TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​អញ្ជើញធ្វើដំណើរ​ចាកចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិននិវត្តន៍មកកាន់រាជធានីភ្នំពេញ

2024/12/04 11:25:07 am        210
នៅវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ៣ថ្ងៃ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។

សម្ដេចតេជោ ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទស្សនកិច្ចសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំនៃគណបក្សកុម្មុយនីស្តចិន

2024/12/04 10:58:40 am        156
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច​សាលពិព័រណ៍​ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជា​មានិតចិន។

ឯកឧត្តម ស៊ី ជីនពីង៖ចិននឹងបន្តគាំទ្រកម្ពុជាកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី និងពតដៃគ្នាចូលរួមចំណែករក្សាសន្តិភាពពិភពលោក

2024/12/04 12:37:15 am        215
នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបសម្តេចតេជោដែលជាមិត្តចាស់សាជាថ្មី ហើយដែលឯកឧត្តមបានចាត់ទុក សម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។ ឯកឧត្តម បានលើកឡើងថា ក្នុងពេលដែលជំងឺរាត ត្បាតកូវីដ១៩ ផ្ទុះឡើង ឯកឧត្តម មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិ ច្ចនៅប្រទេសចិន និង បានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោ ជាមួយរដ្ឋ ប្រជាជន និងគណបក្សកុម្មុយនីស្តចិន។ ឯកឧត្តម បានបន្តថា ចិននិងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយ នឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក ។ នាឱកាសនោះ សម្តេចតេជោ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ី ជីនពីង ដែលបាន អញ្ជើញសម្តេច និងគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិ ច្ចនាពេលនេះ និងសូមពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម ប្រធានាធិបតី ផងដែរ។ សម្តេចតេជោ បានបន្ថែមថា នេះជាឱកាសល្អដែលបានមកបំពេញទស្សនកិច្ចសាជាថ្មី ក្រោយរយៈពេល២០ខែ បន្ទាប់ពីទស្សនកិច្ចលើកមុនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ។ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ដែលឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។ សម្តេចតជោ ក៏បានជម្រាបជូនឯកឧត្តម ប្រធានាធិ តី ស៊ី ជីនពីង អំពីការផ្លាស់ ប្តូរបន្តវេនអ្នកដឹកនាំដោយរលូន អស់រយៈពេល ជាង១ឆ្នាំកន្លងមកនេះ ហើយ អ្នកដឹកនាំបន្តវេនជំនាន់ថ្មី បានធ្វើការងារក្នុងល្បឿនលឿន ឈានទៅមុខរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិ ច្ច ទប់ស្កាត់អតិផរណា និងធ្វើឱ្យ ជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ។ ពាក់ព័ន្ធនឹងទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជា ការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស។ សម្តេចតេជោ បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើន ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។ សម្តេចតេជោ បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បានថ្លែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទ អង្គឌួង មកម្លេះ។ គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដ៏ច្រើន ។ សម្តេចតេជោ បានស្នើបន្ថែមថា ចិន និងកម្ពុជា៖ (១) បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ ...។ល។, (២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរទៅអនាគត និង (៣)បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បី ឯកឧត្តម បានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម កាលពីឆ្នាំ២០១៦។ ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពចំពោះការវាយតម្លៃទំនាក់ទំនង កម្ពុជា-ចិន របស់សម្តេចតេជោ។ ឯកឧត្តម ស៊ី ជីនពីង ក៏បានលើកឡើងថាប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។ ឯកឧត្តម ស៊ី ជីនពីង ក៏បានលើកឡើងអំពីការផ្លាស់ប្តូរទស្សនៈ និងបទពិសោធក្នុងការកសាងគណបក្សរៀងៗខ្លួន និងបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំដោយសារសម្តេចតេជោ រីឯ គណបក្សកុម្មុយនីស្តចិន ក៏បានធ្វើការពង្រឹងគណបក្សឱ្យកាន់តែរឹងមាំឡើងជាលំដាប់ផងដែរ។ ឯកឧត្តម បានបន្ថែមថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។ឯកឧត្តម ស៊ី ជីនពីង ក៏បានជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ច-កោណរបស់រាជរដ្ឋាភិបាលអណត្តិថ្មី ។ ឯកឧត្តម ស៊ី ជីនពីង មានក្តីសប្បាយរីករាយ ដែលកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះដែរ កម្ពុជា-ចិន នឹងបន្តការ ផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជាជាគោលដៅពេញនិយមសម្រាប់ទេសចរចិន។ ឯកឧត្តម ស៊ី ជីនពីង បានបន្ថែមថា កម្ពុជា-ចិនមានទំនុកចិត្ត ទៅវិញទៅមក ក្នុងការដោះស្រាយភាព ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ហើយភាគីចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ ជាចុងក្រោយ ឯកឧត្តម ស៊ី ជីនពីង រីករាយ នឹងទទួលការអញ្ជើញរបស់ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាងមុខ។ ឯកឧត្តម ស៊ី ជីនពីង សូមសម្តេចតេជោ ពាំនាំនូវសេចក្តីសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរសម្តេចតេជោ និងគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងស្នាក់នៅប្រទេសចិនដោយសប្បាយរីករាយ៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជំនួបពិភាក្សាកំពូលជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន

2024/12/03 05:43:25 pm        104
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាកំពូលជាមួយ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diayutai រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។​សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។ ស្របពេលដែលកម្ពុជា-ចិនបិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាលើកទីមួយក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈដំណើរទស្សនកិច្ចនេះ នឹងផ្តល់សម្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាព​ការបណ្តុះបណ្តាល​កម្មាភិបាល​បក្សរ៉ាប់ម៉ឺននាក់របស់សាលារដ្ឋបាលជាតិចិន

2024/12/03 12:26:49 pm        247
នៅរដ្ឋធានីប៉េកាំង ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញ​ទស្សន​កិច្ច​មិ​ត្ត​ភាព​ផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូ​ជាន់​ខ្ពស់​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទសន្សកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មា​ធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន វត្តមាននៃការ​អញ្ជើញ​ដល់​របស់​សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបាន​ការ​ធ្វើ​គារ​វកិច្ច​ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ជា​ថ្នាក់​ដឹកនាំ​សាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។ សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​បណ្តុះ​បណ្តាល​កម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំងនៅសង្កាត់Haidian ទីក្រុងប៉េកាំង ជិត​វិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្នគឺលោក Chen Xi អតីត​សមាជិក​ការិយាល័យ​នយោបាយបក្សកុម្មុយនីស្តចិន។ សាលាបក្សនៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង ដែលគេស្គាល់​ថា​ជា​សាលា​បក្ស​កណ្តាល គឺជាគ្រឹះស្ថានឧត្តម​សិក្សា​ដែល​បណ្តុះ​បណ្តា​ល​កម្មាភិបាល​នៃ​បក្ស​កុម្មុយ​និស្ត​ចិន​ជាពិសេស។ សាលាមជ្ឈិមបក្ស ផ្តោតលើការងារបក្ស និងប្រទេស។ ក្រោមការ​ណែនាំនៃគោលដៅអភិវឌ្ឍន៍ថ្មីដែលកំណត់ដោយគណៈកម្មាធិការសាលា ពឹងផ្អែក​លើ​កម្លាំង​ស្រាវ​ជ្រាវវិទ្យាសាស្ត្រនៃសាលាទាំងមូល និងសាលាគណបក្សជាតិ ដើម្បីរៀបចំ​គណៈកម្មការ​សំខាន់ៗពីរដ្ឋាភិបាលកណ្តាល មានដូចជា ការងារស្រាវជ្រាវគម្រោង; ការទទួល​ខុស​ត្រូវ​ក្នុង​ការរៀបចំគម្រោងធំៗនៃការស្រាវជ្រាវទ្រឹស្តីម៉ាក្សនិយម និងគម្រោងសាងសង់ គម្រោង​មូល​និធិវិទ្យាសាស្ត្រសង្គមជាតិ គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិ គម្រោង​វិទ្យា​សាស្ត្រ​ទន់​ជាតិ ទស្សនវិជ្ជាជាតិ និងគម្រោងការពិភាក្សាប្រព័ន្ធវិទ្យាសាស្ត្រសង្គម គម្រោង​ស្រាវ​ជ្រាវ​ការ​គិត​កម្រិត​ខ្ពស់ថ្នាក់ជាតិ។ល។ សាលារដ្ឋបាលជាតិ​នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ត្រូវបានបង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣៣ មកដល់ពេលនេះមានរយៈពេល៩១ឆ្នាំហើយ ក្នុងរយៈពេលនេះ លោកប្រធាន ម៉ៅ និង​ឯកឧត្តម ស៊ី ជិនពីង ធ្លាប់បំពេញតួនាទីជានាយកសាលានេះផងដែរ។ ក្នុងជំនួប​នោះដែរលោកនាយករងសាលាបានរាយការណ៍ជូនសម្តេចតេជោ និងគណៈ​ប្រតិភូ​ពី​រចនា​សម្ព័ន្ធ និងភារកិច្ចរបស់សាលាក្នុងការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់បក្ស និងការ​ចូលរួ​ម​ឧទ្ទេស​នាម​ពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ផងដែរ។ ជាការឆ្លើយតបសម្តេចតេជោប្រធានព្រឹទ្ធសភា និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​អំណរ​គុណដែ​លបានមកទស្សនាសាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន និង​បាន​ស្តាប់​បទ​ឧទ្ទេស​នាម​ដ៏​ក្បោះក្បាយ​ស្តីពីការអភិវឌ្ឍ និងសមិទ្ធផលដ៏គាប់ប្រសើរជាច្រើន ដែលសាលាសម្រេច​បាន​ដោយ​ពុះ​ពាររាល់ឧបសគ្គ ចាប់តាំងពីពេលបង្កើតឡើងដំបូងកាលពី ៩១ឆ្នាំ កន្លងទៅ។ សម្តេច​តេជោ បានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​កម្មាភិបាល​បក្ស រ៉ាប់ម៉ឺននាក់ ឲ្យមានសមត្ថភាពខ្ពស់លើការងារអភិបាលកិច្ចទាំងនៅកម្រិតមជ្ឈឹម និង​មូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។ សម្តេចបានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយ​ទស្សន​វិស័យ​វែងឆ្ងាយ​របស់​ថ្នាក់ដឹកនាំសាលានេះ រួមមានទាំងឯកឧត្តម ស៊ី ជិនពីង ជាអគ្គលេខាធិការ​បក្ស​កុម្មុយ​នីស្ត​ចិន​បច្ចុប្បន្ន​ផងដែរ ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិត​សម្រាំង​ជួរ​ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ សាលានេះពិតជាបានរួមចំណែកដ៏ធំធ្វើឲ្យចិនសម្រេចបាននូវគោលដៅសហសវត្ស ១០០ឆ្នាំទី១ របស់​ខ្លួនហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្តទី២ ប្រែក្លាយចិន​ទៅ​ជា​ប្រទេស​សង្គម​និយម​ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅ​ឆ្នាំ២០៤៩៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវវិធានការ៨ចំណុច ក្នុងឱកាស​ទិវាជនមាន​ពិការភាព​កម្ពុជា លើកទី២៦

2024/12/03 10:52:00 am        417
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បាន​ចេញ​សារាចរ ស្តីពីការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិ​លើក​ទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និង​ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨។តាមរយៈសារាចរ ស្តីពីការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ នេះ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការណែនាំចំនួន៨ចំណុច ដោយ​ក្នុងនោះរួមមាន៖ទី១៖ទិវាជន​មានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ត្រូវប្រារព្ធ​ក្រោម​ប្រធាន​បទ «បរិយាបន្ន ពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។២៖ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ និងឯកជន ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល ឱ្យបានយល់​ដឹង​អំពី​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២។៣៖ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និង​វិស័យ​ឯកជន ត្រូវរៀបចំមីទ្ទីងអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធី​កម្សាន្ត​សប្បាយ ពិធីហែក្បួនយាត្រានៅតាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថាន​សិក្សា​រដ្ឋ និងឯកជនអង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មជ្ឈមណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។៤៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូល​និធិ​ជន​ពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការរៀបចំមីទ្ទីងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជន​មាន​ពិការ​ភាព​នៅ​ថ្នាក់​រាជធានី ខេត្តរៀងៗខ្លួន។៥៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ត្រូវ​រៀប​ចំ ពិធីប្រកួតកីឡាអបអរសាទរដំណាលគ្នាជាមួយទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និង​អន្តរជាតិលើកទី៤២។៦៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ ព្រមទាំង​អាណាព្យាបាល​របស់​ជន​មាន​ពិការភាពទាំងអស់ នៅទូទាំងប្រទេសត្រូវបង្កលក្ខណៈ ឱ្យជនមាន​ពិការភាព​បាន​ចូល​រួម​សកម្ម​ភាព​នានា សំដៅអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិ​លើក​ទី​៤២ ដូចជា កម្មវិធីមីទ្ទីង កម្មវិធីកីឡា កម្មវិធីចម្រៀង កម្មវិធីកម្សាន្ត និងការជួបជុំគ្នាជាដើម ក្នុង​បរិយាកាស​សប្បាយរីករាយ និងភាពស្និទ្ធស្នាល។ ទី៧៖ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និង​វិស័យ​ឯកជន ត្រូវរៀបចំចងបដាពាក្យស្លោក ដើម្បីស្វាគមន៍ និង​អបអរ​សាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើកទី២៦ និងទី៨៖ សម្តេចធិបតី ណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវតិ​សម្បទា ​សហការជាមួយក្រ សួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើន​ប្រសិទ្ធភាព​ផ្តល់​បណ្ណ​ពិការភាព ជូនជនមានពិការភាព គ្រប់រូប ដើម្បីឲ្យពួក​គាត់​អាច​ប្រើប្រាស់​បណ្ណ​ស្រប​តាម​ក្រប​ខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម និង ការទទួលបានផលប្រយោជន៍នានាពីសង្គម៕ អត្ថបទ៖ បាន ចក់

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់ឆមាសទី២

2024/12/03 09:39:34 am        290
នាព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំឆមាសលើកទី២នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆមាសលើកទី២ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែល​នឹងមានការចូលរួមពីប្រតិភូប្រធាន និងអនុប្រធានគណបក្សនយោបាយសរុបចំនួន ២៩​គណបក្ស​នយោបាយ។ ក្នុងប្រជុំនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ព្រមទាំង​មាន​មតិ​វាយ​តម្លៃ​ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុង​ការ​ផ្តល់​ទស្សនទានស្ថាបនារយៈពេល១ឆ្នាំកន្លងមក។ បន្ទាប់ពីនោះ កិច្ចប្រជុំអនុញ្ញាតឱ្យមានមតិរបស់ប្រធានប្រតិភូគណបក្សនយោបាយនីមួយៗ អំពី​ចក្ខុវិស័យនៃការរំពឹងទុកក្នុងការអភិវឌ្ឍន៍អភិបាលកិច្ច ដោយប្រធាន​ប្រតិភូ​គណបក្ស​នយោបាយ​។ក្រៅពីនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី មានប្រសាសន៍​នូវ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃ​រដ្ឋសភា ដើម្បីលើកស្ទួយប្រសិទ្ធភាព នៃ​ការ​អនុវត្តន៍​ជាក់​ស្តែង​នូវ​គោល​នយោបាយ​ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ សូមជម្រាបថា ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួច​ផ្តើម​គំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើម​គំនិត​តាក់​តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃ​ដំណើរ​ការ​នីតិវិធី​ធ្វើ​ច្បាប់​ដែល​កំពុង​ស្ថិត​ក្នុង​ក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោល​នយោបាយ​របស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍​កែលម្អ​ភាព​អសកម្ម និងភាពមិនប្រក្រតី៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

2024/12/02 10:31:05 pm        122
ភ្នំពេញ ÷ នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ​នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ជាកិច្ចចាប់ផ្តើម ឯកឧត្តម Wang Huning បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី​ Xi Jinping ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ឯកឧត្តមបានបន្តទៀតថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។នាក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម Wang Huning ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេច ពិតជារីករាយដែលបានជួបឯកឧត្តមសាជាថ្មីម្ដងទៀត។ សម្ដេចតេជោ បន្តថា ទស្សនកិច្ចនេះ បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់សម្ដេចកាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប និងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជាហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអបអរសាទរដល់ខួបទី៧៥ឆ្នាំនៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។ សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ជាកិច្ចឆ្លើយតប ឯកឧត្តម Wang Huning បានកោតសរសើរសម្តេចតេជោដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុបដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។ ឯកឧត្តម លើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ ឯកឧត្តម បានកោតសរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយ បញ្ជាក់ថា ចិន ​បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ។ ឯកឧត្តម បានសន្យាថាប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។ឯកឧត្តម Wang Huning ក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ទន្ទឹមគ្នានេះដែរ សម្តេចតេជោក៏បានអញ្ជើញឯកឧត្តម Wang Huning មកបំពេញទស្សនកិច្ចនៅកម្ពុជាសាជាថ្មី ដើម្បី​ឯកឧត្តមអាចឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់ ឯកឧត្តមកាលពីឆ្នាំ២០១៦ និង ជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លា​បន្ថែមទៀត។ឯកឧត្តម Wang Huning ក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យមើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខ។ ជាចុងក្រោយ ឯកឧត្តម ក៏បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវភាពជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ ៕

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគពុលទឹកមាត់ ជេម សុខ គួរឈប់ធ្វើអ្នកចេះគ្រប់រឿងទៀតទៅ

2024/12/02 09:38:01 pm        124
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈសម្តេចកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន ។ សម្តេចតេជោ បញ្ជាក់ទៅកាន់ លោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ ខណៈបុគ្គលរូបនេះ បានបង្ហោះតាមតិកតុកនិយាយគ្មានមូលដ្ឋានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនលើកនេះថាជាដំណើរយ៉ាងប្រញាប់ប្រញាល់។ សម្តេចតេជោបញ្ជាក់ថា គម្រោងទស្សនកិច្ចនៅប្រទេសចិន ជាការរៀបចំជិត២ខែមុនម្ល៉េះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ហើយនេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ឬតក់ក្រហល់នោះទេ។ សម្តេចតេជោផ្តាំបុគ្គល ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ សម្តេចក៏បានចំអកទៅបុគ្គល ជេម សុខ នោះដោយជូនពរឱ្យឆាប់ជាសះស្បើយពីជំងឺ ពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្សពិសេសជូនពរឱ្យចេះគ្រប់រឿងថែមទៀតប្រសិនបុគ្គលរូបនេះចង់ផងដែរ។ សូមអាននូវសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោមនេះ: « ជូនប្អូនជេម សុខបងមើលតិចតុកឃើញប្អូននិយាយថាលោកហ៊ុន សែនទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។បងសូមបញ្ជាក់យ៉ាងខ្លីថាគំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង។នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថាប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ដោយប្អូនខ្លាចសម្បថបងមិនបបួលប្អូនស្បថទៀតទេព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន។ជូនពរឱ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ពីផ្កាយព្រឹកដែលប្អូនដាក់ឈ្មោះនិងហៅបងយ៉ាងពិរោះ។ »

សម្ដេចតេជោបដិសេធចំពោះបុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចឱ្យរត់គេចខ្លួនកាលពីអំឡុងរបបខ្មែរក្រហម

2024/12/02 07:03:06 pm        244
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបានចេញនូវសារជាសំឡេង បដិសេធចំពោះការអះអាងរបស់បុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចនៅអំឡុងពេលដែលពួកខ្មែរក្រហមតាមរកចាប់ខ្លួន។​នៅបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានសម្ភាសជាមួយបុគ្គលឈ្មោះ អ៊ឹម នី ដែលបច្ចុប្បន្នកំពុងរស់នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថា បានជួយសម្ដេចតេជោឱ្យរត់គេចខ្លួន កាលពីអំឡុងរបបប្រល័ យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារសំឡេងបដិសេធភ្លាមៗ ចំ ពោះការអះអាងរបស់បុគ្គលរូបនោះ។សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅអំឡុងពេលនោះ មិនមាននរណាបានជួយសម្ដេចនោះទេ គឺមានតែសម្ដេចជួយគេទៅវិញនោះទេ។ សម្ដេចតេជោបានបន្ថែមថា ករណីអះអាងដូចបុគ្គលឈ្មោះ អ៊ឹម នី បែបនេះ មិនមែនទើបតែកើតមាននោះទេ គឺកើតមានជាង ៥០ លើករួចហើយ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក។​កាលពីអំឡុងនៃការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ របបនេះបានកាប់សម្លាប់សមាជិកបក្ស ក្រុមអ្នកតស៊ូជាមួយខ្លួន និងពលរដ្ឋខ្លួនឯងស្លាប់រាប់លាននាក់។មេបញ្ជាការ សម្រេច ដែលបច្ចុប្បន្នគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមើលឃើញពីទុក្ខវេទនារបស់ជាតិ និងប្រជាជន មេបញ្ជាការ សម្រេច បាននាំយុទ្ធជនចំនួន ៤ នាក់ចេញទៅស្វះស្វែ ងរកកម្លាំងជំនួយ ដើម្បីមករំដោះជាតិ និងពលរដ្ឋចេញពីក្រញាំបិសាច ប៉ុល ពត។ កងកម្លាំងតស៊ូរបស់មេបញ្ជាការ សម្រេច បានរួមចំណែកដ៏ធំនៅក្នុងការរំដោះជាតិ និងប្រជាជនចេញពីជ្រោះមរណៈ និងសេចក្ដីស្រេកឃ្លាន ព្រមទាំងបាននាំមកនូវសេរីភាព និងការរីកចម្រើនឡើងវិញជូនជាតិ និងប្រជាជនទាំងមូល៕​ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រិះគន់ជំហរនុយក្លេអ៊ែររបស់ប្រទេស E3 ក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអង់គ្លេស
12/20/2025 03:12 PM
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការវាយប្រហារដោយដ្រូនទៅលើកងកម្លាំងរក្សាសន្តិUN នៅស៊ូដង់
12/20/2025 02:12 PM
IPC៖ ស្ថានភាពទុរ្ភិក្ស ត្រូវបានទប់ស្កាត់ នៅហ្កាហ្សា ប៉ុន្តែមនុស្ស ១,៦លាននាក់ នៅតែប្រឈមភាពអត់ឃ្លានកម្រិតវិបត្តិ
12/20/2025 02:12 PM
ទីក្រុងហ្សាការតា ត្រៀមប្រឈមនឹងទឹកជំនន់ និងបំណាក់ដី នៅរដូវឈប់សម្រាក
12/20/2025 02:12 PM
កម្ពុជាកំពុងបង្កើតធនធានមនុស្សជំនាញវិជ្ជាជីវៈ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
12/20/2025 02:12 PM
វត្តមានជាលើកទី២ របស់អ្នកម្ដាយមនុស្សធម៌សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ
12/20/2025 02:12 PM
ទាហានកូឡុំប៊ីយ៉ាងតិច ៧នាក់ បានស្លាប់ និង ៣០ នាក់ រងរបួស ក្នុងការវាយប្រហារលើមូលដ្ឋានយោធា
12/20/2025 02:12 PM
ការវាយប្រហាររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅជិតទីក្រុង Odesa ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស៧នាក់
12/20/2025 02:12 PM
TOP STORY | កម្ពុជា-ចិនគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ ដោយឥតបង្អែរបង្អង់ ខណៈការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ ដែលអាចដោះស្រាយទំនាស់
12/20/2025 01:12 PM
លោក Putin៖ បទឈប់បាញ់ នៅអ៊ុយក្រែន «អាចមាន» បើទីក្រុងគីវ ព្រមឲ្យពលរដ្ឋ នៅរុស្ស៊ី បោះឆ្នោត
12/20/2025 01:12 PM