សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
TOP STORY|សម្ដេចធិបតី៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំង​ដ៏រឹង​មាំ​នៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុ​ង​ជួប​ប្រទះនឹ​ងកា​រលំ​បាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពីប្រទេសជិតខាង»
TOP STORY | សម្ដេចតេជោជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន

ព័ត៌មានសំខាន់ៗ

រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

2024/11/08 09:12:30 am        313
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានអនុម័ត ជា ឯកច្ឆន្ទ ដោយសំឡេង១០៩ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ការអនុម័តនេះ​ធ្វើ​​ឡើង​​ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។សូមបញ្ជាក់ដែរថា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នាព្រឹកនេះ​មាន​របៀប​វារៈ​ចំនួន​ពីរ​រួមមាន៖១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

សម្តេចធិបតីផ្តល់គំនិតដល់សមាជិកមហាអនុតំបន់មេគង្គគប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការពារ ពាណិជ្ជកម្មសេរី

2024/11/07 09:30:03 pm        160
ភ្នំពេញ ÷ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់គំនិតមួយចំនួនដល់រដ្ឋាភិបាលនៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ គប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច ការពារនូវពាណិជ្ជកម្មសេរី និងទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុជាដើម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសចិនថ្ងៃទី ៦-៧ ខែវិច្ឆិកានេះ នៅទីក្រុងគុនមិញ ប្រទេសចិននោះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា នៅ ក្នុងកិច្ចប្រជុំខាងលើ ដែលមានប្រទេសជាមាជិកដូចជា ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នេះ គឺភាគីទាំងអស់បានពិភាក្សាគ្នាជាច្រើនវិធានបទ ក្នុងនោះវិធានបទដែលសំខាន់ជាងគេ ហើយថែម ទាំងបានអនុម័តផងនោះគឺ«ឆ្ពោះទៅកាន់សហគមន៍មួយកាន់តែប្រសើរឡើងតាមរយៈការអភិវឌ្ឍ» ដែល ជំរុញដោយនវានុវត្តន៍ ពោលគឺការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងវិធីសាស្រ្តថ្មី ត្រូវតែជួយពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសចិនជាមួយប្រទេសជាសមាជិកដើម្បីធ្វើយ៉ាងណាឲ្យមហាអនុតំបន់មេគង្គនៅទីបំផុតក្លាយជាសហគមន៍មួយកាន់តែល្អប្រសើរជាលំដាប់។ តាមរយៈសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានឲ្យដឹងទៀតថា នៅលើវេទិកានៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា ដោយបានផ្តល់នូវគំនិតសំខាន់ៗមួយចំនួនប្រាប់ដល់ថ្នាក់ដឹកនាំប្រទេសជាសមាជិកទាំងអស់ថា« អ្វីដែល ជាសំខាន់នោះ គឺពីពេលនេះតទៅ គឺប្រទេសជាសមាជិកទាំង៦នៃមហាអនុតំបន់មេគង្គត្រូវតែរួបរួមគ្នា ទ្រ ទ្រង់កំណើនសេដ្ឋកិច្ច ការពារពាណិជ្ជកម្មសេរី ទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ មូលហេតុ គឺដោយសារតែមហាអនុតំបន់មេគង្គទាំងមូល ជាសេដ្ឋកិច្ចដែលពឹងផ្អែកជាពិសេសលើការនាំចេញ និងជា ដែនដីដែលងាយនឹងទទួលរងគ្រោះពីមហន្តរាយធម្មជាតិ»។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា លើវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានសម្តែងនៅសេចក្តីសោមនរីករាយចំពោះការដែលប្រទេសមហាអនុតំបន់មេ គង្គសម្រេចចាប់យកដោយមិនបានបង្អែរបង្អង់នវានុវត្តន៍ និងឌីជីថលូបនីយកម្ម ព្រមទាំងបញ្ញាសិប្បនិមិត្តផងដែរ។ មួយវិញទៀតសម្តេចធិបតី ក៏បានលើកឡើងផងដែរថា មហាអនុតំបន់មេគង្គ នឹងទាញយកបាននូវអត្ថប្រយោជន៍បន្ថែម ធំ និងច្រើនទៀតពីដំណើរការឌីជីថលូបនីយកម្ម ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងបណ្តាប្រទេសជាសមាជិកទាំងអស់ផងដែរ។ ឯកឧត្តម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ ក៏បានលើលកឡើងផងដែរថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ជាដើមនោះគឺផ្តោតសំខាន់បំផុតគឺលើកកម្ពស់វិស័យសេដ្ឋកិច្ចរវាងប្រទេសផងខ្លួន និងបានជួយឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាទីផ្សារបស់កម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការខាងលើនេះ។ សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនានាខាងលើនេះ នៅទីក្រុងគុនមិញប្រ ទេសចិននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានឆ្លៀងឱកាសជួបសម្តែងការគួរ សម និងពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តផងដែរ ហើយមិនតែប៉ុណ្ណោះ សម្តេចក៏បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ និងតំណាងបណ្តាក្រុមហ៊ុនធំៗជាច្រើនរបស់ចិនចូលជួបពិភាក្សាការងារផង ដែរ៕អត្ថបទបាន ចក់

ក្រុមហ៊ុន Yunnan Investment Group មានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

2024/11/07 06:41:24 pm        119
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប លោក Lu Xiaolong បានគោរពរាយការណ៍ជូនសម្ដេចបវរអធិបតីអំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១ឆ្នាំកន្លងមក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផងដែរ។ លោក Lu Xiaolong ក៏បានជម្រាបសម្តេចបវរធិបតី អំពីបំណងនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា បន្ថែមទៀត លើវិស័យទេសចរណ៍ និងថាមពលស្អាត។ ជាការឆ្លើយតប សម្តេចបវរធិបតី បានអរគុណចំពោះរបាយការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមិនត្រឹមតែបម្រើដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកនៅក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មអាកាសចរនៅកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីវិធានការ និងគោលនយោបាយលើកទឹកចិត្តមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ និងគ្រោងដាក់ចេញបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអាកាសចរណ៍ បង្កើនការតភ្ជាប់ជើងហោះហើរ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន សម្ដេចបវរអធិបតីបានលើកទឹកចិត្តឱ្យ ក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍»

2024/11/07 04:48:37 pm        140
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទកថា ក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ចាក់ថា កម្ពុជា គាំទ្រកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍»។​ក្នុងឱកាសនោះសម្ដេចធិបតី បានបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការតាក់តែងយុទ្ធសាស្រ្ដ ស្ដីពីនវានុវត្តន៍សម្រាប់ការអភិវឌ្ឍអនុតំបន់មេគង្គឆ្នាំ២០២៣ និងស្វាគមន៍ចំពោះគំនិតផ្គួចផ្ដើម មូលនិធិនវានុវត្តន៍ត្តសម្រាប់អនុតំបន់មេគង្គ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានយល់ស្របតាមការវាយតម្លៃថា ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គមានភាពចាំបាច់ក្នុងការពន្លឿនសកម្មភាព ជំរុញវឌ្ឍនភាព និងត្រូវកំណត់ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងអនុតំបន់ទន្លមេគង្គ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្ដេចមានសេចក្ដីសោមនស្សដែលបានឃើញនូវវឌ្ឍភាពដែលគួរឱ្យគត់សម្គាល់ដែលបណ្ដាលក្រុមការងារ តាមវិស័យនៃកិច្ចសហប្រតិបត្តិការ និងការងារពាក់ព័ន្ធសម្រេចបាននៅក្នុងការអនុវត្តយុទ្ធសាស្រ្ដ និងផែនការសកម្មភាពនាពេលកន្លងទៅនេះ ចំពោះកិច្ចការងារមហាអនុតំបន់ទន្លេមេគង្គ។ ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងនេះបានពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក៕

អភិបាលរាជធានីណែនាំឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

2024/11/07 01:28:53 pm        114
ក្នុងឱកាសសំណេះសំណាល និងចែកអំណោយសម្ដេចធិបតីជូនដល់មនុស្សវ័យចាស់ ជាង ៥០០​នាក់ អភិបាលរាជធានីភ្នំពេញបាន​ណែនាំឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​មនុស្ស​ចា​ស់។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ប្រធាន​កិត្តិយស​នៃ​អនុ​គណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើឲ្យមន្ទីរពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌទាំង១៤ សង្កាត់ទាំង ១០៥បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ ស្រប​តាម​យុទ្ធ​សាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​គឺ​មិនទុកឲ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។ការផ្តាំផ្ញើរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុង​ពិធី​សំណេះ​សំណាលជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤ នៅ​សាលា​រាជ​ធានី​ភ្នំពេញ។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា លោកអ៊ុំ លោកពូ អ្នកមីង វ័យចាស់​កន្លង​មក​នេះ​បាន​ចូលរួម​សកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុង​ការកសាងប្រទេសជាតិឲ្យអភិវឌ្ឍរីកចំរើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយ​ក្មេង​ជំនន់​ក្រោយ​បាន​និង​កំពុង​អនុវត្តឲ្យសម្រេចបាននូវ​ចក្ខុវិស័យក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែល​ជា​បំណងប្រាថ្នា​របស់​ឱពុក​ម្តាយ​គ្រប់​រូប​។ នេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែល​មាន​ថ្នាក់​ដឹក​នាំដ៏ឆ្នើម គឺសម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន និងបន្តដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ឯកឧត្តម ឃួង ស្រេង បន្តថា ការ​បង្កើត​ឲ្យមា​ន​កម្ម​វិធី​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​មនុស្ស​វ័យ​ចាស់​ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើង ដើម្បីបង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការ​បំរើ​ជាតិ​មាតុ​ភូមិ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បាន​ឲ្យដឹងថា ឯកឧត្តមឃួង ស្រេង តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់​មន្ទីរ​-​អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គិតគូរអំពីសុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់​មនុស្ស​វ័យចាស់តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ចែកជូន​ដល់​មនុស្ស​វ័យចាស់ ជាពិសេសមនុស្សវ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រ និង ជួបការលំបាក។លោក​ស្រី​បន្តថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានី​ភ្នំពេញ​មនុស្ស​វ័យចាស់​អាយុ​​គិត​ចាប់ពី ៦១ឆ្នាំឡើងទៅសរុបចំនួន ១៩២,៣៩៩នាក់ ក្នុងនោះស្រី ៩៩,២៤២នាក់៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រាជរដ្ឋាភិបាលបានខិតខំថែរក្សា និងលើកស្ទួយរបាំព្រះរាជទ្រព្យទាំងនៅក្នុងប្រទេស និងអន្តរជាតិ

2024/11/07 01:08:09 pm        167
នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ គឺជាខួប២១ឆ្នាំ ដែលរបាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិ ក​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤) ។ ក្នុង រយៈពេល២១ឆ្នាំនេះ រាជរដ្ឋាភិបាលបានថែរក្សា និង​លើក​ស្ទួយ​របាំ​ព្រះរាជ​ទ្រព្យ ទាំងនៅក្នុងប្រទេស និង អន្តរជាតិ។ នេះបើតាមប្រសាសន៍លោកព្រឹទ្ធាចារ្យ ព្រឿង ឈាង ទីប្រឹក្សា​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ ។នៅក្នុងបទសម្ភាស លោកព្រឹទ្ធាចារ្យ បានបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណិត្តមុន និង​បច្ចុប្បន្ន​ដែល​មានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្ត​ទុក​ដាក់​ចំពោះ​របាំ​ព្រះរាជទ្រព្យ​ដែល​មាន​ភារៈកិច្ច​ស្នូល​សំខាន់ៗ​ចំនួន​ពីរ​រួមមាន​៖ទី១.​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត និងទី២.បំរើសកម្មភាពសិល្បៈវប្បធម៌ក្នុងព្រឹត្តិការណ៍ផ្សេងៗ ទាំងឆាកជាតិ និងអន្តរជាតិ។ ក្រៅ​ពី​នេះ​ក៏មានសមាគម អង្គការក្រៅរាជរដ្ឋាភិបាល និងអាណាព្យាបាលជាដើមនោះ បានចូលរួម​ជ្រោម​ជ្រែង​លើកស្ទួយរបាំព្រះរាជទ្រព្យមានឱ្យកេរ្តិ៍ឈ្មោះទាំងនៅក្នុងប្រទេស និងបរទេស​ផង​ដែរ​។ យ៉ាងណាក្តី ដើម្បីឱ្យរបាំព្រះរាជទ្រព្យ និងមរតកសិល្បៈវប្បធម៌ខ្មែរផ្សេងៗទៀត នៅស្ថិតស្ថេរ គង់​វង្សតដល់កូនចៅជំនាន់ក្រោយ លោកសាស្រ្តចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភាគី​ពាក់ព័ន្ធ និងជាពិសេសក្រសួងអប់រំយុវជន និងកីឡា គួរបញ្ជៀបចំណេះដឹងសិល្បៈវប្បធម៌ខ្មែរ ដល់​សិស្សានុសិស្ស ចាប់តាំងពីបឋមសិក្សាឡើងទៅ។របាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំ​ព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការមានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង​មានទ្រង់គ្រឿង ចាំង ភ្លឺផ្លេកៗ ។របាំព្រះរាជ​ទ្រព្យមានការដើរតួបួនប្រភេទ ដែលក្នុងនោះមានដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនីមួយៗមានលក្ខណៈ និង មាន​ពណ៌​ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងរបាំងមុខ និង កាយ​វិការផ្ទាល់ខ្លួនដែរ ។កាយវិការ និងក្បាច់រាំទាំងអស់នេះ នាដករត្រូវហាត់រៀនយ៉ាងសកម្ម និងស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ ដែលកា​រ​សម្តែង​មាន​អារម្មណ៍​រំជួល​ចិត្ត​នានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម៕ អត្ថបទ៖ ទូច សោភ័ណ  

នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី

2024/11/07 12:57:19 pm        224
នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាស​នៃ​ការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទី​ក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែល​បានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់​វត្តពោធិគិរី​វង្សារាម​ ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាល​ពី​ពេល​ថ្មីៗនេះ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើ​ធៀប​ជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។ ជា​ការឆ្លើយតប ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើរវឌ្ឍនភាព និងការ​រីក​ចម្រើន​របស់​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទោះបីជាប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​សកល​ក៏ដោយ​។ ម្យ៉ាងទៀត កិត្តិសព្ទរបស់កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ក៏ត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត​។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវសេចក្ដីរីករាយចំពោះពិធីដង្ហែអង្គកឋិនទានមហា​សាមគ្គី​គ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ប្រទេសវៀតណាម ដែល​បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ សម្ដេច​បវរធិបតី និងឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ ផងដែរ៕ 

ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា

2024/11/06 07:08:28 pm        156
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសជំនួបនេះ លោកឧកញ៉ាប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។ លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រេីន​របស់​ចិន​ បាន​ធ្វេីដំណេីរទស្សនកិច្ចពាណិជ្ជកម្មមកកម្ពុជា៤លេីកមកហេីយ​ ក្រោមការ​សម្របសម្រួល​របស់​ Guoxing Group ដេីម្បី​ស្វែង​យល់ពី​សក្តានុពល​ និងឱកាស​វិនិយោគ​នៅកម្ពុជា​ ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ផងដែរថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល​ផ្តល់នូបការគាំទ្រ​ និង​ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិត​នូវ​ច្រវាក់ផលិតកម្មដេីម្បីផ្តង់ផ្គង់ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅប្រទេស ៕

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

2024/11/06 07:05:07 pm        91
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wu Yu Jie ប្រធានក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ជាការឆ្លើយតប សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងលើការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្ដល់អាទិភាព និងលើកទឹកចិត្តចំពោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តធ្វើការជាមួយនឹងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀត៕

ក្រុមហ៊ុន Fortune Rich Trade ចង់បណ្ដាក់ទុនបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារនៅកម្ពុជា

2024/11/06 06:48:19 pm        135
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងមានជំនឿជឿជាក់ថាប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានក្រុមហ៊ុនបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាធានាបាននូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតតាមរយៈ ការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុននៅ កម្ពុជា និងបានគូសបញ្ជាក់ថាវិស័យ វាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញការលើកទឹកចិត្តចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាច​ប្រេីប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់​ផលិតកម្ម​។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងបើកចំហរកិច្ចពិភាក្សាជាមួយវិស័យឯកជន សំដៅរួមគ្នាធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទូលបានជោគជ័យបន្ថែមទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់
12/16/2025 10:12 AM
កូរ៉េខាងត្បូង នឹងចេញសាលក្រម ជុំវិញសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon នៅដើមឆ្នាំក្រោយ
12/16/2025 10:12 AM
ស្ថានទូតចិនប្រចាំអង់គ្លេស ថ្កោលទោសការជ្រៀតជ្រែករបស់អង់គ្លេសលើកិច្ចការផ្ទៃក្នុងចិនពាក់ព័ន្ធលោក Jimmy Lai
12/16/2025 10:12 AM
មន្រ្តីអាមេរិក៖ អ៊ុយក្រែន អាចនឹងទទួលបានការធានាសន្តិសុខដូចអង្គការណាតូ ក្នុងកិច្ចព្រមព្រៀងសន្តិភាព
12/16/2025 10:12 AM
បេឡារុស នឹងស្វាគមន៍មេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro ប្រសិនបើលោកចុះពីតំណែង
12/16/2025 10:12 AM
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
12/16/2025 09:12 AM
អ៊ីស្រាអែល ស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលីចំពោះការវាយប្រហារសម្លាប់មនុស្ស១៥នាក់អំឡុងបុណ្យសាសនា
12/16/2025 09:12 AM
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយដល់ជនភៀសសឹក
12/16/2025 09:12 AM
ថ្ងៃនេះ ទាហានឈ្លានពានថៃបាញ់កំាំភ្លើងធំចេញពីនាវាចម្បាំងខ្លួន ចូលតំបន់អូរភ្លុកដំរី និងបន្តផ្លោងចូលកម្ពុជាជាច្រើនកន្លែងទៀត
12/16/2025 09:12 AM
ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយសង្រ្គាមកម្ពុជា និងថៃ ខណៈ​បច្ចុប្បន្ន​កំពុងមានមនុស្សស្លាប់ ដែលជារឿងមិនគួរកើតឡើងទេ ហើយលោកបញ្ជាក់ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ
12/16/2025 09:12 AM