សម្តេចធិបតីណែនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះធម្មជាតិនារដូវវស្សា
ក្រោយអនុសាសន៍សម្ដេចតេជោ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជួបប្រជុំជាមួយ ឯកឧត្តម ជា សុមេធី លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាបញ្ចូលទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល
សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យកែលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បី​ពង្រីក​វិសាល​ភាព​បន្ថែម​ដល់និវត្តជនទាំងអតីតយុទ្ធជន និងកងកម្លាំងស៊ីវិល
សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសង្ឃរាជស្តីទី គម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា

2024/06/21 09:08:17 am        115
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកអង្គការសុខភាពពិភពលោកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/06/20 03:06:36 pm        104
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមិថុននេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលដើម្បីបង្ការ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, អន្តរាគមន៍សុខភាពសាធារណៈ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺចម្បងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៍-ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយការចាក់វ៉ាក់សាំង និងបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាព។

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

2024/06/20 10:38:35 am        116
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០មិថុនានេះ ប្រកាស​ស្វាគមន៍​លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។តាមរយៈតេឡេក្រាមសម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា « តាងនាមឲ្យគណបក្ស​ប្រជាជន​កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែល​បាន​សម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស​មក​ចូលរួម​ជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល​ក្នុង​ការ​ជីក​ព្រែក​ហ្វូណន​តេជោ។ សូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន។»

សម្តេចតេជោ ហ៊ុន សែន៖ «ទឹកភ្នែកខ្ញុំស្រក់ចុះពេលនឹកឃើញដល់រឿងរ៉ាវកាលពីថ្ងៃទី២០ មិថុនា ១៩៧៧»

2024/06/20 10:24:07 am        139
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហោះសាររម្លឹកពីរឿងរ៉ាវដែលសម្ដេចបានជួបប្រទះកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយ​សម្ដេចបានលើកឡើងថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែសម្ដេច​នៅតែ​ស្រក់ទឹកភ្នែកពេលនឹកឃើញដល់រឿងទាំងនោះ។ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែនបានសរសេរថា «ទោះពេលវេលាបានកន្លង​ហួស រយៈពេល៤៧ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺ​ចាប់​រកពាក្យ​និយាយមិនបាន។ យើងមាន​តែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។»  សម្ដេចតេជោបន្តថា «ប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លង​មកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរ​យកសន្តិភាព​ជូនប្រជាជន​តាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍ​រយៈពេលវែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។»  សម្ដេចតេជោបានបញ្ជាក់ថា ចូលចងចាំថាគ្មានជោគជ័យ ឬ លទ្ធផលណាមួយដោយគ្មាន​ការបង់ថ្លៃឬការលះបង់នោះឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

2024/06/19 06:26:25 pm        90
ភ្នំពេញ ៖ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នារសៀល ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ​អគារ Keppel’s Infrastructure@Changi ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផ្តល់នូវដំណោះស្រាយនានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគារនេះគឺជាគំរូសម្រាប់ការរចនាអគារប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគតប្រកបដោយនិរន្តរភាពអគារ Keppel’s Infrastructure@Changi មានចំណុចពិសេសៗមួយចំនួន រួមមាន៖ (១) ប្រសិទ្ធភាពថាមពល៖ អគារនេះត្រូវបានរៀបចំយ៉ាងទំនើបលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ (២) ការបង្កើតថាមពលកកើតឡើងវិញ៖ អគារនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីបង្កើតថាមពលកកើតឡើងវិញនៅនឹងកន្លែង (៣) បច្ចេកវិទ្យាឆ្លាតវៃ៖ អគារនេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញាអំពូល LED និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកយានយន្តអគ្គិសនី (៤) ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះរួមបញ្ចូលឧបករណ៍ប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រព័ន្ធស្តុកទឹកភ្លៀង និងសម្ភារៈសម្រាប់ការសាងសង់ប្រកបដោយនិរន្តរភាព និង (៥) អគារបៃតង៖ អគារនេះមានលក្ខណៈបៃតងយ៉ាងទូលំទូលាយ ដែលរួមចំណែកដល់ការបង្កើតបរិយាកាសត្រជាក់ ប្រកបដោយផាសុកភាព៕ ដោយ ៖ ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

2024/06/19 03:13:53 pm        125
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញ​ទស្សនា​អគារហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន Keppel ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ក្រុមហ៊ុន Keppel គឺជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិលើសេវាកម្មទ្រព្យសកម្ម នៅទូទាំង ពិភពលោក និងមានប្រតិបត្តិការជាង ២០ប្រទេសនៅទូទាំងពិភពលោក ដោយផ្តល់នូវសេវាកម្ម សម្រាប់វិស័យថាមពលកកើតឡើងវិញ ថាមពលស្អាត ការបញ្ចេញកាបូនិក ការកសាងទីក្រុង ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ប្រព័ន្ធឌីជីថល ។  

គណៈកម្មការអន្តរក្រសួង រៀបចំក្រុងពាលីត្រៀមរំលឹកខួបលើកទី៤៧ ដំណើរឆ្ពោះទៅការផ្តួល​រំលំរបបខ្មែរក្រហម

2024/06/19 12:26:33 pm        125
ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង បានរៀបចំ​ពិធី​ក្រុង​ពាលី​សុំសេចក្តីសុខចម្រើន និង ចែករង្វាន់ជយលាភីស្នាដៃឆ្នើមលើវិញ្ញាសារគំនូរ ចម្រៀង និង កំណាព្យ លើខ្លឹមសារថ្ងៃប្រវត្តិសាស្ត្រ មុនពេលកម្ម​វិធី​ផ្លូវការ​ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃស្អែក ទី២០ ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីត្រៀមរៀបចំពិធីគម្រប់៤៧ឆ្នាំដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្តរំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់នៃរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតំបន់ប្រវត្តិសាស្ត្រ​យោធា​កោះថ្ម​ X16 មានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខចម្រើន ត្រៀមបុកគ្រឹះសាងសង់​អគារ​ស្នាក់​នៅ​បុគ្គលិក និង អាគារទទួលភ្ញៀវ បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្រោមវត្តមាន ឯកឧត្តម​យឧត្តមសេនីយ៍ សៅ សុខាប្រធានគណៈកម្មការអន្តរក្រសួង ។ ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខាបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ​២០១៧​មក រាជរដ្ឋាភិបាលកម្ពុជា តែងរៀបចំប្រារព្ធខួបដំណើរឆ្ពោះទៅ​កាន់​ការផ្តួល​រំលំ​របប​ប៉ុលពត​បស់ស​​ម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្ត ដើម្បីបង្ហាញពីការដឹងគុណ​ជានិច្ច​ចំពោះ​វីរៈភាព​អង់​អាច​ក្លាហាន ហ៊ានបូជា ពលីដើម្បីប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា​នៅ​ឆ្នាំនេះ​គណៈកម្មការ​អន្តរក្រសួង​នៅ​តែបន្តកសាងហេដ្ឋាចរនាសម្ព័ន្ធចាំបាច់បន្ថែមទៀតដូចជា អាគារស្នាក់នៅបុគ្គលិក និងអគារទទួលភ្ញៀវដើម្បីប្រែក្លាយតំបន់នេះជាតំបន់ព្រំដែនសន្តិភាព តំបន់ទេសចរប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និង ដើម្បីផ្សព្វផ្សាយនូវការលះបង់របស់មេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមួយរូប ហ៊ានពលី លះបង់គ្រប់បែបយ៉ាង លែងគិតសូម្បីតែជីវិតខ្លួនឯង ប្តូរ​យកនូវការរស់រានមានជីវិត របស់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ទៀតថា X16 គឺសម្តៅលើ និយាមការផែនទី នៃការបែងចែកព្រំដែនរវាង កម្ពុជា និង វៀតណាម ដែលមាន​ចម្ងាយ​ពីអក្ស ព្រំដែនត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ ហើយទីនេះគឺជាទីតាំង​សំខាន់​បំផុត​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រំដោះជាតិកម្ពុជា ។សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង អញ្ចើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី​៤៧ នៃ​ដំណើរឆ្ពោះការផ្តួលរំលំរបបប៉ុលពតនៅតំបន់ប្រវត្តិសាស្ត្រយោធា កោះថ្មX16​ដែល​ស្ថិត​នៅក្នុង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរ​តស៊ូឆ្ពោះ​ទៅរកការរំដោះជាតិរបស់សម្តេចតេជោហ៊ុន សែន និង យុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជន​កម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង យុទ្ធមិត្តដ៏​ស្ម័គ្រ​ស្មោះ ៤រូបផ្សេងទៀត បានសម្រេច ចិត្តក្នុង ស្ថានភាពដ៏តាន់តឹង បំផុតលាចាក ទឹក​ដី​លាចាក​ឧត្តម​ភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លង កាត់ព្រំដែន​ទាំង​គ្រោះ​ថ្នាក់​បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជន​កម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញ​ពីដំណើរ​តស៊ូ​ជាមួយ​ទឹក​ចិត្ត​ដ៏មុះមុត​នោះ​ហើយទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញ​ពីរប​ប​វាល​ពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈាន​ឆ្ពោះ​ទៅរក​ការ​បិទ​បញ្ច​ប់ភ្លើ​ង​សង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ដើម្បីរំលឹកដល់ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មាន​គុណត​ម្លៃ​សម្រាប់ជាតិ និង ប្រជាជន និង នៅឆ្នាំ២០១៧ដែលចំខួប៤០ឆ្នាំ នៃការ ចេញតស៊ូនេះ សម្តេច​តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះបាន ធ្វើដំណើរ​រួមគ្នា​ទៅ​កាន់​គ្រប់​ចំណុចក្នុងដំណាក់កាលតស៊ូ។ ចាប់តាំង ពីឆ្នាំ២០១៧ នោះមក ក្រសួងការពារ​ជាតិ​ក៏​បាន​ទទួល ភារកិច្ចរៀបចំប្រារព្ធ ពិធី មួយនេះ ជារៀង រាល់ ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀប​ចំ​សាង​សង់នូវសំណង់នានានៅលើតំបន់ ប្រវត្តិ សាស្ត្រ មួយនេះផងដែរ ដើម្បីតម្កល់ទុក​ជា​មរតក​ដល់​មនុស្ស​ជំនាន់ក្រោយ៕ អត្ថបទ៖ ​សូដាវណ្ណ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទស្សនាវិទ្យាស្ថានពហុបច្ចេក​ទេសណានយ៉ាង និង​មជ្ឈមណ្ឌល​នវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត

2024/06/19 11:34:47 am        101
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ចំណុចពិសេសនៃភាពជោគជ័យរបស់វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង គឺការផ្តោតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធរវាងឧស្សាហកម្មក្នុងវិស័យនានានៃសេដ្ឋកិច្ចជាតិ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស តាមរយ:កិច្ចសហការក្នុងស្មារតីយោគយល់ នីងទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំកម្មវិធីសិក្សា ការសិក្សាអនុវត្តជាក់ស្តែង និង ទាំងការចំណាយថវិការួមគ្នាលើកម្មវិធីសិក្សា ជាដើម ៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារសំខាន់ៗចំនួន៣ រវាងកម្ពុជា និងសិង្ហបុរី

2024/06/19 10:23:12 am        71
បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ព្រឹកថ្ងៃ ទី១៩ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បាន​ផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី

2024/06/19 10:17:07 am        153
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដែលកម្មវិធីនេះបាន​រៀបចំ​ឡើង​​នៅប្រទេសសិង្ហបុរី។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ​អ្នក​វិនិយោគិន​ខ្មែរ និងសិង្ហបុរី ដែលបានអញ្ជើញចូលរួមក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី»។​សម្ដេច​បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី និង​សភា​ពាណិជ្ជកម្ម​សិង្ហបុរី​នៅ​កម្ពុជា និងសមាគមនអតីតសិស្សនិស្សិតខ្មែរនៅសិង្ហបុរី ចំពោះ​កិច្ច​សហការ​ដ៏មានតម្លៃសហការរៀបចំវេទិកាធុរកិច្ចនេះឡើង។ សម្ដេចធិបតីបញ្ជាក់ថា វេទិកានេះ បានដើរតួសំខាន់ ក្នុងការ​ពង្រឹង​ទំនាក់​ទំនងស​ហគម​ធុរកិច្ច​កម្ពុជា-សិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាពផ្ដល់ផលប្រយោជន៍ឱ្យគ្នា​ទៅ​វិញ​ទៅ​មក ដើម្បីកម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងសេដ្ឋកិច្ចរឹងមាំ និងបង្កើត​អនាគត​ប្រកប​ដោយ​វិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។ សម្ដេចធិបតី នាយក​រដ្ឋមន្រ្ដី​មានប្រសាសន៍ថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងយូរអង្វែង និងស៊ីជម្រៅ ដោយ​ចាប់​ផ្ដើមតាំង​ពីកម្ពុជាទទួលស្គាល់ឯករាជភាពរបស់សិង្ហបុរី ក្នុងឆ្នាំ១៩៦៥។ ឈរលើមូលដ្ឋានគ្រឹះ​ដែល​បាន​កសាងឡើងដោយសម្ដេចព្រះនរោត្តមសីហនុ និងលោក លី ខ្វាន់យូ នាយករដ្ឋមន្រ្ដី​ទីមួយ​របស់​សិង្ហបុរី ភាពដៃគូដ៏រឹងមាំនេះ បានរឹតតែរឹងមាំថែម​ទៀត​ជា​លំដាប់​ក្នុង​រយៈ​ពេល​កន្លង​ប៉ុន្មាន​ទស្សវត្សរ៍មកនេះ ដោយយើងឃើញការ​រីក​ចម្រើន​គួរ​ឱ្យ​គត់​សម្គាល់​នៃទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរដែល​ត្រូវបានពង្រឹងដោយបានផ្លាស់ប្ដូរកម្រិតកំពូលជាញឹកញាប់ និងការប្ដេជ្ញា​ចិត្ត​រួម​ឆ្ពោះ​ទៅ​កាន់ភាពរីកចម្រើន។ជាមួយគ្នានេះ សម្ដេចធិតបីបញ្ជាក់ថា សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគ​ដ៏​ធំ​មួយរ​បស់​កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបជវភាព។ ពាក់ព័ន្ធនឹ​ង​ការ​វិនិយោគ​ក្នុង​ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោងវិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែ​ដើមឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប ១៥៣ គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់ ៤ដង បើធៀប​នឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវ​ការ​ទាក់​ទាញ​វិនិយោគិន​បរទេស​និយាយ​ជារួម និងវិនិយោគិន សិង្ហបុរី និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុង​គោលដៅ​ផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើក​ទឹកចិត្ត​ដល់​វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការ​យល់​ដឹង​បន្ថែម​អំពី​កម្ពុជា​ដល់​​វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យ​សក្តា​នុពល​ដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រា​ប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង ។ បន្ថែមពីនេះ កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែម សម្រាប់កម្ពុជា ក្នុងការទាក់​ទាញ​ដល់​វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់​ចំណូល​កសាង​សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋផងដែរ។  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅ ចុះឈ្មោះផ្ទៀងទាត់បញ្ជីឈ្មោះធ្វើជីវមាត្រផ្ដិស្នាមមេដៃថ្មីដើម្បីទទួលបានសិទ្ធិបោះឆ្នោត
05/24/2025 05:05 PM
រោងចក្រនិងក្រុមហ៊ុនចំនួនជាង៣០ទីតាំង ត្រូវបានរកឃើញបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈក្នុងឆ្នាំ២០២៥
05/24/2025 05:05 PM
លោក Lavrov និយាយថា រុស្ស៊ីនឹងបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពក្រោយការដោះដូរឈ្លើយសឹក
05/24/2025 05:05 PM
[UPDATE] សមត្ថកិច្ចថៃកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់មនុស្ស៣នាក់ នៅខេត្ត Prachuap Khiri Khan
05/24/2025 05:05 PM
អាមេរិក ពង្រឹងសន្តិសុខ ក្រោយឃាតកម្មលើបុគ្គលិកស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី
05/24/2025 05:05 PM
BREAKING NEWS ៖ មនុស្ស៣នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្ត Prachuap Khiri Khan ប្រទេសថៃ
05/24/2025 04:05 PM
អាមេរិក ដកទណ្ឌកម្មដំបូងលើស៊ីរី ក្រោយការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump
05/24/2025 04:05 PM
UN៖ជនជាតិរ៉ូហ៊ីងយ៉ាជាង ៤០០នាក់ត្រូវគេបារម្ភថាបានលង់ទឹកស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកពីរ នៅក្បែរឆ្នេរសមុទ្រមីយ៉ាន់ម៉ា
05/24/2025 04:05 PM
រុស្ស៊ីបាញ់មីស៊ីល និងយានដ្រូនលើរដ្ឋធានីអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីការដោះដូរឈ្លើយសឹកបានចាប់ផ្តើម
05/24/2025 03:05 PM
ឯកឧត្តម ឌិត ទីណា បន្តលើកទឹកចិត្តកសិករឱ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីស្ថិរភាពតម្លៃទំនិញ
05/24/2025 03:05 PM