ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

អំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ផ្តល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា

2021/04/28 08:38:40 pm        137
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា បានចាត់ ឱ្យ ឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយកអំណោយរួមមាន អង្ករ និងគ្រឿងបរិភោគបរិភោគជាច្រើនមុខយកទៅប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា ដើម្បីចូលរួម​ចំណែក​ជាមួយ​រដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងដែលប្រចាំការការងារបិទខ្ទប់ក្នុងភូមិសាស្ត្ររបស់ខណ្ឌជ្រោយចង្វា ។  ឯកឧត្តម ឆារស៏ វ៉ាន់ បានមានមតិសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំខណ្ឌ ដែលបានរៀបចំកងកំលាំងគណបញ្ជាការឯកភាពខណ្ឌប្រចាំការ ឈរតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនដោយគោរពបានល្អតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនមានការធ្វេសប្រហែល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដែលយេីងកំពុងឆ្លង រីករាល ដាលនៃ​ជំងឺកូវីដ-១៩​ចូលក្នុង​សហគមន៍ ហេីយតម្រូវឲ្យមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ សរសេីរ​ពីសមានចិត្តគិតគូពីតម្រូវការរបស់​អជ្ញាធរ​ដែនដី និង​កងកម្លាំងទាំងអស់ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា ដល់រដ្ឋបាលខណ្ឌនាពេល​នេះ  ព្រម​ទាំង​​ជូនពរលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍ​ជាតិឱ្យកាន់​តែ​រីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត ។អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា រួមមាន៖ ១-អង្ករ ០២ តោន២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង ៣-មី ១០កេស ស្មើ ៦០កេសតូច ៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)៦-អំបិល ០១បេ (មាន ២៥គីឡូ)៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប៩-ទឹកសុទ្ធ ARUNA ២០០កេស១០-ម៉ាស់ ២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់៕

ពិភព​លោក​ប្រតិកម្ម​នឹង​ការ​ហក់​ឡើង​ខ្ពស់​ដ៏​គ្រោះ​ថ្នាក់​នៃ​ករណី​ឆ្លង​ជំងឺ ​COVID-19​ នៅ​​ឥណ្ឌា​

2021/04/28 02:48:20 pm        423
​​ឥណ្ឌា៖ ប្រទេស​ឥណ្ឌាកំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ដ៏​គំហុក គ្រោះថ្នាក់ និង​ច្រើន​បំផុត​នៃ​ជំងឺ ​COVID-19​ ដែល​បាន​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ផ្ទុក​អ្នកជំងឺ​លើស​ចំណុះ ហើយ​ឈាបនដ្ឋាន​ពេញ​សមត្ថភាព។​ ​កាលពី​ថ្ងៃ​ចន្ទគឺជា​ថ្ងៃ​ទី​៥ ​ជាប់ៗ​គ្នា​ដែល​ប្រទេស​មួយ​នេះរក​ឃើញ​ ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ស្រប​ពេល​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​បន្ត​រីក​រាលដាល​ខ្លាំង។​​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​សង្គ្រោះ​អាយុជីវិត​មនុស្សកំពុង​ខ្វះខាត ហើយ​គ្រួសារ​ដែល​ឆ្លង​ជំងឺ​COVID-19 ​ត្រូវ​បាន​គេ​ទុកចោល ដោយ​ពួកគេ​ធ្វើដំណើរ​ពី​មន្ទីរពេទ្យ​មួយ​ទៅកាន់​មន្ទីរពេទ្យ​មួយទៀត ដើម្បី​ស្វែងរក​ការ​ព្យាបាល។​ ឥណ្ឌា​បាន​បញ្ជា​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន ឲ្យ​ជួយ​ដោះស្រាយ​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ខណៈ​ដែល​ប្រទេស​ជាច្រើន រួម​ទាំង​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិកសន្យា​បញ្ជូន​ជំនួយ​សុខាភិបាល​បន្ទាន់​ទៅដល់​ពួកគេ។​ ​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​ដែល​មាន​ប្រជាពលរដ្ឋ​សរុប ១.៣​ពាន់​លាន​នាក់ បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ ​COVID-19​ ចំនួន ១៧.៣១​លាន​នាក់ និង​ករណី​ស្លាប់ ១៩៥.១២៣​នាក់ ថ្វីត្បិតតែ​ក្រុម​អ្នក​ជំនាញ​សុខភាព​អះ​អាង​ថា តួលេខ​ពិតប្រាកដ​អាច​នឹង​ខ្ពស់​ជាង​នេះ​ក៏ដោយ។​​ខណៈ​នោះ​ដែរ អង្គការ​សុខភាព​ពិភពលោក កំពុង​ធ្វើ​ការ​គ្រប់​បែប​យ៉ាង​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ផ្តល់​សម្ភារ និង​គ្រឿង​វេជ្ជសាស្ត្រ​ផ្គត់ផ្គង់​ដែល​ចាំបាច់​ដល់​ប្រទេស​ឥណ្ឌា​។​ លោក យូ​ស៊ូ​ឡា វ៉ុ​នដឺ ឡេ​យ៉េន ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​សរសេរ​តាម​ Twitter ​ថា សហ​ភាព​អឺរ៉ុប​កំពុង​ប្រមូល​ធនធាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​សំណើ​សុំ​ជំនួយ​របស់​ឥណ្ឌា តាមរយៈ​យន្តការ​ការពារ​ជន​ស៊ីវិល​សហភាព​អឺរ៉ុប។ ​លោក​បន្តថា ពួក​យើង​នឹង​សាមគ្គី​ពេញ​ទំហឹង​ជាមួយ​ប្រជាជន​ឥណ្ឌា៕អត្ថបទ៖ សារ៉ាត់

WHO៖​ ជំងឺ​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ប្រទេស​ចំនួន ​១៧

2021/04/28 04:32:04 am        799
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មីដែល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​រាប់​សិប​។​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ​បាន​និយាយ​ថា ​ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ​B1617 ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា គិត​ត្រឹម​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្តបន្ទាប់​ជាង ១២០០​នាក់ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​បើក​ចំហ GISAID "​​យ៉ាង​ហោចណាស់ ១៧ប្រទេស​"។​ អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅ​ក្នុង​របាយការណ៍​វិ​វត្ត​ប្រចាំ​សប្ដាហ៍ ស្ដីពី​ជំងឺ​រាតត្បាត​សកល​ថា​ ការ​រក​ឃើញ​ជា​បន្តបន្ទាប់​ភាគច្រើន​ត្រូវ​បាន​បញ្ចូល​ឬ upload ពី​ប្រទេស​ឥណ្ឌា ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​សិង្ហ​បុរី។​ ប្រទេស​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ករណី​ឆ្លង​ថ្មី ​និង​ស្លាប់​ខ្ពស់​ដោយសារ​ជំងឺ​រាតត្បាត​ ហើយ​ការ​ភ័យ​ខ្លាច​កំពុង​កើន​ឡើង​ដែល​ថា ​ជំងឺ ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ អាច​រួម​ចំណែក​ដល់​មហន្ត​រាយ​ដែល​កំពុង​កើតឡើង​៕អត្ថបទ៖ សុខមាន

ទីក្រុង​ដេលី​សាង​សង់​គំនរ​អូស​បូជា​សព​អ្នកជំងឺ COVID-19 បណ្ដោះ​អា​សន្ន ​ខណៈ​កង្វះ​អុកស៊ីសែន និង​អ្នក​ស្លាប់​កើន​ឡើង

2021/04/28 02:14:33 am        1157
​ឥណ្ឌា៖ ទី​បច្ឆា​សម្រាប់​បូជាសព​នៅ​រដ្ឋធានី​ដេលី​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​បង្ខំ​ឱ្យ​សាងសង់​គំនរ​អូស​បូជាសព​បណ្តោះ​អាសន្ន​ ខណៈ​ដែល​ទីក្រុង​នេះ​អស់​កន្លែង​បូជាសព​។​ បុគ្គលិក​កំពុង​ធ្វើការ​យ៉ាង​មមាញឹក ​២៤​ម៉ោង​លើ ​២៤​ម៉ោង​ ខណៈ​ដែល​ឧទ្យាន​ និង​កន្លែង​ទំនេរ​ផ្សេងទៀត​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បូជាសព​ផង​ដែរ​។​​ក្រុម​គ្រួសារ​នានា​ត្រូវ​រង់ចាំ​រាប់​ម៉ោង ​ទម្រាំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បូជាសព​អ្នក​ស្លាប់​ ដោយសារ​តម្រូវការ​កើន​ឡើង​។​ ចំនួន​អ្នក​ស្លាប់​កំពុង​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ខណៈ​រលក​ទី​២ នៃ​ការ​ឆ្លង​ជំងឺ​នេះ​កំពុង​រាតត្បាត​​ក្នុង​ប្រទេស​នេះ​យ៉ាង​ធ្ងន់ធ្ងរ​។​ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ជាង ៣២០.០០០​នាក់​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ការ​កើន​ឡើង​នៃ​អ្នកជំងឺ​ និង​មនុស្ស​ស្លាប់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​នេះ​ ហើយ​ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​ធ្លាក់​ទ្រុឌទ្រោម​ បាន​ចាប់ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ជា​ចាំបាច់​ច្រើន​ពី​បរទេស​។​ ​ប្រទេស​ដែល​មាន​ប្រជាជន​ជិត ១,៤​ពាន់​លាន​នាក់​កំពុង​ប្រឈម​នឹង​កង្វះ​បន្ទប់សង្គ្រោះបន្ទាន់​។​​មន្ទីរពេទ្យ​ជាច្រើន​កំពុង​ជួបប្រទះ​កង្វះ​អុកស៊ីសែន​ ហើយ​មនុស្ស​ជាច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ងាក​ទៅ​រក​កន្លែង​បូជាសព​បណ្ដោះអាសន្ន និង​ការ​បញ្ចុះសព​។​ ការ​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​អង្គារ​ចំនួន ៣២៣.១៤៤​នាក់ បាន​ធ្វើ​ឱ្យ​ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧ ,៩៤០,២៨៩​នាក់​ជា​ចំនួន​ខ្ពស់​បំផុត​បន្ទាប់​សហរដ្ឋ​អាមេរិក ​និង​មនុស្ស​ស្លាប់​សរុប​ចំនួន ២០០,៣៨៩​នាក់​៕អត្ថបទ៖ សុខមាន 

អាជ្ញាធរ​ខេត្ត​កណ្ដាល ​សម្រេច​បន្ត​បិទ​ផ្សារ​គគីរ​នៅ​ស្រុក​កៀនស្វាយ​ ២​សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​កូវីដ-១៩

2021/04/27 10:21:49 am        49
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រេច​បន្ត​បិទ​ផ្សារ​គគីរ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ រយៈ​ពេល ២​សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេចចេញ​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​បញ្ជាក់​ថា ត្រូវ​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​គគីរ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ២​សប្ដាហ៍​ទៀត​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា​ខាង​មុខ​នេះ។អភិបាល​ខេត្ត​កណ្ដាល បញ្ជាក់​ថា វិធានការ​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ហើយ​អាជ្ញាធរ​នឹង​ធ្វើការ​រៀបចំ​ការ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​គគីរ​នេះ​ឡើង​វិញ។លោក គង់ សោភ័ណ្ឌ ក៏​បាន​ជំរុញ​ទៅ​អាជីវករ និង​ពលរដ្ឋ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឱ្យ​ទៅ​តាម​ដាន​សុខាភាព​ខ្លួន​ឯង និង​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​-១៩៕

ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ​ COVID-19​ ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ ៥​ថ្ងៃ​ជាប់ៗ​គ្នា​

2021/04/27 12:01:07 pm        403
​ឥណ្ឌា៖ ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ នៅ​ប្រទេស​ឥណ្ឌា មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​រយៈ​ពេល ៥​ថ្ងៃ​ជាប់ៗ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​ប្រទេស​ជាច្រើន រួម​ទាំង​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​សន្យា​បញ្ជូន​ជំនួយ​វេជ្ជសាស្ត្រ​បន្ទាន់ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​កំពុង​ញាំញី​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។​​ជាមួយ​នឹង​ករណី​ឆ្លង​ថ្មី ៣៥២.៩៩២១​នាក់ បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​ជំងឺ​ COVID-19​ សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កើន​ឡើង​ជាង ១៧​លាន​នាក់។​ ​ដោយឡែក​ករណី​ស្លាប់​ថ្មី​បាន​កើន​ឡើង​ខ្ពស់​បំផុត ២.៨១២​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​ករណី​ស្លាប់​សរុប ១៩៥.១២៣​នាក់ ក្នុង​នោះ​មន្ទីរពេទ្យ​នៅ​រដ្ឋធានី​ដែ​ល្លី​ផ្ទុក​អ្នក​ជំងឺ​លើស​ចំណុះ និង​មន្ទីរពេទ្យ​កន្លែង​ផ្សេង​ទៀតបដិសេធន៍​លែង​ទទួល​អ្នកជំងឺ ក្រោយ​អស់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន និង​គ្រែ​មន្ទីរពេទ្យ។​ ​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​មន្ទីរពេទ្យ​ស៊ឺ​កាន់កា​រ៉ា​ម ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ដែ​ល្លី​បាន​និយាយ​ថា មន្ទីរពេទ្យ​បច្ចុប្បន្ន​គឺ​សំខាន់​ចាំបាច់​បំផុត ហើយ​ស្ថិតនៅ​ក្នុង​ស្ថានភាព​វិបត្តិ​ខ្លាំង​បំផុត។​​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​ជំរុញ​ពលរដ្ឋ​ទាំងអស់​ឲ្យ​ទៅ​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​មន្ទីរពេទ្យ និង​ក្រុម​គ្រូ​ពេទ្យ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ទាន់​ថា ពួកគេ​លែង​អាច​ដោះ​ស្រាយ​លំហូរ​ចូល​ដ៏​គំហុក​នៃ​អ្នកជំងឺ​បាន​ទៀត​ហើយ៕អត្ថបទ៖ សារ៉ាត់

ប្រមុខ​ WHO៖ ស្ថានភាពជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​រឿង​ដ៏​រន្ធត់​បំផុត​

2021/04/27 05:34:03 am        369
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ​បាន​ហៅ​ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មីៗ​នៅក្នុង​ប្រទេស​ឥណ្ឌា​ថា "​ជា​រឿង​ដ៏​រន្ធត់​បំផុត​" ដោយ​និយាយ​ថា​ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ​ បាន​បញ្ជូន​ឧបករណ៍​ជំនួយ​អុកស៊ីសែន​រាប់ពាន់ និង​គ្រឿង​ផ្គត់ផ្គង់​សំខាន់ៗ​ដទៃ​ទៀត​ទៅកាន់​តំបន់​​មួយ​នេះ​។​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ជំងឺ​រាតត្បាត​សកល "​កំពុង​បន្ត​រីក​រាល​ដាល​យ៉ាង​ខ្លាំង​" នៅ​ទូទាំង​ពិភពលោក​ ហើយ​បាន​និយាយ​ថា​ ការ​ឆ្លង​បាន​កើន​ឡើង​ក្នុង​រយៈពេល ៩​សប្ដាហ៍​ជាប់​គ្នា​ ខណៈ​ពេល​ដែល​ការ​ស្លាប់​បាន​កើន​ឡើង​នៅ​សប្ដាហ៍​ទី ៦ ជាប់ៗ​គ្នា​។ លោក​បាន​និយាយ​ថា​ “​មាន​ករណី​ឆ្លង​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​កាលពី​សប្ដាហ៍​មុន ​ដូច​ជា​ក្នុង​រយៈពេល ៥​ខែ​ដំបូង​នៃ​ជំងឺ​រាតត្បាត​សកល។​ ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ឥណ្ឌា ​លោក​បាន​និយាយ​ថា ​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជូន​បុគ្គលិក​ជាង ២.០០០​នាក់​ដើម្បី​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​របស់​ឥណ្ឌា​ជា​មូលដ្ឋាន និង​កំពុង​ជួយ​អាជ្ញាធរ​ក្នុង​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ រួម​ទាំង​ការ​ឃ្លាំ​មើល និង​ការ​ចាក់​វ៉ាក់សាំង​ជាដើម​៕អត្ថបទ៖ សុខមាន

WHO ព្រមាន​ពី​ផល​ប៉ះពាល់​ដោយសារ​វីរុស​ COVID-19 ​លើ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​រោគ​

2021/04/27 02:59:58 am        1836
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ច័ន្ទ​បាន​និយាយ​ថា ​ជំងឺ​រាតត្បាត​សកល​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ​លើ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នៅ​ជុំវិញ​ពិភពលោក​ ដោយ​ព្រមាន​ថា ​ចន្លោះ​ប្រហោង​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កំពុង​បង្ក​ឲ្យ​មាន "​ផលវិបាកដល់​ពិភព​លោក​ធ្ងន់ធ្ងរ​"។​​ថ្លែង​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៅ​ឯ​ការ​ចាប់ផ្ដើម នៃ​ទិវា​សប្ដាហ៍ចាក់​វ៉ាក់សាំង​បង្ការ​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ចំនួន ៦០ ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​ប្រទេស​ចំនួន ៥០ ដោយសារតែ​ជំងឺ​រាតត្បាត​សកល​ ដែល​បណ្ដាល​ឱ្យ​កុមារ​ប្រហែល ២២៨​លាន​នាក់​ប្រឈម​នឹង​ហានិភ័យ​ពី​ជំងឺ​ដូចជា ជំងឺ​ខួរ​ឆ្អឹងខ្នង ជំងឺ​កញ្ជ្រឹល និង​គ្រុន​លឿង​ជាដើម​។ ដោយ​ប្រកាស​អំពី​របៀបវារៈ​នៃ​ការ​ចាក់​វ៉ាក់សាំង​ឆ្នាំ​២០៣០ លោក​បាន​និយាយ​ថា ​វា​ដល់ពេល​ដែល​មិន​ត្រឹមតែ​ “ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ឡើងវិញ​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​ធ្វើ​ឲ្យ ​“កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត​”។​លោក​ Tedros បាន​និយាយ​ថា​ “ផែនការ​ថ្មី​ដ៏​មុតមាំ​” ផ្ដោត​លើ ​“​កាត់បន្ថយ​ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​” នៃ​ការ​ចាក់​វ៉ាក់សាំង ហើយ​អាច​អនុវត្ត​បាន​យ៉ាង​ពេញលេញ អាច​កាត់បន្ថយ​ការ​ស្លាប់​ជាង ៥០​លាន​នាក់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ​។ ប្រមុខ​អង្គការ​សុខភាព​ពិភព​លោក​រូប​នេះ​បាន​បន្ថែម​ថា ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​នេះ​ ''យើង​ទាំង​អស់​គ្នា​ត្រូវតែ​បង្កើន​ និង​ចាត់វិធានការ​ឲ្យ​បាន​ច្រើន​បំផុត''​៕អត្ថបទ៖ សុខមាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេច​បិទខ្ទប់រាជធានីភ្នំពេញ និង ក្រុង តាខ្មៅរយៈពេល១សប្ដាហ៍ទៀត

2021/04/27 02:59:58 am        552
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​​​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ១​សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បែប​នេះ​នៅ​ក្នុង​សេចក្ដី​សម្រេច​ថ្មី​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ តែ​២​ថ្ងៃ​ប៉ុណ្ណោះ​មុន​វិធានការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ ត្រូវ​ផុត​កំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ។បើ​តាម​សេចក្ដី​សម្រេច​នេះ រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នឹង​ត្រូវ​បន្ត​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា រហូត​ដល់ថ្ងៃ​ទី​០៥ ខែ​ឧសភា​ខាង​មុខ​នេះ ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​ថា ការ​បន្តអនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ គឺ​ផ្អែក​ទៅ​លើ​ភាព​ចាំ​បាច់ ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ជាង​នេះ​ទៅ​ទៀត សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បែង​ចែកភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ ទៅ​ជា​ ៣​តំបន់ ក្នុង​នោះ​មាន​ «តំបន់​ក្រហម» ដែល​សំដៅ​ដល់​តំបន់​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ធ្ងន់​ធ្ងរ ហើយ​បន្ទាប់​មក​គឺ​«តំបន់​លឿង​ទុំ» ដែល​សំដៅ​ដល់​ភូមិ​សាស្ត្រ​មាន​ការ​ឆ្លង​រីក​រាល​ដាល​កម្រិត​មធ្យម និង​«តំបន់​លឿង» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មាន​ការ​ឆ្លង​រាល​ដាល​កម្រិត​ស្រាល។បើ​តាម​សេចក្ដី​សម្រេច​នេះ ​វិធានការ​បិទ​ខ្ទប់​នេះ ត្រូវ​បាន​រក្សា​ខ្លឹមសារ​ដូច​មុន​​ដដែល​ ក្នុង​នោះ​មាន​ការ​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស ហាម​ឃាត់​ការ​លក់​ដូរ សកម្មភាព​ការងារ អាជីវកម្មរ ឬ​មុខ​របរ ជាដើម។​ ប៉ុន្តែសេចក្ដីសម្រេច​នេះ​ក៏​បាន​រក្សា​នូវ​ចំណុច​លើក​លែង​ជាច្រើន​ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​កាល​ពី​មុន​ផង​ដែរ៕ អត្ថបទ ៖ សុធី

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​ក្រុង​បា​ដា​ដ​កើន​ឡើង​ជាង ៨០​នាក់​

2021/04/27 02:59:58 am        205
​អ៊ីរ៉ាក់៖ ចំនួន​មនុស្ស​ស្លាប់ក្នុង​ហេតុការណ៍​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ ​នៅ​មន្ទីរពេទ្យ​ក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ដែល​ព្យាបាល​អ្នកជំងឺ COVID-19 ​បាន​កើន​ឡើង​យ៉ាង​ហោច ៨២​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះកំពុង​រុករក​សាច់ញាតិ​បាត់​ខ្លួន ហើយ​រដ្ឋាភិបាល បាន​បញ្ឈរ​ជើង​ក្រុម​មន្ត្រី​សុខាភិបាល​សំខាន់ៗ សម្រាប់​ការ​ធ្វេស​ប្រហែស​របស់​ពួកគេ​។​​អណ្ដាត​ភ្លើង​ប្រៀប​បាន​នឹង​ភ្នំភ្លើងបាន​ឆាបឆេះ​ អង្គភាព​ថែទាំ​សុខភាព​ក្នុង​មន្ទីរពេទ្យ​អ៊ី​ប អាល់ ខា​ទីប ដែល​កំពុង​ព្យាបាល​អ្នកជំងឺ COVID-19 ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។​ ​ក្រុម​មន្ត្រី​អះ​អាង​ថា អណ្ដាត​ភ្លើង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ១១០​នាក់​រង​របួស​ដែរ​នោះបង្កឡើង​ដោយ​សារ​ការ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន។ ​លោក​ ម៉ា​ហ៊ឺ អា​ម៉េ ជា​គិលានុបដ្ឋាក​មួយ​រូបត្រូវ​បាន​គេ​ទូរ​ស័ព្ទ ​​ហៅ​ទៅកាន់​កន្លែង​កើត​ហេតុកាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ជម្លៀស​អ្នកជំងឺ​ចេញ។​ ​លោក​បាន​និយាយ​ថា លោក​មិន​នឹកស្មាន​ទាល់តែសោះ​ថា មាន​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​បែបនេះកើត​ឡើង​។អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​នៅ​ជាន់​ទី​២ ត្រឹម​រយៈពេល ៣​ទៅ ៤​នាទី​ប៉ុណ្ណោះ​នៃ​ការ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន។ វា​ប្រៀប​បាន​នឹង​ភ្នំភ្លើង​អញ្ចឹង​ដែរ។​ ​លោក​បន្ត​ថា ភាគច្រើន​នៃ​អ្នក​ស្លាប់​ដោយសារ​ការ​រលាក​។ អ្នក​ខ្លះ​ទៀត​បាន​ស្លាប់​ដោយសារ​ជំនះ​ផ្សែង​ភ្លើង មិន​ចង់​ចាក​ចោល​សាច់ញាតិ​របស់​ពួកគេដែល​ជាប់​នឹង​ម៉ាស៊ីន​ផ្តល់​អុកស៊ីហ្សែន។ អ្នកជំងឺ​មិន​អាច​ផ្លាស់​ទី​បានទេ ដោយសារ​ពួកគេ​អាច​រស់​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បើ​គ្មាន​អុកស៊ីហ្សែន៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ មនុស្សជាង៦០នាក់ ត្រូវសម្លាប់នៅលីបង់អំឡុងពេល១០ថ្ងៃដំបូងនៃការអនុវត្តបទឈប់បាញ់
07/08/2026 03:07 PM
កាតា អារ៉ាប់រួមនិងប្រធាន GCC ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកប្រេងនៅជិតច្រកសមុទ្រហ័រមូស
07/08/2026 03:07 PM
ប្រធានសភាអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថា បាន​រំលោភបំពានបទឈប់បាញ់ ក្រោយមាន​ការ​វាយប្រហារថ្មី
07/08/2026 03:07 PM
អាមេរិក ប្រាប់​ថា បាន​កំណត់​គោលដៅជាង ៨០កន្លែង​ អំឡុង​ការវាយប្រហារសងសឹកជុំថ្មី លើ​អ៊ីរ៉ង់
07/08/2026 03:07 PM
[BREAKING NEWS] លោក Trump៖ បទឈប់បាញ់របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ត្រូវបាន​បញ្ចប់​ហើយ
07/08/2026 03:07 PM
កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺន​តោន ទទួលបានចំណូល​ជាង ៣៦៧លានដុល្លារ ​ក្នុងរយៈពេល៦ខែ ឆ្នាំ​២០២៦
07/08/2026 03:07 PM
អនុប្រធានទី១ អាជ្ញាធរមីន​៖​ ការគាំទ្ររបស់ប្រទេសចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន​
07/08/2026 03:07 PM
ក្រសួងការងារ និងអង្គការ ILO បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ»
07/08/2026 03:07 PM
ស្ត្រីអាស៊ាន និងឥណ្ឌា តម្រង់ទិសភាពជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ និងនវានុវត្តន៍សម្រាប់តំបន់
07/08/2026 03:07 PM
គណៈកម្មការជំនាញនៃរដ្ឋសភា ពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពី ការចូលជារដ្ឋភាគីអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងឧបករណ៍អាកាសយាន
07/08/2026 02:07 PM