អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ

សន្តិសុខ និង សង្គម

សង្គ្រាមក្រុមជនអន្ធពាលហៃទី រាលដាលនៅតំបន់ជាយរដ្ឋធានីដ៏ធំ ខណៈស្ថានទូតនានាជម្លៀសបុគ្គលិក

2024/03/21 09:14:55 am        84
អ្នកស្រុកនៅក្នុងសង្កាត់ ប៉េត្យុង វីល (Petion-Ville) ដ៏ធំនៅជាយរដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី បានឃុំខ្លួនឯងនៅក្នុងលំនៅឋានរបស់ពួកគេកាលពីថ្ងៃពុធ (២០ មីនា) ដោយលើកឡើងពីការភ័យខ្លាចដែលថាមានការបាញ់ប្រហារដោយកាំភ្លើងធំ និងសាកសពជាច្រើន ដែលត្រូវបានរកឃើញនៅតាមផ្លូវ។សារព័ត៌មាន ឡឺ នូវែលលីស (Le Nouvelliste) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅជុំវិញតំបន់ជាយក្រុង ដែលជាទីតាំងនៃសណ្ឋាគារលំដាប់ខ្ពស់ជាច្រើន ព្រមទាំងជុំវិញស្ថានទូតជាច្រើន ហើយបាននិយាយថា ក្រុមបុរសប្រដាប់អាវុធបានធ្វើការវាយប្រហារនៅភាគខាងកើតទីក្រុង។តំបន់លំនៅឋាន ប៉េត្យុង វីល ស្ថិតនៅជិតសណ្ឋាគារមួយចំនួនដែលមេដឹកនាំក្រុមជនអន្ធពាល ជីមមី បាប៊ីឃ្យូ ហ្ស៊េរីហ្សេ (Jimmy "Barbeque" Cherizier) បានគំរាមកំហែងកាលពីសប្តាហ៍មុន ដោយនិយាយថាខ្លួននឹងតាមប្រមាញ់ម្ចាស់សណ្ឋាគារ ដែលលាក់អ្នកនយោបាយជើងចាស់នៅពីក្រោយទ្វាររបស់ពួកគេ។ទោះបីជាលោកនាយករដ្ឋមន្រ្តី អារីយែល ហុងរី (Ariel Henry) បាននិយាយថាលោកនឹងចុះចេញពីតំណែងកាលពីសប្តាហ៍មុន ដែលជាការទាមទាររបស់ក្រុមជនអន្ធពាលដែលមានអំណាចដ៏ខ្លាំងក៏ដោយ ក៏អំពើហិង្សានៅតែបន្ត។ ក្រុមប្រឹក្សាអន្តរកាលរបស់ប្រធានាធិបតី ត្រូវបានមេដឹកនាំអន្តរជាតិសម្របសម្រួល ប៉ុន្តែបង្កើតខ្លួនរបស់ក្រុមនេះនៅតែមិនច្បាស់លាស់នៅឡើយ៕

លោក Netanyahu ប្រាប់បក្សសាធារណរដ្ឋរបស់អាមេរិកថា សង្គ្រាមនៅហ្កាហ្សានឹងបន្ត ក្រោយការលើកឡើងរបស់លោកស៊ូមរ

2024/03/21 09:08:50 am        160
សមាជិកព្រឹទ្ធសភាអ៊ីស្រាអែលបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសុន្ទរកថានៅឯការទទួលទានអាហារថ្ងៃត្រង់គណបក្សថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu បានប្រាប់សមាជិកព្រឹទ្ធសភា របស់គណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក កាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងបន្តកម្ចាត់ក្រុមសម្មជនហាម៉ាសប៉ាឡេស្ទីនឲ្យអស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋអាមេរិក លោកជីម រីសជ៍( Jim Risch)បាននិយាយថា លោក Netanyahu នឹងធ្វើអ្វីដូចមាត់លោកនិយាយអញ្ចឹង ។លោកថាធ្វើគឺធ្វើហើយ លោកនឹងបន្តសមរភូមិរហូតដល់ទីបញ្ចប់។មេដឹកនាំបក្សអភិរក្សនិយមរបស់អ៊ីស្រាអែល បានប្រាប់សមាជិកបក្សសាធារណរដ្ឋអាមេរិក តាមវីដេអូ ជិតមួយសប្ដាហ៍ ក្រោយមេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើនរបស់សហរដ្ឋអាមេរិក លោក ឆាក់ស៊ូមរ (Chuck Schumer) បានធ្វើសុន្ទរកថាមួយនៅព្រឹទ្ធសភា ដោយហៅលោក Netanyahu ថាជាបុគ្គលរារាំងសន្តិភាព និងជំរុញឲ្យរៀបចំការបោះឆ្នោតថ្មីអ៊ីស្រាអែល។កិច្ចប្រជុំកាលពីថ្ងៃពុធ បានគូសបញ្ជាក់ពីនយោបាយនៃគោលនយោបាយអ៊ីស្រាអែលរបស់ទីក្រុងវ៉ាស៊ីនតោន ។ លោក Netanyahu បានស្របយោបល់ជាមួយតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋអាមេរិក ដែលចោទប្រកាន់លោក ស៊ូមរ ពីបទព្យាយាមផ្ដួលរំលំមេដឹកនាំអ៊ីស្រាអែល។ លោក ចន បារ៉សសូ (John Barrasso) បាននិយាយថា យើងបានស្នើលោក ស៊ូមរ ឲ្យធ្វើបច្ចុប្បន្នភាព ហើយយើងបានទទួលរបាយការណ៍ស្ដីពីសង្គ្រាម ការដោះលែងចំណាប់ថ្នូរ និងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតក្រុមហាម៉ាស ។ យើងបានប្រាប់លោកថា អ៊ីស្រាអែល មានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ហើយលោកថា នោះជាអ្វីដែលពួកគេត្រូវបន្តធ្វើយ៉ាងពិតប្រាកដ៕

ការវាយប្រហារតាមអាកាសរបស់ទួរគី វាយប្រហារលើគោលដៅគណបក្សពលករឃឺត ២៧កន្លែង នៅអ៊ីរ៉ាក់

2024/03/20 02:06:25 pm        146
ក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ប្រទេសទួរគី បាន វាយប្រហារតាមអាកាសមកលើគោលដៅចំនួន២៧គោលដៅ របស់គណបក្សពលករឃឺដ (PKK) ក្រៅច្បាប់ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែន នៅប្រទេសអ៊ីរ៉ាក់ ភាគខាងជើង។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលដៅសរុបចំនួន ២៧កន្លែង រួមមានលេណដ្ឋាន ទីជម្រក និងរូងភ្នំ ដែលប្រើប្រាស់ដោយអង្គការភេរវកម្មរបស់គណបក្សពលករឃឺត(PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ត្រូវបានបំផ្លាញ ដោយប្រតិបត្តិការតាមដែនអាកាស។ប្រតិបត្តិការទាំងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិទួរគី បានប្រកាសកាលពីថ្ងៃអង្គារថាទាហានម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស បណ្តាលមកពីការជ្រៀតចូលនិងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរបស់គណបក្សពលករឃឺត(PKK) នៅក្នុងតំបន់ប្រតិបត្តិការ «Claw-Lock» នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។កងកម្លាំងសន្តិសុខទួរគី ជារឿយៗធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាតំបន់លាក់ខ្លួន និងជាមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺត។រដ្ឋាភិបាលប្រទេសទួរគី បានចាប់ផ្តើមប្រតិបត្តិការ Claw-Lock នៅក្នុងខែមេសា ឆ្នាំ ២០២២ ដើម្បីប្រយុទ្ធប្រឆាំងក្រុមគណបក្សពលករឃឺត(PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅក្បែរព្រំដែនប្រទេសទួរគី។គណបក្សពលករឃឺត(PKK) ត្រូវបានចុះបញ្ជីជាអង្គការភេរវកម្មដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានបានបះបោរប្រឆាំងរដ្ឋាភិបាលទួរគី អស់រយៈពេលជាងបីទសវត្សរ៍មក ហើយ។

នាវាដឹកប្រេងបំពាក់ទង់ជាតិកូរ៉េខាងត្បូង ក្រឡាប់នៅឆ្នេរភាគខាងលិចប្រទេសជប៉ុន មនុស្ស៤នាក់ត្រូវបានជួយសង្គ្រោះ

2024/03/20 02:02:58 pm        122
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាដឹកប្រេងបំពាក់ទង់ជាតិកូរ៉េខាងត្បូង បានក្រឡាប់នៅព្រឹកថ្ងៃពុធនេះ នៅឆ្នេរសមុទ្រនៃកោះ មុតសួ(Mutsure) ក្នុងខេត្តយ៉ាម៉ាហ្គូជិ(Yamaguchi) ភាគខាងលិចប្រទេសជប៉ុន។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ ដោយដកស្រង់សម្តីឆ្មាំល្បាតឆ្នេរជប៉ុននិយាយថា នាវិក ១១ នាក់នៅលើនាវាដឹកប្រេង កេអយយ៉ុង ស៊ុន(Keoyoung Sun) រួមមានជនជាតិកូរ៉េខាងត្បូងពីរនាក់ និងជនបរទេស ៩ នាក់ផ្សេងទៀត។ រហូតមកដល់ពេលនេះ មនុស្ស ៤ នាក់ ត្រូវបានជួយសង្គ្រោះនៅជិតកន្លែងកើតហេតុ។ការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ ត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះនាវាដឹកប្រេងនៅភាគខាងលិច កោះ Mutsure ខេត្ត Yamaguchi នៅម៉ោងប្រហែល ៧:០៥ នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃពុធ នេះដោយនិយាយថា នាវានេះផ្អៀងយោលចុះឡើងដោយសារតែអាកាសធាតុមិនអំណោយផល ដែលត្រូវការ ការជួយសង្គ្រោះ។យោងតាមឆ្មាំល្បាតឆ្នេរបានឲ្យដឹងថា នាវាបានក្រឡាប់ ព្រោះវាត្រូវបានបោះយុថ្កា ដោយសារអាកាសធាតុមិនអំណោយផល ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត ខណៈសុវត្ថិភាពនៃនាវិកដែលបាត់ខ្លួន នៅពុំទាន់ដឹងនៅឡើយ។

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺជាដំណាក់កាលថ្មីនៅក្នុងសង្គ្រាម

2024/03/20 01:55:44 pm        121
ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី បានឈានចូលដំណាក់កាលថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាយានដ្រូនក្នុងស្រុក ដើម្បីធ្វើការវាយលុកចម្ងាយ២.000 គីឡូម៉ែត្រ (១.២០០ម៉ាយ)ទៅលើរោងចក្រចម្រាញ់ប្រេងភាគច្រើនសាងសង់នៅសម័យសូវៀត។យ៉ាងហោចណាស់រោងចក្រចម្រាញ់ប្រេងសំខាន់ៗចំនួន៩ ត្រូវបានវាយប្រហារដោយជោគជ័យ ក្នុងឆ្នាំនេះ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ក្រៅបណ្តាញ១១ភាគរយនៃសមត្ថភាពសរុបរបស់ប្រទេស នេះបើយោងតាមការប៉ាន់ស្មានមួយចំនួន។ នៅពេលដែលជម្លោះនៅជួរមុខ បានផ្លាស់ប្តូរជំហររបស់ទីក្រុងមូស្គូ យុទ្ធនាការយានដ្រូន កំពុងក្លាយជាផែនការដ៏សំខាន់នៃវិស័យការពារជាតិរបស់អ៊ុយក្រែន ទាំងនៅក្នុងនិមិត្តសញ្ញា និងគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួន។បច្ចេកវិទ្យាយានដ្រូននេះ ផ្តល់ឲ្យទីក្រុងគីវនូវសមត្ថភាពក្នុងការចូលទៅជ្រៅទៅក្នុងទឹកដីរុស្ស៊ី និងវាយលុកទៅលើឧស្សាហកម្មដែលមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់វិមានក្រឹមឡាំង ដោយផ្តល់ទាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងលំហូរនៃប្រាក់ដែលបានមកពីការនាំចេញប្រេង ចូលទៅក្នុងឃ្លាំងរបស់ខ្លួន។លោក Francisco Serra-Martins សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតយានដ្រូន Terminal Autonomy បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ប្រទេសរុស្ស៊ី គឺជាស្ថានីយប្រេងឥន្ធនៈមួយដែលមានកងទ័ព ហើយយើងមានបំណងបំផ្លាញស្ថានីយប្រេងឥន្ធនៈនោះ»។«យើងនឹងផ្តោតលើកន្លែងដែលប្រទេសនេះ កំពុងជួបការលំបាកបំផុត ហើយនោះគឺជាធនធានហិរញ្ញវត្ថុ»។

អ្នកស្រុក៖ ក្រុមឧទ្ទាមហ៊ួទីនៅយេម៉ែន បានបំផ្ទុះផ្ទះអ្នកស្រុក ដោយបានស្លាប់មនុស្សយ៉ាងតិច៩នាក់

2024/03/20 01:08:00 pm        101
ក្រុមមន្ត្រី និងអ្នកស្រុក បាននិយាយថា ក្រុមឧទ្ទាមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានបំផ្ទុះផ្ទះមួយខ្នងកាលពីថ្ងៃអង្គារ នៅទីក្រុងមួយ នៅភាគអាគ្នេយ៍នៃរដ្ឋធានីសាណា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់មកពីគ្រួសារតែមួយ។ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពី ប្រយុទ្ធជនហ៊ួទីពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយ ដែលត្រូវបានចោទប្រកាន់ថា បានបង្កើតឡើងដោយម្ចាស់ផ្ទះគឺ លោក អ៊ីប្រាហ៊ីម អាល់ហ្សាឡេ (Ibrahim al-Zalei)។អ្នកស្រុកឈ្មោះ Ahmed Baydawy និង Arman Mahmoud បានឲ្យដឹងថា អ្នកស្លាប់ជាពុកម្តាយ និងកូន៧របស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះនោះ។ ពួកគេបាន និយាយថា អ្នកជួយសង្គ្រោះ និងជន ស៊ីវិល កំពុងព្យាយាមទាញយកអ្នកផ្សេងទៀតដែលកប់នៅក្រោមគំនរបាក់បែក។លោក Baydawy និង លោក Mahmoud បាននិយាយថា ក្រុមហ៊ួទី បានឡោមព័ទ្ធផ្ទះនិងតំបន់ជុំវិញនោះ នៅក្នុងស្រុកRadea នៃ ខេត្ត Bayda កាលពីព្រឹកថ្ងៃអង្គារ មុនពេលនឹងដាក់គ្រឿងនៅផ្ទះនោះ និងបានបំផ្ទុះវាតែម្តង ដោយបានបណ្តាលឲ្យខូចខាតដល់អគារជិតខាងយាងធ្ងន់ធ្ងរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហ៊ួទី បាននិយាយថា ការបំផ្ទុះ ផ្ទះនេះ គឺជា«ប្រតិកម្មមិនទទួលខុសត្រូវ»ដោយកងកម្លាំងសន្តិសុខ ដែលបានប្រើ«កម្លាំងហួសហេតុនៅក្នុងវិធីខុសច្បាប់» ខណៈពេលកំពុងតាមចាប់ខ្លួនជនសង្ស័យនៅពីក្រោយការវាយឆ្មក់ កាលពីថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា គណៈកម្មាធិការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង ដើម្បី នាំអ្នកពាក់ព័ន្ធមកកាត់ទោស។ក្រសួងមិនបានផ្តល់ចំនួនអ្នកស្លាប់ បន្ទាប់ពីការបំផ្ទុះផ្ទះនោះទេ ប៉ុន្តែបានបញ្ជាក់ថា មានអ្នកស្លាប់។

ការវាយឆ្មក់ទៅលើធនាគារកណ្តាលនៃប្រទេសហៃទី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ ស្លាប់

2024/03/20 01:05:37 pm        82
នគរបាលនៅប្រទេសហៃទី បានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ ខណៈពេលដែលវាយបកទៅលើការវាយប្រហារលើធនាគារកណ្តាលរបស់ប្រទេសនេះ។បុគ្គលិកម្នាក់ បានប្រាប់សារព័ត៌មានAFPថា៖ «ក្រុមឧក្រិដ្ឋជន» បានកំណត់គោលដៅទៅលើធនាគារនៃសាធារណរដ្ឋហៃទី (BRH) កាលពីថ្ងៃចន្ទ ដោយបានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងឆ្មាំម្នាក់ រង របួស។ធនាគារខ្លួនឯង បានថ្លែងអំណរគុណដល់កងកម្លាំងសន្តិសុខសម្រាប់ការការពារសហគមន៍របស់យើង»។ប្រទេសហៃទី ត្រូវរង្គោះរង្គើដោយអំពើហិង្សាជាច្រើនសប្តាហ៍ បន្ទាប់ពីក្រុមជនអន្ធពាល បានវាយឆ្មក់ចូលពន្ធនាគារ ដោះលែងអ្នកទោសរាប់ពាន់នាក់ និងបង្ខំនាយករដ្ឋមន្ត្រីឲ្យលាលែងពីតំណែង។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ធនាការ BRH បាននិយាយថា៖«បន្ទាប់ពីឧប្បត្តិហេតុមួយកាលពីម្សិលមិញ នៅជិតទីតាំង [របស់យើង] នៅលើផ្លូវ Rue Pavee កងកម្លាំងសន្តិសុខ និងក្រុមសន្តិសុខរបស់ធនាគារ បានធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាព»។ធនាគារនេះ គឺជាស្ថាប័នសំខាន់មួយក្នុងចំណោមស្ថាប័នសំខាន់ៗមួយចំនួន ដែលនៅតែដំណើរការ នៅក្នុងរដ្ឋធានីព័រអូប្រាំងរបស់ប្រទេសហៃទី។

ការព្យាករអាកាសធាតុថា មានព្យុះខ្លាំងនិងព្រិលធ្លាក់ច្រើន នៅប្រទេសជប៉ុន

2024/03/20 01:01:47 pm        114
មន្ត្រីអាកាសធាតុនៅក្នុងប្រទេសជប៉ុន ព្យាករណ៍ថាមានខ្យល់បោកបក់ខ្លាំងនៅទូទាំងប្រទេស នៅថ្ងៃពុធនេះ ព្រមទាំងមានរលកខ្ពស់ៗ និងព្រិលធ្លាក់ខ្លាំង ជាពិសេសនៅតាមតំបន់ភ្នំ។ ទីភ្នាក់ងារឧតុនិយម បាននិយាយថា ស្ថានភាពបរិយាកាសមិនស្ថិតស្ថេរសម្រាប់នៅពេលថ្ងៃ ហើយកំពុងជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក រលកខ្ពស់ និងព្រិលធ្លាក់ខ្លាំង។ ប្រជាជនគួរតែយល់ដឹងពីភាពអាចកើតមានឡើងនៃផ្គរន្ទះ និងព្យុះផងដែរ។ទីភ្នាក់ងារ និយាយថា ខ្យល់កំពុងបង្កើនកម្លាំងជាចម្បងនៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប។ គិតត្រឹមម៉ោង ៥ ព្រឹកថ្ងៃពុធ ល្បឿនខ្យល់បក់ភ្លាមៗអតិបរមា ៨៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងយូវ៉ាជីម៉ា(Uwajima)។ ប្រព័ន្ធសម្ពាធទាប ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងកើតប្រទេសជប៉ុន ខណៈកំពុងវិវឌ្ឍ ដោយនាំមកនូវខ្យល់បក់ខ្លាំងទៅកាន់ផ្នែកធំៗរបស់ប្រទេសជប៉ុន ពីខាងលិចទៅភាគខាងជើង និងបណ្តាលឱ្យមានរលកសមុទ្រខ្ពស់ៗ។ក្រុមមន្ត្រីបាននិយាយថា ព្រិលធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតមាននៅតំបន់ភ្នំនៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន ពីភាគខាងលិចរហូតដល់ភាគខាងកើតប្រទេសជប៉ុន។ ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ កម្រិតនៃការធ្លាក់ព្រិលមានរហូតដល់ ៧០ សង់ទីម៉ែត្រត្រូវបានរំពឹងទុកនៅក្នុងតំបន់ Hokuriku ៦០សង់ទីម៉ែត្រនៅក្នុងតំបន់ Kanto-Koshin និង ៤០សង់ទីម៉ែត្រនៅក្នុងតំបន់ Chugoku ។

UN ប្រកាសអាសន្នអាកាសធាតុ ខណៈពិភពលោកបំបែកកំណត់ត្រាកម្ដៅនៅឆ្នាំ ២០២៣

2024/03/20 12:24:51 pm        36
អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា រាល់កំណត់ត្រាអាកាសធាតុពិភពលោកសំខាន់ៗត្រូវបានបំបែកកាលពីឆ្នាំមុន ហើយនៅឆ្នាំ ២០២៤ នេះ អាចកាន់តែអាក្រក់ទៅៗ ដោយប្រធានរបស់ទីភ្នាក់ងារពិភពលោកមួយនេះបានប្រកាសអាសន្នអាកាសធាតុ និងសម្តែងការព្រួយបារម្ភជាពិសេសអំពីកម្ដៅមហាសមុទ្រ និងការរលាយនៃផ្ទាំងទឹកកករបស់សមុទ្រ។ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនឈ្មោះ «ស្ថានភាពនៃអាកាសធាតុពិភពលោក» ថា សីតុណ្ហភាពជាមធ្យមបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧៤ ឆ្នាំបន្ទាប់ពីបានរក្សាកំណត់ត្រាមកយ៉ាងយូរ ដែលឈានដល់កម្រិត ១,៤៥ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។អង្គការ WMO បាននិយាយថា សីតុណ្ហភាពនៅមហាសមុទ្រក៏បានឡើងកម្ដៅខ្លាំងបំផុតក្នុងរយៈពេល ៦៥ ឆ្នាំនៃទិន្នន័យ ជាមួយនឹងចំនួនជាង ៩០ ភាគរយនៃសមុទ្រនានា បានជួបប្រទះនឹងស្ថានភាពរលកកម្ដៅក្នុងកំឡុងឆ្នាំ២០២៣ ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធស្បៀងអាហារពិភពលោក។ អគ្គលេខាធិការ WMO លោកស្រី ខេលេស សៅឡូ (Celeste Saulo) ដែលបានចូលកាន់តំណែងកាលពីខែមករា បាននិយាយថា «សហគមន៍ WMO កំពុងប្រកាសអាសន្នពណ៌ក្រហមដល់ពិភពលោក»។បម្រែបម្រួលអាកាសធាតុ ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល គួបផ្សំនឹងការលេចចេញនូវគំរូអាកាសធាតុធម្មជាតិ អ៊ែលនីញ៉ូ (El Nino) បានរុញច្រានពិភពលោកឱ្យធ្លាក់ចូលទៅក្នុងកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រាកាលពីឆ្នាំ២០២៣៕

មន្ត្រីរាជការបារាំង តវ៉ាទាមទារប្រាក់ខែកាន់តែប្រសើរ និងប្រឆាំងកំណែទម្រង់របស់រដ្ឋាភិបាល

2024/03/20 12:21:18 pm        80
មន្ត្រីរាជការនៅប្រទេសបារាំង បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលមានចលនាកូដកម្មនៅទូទាំងប្រទេស ដើម្បីទាមទារប្រាក់ឈ្នួលឲ្យកាន់តែប្រសើរ និងតវ៉ាការកែទម្រង់របស់រដ្ឋាភិបាល។គ្រូបង្រៀន បុគ្គលិកថែទាំសុខភាព និងបុគ្គលិករដ្ឋបាលសាធារណៈ បានចេញធ្វើបាតុកម្មដោយមានមនុស្សរាប់ពាន់នាក់នៅលើផ្លូវទីក្រុងប៉ារីស។មន្ត្រីរាជការបារាំងជាង ៥,៧ លាននាក់ ត្រូវបានគេអំពាវនាវឱ្យធ្វើបាតុកម្ម ដោយក្រុមចម្រុះរបស់សហជីពធំៗទាំងអស់នៅក្នុងវិស័យទាំងនេះ។នៅក្នុងការហែក្បួនបាតុកម្មនៅទីក្រុងប៉ារីស បុគ្គលិកក្នុងវិស័យអប់រំភាគច្រើនមានវត្តមាន ជាផ្នែក នៃការតវ៉ាកំណែទម្រង់របស់រដ្ឋាភិបាល ។តម្រូវការសំខាន់មួយផ្សេងទៀត នៅទូទាំងវិស័យនេះ គឺការដំឡើងប្រាក់ឈ្នួល ខណៈក្រុមបាតុករនិយាយថាការដំឡើងប្រាក់ខែ មិនស្របគ្នាទៅនឹងការកើនឡើងអតិផរណានោះទេ។យោងតាមវិទ្យាស្ថានស្ថិតិប្រទេសបារាំង បានឲ្យដឹងថា ប្រាក់បៀវត្សរ៍របស់បុគ្គលិកក្នុងវិស័យឯកជនបានកើនឡើងពីរដង លឿនជាងបុគ្គលិកក្នុងវិស័យសាធារណៈ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ២០២១។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ​ជំរុញ​វិស័យឯកជនពង្រឹងកិ​ច្ច​សហការជាមួយរាជរដ្ឋាភិបាលលើវិស័យ ធីវ៉េត ដើម្បីផលចំណេញរួម
03/05/2026 01:03 PM
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
03/05/2026 01:03 PM
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
03/05/2026 01:03 PM
អនុប្រធានទី១នៃរដ្ឋសភា បង្ហាញមោទនភាពរបស់កម្ពុជាក្នុងការបញ្ជូនកងកម្លាំងមួកខៀវជានារី និងការលើកកម្ពស់សមភាពយេនឌ័រ
03/05/2026 12:03 PM
សម្តេច ម៉ែន សំអន៖ ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
03/05/2026 12:03 PM
ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ និងបច្ចេកទេស ចំពោះក្រុមហ៊ុនមួយនៅខេត្តតាកែវ ដែលបានបញ្ចេញផ្សែងប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ
03/05/2026 12:03 PM
បឹងកេតឈ្នះកងយោធពលខេមរភូមិន្ទ ខណៈណាហ្គាស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន
03/05/2026 12:03 PM
អ្នកគាំទ្រ Galatasaray ត្រូវហាមមិនឱ្យទៅទស្សនានៅទឹកដី Liverpool ជើងទីពីរវគ្គ ១៦ ក្រុម UCL
03/05/2026 12:03 PM
NYT៖ បុរសជនជាតិប៉ាគីស្ថានម្នាក់និយាយថា អ៊ីរ៉ង់បានបង្ខំលោកឱ្យរៀបផែនការធ្វើឃាតលោក Trump
03/05/2026 12:03 PM
ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា
03/05/2026 12:03 PM