TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ ការបូជាលះបង់យ៉ាងធំធេងក្នុងការដឹកនាំកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់សម្ដេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»

2025/01/16 01:36:12 pm        124
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អាលី អាកបារ ណាហ្សារី និងសហការី ដែលបានអញ្ជើញមកកម្ពុជា និងបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។ សម្តេចតេជោ បានបន្ថែមថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាននៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃអាទិភាពការទូតសភា ដែលសម្តេចបានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត។ នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម។ ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជូនពរឆ្នាំថ្មី និងបានគោរពជូនពរ សម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាឱកាសឆ្នាំថ្មី ឆ្នាំសកលនេះផងដែរ។ នៅក្នុងជំនួបលើកដំបូងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទាំងនេះ ធ្វើឱ្យសម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ប្រទេសទាំងពីរក៏បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល បច្ចេកវិទ្យា... ក៏ដូចជាកិច្ចខិតខំជំរុញការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។ នៅក្នុងស្មារតីដូចគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអ៊ីរ៉ង់ ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម Ali Akbar Nazari ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច នៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាពរយៈពេលវែង ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេន ដែលជាការប្តូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង និងបានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិឱ្យកាន់តែខ្ពស់ថែមទៀត។ សម្តេចតេជោ បានកោតសរសើរអំពីសមត្ថភាពខ្ពស់របស់អ៊ីរ៉ង់ នៅក្នុងវិស័យបច្ចេកវិទ្យា និងថាមពល។      សម្តេចតេជោ បានបន្តថា អ៊ឺរ៉ង់គឺជាប្រទេសមួយដែលអាចគាំទ្រកម្ពុជាពង្រឹងសន្តិសុខថាមពលរបស់ខ្លួន។    សម្តេចតេជោ ក៏បានរំលឹកអំពីការអញ្ជើញចូលរួមរបស់សម្តេចនៅក្នុងកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងតេអេរ៉ង់ កាលពីឆ្នាំ២០១២ និងបានសង្កេតឃើញនូវសក្តានុពលដ៏ធំធេងរបស់អ៊ឺរ៉ង់។នៅក្នុងបរិបទនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍គាំទ្រឱ្យប្រទេសទាំងពីរលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូលទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។ ស្តែងចេញពីយន្តការនេះ ភាគីទាំងពីរអាចចាប់ផ្តើមជំរុញការរៀបចំកិច្ចព្រមព្រៀងស្តីពីការពារវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ សម្តេចតេជោបានលើកឡើងជាអនុសាសន៍ឱ្យអ៊ីរ៉ង់ផ្តោតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដោយងាកសម្លឹងមកទិសខាងកើត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចតំបន់ ដូចជាអាស៊ិប (RCEP) ជាដើម។ សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានចូលរួមសោកស្តាយនិងរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតរបស់ឯកឧត្តម Ebrahim Raisi ប្រធានាធិបតី នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា ឆ្នាំ២០២៤ និងជាមួយគ្នានេះ តាមរយៈឯកឧត្តម Ali Akbar Nazari ផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ ឯកឧត្តម អាយ៉ាតូឡា Ali Hoseini KHAMENEI និងឯកឧត្តមប្រធានាធិបតី Masoud Pezeshkian៕

សម្ដេចតេជោ៖បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ

2025/01/15 08:35:37 pm        123
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញនូវទស្សនៈ​ និងបទពិសោធន៍មួយចំនួន ពាក់ព័ន្ធសង្គ្រាម រុស្ស៊ី- អ៊ុក្រែន ដោយសម្ដេចមានប្រសាសន៍បញ្ជាក់ថា បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។សម្តេចតេជោ បានមានប្រសាសន៍ថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។សម្ដេចបានចោទសួរថា តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។ បើតាមប្រសាសន៍របស់សម្តេចតេជោ ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។សម្ដេចបានបន្តថា បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសយកក្រសួងមួយចំនួនជាគណៈកម្មការជំនាញព្រឹទ្ធសភា

2025/01/14 05:41:20 pm        134
ភ្នំពេញ ៖ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសយកមន្ត្រីពីក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងក្រសួងការពារជាតិ ទៅកាន់គណៈកម្មការជំនាញព្រឹទ្ធសភា ដើម្បីពង្រឹងនូវផ្នែកនានា ក្នុងព្រឹទ្ធសភា។​សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។សម្តេចតេជោ មានប្រសាសន៍ថា សម្ដេចនឹងទាញយកសមាជិករដ្ឋាភិបាលមួយចំនួន មកកាន់ព្រឹទ្ធសភា សំដៅចូលរួមចំណែក ដើម្បីពង្រឹងនូវផ្នែកនានា ទាក់ទិនជាមួយនឹងខាងច្បាប់, កិច្ចការបរទេស និងយោធា និងទទួលបានព័ត៌មានមួយចំនួនអំពីរាជរដ្ឋាភិបាលផងដែរ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសមាជិក-សមាជិកា នៃព្រឹទ្ធសភា ដែលបានគាំទ្រសម្រាប់កែប្រែនេះ ហើយបន្ទាប់ពីនេះសម្ដេចបានស្នើឱ្យឲ្យអគ្គលេខាធិការ រៀបចំការបោះពុម្ព និងសូមសំណូមពរ ឲ្យមានការបោះពុម្ព ទាំងភាសាជាតិ និងភាសាបរទេសផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានភាពចន្លោះប្រហោងធំណាស់ពាក់ព័ន្ធការដឹកនាំប្រទេស

2025/01/14 05:37:16 pm        135
ភ្នំពេញ ៖សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៃកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា មុនការធ្វើវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាគឺមានចន្លោះប្រហោងធំណាស់ ពាក់ព័ន្ធការដឹកនាំប្រទេស ជាពិសេសពេលដែលនាយករដ្ឋមន្ត្រីមានបញ្ហា ដូចជាការលាលែងពីដំណែង ឬនាយករដ្ឋមន្រ្តីទទួលមរណភាព។​សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។សម្តេចតេជោមានប្រសាសន៍ថា មុននេះ ចន្លោះប្រហោងធំណាស់ក្នុងរដ្ឋធម្មនុញ្ញរបស់របស់កម្ពុជា។ ចន្លោះប្រហោងត្រង់ណា? គឺបើសិនជានាយករដ្ឋមន្រ្តីស្លាប់ ឬនាយករដ្ឋមន្រ្តីលាលែងចេញពីដំណែង មានន័យថា គណៈរដ្ឋមន្រ្តីទាំងមូលគឺរលាយ ព្រោះគេចង្អុលបង្ហាញត្រឹមថា បើដំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ អ៊ីចឹងការបកស្រាយនៅទីនេះមានន័យថា បើនាយករដ្ឋមន្រ្តី លាលែងឬនាយករដ្ឋមន្រ្តីស្លាប់មានន័យថា អត់មានអ្នកណាធ្វើរដ្ឋមន្រ្តីតទៅទៀង គឺរលាយតាមគ្នា។សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាដែលបានធ្វើវិសោធនកម្ម បានតម្រូវថា ប្រសិនបើនាយករដ្ឋមន្រ្តីទទួលមរណភាព ឬលាលែងចេញពីដំណែង ឧបនាយករដ្ឋមន្រ្តីដែលត្រូវបែងចែកភារកិច្ចរបស់នាយករដ្ឋមន្រ្តី នឹងធ្វើជានាយករដ្ឋមន្រ្តីស្តីទី ក្នុងពេលដែលអវត្តមាននាយករដ្ឋមន្រ្តី ត្រូវដឹកនាំគណៈរដ្ឋមន្រ្តីរហូតដល់រៀបចំគណៈរដ្ឋមន្រ្តីមួយរួចរាល់។ សម្តេចមានប្រសាសន៍ថា ភាពចន្លោះប្រហោងនេះ ជាការបង្កើតភាពចលាចលមួយធំណាស់ ដែលបង្កឱ្យមានបញ្ហានៅក្នុងប្រទេស៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោរម្លឹកថាថ្ងៃទី១៤មករានេះ ជាខួបទី៤០ឆ្នាំនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេច

2025/01/14 05:31:42 pm        110
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបង្ហាញពីមូលហេតុ ដែលយកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បើកសម័យប្រជុំ វិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើ សុំវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ក្នុងឱកាសដឹកនាំសម័យប្រជុំនេះដែរ សម្តេចតេជោ ក៏បានថ្លែងរំលឹករឿងដែលសម្តេចឡើងធ្វើជានាយករដ្ឋមន្ត្រី កាលពី ៤០ឆ្នាំមុន គឺចំថ្ងៃទី១៤ ខែមករានេះ។​សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភា ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រី (ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី)។ សម្តេចតេជោ បានបន្តថា ពាក្យដែលសម្តេច ថ្លែងក្នុងសភា ក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។សូមជម្រាបថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ នេះ គឺជាខួបទី៤០ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដែលពេលនោះសម្ដេចមានវ័យត្រឹមតែ៣២ឆ្នាំតែប៉ុណ្ណោះ ដែលអាចចាត់ទុកថា សម្ដេចជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក៕អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

2025/01/10 01:23:19 pm        235
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ សម្ដេចបវរធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន នៃប្រទេសទាំងពីរ៕

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកំណត់យកថ្ងៃទី១៤ខែមករា ប្រជុំព្រឹទ្ធសភា វិសាមញ្ញនីតិកាលទី៥

2025/01/10 12:43:37 pm        201
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១០ ខែមករានេះ។ សូមជម្រាបថានៅនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ព្រឹកនេះមានរបៀបវារៈមួយចំនួន៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥។៤- ផ្សេងៗ៕ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន

2025/01/10 11:18:20 am        120
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។សូមជម្រាបថាកម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការតាំងពីរទសវត្សទី១៧មកម្ល៉េះ។ សម្រាប់ទំនាក់ទំនងផ្លូវការរបស់ប្រទេសទាំងពីរត្រូវបានបង្កើតជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ មុនពេលកម្ពុជា ប្រកាសឯករាជ្យរបស់ខ្លួនរយៈពេល១០ខែ។ ប្រទេសជប៉ុនបានជួយគាំទ្រកម្ពុជាក្នុងការថែរក្សាសន្តិភាពគាំទ្រលើការស្តារឡើងវិញ ក្រោយពីបិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដែលជំនួយទាំងនោះមានកម្មវិធីគាំទ្រលើការអភិវឌ្ឍលទ្ធិប្រជាធិតេយ្យ, ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការសាសង់ស្ពានសំខាន់ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានសុខាភិបាល សាលារៀន និងប្រព័ន្ធធារាសាស្ត្រ ជាច្រើនទៀត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន ១.៦ ពាន់លានយ៉េន កាលពីឆ្នាំ១៩៨១ បច្ចុប្បន្ននេះបានកើនឡើងរហូតដល់ ជាង២០០ដង នៅឆ្នាំ២០២២។ សម្រាប់ក្រុមជប៉ុននៅកម្ពុជាក៏មានការកើនឡើងខ្ពស់ផងដែរហើយក្រុមហ៊ុនជប៉ុន បានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។ ខណៈមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣ មានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញ រួមទាំងការដាក់ឱ្យដំណើរការផ្សារទំនើបអ៊ីអន៣ ការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាទៅវិញទៅមក ការបញ្ជូននិស្សិតឱ្យចេញទៅសិក្សានៅប្រទេសជប៉ុន។ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន មិនមែនត្រឹមតែជាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន តែប៉ុណ្ណឹងទេ គឺប្រទេសទាំងពីរធ្វើការរួមគ្នាក្នុងនាមជាសមភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងកម្រិតតំបន់ និងសកលលោករួមគ្នាផងដែរ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់វិបុលភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

2025/01/10 09:10:32 am        204
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។៤- ផ្សេងៗ៕

ក្រុមហ៊ុន Evercore Asia កោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

2025/01/08 09:06:43 pm        85
ភ្នំពេញ ÷ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ, វិស័យសុខាភិបាល និងវិស័យទេសចរណ៍។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។ បន្ថែមលើនោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្ដេចបវរធិបតីបានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា​ ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សម្រេចបានសមិទ្ធផលសំខាន់ជាច្រើន
12/19/2025 07:12 PM
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
12/19/2025 07:12 PM
កសិករស្រីលង្កាប្រឈមនឹងការងារដ៏លំបាកក្នុងការដាំដុះឡើងវិញ ក្រោយព្យុះស៊ីក្លូន Ditwah
12/19/2025 06:12 PM
លោកតាសាន់តាក្លូសមុជទឹកក្នុងជលវប្យដ្ឋានរបស់ទីក្រុង Rio ដើម្បីចែករំលែកក្តីសប្បាយរីករាយបុណ្យណូអែល
12/19/2025 06:12 PM
ជើងហោះហើរត្រូវបានលុបចោល ហើយផ្លូវថ្នល់ត្រូវបានជន់លិច ខណៈព្យុះបោកបក់លើអារ៉ាប់រួម
12/19/2025 06:12 PM
ក្រុមឧទ្ទាម M23 ដកទ័ពចេញពីទីក្រុង Uvira របស់កុងហ្គោ ខណៈពលរដ្ឋអំពាវនាវឲ្យមានការការពារពីរដ្ឋាភិបាល
12/19/2025 06:12 PM
នគរបាលអេស្ប៉ាញរុករកនៅមន្ទីរពិសោធន៍ក្នុងការស៊ើបអង្កេតជំងឺប៉េស្តជ្រូកអាហ្វ្រិក
12/19/2025 06:12 PM
លោកប្រធានាធិបតី Lukashenko៖ មីស៊ីល Oreshnik របស់រុស្ស៊ី ត្រូវបានដាក់ពង្រាយនៅបេឡារុស
12/19/2025 06:12 PM
កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់
12/19/2025 06:12 PM
ជំរំសុវត្ថិភាពកម្ពុជា មានដល់ ១៤ខេត្ត រួមជាមួយជនភៀសសឹក ជិត ៥០ម៉ឺននាក់
12/19/2025 06:12 PM