TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

2025/01/24 05:11:49 pm        94
ភ្នំពេញ ៖ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិនេះ ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ យន្តការនេះមិនទៅជំនួសយន្តការដែលមានស្រាប់ (ថ្នាក់ជាតិ រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់) នោះទេ តែជាយន្តការបំពេញបន្ថែម ហើយទន់ភ្លន់ មានតម្លាភាព ដែលអាចប្រើប្រាស់បានទៅតាមកន្លែង និងស្ថានភាពខុសៗគ្នា។ គណៈកម្មាធិការនេះ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ១១រូប និងសមាជិកចំនួន ៥១រូប និងមានលេខាធិការដ្ឋានមួយជាសេនាធិការ។ជាលទ្ធផល លេខាធិការដ្ឋាន ផ.ក.អ. បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតំាងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅតំបន់អូរចំបក់ និងអូរសែវ។ លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រីលេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត «កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣ ៥១៩នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២១ ខែមករា ឆ្នាំ២០២៥។តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយនិងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ។ បន្ទាប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដីកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច៕

គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

2025/01/24 05:10:14 pm        102
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់នេះ មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ។ ផ្អែកតាមសេចក្តីព្រាងច្បាប់នេះ ជាគោលការណ៍ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកត្រូវធ្វើឡើងក្នុងទម្រង់ជាការលក់ឡាយឡុង។ ប៉ុន្តែ ក្នុងករណីចាំបាច់ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកអាចធ្វើក្នុងទម្រង់ណាមួយផ្សេងទៀតក្រៅពីការលក់ឡាយឡុង ដែលនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ទន្ទឹមនេះ ប្រាក់ដែលទទួលបានពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក អាចត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ឬត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ប្រាក់ទាំងនេះត្រូវរក្សាទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌ នៅធនាគារណាមួយ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានរៀបចំឡើងដើម្បីឱ្យស្របតាមបរិបទនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ដែលតុលាការព្រហ្មទណ្ឌអាចប្រើប្រាស់មធ្យោបាយឌីជីថលនានា ជំនួសការរក្សាទុកវត្ថុចាប់យកជារូបវ័ន្ត ជាអាទិ៍ ការថតរូបវត្ថុចាប់យក ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើឱ្យចំណាត់ការរបស់តុលាការតាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះ ការបង្កើតឱ្យមានច្បាប់នេះ ក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវដោយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Group - APG) នៃក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force - FATF) ក្នុងការវាយតម្លៃអំពីការគ្រប់គ្រង ការថែរក្សា និងការចាត់ចែងវត្ថុចាប់យកដែលត្រូវបានឃាត់ទុក ឬបង្កកទុក ឬសម្រេចរឹបអូសដោយតុលាការពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ផងដែរ។

សម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្ត​សហការគ្នាដោះស្រាយបញ្ហាខ្វះខាត​ទឹកជូន​ដល់ប្រជាកសិករធ្វើស្រែប្រាំង

2025/01/24 01:17:57 pm        193
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៥នេះ នៅវិមានសន្តិភាព។ក្នុងឱកាសកិច្ចប្រជុំនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធររាជធានី ខេត្ត ត្រូវសហការគ្នាយកចិត្តទុកដាក់តាមដាន ដោះស្រាយបញ្ហាខ្វះខាតទឹកដោយបុរេសកម្ម ដើម្បីធានាទឹកស្រោចស្រពសម្រាប់ប្រជាសិករ និងគ្រប់គ្រងព្យាករណ៍ តាមដានជាប្រចាំជាមួយសហគមន៍ កសិករ ដើម្បីដោះស្រាយកង្វះទឹកជូនដល់ប្រជាកសិករបានទាន់ពេលវេលា។ ក្រៅពីនេះសម្ដេចធិបតី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យមើលលើនយោបាយទឹក រៀបចំប្រព័ន្ធស្រោចស្រព អាងទឹកលេខ ២ នៅខេត្ត ពោធិ៍សាត់ ក្នុងរយៈពេលរដូវប្រាំងនេះ និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទីផ្សារស្រូវ និងតម្លៃស្រូវជូនដល់ប្រជាពលរដ្ឋផដែរ។ បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថានឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានជាង២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង ៣ ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង។ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣

2025/01/24 09:36:51 am        212
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។របៀបវារៈទាំង៣នោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ មុននឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់ឆ្នាំ២០២៥នាព្រឹកនេះសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហពន្ធ័យុវជនកម្ពុជា (ស.យ.ក) ក្នុងការប្រារព្ធពិធីរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ប្រកបដោយជោគជ័យ និងមោទនភាព។ សម្ដេចនាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះដើម្បីលើកកម្ពស់មោទនភាពជាតិ អរិយធម៌វប្បធម៌សម្បូរបែប និងយូរអង្វែងរបស់កម្ពុជាទៅកាន់ពិភពលោក និងជាគុណប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជា។ សម្ដេចបានបន្តថា ទោះបីកម្ពុជាជួបប្រទះនូវបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ទាំងផ្ទៃក្នុង និងក្រៅប្រទេសរួមទាំងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមជ្រុលនិយមក្នុងព្រឹត្តិការណ៍ ថ្ងៃ ១៨ សីហា ក៏ដូចជាការវិវត្តស្មុគស្មាញប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍នៅក្នុងតំបន់និងអន្តរជាតិ ទោះយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលជម្នះបានប្រកបដោយផ្លែផ្កានូវសមិទ្ធផលផ្សេងៗសម្រាប់ប្រជាពលរដ្ឋក្នុងនោះបន្តរក្សាបាននូវស្ថិរភាពនយោបាយអធិបតេយ្យភាពកម្ពុជា បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមព្រមទាំងបានធានានូវម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រសើរ។សម្ដេចធីបតីមានប្រសានស៍ថា ជារួមអាចនិយាយបានថា ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ ជាដំណាក់កាលនៃការចាប់ផ្ដើមដោយអនុវត្តនូវវិធាន គន្លឹះ៥ នៅក្នុងវិស័យជាអាទិភាពដូចជាវិស័យរដ្ឋបាលសាធារណៈ អប់រំ សុខាភិបាល យុត្តិធម៌ និងភូមិឃុំមានសុវត្តិភាព ក៏ដូចជាការអនុវត្តកម្មវិធីសកម្មភាពអាទិភាពជាក់ស្តែង នៅលើសមរភូមិ ផ្ទាល់ ដូចជាការផ្ដោតលើ ការប្រែប្រួលនៃបរិយាកាសវិនិយោគ និងកិច្ចការជាច្រើនផ្សេងៗទៀត ។ សម្រាប់ដំណាក់កាលបន្ទាប់ឆ្នាំ ២០២៥ -២០២៦ មានកិច្ចការមួយចំនួនដែលត្រូវធ្វើដើម្បីបន្តក្នុងគោលដៅទី១ សម្រួចគោលដៅនយោបាយអោយកាន់តែមាន សាកសិទ្ធិភាព ទី២ ការពង្រឹងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព ទី៣ការបង្កើនអភិបាលកិច្ចកាន់តែប្រសិទ្ធភាព។ សម្ដេចបានបន្តថា ផ្អែកលើបទពិសោធន៍ឆ្នាំ២០២៣ និង២០២៤ និងឈរលើទស្សនៈវិស័យសម្រាប់ឆ្នាំ២០២៥ -២០២៦។ ឆ្នាំ២០២៥នេះជាឆ្នាំសំខាន់ ប៉ុន្តែរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាកំពុងឈានឆ្ពោះទៅពាក់កណ្តាលអាណត្តិរបស់ខ្លួននឹងត្រូវបន្តដំណើរទៅមុខកាន់តែស្វាហាប់ និងកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាពដើម្បីបង្កើតស្នាដៃតាមរយៈការបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបទៅដោយសមធម៌ ភាពធន់ ចីរភាព និងបរិយាបន្ន៕

សម្ដេចធិបតីឱ្យសមត្ថកិច្ចរាជធានី-ខេត្តពង្រឹងអនុវត្តច្បាប់ចរាចរណ៍ ខណៈករណីគ្រោះថ្នាក់បានកើនឡើងវិញ

2025/01/23 05:27:22 pm        97
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាក់ជាថ្មី ដល់ក្រសួងសាធារណៈការ និងដឹកញ្ជូន ជាពិសេសអគ្គស្នងការដ្ឋានគរបាលជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ពិសេសការពិនិត្យលើការបើកបរក្នុងស្ថានភាពស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើនឡើងវិញក្នុងមួយរយៈចុងក្រោយនេះ។ ​សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជានេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ណែនាំដល់ក្រសួងសាធារណការ បន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយអគ្គស្នងការនគរបាលជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ សម្ដេចធីបតី ក៏បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ ឬផាកពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក តាមរយៈកម្មវិធីដកពិន្ទុនេះដែលជាបច្ចេកវិទ្យាលើទូរស័ព្ទដៃ ដែលក្រសួងបានដាក់ឱ្យអនុវត្តនាពេលកន្លងមកដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅដល់ការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអតិបរិមា។ សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាក្ដីកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលដែលបញ្ហានេះបណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាគេបំផុតក្នុងមួយឆ្នាំៗបើធៀបទៅនឹងជំងឺផ្សេងៗទៀតនៅកម្ពុជា។ ខណៈក្នុងរយៈពេលពេញ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែលនេះ ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣៕អត្ថបទ៖ វ៉ន ដារ៉ា

កូរ៉េខាងជើង ចោទអាមេរិក ពីអំពើឃោរឃៅក្នុងសង្រ្គាមកូរ៉េ បន្ទាប់ពីលោក Trump កាន់តំណែង

2025/01/22 01:58:08 pm        61
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃពុធ (២២ មករា) នេះ បានរាយការណ៍ពីការចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែមិនមានការអត្ថាធិប្បាយណាមួយពីតំណែងមេដឹកនាំជាថ្មីរបស់លោកទេ ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បន្ទាប់ពីតំណែងថ្មីរបស់លោក Trump។សារព័ត៌មាន Rodong Sinmun ដែលជាតំណាងរបស់គណបក្សកម្មករកំពុងកាន់អំណាច បានចេញផ្សាយអត្ថបទខ្លីមួយដោយនិយាយថា លោក Trump ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ ក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយពិធីឡើងកាន់តំណែងត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ។ប្រព័ន្ធផ្សព្វផ្សាយនេះមិនបានបញ្ជាក់លម្អិត និងរួមបញ្ចូលការអត្ថាធិប្បាយណាមួយលើលោក Trump ឬកិច្ចការរបស់អាមេរិកទេ ប៉ុន្តែបង្ហាញរូបថតសិស្សសាលាដែលទទួលការអប់រំឃោសនាពីសង្គ្រាមកូរ៉េ និង "ពោរពេញដោយកំហឹងចំពោះអំពើឃោរឃៅដែលអាមេរិកបានប្រព្រឹត្ត"។គួររម្លឹកថា លោក Trump ធ្លាប់ធ្វើកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន ហើយបានលើកសរសើរទំនាក់ទំនងផ្ទាល់ខ្លួនរបស់ភាគីទាំងពីរ។ កូរ៉េខាងត្បូងនិយាយថា ការបាញ់មីស៊ីលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ជាការទាក់ទាញចំណាប់អារម្មណ៍លោក Trump និងបង្ហាញកម្លាំងដាក់អាមេរិក៕

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

2025/01/22 11:45:54 am        103
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។ ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងក្រសួងពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ ហើយសម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។ បន្ថែមលើសនេះ, សម្ដេចបវរធិបតីលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ចក៏បាន និង កំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍ទឹកជួយ​កសិករធ្វើស្រូវប្រាំង​ក្នុងខេត្តក្រចេះ

2025/01/22 10:28:00 am        217
ក្រចេះ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្ត និង​មូលដ្ឋាន​ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍​បូមទឹកជួយដល់​ប្រជា​កសិករ​បង្កបង្កើនផលស្រូវប្រាំង។បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តក្រចេះ មានគ្រួសារកសិករចំនួន ៣៨៩គ្រួសារ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៨៣ហិកតា ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ ក្នុងពេលចុះពិនិត្យរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ មន្ទីរជំនាញជុំវិញដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពរ​របស់​បងប្អូន​ប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតមកទល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងសរុប មាន​ស្រូវ​ប្រាំង​ចំនួនជាង១០០ហិកតាត្រូវបញ្ជូនទឹកសង្គ្រោះ បន្ទាប់ពីថ្មីៗនេះ​ក្រុមការងារថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ និងអាជ្ញាធរបានចាប់ផ្តើមចុះពិនិត្យ និងដោះស្រាយកាលពីថ្ងៃទី២១ ខែ​មករា ឆ្នាំ២០២៥ កន្លងទៅ។សូមជម្រាបថា បើតាមរបាយការណ៍គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខេត្ត​ដែល​បានប៉ះពាល់ និងទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន ៧ខេត្ត ដូចជា ខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សា​ធុរកិច្ច​ស្រ្តី​ហ្វីលីពីន ចូលជួប​សម្តែងការគួរសម និងពិភាក្សារការងារ

2025/01/22 09:33:54 am        99
នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សា​ធុរកិច្ច​ស្រ្តី​ហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជា​សមាជិក​ក្រុម​ប្រឹក្សា​ធុរកិច្ច​ស្រ្តី​ហ្វីលីពីន​ចំនួន ២៧រូប ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅ​វិមានសន្តិភាព ។

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន​ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

2025/01/21 01:21:56 pm        353
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចបវរធិបតីបានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន
12/18/2025 10:12 PM
កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ
12/18/2025 10:12 PM
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”
12/18/2025 09:12 PM
កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
12/18/2025 09:12 PM
ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន
12/18/2025 08:12 PM
រុស្ស៊ីសង្ឃឹមថា លោក Trump មិនធ្វើកំហុសធ្ងន់ធ្ងរ នៅវ៉េណេស៊ុយអេឡា
12/18/2025 08:12 PM