ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ក្រុម​គ្រូ​ពេទ្យ​ TYDA ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​ ១២៧​នាក់​ទៀត​នៅ​មណ្ឌល​ព្យាបាលកោះ​ពេជ្រ​ជា​សះ​ស្បើយ​ឡើង​វិញ

2021/05/04 02:34:56 pm        332
ភ្នំពេញ៖ សមាគម​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ បាន​អះ​អាង​​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២៧​នាក់​ទៀត​ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​ជំងឺ​។ក្រុម​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ ឬ​ហៅ​កាត់​ថា TYDA បាន​អះ​អាង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​ខ្លួន​នៅ​យប់​នេះ។ទំព័រ​ហ្វេសប៊ុក​ក្រុម​ពេទ្យ​ស្ម័គ្រ​​យុជន​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជា​សះ​ស្បើយ​ថ្មី​ទាំង ១២៧​នាក់​នោះ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ណែនាំ​ឱ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​រយៈ​ពេល ១៤​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​តាម​ដាន​សុខភាព៕

កាកបាទក្រហមអំពាវនាវដល់សប្បុរសជន​ បន្តផ្ដល់ជំនួយនៅអំឡុងស្ថានភាពដ៏លំបាកនាពេលនេះ

2021/05/04 07:23:58 pm        50
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់ស ប្បរសជនជាតិនិងអន្តរជាតិ​បន្តស្មារតីវប្បធម៌​ចែករម្លែក​ជួយដល់សកម្មភាពកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងគ្រាដ៏លំបាកដែលយើងបាននិងកំពុងប្រឈមជាមួយនឹងជម្ងឺរាតត្បាតសកលកូវីដ១៩។​តាមរយៈសាលិខិតរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ក្រោម ប្រធានបទ "ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ និងបានបង្ហាញពីការ ប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ជាពិសេសក្នុងគ្រាដ៏លំបាកនៃការរាត ត្បាតជាសកល​ជម្ងឺកូវីដ១៩ និងបានសំដែង​អំណរព្រះ​គុណដល់អង្គព្រះមហាក្សត្រ និងសម្តចម៉ែដែលតែងតែប្រទានព្រះរាជទ្រព្យប្រចាំខែដល់កាកកាទក្រហមនិងលើកឡើងពីសមិទ្ធផលធំៗដែល​កាកបាទក្រហម​សម្រេចបាន​ក្នុងឆ្នាំកន្លងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានបន្តអំពាវនាវដល់សប្បុរសជនជាតិនិងអន្តរជាតិចូលរួមគាំទ្រតាមស្មារតីចែករម្លែកជួយដល់កាកបាទក្រហម​កម្ពុជាបន្តទៀតជាពិសេស ក្នុងស្ថានភាពដ៏លំបាកធ្ងន់ធ្ងរនៃការឆ្លងរីករាលដាលកូវីដ១៩។សារលិខិតសម្តេចដដែលបន្តថា សម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិការណ៍នៃការទប់ស្កាត់ការរាតត្បាតជា សកលជំងឺកូវីដ- ១៩ និង ផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមទុកជាមុននូវមធ្យោបាយជាសម្ភារ ស្បៀង និងថវិកាសម្រាប់និរន្តរភាពដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ-១៩ ត្រូវអប់រំ កសាងសមត្ថភាពដល់ក្រុមទាំងនោះ ដើម្បីរៀ នបន្ស៊ាំទៅនឹងគ្រប់ស្ថានភាពនៃគ្រោះមហន្តរាយឱ្យបានប្រសើរជាងមុន។ ជាមួយនេះ ក៏ត្រូវបន្តអនុវត្តវិស័យអាទិភាពទាំង ៤ ដែលជាភារកិច្ចស្នូល របស់កាកបាទក្រហមកម្ពុជា រួមមាន ៖ ១.ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣.លើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ វប្បធម៌អហិង្សានិងសន្តិភាព ប្រកបដោយបរិយាប័ន្ន និងចីរភាព, ៤.ការអភិវឌ្ឍស្ថាប័ន។សម្តេចបានអំពាវនាវប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងគ្រាដ៏លំបាកដែលយើងទាំងអស់គ្នា បាន និងកំពុងប្រឈមជាមួយជំងឺរាតត្បាតសកលកូវីដ-១៩ ពិតណាស់ សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន នឹងបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងក្នុងស្មារតីនៃវប្បធម៌ចែករំលែកដល់កាក បាទ ក្រហមកម្ពុជា ដើម្បីសមាគមជាតិបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី។ទន្ទឹមនឹងនេះ សម្តេចប្រធានបានអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន ៣ការពារ និង ៣កុំ។ សូមបងប្អូនជ្រាបថា ការចូលរួមដ៏សកម្មពីបងប្អូនក្នុងការអនុវត្តរាល់វិធានការសុខាភិបាល គឺជាប្រការដ៏សំខាន់បំផុតនាំឱ្យយើងជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា៕ អត្ថបទ៖ មុត សុទ្ធ

ប្រមុខ​រាជ​រដ្ឋាភិបាល​​សម្ដេច​តេជោ ហ៊ុន សែន ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ ដើម្បី​ពង្រឹង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ-១៩

2021/05/04 11:12:13 am        697
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ទៅ​អាជ្ញាធរ​រាជ​ធានី និង​ខេត្ត បន្ទាប់​ពី​សម្ដេច​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ខាន​ស្អែក​នេះ។ក្នុង​សេចក្ដី​ណែនាំ​ចេញ​នៅ​ថ្ងៃ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចង្អុល​បង្ហាញ​ទៅ​អភិបាល​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ឱ្យ​សម្រប​សម្រួល និង​ផ្ដល់ការ​គាំ​ទ្រ​ចាំ​បាច់​នានា​ទៅ​ដល់​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ទាំង​ពីរ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល បាន​ណែនាំ​ទៅ​គ្រប់​អភិបាល​រាជ​ធានី និង​ខេត្ត​ទាំង​អស់ ឱ្យ​​រៀបចំ​តំបន់​បិទ​ខ្ទប់​ជា ៣​សំខាន់ រួម​មាន​«តំបន់​ក្រហម» ដែល​សំដៅ​ដល់​តំបន់​មាន​ការ​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​កម្រិត​ធ្ងន់​ធ្ងរ «តំបន់​លឿង​ទុំ» សំដៅ​ដល់​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​កូវីដ-១៩​កម្រិត​មធ្យម និង​«តំបន់​លឿង» ដែល​សំដៅ​ដល់​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​កូវីដ-១៩​កម្រិត​ស្រាល។សម្រាប់​«តំបន់​ក្រហម» និង​«តំបន់​លឿង» សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​អាជ្ញាធរ​ទាំង​អស់ ឱ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​ចេញ-ចូល​ក្នុង​តំបន់​ទាំង​ពីរ​នេះ ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រាប់​ឱ្យ​ត្រៀម​បម្រុង​ស្បៀង​អាហារ​ទុក​ជា​មុន សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ណា​មួយ​ដែល​អាជ្ញាធរ​ខេត្ត​នីមួយៗ​រៀបចំ​ជា​តំបន់​បិទ​ខ្ទប់​៕

WHO៖ ឥណ្ឌា​គួរតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ COVID-19

2021/05/04 11:59:55 am        106
​ឥណ្ឌា៖ លោក​វេជ្ជបណ្ឌិត រ៉ូ​ដឺ​រី​កូ អូ​ហ្វ្រី​ន ​អ្នកតំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​នៅ​ឥណ្ឌាបាន​និយាយ​ថា វិបត្តិ​ជំងឺ COVID-19​ នៅ​ក្នុង​ប្រទេស​មួយ​នេះបណ្ដា​មកពី​កត្តា​ច្រើន ហើយ​លោក​បាន​ធ្វើ​ការ​សង្កត់ធ្ងន់​ពី​តម្រូវការ ​មុន​ការប្រកួត​ក្នុង​ការ​ឆ្លើយតប និង​ត្រៀមខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​​នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​ចន្ទ​លោក ​អូ​ហ្វ្រី​ន បាន​និយាយ​ថា កត្តា​សំខាន់​នៅ​ក្នុង​វិបត្តិ​នៅ​ឥណ្ឌា​កំពុង​ប្រឈម​បច្ចុប្បន្ន គឺ​វីរុស​មានឱកាស​ចម្លង​បាន​យ៉ាង​លឿន ក្រោយ​បើក​ប្រទេស​ឡើងវិញ​កាលពី​ខែ​កុម្ភៈ​កន្លងទៅ ហើយ​នឹង​មិនបាន​អនុវត្តន៍​តាម​ការណែនាំ​ឲ្យ​ប្រុង​ប្រ​យ​ត្ន​ចំពោះ​ជំងឺ COVID-19​។​ ​លោក ​អូ​ហ្វ្រី​ន បន្ត​ថា ថ្វីត្បិតតែ​មាន​ភស្តុតាង​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឆ្លង​ច្រើនជាង​មុន​ក៏ដោយ វីរុស​ដំបូង SARS-COV2​ នៅតែ​ជា​វីរុស​លេចធ្លោ​ដដែល។​ ​លោក​កត់សំគាល់​ឃើញ​ថា វិធានការ​តែមួយ​ដែល​បាន​ណែនាំ​កាលពីមុន ដើម្បី​ទប់ស្កាត់​ការ​ចម្លងនៅ​តែ​មាន​សុពលភាព ហើយ​នឹង​បន្ត​មាន​សុពលភាព។​​លោក ​អូ​ហ្វ្រី​ន បញ្ជាក់​ថា ការ​រីក​រាលដាល​ឆ្លង​បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌាខុសប្លែក​ពី​អឺរ៉ុប និង​សហរដ្ឋអាមេរិកលើ​ទំហំ​នៃ​ការ​ចម្លង។ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​មុន​ការប្រកួត។ លោក​គិត​ថា វា​គឺជា​ចំណុច​សំខាន់ ដោយសារតែ​យើង​ដឹង​ពី​វិធីសាស្ត្រ​ទប់ស្កាត់​វា ក្នុង​នោះ​រួម​ទាំងការ​ធ្វើ​តេស្ត​ស្វែងរក​វីរុស ការ​តាម​ដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល ការ​ពាក់​ម៉ាស់ ការ​លាងដៃ និង​រក្សា​គំលាត​សុវត្ថិភាព ក៏ដូចជា​ការ​ចាក់​វ៉ាក់សាំង៕អត្ថបទ៖ សារ៉ាត់

គ្រោះ​មហន្តរាយ​ករណី​ឆ្លង​ជំងឺ ​COVID-19 នៅ​ប្រទេស​ឥណ្ឌា​ប្រៀប​ដូច​ជា​ការ​រញ្ជួយ​ដី​

2021/05/04 11:07:12 am        119
​ឥណ្ឌា៖ ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ​នៅ​ទីក្រុង​ញូ​ដេលី​បាន​និយាយ​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​ជិត​ដួល​រលំ ​ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ហើយ​បាន​សុំ​ជំនួយ​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ​និង​សហគមន៍​អន្តរជាតិ​។​ គ្រែ​អ្នកជំងឺ​ត្រូវ​បាន​ពេញ​ ហើយ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​មាន​បរិមាណ​ទាប​នៅ​តាម​កន្លែង​នានា​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​។​​ក្នុង​ករណី​ខ្លះ​វិធី​តែមួយគត់​ សម្រាប់​អ្នកជំងឺ​ថ្មី​ទទួល​បាន​គ្រែ​សង្គ្រោះ​បន្ទាន់ ​ICU លុះត្រាតែ​អ្នក​ជំងឺ​សម្រាក​លើ​គ្រែ​មុន​នោះ​បាន​ស្លាប់​។​ វិបត្តិ​នេះ​ហាក់​ដូច​ជា​មិន​មាន​សញ្ញា​នៃ​ការ​ធូរស្រាល​ទេ ​មាន​ន័យ​ថាបុគ្គលិក​ពេទ្យ​ក៏​ជិត​អស់កម្លាំង​ដែរ​។​ លោក​វេជ្ជបណ្ឌិត Sumit Ray បាន​ពិពណ៌នា​អំពី​ស្ថានភាព​នេះ​ថា ​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ ហើយ​បាន​និយាយ​ថា​ ការ​ឆ្លើយ​តប​ដែល​អាច​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​នឹង​មាន ​បន្ទាប់ពី​មើល​ឃើញ​ថា ​ដូចជា​ការ​រញ្ជួយ​ដី​នោះ​គឺ​ត្រូវ​តែ​មាន​វិធានការ​ជា​ចាំបាច់​។​​ក្រសួងសុខាភិបាល​និយាយ​ថា ​មនុស្ស​ជាង ២២២,០០០​​នាក់​បាន​ស្លាប់ និង​ជាង ២០,២៧៥,​០០០​នាក់​បាន​ឆ្លង​។ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៣៦៨.១៤៧​នាក់ ​និង​ស្លាប់​ចំនួន ៣.៤១៧​នាក់​កាលពី​ថ្ងៃ​ច័ន្ទ​ដោយសារតែ​កង្វះ​ការ​ធ្វើ​តេស្ត និង​ការ​រាយការណ៍​មិន​គ្រប់គ្រាន់៕អត្ថបទ៖ សុខមាន

ពេល​នេះ​ឥណ្ឌា​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ខ្ពស់​បំផុត​លំដាប់​ទី​៣ ​នៅ​លើ​ពិភពលោក

2021/05/04 10:42:23 am        1284
​ឥណ្ឌា​៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ហក់​ឡើង​ជាង ២១៨​,០០០​នាក់​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី​៣ ​ដែល​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​។ ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៦៨.១៤៧​នាក់ និង​អ្នក​ស្លាប់​ចំនួន ៣.៤១៧​នាក់​កាលពី​ថ្ងៃ​ច័ន្ទ​។​​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ចំនួន ២១៨.៩៥៩​នាក់​គិត​ត្រឹម​ម៉ោង ១០​ព្រឹក​ម៉ោង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ច័ន្ទ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​សហរដ្ឋអាមេរិក​។​ ឥលូវ​នេះ​ប្រទេស​ឥណ្ឌា​បាន​ឡើង​ហួស​ប្រទេស​ម៉ិច​ស៊ិកក្នុង​ចំនួន​អ្នក​ស្លាប់ ​ហើយ​ស្ថិតនៅ​ពីក្រោយ​សហរដ្ឋអាមេរិក​ និង​ប្រេ​ស៊ី​ល​។​ ​ប្រទេស​នេះ​បាន​នឹង​កំពុង​ពុះពារ​ ដើម្បី​ទទួល​បាន​សមត្ថភាព​មន្ទីរពេទ្យ​គ្រប់គ្រាន់​ និង​ការ​ផ្គត់ផ្គង់​អុកស៊ី​សែន​វេជ្ជសាស្ត្រ ​ដោយសារ​តែ​មាន​ករណី​ឆ្លង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ មនុស្ស ២៤នាក់​បាន​ស្លាប់​ទាំង​យប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ Karnataka នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ ​ដោយសារ​ការ​ពន្យារពេល​នៃ​ការ​ផ្គត់ផ្គង់​អុកស៊ី​សែន​។​​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ ស្រប​ពេល​មាន​ករណី​ឆ្លង​ហក់​ឡើង​។ ប្រទេស​ឥណ្ឌា​បាន​ទទួល​ការ​បញ្ជូន​ឱសថ​ប្រឆាំង​វីរុស Remdesivir មួយ​វគ្គ​ពី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ចក្រភព​អង់គ្លេស​រំពឹង​ថា ​នឹង​បញ្ជូន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម​បន្ថែមចំនួន ១.០០០​គ្រឿង​បន្ថែម​ទៀត​។​ ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​ឥណ្ឌា ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម​។ រដ្ឋាភិបាល​កំពុង​ប្រញាប់ប្រញាល់​អនុវត្ត​វិធានការ​គាំទ្រ​ជា​បន្តបន្ទាប់ ​រួម​ទាំង​ការ​ដំឡើង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ នៅ​តាម​មណ្ឌល​វេជ្ជសាស្ត្រ​នានា​នៅ​ទូទាំង​ប្រទេស​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក

2021/05/03 06:40:23 pm        106
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន២២៩០លានរៀល (២,២៩០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០៣ ដល់០៩ ខែឧសភា ឆ្នាំ២០២១។ បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី០៣ ឧសភា ២០២១នេះថា  ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២១​ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា២០០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា១៨០លានរៀល៣.ខេត្តប៉ៃលិន ទទួលបានថវិកា៦០លានរៀល៤.ខេត្តកោះកុង ទទួលបានថវិកា២០លានរៀល៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា២២០លានរៀល៦.ខេត្តព្រះវិហារ ទទួលបានថវិកា៣០លានរៀល៧.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល៨.ខេត្តស្វាយរៀង ទទួលបានថវិកា១០លានរៀល៩.ខេត្តព្រៃវែង ទទួលបានថវិកា១៧០លានរៀល១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១៧០លានរៀល១១.ខេត្តមណ្ឌលគីរី​ ទទួលបានថវិកា ១០លានរៀល១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល១៣.ខេត្តកំពត ទទួលបានថវិកា១០លានរៀល១៤.ខេត្តតាកែវ ទទួលបានថវិកា១១០លានរៀល១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ១៥០លានរៀល១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៧០លានរៀល១៧.ខេត្តកែប ទទួលបានថវិកា១០លានរៀល១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា១៧០លានរៀល១៩.ខេត្តកំពង់ធំ ទទួលបានថវិកា២០០លានរៀល២០.ខេត្តព្រះសីហនុ ទទួលបានថវិកា ៨០លានរៀល២១.ខេត្តសៀមរាប ទទួលបានថវិកា៥០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២១ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក​ ចំនួនសរុប៣៩៨៩៩នាក់៕ អត្ថបទ រដ្ឋា

មនុស្ស ៧​នាក់​ស្លាប់ ស្រប​ពេល​ដែល​បាតុកម្ម​នៅ​សហភាព​មី​យ៉ាន់​ម៉ាកំពុង​អង្រួន​ពិភពលោក​

2021/05/03 02:11:24 pm        101
​មី​យ៉ាន់​ម៉ា៖ កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​ឥត​ញញើត​ដៃ​ ទៅ​លើ​ក្បួន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ដ៏​ធំ​បំផុតកាលពី​ថ្ងៃអាទិត្យ ដោយ​បាន​សម្លាប់​មនុស្ស ​៧​នាក់រយៈពេល​ ៣០​ថ្ងៃក្រោយ​ការ​រឹបអូស​អំណាច ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ។​​ក្រោយ​ការ​ធ្លាក់​ចុះ​ចំនួន​មនុស្ស​ចូលរួម​បាតុកម្ម និង​ការ​អត់ធ្មត់​ជាង​មុន​របស់​កងកម្លាំង​សន្តិសុខ បាតុកម្ម​លើក​នេះត្រូវ​បាន​ចូលរួម​ដោយ​ការ​ធ្វើ​បាតុកម្ម ​នៅ​តាម​តំបន់​សហគមន៍​មី​យ៉ាន់​ម៉ានៅ​ទូទាំង​ពិភព​លោក ដើម្បី​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ក្រុម​អ្នក​រៀប​ចំ​បាន​ចាត់​ទុក​ថា​ជា “​បដិវត្តន៍​ពណ៌​មី​យ៉ាន់​ម៉ា​សកល​”​។​ ក្រុម​អ្នក​រៀបចំ​បាតុកម្ម​បាន​និយាយ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​អង្រួន​ពិភពលោក​ជាមួយ​នឹង​សំឡេង​សាមគ្គីភាព​ប្រជាជន​មី​យ៉ាន់​ម៉ា​”​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ Mizzima បាន​រាយការណ៍​ថា ចរន្ត​ក្រុម​បាតុករ​ដែល​ខ្លះ​ដឹកនាំ​ដោយ​ព្រះសង្ឃ បាន​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​នៅ​តាម​ទីក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស ដែល​រួម​ទាំង​ទីក្រុង​ពាណិជ្ជកម្ម​យ៉ាងហ្គោ​ន និង​ទីក្រុង​ធំ​ទី​២​ ម៉ាន់​ដា​ឡេ ជា​កន្លែង​ដែល​មនុស្ស ២​នាក់ត្រូវ​បាន​បាញ់សម្លាប់។​​យោង​តាម​ការវាយតម្លៃ​ពី​អង្គការសហប្រជាជាតិ ​(UN) បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ជាមួយ​ក្រុម​បះបោរ​ជន​ជាតិ​ដើម​ភាគតិច នៅ​តាម​តំបន់​ដាច់​ស្រ​យោល​នៅ​ព្រំដែន​ភាគ​ខាងជើង និង​ខាងកើតបាន​ឡើងក​ម្តៅ​ខ្លាំង​ផង​ដែរ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ជម្លៀស​ខ្លួន៕អត្ថបទ៖ សារ៉ាត់

តុលាការ​ឥណ្ឌា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ចាត់​វិធានការ​ទប់ស្កាត់​ជំងឺ​ COVID-19 ខណៈ​មន្ទីរពេទ្យ​ស្រែក​រក​ជំនួយ​

2021/05/03 01:20:13 pm        566
​ឥណ្ឌា៖ ស្រប​ពេល​ដែល​មន្ទីរពេទ្យ​ ពិបាក​ក្នុង​ការ​ទទួល​បានការ​ផ្គត់ផ្គង់​អុកស៊ីសែន និង​អ្នកជំងឺ COVID-19 ​ស្លាប់​កាន់​តែ​ច្រើន​ដោយសារតែ​ការ​ខ្វះខាត​អុកស៊ីសែន​នោះ តុលាការ​នៅ​ក្នុង​រដ្ឋ​ញូវដែល្លី​បាន​និយាយ​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ដាក់ទោស​ក្រុម​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​រូប​ណា ដែល​មិនបាន​ចែកចាយ​គ្រឿង​វេជ្ជសាស្ត្រ​សង្គ្រោះ​អាយុជីវិត​មនុស្ស​។​​កាលពី​ថ្ងៃអាទិត្យ ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​តិចតួច ៣៩២.៤៨៨​នាក់ ដែល​កាលពី​រយៈពេល ២៤​ម៉ោង​មុន​មាន​ចំនួន ៤០១.៩៩៣​នាក់​។​ ប្រទេស​មួយ​នេះ​បាន​រាយការណ៍​ករណី​ស្លាប់ ៣.៦៨៩​នាក់ ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ឡើង​ដល់ ២១៥.៥៤២​នាក់។ ក្រុម​អ្នក​ជំនាញ​ជឿ​ជាក់​ថា តួលេខ​ទាំង​២​ នេះ​រាប់​មិនទាន់​គ្រប់​នោះ​ទេ ពោល​គឺ​ចំនួន​ឆ្លង និង​ចំនួន​ស្លាប់អាច​នឹង​ច្រើនជាង​នេះ។​ លោក​ ហ្គូ​ប​តា ​ប្រធាន​មន្ទីរពេទ្យ​បា​ត្រា​បាន​និយាយ​ថា អ្នកជំងឺ COVID-19​ ចំនួន ១២​នាក់​ដែល​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់​បាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ញូវដែល្លី ក្រោយ​អស់​ការ​ផ្គត់​ផ្គង់​អុកស៊ីសែនរយៈពេល ៨០​នាទី។​​ដោយសារតែ​រដ្ឋាភិបាល​ មិន​អាច​រក្សា​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ឲ្យ​បាន​ទៀងទាត់ ក្រុម​អាជ្ញាធរ​មន្ទីរពេទ្យ​ជាច្រើន បាន​ស្វែងរក​ការធ្វើអន្តរាគមន៍​ពី​តុលាការ​ នៅ​ក្នុង​រដ្ឋធានី​ប្រទេស​ឥណ្ឌា ជា​កន្លែង​ដែល​ការ​បិទ​ទីក្រុងបាន​បន្ត​រយៈពេល ​១​សប្ដាហ៍​ទៀត​ដើម្បី​ទប់ស្កាត់​រលក​ករណី​ឆ្លង៕អត្ថបទ៖ សារ៉ាត់

ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌា​កំពុង​រអាក់រអួល ខណៈ​ករណី​ឆ្លង​ និង​ស្លាប់​ដោយសារ ​COVID-19 កើន​ឡើង​ខ្លាំង​

2021/05/03 03:36:18 am        237
​​ឥណ្ឌា​៖ ខណៈ​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​កំពុង​ជួបប្រទះ​កង្វះខាត​ផ្គត់ផ្គង់​អុកស៊ីសែន មាន​អ្នកជំងឺ COVID-19 កាន់​តែ​ច្រើន​បាន​ស្លាប់​ដោយសារ​កង្វះ​សម្ភារៈ​សង្គ្រោះ​។​ ​កាលពី​ថ្ងៃអាទិត្យ ​ប្រទេស​ឥណ្ឌា​បាន​កត់​ការ​ធ្លាក់​ចុះ​បន្តិច​ នៃ​ការ​ឆ្លង​ថ្មី​ដោយមាន​ចំនួន ៣៩២.៤៨៨នាក់​ ពី​ចំនួន​ខ្ពស់​បំផុត ៤០១.៩៩៣នាក់ក្នុង​រយៈពេល ២៤​ម៉ោង​មុន​។ប្រទេស​នេះ​ក៏បាន​រាយការណ៍​ផង​ដែរ​ថា​ មាន​អ្នក​ស្លាប់​ចំនួន ៣.៦៨៩​នាក់​បន្ថែម​ទៀត​ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ចំនួន ២១៥.៥៤២​នាក់​។​ ​ប្រធាន​មន្ទីរពេទ្យ Batra Hospital បាន​និយាយ​ថា អ្នកជំងឺ COVID-19 ចំនួន ១២​នាក់ ​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ New Delhi បន្ទាប់ពី​អស់​បរិមាណ​ផ្គត់ផ្គង់​អុកស៊ីសែន​រយៈពេល ៨០​នាទី​។ ​កាសែត Times of India បាន​រាយការណ៍​ថា​ មាន​មនុស្ស​ស្លាប់ ១៦​នាក់​ផ្សេងទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន ២ នៅ​រដ្ឋ​ Andhra Pradesh​ ភាគ​ខាង​ត្បូង​ និង ៦​នាក់​ទៀត​នៅ​មន្ទីរពេទ្យ Gurgaon ជាយក្រុង New Delhi ដោយសារតែ​កង្វះ​អុកស៊ីសែន។​​រដ្ឋ​ខ្លះ​បាន​និយាយ​រួចហើយ​ថា ​ពួកគេ​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ ​ហើយ​សូម្បីតែ​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ ដើម្បី​ចាក់​ជូន​ប្រជាជន​អាយុ​លើស​ពី ៤៥​ឆ្នាំ​ក៏​កំពុង​អស់​ដែរ​។ នៅ​ទីក្រុង ​New Delhi​ យ៉ាងហោចណាស់​មាន​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អស់​ស្តុក​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះពិនិត្យតំបន់ព្រំដែនកម្ពុជាដែលថៃរំលោភកាន់កាប់
07/08/2026 01:07 PM
វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការ​បង្កើត​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់
07/08/2026 12:07 PM
Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
07/08/2026 12:07 PM
លោកTrump ហៅនាយករដ្ឋមន្ត្រីអ៊ីតាលីថាជា «មនុស្សល្អ» ប៉ុន្តែបន្ទោសលោកស្រីចំពោះការមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់
07/08/2026 12:07 PM
ក្រុមបាតុកររាប់រយនាក់ ធ្វើបាតុកម្មប្រឆាំង NATO នៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលនៅទួរគី
07/08/2026 12:07 PM
FIFA បើកការស៊ើបអង្កេតករណីរើសអើងពូជសាសន៍លើ IShowSpeed នៅ World Cup
07/08/2026 11:07 AM
ទណ្ឌកម្មរបស់អាមេរិក លើការនាំចេញប្រេងរបស់អ៊ីរ៉ង់ នឹងត្រឡប់ទៅរកស្ថានភាពដើមនៅថ្ងៃទី១៧ ខែកក្កដា
07/08/2026 11:07 AM
អ្នកវិភាគ៖ ការប៉ះទង្គិចគ្នារវាងអាមេរិកនិងអ៊ីរ៉ង់ ទំនងជាកើតឡើងដោយគ្មានដំណោះស្រាយនយោបាយដ៏ទូលំទូលាយ
07/08/2026 11:07 AM
មន្ត្រីអាមេរិកនិយាយថា ការវាយប្រហារបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់អ៊ីរ៉ង់
07/08/2026 11:07 AM
មន្រ្ដីជំនាញ៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាទោះប្រើផែនទី១/២០០ ០០០ ឬផែនទីឯកតោភាគីថៃ
07/08/2026 11:07 AM