TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖ ជាង១ឆ្នាំនេះរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ និងដឹកនាំកិច្ចប្រជុំ​ជាលក្ខណអន្តរជាតិ

2024/12/06 11:31:38 am        166
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ថា រយៈពេលជាង១ឆ្នាំអាណត្តទី៧នេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​សម្រេច​បាន​សមិទ្ធផលគួរជាទីមោទនៈ ក្នុងនោះក៏បានរៀបចំព្រឹត្តិការណ៍ និងដឹកនាំកិច្ច​ប្រជុំធំៗ​ជា​លក្ខណ​អន្តរជាតិប្រកបដោយជោគជ័យផងដែរ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សម្រេច​បាន​ក្នុង​ខែវិច្ឆិកា និងខែដើមខែធ្នូ ឆ្នាំ២០២៤ គឺបានអនុវត្ត​ដោយ​មាន​ការ​សាមគ្គី​សហការ​យក​ចិត្ត​ទុក​ដាក់​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​គ្រប់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិព្រម កងកម្លាំងគ្រប់ប្រភេទ។ សម្ដេចធិបតីលើកទឹកចិត្ត គ្រប់ក្រសួង​ស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ បន្តរក្សា​បង្កើន​ស្មារតី​នេះ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ដើម្បី​ជា​ឧត្ដម​ប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។ សម្ដេចធិបតីមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រេចបាន ក្នុងខែវិច្ឆិកា និង​ខែដើមខែធ្នូឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចព្រឹត្តិការណ៍ជាច្រើន ក្នុងនោះរួមាន កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាលក្ខណអន្តរជាតិចំនួន៤លើក ទទួល​បាន​ជោគ​ជ័យ​ជូន​ជាតិ។ទី១ គឺបានដឹក​នាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​ថ្នាក់​ជាតិ,​ ទី២ កិច្ចប្រជុំ (ICAAP) លើកទី១២, ទី៣កិច្ចប្រជុំអន្តរសភា​សម្រាប់​ការ​អត់​ឲ្យ​និង​សន្តិភាព​លើក​ទី១១, ទី៤ កិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្ដីពីពិភពលោកគ្មាន​មីន​ព្រឹត្តិការណ៍​ទាំង​នេះ​ផ្ដោត​លើសន្តិសុខការផ្សះផ្សារជាតិ ការអត់ឱន ដែលសុទ្ធសឹងជា​គោលការណ៍​គ្រឹះ​គោល​នយោបាយ​ឈ្នះឈ្នះដែ​លជាបទពិសោន៍ចែករំលែកដល់ពិភពលោក ជាពិសេសប្រទេសដែល​កំពុង​ជួប​ប្រទះនូវបញ្ហានេះ។ សម្ដេចធិបតីមានប្រសានស៍ថា ចំពោះព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ និង​បណ្តែត​ប្រទីប​នៅ​រាជ​ធានីភ្នំពេញ និងតាមខេត្ត​នានាដំ​ណើរ​ការ​បាន​រលូន​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព។ ក្រៅពីនេះ ទិវារត់ម៉ារ៉ាតុងអន្តរជាតិ​ពាក់​កណ្តាល​ផ្ដាច់​ព្រ័ត្រ​២០២៤​ នៅទឹកដីខេត្តសៀមរាបអង្គរ មានភ្ញៀវជាតិ និងបរទេសចូលរួមរត់ម៉ារ៉ាតុង ១៤០០០ នាក់​មកពី ៨៧ ប្រទេស ជាឯកទណ្ឌកម្មថ្មីមួយសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤នេះ និង​ជា​ព្រឹត្តិការណ៍​បង្ហាញ​ពីសុវត្ថិភាពសន្តិសុខសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះនៅថ្ងៃទី៤ ខែធ្នូនេះ​កម្ពុជា​ក៏​មាន​មោទនភាពចំពោះ «ក្រមាខ្មែរ» ត្រូវបានចុះបញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ អង្គការយូណេស្កូផងដែរ៕

ព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/12/06 08:57:00 am        244
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ភាពដ៏​ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១ សេចក្ដីព្រាងច្បាប់ស្ដីពីជលផលសេចក្ដីព្រាងច្បាប់ស្ដីពីជលផលដែលបានដាក់សុំការពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលនេះមាន ១៥ ជំពូក១០៥មាត្រានិងឧបសម្ព័ន្ធចំនួន២។គោលបំណងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីជលផលថ្មីនេះមានគោលបំណងសម្រេចបាននូវចក្ខុវិស័យដូចខាងក្រោម÷វិស័យជលផលរួមចំណែកក្នុងការធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថានស្របនឹងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យានិងនៅតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការគ្រប់គ្រងការអភិរក្សនិងការអភិវឌ្ឍវិស័យជលផលប្រកបដោយប្រសិទ្ធភាពនិរន្តភាពនិងបរិយាប័ន្ន ទាំងថ្នាក់ជាតិតំបន់និងអន្តរជាតិព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ជូនប្រជានេសាទសហគមន៍នេសាទវ៉ារីវប្បករនិងអាជីវករដែលធ្វើអាជីវកម្មផលផលិតផលជលផល។ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការសំដៅជំរុញនិងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការការពារអភិរក្សនិងការអភិវឌ្ឍធនធានជលផល។ចូលរួមជាមួយបណ្ដាប្រទេសក៏ដូចជាដៃគូអភិវឌ្ឍន៍នានាក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តភាពក្នុងក្របខណ្ឌតំបន់និងអន្តរជាតិជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់គ្មានរបាយការណ៍និងគ្មានបញ្ញត្តិ។ទន្ទឹមនេះសេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះក៏បានផ្ដល់សិទ្ធិដល់បុគ្គលដែលប្រើនាវានេសាទឬនាវាពាក់ព័ន្ធនិងការនេសាទកម្ពុជាទៅធ្វើការនេសាទឬសកម្មភាពពាក់ព័ន្ធនឹងការនេសាទនៅក្នុងតំបន់ក្រៅដែនយុត្ថាធិការជាតិដោយអនុលោមតាមអនុសញ្ញាកិច្ចព្រមព្រៀងឬលិខិតុបករណ៍អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជាភាគី។សេចក្ដីព្រាងច្បាប់នេះនិងរួមចំណែកផ្ដល់សារៈប្រយោជន៍ដូចខាងក្រោម÷គ្រប់គ្រងការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានជលផលឲ្យមាននិរន្តភាពការពារផលប្រយោជន៍ប្រជានេសាទសហគមន៍នេសាទវារីវប្បករនិងអាជីវករដែលធ្វើអាជីវកម្មផលិតផលជលផលគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។បំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដារឱ្យមានសង្គតិភាពទៅនឹងបទដ្ឋានគតិយុត្តិអន្តរជាតិដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីៗក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មនៅថ្នាក់តំបន់និងអន្តរជាតិ។២ សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈមានចំនួន ៦ ជំពូក។សេចក្ដីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកំណត់អំពីសញ្ញាណផលិតផលមានវិការ: ការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់បុគ្គលពាក់ព័ន្ធនិងផលិតផលមានវិការៈយន្តការប្រមូលត្រឡប់មកវិញព្រមទាំងកំណត់តួនាទីនិងភារកិច្ចក្រសួងស្ថាប័នមានសមត្ថកិច្ចហើយតាមរយៈការកំណត់ការទទួលខុសត្រូវលើផលិតផលមានវិការៈដែលមានលក្ខណៈច្បាស់លាស់នេះនិងជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរការធុរកិច្ចនិងអាជីវកម្មដោយបង្កើននូវទំនុកចិត្តជូនអ្នកប្រើប្រាស់ធ្វើឱ្យមានតម្លាភាពចំពោះនីតិវិធីនៃការប្ដឹងនិងការស៊ើបអង្កេតដោយមន្ត្រីស៊ើបអង្កេតដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌និងធានាការប្រកួតប្រជែងដោយស្មោះត្រង់សំដៅកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ចឲ្យបានជាអតិបរមា។៣ បញ្ហាផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមនាយករដ្ឋមន្រ្ដីឡាវ​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/12/05 03:57:02 pm        290
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេចតេជោ បានលើកឡើងថា សម្តេចបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឡាវកាលពីខែកុម្ភៈ ឆ្នាំ២០២៣កាលសម្តេចនៅជានាយករដ្ឋមន្ត្រី។ សម្ដេចមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រៀមនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឡាវនាខែមករា ឆ្នាំ២០២៥ នេះផងដែរ។ សម្តេចរីករាយនឹងការផ្លាស់ប្តូរទស្សនកិច្ចប្រកបដោយការចាប់ចិត្តរវាងប្រទេសទាំងពីរ។ នាឱកាសនោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការគោរពដឹងគុណ និងអរគុណ សម្តេចតេជោ ប្រធានព្រឹទ្ធសភាដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ និងបានពាំនាំការសួរសុខទុក្ខ សេចក្តីនឹករលឹក និងការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវជូនសម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របខាងមុខ។ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះ បុណ្យឯករាជ្យជាតិកម្ពុជា ដែលបាននាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាជំហានៗ និងជាពិសេសកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ក៏បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យតាមគោលដៅយ៉ាងត្រចះត្រចង់។ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គីឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសយើងទាំងពីរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមជម្រាបជូន សម្តេចតេជោ ថា ឯកឧត្តម មានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសយើងទាំងពីរ បានស្តាប់ទស្សនគ្នាទៅវិញទៅមកយោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ ឯកឧត្តមក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នា ប្រកបដោយការអភិវឌ្ឍ។ ឯកឧត្តមបានសម្តែងនូវក្តីសង្ឃឹមថា សម្តេចតេជោ នឹងបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងនាយករដ្ឋមន្រ្តីនៃប្រទេសយើងទាំងពីរ រវាងគណបក្សនិងគណបក្ស និងរវាងប្រជាជនយើងផងដែរ។ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការរីករាយជាថ្មីម្តងទៀត នូវទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កានៃសាមគ្គីភាពឡាវ-កម្ពុជា បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម សនសៃស៊ីផាន់ដន ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក និងបានទទួលយកការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ។ សម្តេចតេជោ ក៏បានស្នើឱ្យទស្សនកិច្ចនេះ ជាទស្សនកិច្ចក្នុងនាមគណបក្ស និងព្រឹទ្ធសភាផងដែរ។នៅក្នុងជំនួបនេះសម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាផ្លែផ្កាដែលអាស៊ានសម្រេចបាន ដែលនេះបានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពអាស៊ាន និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោក៏បានជម្រាបជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។ សម្តេចតេជោបានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេច ព្រឹទ្ធសភាកម្ពុជា ផ្តោតសំខាន់លើកិច្ចការសំខាន់ពីរគឺ ការទូតសភា និងគណនេយ្យភាពរបស់សមាជិកព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។ជាការឆ្លើយតប ឯកឧត្តម សនសៃ ស៊ីផាន់ដន បានជម្រាបជូន សម្តេចតេជោថាឯកឧត្តម នឹងពាំនាំស្មារតីនៃជំនួបនេះរាយការណ៍ជូន ឯកឧត្តម ថងលុនស៊ីសុលីត និងឯកឧត្តម សាយសំផន ភុមវិហាន។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនឯកឧត្តមផ្ទាល់ឯកឧត្តម សូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា ឯកឧត្តម នឹងសហការយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ​លើរបៀបវារៈ​ចំនួន ៣

2024/12/05 03:50:33 pm        270
ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៣៖ ១. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣២. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៣.បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៍មាន៕ 

នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ អញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

2024/12/05 01:39:02 pm        152
ក្នុងកម្មវិធីទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ក្នុងដំណើរទស្សនកិច្ច២ថ្ងៃនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ជន មានជំនួប​សម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ក៏មានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយក រដ្ឋមន្ត្រី នៅវិមានសន្តិភាពផងដែរ។ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា ជាការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

សម្ដេចធិបតី៖ ថ្ងៃទី៤ធ្នូ ក្លាយជាទិវាប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជា ខណៈក្រមាខ្មែរត្រូវបានចុះ ក្នុងបញ្ជីយូណេស្កូ

2024/12/05 01:07:14 pm        132
តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅ​ថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ២០២៤ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​បានអ​នុម័តយល់ព្រមចុះ «ក្រមា» ខ្មែរ ក្នុងបញ្ជីតំណាងបេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 19.COM 7.6.27។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នេះគឺជា​មោទនភាព​ថ្មី​មួយ​ទៀតរ​បស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជន​កម្ពុជា​ទាំង​មូល។ ខណៈការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និង​សហគមន៍​អន្តរជាតិ​នូវ​កាតព្វកិច្ចនៃកិច្ចសហប្រតិ បត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណ​តម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។ ក្នុង​ឱកាសនេះសម្ដេចធិបតីបានព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណ ដ៏ជ្រាល​ជ្រៅ​វិសេស​វិសាល​ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ដែលព្រះអង្គទ្រង់​តែង​ប្រោស​ព្រះរាជ​ទាន​នូវ​ការ​គាំទ្រ​ជានិច្ចកាល​ចំពោះ​កិច្ចខិ​ត​ខំ​ប្រឹង​ប្រែង ​របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេស​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ដែល​ងាយ​ប្រឈមនឹងការបាត់បង់។ សម្ដេចធិបតីបាន កោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយ​នឹង​ស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏​ដូច​ជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានារហូតសម្រេចបានជោគជ័យក្នុងការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែល​បាន​បន្ត​ថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាអត្ត​សញ្ញាណ​​របស់​ជាតិ និងជាកេរដំណែលប្រពៃណីដ៏ថ្លៃថ្លាក្នុងសង្គមកម្ពុជា តាំងពីដើមរៀងមក៕

នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវចូលរួមជាអធិបតីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាលើរបៀបវារៈចំនួនបី

2024/12/04 07:41:38 pm        307
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំនួនបីដោយក្នុង នោះរួមមាន៖១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ២.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម។ និងទី៣ .អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៥-២០២៧៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម ចាវ ឡឺជី(ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន

2024/12/04 07:24:41 pm        81
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសភាតំណាងប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ZHAO Leji បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ ជាលើកទី២ នៅក្នុងឆ្នាំ២០២៤នេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping និងសម្តេច ប្រទេសចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ដែលមានគុណភាព ខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ហើយទន្ទឹមនេះក៏រួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម បានបន្តថា ទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់សម្តេច ជាពិសេស ជំនួបកំពូលរបស់សម្តេច ជាមួយប្រធានាធិបតី Xi Jinping និងជំនួបនាពេលព្រឹកនេះ នឹងអនុញ្ញាតឱ្យបញ្ជូលកម្លាំងថ្មី ដើម្បីអនុវត្តគំនិតថ្មី និង ផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមឱ្យកាន់តែមានល្បឿនលឿនថែមទៀត។នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តមZHAO Leji ចំពោះការទទួលសម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ហើយ សម្តេចបានសំដែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម សាជាថ្មី ក្នុងនាមប្រធានព្រឹទ្ធសភា បន្ទាប់ពី ជំនួបនៅក្នុងឱកាសវេទិកា Boaoកាលពីដើមឆ្នាំនេះ ដែលនៅពេលនោះ ក្នុងនាមសម្តេច ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្តេចតេជោ បានបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចនៅពេលនេះ មានគោលដៅពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសកម្ពុជា និងចិន ដែលឈានដល់ ដំណាក់កាលថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ ជាមិត្តដែកថែប និង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ សម្តេចតេជោ បានបន្តថា ជោគជ័យនៃទំនាក់ទំនងរបស់យើង ឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ ក្រោមការជំរុញនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ សម្តេច បានបន្ថែមថា មិត្តចិន មិនត្រឹមតែជាបង្អែករបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ថែមទាំងពង្រឹងឯករាជ្យភាពកម្ពុជាខាងនយោបាយ ប្រឈមនឹងសភាពការណ៍សកលលោកដែលប្រែលប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ សម្តេចតេជោ លើកឡើងថា សម្តេចពិតជារីករាយដែលបានជួប ឯកឧត្តមXi Jinping និង ឯកឧត្តម Wang Huning ជាថ្មី ដែលជា ជំនួបយុទ្ធសាស្ត្របន្ទាប់ពីសម្តេច បានផ្ទេរអំណាចដឹកនាំទៅអ្នកបន្តវេន។ សម្តេចតេជោ មានមោទនភាព ដែលបានដោះស្រាយ នូវការផ្ទេរអំណាច ដឹកនាំយ៉ាងរលូនទៅអ្នកដឹកនាំជំនាន់ថ្មី ដែលបានធ្វើសកម្មភាពយ៉ាងលឿន។ ការសុខចិត្តផ្ទេរអំណាចរបស់សម្តេចនេះ គឺប្តូរនឹងសន្តិភាពរយៈពេលវែង។ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មីចំណងមិត្តភាពកម្ពុជា-ចិន មិនមានការផ្លាស់ប្តូរទេ ផ្ទុយទៅវិញ ថែមទាំង ពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត ស្របនឹង ការចុះហត្ថលេខាលើសហគមន៍ជោគវាសនារួម និង ការរីកចម្រើនរួមគ្នា។សម្តេចតេជោ បានជម្រាប ឯកឧត្តម ឯកឧត្តម ZHAO Leji ថា ជាប្រធានព្រឹទ្ធសភា សម្តេចបានកំណត់គោលដៅអាទិភាពពីរ គឺការលើកតម្កើងការទូតសភា តាមរយៈជំនួបរបស់សម្តេចជាមួយនឹងថ្នាក់ដឹកនាំបរទេស និងទស្សនកិច្ចរបស់សម្តេចនៅបរទេស និង ការធ្វើគណនេយ្យភាពចំពោះមុខអង្គបោះឆ្នោត ដោយឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ចុះធ្វើការជាមួយនឹងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់។ សម្តេចតេជោ បានអបអរសារទរការប្រារព្ធខួបលើកទី៧០ នៃសភាតំណាងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ហើយ បានថ្លែងអំណរគុណ ឯកឧត្តម ZHAO Leji ដែលគាំទ្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌគណបក្ស និងក្របខ័ណ្ឌសភា។ ឆ្លៀតឱកាសនោះ សម្តេចតេជោ បានគោរពអញ្ជើញ ឯកឧត្តម ZHAO Leji មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលសមស្របខាងមុខ។ ជាកិច្ចឆ្លើយតប ឯកឧត្តម ZHAO Leji បានបញ្ជាក់ថា ឯកឧត្តម បានស្តាប់មតិរបស់សម្តេច ដោយយកចិត្តទុកដាក់យ៉ាងហ្មតចត់ និងឯកភាពទាំស្រុងចំពោះការលើកឡើងរបស់សម្តេចតេជោ ពាក់ព័ន្ធទំនាក់ទំនងកម្ពុជា-ចិន។ ការប្រាស័យទាក់ទង និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងកម្ពុជា-ចិន គឺដូចជាគ្រួសារតែមួយ និងជាមិត្តភាពដែលមិនអាចបំបែកបំបាក់បានឡើយ។ឯកឧត្តម បានបន្ថែមថា សម្តេចតេជោ បានផ្តល់យុត្តិធម៌ ចំពោះការការពារផលប្រយោជន៍ស្នូល កម្ពុជា-ចិន ដែលបានកសាងមូលដ្ឋានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុចជា ឱ្យកាន់អំណាចរយៈពេលវែង។ ឯកឧត្តម បានលើកឡើងពីការបន្ស៊ីគ្នារវាង គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការសម្រេចកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងមច្ឆា និងអង្ករ ដោយចិននឹងបញ្ជូនក្រុមហ៊ុនជាច្រើនមកកម្ពុជា ជាពិសេស នៅក្នុងវិស័យនៃការអភិវឌ្ឍបៃតង បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តម បានលើកឡើងថា ចិន និងកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការស៊ីវិល និងក្នុងវិស័យទេសចរណ៍ ដោយជំរុញឱ្យយុវជនវ័យក្មេង និង ប្រជាជនទាំងពីរស្គាល់គ្នា ការបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មអនឡាន ការផ្សព្វ ផ្សាយពត៌មានអវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសប្រទេសយើងទាំងពីរ។ ឯកឧត្តម បានជម្រាប សម្តេចតេជោថា ក្រោមការអនុញ្ញាតពីឯកឧត្តម Xi Jinping ឯកឧត្តម បានរៀបចំជប់លៀងថ្វាយព្រះមហាក្សត្រ និង សម្តេចម៉ែ ខណៈពេលដែលព្រះអង្គទាំងទ្វេយាងមកពិនិត្យសុខភាព ហើយ ឯកឧត្តម បានទទួលដំណើរទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាលពីខែកញ្ញាកន្លងទៅនេះ។ សភាតំណាងប្រជាជនចិន បាន ចុះ MoU ជាមួយរដ្ឋសភាកម្ពុជា នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះដែរ ឯកឧត្តម ត្រៀមសហការជាមួយនឹងព្រឹទ្ធសភាកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន លើគ្រប់វិស័យ និង ការកសាងសហគមន៍ជោគវាសនារួម។  ឯកឧត្តម បានអរគុណ និង ទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយ ក្នុងការមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលសមស្របខាងមុខ។ជាចុងក្រោយ ឯកឧត្តម ក៏បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវភាពជោគជ័យនៅក្នុងគ្រប់ភារកិច្ច៕

សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីឡាវ

2024/12/04 05:29:17 pm        129
ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ច នៅវិមានសន្តិភាព ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ មកកាន់ប្រទេសកម្ពុជា។​បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្រ្ដីឡាវក៏មានជំនួបទ្វេភាគី ដែលជាការពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរសូមបញ្ជាក់ថា ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តន៍ដល់កម្ពុជាបន្ទាប់ពីទស្សនកិច្ចមិត្តភាពផ្លូវការនៅចិនប្រកបដោយជោគជ័យ

2024/12/04 05:15:21 pm        117
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍ដល់កម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។​ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ នៅក្នុងឱកាសទស្សនកិច្ចនេះនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង ប្រទេសចិន។  ក្នុងឱកាសជំនួបនេះ ឯកឧត្តម វ៉ាង ហ៊ូនីង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ចិននិងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។ នៅក្នុងឱកាសទស្សនកិច្ចនេះនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។ សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលកម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំងនៅសង្កាត់Haidian ទីក្រុងប៉េកាំង ជិតវិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្នគឺលោក Chen Xi អតីតសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន។ ក្នុងជំនួបនោះដែរលោកនាយករងសាលាបានរាយការណ៍ជូនសម្តេចតេជោ និងគណៈប្រតិភូពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់សាលាក្នុងការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់បក្ស និងការចូលរួមឧទ្ទេសនាមពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីងផងដែរ។ ក្នុងឱកាសនោះសម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកម្មាភិបាលបក្ស រ៉ាប់ម៉ឺននាក់ឲ្យមានសមត្ថភាពខ្ពស់លើការងារអភិបាលកិច្ចទាំងនៅកម្រិតមជ្ឈឹម និងមូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។ សម្តេចបានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំសាលានេះ រួមមានទាំងឯកឧត្តម ស៊ី ជិនពីង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបច្ចុប្បន្នផងដែរ ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។នៅក្នុងឱកាសទស្សនកិច្ចនេះនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនោះឯកឧត្តម ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយដែលបានជួបសម្តេចតេជោដែលជាមិត្តចាស់សាជាថ្មី ហើយដែលឯកឧត្តមបានចាត់ទុកសម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាជាប្រវត្តិសាស្ត្រ។ ឯកឧត្តមបានលើកឡើងថា ក្នុងពេលដែលជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង ឯកឧត្តម មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោជាមួយរដ្ឋប្រជាជន និងគណបក្សកុម្មុយនីស្តចិន។ ឯកឧត្តមបានបន្តថា ចិននិងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយ នឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។ក្នុងឱកាសនោះសម្តេចតេជោបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ី ជីនពីង ដែលបាន អញ្ជើញសម្តេច និងគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនា និងសូមពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម ប្រធានាធិបតី ផងដែរ។ សម្តេចតេជោបានបន្ថែមថា នេះជាឱកាសល្អដែលបានមកបំពេញទស្សនកិច្ចសាជាថ្មី ក្រោយរយៈពេល២០ខែ បន្ទាប់ពីទស្សនកិច្ចលើកមុនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ដែលឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។ នៅក្នុងឱកាសទស្សនកិច្ចនេះនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន នៅមហាវិមានប្រជាជនក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់ពីជំនួបនេះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនផងដែ។សូមជម្រាបថាស្របពេលដែលកម្ពុជា-ចិនបិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាលើកទីមួយក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈដំណើរទស្សនកិច្ចនេះបានផ្តល់សម្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥
12/20/2025 06:12 PM
ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី បានអញ្ជើញចុះពិនិត្យ ការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តសៀមរាប ឧត្តមានជ័យ ព្រះវិហារ និងប៉ៃលិន
12/20/2025 06:12 PM
«ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»
12/20/2025 06:12 PM
លោកសាស្រ្តាចារ្យរង លូ លីឃាង «សាមគ្គីភាពពិតជាសំខាន់ ក្នុងការបម្រើសេវាជូនពលរដ្ឋប្រកបដោយគុណភាព សុវតិ្ថភាពខ្ពស់»
12/20/2025 05:12 PM
បេសកជនចិនអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លាយភាពជាប់គាំងនយោបាយរបស់ប្រទេស លីប៊ី
12/20/2025 05:12 PM
លោក PUTIN៖ រុស្ស៊ីប្រឆាំងនឹងការដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស
12/20/2025 05:12 PM
អ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារឧបករណ៍ខួងប្រេង និងនាវាល្បាតរបស់រុស្ស៊ី នៅសមុទ្រ កាសព្យែន
12/20/2025 05:12 PM
លោក Rubio និយាយថា សហរដ្ឋអាមេរិកបន្តចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន
12/20/2025 05:12 PM
ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង ​នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់​ទាហានឈ្លានពានថៃ
12/20/2025 04:12 PM
ប្រមុខការទូតអាមេរិក៖ អាមេរិកសង្ឃឹមថា ថៃ និងកម្ពុជា នឹងស្តារបទឈប់បាញ់ឡើងវិញ នៅថ្ងៃទី២២ ឬ ២៣ ខែធ្នូនេះ
12/20/2025 04:12 PM