សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ព័ត៌មានសំខាន់ៗ

អបអរសាទរ!! ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

2025/05/08 09:54:31 am        116
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដមមុនិនាថសីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ប្រារព្ធ​ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និង​ខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បី​សហគមន៍​មាន​សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ទិវា ៨ ឧសភានេះ មានគោលបំណងរំលឹកដល់ខួបនៃការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាឱកាសបង្ហាញពីការផ្តល់សេវាកម្មមនុស្សធម៌រយៈពេល ៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅគ្រប់ស្ថានភាពនយោបាយ សេដ្ឋកិច្ច/សង្គម ក្នុងពេលដែលប្រទេសជាតិជួបគ្រោះបហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ ជំងឺឆ្លង មិនឆ្លង ជំងឺរាតត្បាតផ្សេងៗ និងវិបត្តិភ័យនានា ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិ ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានធ្វើប្រតិបត្តិការដោយមានអ្នកទទួលផលដោយផ្ទាល់ និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន៖ ១.ការគ្រប់គ្រងគ្រោះហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២.សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង ៤.ការអភិវឌ្ឍស្ថាប័ន៕

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

2025/05/07 11:16:49 pm        192
បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋឥណ្ឌូណេស៊ីប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីនៅវេលាម៉ោង១២ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើឆ្ពោះ ទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេដើម្បីបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ដដែល នៅវេលាម៉ោង១៧និង៣៧នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥និង៣០នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា យន្តហោះ ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋាន អន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី។ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានាពេលនេះរួមមាន៖ ឯកឧត្តម ចូ ហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួល សេដ្ឋកិច្ចនិងជារដ្ឋមន្ត្រីទេសចរណ៍និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុអ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រីវិមានប្រធានាធិបតី។ សូមបញ្ជាក់ថានៅតាមដងផ្លូវ ចេញពី អាកាសយានដ្ឋាន មានប្រជាពលរដ្ឋ សិស្សានុសិស្យយ៉ាងច្រើនកុះករឈអមសងខាងផ្លូវ ទទួលសា្វគមន៍ និងអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះវត្ថមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងពេលនេះ ។ ថ្នាក់ដឹកនាំនិងប្រជាពល រដ្ឋទីម័រឡេស្តេ បានចាត់ទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាឥស្សរជនសំខាន់បំផុត ដែលបានផ្តល់កិត្តិយសធំបំផុត ដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។ជាការកត់សំគាល់នោះគឺ ឯកឧត្តម ចូ ហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្តល់កិត្តិយស បើករថយន្តដោយផ្ទាល់ ជូនដំណើរសម្តេចតេជោតាំងពីអាកាសយានដ្ឋាន រហូតដល់សណ្ឋាគារដែលសម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។ សូមបញ្ជាក់ជូនថាក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី ទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី -មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។ គួរកត់សំគាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុតនិងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូន សម្តេចតេជោ ប្រធាន ព្រឹទ្ធសភា៕   

សម្ដេចតេជោស្នើឱ្យបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូណេស៊ីឱ្យមានចំនួនកើនឡើងថែមទៀត

2025/05/07 07:39:21 pm        129
ភ្នំពេញ ៖ អំឡុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេ សទីម័រឡេស្ដេ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបពិភា ក្សាការងារជាមួយលោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា។​អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនេះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីនាពេលនេះ។ លោកជំទាវបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅប្រទេសឥណ្ឌូ ណេស៊ីនៅពេលនេះបានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជាកាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានរម្លឹកពីឱកាសដែលបានជួបសម្ដេចតេជោកាលនៅកាន់តំណែងជានា យករដ្ឋមន្ត្រី និងកាន់តែរីករាយដែលបានជួបសម្ដេចតេជោនៅពេលនេះ ដែលសម្ដេចកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា។នៅក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានបង្ហា ញក្ដីរីករាយដោយបានជួបលើកជំទាវជាថ្មី ដែលជំនួបលើកនេះ គឺជាជំនួបលើកទី៣ ហើយរវាងសម្ដេច និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។ សម្ដេចតេជោក៏បានបង្ហាញនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលបានបន្តរហូតមកទល់នឹងពេលនេះ។ សម្ដេចតេជោក៏បានថ្លែងអំណរគុ ណចំពោះឥណ្ឌូណេស៊ី ដែលបានប្រឹងប្រែងសម្របសម្រួលនៅក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។សម្ដេចតេជោបានរម្លឹកពីការរៀបចំប្រារព្ធខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីកាលពីឆ្នាំ២០២៤ គឺឆ្នាំមុន ដោយនៅឆ្នាំមុនក្នុងខួប ៦៥ ឆ្នាំនេះកម្ពុជាបានត្រៀមរៀបចំមហាវិថីចំនួន ២ ដើម្បីដាក់សម្ពោធ, នោះគឺមហាវិថី ស៊ូ ការណូ ជាមហាវិថីដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី និងម ហាវិថី អាលី អាឡាតាស់ ជាមហាវិថីដាក់ឈ្មោះអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ប៉ុន្តែកម្មវិធីស ម្ពោធមហាវិថីទាំងពីរត្រូវខកខានទៅវិញ។សម្ដេចតេជោក៏បានអញ្ជើញលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមកាលវេលាសមស្របណាមួយនៅពេលឆាប់ៗខាងមុខ និងដើម្បីមានឱកាសសម្ពោធមហាវិថីទាំងពីរនោះផង។លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយទទួលយកសំណើរបស់សម្ដេចតេជោ និងរីករាយចំ ពោះកម្ពុជាដែលបានដាក់ឈ្មោះឯកឧត្ដម ស៊ូ ការណូ ដែលជាជីតារបស់លោកជំទាវនៅមហាវិថីនៅ កម្ពុជា។ លោកជំទាវបានសន្យាថា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ ដោយនឹងនាំម្ដាយលោកជំទាវមកទស្សនកិច្ចនៅកម្ពុជាផងដែរ។ លោកជំទាវរីករាយនឹងអញ្ជើញស ម្ពោធមហាវិថីទាំងនោះនៅអំឡុងទស្សនកិច្ចនៅកម្ពុជា។សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចរីករាយ និងរង់ចាំស្វាគមន៍លោកជំទាវអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។អំឡុងជំនួបពិភាក្សានេះដែរ សម្ដេចតេជោ និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ក៏បានពិភាក្សាពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយសម្ដេចតេជោស្នើឱ្យជំរុញទំហំពាណិជ្ជកម្មនៃប្រ ទេសទាំងពីរឱ្យមានចំនួនកើនឡើងថែមទៀត ដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមា នប្រមាណមួយពាន់លានដុល្លារប៉ុណ្ណោះ។ សម្ដេចតេជោក៏បានស្នើឱ្យបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញកំណើនទេសចរ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។សម្ដេចតេជោបានអរគុណជាថ្មីចំពោះឥណ្ឌូណេស៊ីដែលបានទទួលស្វាគមន៍សម្ដេច និងប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្ដៅបំផុត។ សម្ដេចតេជោសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្រោយដំណើរទស្សនកិច្ចរបស់សម្ដេច៕ដោយ៖ គង់ ឌិន

កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពឱ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភាអាស៊ាន

2025/05/07 06:56:02 pm        171
ភ្នំពេញ ៖ អំឡុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្ដេ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌី ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី។​អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជាដោយសារសម្ដេចតេជោបានដឹកនាំកម្ពុជាតាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់។មានប្រសាសន៍នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលបន្តមានទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការល្អជាមួយគ្នា និងមានភាពប្រសើរជាលំដាប់។ ក្នុងជំនួបនេះសម្ដេចតេជោក៏បានជំរុញដល់ ប្រទេសទាំងពីរឱ្យបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនថែមទៀត។ឯកឧត្ដម ជា ធីរិទ្ធ បន្ថែមថា នៅក្នុងជំនួបនេះ សម្ដេចតេជោក៏បានលើកឡើងនូវគំនិតបង្កើតឱ្យមានវេទិកាកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ទស្សនទានរបស់សម្ដេចតេជោ ត្រូវបានឯកឧត្ដមប្រធានព្រឹទ្ធ សភាឥណ្ឌូណេស៊ីគាំទ្រ។ក្នុងជំនួបនេះដែរ សម្ដេចតេជោ និងឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីក៏បានពិភាក្សាពីបញ្ហាសង្គ្រាមពាណិជ្ជកម្មភ្ជាប់ភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃនេះ។ បញ្ហានេះសម្ដេចតេជោបានលើកជាគំនិតឱ្យប្រទេសក្នុងតំបន់អាស៊ានពង្រីកការធ្វើពាណិជ្ជកម្មជាមួយគ្នា និងស្វែងរកទីផ្សារថ្មីជាមួយគ្នាបន្ថែមទៀត។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញឯកឧត្ដមប្រធានព្រឹទ្ធ សភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានទទួលយកការអញ្ជើញនេះដោយរីករាយ ហើយសន្យាថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខ៕ដោយ៖ គង់ ឌិន

សម្ដេចធិបតីនាយករដ្ឋមន្ត្រី អបអរសាទរនូវជោគជ័យក្នុង​ការបោះឆ្នោតរបស់គណបក្ស​សកម្មភាព​ប្រជាជន (បក្សកាន់អំណាច) ប្រទេសសិង្ហបុរី

2025/05/07 05:05:46 pm        492
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបតាមទូរស័ព្ទជាមួយឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People's Action Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបន្តថា កំណើននៃចំនួនអាសនៈក្នុងសភា ក៏ដូច​ជា​សំឡេង​ឆ្នោត​គាំទ្រ​គ​ណបក្ស PAP ដែលជាគណបក្សកាន់អំណាច បង្ហាញឲ្យ​ឃើញ​ច្បាស់​នូវ​ទំនុក​ចិត្ត​ខ្ពស់​របស់​ប្រជា​ពលរដ្ឋសិង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកផងដែរថា ក្នុង​អំឡុង​ពេល​នៃ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់សម្ដេច​ទៅ​កាន់ប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០២៤ បន្ទាប់​ពី​ឯកឧត្តម​ Lawrence Wong ​បាន​ទទួលដំណែងជានាយករដ្ឋមន្ត្រី យើងទាំងពីរបានពិភាក្សាគ្នាជាច្រើន ក្នុង​​គោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-សិង្ហបុរី។ សម្ដេចធិបតីបន្ថែមថា ឆ្នាំនេះគឺជាខួបទី ៦០ឆ្នាំ នៃទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​សិង្ហបុរី​។ សម្ដេច​មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី កម្ពុជា-សិង្ហបុរី​នឹង​មាន​ឱកាស​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បន្ត​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀត ដែលនឹងផ្តល់ ផលប្រយោជន៍​រួម​ជូន​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ។ សម្ដេចធិបតីថ្លែងថា សម្ដេចនឹងរង់ចាំស្វាគមន៍ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី​មកធ្វើ​ទស្សន​កិច្ច​ជាផ្លូ​វ​ការ​នៅកម្ពុជា នាពេលអនាគត៕

សម្ដេចតេជោ៖ សង្គ្រាមពាណិជ្ជកម្មនៅពេលនេះ កម្ពុជា-ឥណ្ឌូណេស៊ី ត្រូវជំរុញកិច្ចសហការឱ្យបានខ្លាំងក្លាបន្ថែមទៀត

2025/05/06 07:39:55 pm        170
ភ្នំពេញ ៖ អំឡុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេ សទីម័រឡេស្ដេ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។​អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្ដេចតេជោបានថ្លែងអំណរគុណ និងបង្ហាញក្ដីរីករាយដែលបានជួបឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ដែលជាមិត្តចាស់ជាថ្មីម្ដងទៀត។ ក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានបញ្ជាក់ពីទំនាក់ទំនងល្អរបស់អ្នកដឹកនាំជំនាន់មុនដែលកំពុងបន្តមកដល់ពេលនេះ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ដែលត្រូវបន្តពង្រឹង និងពង្រីកចំណងទាក់ទងឱ្យកាន់តែរឹងមាំបន្ថែមទៀត។ក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានរំលេចបន្ថែមពីបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលភ្ជាប់ជាមួយភូមិ សាស្ត្រនយោបាយដែលកំពុងកើតមានសព្វថ្ងៃនេះ។ បញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ សម្ដេចតេជោបាន ស្នើឱ្យកម្ពុជា-ឥណ្ឌូណេស៊ីត្រូវពង្រឹងលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។​ឯកឧត្ដម ជា ធីរិទ្ធ បន្ថែមថា ក្នុងជំនួបនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានលើកនូវទស្សនៈដោយស្នើឱ្យប្រទេសក្នុងតំបន់អាស៊ានទាំងអស់ពង្រីកទំហំពាណិជ្ជកម្មជាមួយគ្នាបន្ថែមទៀត ប្រសើរជាងសម្លឹងទៅប្រទេសដែលនៅឆ្ងាយពីក្នុងតំបន់៕ដោយ៖ គង់ ឌិន

ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី មានចំណាប់អារម្មណ៍ធ្វើរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជា

2025/05/06 07:31:02 pm        158
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកដាតុ ស៊្រីថាហ៊ា សមាជិកក្រុមប្រឹក្សាពិគ្រោះយោបលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងក្រុមអ្នកវិនិយោគរបស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគដោយធ្វើរោងចក្រកៃច្នៃផលិតផលកសិកម្ម ជាពិសេសរោងចក្រកែច្នៃ ស្វាយចន្ទីនៅកម្ពុជានាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធ សភាកម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈតេលេក្រាម ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ដាតុ ស៊្រីថាហ៊ា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើន ស្តីពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង។ ឯកឧត្តមបានឲ្យដឹងទៀតថា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន លោក ដាតុ ស្រ៊ីថាហ៊ា បានជំរាបសម្តេចតេជោថា លោកនិងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ ដើម្បីស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។ ការណ៍ដែលលោកមានចំណាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជានេះ គឺដោយសារតែលោក និងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីជឿទុកចិត្តលើស្ថានភាព ស្ថិរភាព និងការវិវត្តសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ននោះ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្តីរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគិនឥណ្ឌូនេស៊ី ដែលចង់ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិឧស្សាហកម្មនោះ។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងទៀតថា ក្នុងឱកាសនោះដែរសម្តេចតេជោ ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ក៏ដូចជាការបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេស។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីទាំងនោះទៀតថា កម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍក៏ដូចជាការ កាត់បន្ថយនូវអត្រាក្រីក្ររបស់ខ្លួន ដូច្នេះហើយការទាក់ទាញអ្នកវិនិយោគបរទេសគឺជាគោលដៅអាទិភាព របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាដដែល បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួប នោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីដែរថា កម្ពុជានឹងបន្តថែរក្សា នូវសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែធ្វើការជាមួយគ្នាឱ្យរឹងមាំបន្ថែមទៀត និងត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

2025/05/06 02:25:06 pm        145
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។នៅក្នុងជំនួបនេះ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានរំលេចនូវតួនាទីដ៏សំខាន់របស់កម្ពុជាជាពិសេស សម្ដេចតេជោ ដែលបានជួយគាំទ្រដល់ទីម័រឡេស្តេឲ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន ជាពិសេសនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចតេជោបានជួយឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន ហើយសូមបញ្ជាក់ថា ទីម័រឡេស្តេ នៅពេលនេះគឺជាសមាជិកអង្កេតការណ៍ របស់អាស៊ាន។ ហើយសម្ដេចតេជោកំពុងតែខិតខំជំរុញឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាននៅឆ្នាំ២០២៥នេះ។ នៅក្នុងឱកាសនោះដែរ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលបានស្វាគមន៍ចំពោះសម្ដេចនិងសហការី ក្នុងឱកាសនៃការទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាននៅពេលនេះ។ សម្ដេចតេជោបានរំលេចថានៅពេលដែលសម្ដេចបានធ្វើជាប្រធានអាស៊ាន៣ដងនៅក្នុងកិច្ចប្រជុំអាស៊ានកាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និង២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយនេះជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ានលើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេចក៏មិនបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។ នៅក្នុងឱកាសនេះដែរសម្ដេចតេជោ ក៏បានរំលេចនូវព្រឹត្តិការណ៍២៦ឆ្នាំមុន នៅពេលដែលកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលក្នុងពេលនោះកម្ពុជាបានចូលរួមចំណែក និងខិតខំប្រឹងប្រែងទម្រាំបានចូលជាសមាជិកអាស៊ាន។ ហើយនៅក្នុងចំណុចនេះសម្ដេចតេជោក៏បានប្រៀបធៀបទៅនឹងករណីទីម័រឡេស្តេ។ កម្ពុជាកាលពី២៦ឆ្នាំមុននៅមុនពេលកម្ពុជាចូលជាសមាជិកអាស៊ាន និងទីម័រឡេស្តេបបច្ចុប្បន្នគឺស្ថានភាពរបស់ទីម័រឡេស្តេគឺប្រសើរជាងកម្ពុជាឆ្ងាយណាស់។ ហើយសម្ដេចសង្ឃឹមថាទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៥នេះពីព្រោះវត្តមានរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាននឹងធ្វើឲ្យអាស៊ានពង្រីកខ្លួនកាន់តែធំនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានចែករំលែកនូវបញ្ហាដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន គឺពិសេសគឺបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ សម្ដេចតេជោបានរំលេចថានាពេលបច្ចុប្បន្ននេះសង្គ្រាមពាណិជ្ជកម្មកំពុងតែភ្ជាប់នឹងបញ្ហាឧបសគ្គនយោបាយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បណ្ដាលប្រទេសនានា លើសាកលលោកក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។ សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថាប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀតហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ។ សម្ដេចតេជោក៏បានរំពឹងថា ក្នុងឆ្នាំនេះនៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានប្ដូរវេន នឹងអាចចូលរួមចំណែកដោះស្រាយនូវបញ្ហាទាំងអស់នេះបាន។ជាចុងក្រោយនៃជំនួបនេះឯកឧត្តម កៅ គឹមហួន បានសម្ដែងនៅក្ដីត្រេកអរសារជាថ្មីហើយបញ្ជាក់ពីមោទនភាពដែល ឯកឧត្តម និងសហការីបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នៅលេខាធិការដ្ឋានអាស៊ាន ហើយក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែកនូវសារសំខាន់ៗទាក់ទងទៅនឹងការងាររបស់សម្ដេចក្នុងពេលធ្វើជានាយករដ្ឋមន្ត្រី៕

ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ នៅកម្ពុជា

2025/05/05 09:04:25 pm        150
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។នៅក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានសម្ដែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​និងជាអតីត​នាយក​រដ្ឋមន្ត្រី​ ​និងសម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី។​ ចំពោះរូបលោក, កម្ពុជាតែងមានការផ្លាស់ប្តូរជាវិជ្ជមានជានិច្ច​ នៅរាល់ពេលដែលលោកមកកម្ពុជា​ ម្តងៗ។ ជាមួយគ្នានេះ, លោកប្រធានក៏បានបង្ហាញនូវក្ដីសោមនស្សរីករាយ ដែលបានឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា​ កាន់តែរឹងមាំ និង​ រីកលូតលាស់​ខ្លាំងក្លា។ ឆ្លៀតក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ។ លោកប្រធានបន្ថែមថា ការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជា ផងដែរ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានា​ ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, សម្តេចបវរធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ការវិនិយោគលេីខ្សែច្រវាក់ផ្គត់ផ្គង់​ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅតំបន់​ និងសកលលោក។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ និងពិចារណាក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ​ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា

2025/05/05 08:56:14 pm        188
ភ្នំពេញ ៖ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនេះ​, ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា​ និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី​​ ឱ្យចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តម​ និងគណៈប្រតិភូ​ នឹងជួបពិភាក្សាការងារ​ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព,​ ចីរភាព និងអស់សក្តានុពល​ នៃធនធាន​ សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស​ វិស័យឧស្សាហកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ​ និងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងកម្ពុជា និងកូរ៉េ។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ស្របពេលដែលនគរូបនីយកម្មនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ទឹក ព្រមទាំងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកស្អាតជូន​ប្រជាពលរដ្ឋ​ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព​ និង​ ចីរភាព។ ក្នុងន័យនេះ, សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងតភ្ជាប់នេះ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានកូរ៉េ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព​, អស់សក្តានុពល​ និង​ មានចីរភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM
ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់
06/01/2026 01:06 PM
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM