ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​សម្លាប់​មនុស្ស​ ៤២​នាក់​នៅ​តំបន់​ហ្គាហ្សា ខណៈ​ប្រមុខ UN ជំរុញ​ឲ្យ​បញ្ឈប់​ជម្លោះ​នេះ​

2021/05/17 11:41:33 am        145
​ហ្គាហ្សា៖ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល បាន​សម្លាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ​៤២​នាក់​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​កាលពី​ថ្ងៃអាទិត្យ ជា​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​ជិត ​១​សប្ដាហ៍​នៃ​ការ​ប៉ះទង្គិច​ដ៏​ខ្លាំងក្លា ខណៈ​ដែល​ជំនួប​ពិភាក្សា​របស់​ក្រម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ ទោះបីជា​សកលលោក​បង្ហា​ញ​ក្ដី​បារម្ភ​ពី​ជម្លោះ​ដែល​ចេះតែ​រីក​ធំ​ក៏ដោយ​។​ក្រុម​អ្នកសារព័ត៌មាន AFP បាន​និយាយ​ថា យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​នៅតែ​បន្ត​វាយ​សន្ធាប់ ​លើ​តំបន់​ព័ទ្ធជុំវិញ​ប៉ា​ឡេ​ស្ទី​នទាំង​យប់​អធ្រាត្រ​ថ្ងៃអាទិត្យ​ឈាន​ចូល​ថ្ងៃ​ចន្ទ​នេះ ដោយ​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​រាប់​សិប​លើក​ នៅ​ទូទាំង​ដែនដី​មាន​ដង់ស៊ីតេ​ប្រជាជន​ដ៏​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​នាទី និង​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​។​ ទាហាន​អ៊ីស្រាអែល​បាន​និយាយ​ថា ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​យន្តហោះ​ចម្បាំង​របស់​ខ្លួន បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ដាក់​គោល​ដៅ​​លើ​តំបន់​ហ្គា​ហ្សា​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ភ្លាម​ៗ​នូវ​អំពើ​ហិង្សា និង​បាន​ព្រមាន​ពី​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ និង​វិបត្តិ​មនុស្សធម៌​។ ​ទាហាន​អ៊ីស្រាអែល​និយាយ​ថា ​រ៉ូ​កែ​ត​ប្រមាណ ៣.០០០គ្រាប់​ត្រូវ​បាន​បាញ់​ផ្លោង ​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ចេញពី​តំបន់​ហ្គា​ហ្សា​ចូល​ទៅទឹកដី​អ៊ីស្រាអែល ជា​អត្រា​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​បាន​កត់ត្រា​។​ យោង​តាម​ទាហាន​ខាងលើឲ្យដឹងថា រ៉ូ​កែ​ត​ប្រហែល ៣៥០​គ្រាប់​បាន​ធ្លាក់​ក្នុង​តំបន់​ឆ្នេរ ខណៈ​ដែល​ប្រព័ន្ធ​ស្ទាក់​ចាប់​មី​ស៊ី​ល Iron Dome ចាប់​បាន​ជាង ​១.០០០​គ្រាប់​៕អត្ថបទ៖ សុខមាន

ក្រុម​ប្រឹក្សា​សន្តិសុខ UN ​នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​ស្ដីពី​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​អាមេរិក​រារាំង

2021/05/14 06:10:59 am        336
​UN៖ ក្រុម​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ​នឹង​រៀបចំ​ជំនួប​តាម Video នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ដែល​កំពុង​ឡើង​កម្ដៅ​រវាង​អ៊ីស្រាអែល និង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន។​ប្រភព​ដដែល​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​ដែល​បាន​រារាំង​ជំនួប​ ដែល​ដើមឡើយ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​នេះ និង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​នៅ​ដើម​សប្ដាហ៍​ក្រោយ បាន​ព្រមព្រៀង​ឲ្យ​មាន​សម័យ​ប្រជុំ​ដែល​ស្នើ​ដោយ​ប្រទេស​ទុយ​នី​ស៊ី, ន័​រ​វែ​ស និង​ចិន​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​វិញ​។​ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា ខ្លួន​ចង់​បាន​ការ​ផ្ដល់​ពេលវេលា​សម្រាប់​ផ្នែក​ការទូត។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Antony Blinken ដែល​ត្រូវ​បាន​សួរ​ពី​ការ​លុប​ចោល​សម័យប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​មិនបាន​រារាំង​ជំនួប​ទេ តែ​ចង់​ឲ្យ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​។ ​លោក Blinken បាន​ប្រាប់​ក្រុម​អ្នក​យក​សារ​ព័ត៌​មាននៅ​ក្នុង​ទីក្រុង Washington ​ថា យើង​មិន​ចង្អៀតចង្អល់ ហើយក៏​គាំទ្រ​ឲ្យ​បើក​កិច្ចពិភាក្សា​ដោយ​ចំហ ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ដែរ​។​ប៉ុន្តែ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​ជុំវិញ​ការ​ស្លាប់ ​និង​របួស​ជន​ស៊ីវិល ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល ​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ក្នុង​ទី​ក្រុង Jerusalem ជា​មូលហេតុ​ជំរុញ​ឲ្យ​មាន​ជម្លោះ​ផ្ទុះឡើង​ភ្លាមៗ​។ ​យោធា​អ៊ីស្រាអែល​បាន​និយាយនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ការ​វាយ​ប្រហារ​ពី​លើ​អាកាស ​និង​លើ​ដី​គោក​កំពុង​សម្រុក​ខ្លាំង​ លើ​តំបន់​ព័ទ្ធជុំវិញ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់។ ជា​ការ​ឆ្លើយតប ​គ្រាប់​រ៉ូ​កែ​ត​ជា​ច្រើន​ក៏​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ហ្គា​ហ្សា​ផង​ដែរ៕អត្ថបទ៖ សុខមាន

ក្រុម​ហា​ម៉ាស់​បន្ត​បាញ់​រ៉ូ​កែ​ត​សន្ធាប់​ពី​តំបន់​ហ្គា​ហ្សា​លើ​អ៊ីស្រាអែល ​ខណៈ​អ្នក​ស្លាប់​កើន​ឡើង​ជាង​ ១០០​នាក់​

2021/05/14 04:02:38 am        315
អ៊ីស្រាអែល៖ ​ក្រុម​ហា​ម៉ា​ស់​បាន​បាញ់​រ៉ូ​កែ​ត​ធុន​ធ្ងន់​ជាច្រើន​គ្រាប់ ​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល​អ៊ីស្រាអែល​បាន​វាយកម្ទេច​តំបន់​ហ្គា​ហ្សា ​ដោយ​ការវាយប្រហារ​តាម​អាកាស​កាន់​តែ​ច្រើន និង​បាន​កោះហៅ​ទាហាន​បម្រុង​ចំនួន ៩០០០​នាក់​បន្ថែម​ទៀត​។​​ក្រុម​ហា​ម៉ា​ស់​បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​រ៉ូ​កែ​ត​ដ៏​មាន​ឥទ្ធិពល​បំផុត​ឈ្មោះ Ayyash ចូល​ទៅ​មូល​ដ្ឋាន​ទ័ពអាកាស Ramon ចម្ងាយ ១៨០​គីឡូម៉ែត្រ​ពី​តំបន់​ហ្គា​ហ្សា​ ជាទី​ដែល​ជើង​ហោះ​ហើរ​មួយ​ចំនួន​ត្រូវ​បាន​បង្វែរ​ទិសដៅ​ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Ben Gurion​។ មនុស្ស​​ជាង ១០៣​នាក់​បាន​ស្លាប់​នៅ​តំបន់​ហ្គា​ហ្សា និង ៧​នាក់​បាន​ស្លាប់​នៅ​អ៊ីស្រាអែល​។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​រួម​ទាំង​កុមារ​ ២៧​នាក់ និង​ស្ត្រី​ ១១​នាក់ ខណៈ​ដែល​មនុស្ស ​៥៨០​នាក់​ត្រូវ​បាន​របួស​ដោយ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​ផ្លោង​គ្រាប់​កាំភ្លើង​ត្បាល់​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ព័ទ្ធជុំវិញ​ឆ្នេរសមុទ្រ​ប៉ា​ឡេ​ស្ទី​ន​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​។ ​ភាព​តានតឹង​ដែល​ចេះតែ​កើន​ឡើង​ឥត​ឈប់ឈរ​បាន​កើត​ឡើង ស្រប​ពេល​ដែល​ក្រុម​អ្នក​ចរចា​អេហ្ស៊ី​ប​បាន​ជួបពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ទាំងពីរ​ ដោយ​បាន​បង្កើន​កិច្ចប្រឹងប្រែង​ក្នុង​ការ​សម្របសម្រួល​។​​ទោះបីជា​មានការ​អំពាវនាវ​ពី​ក្រុម​អ្នក​សម្របសម្រួលក៏ដោយ ក៏​ពួក​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​បាន​បាញ់​រ៉ូ​កែ​ត​ប្រមាណ ១០០​គ្រាប់​ស្ទើរ​តែ​ដំណាលគ្នា ដែល​បង្កើន​ការ​វាយឆ្មក់​តាម​អាកាស​នៅ​ជុំវិញ​ភាគ​ខាង​ត្បូង​ និង​កណ្ដាល​អ៊ីស្រាអែល​។​ មិន​មាន​សេចក្ដីរាយការណ៍​អំពី​ការខូចខាត​ ឬ​គ្រោះ​ថ្នាក់​ភ្លាមៗ​ទេ ​ប៉ុន្តែ​ការ​វាយឆ្មក់​តាម​អាកាស​បាន​កើត​ឡើង​ ក្នុង​គោល​បំណង​បង្ហាញ​ថា ​ឃ្លាំង​អាវុធ​របស់​ក្រុម​ហា​ម៉ាស​នៅតែ​ពេញ សូម្បីតែ​បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស ៣យប់ ​និង​ការ​ស្លាប់​មេដឹកនាំ​ហា​ម៉ាស់​ជាច្រើន​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​រ៉ូ​កែ​ត​នេះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

ឥណ្ឌា​រាយការណ៍​ករណី​ស្លាប់​ជាង ​៤​ពាន់​នាក់​រយៈពេល ​២​ថ្ងៃ​ជាប់​គ្នា

2021/05/14 10:27:59 am        430
​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ជាង​ ៤​ពាន់​នាក់​រយៈពេល​ ២​ថ្ងៃ​ជាប់​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ការ​ឆ្លង​នៅតែ​នៅ​ត្រឹង​ក្នុង​រង្វង់​ក្រោម ៤សែន​នាក់​រយៈពេល ​៤​ថ្ងៃ​ជាប់​គ្នា ទោះបីជា​វីរុស​នេះ​កាន់តែ​ឆ្លង​រាលដាល​ខ្លាំង​ដល់​តំបន់​ជនបទ​នានា ជាទី​ដែល​ករណី​ឆ្លង​ពុំបាន​រាយការណ៍​ដោយសារតែ​កង្វះ​ការ​ធ្វើ​តេស្ត​។ក្រុម​អ្នក​ជំនាញ​នៅតែ​មិនទាន់​ប្រាកដ​ថា នៅ​ពេល​ណា​ចំនួន​ទាំងនោះ​នឹង​ស្ថិតនៅ​ចំណុច​កំពូល ហើយ​ក្ដី​បារម្ភ​ចេះតែ​កើន​ឡើង​អំពី​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ឥណ្ឌា និង​ទូទាំង​ពិភពលោក។ យោង​តាម​ទិន្នន័យ​ក្រសួង​សុខាភិបាល​ឥណ្ឌា​ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ៣៦២,៧២៧​នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង ខណៈ​អ្នក​ស្លាប់​បាន​ឡើង​ដល់ ៤,១២០​នាក់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ចំនួន ២៤,០៤៦,១២០​នាក់ និង​ស្លាប់ចំនួន ២៦២,៣៥០​នាក់៕អត្ថបទ៖ សុខមាន

ប្រមុខ ​UN និង​ក្រុម​សមាជិក​អំពាវនាវ​ឲ្យ​បញ្ឈប់​ភាព​តានតឹង​ក្នុង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា

2021/05/13 11:53:55 am        147
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ភាព​តាន​តឹង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន និង​សម្រាប់​ការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ដំណើរការ​សន្តិភាព​តំបន់​មជ្ឈិមបូព៌ា​។​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជា​កាលពី​ថ្ងៃ​ពុធ​នោះ​ដែរ បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំ​អស់​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​នដើម្បី​បញ្ឈប់​ភាព​តានតឹង ​និង​មាន​ទំនួល​ខុសត្រូវ​។​ ក្រុម​មេដឹកនាំ​ទាំងនោះ​ក៏បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ផង​ដែរ ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ដែល​ចេះតែ​រីក​ធំ និង​ជឿ​ជាក់​ថា ទាំង​ពលរដ្ឋ​អ៊ីស្រាអែល ទាំង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​សុទ្ធ​តែ​មាន​សិទ្ធិ​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព និង​សន្តិសុខ​។​ ​លោក​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ​លោក Sergey Lavrov​។​ ​លោក Guterres បាន​និយាយ​ថា រឿង​សំខាន់​ដំបូងបង្អស់​គឺ​ត្រូវតែ​បញ្ឈប់​ការ​បង្ហូរ​ឈាម ដោយ​បន្ថែម​ថា ដំណោះស្រាយ​រដ្ឋ​២ ​គឺជា​វិធី​តែមួយគត់​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​លោក Lavrov បាន​និយាយ​ថា​ ពួក​លោក​បាន​ព្រមព្រៀងគ្នាលើ​ភាព​ចាំ​បាច់ ​ក្នុង​ការ​កោះ​ប្រជុំក្រុម​អ្នក​សម្រប​សម្រួល​អន្តរជាតិ​ក្វា​ថេតរវាង​រុស្ស៊ី សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប ដើម្បី​ជួយ​បញ្ចប់​ការ​ប៉ះ​ទង្គិច​គ្នា​ទាំងឡាយ​។​ ជំនួប​នេះ​មាន​ឡើង​ ខណៈ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន នៅតែ​បន្ត​កាន់តែ​ខ្លាំងក្លា​។​ បណ្ដា​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា ​បាន​បាញ់​រ៉ូ​កែ​ត​រាប់​រយ​គ្រាប់​ស្រោច​ទៅលើ​អ៊ីស្រាអែល​នៅ​ទូទាំង​ទីក្រុង Tel Aviv ដែល​ជា​ដែនដី​ធំ​បំផុត​របស់​អ៊ីស្រាអែល ព្រមទាំង​ទីក្រុង​មួយ​ចំនួន​ទៀត​ផង​ដែរ​៕អត្ថបទ៖ សុខមាន

សម្ដេចប្រមុខរាជរដ្ឋាភិបាលចូលរួមសាទរ ចំពោះពិធីស្រាយបួសរបស់សាសនិកអ៊ិស្លាម

2021/05/12 03:39:30 pm        125
ភ្នំពេញ ៖ តាមរយៈហ្វេសប៊ុកនៅយប់ថ្ងៃទី១២ឧសភានេះក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​​ជាភរិយា បានបង្ហាញការចូលរួមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់​បួសខែរ៉ាម៉ាឌនប្រកប​ដោយ​ជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២១។សម្តេចបានផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេច សារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ។ នៅក្នុងពេលវេលាដែលប្រទេស យើងកំពុងតែប្រយុទ្ធ ប្រឆាំងជម្ងឺឆ្លង កូវិដ-១៩ ដ៍កាចសាហាវនេះសម្តេចក៏​សូម​អំពាវនាវ ឱ្យបងប្អូន​​បង្កេីនការប្រុងប្រយ័ត្ន ទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ  ដែលបានឆក់យកជីវិតមនុស្សចំនួន ១៣៦ នាក់រួចមកហេីយ នៅប្រទេសកម្ពុជា យើងគិតត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ គឺយើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាល​ចំពោះជំងឺ​ឆ្លងដ៏កាច​សាហាវនេះ នោះឡើយ ដោយត្រូវអនុវត្តវិធានការ សុខាភិបាល ៣ការពារ ៣កុំ ជាប់ជានិច្ច ។   សូមបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង​ សម្តេចបន្តថា​សម្តេច និង ភរិយា សូមបួង​សួងអោយបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីខានឡើយ ៕អត្ថបទ ៖ ឌីន

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ស្ដីពី​វិបត្តិ​មជ្ឈិមបូព៌ា​

2021/05/12 03:03:40 pm        292
​UN៖ ប្រភព​នានា​ពី​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​រៀបចំ​ជំនួប​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ជុំវិញ​ភាព​រំជើបរំជួល​ដ៏​ខ្លាំងក្លា​កំពុង​ផ្ទុះឡើង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ដែល​ជា​សម័យប្រជុំ​លើក​ទី​២ ​របស់​ខ្លួន​ក្នុង​រយៈពេល ​៣​ថ្ងៃ​។​​កិច្ចប្រជុំ​បិទទ្វារ​នេះធ្វើឡើង​តប​តាម​សំណើ​ របស់​ប្រទេស​ទុយ​នី​ស៊ី ន័​រ​វែ​ស និង​ចិន។ ជំនួប​លើក​ដំបូង​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​បញ្ចប់​ទៅ​ដោយ​ពុំ​មាន​សេចក្ដីថ្លែងការណ៍​រួម ដោយ​សហរដ្ឋ​អាមេរិក​បា​ន​បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ​ ក្នុង​ការ​ទទួលយក​សេចក្ដីថ្លែងការណ៍​ព្រៀង​ ដែល​បាន​ជំទាស់​ដោយ​ប្រទេស​ន័​រ​វែ​ស​នៅ​ត្រង់​ចំណុច​នេះ​។​ ​អត្ថបទ​ដែល​សារព័ត៌​មាន AFP ទទួល​បាន នឹង​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​សកម្មភាព​ សាងសង់​តំបន់​លំនៅ​ឋាន ការ​វាយកម្ទេច​សំណង់ និង​ការ​បណ្ដេញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន រួម​ទាំង​នៅ​ក្នុង​ទីក្រុង Jerusalem​ ខាងកើត​ផង​ដែរ​។​​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​សមាជិក​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ ចំពោះ​ភាព​តានតឹង និង​អំពើ​ហិង្សា​ចេះតែ​រីក​ធំ​នៅ​ក្នុង​តំបន់​គ្រប់​គ្រងដោយ​អ៊ីស្រាអែល West Bank និង​ទីក្រុង Jerusalem ខាងកើត​ ដែល​អ៊ីស្រាអែល​​បាន​បញ្ចូល​ជា​ឧប​សម្ព័ន្ធ និង​ចាត់ទុកជា​ផ្នែក​នៃ​រដ្ឋធានី​របស់​ខ្លួន​៕​អត្ថបទ៖ សុខមាន

ការ​អាក់​ខាន​ផ្គត់ផ្គង់​អុកស៊ីសែន​បណ្ដាល​ឲ្យ​អ្នកជំងឺ COVID-19 ចំនួន ១១​នាក់​ស្លាប់​នៅ​ប្រទេស​ឥណ្ឌា

2021/05/12 12:32:46 pm        183
​ឥណ្ឌា៖ អ្នកជំងឺ ​COVID-19​ ចំនួន ​១១​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ការ​ផ្គត់ផ្គង់​អុកស៊ីសែនត្រូវ​បាន​កាត់ផ្ដាច់​ ប៉ុន្តែ​ជា​ឧទាហរណ៍​មួយ​នៃ​ការ​កើន​ឡើង​ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​ប្រទេស​ឥណ្ឌា​បាន​មើល​ឃើញ​ ការ​ផ្ទុះ​ករណី​ឆ្លង​ខ្ពស់​នៃវីរុស​កូ​រ៉ូ​ណា។ កាលពី​ថ្ងៃ​អង្គារ​រដ្ឋាភិបាល​បាន​ប្រកាស​ករណី​ឆ្លង​ថ្មី​ជិត ៣៣០​,០០០នាក់ និង​ស្លាប់​ចំនួន ៣,៨៧៦នាក់។ ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ការ​ផ្គត់ផ្គង់​អុកស៊ីសែន​បាន​ធ្លាក់​ចុះ​ក្រោម​កម្រិត​ផ្គត់ផ្គង់​ទូទៅ​ នៅ​មន្ទីរពេទ្យមួយ​ក្នុង​ភាគ​ខាង​ត្បូង​រដ្ឋ Andhra Pradesh ដែល​បណ្ដាល​ឲ្យមនុស្ស ​១១​នាក់​ស្លាប់​។ ​ក្រុម​មន្ត្រី​មន្ទីរពេទ្យ​ត្រូវ​គេ​រាយការណ៍​បាន​ពន្យល់​ថា សម្ពាធ​អុកស៊ីសែន​បាន​ធ្លាក់​ចុះ​រយៈពេល​២ ​ឬ​ ៣​នាទី ខណៈ​ដែល​ធុង​អុកស៊ីសែន​ត្រូវ​បាន​ដាក់​ជំនួស​។​កង្វះ​អុកស៊ីសែន និង​ភាព​ច្របូកច្របល់អំពី​ទីកន្លែង​ដែល​អ្នកជំងឺ​អាច​ស្លាប់​ មុន​ពេល​ត្រូវ​បាន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​។ ​មន្ទីរពេទ្យ​ចល័ត BKC jumbo ដ៏​ធំ​មួយ​ក្នុងចំណោម​មជ្ឈ​មណ្ឌល​ព្យាបាល​អ្នកជំងឺ COVID-19 ធំ​បំផុត​នៅ​ក្នុង​ទីក្រុង Mumbai មើល​ទៅ​ហាក់​ដូច​ជា បន្ទប់​សង្គ្រាម ដោយមាន​ក្រុម​អ្នក​ជំនាញ​នៅ​បន្ត​តាមដាន ​យ៉ាង​យកចិត្តទុកដាក់លើ​អាការៈ​អ្នកជំងឺ ដែល​កំពុង​តតាំង​ទៅ​នឹង​ស្ថានភាព​យ៉ាប់យ៉ឺន និង​ស្ទើ​តែ​ជាស​ត្រូវ​ដ៏​កាច​សាហាវ​៕អត្ថបទ៖ សុខមាន

ក្រុម​ហា​ម៉ាស់​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​ដាក់​គោល​ដៅ​លើ​ទីក្រុង Tel Aviv បន្ទាប់ពី​អ៊ីស្រាអែល​វាយ​ឆ្មក់​កម្ទេច​ប៉ម​តំបន់​ហ្គា​ហ្សា

2021/05/12 09:40:33 am        356
អ៊ីស្រាអែល៖ ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ា​ស់​ បាន​បាញ់​រ៉ូ​កែ​ត​ជាច្រើន​គ្រាប់ទៅលើ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច Tel Aviv របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ ដែល​បាន​បំផ្លាញ​ប៉ម​អគារ​មួយ​នៅ​តំបន់​ហ្គា​ហ្សា ខណៈ​ដែល​ពួក​សត្រូវ​បាន​វាយប្រហារ​ដោយ​កាំភ្លើង​ដ៏​ខ្លាំងក្លា​បំផុត ​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ​លំនៅឋាន និង​យានយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បំផ្លាញ​នៅ​ទីប្រជុំជន Rishon Letzion របស់​អ៊ីស្រាអែល​កាលពី​យប់​ថ្ងៃ​អង្គារ​ បន្ទាប់ពី​តំបន់​នេះ​បាន​រង​ការវាយប្រហារ​ពី​គ្រាប់​រ៉ូ​កែ​ត​ ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​។​ ​ភាព​តានតឹង​កើន​ឡើង​ភ្លាមៗ ដែល​បង្កឡើង​ដោយ​អំពើ​ហិង្សា​នៅ​ទីក្រុង Jerusalem បាន​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់ ៣៥​នាក់​នៅ​តំបន់​ហ្គា​ហ្សា​ដែល​ត្រូវ​បាន​បិទ និង​ជន​ជាតិ​អ៊ីស្រាអែល ៣​នាក់ និង​រាប់​រយ​នាក់​ទៀត​រង​របួស​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Benny Gantz បាន​ព្រមាន​ថា នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ប៉ុណ្ណោះ។ ​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​ លោក Ismail Haniyeh បាន​ប្ដេជ្ញា​ថា "​ប្រសិនបើ​អ៊ីស្រាអែល​ចង់​បង្កើនភាព​តានតឹង យើង​នឹង​ត្រៀមខ្លួន​ទប់​ទល់។​​ប្រេសិត​អង្គការសហប្រជាជាតិសម្រាប់​សន្តិភាព​មជ្ឈិមបូព៌ា​ លោក Tor Wennesland បាន​ព្រមាន​ថា​ អ៊ីស្រាអែល​ និង​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ ​កំពុង​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ។​ ​ក្នុង​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​ ហ៊ុមព័ទ្ធ​ដោយ​អ៊ីស្រាអែល​នៅ​តំបន់​ហ្គា​ហ្សា កុមារ​ចំនួន ១០នាក់ ​និង​ស្ត្រី​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​ ដែល​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​យប់​ថ្ងៃ​ចន្ទ​។ មនុស្ស​ចំនួន ២០៣​នាក់​ផ្សេងទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង​របួស​ពី​ការវាយប្រហារ​តាម​អាកាស​ដែល​នៅតែ​បន្ត​របស់​អ៊ីស្រាអែល ដែល​មនុស្ស​ជាច្រើន​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពីគំនរ​បែកបាក់​នៃ​អគារ​៕អត្ថបទ៖ សុខមាន

ក្រុម​ប្រឹក្សា​សន្តិសុខ​ UN រៀបចំ​ជំនួប​បន្ទាន់​ស្ដីពី​វិបត្តិ​ទីក្រុង Jerusalem ប៉ុន្តែ​គ្មាន​សេចក្ដីថ្លែងការណ៍​ភ្លាមៗ​

2021/05/11 02:53:11 pm        98
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​រៀប​ចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ស្ដីពី​ភាព​រំជើបរំជួល​នៅ​ក្នុង​ទីក្រុង Jerusalem ប៉ុន្តែ​ពុំបាន​ចេញ​សេចក្ដីថ្លែងការណ៍​ភ្លាមៗ ដោយ​ក្នុង​នោះក្រុម​អ្នក​ការទូត​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ជឿ​ថា​ ការ​អត្ថាធិប្បាយ​សាធារណៈ​នានា​នឹង​គ្មាន​ប្រយោជន៍​។​​ក្រុម​អ្នកការទូត​និយាយ​ថា ការចរចា​ផ្សេង​បាន​បន្ត​ក្នុង​ប្រទេស​ចំនួន​ ១៥​ នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ស្ដីពី​អត្ថបទ​មួយ​ដែល​អាច​ត្រូវ​បាន​រារាំង​ពី​ពង្រាង​បឋម​ ដែល​ត្រូវ​បាន​ស្នើ​ដោយ​ប្រទេស​ន័​រ​វែ​ស។ ជំនួប​ក្រុមប្រឹក្សាសន្តិសុខ​នេះមាន​ឡើង ​បន្ទាប់ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ​លោក Jake Sullivan បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគីអ៊ីស្រាអែល ​និង​បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំងអំពី​សកម្មភាព​ហិង្សា​ដ៏​ខ្លាំងក្លា​ របស់​អ៊ីស្រាអែល​លើ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ននៅ​ទីក្រុង​ពិសិដ្ឋ ​ដែលជំរុញ​ឲ្យ​ភាព​តានតឹង​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអ៊ុយក្រែន៖ ណាតូ គួរតែអនុញ្ញាតឱ្យទីក្រុងគីវ ចូលរួមដើម្បីធ្វើឱ្យក្រុមប្រទេសទាំងអស់កាន់តែរឹងមាំ
07/08/2026 09:07 AM
ស្វ៊ីស ឈ្នះកូឡុំប៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ
07/08/2026 09:07 AM
លោកTrump៖ អាមេរិកនឹងដកទណ្ឌកម្មលើប្រទេសទួរគី ហើយអាចលក់យន្តហោះចម្បាំង F-35
07/08/2026 09:07 AM
អាហ្សង់ទីន វាយបកយកឈ្នះអេហ្ស៊ីបមិនគួរឱ្យជឿឡើងវគ្គ៨ ក្រុមចុងក្រោយ World Cup 2026
07/08/2026 09:07 AM
វិមានក្រឹមឡាំងនិយាយថា រុស្ស៊ីកំពុងតាមដានកិច្ចប្រជុំកំពូលណាតូយ៉ាងដិតដល់
07/08/2026 09:07 AM
តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងបន្ទាប់ពីយោធាប្រទេសនេះបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់
07/08/2026 09:07 AM
ណាតូ បង្ហាញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់សិបពាន់លានដុល្លារ ខណៈលោក Trump មានអារម្មណ៍ខកចិត្ត
07/08/2026 09:07 AM
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី
07/08/2026 08:07 AM
អាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីនាវាដឹកប្រេងត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
07/08/2026 07:07 AM
ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM