ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ចិន និង​រុស្ស៊ី​គាំទ្រ​អាស៊ាន​ឲ្យ​បើក​កិច្ចប្រជុំ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 02:59:58 am        182
​មីយ៉ាន់ម៉ា៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ The Jakarta Post បាន​ចុះផ្សាយ​ថា ប្រទេស​ចិន និង​រុស្ស៊ី​បាន​បង្ហាញ​ជំហរ​គាំទ្រ ​ចំពោះ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន​ឲ្យ​បើក​កិច្ចប្រជុំ​ក្នុង​កម្រិត​ខ្ពស់​មួយ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ក្នុង​វិបត្តិ​នយោបាយ​ នៅ​សហភាព​មី​យ៉ាន់​ម៉ា។​​​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ចិន បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េត​ណូ ម៉ា​ស៊ូ​ឌី កាលពី​ថ្ងៃ​សុក្រ​ដោយ​ផ្ដោត​សំខាន់​លើ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា។​ ​លោកស្រី រ៉េត​ណូ ម៉ា​ស៊ូ​ឌី បាន​និយាយ​ថា វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ាមិន​អាច​អូស​បន្លាយ​បន្ត​ទៀត​ទេ ដោយ​សារ​កំណើន​មនុស្ស​ស្លាប់​ក្នុង​អំពើ​ហិង្សា​បាន​កើន​ឡើង​ដល់​ជាង ​៥០០​នាក់​ហើយ។​ ​វិបត្តិ​នយោបាយ​នៅ​សហភាព​មី​យ៉ាន់​ម៉ាបាន​កើត​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​នេះ ក្រោយពី​កងកម្លាំង​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី៕អត្ថបទ៖ សារីម

មនុស្ស​ ៥១​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​កោះ​តៃវ៉ាន់​

2021/04/27 02:59:58 am        270
​កោះ​តៃវ៉ាន់៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ AP បាន​ចុះផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់ ​៥១​នា​ក់​បាន​បាត់​បង់​ជីវិត និង​រាប់​សិប​នាក់​ផ្សេងទៀត​បាន​រង​របួសក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដោយ​រថភ្លើង​មួយ​ខ្សែ​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មេសា​នេះ​នៅ​កោះ​តៃវ៉ាន់​ភាគ​ខាងកើត។​កង​កម្លាំង​សន្តិសុខ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា អ្នកដំណើរ​ភាគច្រើន​ដែល​បាន​បាត់​បង់​​ជីវិត និង​រង​របួសដោយសារ​បោក​ក្បាល​ផ្ទប់​នឹង​បង្អួច ឬ​បោក​ក្បាល​នឹង​ជញ្ជាំង​រថភ្លើង ខណៈ​ដែល​រថភ្លើង​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ។​ ​មន្ត្រី​អយស្ម័យយាន​កោះ​តៃវ៉ាន់​បាន​និយាយ​ថា រថភ្លើង​មួយ​ខ្សែ​នេះ​បាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​ ខណៈ​ដែល​កំពុង​រត់​ក្នុង​ល្បឿន​លឿន និង​រត់​ក្រៅ​ផ្លូវ​បាន​ចម្ងាយ​ប្រមាណ ​២០​ម៉ែត្រ​។​ ​សូម​បញ្ជាក់​ជូន​ថា រថភ្លើង​មួយ​ខ្សែ​នេះ​បាន​ដឹក​អ្នកដំណើរ​ប្រមាណ​ជាង ​៤០០​នាក់ដែល​ភាគច្រើន​ជា​អ្នកដំណើរ​កម្សាន្ត​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​ការ​រត់​ធ្លាក់​ផ្លូវ​នេះ​គឺជា​បញ្ហា​បច្ចេកទេស​រថ​ភ្លើង៕អត្ថបទ​៖ សារីម

អង្គការ​សង្គ្រោះ​កុមារ​៖ កុមារ​ជាង ៤០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 02:59:58 am        195
​មី​យ៉ាន់​ម៉ា៖ យោង​តាម​របាយការណ៍ ​ពី​អង្គការ​សង្គ្រោះ​កុមារ​បាន​ឲ្យ​ដឹង​ថា កុមារ​យ៉ាង​ហោច ៤៣​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ឆ្នាំ២០២១​ កន្លងទៅ។​​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​បាន​និយាយ​ថា សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត ក្នុង​នោះ​ជនរងគ្រោះ​ដោយសារ​ការ​សម្លាប់​របស់​យោធា មាន​អាយុ​ត្រឹមតែ​ ៦​ឆ្នាំ​ប៉ុណ្ណោះ​។​ ពួកគេបាន​រាយការណ៍​ផង​ដែរ​ថា មនុស្ស​ស្លាប់​ដោយសារ​រដ្ឋប្រហារ​ នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះកើន​ឡើង​ដល់ ៥៣៦​នាក់។​ ខណៈ​ពេល​នោះ​ដែរ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិលដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​រង​ការ​ចោទប្រកាន់​ពី​បទ​ បំពាន​ច្បាប់​ការសម្ងាត់​ផ្លូវការ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​លោកស្រីប្រ​ឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៤​ឆ្នាំ បើសិនជា​លោកស្រីត្រូវ​បាន​ចោទប្រកាន់​ហើយ​នោះ ។​​លោកស្រី ស៊ូ​ជី ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ ៤​នាក់​ទៀត​របស់​លោកស្រីត្រូវ​បាន​ចោទប្រកាន់​កាលពី​សប្តាហ៍​មុន​។​ ការចោទប្រកាន់​ថ្មី​មក​លើ​លោកស្រី​ ស៊ូ​ជី​ នេះ​ដែរបន្ថែម​ពីលើ​ការចោទប្រកាន់​កាល​ពី​មុន ពី​បទ​បំពាន​ការ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុ​ទាក់ទង ការ​បំពាន​ច្បាប់​រឹតត្បិត​ជំងឺ Covid-19​ អំឡុង​យុទ្ធនា​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន និង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​អាច​បណ្ដាល​ឲ្យ​មានការ​ភ័យខ្លាច ឬ​ភិតភ័យ៕អត្ថបទ៖ សារ៉ាត់

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​អំពើ​ហិង្សា​លើ​ក្រុម​បាតុករ ​និង​ការ​ស្លាប់​នៅ​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 02:59:58 am        92
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែ​មេសា​ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើ​ហិង្សា​ ទៅលើ​ក្រុម​អ្នក​តវ៉ា​ដោយ​ស្ងៀមស្ងាត់​ និង​ការ​ស្លាប់​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅ​​សហភាព​មី​យ៉ាន់​ម៉ា ​ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ការ​គំរាម​កំហែង​នៃ​សកម្មភាព​ ដែល​អាច​កើតមាន​នា​ពេល​អនាគត​ប្រឆាំង​នឹង​យោធា ​បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ពង្រាង​ដោយ​ចក្រភព​អង់គ្លេស ​បាន​អនុម័ត​ដោយ​សមាជិក​ក្រុមប្រឹក្សា​ទាំង ១៥នាក់ ​បន្ទាប់ពី​ការចរចា​ដ៏​តានតឹងដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ កាន់តែ​យ៉ាប់យ៉ឺន​យ៉ាង​ឆាប់រហ័ស​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ និង​បាន​ស្នើ​ឡើង​ជាថ្មី​ម្តង​ទៀត ​ឲ្យ​មានការ​អំពាវនាវ​ពី​ក្រុមប្រឹក្សា​នេះ​ឲ្យ​យោធា​ “រក្សា​ការ​អត់​ធ្មត់​ឲ្យ​បាន​ច្រើន​បំផុត​”។​ ​ពង្រាង​សេចក្តីស្នើច្បាប់​ដំបូង គឺ​ខ្លឹមសារ​ពេញ​លេច​ជាង​ និង​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ក្នុងការ​ពិចារណា​លើ​ជំហាន​បន្ថែមទៀត ​ដែល​អាច​រួមបញ្ចូល​ទាំង​ការដាក់ទណ្ឌកម្ម​ផងដែរ​។ ​សេចក្ដីព្រាងច្បាប់​នេះ​ក៏បាន​សម្ដែង​ការសោកស្ដាយ​ផងដែ​រ ​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា ​ដោយ​ស្ងៀមស្ងាត់ និង​បាន​ថ្កោលទោស​ក្នុងការ​បង្ក្រាប​ដ៏​សាហាវ​បំផុត រហូតដល់​មានការ​សម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់​ពី​សំណាក់​កងកម្លាំង​សន្តិសុខ។​​ដោយ​ការ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ក្រុម​អ្នកការទូត​របស់​ក្រុមប្រឹក្សា​នេះ​បាន​និយាយ​ថា ប៉ុន្តែ​តាម​ការ​ទទូច​របស់​ចិន​ឯកសារយោង​ចំពោះ​ “ជំ​ហ៊ាន​បន្ថែម​នានា​” ត្រូវ​បាន​លុបចោល ​ហើយ​ការ​ប្រើ​ប្រាស់​ភាសា​ធ្ងន់​ជាង​មុន​រួមមាន​ពាក្យ​ថា ​“សម្លាប់​” និង ​“សោកសៅ​” ត្រូវ​បាន​ដកចេញ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​នេះ​៕អត្ថបទ៖ សុខមាន

ការ​បង្ក្រាប និង​ការ​ចាប់​ខ្លួន​របស់​យោធា​មី​យ៉ាន់​ម៉ាទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅតែ​បន្ត​ ខណៈ​អ្នក​ស្លាប់​ឡើង​ដល់ ​៥៣៦​នាក់​

2021/04/27 02:59:58 am        134
​​មី​យ៉ាន់​ម៉ា៖ យោធា​សហភាព​មី​យ៉ាន់​ម៉ា​ កំពុង​បន្ត​ការ​បង្ក្រាប​របស់​ខ្លួន​ទៅលើ​ជន​ស៊ីវិល​ ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​នៅក្នុង​ប្រទេស​នេះ​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​​និយាយ​ថា​ មនុស្ស​ចំនួន ​៥៣៦​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់ ​ជាមួយ​កងកម្លាំង​សន្តិសុខ​។​​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​យ៉ាង​ហ្គោ​ន ​ក្រុម​បាតុករ​វ័យក្មេង​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​នានា ​ដោយ​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​យោធា​។​ កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​រក្សា​សម្ពាធ​បន្ថែម ​ទៅលើ​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​ដោយ​បាន​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ម៉ាន់​ដា​ឡេ​។​ កាលពី​យប់​ថ្ងៃ​ពុធ​យោធា​បាន​ប្រកាស​ថា ​ខ្លួន​នឹង​គោរព​បទ​ឈប់​បាញ់​រយៈពេល​ ១​ខែ​ជា​ឯកតោភាគី​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា​ ប្រសិនបើ​ខ្លួន​មិន​រង​ការវាយប្រហារ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ជនជាតិភាគតិច​ម្តង​ទៀត​។​ យោធា​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ ទៅលើ​កងកម្លាំង​ដែល​ចូលរួម​ជាមួយ​ក្រុម​បាតុក​រ​ ប្រឆាំង​នឹង​របប​សឹក​មួយ​នេះ​។​​កងកម្លាំង​នៃ​ក្រុម​ប្រដាប់​អាវុធ​ទាំងនោះ មិន​ទាន់​បាន​ឆ្លើយតប​ជា​ផ្លូវការ​ចំពោះ​ការប្រកាស​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ពួកគេ​និយាយ​ថា​ ពួកគេ​មាន​ចេតនា​ការពារ​ជន​ស៊ីវិល​ ហើយ​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​បន្ត​ការ​វាយ​លុក​របស់​ពួកគេ​ ដរាបណា​យោធា​បញ្ឈប់​ការ​បង្ក្រាប​របស់​ខ្លួន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា​ ប្រតិបត្តិការ​យោធា​មួយ​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី២ ម៉ាន់​ដា​ឡេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បណ្ដាល​ឲ្យ​ក្រុម​បាតុករ​រង​របួស​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៤​នាក់​ស្លាប់​​ក្នុង​ការ​បាញ់​ប្រហារ​នៅ​អគារ​ការិយាល័យ​ក្នុង​រដ្ឋ ​California

2021/04/27 02:59:58 am        129
​អាមេរិក៖ នគរបាល​និយាយ​ថា មនុស្ស ​៤​នាក់​រួម​ទាំង​កុមារ​ម្នាក់​ផង​ត្រូវ​បាន​បាញ់សម្លាប់ ហើយ​ជន​រង​គ្រោះ​ទី​៥ ត្រូវ​បាន​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​មួយ​ នៅ​អគារ​ការិយាល័យ​ក្នុង​រដ្ឋ ​California ភាគ​ខាង​ត្បូងកាលពី​ថ្ងៃ​ពុធ មុន​ពេល​ជនសង្ស័យ​ត្រូវ​បាន​បាញ់​​ឲ្យ​រង​របួស​។​​គ្រាប់កាំភ្លើង​ជាច្រើន​ត្រូវ​បាន​បាញ់​ ខណៈ​ក្រុម​មន្ត្រី​បាន​ទៅដល់​អគារ​ការិយាល័យ​កម្ពស់ ​២​ជាន់ក្នុង​តំបន់ Orange ភាគ​អាគ្នេយ៍នៃ​ទីក្រុង Los Angeles​។ ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​អ្វី​ដែល​នគរ​បាល​និយាយ​ថា​ ជា​ការ​បាញ់​ប្រហារ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ម្នាក់​។ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា អ្នកណា​បាន​បាញ់​ជនសង្ស័យ​នោះ ហើយ​អ្នកណា​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ​ស្នងការ​នគរបាល​តំបន់ ​Orange លោកស្រី Jen Amat បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា មនុស្ស​ ៤​នាក់​បាន​ស្លាប់ ហើយ​ជនសង្ស័យ​ត្រូវ​បាន​បាញ់ឲ្យ​របួស ​និង​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្នុងស្រុក​ ព្រមទាំង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ហើយ​ក្រុម​មន្ត្រី​ក៏បាន​រក​ឃើញ​កាំភ្លើង​មួយ​ដើម​ផង​ដែរ​។​​មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ជនសង្ស័យ ឬ​ជនរងគ្រោះ​នៅឡើយ​ទេ​។​ គួរ​រម្លឹក​ថា ការ​បាញ់​ប្រហារ​នេះ​គឺជា​ហេតុការណ៍​លើក​ទី​៣ ហើយ​ដែលបាន​កើត​ឡើង​នៅ​សហរដ្ឋ​អាមេ​រិកក្នុង​រយៈពេល ​២​សប្ដាហ៍ បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​ហាង​ស្ប៉ា ៣​កន្លែង​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia​ ដែល​បាន​សម្លាប់​មនុស្ស​ ៨​នាក់ រួម​ទាំង​ស្ត្រី​ជនជាតិ​អាស៊ី ៦​នាក់ និង​ការ​បាញ់​ប្រហារ​នៅទីក្រុង Boulder នៃ​រដ្ឋ​ Colorado ដែល​បាន​សម្លាប់​មនុស្ស​ ១០​នាក់​៕អត្ថបទ៖ សុខមាន

វ៉ាក់សាំង Pfizer មាន​ប្រសិទ្ធភាព ​១០០%​ សម្រាប់​មនុស្ស​ចាប់ពី​អាយុ​ ១២​ឆ្នាំ​ដល់ ​១៥​ឆ្នាំ​

2021/04/27 02:59:58 am        420
​អាមេរិក៖ ក្រុមហ៊ុន​ផលិត​ឱសថ​សហរដ្ឋអាមេរិក Pfizer និង​ក្រុមហ៊ុន​ដៃគូ​អាល្លឺម៉ង់ BioNTech បញ្ជាក់​ថា ​ពួកគេ​បាន​រក​ឃើញ​ថា ​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​របស់​ពួកគេ​មាន​ប្រសិទ្ធភាព ​១០០%​ ចំពោះ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ​១២ ​ទៅ​ ១៥​ឆ្នាំ​។​ វ៉ាក់សាំង​ក្រុមហ៊ុន Pfizer-Bio​NTech បច្ចុប្បន្ន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើង​ទៅ​។​​ក្រុមហ៊ុន​ទាំងពីរ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ​នូវ​លទ្ធផល​នៃ​ការសាកល្បង​លើ​កុមារ​អាយុ​ពី ១២ ទៅ ១៥​ឆ្នាំ​ចំនួន ២,២៦០​នាក់​ដែល​មាន​អាយុ​ពី ១២ ទៅ​ ១៥​ឆ្នាំនៅ​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើតេស្ត​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។ ​នៅ​ក្នុង​ការសាកល្បង​ជាច្រើន​ដំណាក់កាល ពួកគេ​បាន​និយាយ​ថា ​កុមារ​ចំនួន ១៨​នាក់​ក្នុងចំណោម ១.១២៩​នាក់ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឱសថ​ជំរុញ​លិច​ចេញ​រោគសញ្ញា​ COVID-19 ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​លិច​ចេញ​រោគសញ្ញា​ឡើយ ​នៅ​ក្នុង​ចំណោម​កុមារ ១.១៣១​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​។ ក្រុមហ៊ុន​ទាំង​២​ បាន​និយាយ​ថា ​ផល​ប៉ះពាល់​គឺ​ភាគច្រើន​ដូចគ្នា ​នឹង​ផល​ប៉ះពាល់​ដែល​កើតមាន​ចំពោះ​មនុស្ស ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ២៥ឆ្នាំ​។​​ក្រុមហ៊ុន Pfizer បាន​ចាប់ផ្តើម​សាកល្បង​លើ​កុមារ​តូច​ៗ ​សូម្បីតែ​អាយុ​ចន្លោះ​ពី ៦ខែ​ទៅ ១១​ឆ្នាំ​។​ ក្រុមហ៊ុន​អាមេរិក​មួយទៀត​គឺ​ Moderna កំពុង​ធ្វើ​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន ​លើ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៦​ខែ​ដល់ ១៨​ឆ្នាំ​។​ ចំណែក​សាកលវិទ្យាល័យ Oxford ដែល​បាន​ផលិត​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស AstraZeneca កំពុង​ធ្វើ​សាកល្បង​លើ​កុមារ​អាយុ​ពី ៦ ទៅ ១៧​ឆ្នាំ៕អត្ថបទ៖ សុខមាន

ប្រេសិត​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​សង្គ្រាមស៊ីវិល​នៅ​មី​យ៉ាន់​ម៉ា

2021/04/27 02:59:58 am        105
​UN៖ កាលពី​ពុធ ​ទី​៣១ ខែ​មីនា ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ តាមដាន​ស្ថានការណ៍​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ​បាន​ទទូច​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​ចាត់វិធានការ​ នៅ​ក្នុង​វិបត្តិ​ដែល​កំពុង​កើន​ឡើង​របស់​ប្រទេស​នៅ​អាស៊ី​មួយ​នេះ ​ដោយ​ព្រមាន​ពី​ហានិភ័យ​នៃ​សង្គ្រាមស៊ីវិល​ និង​ “ការ​បង្ហូរ​ឈាម​” ដែល​ជិត​មកដល់ ស្រប​ពេល​ដែល​រដ្ឋាភិបាល​យោធា​បង្ក្រាប​យ៉ាង​ចាស់ដៃ ​លើ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​មនុស្ស​ជាង ៥២០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រចាំថ្ងៃ ​ចាប់​តាំង​ពី​យោធា​បាន​ផ្តួល​រំលំ​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​បញ្ឈប់​ការ​ពិសោធក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​ ដែល​មាន​អាយុកាល​ ១​ទសវត្សរ៍​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។​ ​យោង​តាម​សុន្ទរកថា​ដែល​សារព័ត៌មាន AFP ទទួល​បាន​ឲ្យ​ដឹង​ថា ប្រេសិត​ពិសេស​លោកស្រី Christine Schraner Burgener បាន​ប្រាប់​អង្គប្រជុំ​បិទទ្វារ​ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​នេះ​ ពិចារណា​រាល់​វិធីសាស្ត្រ​ដែលមាន​ដើម្បី​ចាត់វិធានការ​រួមគ្នា និង​ធ្វើ​អ្វី​ដែល​ត្រឹម​​ត្រូវ ជា​អ្វី​ដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​សម​នឹង​ទទួល​បាន និង​ការពារ​កុំ​ឲ្យមាន​មហន្តរាយ​ច្រើន​រូបភាព។​​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ក្រុម​អ្នក​ច្បាប់​របស់​លោក​ស្រី Aung San Suu Kyi បាន​និយាយ​ថា ​មេដឹកនាំ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញពី​តំណែង​រូប​នេះ​ មាន​សុខ​ភាព​ល្អ​ធម្មតា ទោះបីជា​ត្រូវ​បាន​ឃុំឃាំង​អស់​រយៈ​ពេល ២​ខែ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

ប្រទេស​នៅ​អាស៊ី​មួយចំនួនស្វែងរក​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការវីរុស​ COVID-19

2021/04/27 02:59:58 am        145
​អាស៊ី៖ បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ បាន​ស្វែងរក​ប្រភព​នានា​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការ​រឹតត្បិត​ការ​នាំ​ចេញ ពី​សំណាក់​ក្រុមហ៊ុន​របស់​ប្រទេស​ឥណ្ឌា បាន​បណ្ដាល​ឲ្យ​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល ​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ជួបប្រទះ​កង្វះខាត​ការផ្គត់ផ្គង់។​​ការ​ផ្អាក​ការនាំចេញបាន​ធ្វើ​ឲ្យ​គម្រោង​ចែកចាយ​វ៉ាក់សាំង​នេះ ​ប្រឈម​នឹង​បញ្ហា​កាន់​តែ​ខ្លាំង ក្នុង​ការ​ជួយ​ផ្គត់ផ្គង់ដល់​ប្រទេស​ក្រីក្រ​ប្រមាណ​ ៦៤​ប្រទេស និង​បន្ថែម​លើ​ចំណុច​អវិជ្ជមាន​កន្លងមក ដែល​រួម​ទាំង​ភាព​រអាក់រអួល​នៃ​ដំណើរ​ការផលិត​ និង​កង្វះខាត​ការ​ផ្ដល់​មូលនិធិ​ ពី​បណ្ដា​ប្រទេស​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​។ ការ​ខ្វះ​ខាត​នេះអាច​បណ្ដាល​ឲ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​ទៀត ​មិន​អាច​ទទួល​បាន​វ៉ាក់សាំង ដែល​នឹង​ធ្វើ​ឲ្យ​ការ​ចែកចាយ​វ៉ាក់សាំង​គ្មាន​សមធម៌​កើន​ឡើង ធ្វើ​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​សកល​កាន់តែ​ស្មគ​ស្មាញ ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូ​រ៉ូ​ណា រួម​ទាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី។​​​កូរ៉េខាងត្បូង, ​ឥណ្ឌូនេស៊ី, ហ្វីលីពីន និង​វៀតណាម ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ត្រូវ​បាន​ប៉ះ​ពាល់ ​ដោយសារ​ការ​ពន្យារពេល​ដឹកជញ្ជូន​វ៉ាក់សាំង ដែល​ពួកគេ​ត្រូវ​បាន​សន្យា​ផ្ដល់​ជូន​ក្រោម​គម្រោង​ចែកចាយ​វ៉ាក់សាំង COVAX ដែល​ត្រូវ​បាន​បង្កើត​ឡើង​ផ្ដោត​ទៅ​លើ​ការធានា​ ឲ្យ​បានការ​ផ្គត់ផ្គង់​សម្រាប់​ប្រទេស​ក្រីក្រ​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ​ការ​បង្ក្រាប​ពី​សំណាក់​​យោធា​មី​យ៉ាន់​ម៉ា​បាន​កើន​ឡើង​ជាង​ ៥២០​នាក់​

2021/04/27 02:59:58 am        102
​​មី​យ៉ាន់​ម៉ា៖ ចំនួន​អ្នក​ស្លាប់​ជា​ជន​ស៊ីវិល​ក្នុង​ការ​បង្ក្រាប​ របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​បាតុករ​បាន​កើន​ដល់ ៥២១​នាក់ ​ខណៈ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​អង្គារ បាន​គំរាម​រដ្ឋាភិបាល​យោធា​ថា ​ខ្លួន​នឹង​សង​សឹក ​ប្រសិនបើ​នៅតែ​មិន​បញ្ឈប់​ការ​សម្លាប់​បង្ហូរ​ឈាម​។​​មហាអំណាច​ពិភពលោក​បាន​បង្កើន​ការ​ថ្កោលទោស ​ចំពោះ​យុទ្ធនាការ​របស់​យោធា​ប្រឆាំង​នឹង​ចលនា​ប្រឆាំង​រដ្ឋប្រហារ ​ដែល​ទាមទារ​ឲ្យ​ប្រគល់​អំណាច​ជូន​រដ្ឋាភិបាល​ជាប់ឆ្នោត ​និង​ការ​ដោះ​លែង​មេដឹកនាំ​ស៊ីវិល​ លោកស្រី​ Aung San Suu Kyi​។​ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​ប្រមុខ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres ​បាន​អំពាវនាវ​ឲ្យ​មាន​ចលនា​រួបរួម​សកល ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យោធា​ បន្ទាប់​ពី​ក្រុម​បាតុករ​ជាង ១០០​នាក់​ត្រូវ​បាន​សម្លាប់​ដ៏​បង្ហូរ​ឈាម​ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​​បន្ថែម​លើ​យុទ្ធនា​ការ​ដាក់​សម្ពាធ​នោះ​ ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ចំនួន ៣​ក្រុម​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ការ​បង្ក្រាប​ និង​បាន​គំរាម​ថា​នឹង​ចូលរួម​តតាំង​ជាមួយ​ក្រុម​បាតុករ ​លុះ​ត្រា​តែ​យោធា​បញ្ឈប់​អំពើ​ហិង្សា​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM