TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី អនុញ្ញាតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/01/21 12:07:02 pm        101
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងថា ប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។ ខណៈកម្ពុជា និងប៉ាគីស្ថានមានភាពស្រដៀងគ្នានៃសេដ្ឋកិច្ច ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម៕ 

រដ្ឋមន្រ្តីពាណិជ្ជកម្មប៉ាគីស្ថានជម្រាបសម្ដេចតេជោថានឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា

2025/01/20 01:46:55 pm        99
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងនូវក្តីរំពឹងថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេច បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការកំណត់យកការទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែល មានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។  នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Jam Kamal Khan បានសម្តែងនូវ ក្តីសោមនស្សរីករាយ កិត្តិយសក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែក ដល់ការពង្រីងនិងពង្រីកទំនាក់ទំនងដ៏យូរអង្វែងនៃ ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប សម្តេចតេជោ ថាប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ នៅក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។ នៅក្នុងបរបិទដូចគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាននៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់នានា។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីសំខាន់របស់ សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។ នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ សម្តេច បានបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម...ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក បន្ថែមទៀត។ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដើម្បីជាការគិតគូរពិចារណាផងដែរអំពីភាពប្រហាក់ប្រហែលគ្នា ឬលក្ខណៈស្រដៀងគ្នានៃសេដ្ឋកិច្ចរបស់កម្ពុជា-ប៉ាគីស្ថាន ដែលភាគីទាំងពីរត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា-ប៉ាគីស្ថាន មានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ជាជាងការប្រកួតប្រជែងគ្នា ដើម្បីចៀសវាងនូវការប៉ះពាល់ទៅលើផលប្រយោជន៍នៃប្រទេសទាំងពីរ។ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីការវិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីការខិតខំពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តបទៅនឹងរបត់នយោបាយសេដ្ឋកិច្ចរបស់ប្រទេសធំៗ និងស្ថានភាពនៃរបបអនុគ្រោះពន្ធផងដែរ។ សម្តេចតេជោ ក៏បានជម្រាបជូនអំពីប្រវត្តិសាស្រ្ត និងការកសាង និងថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជារយៈពេលវែង និងមូលដ្ឋាននៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី។ សម្តេច ក៏បានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីទាំងនោះ ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិ។ សម្តេចតេជោ បានលើកឡើងផងដែរអំពីស្ថានភាពគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនានា ដូចជាគោលនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការឡើងកាន់តំណែងសាជាថ្មីរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវិវត្តរបស់ក្រុមប្រទេស BRICSជាដើម។ នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម Jam Kamal Khan និងគណៈប្រតិភូ ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ច និង ភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភថវិកា២ម៉ឺនដុល្លារបន្ថែមដល់ស្ត្រីរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ

2025/01/19 10:57:36 am        101
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀតប្រគល់ជូនលោកស្រី នន ចន្ទលក្ខិណា ជាស្រ្តីរងគ្រោះរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ ដែលបណ្ដាលឱ្យស្វាមី និងកូនៗ២នាក់ ស្លាប់ ខណៈស្រ្តីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។ក្នុងឱកាសនោះក្រៅពីបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតអាសូរ និងលើកទឹកចិត្តពីសម្ដេចកត្តិព្រឹទ្ធបណ្ឌិត លោកជំទាវ ម៉ែន នារីសោភ័គក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយស្រីលក្ខិណា ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កន្លងទៅ និងបន្ទាប់ពីទទួលដំណឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងជាសោកនាដកម្មគួរឱ្យសង្វេគរួច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ឱ្យចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសព ឪពុក និងកូនតូច២នាក់ ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទន្ទឹមនោះកាលពីថ្ងៃទី១៣ ខែមករា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់សហការីជួបពិភាក្សាផ្ទាល់ជាមួយ    ឱពុកស្រ្តីជនរងគ្រោះ និងបានប្រគល់ថវិកា១០លានរៀលទៀត ជូនដល់ក្រុមគ្រួសារស្រ្តីរងគ្រោះខាងលើ សម្រាប់ព្យាបាលដល់ស្ត្រីជាម្តាយរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍។តាមការបញ្ជាក់របស់លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឱ្យដឹងថា រហូតមកទល់នឹងពេលនេះ កូនរបស់គាត់ មិនទាន់ដឹងទេថា ស្វាមី និងកូនជាទីស្រលាញ់របស់ខ្លួន បានស្លាប់ចោលខ្លួន ដោយមិនបានដឹងសូម្បីតែការជូនដំណើរជាចុងក្រោយ នេះជាការឈឺចាប់បំផុត ដែលមិនអាចយកអ្វីមកគណនាបាននោះទេ។សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ និង២៥លានរៀល ដើម្បីជួយសម្រាលការលំបាក និងរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពខាងលើនេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ២ម៉ឺន​ដុល្លារ ជួយ​ដល់ការព្យាបាល​ស្ត្រីរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត ស្លាប់៣នាក់ ប្តីនិងកូន

2025/01/18 05:14:34 pm        443
ទឹកចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពក្មួយស្រី នន ចន្ទលក្ខិណា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យណាមសៃហ្គន ប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ បណ្តាលឱ្យស្វាមី និងកូនតូច ៗ ២នាក់ បានបាត់បង់ជីវិត។ ជាក់ស្តែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ ដើម្បីលើកទឹកចិត្ត និងនាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិកទៀត ជូនដល់លោកស្រី នន ចន្ទលក្ខិណា សម្រាប់ជួយសម្រាលការលំបាកដែលត្រូវចំណាយលើការព្យាបាលរយៈពេលយូរនៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ក្មួយស្រី នន ចន្ទលក្ខិណា សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយស្រីលក្ខិណា ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឱ្យដឹងថា រហូតមកទល់នឹងពេលនេះ កូនរបស់គាត់ មិនទាន់ដឹងទេថា ស្វាមី និងកូនជាទីស្រលាញ់របស់ខ្លួនបានស្លាប់ចោលខ្លួន ដោយមិនបានសូម្បីតែការជូនដំណើរជាចុងក្រោយ នេះជាការឈឺចាប់បំផុត ដែលមិនអាចយកអ្វីមកគណនាបាននោះទេ។ ជាមួយគ្នានេះ​ លោកស្រី​ បានថ្លែងអំណរគុណដោយក្តីរំភើបក្តុកក្តួលចំពោះការសណ្តោសប្រណីជាបន្តបន្ទាប់របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបន្ទាប់ពីពេលកើតហេតុភ្លាមៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងចាត់មន្ត្រីនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចូលបុណ្យសព ៣នាក់​ ឪពុកនិងកូន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ឱ្យសហការីជួបផ្ទាល់ជាមួយលោក សំ នន ដែលត្រូវជាឪពុករបស់លោកស្រី នន ចន្ទលក្ខណា ដើម្បីចូលរួមសោកស្តាយ សាកសួរពីស្ថានភាពរងរបួសរបស់ក្មួយស្រីលក្ខិណា និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលផងដែរ។ បន្ថែមពីនេះ​ ក្នុងថ្ងៃនេះទៀត​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់មន្ត្រីឱ្យចុះមកសួរសុខទុក្ខដោយផ្ទាល់​ និងឧបត្ថម្ភថវិកាបន្ថែមចំនួន​ ២ម៉ឺនដុល្លារបន្ថែមទៀត​ ដើម្បីជួយដល់ការសម្រាកព្យាបាលក្នុងពេលដ៏លំបាកមួយនេះ។ ជាចុងក្រោយ​ លោកស្រី​ សូមគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក​ សូមតាមបីបាច់ថែរក្សា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ សូមមានសុខភាពល្អបរិបូរណ៍​ ជន្មាយុយឺនយូរ​ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់កូនចៅ​ និងប្រជាជនកម្ពុជា​ ជារៀងដរាបតទៅ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះមួយខ្នងដល់ប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃសងខាង និងមានភរិយាកំពុងមានផ្ទៃពោះ៤ខែ

2025/01/18 01:28:07 pm        597
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ជាមួយប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃសងខាង និងមានភរិយាកំពុងមានផ្ទៃពោះ៤ខែ ហើយប្រកបរបរចិញ្ចឹមជីវិតដោយគូរគំនូរ នៅតាមទីសាធារណៈ ដោយឯកឧត្តមបាននាំយកអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន និងជនមានពិការភាព និងបានចំណាយពេលមេីលប្អូនប្រុស សល់ សុខចាន់ គូរគំនូរ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីសទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន នឹងបានណែនាំឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ផងដែរ។ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី បានយកចិត្តទុកដាក់សុខទុក្ខចំពោះប្រជាជន ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យក្នុងការគូរគំនូរធ្វេីជាមុខរបរចិញ្ចឹមជីវិត។ ជាមួយគ្នានេះ ឯកត្តម ឃួង ស្រេង បានឱ្យដឹងថា សម្តេចធិបតី តែងបានណែនាំក្នុងនាមអាជ្ញាធរត្រូវមកមេីល និងរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រុស ដើម្បីឱ្យប្អូនប្រុសអាចប្រកបមុខរបរអាជីវកម្មបាន។ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន ៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារី ដែលថវិកានេះអាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរអាចជូនទៅពិនិត្យដោយមិនមានបង់ថ្លៃក្នុងការពិនិត្យឡេីយ។ឯកត្តម ឃួង ស្រេង បន្តថា ក្នុងនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់ផ្ទះមួយខ្នង ជូនប្អូនប្រុស សល់ សុខចាន់ និងភរិយា នៅក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្ទះនេះធ្វេីឡេីងសម្រាប់ជួយដល់ជនក្រីក្រ ដែលគ្មានទីតាំងស្នាក់នៅ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើកិច្ចការងារនេះ ជាយូរឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦មក ហើយផ្ទះនេះទុកបម្រុង សម្រាប់ទុរគតជន ដែលគ្មានកន្លែងស្នាក់នៅ ដូចជាប្អូនប្រុសប្អូនស្រីនេះដែរ។ ក្នុងឱកាសនោះដែរ ឯកត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា “ខ្ញុំសូមបញ្ជាក់ឡេីងវិញ ជុំវិញការផ្សាយ និងការភ័ន្តច្រឡំកាលពីម្សិលមិញថា អាជ្ញាធរធ្វើទុកបុកម្នេញ ប្អូនពិការដែលមានទេពកោសល្យ មិនមែនជាការពិតទេ ខ្ញុំឮសូរដំណឹងនេះ ខ្ញុំបានប្រកាសព័ត៌មានផ្សព្វផ្សាយ ដើម្បីស្វែងរកប្អូន ហើយខ្ញុំក៏ឱ្យអាជ្ញាធរខណ្ឌស្វែងរកឃើញប្អូនស្នាក់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ហេីយនៅថ្ងៃនេះឯកឧត្ដមបានមកជួបដោយផ្ទាល់ក៏បានផ្ដល់នូវឱកាសជូនគាត់ ដើម្បីប្រកបរបរអាជីវកម្ម ជាងនេះទៅទៀត ទីតាំងណាដែលមានអតិថិជនអាចប្រកបមុខរបរអាជីវកម្មបាន អាជ្ញាធរនឹងបង្កលក្ខណៈជូនគាត់ មិនថាវត្តភ្នំ មិនថាមាត់ទន្លេ ឬសួនច្បារ ហើយមិនថាទីតាំងណាទេ អាជ្ញាធរនឹងបង្កលក្ខណៈចាំបាច់សម្រាប់គាត់ ដើម្បីឱ្យគាត់មានលទ្ធភាព បញ្ចេញនូវវិជ្ជាជីវៈរបស់គាត់ ស្វែងរកចំណូលចិញ្ចឹមជីវិត “ ។ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវ ដល់សប្បុរសជន ដែលមានសណ្តាណចិត្តចង់ជួយឧបត្ថម្ភដល់ប្អូនប្រុស តិចក្តីច្រេីនក្តី សូមចូលរួមគាំទ្រដល់ប្អូន តាមរយៈគាំទ្រដល់ការគូគំនូរ របស់ប្អូនប្រុស ឬអាចផ្តល់ឱកាសការងារជូនគាត់ជាដេីម។ប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃទាំងសងខាង បានឱ្យដឹងថា រូបគេមានអាយុ ២៤ឆ្នាំ បានជ្រេីសរេីសអាជីបជាអ្នកគូរគំនូរ ផាត់ពណ៌ ដោយប្រេីជេីងជំនួសដោយដៃ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីទទួលបានកម្រៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃអស់រយៈពេល ២ឆ្នាំមកហេីយ។ ក្រៅពីជំនាញគូរគំនូរនេះ ប្អូនប្រុសនៅមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទ និងកុំព្យូទ័រជាដេីម។ តាមរយៈគូរគំនូរនេះ ប្អូនប្រុសអាចរកចំណូលបាន ចន្លោះពី ៤ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា និងដោះលែងចំណាប់ថ្នូរ

2025/01/18 08:10:41 am        323
រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ដោយបានត្រួសត្រាយផ្លូវឱ្យចូលជាធរមាន នៅថ្ងៃអាទិត្យ។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោង ដែលបានបន្តរហូតដល់យប់ជ្រៅ។ រដ្ឋមន្ត្រីស្តាំនិយមជ្រុលពីររូប បានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ។ យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយឲ្យដឹងថា គណៈរដ្ឋមន្ត្រីសន្តិសុខ កាលពីពេលមុន បានណែនាំឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដោយនិយាយថាខ្លួន «គាំទ្រដល់ការសម្រេចបានគោលបំណងនៃសង្គ្រាម»។ កិច្ចព្រមព្រៀង បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រី និងក្រុមហាម៉ាស ទាំងពីរនេះបាននិយាយថា ពួកគេបានបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង រយៈពេលពីរថ្ងៃបន្ទាប់ពីវាត្រូវបានប្រកាសដោយក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា សហរដ្ឋអាមេរិក និងប្រទេសអេហ្ស៊ីប។

ប្រធានរដ្ឋសភាម៉ាឡេស៊ីចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ សិក្សា និងឈ្វេង​យល់​អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ

2025/01/17 02:54:13 pm        239
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់ឯកឧត្តម Tan Sri Dato Johari bin Abdul និងគណៈប្រតិភូ និងសំដែងនូវក្តីរីករាយដែលជួបមិត្តចាស់សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែង និង ចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។នាឱកាសជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានសម្តែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូ ឯកឧត្តម បានលើកឡើងថា នេះគឺជាជំនួបដែលឯកឧត្តម រំពឹងយូរហើយ, សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ សម្តេច បានបូជា លះបង់យ៉ាងធំធេង និងជាមគ្គទ្ទេសក៍ឆ្នើម ក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ ធៀបនឹងឆ្នាំ២០០០ ដែលឯកឧត្តមបានមកកម្ពុជា ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវភាពស្ងប់ស្ងែង អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលសមិទ្ធផលទាំងនេះមិនអាចកើតមានឡើយ ប្រសិនបើគ្មានគំនិតផ្តួចផ្តើម និងមគ្គទ្ទេសក៍ដ៏ឆ្លើមរបស់សម្តេចតេជោ។ឯកឧត្តម ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ ធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអបអរសាទរចំពោះការផ្លាស់ប្តូរអ្នកបន្តវេននៅកម្ពុជាប្រកបដោយជោគជ័យ។ តាមរយៈជំនួបកាលពីឆ្នាំមុន ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ថាជាប្រមុខថ្នាក់ដឹកនាំអាស៊ានវ័យក្មេងប្រកបដោយភាពរស់រវើក សមត្ថភាព ចក្ខុវិស័យ និងថាមពល។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ី ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ ជាពិសេស ការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។ ឯកឧត្តមប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា អាស៊ានគួរតែរីកចំម្រើនជាមួយគ្នា ព្រោះអាស៊ាន មានទាំងប្រជាជន ថវិកា ទ្រព្យ និងការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុម (block) ប្រជាជាតិតែមួយ និងតម្រូវឱ្យយើងកសាងនូវទំនុកចិត្ត សាមគ្គីគ្នាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។ ឯកឧត្តមប្រធានរដ្ឋសភា បានបន្តថា តាងនាមឱ្យរដ្ឋសភាម៉ាឡេស៊ី ឯកឧត្តម ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តមប្រធានរដ្ឋសភា ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ និងវឌ្ឍនភាពក្នុងអាស៊ាន ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច។ សម្តេចតេជោ ក៏បានចែករំលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំរបស់សម្តេច កម្ពុជាអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ ឆ្លៀតឱកាសនេះ សម្តេចតេជោ បានសម្តែងនូវការចូលរួមអបអរសាទរ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ៤៦ និង៤៧ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម Dato Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានតែងតាំង សម្តេចតេជោ ជាទីប្រឹក្សាលើកិច្ចការអាស៊ាន ដែលនេះគឺកិត្តិយសដ៏ធំធេងសម្រាប់សម្តេច។ សម្តេចតេជោ ក៏បានរំឭកអំពីទំនាក់ទំនងល្អរវាងសម្តេច និង ឯកឧត្តម Dato Seri Anwar bin Ibrahim តាំងពីឆ្នាំ១៩៩៥។ នាឆ្នាំ២០២៣ ឯកឧត្តម Dato Seri Anwar bin Ibrahim បានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើសុខុដុមនីយកម្មរវាងសាសនានៅកម្ពុជា។សម្តេចតេជោ មានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការកើនឡើង ជាពិសេស ការផ្លាស់ប្តូរយ៉ាងច្រើននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នៅក្នុងក្របខណ្ឌសភា សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅឆ្នាំនេះ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម មហាសន្និបាតអាយប៉ានឹងសម្រេចបានជោគជ័យ។ ទន្ទឹមគ្នានេះ សម្តេចតេជោ មានក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរ គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍...។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ជំងឺកូវីដ បានជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ឱ្យមានការខិតជិតគ្នា ស្របនឹងសុភាសិត «ជួញជិតប្រសើរជាងជួញឆ្ងាយ»។ សម្តេចតេជោ បានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង អាស៊ីប (RCEP) គឺជាសក្តានុពលនៃការអភិវឌ្ឍអាស៊ាន ឱ្យមានសមត្ថភាពខ្ពស់ និង ភាពរឹងមាំ ដោយអាស៊ានមិនគួរធ្វើជាស្មៅឱ្យដំរីជាន់នោះទេ។ សម្តេចតេជោ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ៕ 

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្ដមប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី

2025/01/17 09:31:31 am        151
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួល​ជួបជាមួយ​ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា​ការងារ​ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភា​នៃប្រទេស​ម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅ​ព្រះរាជា​ណា​ចក្រក​​ម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ឲក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើង​ក្នុង​គោល​បំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និង​ស៊ី​ជម្រៅប​ន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយ​តម្កល់​ផល​ប្រយោជន៍​រប​ស់​ប្រជាជន និងប្រទេសជាតិជាស្នូល៕

ប្រធានរដ្ឋសភាម៉ាឡេស៊ី អញ្ជើញដល់កម្ពុជាហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ

2025/01/16 03:42:35 pm        253
ភ្នំពេញ៖ នៅរសៀលថ្ងៃនេះ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានអញ្ជើញដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅប្រទេសកម្ពុជា។តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាស្នូល៕

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់ក្រុមហ៊ុនសន្តិសុខឯកជនមិនឲ្យយកជនបរទេសបម្រើ​ជាភ្នាក់ងារ​សន្ដិសុខជាដាច់ខាត

2025/01/16 02:07:54 pm        225
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់បណ្តាក្រុមហ៊ុនផ្តល់សេវា​សន្តិសុខ​ឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ ហាមមិនឲ្យជ្រើសរើស​ជនបរទេស​បម្រើ​ការងារ​ជា​កម្លាំងភ្នាក់ងារសន្តិសុខឯកជនជាដាច់ខាត ហើយមួយវិញ​ទៀត​ភ្នាក់​ងារ​សន្តិសុខ​ទាំង​អស់ ដែលក្រុមហ៊ុន​ជ្រើសរើស​រួច​ហើយ​ត្រូវ​ចុះ​បញ្ជីការ​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ។ថ្លែងនៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាង​អគ្គស្នង​ការ​ដ្ឋានន​គរបាល​ជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននា នៅព្រឹក​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត បាន​គូស​បញ្ជាក់​ថា គ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថានទាំងអស់ នៅពេលជ្រើស​រើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ​២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​។នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់​ដល់​ក្រុម​ហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ និងសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវរាយការណ៍ឲ្យបានជាប់ជាប្រចាំ នូវចំនួន​ភ្នាក់​ងារ​សន្តិសុខ​ឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនា​យក​ដ្ឋាន​គ្រប់​គ្រង​សន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជន ទៅក្នុងប្រព័ន្ធ​គ្រប់​គ្រង​តាម​បច្ចេក​វិទ្យាឌីជីថល។ដោយឡែកចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់​នៅ​ប្រមូល​ផ្តុំ​របស់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ត្រូវ​រាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាល ឲ្យបានត្រឹមត្រូវ ដូច​ជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះ ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ឲ្យមក​ទទួល​ការ​បណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗ ឲ្យ​បាន​ត្រឹម​ត្រូវ មុនដាក់ពង្រាយឲ្យឈរជើងតាមគោលដៅនីមួយៗ ហើយត្រូវ​ម្ចាស់​ការ​លើក​កម្ពស់​សមត្ថ​ភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជន ឲ្យ​បាន​ជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។ ជាមួយ​គ្នា​នោះដែរនាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការ​ក្រើន​រំលឹក​ឲ្យ​ចៀស​វាង​ដាច់​ខាត​ការ​ប្រើប្រាស់​ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និង​មិនត្រូវបំពាក់ឧបរណ៍ សម្ភារៈបច្ចេកទេស ដែល​ផ្ទុយ​ពី​ការ​ណែនាំ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែ​នៅ​មានសុខភាពល្អរឹងមាំឲ្យចូលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។ក្នុង​ឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានជំ​រុញ​ឲ្យ​បន្ត​ចូល​រួម​អនុវត្ត​គោល​នយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាពិសេស​ចូល​រួម​ជា​មួយ​កម្លាំង​នគរបាលជាតិ ការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា ព្រម​ទាំង​ថ្លែង​អំណរគុណចំពោះកិច្ចការផ្តល់នូវភ្នាក់សន្តិសុខឯកជន ឲ្យចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy បានផ្តល់ការព្រមានខ្លាំងៗ ខណៈមេដឹកនាំសហភាពអឺរ៉ុបសម្រេចចិត្តលើការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី
12/19/2025 08:12 AM
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា «មានតែការរួបរួមមួយទេ ដែលធ្វើឲ្យយើងរឹងមាំ និងការពារប្រទេសយើងបាន»
12/19/2025 07:12 AM
អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន
12/18/2025 10:12 PM
កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ
12/18/2025 10:12 PM
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”
12/18/2025 09:12 PM
កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
12/18/2025 09:12 PM
ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM