គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី៖ កម្មវិធីផ្តល់ដី មិនត្រឹមជួយពលរដ្ឋក្រីក្រពិតប្រាកដប៉ុណ្ណោះទេ​ថែមទាំងរួមគ្នា​ទប់ស្កាត់ការទន្ទ្រានដីរដ្ឋផងដែរ

2025/01/29 09:22:24 am        301
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ម​វិធី​ផ្តល់​ដី​ការពារ​ព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើត​សហថាមពល​ក្នុង​ការ​ដោះ​ស្រាយ​ដី​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ថែមទាំងនឹងចូល​រួម​ទប់​ស្កាត់​សកម្ម​ភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជនផងដែរ ខណៈកម្មវិធីផ្តល់ដីនេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​ទទួល​ពាក្យ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅនោះ។តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» នា​យប់​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ​កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ មានគោល​បំណង​ជា​ច្រើន​ដោយ​ក្នុង​នោះ ​អាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយ​បន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និង​ជំរុញ​ការ​ចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើជាដើម។សម្តេច​បវរធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែល​គ្មាន​ដី​ពិត​ប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូនជាមួយនឹងការរៀបចំជាភូមិករជូន ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និង​ព្រៃ​នៅ​ជុំវិញ​សហគមន៍ ដែលខ្លួនរស់នៅទីនោះផងដែរ។តាមរយៈសារពិសេសនេះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកពីសាវតារ នៃ​ការ​ដោះ​ស្រាយ​កម្ម​សិទ្ធិ​ឯក​ជនដីធ្លីជូនប្រជាពលរដ្ឋថា សង្គ្រាមរាប់ទសវត្សរ៍​នាអតីត​កាល​បាន​បំផ្លាញ​មិន​ត្រឹម​តែ​អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ វាថែមទាំង​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្ត និងសង្គម ដូចជាថ្នល់ សាលារៀនមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និង​កម្ម​សិទ្ធិឯកជនជាពិសេសកម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានលុប​បំបាត់​ចោល​ទាំង​ស្រុង​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ប៉ុលពតផងដែរ។ប៉ុន្តែនៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រាជ​រដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និង​ទទួល​ស្គាល់​កម្ម​សិទ្ធិឯកជនលើដីលំនៅឋាននៅឆ្នាំ១៩៨៩។ បន្ថែមលើពីនេះរាជរដ្ឋាភិបាល ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗផងដែរ។យ៉ាង​ណាក៏​ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា ដើម្បីបន្តកិច្ច​ការ​ចាំ​បាច់​ប្រកប​ដោយ​ប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងបន្ត​យក​ចិត្ត​ទុក​ដាក់​លើការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការ​ចុះ​បញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជា​ការ​បន្ត​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព និងនគរបាលជាតិ នៅតាមព្រំដែន និ​ង​ប្រជា​ពលរដ្ឋក្រីក្រពិតប្រាដកផងសដែរ ជាក់ស្តែង«កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»នេះនឹងចាប់ផ្តើមអនុវត្តប៉ុន្មានថ្ងៃខាងមុខនេះ តែម្តង៕ អត្ថបទ៖ បាន ចក់

CPP៖ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា​ត្រូវបានការពារ​យ៉ាងរឹងមាំ​រួមទាំង​គោរព​សិទ្ធិ​សេរីភាព​គ្រប់យ៉ាងរបស់ពលរដ្ឋ

2025/01/27 10:19:45 am        215
នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា ដែលជាគណបក្សដ៏ធំជាងគេនៅកម្ពុជានោះ បានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបាន​ធានា​ដល់​ការ​ពង្រឹង​សន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងការ​គោរព​នូវ​សិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង​របស់​ប្រជាពលរដ្ឋជា ដើមនោះ។យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា អង្គសន្និបាត​បាន​កត់​សម្គាល់​ប្រកប​ដោយ​មោទន​ភាព​ចំពោះ​សភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​ការ​រស់នៅដ៏សុខសាន្ត របស់ប្រជាជនកម្ពុជានៅក្រោមម្លប់នៃសន្តិភាព។នៅក្នុងអំឡុងពេលនោះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ នីតិកាល​នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញ​បេសក​កម្ម​ដ៏​ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនដោយជោគជ័យ ក្នុងការដឹកនាំ​អនុវត្ត​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សង្ឃឹម និងការជឿជាក់របស់ប្រជា ជន។ ជាក់ស្តែង«សន្តិភាព សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មាន​ភាព​រឹងមាំ ព្រមជាមួយនឹងការធានា បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញ​វត្ថុ​សាធារណៈ និងស្ថិរភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះទំនាក់ទំនងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា កាន់តែមានតម្រូវការ និង​ពង្រីក​ឡើង»។តាមរយៈសេចក្តីជូនដំណឹងរបស់អង្គសន្និបាតបានលើកឡើងទៀតថា«លទ្ធិប្រជាធិបតេយ្យ និង នីតិ​រដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹមមាំ» ហើយបណ្តាគណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តា​មជ្ឈ​ដ្ឋាន​ចម្រើន​ជឿន​លឿន​ក្នុង​សង្គម​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ច​សហ​ប្រតិបត្តិ​ការ និងសម្ព័ន្ធភាពរវាង បណ្តាគណបក្សនយោបាយ ដែលគណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​​កា​ររួមជាមួយគណបក្សនយោបាយ ផ្សេងៗចំនួន២៧ទៀត ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជា​មួយ​គ្នានេះគណបក្សប្រជាជនកម្ពុជាបានលើកឡើងទៀតថា សុខដុមនីយកម្មរវាងបណ្តាជន ជាតិ វប្បធម៌ និងជំនឿសាសនានានា ក្នុងសង្គមក៏កាន់តែត្រូវបានពង្រឹងឡើងជាបន្តបន្ទាប់ផងដែរ។ដោយឡែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើស រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្ត​ទៅ​ប្រក​ប​ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះហើយ បានបញ្ជាក់​អំពី​វិសាល​ភាព​ដ៏​ទូលំ​ទូលាយ ​នៃលំហប្រជាធិបតេយ្យ និងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

គណបក្សប្រជាជនប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា

2025/01/27 09:44:55 am        189
គណបក្សប្រជាជនកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា ខ្លួនប្តេជ្ញា​គោរព​ឲ្យ​បាន​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយថែម​ទាំង​អនុវត្ត​យ៉ាង​សកម្មផងដែរនូវទិសដៅគោលនយោបាយការបរទេស ដោយ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិជាធំ។យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា «អង្គសន្និបាត​ជំរុញ​ការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​ទិស​ដៅ​គោល​នយោបាយ ការបរទេសសំខាន់ៗរួមមាន៖ (១)ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផល​ប្រយោជន៍​ជាតិ ជាពិសេសគោរពយ៉ាងម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហប្រហជាជាតិ និងធម្ម នុញ្ញ​របស់ព្រះរាជាណាចក្រកម្ពុជា,(២)មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាដាច់ខាត និងមិនដោះដូរអធិបតេយ្យជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ,(៣) គាំទ្រ​ការ សន្ទនា និងការទូតក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំង​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ទាំង៣ ក្នុង ការចូលរួមក្នុងយុទ្ធសាស្រ្តឥណ្ឌូ-បាស៊ីហ្វិកនានា ពោលគឺទី១-ជាយុទ្ធសាស្រ្ត​ដែល​គាំ​ទ្រដល់សន្តិភាព និងការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្រ្តនោះ ដើម្បីប្រ​ឆាំង​ប្រទេស​ដទៃ និងទី៣-គាំទ្រមជ្ឈភាពអាស៊ាន និងទស្សន វិស័យឥណ្ឌូ-បាស៊ីហ្វិក, និង(៤)បន្ត​គាំទ្រ​ប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិ ធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈ​ការប្រើប្រាស់ឲ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់ កម្ពុជា នៅក្នុងអាស៊ាន ក៏​ដូច​ជា​ក្នុង​អង្គការតំបន់ និងអន្តរជាតិដទៃ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ សន្តិភាព និងមនុស្ស​ធម៌»​។ តាមរយៈយោងតាមសេចក្តីជូនដំណឹងអង្គសន្និបាតក៏បានក៏បានដាក់ចេញនូវទិសដៅសំខាន់ៗនៅ ក្នុង​ឆ្នាំ២០២៥នេះដែរ ដោយពង្រឹងជាធ្លុងមហាសាមគ្គីជាតិក្រោមដំបូលធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។ ការ ពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំង​អមិត្ត​ណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​នោះឡើយ។ក្នុងស្មារតីនេះ​គណបក្សប្រជាជនកម្ពុជា បន្តលើកកម្ពស់​ការ​អនុវត្ត​ពាក្យ​ស្លោក​«អរគុណ​សន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិការ​នយោបាយ​ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុ​ស​ស្មារតី​ប្រជាជន​ទាំងមូលឲ្យយល់ច្បាស់អំពី«គុណតម្លៃនៃសុខសន្តិភាព»ហើយចូលរួមថែរក្សា ​និង​ការ​ពារ​​ឲ្យ​បានដាច់ខាតនូវ«សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និង​ជា​គ្រឹះស្ថាន​ដ៏មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោមានសក្តានុពលស្រោចស្រព​លើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣ម៉ឺនហិកតា

2025/01/25 02:46:45 pm        196
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ដែលគ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់នោះ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណបីម៉ឺនហិកតា ខណៈគម្រោងនេះកំពុងសាងសង់បានប្រមាណ១០ភាគរយហើយ នោះ។ តាមរយៈឆាណែលតេលេក្រាមនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ដោយក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ ម៉ែត្រទៀតដែលក្នុងរង្វង់រយៈពេល១ខែទៀតនឹងធ្វើគ្រឹះរបស់តួសំណង់ទាំងមូល។  សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ»។សូមបញ្ជាក់ថាការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥

2025/01/25 11:18:13 am        145
នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។ យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា ម្យ៉ាង គ្រាដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត “កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨” ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។ អង្គសន្និបាតនៅថ្ងៃនេះក៍ សម្តែងនូវការអបអរសាទរប្រកប ដោយមនោសញ្ចេតនារំភើបរីករាយឥតឧបមាចំពោះសម្តេច តេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់ មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមលើពិភពលោក” ពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សន បាយនៅអាស៊ី លើកទី១២ ( ICAPP12th) នាពេលថ្មីៗកន្លងមកនេះជាមួយគ្នានេះ អង្គសន្និបាតក៍បានធ្វើការកត់សំគាល់ផងដែរអំពីជោគជ័យជាច្រើនទៀតដែលកម្ពុជាសម្រេចបានក្រោមកិច្ចសហការជួយជ្រោមជ្រែងពីជនរួមជាតិនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគ្រប់មធ្យោបាយក្នុងការជួយកសាងការពារប្រទេសឲ្យមានការរីកចម្រើនជាលំដាប់៕

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បើកសន្និបាតលើកទី៤៥ អាណត្តិទី៥

2025/01/25 09:40:55 am        181
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស សម្ដេច​អគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស និងមានការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​លោក​ជំទាវ លោក លោកស្រី ជា​សមាជិក​សមាជិកា​រដ្ឋសភា​ព្រឹទ្ធសភា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល​ ក្រសួងស្ថាប័ន រាជធានី ខេត្តក្រុងស្រុក ថ្នាក់ដឹកនាំចុះ​មូលដ្ឋាន ​ថ្នាក់​ដឹកនាំ​អង្គ​ការ​មហា​ជន​បក្ស គណៈចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប។ក្នុងឱកាសនោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បាន​ថ្លែង​បើក​សន្និ​បាត​ដោយ​បាន​គូស​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលបន្តវេនរបស់កម្ពុជាមានអាយុបាន ១៧ខែមកហើយ។ ពិនិត្យ​ជា​រួម​ទោះ​បី​សភាពការណ៍​សកល​លោក​បាន​នឹង​កំពុង​វិវត្តន៍​ប្រែ​ប្រួល​ដោយ​មិន​ប្រាកដ​ប្រជា​យ៉ាង​ណា​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិត​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​សម្រេច​សមិទ្ធ​ផល​ជា​បន្ត​បន្ទា​ប់​នៅ​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស តាមរយៈការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និង​ការ​ពារ​មាតុ​ភូមិ​ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ដែលអនុម័តដោយ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់គណបក្សកាលពីថ្ងៃទី២៨-២៩ ខែមករា ២០២៣។សម្ដេចបានថ្លែងថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្ត​ដោយ​រស់​រវើក​នូវ​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​ខ្លួន​ហើយ​ដែល​នៅ​ឆ្នាំ​ដំបូង​ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារ​បាន​រឹង​មាំ​សន្តិភាព​ស្ថិរ​ភាពនយោបាយខឿនឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី រក្សា​បាន​ល្អ​ប្រសើរ​សន្តិសុខ​សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាបានស្ថិរភាពជីវភាពប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បាន​ដោះស្រា​យ​បញ្ហាតំបន់ត្រីកោណ CLV-DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ បានបង្កើត​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ដល់ព្រំដែន និងបានធ្វើឲ្យបរាជ័យ​រាល់​ឧបាយកល​អាក្រក់​របស់​ក្រុម​ជ្រុល​និយម​ជា​ដើម​។លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីក​បាន​ល្អ​នៅ​ការងារ​ទំនាក់​ទំនង​បរទេសការងារការទូត និងដៃគូអភិវឌ្ឍន៍ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និង​ជា​ប្រធាន​ដឹក​នាំ​កិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប​ប្រកប​ដោយ​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់។អង្គសន្និបាតក៏បានសម្ដែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយឥត​ឧបមា​ចំពោះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលពាន​រង្វាន់​មេដាយ​សន្តិភាព​ដើម្បី​មនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញ​អង្គ​នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់​ឱន​ និង​សន្តិភាពលើកទី១១ និងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​ទទួល​ពាន​រង្វាន់​ភាព​ជាអ្នកដឹកនាំ​ឆ្នើម​ពិភព​លោក​ពី​មហា​សន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​ល​គណបក្ស​នយោបាយនៅអាស៊ីលើកទី១២ ។ជាមួយគ្នានេះអង្គសន្និបាតក៏បានអបអរសាទរប្រកបដោយមោទនភាពជាតិខ្ពស់បំផុត ដែល​នៅ​ក្នុង​សម័យ​ប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ថ្ងៃ​ទី១៩ ធ្នូ ២០២៤ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជា​សមាជិក​នៃ​គណៈកម្មាធិការ​ចាត់​តាំង​នៃ​គណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២៥-២០២៦ និង​បាន​អនុម័តសេចក្ដីសម្រេច ( A/79/L.49 ) សម្រាប់ការ​ចាក​ចេញ​របស់​ប្រទេស​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៩ នាពេលខាងមុខ។តថ​ភាពខាងលើនេះត្រូវបានបញ្ជាក់ថែមទៀតដោយការប្រារព្ធខួបលើកទី២៦ នៃទិវា​សន្តិភាព​នៅ​កម្ពុជា​ថ្ងៃ​ទី ២៩ ធ្នូ ព្រឹត្តិការណ៍សាទរកម្ពុជា ពេលឆ្លងឆ្នាំសកល ២០២៤-២០២៥ និង​ខួប​លើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា។អង្គសន្និបាត​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងក្នុង និង​ក្រៅ​ប្រទេស​ដែល​បាន​ចូលរួម​គ្រប់​មធ្យោបាយ​ក្នុង​ការ​ជួយកសាង​ការពារ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន ជាលំដាប់។ ព្រមជាមួយនេះអង្គសន្និបាតក៏កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ថ្នាក់​ដឹ​កនាំ​គណៈកម្មាធិការគណបក្សក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការមហាជន​គណបក្ស​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​មន្ត្រី និងសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យ​សម្រេច​នូវ​រាល់ភារកិច្ចដែលគណបក្សរដ្ឋ និងប្រជាជនប្រគល់ជូន និងថ្លែងអំណរ​គុណ​ដ​ល់​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​មិត្ត​ភក្តិ​បរទេស​ជិត​ឆ្ងាយ​ដៃ​គូ​អភិវឌ្ឍន៍​ព្រម​ទាំង​អង្គ​ការ​ជាតិ​អន្តរ​ជាតិ​នានា​ដែល​បាន​រួម​ចំណែក​យ៉ាងធំធេង ចំពោះបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការប្រារព្ធពិធី​សន្និបាត​លើ​កនេះ​នឹង​រួម​គ្នា​ពិនិត្យ​នៅរា​ល់ចំណុចជាគុណសម្បត្តិ គុណវិបត្តិ ចំណុចវិជ្ជមាន អវិជ្ជមាន ខ្លាំង ខ្សោយ បញ្ហា​ប្រឈម ចាស់ថ្មី ។ល។ ដើម្បី​លើកមូលដ្ឋាន​នេះ​ស្រង់​បាន​មេរៀន​បទ​ពិសោធន៍​សម្រាប់​ជា​ទិសដៅ​នៃ​ការ​អនុវត្តបន្តទៅទៀត ។អង្គសន្និបាតក៏បានធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ រួមមាន៖ ១. ពិនិត្យឆ្លង​សេចក្ដី​ព្រាង​របាយការណ៍​ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារ​កិច្ច​ការងារ​ឆ្នាំ​២០២៥។ ២. បោះឆ្នោតជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​មួយចំនួន៕

សម្តេចធិបតី៖ ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្រ្តភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវអាចពង្វាង និងរំដោះទឹកបាន ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី

2025/01/25 08:10:17 am        266
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ប្រព័ន្ធរំដោះ និងពង្វាងទឹក ចេញពី ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ អាចពង្វាងទឹក និងរំដោះទឹកបានប្រ មាណ៧០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី ខណៈគម្រោងទំាងអស់នេះសម្រេចបានស្ទើតែមួយរយភាគរយ ហើយនោះ។តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងថា «តាមរយៈគម្រោងនេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងហើយនោះ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ»។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងទៀតថា វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ សម្រេចលទ្ធផលបានដូចជាប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លា គូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា ៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៨៧% និងប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។សម្តេចធិបតី បានឲ្យដឹងទៀតថា «គម្រោងរំដោះ និងពង្វាងទឹកនេះ នឹងអាចរំដោះទឹកបានប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី ដែលនឹងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដើម្បីសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព»៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ប្រមាណ ៦,៧ លាននាក់ និងណែនាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាបន្ថែមទៀត

2025/01/24 05:25:32 pm        106
ភ្នំពេញ ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត ពោលគឺមានចំនួនប្រមាណ ៦,៧លាននាក់។សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយ សម្តេចធិបតី ចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត លើសេចក្តីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

2025/01/24 05:14:28 pm        114
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់នេះ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រនៅក្នុងច្បាប់តែម្តង សំដៅម្យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។ សេចក្តីព្រាងច្បាប់នេះ បានធ្វើការដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារនូវឧត្តមភាព និងកិត្យានុភាពនៃសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក.។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ ក្រសួងយុត្តិធម៌ ក៏បានពិនិត្យ សិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាមបរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីក្នុងគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អ.វ.ត.ក.។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

2025/01/24 05:11:49 pm        94
ភ្នំពេញ ៖ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិនេះ ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ យន្តការនេះមិនទៅជំនួសយន្តការដែលមានស្រាប់ (ថ្នាក់ជាតិ រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់) នោះទេ តែជាយន្តការបំពេញបន្ថែម ហើយទន់ភ្លន់ មានតម្លាភាព ដែលអាចប្រើប្រាស់បានទៅតាមកន្លែង និងស្ថានភាពខុសៗគ្នា។ គណៈកម្មាធិការនេះ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ១១រូប និងសមាជិកចំនួន ៥១រូប និងមានលេខាធិការដ្ឋានមួយជាសេនាធិការ។ជាលទ្ធផល លេខាធិការដ្ឋាន ផ.ក.អ. បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតំាងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅតំបន់អូរចំបក់ និងអូរសែវ។ លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រីលេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត «កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣ ៥១៩នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២១ ខែមករា ឆ្នាំ២០២៥។តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយនិងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ។ បន្ទាប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដីកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រេងឡើងថ្លៃទៀតហើយ ក្រោយមានរបាយការណ៍អំពីទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើរុស្ស៊ី
12/18/2025 12:12 PM
អតិផរណានៅចក្រភពអង់គ្លេសធ្លាក់ចុះជាងការរំពឹងទុកដល់៣,២% ក្នុងខែធ្នូ២០២៥នេះ
12/18/2025 12:12 PM
កម្ពុជាទទួលស្គាល់ចំពោះការរួមចំណែករបស់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សម្រាប់កម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ជំរុញឱ្យមានការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម
12/18/2025 12:12 PM
ប្រមុខUN ជំរុញឱ្យមានភាពអត់ធ្មត់ខ្ពស់នៅយេម៉ែនបន្ទាប់ពីការរុលទៅមុខរបស់ក្រុមផ្តាច់ខ្លួន
12/18/2025 12:12 PM
លោកZelenskyy ប្រាប់អឺរ៉ុបថា ប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កក ដើម្បីបញ្ចប់ការស្រេកឃ្លានសង្គ្រាមរបស់រុស្ស៊ី
12/18/2025 12:12 PM
លោក Netanyahu៖ អ៊ីស្រាអែល អនុម័តកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិជាមួយអេហ្ស៊ីប
12/18/2025 12:12 PM
មេដឹកនាំអឺរ៉ុបនិងតំបន់បាល់កង់ខាងលិច ជួបប្រជុំក្នុងទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការពង្រីកខ្លួន
12/18/2025 12:12 PM
ប្រទេសចិន បញ្ជាក់ជាថ្មីនូវការជំទាស់លើទំនាក់ទំនងយោធាអាមេរិក ជាមួយតំបន់តៃវ៉ាន់
12/18/2025 12:12 PM
អ្នកគាំទ្ររដ្ឋាភិបាលហុងឌុយរ៉ាស តវ៉ាប្រឆាំងការជ្រៀតជ្រែកពីបរទេស ខណៈការរាប់សន្លឹកឆ្នោតអូសបន្លាយពេល
12/18/2025 12:12 PM
ប្រេស៊ីល គំរាមដើរចេញ បើមានការពន្យារពេលបន្ថែមទៀតកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-ទីផ្សាររួមអាមេរិកឡាទីន
12/18/2025 11:12 AM