ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ
គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង ផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំ ដល់ស្រុកចំនួន៩ក្នុងខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ

សិល្បៈកម្សាន្ត

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦

2026/04/08 01:00:55 pm        13
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​បានអញ្ជើញចូលរួម​ ក្នុងពិធីអបអរសាទរ «ទិវា​ព្រះពុទ្ធសាសនាអន្តរជាតិ ​» ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នៅសាលសន្និសីទចតុម្មុខ។នៅក្នុងពិធីនេះដែរ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ​ព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ​ ព្រះមន្រ្តីសង្ឃ, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ​ព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ​ ឯកអគ្គរាជទូត អគ្គរដ្ឋទូត តំណាងអង្គទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ ក្រសួង​-ស្ថាប័ន លោក លោកស្រី តំណាងសាសនិកគ្រប់សាសនា ព្រមទាំងនិស្សិតសរុបចំនួនជាង៩០០អង្គ/នាក់។បន្ទាប់ពីសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង អានព្រះរាជសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញអានព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគោរពថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ« ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនា» ​នាឱកាសនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ អំពីប្រវត្តិ និងគោលបំណងនៃ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថាប្រារព្ធឡើង ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ ហើយក៏ជាការផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព ​ក្នុងសង្គមជាតិនិងសកលលោក។បន្ទាប់ពីបានជ្រាបអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ​​ និងវាយតម្លៃខ្ពស់​ ចំពោះក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ដែលបានសហការរៀបចំបានយ៉ាងល្អនូវ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា»​ ដែលជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់រំលេចឱ្យឃើញអំពីតួនាទីព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកកសាងនូវសាមគ្គីធម៌ ការអភិវឌ្ឍប្រទេសទាំងក្នុងវិស័យ​នយោបាយ សេដ្ឋកិច្ច សណ្តាប់ធ្លាប់សង្គម វប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងសាមគ្គីភាព សន្តិភាព សុខដុមរមនានៅក្នុងសង្គម ។ ជាងនេះ ក៏ជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីជំរុញឱ្យមាននូវសុខសន្តិភាពជានិរន្តរ៍សម្រាប់សង្គម និងពិភពលោក។ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ សមស្របទៅនឹងបរិបទនៃពិភពលោក​បច្ចុប្បន្ន កំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជាជម្លោះប្រដាប់អាវុ​ធ សង្រ្គាមសេដ្ឋកិច្ច ការបម្រែបម្រួលអាកាសធាតុ ភាពឡើងកំដៅនៃភូមិសាស្ត្រនយោបាយ ភាពផុយស្រួយនៃជម្លោះសាសនា ការបំពុលបរិស្ថាន​ ជំងឺឆ្លង និងគម្លាតសង្គម ធ្វើឱ្យមនុស្សរស់នៅមិនមានភាពចុះសម្រុង និងមិនយោគយល់គ្នា ព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គម ហើយវិបត្តិទាំងនោះ បានក្លាយជាបញ្ហារួមនៅក្នុងសង្គម ក្នុងតំបន់ ក៏ដូចជាពិភពលោក ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងវិស័យសាសនាទៀតផង។ ព្រះពុទ្ធសាសនា គឺជាមាគ៌ាមួយដ៏សំខាន់ក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌ សង្គហធម៌ និងមាគ៌ាកណ្តាល ដែលអាចជួយឱ្យបុគ្គល គ្រួសារ សង្គម និងពិភពលោក ប្រកាន់យកនូវវប្បធម៌អហិង្សា ការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ ការប្រកាន់យកនូវសីលធម៌រស់នៅល្អ សុខដុមរមនា ដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវទស្សនទានមួយចំនួនដូចខាងក្រោម៖  ១.សូមឱ្យពុទ្ធបរិស័ទចូលរួមបំផុសប្រធានបទនាថ្ងៃនេះ ឱ្យបានទូលំទូលាយ ហើយប្រែក្លាយប្រធានបទនេះ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាឱ្យបាននូវសុខដុមរមនានៅក្នុងសង្គម និងសន្តិភាពជានិរន្តរ៍សម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក។  ២.សូមចូលរួមអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរុងរឿង លើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមតាមរយៈការអប់រំលើកកម្ពស់សីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាជន ដែលបច្ចុប្បន្ននេះ កត្តាទាំងពីរនេះ គឺចាំបាច់និងបន្ទាន់ជាងពេលណាៗទាំងអស់។  ​៣.ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះសូមឱ្យពុទ្ធសាសនិកជនគ្រប់រូប សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ គោរពប្រតិបត្តិឱ្យត្រឹមត្រូវ បញ្ជៀសឱ្យបានជាដាច់ខាត ការយកសាសនាធ្វើជាឧបករណ៍ ដើម្បីស្វែងរកនូវប្រយោជន៍ផ្ទាល់ខ្លួន ។  ៤.ទោះបីជាគោរពជឿជាក់លើនិកាយសាសនាអ្វីក៏ដោយ ភាពផ្សេងគ្នានៃជំនឿនិងសាសនា មិនមែនជារនាំងខាន់ចែកមិត្តភាព និងភាតរភាពរវាងគ្នានិងគ្នានោះទេ ដូច្នេះត្រូវបន្តរក្សាសាមគ្គីភាពគ្នាជាធ្លុងមួយ ធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ ពោលគឺសន្តិភាពជូនជាតិមាតុភូមិ តាមរយៈការប្រតិបត្តិតាមទ្រឹស្តីដ៏ល្អឯករបស់សាសនានីមួយៗ ។ក្នុងឱកាសនោះដែរ ដើម្បីរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ ក្រសួងធម្មការនិងសាសនា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយ ប្រគេន សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃចំនួន៧៤ព្រះអង្គ ដើម្បីថ្វាយព្រះរាជកុសលដល់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់​ សម្រាប់ប្រជានុរាស្រ្តរបស់ព្រះអង្គ អស់កាលជានិច្ចនិរន្តរ៍។ ដោយ ÷ គង់ ឌិន

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ

2024/12/17 09:37:25 pm        120
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវ ស៊ន សាបោន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមបើកម្មវិធីកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ក្នុងកិច្ចប្រជុំនេះមានគោលបំណងពិនិត្យស្ថានភាពនៃការអនុវត្តន៍ និងបញ្ហាប្រឈមដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដោយបានបំផុសគំនិតការសហការរវាងក្រសួង អង្គការសង្គមស៊ីវិល និងបណ្តាញដឹកនាំដោយកុមារ និងយុវជន ដើម្បីពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងរាយការណ៍ ហើយលើកទឹកចិត្តឱ្យក្រសួងរៀបចំ និងបញ្ជូនរបាយការណ៍វឌ្ឍនភាពទៅកាន់អគ្គលេខាធិការដ្ឋាន ក.ជ.ក។ កិច្ចប្រជុំនេះតំណើរការទៅបានដោយមានការគាំទ្រពី អង្គការ ERIKS Development Partner និងអង្គការសង្គ្រោះកុមារ អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា រួមសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង ផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំ ដល់ស្រុកចំនួន៩ក្នុងខេត្តកំពង់ស្ពឺ

2024/12/11 06:04:48 pm        37
កំពង់ស្ពឺ ៖ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ផ្គត់ផ្គង់ដល់គ្រួសារ សាលារៀន និងសហគមន៍ ក្នុងស្រុកចំនួន ៩ នៅខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព ផ្គត់ផ្គត់ដល់ជីវភាពរស់ប្រចាំថ្ងៃនៅក្នុងសហគមន៍មូល ដ្ឋាន។ ​ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការគ្រប់ គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា លើកឡើងនៅក្នុងពិធីចែកគ្រាប់ពូជជូនដល់ប្រជាពលរដ្ឋខេត្ត កំពង់ស្ពឺ នៅម្សិលមិញនេះថា  រាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធស្បៀងបម្រុងម្ពុជា នៅឆ្នាំ ២០១២ ដើម្បីអាចអន្តរាគមន៍ផ្តល់ស្បៀង និងគ្រាប់ ពូជស្រូវ និងបន្លែដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងគ្រោះមហន្តរាយ ហើយមានតម្រូវការស្បៀង និងគ្រាប់ពូជជាបន្ទាន់ ដើម្បីធានាថា ពេលមានគ្រោះមហន្តរាយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងពលរដ្ឋដែលនៅលើបន្ទាត់ក្រីក្រតិចតួច ពុំធ្លាក់ខ្លួនខ្វះស្បៀង ឬខ្វះគ្រាប់ ពូជស្រូវ ឬបន្លែស្តារដំណាំឡើងវិញ ។ឯកឧត្តមបណ្ឌិត បន្តថា នៅឆ្នាំ ២០១៦ ដោយភាពប្រាកដនិយមក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតី តេជោ ជានាយករដ្ឋមន្ត្រីនាពេលនោះប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចាប់ផ្តើម   ផ្តល់គ្រាប់ពូជបន្លែសម្រាប់ជំរុញការដាំដុះបន្លែផ្គត់ផ្គង់គ្រួសារ ដើម្បីរួមចំណែកពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការបង្កើនប្រាក់សន្សំ និងចំណូលគ្រួសារ ហើយនិងសហគមន៍។ ចំណែកនៅក្នុងយុទ្ធ សាស្ត្របញ្ចកោណដំណាក់ទី១ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តលើកទឹកចិត្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា បន្តផ្តល់ស្បៀង និងគ្រាប់ពូជស្រូវ និងបន្លែដល់ពលរដ្ឋរងគ្រោះមហន្តរាយ និងលើកទឹកចិត្តផ្តល់គ្រាប់ពូជបន្លែ ជំរុញការដាំបន្លែសុវត្ថិភាពផ្គត់ផ្គង់ គ្រួសារកាន់តែទូលំទូលាយបន្ថែមទៀត ។គិតចាប់ពីឆ្នាំ ២០១៦ មកដល់ត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល បានផ្តល់គ្រាប់ពូជបន្លែស្ទើរគ្រប់ទិសទីរួមមាន ៖ ទី១ ជំរុញការដាំដុះបន្លែសុវត្ថិភាព ផ្គត់ផ្គង់គ្រួសារ ដល់ប្រជាជនសរុបចំនួនជិត ៨០ ម៉ឺនគ្រួសារ ពីខេត្តចំនួន ២០, ក្រុង-ស្រុក ចំនួន ១៤០, ឃុំ-សង្កាត់ចំនួន ១ ០៧៤, ភូមិសរុបចំនួន ៩ ៣៥១, និងផ្តល់ពូជបន្លែដល់សាលារៀន ដើម្បីជំរុញបង្កើតសួនបន្លែ តាមសាលារៀន ក្នុងគោល បំណងចូលរួម គាំទ្រកម្មវិធីបំណិនជីវិត ដោយគិតមកដល់ពេលនេះ សរុបបានចំនួន ២ ២៣១ នៅក្នុងខេត្តចំនួន ៦ ស្រុកចំនួន ៣១។ ទាក់ទិនគ្រប់ពូជនេះ, ពូជបន្លែដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ តាមយន្តការគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលរួមមាន៖ ប្រជាជនកាន់តែច្រើន ងាកមកដាំបន្លែ ជាលក្ខណ:គ្រួសារ សម្រាប់ពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការសន្សំថវិកា និងបង្កើនចំណូលបន្ថែម។ បានចូលរួមកែលម្អ និងពង្រឹងភាពធន់ ទៅនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងចូលរួមកាត់បន្ថយភាពងាយរងគ្រោះក្នុងពេលមានគ្រោះមហន្តរាយនានា, បានប្រែក្លាយការដាំបន្លែលក្ខណ:គ្រួសារ និងសហគមន៍ជាចលនាកាន់តែពេញនិយម ក្នុងការលើកស្ទួយអាហារូបត្ថម្ភ សុខភាពគ្រួសារ និង លើកកំពស់សោភ័ណភាព គេហដ្ឋាន និងសហគមន៍, ចូលរួមកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងចូលរួមធ្វើឲ្យបន្លែសុវត្ថិភាព កាន់តែច្រើន លក់នៅក្នុងទីផ្សារមូលដ្ឋាន ។ បើគិតរាប់ចាប់ពីពេលចាប់ផ្តើម គ្រាប់ពូជស្រូវ និងបន្លែ តាំងពីនៅគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ មកដល់ពេលនេះ, រាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍកម្ម វិធីផលិតពូជស្រូវ និងបន្លែ ឈានឡើងជាបន្តបន្ទាប់ អស់មានរយៈពេលជិត ១៤ ឆ្នាំហើយ, ហើយកិច្ចការនេះចាំបាច់ ត្រូវអភិវឌ្ឍបន្តឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមចំណែកធានាឲ្យបាននូវកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចេរភាព និងបរិយាប័ន្ន នៅគ្រប់ស្ថានភាពនៃដំណើរប្រែប្រួលសេដ្ឋកិច្ច ក៏ដូចការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកលោក៕អត្ថបទ៖ សុន រ៉ាឌី

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ

2024/08/15 08:16:45 am        382
នាព្រឹកថ្ងៃទី ១៥សីហា នេះ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​ក្រោម​អធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រម​ទាំង​មានការចូលរួមពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រម​តាំងមានការចូលរួមីសិល្បករសិល្បការិនីជាច្រើនទម្រង់ ព្រមទាំង​អ្នក​បង្កើត​មាតិកាល្បីៗនៅ​លើ​បណ្ដាញសង្គម និងប្រជាពលរដ្ឋ អាជីវករ ប្រមាណជាង ៥០០ នាក់ ។ ពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» រៀបចំធ្វើនៅបរិវេណ​អតីត​ទីស្នាក់​ការ​អង្គភាព​នគរបាល​ការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ ដែលស្ថិតនៅខាងមុខ ឆៀងខាងត្បូង នៃ​ប្រាសាទ​អង្គរតូច។ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ផ្ដួតផ្ដើមគំនិតរៀបចំ​ដោយ​សមាគម​សិល្បករ​ខ្មែរ ដែលធ្វើឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2024/04/02 03:32:56 pm        156
ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ ក្នុងស្រុកតំបែរ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត និងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កេង ប៊ុណ្ណា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈប្រចាំការគណបក្សខេត្ត តំណាងឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ ក្នុងស្រុកតំបែរ។ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជូនអង្គពិធីទាំងមូលដោយក្តីនឹករលឹក ។ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ក៏បានលើកទឹកចិត្ត និងជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៧ ក្នុងមូលដ្ឋានស្រុកតំបែរ ត្រូវយកចិត្តទុកដាក់បន្តខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត តាមស្មារតីរបស់គណបក្ស ភូមិ ឃុំនីមួយៗ ត្រូវក្តាប់ជាប់ក្នុងការរៀបចំ រចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ និងក្រុមបក្សក្នុងភូមិនីមួយៗ ឱ្យបានច្បាស់លាស់ ដោយរៀបចំជាតារាងឱ្យបានត្រឹមត្រូវ គ្រប់គ្រងកែលម្អជួសជុល ផ្លាស់ប្តូរផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដោយដាក់រូបសម្តេចទាំង៣ នៅតាមមូលដ្ឋាន ស្នាក់ការគណបក្សឃុំ ទីប្រជុំជន តាមដងផ្លូវ និងតាមមុខផ្ទះសមាជិកបក្ស ឱ្យបានល្អប្រសើរ ស័ក្តសមជាគណបក្សគ្រប់គ្រងដឹកនាំប្រទេស។ ត្រូវពង្រឹងបន្ថែម នូវសមត្ថភាព ចំណេះដឹង ដល់មន្ត្រីគណបក្សឃុំ សាខាបក្សភូមិ និងយុវជនគណបក្ស ឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា) ត្រូវក្តាប់ជាប់ស្ថានភាព ភូមិសាស្ត្រ ប្រជាជន និងមុខរបរសេដ្ឋកិច្ច ជីវភាព រស់នៅ និងតម្រូវការសេវាផ្សេងៗ បញ្ហាប្រឈមរបស់ប្រជាជន សមាជិកបក្ស ក្នុងឃុំ ភូមិ របស់ខ្លួន និងដោះស្រាយអោយចំគោលដៅ តាមលទ្ធភាពជាក់ស្តែង ក្នុងការងារចិញ្ចឹមចលនាមហាជនគណបក្ស ការងារអប់រំនយោបាយសតិអារម្មណ៍ ឱ្យបានជាប់ជាប្រចាំ លើកកម្ពស់ការអនុវត្តគោលនយោបាយរបស់គណបក្ស គឺរក្សាចាស់ បង្កើនថ្មី ជាពិសេសការពង្រីកសមាជិកបក្សថ្មី នៃយុវជនដែលមានអាយុគ្រប់១៨ឆ្នាំ ហើយត្រូវរក្សាឱ្យបាន គឺសមាជិកបក្សម្នាក់ គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក ឱ្យទទួលបានជោគជ័យគ្រប់អាណត្តិ ពិសេសការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតសកលអាណត្តិទី៨ ឆ្នាំ២០២៨ ខាងមុខនេះ៕អត្ថបទ៖ រដ្ឋា

កំពូលតារាចម្រៀងស្រីអាមេរិក Taylor Swift ក្លាយជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៣របស់ទស្សនាវដ្ដី TIME

2023/12/08 01:34:21 pm        100
បន្ទាប់ពីការបង្កើតតន្ត្រីទេសចរណ៍សកលដ៏ធំបំផុត និងក្លាយជាសិល្បៈតន្ត្រីល្បីល្បាញបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣នេះ កំពូលតារាចម្រៀងស្រីអាមេរិកនាង Taylor Swift បានទទួលពានរង្វាន់មួយផ្សេងទៀត កាលពីថ្ងៃពុធសប្ដាហ៍នេះនៅពេលដែលទស្សនវដ្ដីTIME បានដាក់ឈ្មោះឲ្យនាងជាកំពូលតារាចម្រៀងប៉ុប ជាបុគ្គលឆ្នើមប្រចាំឆ្នាំ"Person of the Year"ក្នុងទស្សនាវដ្ដីរបស់ខ្លួន។ ទស្សនាវដ្ដីនេះបាននិយាយនៅក្នុងការប្រកាសតំណែងប្រចាំឆ្នាំ ថាតារា Swift បានទទួលពានរង្វាន់នៅជារៀងរាល់ឆ្នាំ នៅពេលជិត២ទស្សវត្សរ៍របស់នាង លើកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញដល់ចំណុចកំពូលរបស់នាង ។ ទស្សនាវដ្ដីនេះ និយាយថា តារាចម្រៀងរូបនេះ គឺជាបុគ្គលដំបូង ក្នុងវិស័យសិល្បៈដែលត្រូវបានផ្ដល់កិត្តិយកសម្រាប់ភាពជោគជ័យលើវិថីសីល្បៈកម្សាន្តរបស់នាង។ កំពូលតារាចម្រៀងវ័យ៣៣ឆ្នាំរូបនេះ បានចំណាយពេលពេញមួយឆ្នាំធ្វើដំណើរជុំវិញពិភពលោកសម្រាប់កម្មវិធីតន្ត្រីទេសចរណ៍ "Eras Tour" របស់នាង ដោយការបង្ហាញសមត្ថិភាពផ្នែកតន្ត្រីពីអាជីពមួយជីវិតរបស់នាង ដែលបានបំបែកកំណត់ត្រាសម្រាប់ការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍តន្ត្រីរបស់នាង ក៏ដូចជា ជួយលើកស្ទួយសេដ្ឋកិច្ចនៅតាមទីក្រុងនានាដែលរូបនាងបានសម្ដែង។ នាងបានប្រាប់សារព័ត៌មាន Time ថា នេះជាមោទនភាព និងភាពរីករាយបំផុតសម្រាប់រូបនាង និងជាការបំពេញក្ដីស្រមៃប្រកបដោយការច្នៃប្រឌិតបំផុតរបស់នាង ដែលបានទទួលពានស្ទើរតែគ្រប់ប្រធានាធិបតីអាមេរិកទាំងអស់ ចាប់តាំងពីបានចាប់ផ្ដើមកាលពីក្នុងឆ្នាំ១៩២៧មក។ យោងតាមទស្សនាវដ្ដី Billboard ព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ The "Eras Tour" ដែលនឹងបន្តក្នុងឆ្នាំ២០២៤ខាងមុខ នៅទូទាំងតំបន់អាស៊ី អូស្ត្រាលី អឺរ៉ុប និងអាមេរិក នឹងក្លាយជាព្រឹត្តិការណ៍ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ។ ព្រឹត្តិការណ៍នេះរកប្រាក់បានប្រមាណ៩០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ ហើយក្នុងព្រឹត្តិការណ៍សម្ដែងនិមួយៗ រកប្រាក់បានប្រហែល១៤លានដុល្លារអាមេរិក ៕

ប្រទេសកោះស៊ីប៖ លីបង់ត្រូវការជំនួយរបស់ EU ដើម្បីដោះស្រាយវិបត្តិអន្តោប្រវេសន៍

2023/09/28 10:26:10 am        113
កោះស៊ីប៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកោះស៊ីបដែលជាសមាជិកសហភាពអឺរ៉ុប ចង់ឲ្យទីក្រុងប្រ៊ុចសែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ប្រទេសលីបង់ ដើម្បីជួយប្រទេសនេះ ទប់ទល់នឹងលំហូរជនភៀសខ្លួនស៊ីរី និងរារាំងពួកគេមិនឲ្យទៅដល់កោះនេះ។ លោក កុនស្តែនទីណូស អ៊ីអូអានណូ (Constantinos Ioannou) ក៏បាននិយាយផងដែរថា រដ្ឋធានីនីកូសៀ (Nicosia) បានផ្តល់អំណោយដល់ទូកល្បឿនលឿន និងធ្វើការល្បាតរួមគ្នាជាមួយប្រទេសលីបង់ បន្ទាប់ពីការមកដល់តាម មុទ្រនាពេលថ្មីៗនេះ បានបង្ហាញថា ផ្លូវអ្នកជួញដូរបានផ្លាស់ប្តូរឆ្ងាយពីប្រទេសទួរគី និងឆ្ពោះទៅឆ្នេរសមុទ្រលីបង់។លោកអ៊ីអូអានណូ បានប្រាប់វិទ្យុរដ្ឋកោះស៊ីបថា៖«តាមការប៉ាន់ប្រមាណថា មានជនភៀសខ្លួនស៊ីរីប្រហែល ២.៥ លាននាក់ នៅក្នុងប្រទេសលីបង់ ដូច្នេះអ្នកអាចស្រមៃមើលទំហំនៃបញ្ហាដែលលីបង់កំពុងប្រឈមមុខ ជាមួយនឹងចំនួនប្រជាជនពី ៥-៦ លាននាក់ ហើយដែលមិនទាន់បានទទួលជំនួយបច្ចេកទេស ឬហិរញ្ញវត្ថុពីEUទេ។ លោកបានបន្ថែមថា៖ «នោះជាអ្វីដែលយើង កំពុងស្វែងរក។គំនិតផ្តួចផ្តើមចុងក្រោយបង្អស់ គឺជាគំនិតមួយក្នុងចំណោមគំនិតផ្តួចផ្តើមមួយចំនួន ដែលធ្វើឡើងដោយកោះមេឌីទែរ៉ាណេភាគខាងកើត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីទប់ស្កាត់ការកើនឡើងនៃការធ្វើ   ចំណាកស្រុក មិនទៀងទាត់ ដែលបានចាប់ផ្តើម នៅប្រហែលឆ្នាំ២០១៧៕

ច្បាប់ហ៊ីចាប(hijab)របស់អ៊ីរ៉ង់៖ ស្ត្រីប្រឈមមុខនឹងការជាប់ពន្ធនាគារ១០ឆ្នាំពីបទស្លៀកពាក់មិនសមរម្យ

2023/09/21 11:13:02 am        226
អ៊ីរ៉ង់៖សភារបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលនឹងបង្កើនការជាប់ពន្ធនាគារ និងការផាកពិន័យចំពោះស្ត្រី និងក្មេងស្រីដែលបំពានលើច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងរបស់ខ្លួន។អ្នកដែលស្លៀកពាក់«មិនសមរម្យ» ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមច្បាប់នេះ ដែល«ការកាត់ក្តី»រយៈពេល៣ឆ្នាំ ត្រូវបានយល់ព្រម។វានៅតែត្រូវការអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាល ដើម្បីក្លាយជាច្បាប់។ការសម្រេចនេះ កើតឡើងមួយឆ្នាំ បន្ទាប់ពីការតវ៉ា បានផ្ទុះឡើងជុំវិញការស្លាប់របស់នាង Mahsa Amini នៅក្នុងមន្ទីរឃុំឃាំង ដែលនាងត្រូវបាន ឃុំខ្លួនដោយនគរបាលសីលធម៌ចំពោះការពាក់ហ៊ីចាបមិនបានសមរម្យ។ស្ត្រីបានដុតកន្សែងបង់ក ឬគ្រវីទៅលើអាកាស នៅឯបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងគ្រឹះស្ថានបព្វជិត ដែលក្នុងអំឡុងពេលនោះ មនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខ៕

ប្រទេសអ៊ីរ៉ង់កាត់ទោសផលិតករភាពយន្តជុំវិញខ្សែភាពយន្តដែលត្រូវជ្រើសរើសដោយទីក្រុងCannes

2023/08/16 12:37:55 pm        171
អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា តុលាការមួយនៅក្នុងប្រទេសអ៊ីរ៉ង់ បានកាត់ទោសអ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញ លោក Saeed Roustaee ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែជុំវិញ ការចាក់បញ្ចាំងខ្សែភាពយន្តរបស់គាត់គឺរឿង «Leila's Brothers» នៅមហោស្រពភាពយន្តCannes កាលពីឆ្នាំមុន។រឿង «Leila's Brothers»ដែលជារឿងនិទានដ៏សម្បូរបែបនិងស្មុគស្មាញនៃគ្រួសារមួយ ដែលកំពុងតស៊ូជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការចេញផ្សាយរបស់ខ្លួន កាលពីឆ្នាំមុន។ខ្សែភាពយន្តនេះ បានប្រកួតប្រជែងដណ្តើមពានរង្វាន់ Palme d'Or នៅមហោស្រពCannes កាលពីឆ្នាំមុន។ វាបានខកខានមិនបានទទួលពានរង្វាន់កំពូល ប៉ុន្តែបានឈ្នះពានរង្វាន់របស់សហព័ន្ធអន្តរជាតិនៃអ្នករិះគន់ភាពយន្ត (FIPRESCI)។កាលពីថ្ងៃអង្គារ សារព័ត៌មានអ្នកកំណែទម្រង់ Etemad ប្រចាំថ្ងៃ បាននិយាយថា លោក Roustaee រួមជាមួយនឹងផលិតករភាពយន្ត លោក Javad Noruzbegi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ សម្រាប់ការបញ្ចាំងភាពយន្តនៅមហោស្រពភាពយន្តCannes។

ភាពយន្ត Barbie រកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ នៅកន្លែងលក់សំបុត្រ Box Office ទូទាំងពិភពលោក

2023/08/07 02:34:14 pm        179
យោងតាមក្រុមហ៊ុនចែកចាយស្ទូឌីយោ Warner Bros បានឲ្យដឹងថា ខ្សែភាពយន្ត Barbie រកប្រាក់បានរាប់ពាន់លានដុល្លារត្រឹមរយៈពេលតែ១៧ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំង។ស្ទូឌីយោ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) ថា ភាពយន្តនេះនឹងបញ្ចប់នៅចុងសប្តាហ៍ជាមួយនឹង ១,០៣ពាន់លានដុល្លារ ក្នុងការលក់សំបុត្រនៅឯបញ្ជរលក់សំបុត្រ Box Office ទូទាំងពិភពលោក។ នេះមានន័យថា អ្នកដឹកនាំ Greta Gerwig បានក្លាយជាស្ត្រីដំបូងគេ ដែលសម្រេចបានបែបនេះ ក្នុងនាមជាអ្នកដឹកនាំរឿងទោល ហើយស្ទូដីយោ Warner Bros បានពណ៌នាការសម្រេចបាននេះថា ជា «ពេលវេលានៃប្រវត្តិសាស្ត្រ»។លោក Jeff Goldstein ប្រធានផ្នែកចែកចាយក្នុងស្រុក នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «គ្មាននរណាម្នាក់នោះឡើយ ប៉ុន្តែលោកស្រី Greta Gerwig អាចនាំនិមិត្តរូបឆ្លងជំនាន់នេះ និងពិភពរបស់លោកស្រីទៅកាន់ជីវិតរស់រវើក តាមរយៈរឿងកំប្លែង រំជួលចិត្ត និងកម្សាន្ត ដោយប្រែក្លាយពិភពលោកទាំងមូលឲ្យទៅជាពណ៌ផ្កាឈូក»។ខ្សែភាពយន្តពណ៌ផ្កាឈូកនេះ ទទួលបានការសរសើរពីអ្នករិះគន់ និងនាំឲ្យមានការថតរូបសែលហ្វី (Selfie) ជាច្រើន នៅក្នុងប្រអប់តុក្កតា ដែលបានដំឡើងនៅក្នុងរោងកុន នៅទូទាំងប្រទេសអង់គ្លេសផងដែរ។ ភាពយន្តដែលសម្តែងដោយតារាស្រី Margot Robbie ជា Barbie និងតារាប្រុស Ryan Gosling ជា Ken រកចំណូលបាន ៤៥៩លានដុល្លារនៅអាមេរិក និង ៥៧២លានដុល្លារ ជាអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិភាគតិចប្រេស៊ីល ប្រឆាំងនឹងគម្រោងផ្លូវរថភ្លើងនៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន
04/09/2026 07:04 PM
ក្រសួងការបរទេស៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាអំពីអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ
04/09/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទលើកដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម
04/09/2026 07:04 PM
នាវាតិចតួចប៉ុណ្ណោះ ឆ្លងកាត់ច្រកសមុទ្រ Hormuz បើទោះបីជាមានបទឈប់បាញ់សង្រ្គាមអ៊ីរ៉ង់
04/09/2026 07:04 PM
ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ ជួបជុំគ្នា ដើម្បីរំលឹកដល់អតីតមេដឹកនាំកំពូល លោក Khamenei
04/09/2026 07:04 PM
អ្នកវិភាគ៖ កូរ៉េខាងជើងគួររៀនសូត្រពីសង្រ្គាមអ៊ីរ៉ង់
04/09/2026 07:04 PM
ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចា «ដោយផ្ទាល់» នៅក្រុងអ៊ីស្លាម៉ាបាដ ស្តីពីបទឈប់បាញ់អចិន្ត្រៃយ៍
04/09/2026 07:04 PM
ចក្រភពអង់គ្លេសជំរុញឲ្យមានការពង្រីកបទឈប់បាញ់ទៅកាន់ប្រទេសលីបង់
04/09/2026 07:04 PM
ពលរដ្ឋអាហ្សង់ទីន តវ៉ាទាមទារឲ្យការពារផ្ទាំងទឹកកក ខណៈសភាពិចារណាច្បាប់ថ្មី
04/09/2026 07:04 PM
មេដឹកនាំប្រឆាំងកោះតៃវ៉ាន់និយាយនៅចិនថា សត្វស្លាប មិនមែនមីស៊ីលនោះទេ គួរហោះហើរលើមេឃ
04/09/2026 06:04 PM