TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ៖ កម្ពុជានៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងជួយតួគីក្លាយជាដៃគូសន្ទនា​ពេញលេញរបស់អាស៊ាន

2024/12/13 01:53:03 pm        72
ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពីការប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជួយដល់ប្រទេសតួគី ក្នុងការពង្រីកភាពជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា តួនាទីរបស់តួគី គឺសំខាន់ណាស់ ក្នុងអាស៊ាន ដែលនឹងជួយតភ្ជាប់ទំនាក់ទំនងកាន់តែប្រើរវាងអាស៊ានអឺរ៉ុបផងដែរ។ សម្តេចបន្តថា ចំពោះកិច្ចសន្ទនាតាមវិស័យរវាងតួគី ជាមួយអាស៊ាន សម្ដេចបានខិតខំជំរុញទាំងនយោបាយ និងទំនាក់ទំនងតាំងពីពេលដែលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីពង្រីកស្ថានភាពតួគីទៅជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ក្នុងឱកាសនោះសម្ដេចតេជោ បញ្ជាក់ថា ទោះបីជាការជួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន នេះត្រូវមានកុងសង់ស៊ីសនៃអាស៊ាន ក៏ប៉ុន្តែកម្ពុជា គឺជាសមាជិកម្នាក់ ដែលផ្តល់នូវការគាំទ្រ ហើយសម្រេច និងរួមជាមួយដៃគូដទៃទៀតជួយពង្រឹងការងារនេះ ព្រោះថាមានសារសំខាន់នៅក្នុងទំនាក់ទំនង រវាងតំបន់ពីរ ដែលតួគី គឺផ្នែកមួយរបស់អាស៊ីផង និងជាផ្នែកមួយរបស់អឺរ៉ុបផង ហើយសម្ដេចសង្ឃឹមថា ការតភ្ជាប់សម្រាប់តំបន់ទាំងពីរនេះ តាមរយៈតួនាទីរបស់តួគីនឹងធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន ជាមួយតួគីកាន់តែប្រសើរ។សូមម្រាបថា តួគីយេ បានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងអាស៊ានតាំងពីឆ្នាំ ១៩៩៩ ដោយព្យាយាមពង្រីកទំនាក់ទំនងជាមួយអាស៊ានក្នុងកម្រិតកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំរបស់អាស៊ាន៕

សម្តេចតេជោ ជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគកម្ពុជា-តួគីឱ្យបានទំហំ ១ពាន់លានដុល្លារ

2024/12/13 01:46:30 pm        97
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាល​ពីថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគី រួមគ្នាក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្ម ១ ពាន់​លានដុល្លារ។សម្ដេចតេជោ បានជំរុញបែបនេះ ក្នុងសន្និសីទ​សារព័ត៌​មាន​រួម​គ្នា​ជាមួយឯកឧត្តមសាស្ត្រាចារ្យ​បណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងនោះ គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រទេសទាំងពីរគួរតែផ្តោតការយកចិត្តទុកដាក់ជំរុញការងារនេះឱ្យសម្រេចគោលដៅ។ សម្ដេចបន្តថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងបន្តិចម្តងៗ ហើយគង់នឹងឈានទៅសម្រេចកម្រិត ១ពាន់លានដុល្លារ ខណៈប្រទេសកម្ពុជា និងតួកគី មានទំហំពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត សម្រេចបានលើសពី ១ពាន់លាន ឬរហូតដល់៤ពាន់លាន ឬ ១០ ពាន់លានដុល្លារដែលអាចធ្វើទៅរួច។ ក្នុងឱកាសផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅតួគី ដោយទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងការចរចាប្រកបដោយផ្លែផ្កា។ សម្តេចតេជោបង្ហាញនូវការពេញចិត្ត ចំពោះការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត អំពីទំនាក់ទំនងកម្ពុជា-តួគី ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។សម្តេចបញ្ជាក់ថា សម្តេចពិតជាមានភាពរីករាយ ដែលបានមកទស្សនកិច្ចនៅតួគីយេ សារជាថ្មីម្តងទៀត បន្ទាប់ពីសម្តេចបានមកទស្សនកិច្ចកាលពីឆ្នាំ២០១៨ ដែលពេលនោះ សម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបង្កើតឱ្យមាននូវការរៀបចំស្ថានទូត នៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីតួគីមានស្ថានទូតនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៣៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណហ្លួងម៉ែ ដែលប្រោសព្រះរាជទាន ព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ក្នុងឱកាសថ្ងៃខួបកំណើត

2024/12/12 05:46:03 pm        104
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ១កន្ត្រកធំ និងព្រះរាជទ្រព្យ២ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។សារលិខិតមានខ្លឹមសារថា «ខ្ញុំម្ចាស់មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារ ប្រទានពរជ័យ ដែលមានអត្ថន័យ ជ្រាលជ្រៅ និងព្រះរាជទ្រព្យ ចំនួន 20.000 USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ព្រមទាំងផ្កាដ៏ស្រស់ល្អ ១កន្ត្រក ដែលជាព្រះរាជទានដ៏ថ្លៃថ្លាអំពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ ហើយខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ សម្រាប់ជីកអណ្តូងទឹកស្អាតសាងសង់ផ្ទះ ជូនប្រជានុរាស្តឥតទីពឹងនៅតាមជនបទ។ ខ្ញុំម្ចាស់ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»។ចុងក្រោយសម្តេចប្រធានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សតីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕ ​អត្ថបទៈ សំ ងីម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជសារ និងផ្កាស្រស់ល្អ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើត

2024/12/12 05:23:43 pm        153
ភ្នំពេញ ៖ នារសៀលថ្ងៃទី ១២ ខែធ្នូ ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។សារលិខិតមានខ្លឹមសារថា «ខ្ញុំម្ចាស់មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារដ៏ឧត្តុង្គឧត្តម ប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ និងសូមចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបសព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបានប្រោសព្រះរាជទាន ការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាព កាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា។ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រនិងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ ជាទីជ្រកកោន ដល់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូបតរៀងទៅ៕12/12/24អត្ថបទៈ សំ ងីម

សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ និងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលប្រទេសតួកគី

2024/12/12 04:45:35 pm        159
ភ្នំពេញ ៖ ក្រោយអញ្ជើញបន្តដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីកាលពីម្សិលមិញ, នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ និងមានចំនួបជាមួយថ្នាក់ដឹកនាំកំពូលប្រទេសតួកគីហើយនៅថ្ងៃនេះ។ ​ការផ្តើមដំណើរទស្សនកិច្ចនាព្រឹកថ្ងៃទី១២ ខែធ្នូនេះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ, អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានាធិបតីទី១ នៃប្រទេសតួកគី លោក Mustafa Kemal Atatuk, អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញធ្វើកិច្ចប្រជុំចង្អៀតជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួ។ ក្នុងឱកាសកិច្ចប្រជុំចង្អៀតនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចៅបង្កើត និងអនាគតចៅប្រសារ ក្នុងដល់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគីផងដែរ។ បន្ទាប់មក នៅថ្ងៃដដែលនេះសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា បានអញ្ជើញកិច្ចប្រជុំពេញអង្គជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី។សូមជម្រាបថា កាលពីព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅក្រៅប្រទេសរួមមាន ប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា សាធារណរដ្ឋតួកគី និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ គឺបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃអាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញកិច្ចប្រជុំពេញអង្គជាមួយ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី

2024/12/12 04:24:35 pm        120
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញកិច្ចប្រជុំពេញអង្គជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគីយ៉េ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគី។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើកិច្ចប្រជុំចង្អៀតជាមួយ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី

2024/12/12 04:17:25 pm        105
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើកិច្ចប្រជុំចង្អៀតជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគីយ៉េ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅតួកគី នៅថ្ងៃទី១២ ខែធ្នូនេះ សម្តេច តេជោ ហ៊ុន និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ក៏បានអញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធានាធិបតីទី១ នៃប្រទេសតួកគី គឺលោក Mustafa Kemal Atatuk, អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីផងដែរ។សូមជម្រាបថា កាលពីព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅក្រៅប្រទេសរួមមាន ប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា សាធារណរដ្ឋតួកគី និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ គឺបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃអាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្ថិភាព

2024/12/11 07:39:17 pm        88
ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹក(ម៉ោងនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ) ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្តិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសតួកគីយ៉េ។ នៅអាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពី ឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគីយ៉េ-កម្ពុជា ឯកឧត្តម សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ព្រមទាំងវត្ត មានឥស្សរជនជាន់ខ្ពស់សភាតួកគីយ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។​

ប្រធានសភាកាតាកោតសរសើរដល់គោលជំហរអព្យាក្រឹត្យរបស់កម្ពុជាចំពោះបញ្ហាប៉ាឡេស្ទីន

2024/12/11 09:02:06 am        138
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហាសាន់ ប៊ីន អាប​ឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim)ប្រធានរដ្ឋសភានៃរដ្ឋកាតា បាន​សម្ដែង​ការ​កោត​សរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន និងបានចាត់​ទុក​ទស្សន​កិច្ច​របស់សម្តេចតេជោនាពេលនេះល្អណាស់ សម្រាប់ការជំរុញទំនាក់ទំនង និងសហ​ប្រតិបត្តិការ​សភា និងវិស័យផ្សេងៗ រវាងប្រទេសកម្ពុជា និងកាតា។ក្នុងកិច្ចជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ​នេះ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និង​គណៈ​ប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា ហើយលោកបានលើកឡើងថា កាតា​មានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួល ដើម្បី​ឱ្យ​មាន​ដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន​ជាដើម​។លោក​បាន​បន្តថា កាតាបានខិតខំធ្វើការដើម្បី ឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍ សន្តិភាព និង​ប្រជាជន ហើយកាតាក៏មានសុទិដ្ឋិនិយមថា បណ្តាសភានៅក្នុងសកលលោក ដែល​ស្រឡាញ់​សន្តិភាពនឹងរួមដៃគ្នាធ្វើកិច្ចការនេះផងដែរ។ លោកបានសង្កត់ធ្ងន់ថា ធម្មនុញសន្តិភាព សកល​លោក មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព ហើយ​លោក​បានអះអាងថា កាតានឹងធ្វើការជាមួយកម្ពុជា ដើម្បីសន្តិភាពពិភពលោក និងប្រឆាំង​សង្គ្រាម​។ថ្លែងនៅ​ក្នុង​កិច្ចជំនួបនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ ចំពោះលោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម ចំពោះការលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-កាតា និងតួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងទៀតថា សម្តេច​ពិត​ជារីក​រាយ​នឹង​ដំណើរ​ទស្សន​កិច្ច​នៅ​រដ្ឋ​កាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេសកម្ពុជា និងកាតា។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេស​យើង​ទាំង​ពីរ​(កម្ពុជា-កាតា) ត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និង​ពាណិជកម្ម ខណៈប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ នៅក្នុង​កិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ចង់បាន អ្នក​វិនិយោគិន​កាតាមកកម្ពុជា និងចង់ឃើញ ការពិគ្រោះយោបល់ទ្វេភាគី រវាង​ក្រសួង​ការ​បរទេស​ទាំង​ពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ ហើយជាមួយគ្នានោះ​សម្តេច​តេជោ​បាន​ទទួល​ស្គាល់ ​ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតា នៅលើឆាកអន្តរជាតិ ដូចជា​ការចរចាពាណិជ្ជកម្មពិភពលោក ក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេចបាន​លើក​ឡើង​ទៀត​ថា ជំហររបស់កាតានិងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ ខណៈ​ប្រទេស​កម្ពុជា និងកាតា តូចយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសយើងទាំងពីរត្រូវចូលរួមចំណែក ក្នុង​ការ​ដោះស្រា​យបញ្ហាតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា ក៏បានអញ្ជើញ លោកប្រធានសភាកាតា មកបំពេញទស្សនកិច្ចនៅកម្ពុជា នា​ពេល​ខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន បង្ហាញ​ពីសក្តានុពលវិស័យកសិកម្មកម្ពុជា​ដែលផ្តល់ឱកាស​ដល់​វិនិយោគិន​ពី​កាតា​ក្នុង​ការ​កែច្នៃ ​ដើម្បី​នាំ​ចេញទៅ​ប្រទេសកាតា

2024/12/11 08:44:54 am        100
កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរ​វិនិយោគ​នៃ​រដ្ឋកាតា(QIA) នៅសណ្ឋាគារ Sheraton Grand Doha រាជធានីដូហា។នៅក្នុង​ជំនួបនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួបពិភាក្សាជាមួយនឹង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​វិនិយោគ​នៃ​រដ្ឋកាតា​(QIA) បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា កាលពីព្រឹក ដើម្បីបង្ហាញពីសក្តានុពល និង​កាលា​នុវត្តន៍​ភាព​សេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានជម្រាបជូនភ្ញៀវ អំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់​ស្វាយ​ចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាស​ដល់​វិនិយោគិន​ពី​កាតា​ក្នុង​ការ​កែច្នៃ​ដើម្បី​នាំ​ចេញមក​ប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ដើម្បីពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្តេច​តេជោ បានលើកឡើងថា ឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀង​ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ​ទៅ​វិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកទេស គួរត្រូវបានចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះ​ព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និង​វិនិយោគ​នៅ​កម្ពុជា និងបានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការ​ចុះហត្ថ​លេខា​ឱ្យ​បាន​ឆាប់​លើ​កិច្ច​ព្រមព្រៀង​ទាំងពីរដែលសម្តេចបានលើកឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM