែល​មាន​ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​អាច​បង្ក​អន្តរាយ​ដល់​ដំណើរ​ការ​ចាក់​វ៉ាក់សាំង៕ អត្ថបទ៖ សុខមាន

ប្រតិកម្ម​របស់​ពិភពលោក​ បន្ទាប់ពី​កង​កម្លាំង​អ៊ីស្រាអែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​រង​របួស​ក្នុង​ការ​ឆ្មក់​ចូល​ព្រះវិហារ Al-Aqsa

2021/05/11 11:57:10 am        178
​ពិភព​លោក៖ ប្រតិកម្ម​​ត្រូវ​បាន​បង្ហាញ​ពី​ជុំវិញ​ពិភពលោក ​បន្ទាប់ពី​ភាព​រំជើបរំជួល​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ Jerusalem ជាទី​ដែល​មនុស្ស​រាប់​រយ​នាក់​បាន​រង​របួស ​ហើយ​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​កងកម្លាំង​អ៊ីស្រាអែល​បាន​ឆ្មក់​ចូល​បរិវេណ​វិហារ​អ៊ីស្លាម Al-Aqsa​។​នាយករដ្ឋមន្ត្រី​ទួរគី ​លោក Recep Tayyip Erdogan​ បាន​សន្យា​ជំរុញ​ពិភពលោក​ ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ភេរវកម្ម​របស់​អ៊ីស្រាអែល ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​។ កាលពី​ថ្ងៃ​ច័ន្ទ ប្រទេស​អ៊ីរ៉ង់​​បាន​អំពាវនាវ​ដល់​ពិភព​ម៉ូស្លីម​ ឲ្យ​ឆ្លើយតប​ចំពោះ​អំពើ​យង់ឃ្នង និង​ឃោរឃៅ​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដែល​ចេះតែ​កើន​ឡើង​រវាង​នគរបាល​អ៊ីស្រាអែល និង​ក្រុម​អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ន​។ ​រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​ខ្លួន​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ នូវ​ការ​ចូល​លុកលុយ​ថ្មីៗ​របស់​កងកម្លាំង​អ៊ីស្រាអែល​ ចូល​ទៅ​ក្នុង​ព្រះវិហារ​អ៊ីស្លាម Al-Aqsa​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Ned Price បាន​និយាយ​ថា គ្រាប់​រ៉ូ​កែ​ត​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រា​អែល​ថា​ ជា​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ដែល​មិន​អាច​ទទួល​យក​បាន ដោយ​បន្ថែម​ថា សហរដ្ឋអាមេរិកបាន​ចូលរួម​យ៉ាង​ពេញទំហឹង​ ជំរុញ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ទីក្រុង Jerusalem​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​បង្ហាញ​ក្ដី​បារម្ភយ៉ាង​ខ្លាំង ​ចំពោះ​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល Jerusalem ​ខាងកើត​។​ ប្រទេស​អាល្លឺម៉ង់, ចក្រភព​អង់គ្លេស, បារាំង, រុស្ស៊ី, និង​សហភាព​អឺរ៉ុប​ក៏បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​អំពើ​ហិង្សា​នេះ​ដែរ៕អត្ថបទ៖ សុខមាន

វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ៥​សែន​ដូស​ទៀត ​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ

2021/05/11 10:58:33 am        88
ភ្នំពេញ៖ វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នោះ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​បង្កើន​ភាព​ស៊ាំ​របស់​ពួកគាត់។សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ទៀត​ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន​នោះ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ​។វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ២​លាន​ដូសដែល​កម្ពុជា​បញ្ជា​ទិញ​នា​ពេល​កន្លង​មក ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​រួច​មក​ហើយ ហើយ​ការ​មក​ដល់​នៃ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​ថ្ងៃ​នេះ នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​សរុប​ដល់​ទៅ ២​លាន ៥​សែន​ដូស​រួច​ហើយ។គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ ៣​ប្រភេទ​សរុប ៤ ៧២៤ ០០០​ដូស ក្នុង​នោះ​មាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ២.៥​លាន​ដូស វ៉ាក់ស៊ីណូហ្វាម ១.៧​លាន​ដូស និង​វ៉ាក់សាំង​ Covishield ៣២៤ ០០០​ដូស៕ 

មនុស្ស​ ២០​នាក់​ស្លាប់ ​ខណៈ​អ៊ីស្រាអែល​វាយ​ប្រហារ​តំបន់​ហ្គា​ហ្សា បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ូកែត​ពី​សំណាក់​ក្រុម​ហា​ម៉ាស់

2021/05/11 10:52:08 am        112
​អ៊ីស្រាអែល៖ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ដ៏​ខ្លាំងក្លា ​ទៅលើ​តំបន់​​ហ្គា​ហ្សា​កាលពី​ថ្ងៃ​ចន្ទ ជា​ការ​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត ​ដោយ​ក្រុម​ហា​ម៉ាស់ និង​ពួក​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ដទៃ​ទៀត ​ស្រប​ពេល​មាន​អំពើ​ហិង្សា​កាន់តែ​រីក​ធំ​ ដែល​បង្កឡើង​ដោយ​ការ​រំជើបរំជួល​នៅ​បរិវេណ​វិហារ​អ៊ីស្លាម Al-Aqsa ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​វិហារ​ភ្នំ​ផង​ដែរ​។​ក្រុម​អាជ្ញាធរ​តំបន់​ហ្គា​ហ្សា​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ២០​នាក់​បាន​ស្លាប់​រួម​ទាំង​ក្មេង ៩​នាក់ ​និង​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​ក្រុម​ហា​ម៉ាស់​ និង ៦៥​នាក់​ផ្សេងទៀត​រង​របួស​។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu បាន​ព្រមាន​ថា ​ក្រុម​ហា​ម៉ាស់​បាន​ឆ្លង "​បន្ទាត់​ក្រហម​" ដោយ​ការ​តម្រង់​មី​ស៊ី​ល​ទៅ​រក​ទីក្រុង​ Jerusalem ហើយ​រដ្ឋ​ជ្វី​ហ្វ​មួយ​នេះ​នឹង​ឆ្លើយតប​វិញ​ដោយ​កម្លាំង​។ ​លោក Netanyahu ដែល​បាន​ជួប​ប្រជុំ​ជាមួយ​ប្រមុខ​កងទ័ព​ និង​ភ្នាក់ងារ​សន្តិសុខ Shin Bet បាន​និយាយ​ថា "​យើង​នឹង​មិន​អត់ធ្មត់​ចំពោះ​ការវាយប្រហារ​លើទឹក​ដី​របស់​យើង រដ្ឋធានី​របស់​យើង ប្រជាជន និង​ទាហាន​របស់​យើង​ឡើយ​។ អ្នក​ដែល​វាយប្រហារ​យើង​ នឹង​ត្រូវតែ​ទូទាត់​សង​យើង​វិញ​យ៉ាង​ស័ក្ដិសម​។​​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ​រ៉ូ​កែ​ត​ចំនួន ១៥០​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា ​ដែល​រាប់​សិប​គ្រាប់​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome ដោយ​ពុំ​មាន​របាយការណ៍​ពី​ការ​ស្លាប់ ​និង​របួស​នោះ​ទេ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត

2021/05/10 01:20:26 pm        93
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែម​ចំនួន២២៨០លានរៀល (២,២៨០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ ​បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាន ថា  ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២១​ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា២០០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា១៦០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល៤.ខេត្តប៉ៃលិន​ ទទួលបានថវិកា ៥០លានរៀល៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២៥០លានរៀល៦.ខេត្តព្រះវិហារ ទទួលបានថវិកា ៥០លានរៀល៧.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល៨.ខេត្តស្វាយរៀង ទទួលបានថវិកា ២០លានរៀល៩.ខេត្តព្រៃវែង ទទួលបានថវិកា ១៤០លានរៀល១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១៥០លានរៀល១១.ខេត្តក្រចេះ ទទួលបានថវិកា ១០លានរៀល១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល១៣.ខេត្តតាកែវ ទទួលបានថវិកា ១០០លានរៀល១៤.ខេត្តកំពង់ចាម ទទួលបានថវិកា ១៣០លានរៀល១៥.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៤០លានរៀល១៦.ខេត្តកែប ទទួលបានថវិកា ២០លានរៀល១៧.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ១៥០លានរៀល១៨.ខេត្តកំពង់ធំ ទទួលបានថវិកា ២២០លានរៀល១៩.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល២០.ខេត្តព្រះសីហនុ ទទួលបានថវិកា ១៣០លានរៀល២១.ខេត្តសៀមរាប ទទួលបានថវិកា ៨០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២១ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក​ ចំនួនសរុប ៥២៥០៥នាក់៕ ​

តំបន់​អាស៊ី​ប្រឈម​នឹង​ការ​ហក់​ឡើង​ខ្លាំង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19

2021/05/10 12:04:56 pm        176
​តំបន់​អាស៊ី​៖ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ កំពុង​ប្រឈម​នឹង​រលក​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា ខណៈ​ដែល​ប្រទេស​ខ្លះ​កំពុង​ព្យាយាម​ទប់ទល់​គ្រប់គ្រង​ការ​ផ្ទុះ​ដ៏​ធ្ងន់ធ្ងរ ​បំផុត​ចាប់​តាំង​ពី​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​រាត​ត្បាត​សកល​នេះ​។​យោង​តាម​របាយការណ៍​របស់ CNN ខណៈ​ដែល​ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ពាក់កណ្ដាល ​នៃ​ចំនួន​អ្នក​ឆ្លង​សកល​កាលពី​សប្ដាហ៍​កន្លងទៅ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ករណី​​ឆ្លង​កំពុង​ហក់​ឡើង​ខ្លាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​នេ​ប៉ាល់, ស្រី​លង្កា, ថៃ និង​កម្ពុជា​។​ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាននៅ​ដើម​សប្ដាហ៍​នេះ​ថា តំបន់​អាស៊ីអាគ្នេយ៍​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង​ ២​លាន ​៧​សែន​នាក់ និង​ស្លាប់​ថ្មី​ជាង ២៥,០០០​នាក់ កើន​ឡើងជា​លំដាប់​ចំនួន ១៩% និង ៤៨% បើ​ធៀប​ទៅ​នឹង​សប្ដាហ៍​កន្លងទៅ​។ ​ប្រទេស​នេ​ប៉ាល់បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​៩,៧០០នាក់ កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​ជិត ​៥០០​ករណី​កាលពី​ពាក់កណ្ដាល​ខែ​មេសា​កន្លង​ទៅ​។​ ​យោង​តាម​កា​រ​ចុះ​ផ្សាយ​រ​បស់ CNN ផ្អែកលើ​ទិន្នន័យ​រដ្ឋាភិបាល​ស្រី​លង្កា​បាន​រាយការណ៍​ករណី​ឆ្លង​ជិត ១,៩០០​នាក់​កាលពី​ថ្ងៃ​សុក្រ ជា​ចំនួន​កើន​ឡើង​ ៥​ដង​នៃ​ករណី​ឆ្លង​ប្រចាំថ្ងៃ ដែល​ខ្លួន​បាន​រាយ​ការណ៍​កាលពីដើម​ខែ​មេសា​។​​យោង​តាម​សកល​វិទ្យាល័យ Johns Hopkins ឲ្យ​ដឹង​ថា ​ប្រទេស​ថៃ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​២ពាន់​នាក់​កាលពី​ថ្ងៃ​សុក្រ។ ​ប្រទេស​វៀតណាម​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៨៧​​នាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​វៀតណាម​បាន​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ៨០​នាក់ រួម​ទាំង​ករណី​ឆ្លង​នាំចូល ​២​នាក់​ផង​។ នាយិកា​វិទ្យាស្ថាន​ជាតិ​អនាម័យ ​និង​ជំងឺឆ្លង​របស់​ប្រទេស​វៀតណាមបាន​ប្រាប់​សារ​ព័ត៌​មានជីវិត​ និង​សុខភាព​កាលពី​ថ្ងៃ​សៅរ៍​ថា វីរុស​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ ៤​ប្រភេទ​កំពុង​ធ្វើ​ចរាចរណ៍​យ៉ាងសកម្ម នៅ​ក្នុង​ប្រទេស​វៀត​ណាម​ និង​កំពុង​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​ស្ថានភាព​ឆ្លង​រាលដាល​នេះ​៕​អត្ថបទ៖ សុខមាន

ចំនួនអ្នក​ស្លាប់​ក្នុងការ​បំផ្ទុះ​​គ្រាប់​បែក​នៅ​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​កើន​ឡើង​ដល់ ​៦៨​នាក់​

2021/05/10 10:55:07 am        113
​អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ផ្ទុះ​ថ្មីៗ​នេះ ​នៅ​ជិត​សាលា​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល​បាន​កើន​ឡើង​ដល់ ៦៨​នាក់ និង​ជាង ១៥០​នាក់​ផ្សេងទៀត​រង​របួស​។​ ក្រុម​មន្ត្រី​និយាយ​ថា ​អ្នក​ស្លាប់​ភាគច្រើន​ជា​និស្សិត​ស្រី​។​​ក្រុម​មន្ត្រី​សន្តិសុខ​និយាយ​ថា ​រថយន្ត​មួយ​គ្រឿង​ដែល​ផ្ទុក​ដោយ​គ្រឿងផ្ទុះ​ ត្រូវ​បាន​បំផ្ទុះ​នៅ​ជិត​ខ្លោងទ្វារ​ចូល​សាលារៀន​កាលពី​ថ្ងៃ​សៅរ៍​ បន្ទាប់មក​មានការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​នៅ​ក្បែរ​នោះ​។​ ​លោក​ប្រធានាធិបតី Ashraf Ghani បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ពេល​ក្រោយមកដោយ​ស្តី​បន្ទោស​ពួក​សកម្ម​ប្រយុទ្ធ​តា​លី​បង់ ​ចំពោះ​ការ​ផ្ទុះ​នេះ​។ លោក​បាន​ថ្កោលទោស​ការ​ផ្ទុះ​នេះ​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​។ ​ក្រុម​តា​លី​បង់​បាន​បដិសេធ​ទទួលខុសត្រូវ ​ចំពោះ​ការវាយប្រហារ​ទាំងនេះ​។​​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​បាន​បន្ត​យុទ្ធនាការ​ភេរវកម្ម ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ទោះបី​ជា​ការ​ដក​កងទ័ព​ទាំងអស់​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ចេញពី​ប្រទេស​នឹង​ធ្វើឡើង​នៅ​ត្រឹម​ថ្ងៃ​ទី១១ ខែ​កញ្ញា ដែល​មាន​រយៈពេល ២០​ឆ្នាំ​ចាប់​តាំងពី​ការវាយប្រហារ​ភេរវកម្ម​លើ​សហរដ្ឋអាមេរិកក៏ដោយ​។ ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ​ស្ថានភាព​សន្តិសុខ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​៕អត្ថបទ៖ សុខមាន

ខ្មាន់កាំភ្លើង​ម្នាក់​បាញ់សម្លាប់​មនុស្ស​ ៦​នាក់​ក្នុង​ពិធី​ខួបកំណើត​មួយ​នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក​

2021/05/10 10:19:30 am        178
​អាមេរិក៖ នគរបាល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ​៦​នាក់ ហើយ​បន្ទាប់មក​បាញ់សម្លាប់​ខ្លួនឯង ​នៅក្នុង​ពិធី​ខួបកំណើត​មួយ​ក្នុង​តំបន់ Colorado Springs កាលពី​ថ្ងៃអាទិត្យ។ ​ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ឧទ្យាន​ផ្ទះ​ចល័ត ជាទី​ដែល​ក្រុម​គ្រួសារ​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​ក្នុង​រថយន្ត​ចល័ត​មួយ​ដើម្បី​ធ្វើ​ពិធី​នេះ​។​​ស្នងការ​នគរបាល​តំបន់ Colorado Springs បាន​និយាយ​ថា​ ជនសង្ស័យ​ជា​មិត្ត​ប្រុស​ម្នាក់​ក្នុងចំណោម​ជន​រងគ្រោះ​ជា​ស្ត្រី បាន​បើកបរ​រថយន្ត​ទៅកាន់​អគារ​ស្នាក់នៅ រួច​ដើរចូល ​និង​ចាប់ផ្ដើម​បាញ់​ស្រោច​លើ​មនុស្សនៅ​ក្នុង​ពិធីជប់លៀង​នោះ មុន​ពេល​បាញ់សម្លាប់​ខ្លួន​ឯង។ ​ទោះ​យ៉ាង​ណា​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ នាំ​ឲ្យ​មានការ​បាញ់​ប្រហារ​នេះ​នៅឡើយ​ទេ​។ ​ជន​រង​គ្រោះ​ទាំងអស់​សុទ្ធ​តែ​ជា​មនុស្ស​ពេញវ័យ ប៉ុន្តែ​មាន​កុមារ​មួយ​ចំនួន​ក៏​កំពុង​មាន​វត្តមាន ​នៅ​ក្នុង​រថយន្ត​ចល័ត​នៅ​ពេល​នេះ​ដែរ​។​ ​ចំណែក​អត្តសញ្ញាណ​របស់​ក្រុម​ជនរងគ្រោះ និង​ខ្មាន់​វាយប្រហារនៅ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​នៅឡើយ​ទេ​។​ដោយឡែកកាលពី​រសៀល​ថ្ងៃ​សៅរ៍ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ ៣​នាក់​ត្រូវ​បាន​គេ​បាញ់​ឲ្យរង​របួស​នៅក្នុង​ទីលាន​ចតុរង្គ​ដ៏​មមាញឹក Times Square របស់ទីក្រុង New York ហើយ​នគរបាល​កំពុង​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​នៅឡើយ​។ ​គួរ​រម្លឹក​ថា កាលពី​ខែ​មីនា មនុស្ស ​១០​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ ​នៅ​ក្នុង​ហាង​លក់​គ្រឿងទេស​មួយ​នៅ​ទីក្រុង Boulder របស់​រដ្ឋ Colorado។ ក្រោយមក​ជនសង្ស័យ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចាប់​ខ្លួន។ បច្ចុប្បន្ន​ប្រឈម​នឹង​បទចោទប្រកាន់​ឃាតកម្ម​ចំនួន​ ១០​ករណី​៕អត្ថបទ៖ សុខមាន

ឥណ្ឌា​មាន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 ជាង​ ៤​ពាន់​នាក់​រយៈពេល ​២​ថ្ងៃ​ជាប់​គ្នា​

2021/05/10 09:38:20 am        403
​ឥណ្ឌា៖ ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ជាង ៤​ពាន់​នាក់​ក្នុង​រយៈពេល​ ២​ថ្ងៃ​ជាប់​គ្នា​។ ​ការ​ហក់​ឡើង​នៃ​ករណី​ឆ្លង​នេះ​កំពុង​ដាក់​បន្ទុក​កាន់តែ​ធ្ងន់​បន្ថែម​ទៀត​ លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​នេះ​។ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​រាយការណ៍​អ្នក​ស្លាប់​ចំនួន ៤,០៩២​នាក់​កាលពី​ថ្ងៃអាទិត្យ។ ​ចំនួន​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ដល់​ជាង ​៤សែន​នាក់​រយៈពេល​ ៤​ថ្ងៃ​ជាប់​គ្នា​។​អ្នកជំងឺ​ជាច្រើន​បាន​ស្លាប់​ជា​បន្តបន្ទាប់ ខណៈ​អុកស៊ីសែន និង​គ្រែ​មន្ទីរពេទ្យ​ជិត​អស់​។​ ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​និយាយ​ថា​ ស្ថានភាព​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ កំពុង​មាន​ភាព​ប្រសើរ​ឡើង​។ ពួកគេ​និយាយ​ថា​ រោងចក្រ​ផលិត​អុកស៊ីសែន​ដែល​បញ្ជូន​ដោយ​សហគមន៍​អន្តរជាតិ ​កំពុង​ត្រូវ​បាន​ដំឡើង​នៅ​តាម​មន្ទីរពេទ្យ​នានា​។​ ប៉ុន្តែ​បរិមាណ​អុកស៊ីសែន​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​នៅ​ក្នុង​ទីក្រុង​ញូ​វ​ដេលី​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​បាន​បន្ថែម​ត្រឹមតែ ៦០% ​ប៉ុណ្ណោះ​នៃ​តម្រូវការ​ជាក់ស្ដែង​។​​មន្ត្រី​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ ដោយ​ចែកចាយ​ការ​ផ្គត់ផ្គង់​ដែល​បាន​មក​ពី​បរទេស​ទៅកាន់​គ្រប់​រដ្ឋ​ទាំងអស់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​ជំងឺ ​COVID-19 សរុប ២២,៦៦២,៤១០នាក់ និង​ស្លាប់ ២៤៦,១៤៦នាក់៕អត្ថបទ៖ សុខមាន

ការ​សិក្សា​៖​ ជំងឺ​រាតត្បាត​សកល COVID-19 បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ​២៣០​លាន​នាក់​នៅ​ឥណ្ឌា​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​

2021/05/07 12:00:33 pm        122
​ឥណ្ឌា៖ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ប្រជាជន​ឥណ្ឌា​ប្រមាណ​ ២៣០​លាន​នាក់ បាន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19 ​កាលពី​ឆ្នាំមុន ព្រោះ​ជំងឺ​នេះ​បាន​ប៉ះពាល់​ខ្លាំង​លើ​យុវជន និង​ស្ត្រី ​ហើយ​រលក​ទី២ ​បច្ចុប្បន្នបាន​គំរាមកំហែង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត។​របាយការណ៍​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ Azim Premji ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Bangalore បាន​និយាយ​ថា ការ​បិទ​ប្រទេស​រយៈពេល​ជាច្រើន​ខែ​ របស់​ប្រទេស​ឥណ្ឌា​ចាប់ពី​ខែ​មីនា​ឆ្នាំមុនបាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​ ១០០​លា​ននាក់​គ្មាន​ការងារ​ធ្វើ​ ក្នុង​នោះ​ ១៥%​ មិន​អាច​រក​ការងារ​ធ្វើ​បាន​សូម្បី​នៅ​ត្រឹម​ដំណាច់​ឆ្នាំមុន​។ ​យោង​តាម​ការសិក្សា​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ផ្ដោត​លើ​ស្ត្រី​ប្រមាណ​ ៤៧% នៃ​កម្មការិនីមិន​អាច​ធានា​បាន​ការងារ​ សូម្បីតែ​ក្រោយពី​ការ​ដក​វិធានការ​រឹតត្បិត​ក៏ដោយ​។​របាយការណ៍​ដែល​បាន​បញ្ជាក់​ថា ​មនុស្ស​ស្ថិត​ក្នុង​ភាព​ក្រីក្រ ខណៈ​ដែល​ប្រជាជន​ទាំងនោះ​កំពុង​រស់​ដោយមាន​ប្រាក់ចំណូល​ក្រោម ៣៧៥​រ៉ូ​ពី​ស្មើ​ ៥​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​បាន​និ​យាយ​ថា ប្រាក់​ចំណូល​តិចតួច​ពិបាក​រក​បាន​ធ្លាក់​ចុះ​ទូទាំង​ប្រទេស ខណៈ​ដែល​ជំងឺ​រាត​ត្បាត​​សកល​នេះ​បាន​វាយលុក​កាន់​តែ​ខ្លាំង​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូវ៉ែត និង បារ៉ែន ប្រឈមនឹងមីស៊ីល និងយានដ្រូន ក្រោយអាមេរិកវាយប្រហារជាថ្មីលើអ៊ីរ៉ង់
07/08/2026 10:07 AM
អ្នកគាំទ្រប្រតិកម្មបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន តែលោក Koji អរគុណបណ្ដាក្លិបដែលសហការ
07/08/2026 10:07 AM
អ៊ីរ៉ង់ រិះគន់ការរំលោភលើ MoU របស់អាមេរិក ខណៈការផ្ទុះបានធ្វើឱ្យរញ្ជួយដល់ទីក្រុងជាច្រើន
07/08/2026 10:07 AM
មេដឹកនាំអ៊ុយក្រែន៖ ណាតូ គួរតែអនុញ្ញាតឱ្យទីក្រុងគីវ ចូលរួមដើម្បីធ្វើឱ្យក្រុមប្រទេសទាំងអស់កាន់តែរឹងមាំ
07/08/2026 09:07 AM
ស្វ៊ីស ឈ្នះកូឡុំប៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ
07/08/2026 09:07 AM
លោកTrump៖ អាមេរិកនឹងដកទណ្ឌកម្មលើប្រទេសទួរគី ហើយអាចលក់យន្តហោះចម្បាំង F-35
07/08/2026 09:07 AM
អាហ្សង់ទីន វាយបកយកឈ្នះអេហ្ស៊ីបមិនគួរឱ្យជឿឡើងវគ្គ៨ ក្រុមចុងក្រោយ World Cup 2026
07/08/2026 09:07 AM
វិមានក្រឹមឡាំងនិយាយថា រុស្ស៊ីកំពុងតាមដានកិច្ចប្រជុំកំពូលណាតូយ៉ាងដិតដល់
07/08/2026 09:07 AM
តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងបន្ទាប់ពីយោធាប្រទេសនេះបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់
07/08/2026 09:07 AM
ណាតូ បង្ហាញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់សិបពាន់លានដុល្លារ ខណៈលោក Trump មានអារម្មណ៍ខកចិត្ត
07/08/2026 09:07 AM