ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

សន្តិសុខ និង សង្គម

ស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែង ឃាត់ខ្លួនមនុស្សជាង ១០០នាក់

2024/08/10 08:24:28 am        319
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​នគបាល​ជំនាញ​ចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំ​យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។កម្លាំងនគរបាលព្រហ្មទណ្ឌ សហករជាមួយ​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប​ទីតាំងក្លឹប​មួយ​កន្លែង​ដែល​មាន​យីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅវេលាម៉ោង០១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤ បានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នង​ការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ បាន​ដឹកនាំឆ្មក់​បង្ក្រាប​ចុះទីតាំង​ក្លឹប​នេះនឹ​ង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០០​នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញ​ចូល​នៅ​ទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។ ដោយទីតាំងក្លឹប GTនោះ មាន​ការ​ពាក់ព័ន្ធ​នឹង​សារធាតុញៀន​ផងដែរ។ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនប​រទេស​​​ជា​ច្រើននាក់ និង​វត្ថុតាង​មួយ​ចំនួននាំ​យក​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការតាមនីតិវិធី។គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្ត​ទុក​ដាក់​បោស​សម្អាត​ពី​បញ្ហាគ្រឿងញៀន ជួយដូរមនុស្សជាដើម នៅតាមបណ្ដាទីតាំងក្លឹប ខារ៉ាអូខេ .ល. ដោយ​ទុ​ករយៈពេលមួយសប្ដាហ៍ ដើម្បីចាត់ការរឿងទាំងនេះ៕ អត្ថបទ៖ កុម្ភះ

ជនសង័្សយម្នាក់ និងគ្រឿងញៀនមួយចំនួនធំត្រូវបានបង្រ្កាបនៅក្រុងបាត់ដំបង

2024/08/09 11:46:07 am        137
បាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញ​ដូរគ្រឿង​ញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។ប្រតិបត្តិការ​បង្រ្កាបនេះធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬ​ជួញ​ដូរ​ដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើស​ជាក់​ស្ដែង​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ កិច្ច​ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយដឹកនាំ​បង្រ្កាប​ផ្ទាល់​ដោយ​លោក​វរ​សេនីយ៍​ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង។ មកដល់​ពេល​នេះ​ជន​សង័្សយ​កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​នៃការសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡើយ៕

អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន៤០នាក់ ក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា

2024/08/09 10:31:32 am        190
ក្រុមគ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់ នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស ខណៈអ៊ីស្រាអែល បានត្រៀមទប់ទល់សម្រាប់សង្រ្គាមកាន់តែរាលដាលធំឡើនៅក្នុងតំបន់។ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងបណ្តុំលំនៅឋានច្រើនកន្លែងនៅជំរំ Al-Bureij ភាគកណ្តាលតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ ហើយជំរំ Al-Nuseirat នៅក្បែរនោះ មនុស្ស៤នាក់ក៏ត្រូវបានសម្លាប់។ ជំរំ Nuseirat និងជំរំ Bureij ស្ថិតក្នុងចំណោមជំរំប្រវត្តិសាស្ត្រចំនួន៨កន្លែង នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើន ហើយត្រូវបានអ៊ីស្រាអែលមើលឃើញថាជាទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។ អង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិលរបស់ដែនដីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពលរដ្ឋប៉ាឡេស្ទីន១៥នាក់ត្រូវបានសម្លាប់ និង៣០នាក់រងរបួសនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើសាលារៀនចំនួនពីរកន្លែងនៅភាគខាងកើតទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើមជ្ឈមណ្ឌលគ្រប់គ្រង និងទីបញ្ជាការ របស់ក្រុមហាម៉ាស ដែលបានដាក់បង្កប់នៅក្នុងសាលារៀនក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងធ្វើប្រតិបត្តិការ។ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ពួកគេកំពុងបាញ់រ៉ូកែតប្រឆាំងរថក្រោះ និងគ្រាប់កាំភ្លើងត្បាល់ ទៅលើកងកម្លាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ក្នុងចំណោមកងកម្លាំងអ៊ីស្រាអែល។

មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាង ១៨គីឡូក្រាម នៅរាជធានីភ្នំពេញ

2024/08/07 04:08:18 pm        234
ភ្នំពេញ៖ កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំណុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ជាលទ្ធផលចាប់ខ្លួនជនល្មើស០១នាក់៖១.ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ នឹងវត្ថុតាងរួមមាន៖ ១. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម២. សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម)។បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរក​ទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស៕

ប្រជាជននីហ្សេរីយ៉ា បន្តការតវ៉ា ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ

2024/08/06 12:43:37 pm        72
ការតវ៉ាជុំវិញការលំបាកចំពោះបញ្ហាសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ ក្នុងប្រទេសនីហ្សេរីយ៉ានៅតែបន្ត ក្នុងទីក្រុងពាណិជ្ជកម្ម Lagos ប៉ុន្តែកាលពីរសៀលថ្ងៃម្សិលមិញ ការតវ៉ាមានសន្ទុះខ្លាំង ដោយអ្នកតវ៉ា បានមកដល់ជាមួយសត្វសុនខ និងមួយចំនួនទៀតមានឆ្នាំងដាំបាយទទេ បង្ហាញការលំបាករបស់ពួកគេឈានដល់ភាពស្រេកឃ្លាន។ ក្នុងរយៈពេលប្រាំថ្ងៃមកនេះ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បាននឹងកំពុងទាមទារឱ្យមានភាពធូរស្រាលពីការលំបាកខាងសេដ្ឋកិច្ច និងភាពអសន្តិសុខរាលដាល នៅក្នុងការតវ៉ាដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា។ទោះបីជាមានការអំពាវនាវពីប្រធានាធិបតី លោក Tinubu ឱ្យមានការសន្ទនា និងការផ្អាកការតវ៉ាក៏ដោយ ក៏ប្រជាជននីហ្សេរីយ៉ា និយាយថា លោកប្រធានាធិបតី ពុំបានដោះស្រាយការទាមទារណាមួយរបស់ពួកគេទេ ហើយនឹងបន្តតវ៉ារហូតដល់ពួកគេទទួលបានដំណោះស្រាយ។អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល ចាប់តាំងពីភាពចលាចលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្រុមអ្នកធ្វើបាតុកម្ម មានបំណងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា ប៉ុន្តែកាលពីថ្ងៃច័ន្ទ ទី៥ សីហា ហាក់មានភាពស្រពិចស្រពិល ដោយមានអ្នកចូលរួមបាតុកម្មតិចជាងមុន ដែលបានមកកាន់ទីក្រុងធំៗ។កាលពីចុងសប្តាហ៍ ប្រធានាធិបតី លោក Bola Tinubu បានអំពាវនាវឲ្យផ្អាកការតវ៉ា ក្នុងការគាំទ្រការចរចា។ ប៉ុន្តែការឆ្លើយតបយ៉ាងរឹងមាំរបស់នគរបាល ក៏អាចជាហេតុផល ដែលឲ្យប្រជាជនត្រូវស្នាក់នៅផ្ទះ។

ដើមខែសីហានេះ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ ២៦នាក់ ឃាត់ម៉ូតូ ១៥គ្រឿង រក្សាទុករយៈពេល៣ខែ

2024/08/06 12:33:00 pm        136
ភ្នំពេញ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ដង​ផ្លូវសាធារណៈ តាមរយៈសារសំឡេង​ពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឲ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និង​ប្រាំមួយ​ខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ។អាវុធហត្ថរាជធានីភ្នំពេញ ដើមខែសីហា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន ១៥គ្រឿង ក្នុងនោះបង្ក្រាបកាលពីថ្ងៃទី៣១ ខែ​កក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ ០៤គ្រឿង ដែល​បាន​ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់ ។ នៅយប់ថ្ងៃទី០១ ឈានចូល​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ ០៣គ្រឿង នៅចំណុច​មុខ​ហាង​ហ្គោល​ឌែន​មាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង​ចំណុច​សួន​ច្បារ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៤ បង្ក្រាបបាន ១៥នាក់ រួមនិងម៉ូតូចំនួន ០៨គ្រឿង នៅចំណុចផ្លូវបេតុង ភូមិជ័យជម្នះ សង្កាត់​ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានឃើញទង្វើទំនើង​ទាំងឡាយ​របស់​ក្រុមក្មេងស្ទាវ សូមទំនាក់ទំនងផ្តល់ព័ត៌មាន ទៅកាន់កងរាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ តាមរយៈទូរស័ព្ទ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការ​សម្ងាត់​ជូន៕ តារាវុទ្ធី

[UPDATE] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាឡើងដល់ជាង៣៥០ នាក់ ខណៈបារម្ភថាមនុស្សជាច្រើននៅជាប់ខ្លួន

2024/08/04 01:04:50 pm        254
បន្ទាប់ពីបំណាក់ដីដ៏អាក្រក់នេះបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុង វ៉ាយ៉ាណាដ (Wayanad) នៃរដ្ឋ កេរ៉ាឡា (Kerala) ប្រទេសឥណ្ឌា ចំនួនអ្នកស្លាប់នៅក្នុងស្រុកដែលរងគ្រោះមហន្តរាយបានឡើងដល់ ៣៥៨នាក់ ខណៈ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សរាប់រយនាក់ដែលជាប់ក្នុងបំណាក់ដី និងល្បប់។ យោងតាមព័ត៌មានចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាលរដ្ឋ ក្រុមអ្នកជួយសង្គ្រោះបានប្រើរ៉ាដាស្វែងរកយ៉ាងជ្រៅដើម្បីកំណត់ទីតាំងអ្នកដែលបានជាប់នៅក្នុងកម្ទេចកម្ទី និងផ្ទះដែលដួលរលំ។ ខណៈក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមហ៊ុនស្វែងរក និងជួយសង្គ្រោះឯកជន បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលដឹកនាំដោយកងទ័ពឥណ្ឌា នគរបាលរដ្ឋ Kerala និងអង្គភាពសេវាសង្គ្រោះបន្ទាន់ដែលបានឈានចូលដល់ថ្ងៃទី ៥ មនុស្សជាងពីររយនាក់នៅតែមិនទាន់រកឃើញនៅឡើយ។ដោយប្រើឧបករណ៍ធន់ធ្ងន់ និងទំនើប អ្នកជួយសង្គ្រោះជាង ១.៣០០នាក់ កំពុងជីកកាយតាមគំនរអគារខូចខាត និងនៅក្រោមគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ក្លាយជាចំហេះព្រៃធំជាងគេទីបួនក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ

2024/08/04 12:53:11 pm        222
អ្នកពន្លត់អគ្គិភ័យជាង ៦.០០០នាក់នៅជ្រលងភ្នំភាគកណ្តាលនៃរដ្ឋកាលីហ្វ័រនីញ៉ា បានបន្តទប់ទល់នឹងការឆាបឆេះដ៏ធំបំផុតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ សប្ដាហ៍នេះ ដែលបានឈានចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ជាចំហេះព្រៃដ៏ធំបំផុតទី ៤ របស់រដ្ឋនេះក្នុងកំណត់ត្រា។ កម្ដៅកម្រិត១០០អង្សាហ្វារិនហៃ រួមជាមួយខ្យល់បក់រហូតដល់ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះនៅកន្លែងខ្លះ បានផ្តល់ការសង្គ្រោះតិចតួចដល់ក្រុមពន្លត់អគ្គិភ័យ ដែលកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ Park Fire ដែលឆេះតំបន់វាលរហោស្ថានចម្ងាយប្រហែល ១៦១ គីឡូម៉ែត្រ ភាគខាងជើងនៃ ទីក្រុង Sacramento របស់រដ្ឋនេះ។ភ្លើងឆេះព្រៃមានឈ្មោះថា Park Fire ចាប់ផ្តើមដោយអ្នកដុតព្រៃដែលបង្កការបំផ្លិចបំផ្លាញរថយន្តនិងផ្ទះសម្បែងប្រជាពលរដ្ឋជិតមជ្ឈមមណ្ឌលវប្បធម៌ Chico រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី ២៤ ខែកក្កដា ចាប់តាំងពីពេលនោះមកបានឆេះបំផ្លាញព្រៃឈើជាង ១៦២.២០០ ហិចតា ដែលមានទំហំធំជាង ទីក្រុង Los Angeles ទៅទៀត។ ក្រុមមន្ត្រីបាននិយាយថា បុរសវ័យ៤២ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន ហើយ ត្រូវបានចោទប្រកាន់ពីបទដុតព្រៃ និងឃុំឃាំងដោយពុំមានការបង់ប្រាក់ធានា៕

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន១៥ នាក់ក្នុងសាលារៀននៅហ្កាហ្សា

2024/08/04 11:20:36 am        245
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស បាននិយាយថា នៅតំបន់ហ្កាហ្សាស្ទ្រីប មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ថ្ងៃទី៣ ខែសីហា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងសង្កាត់សេកវ៉ាត់វ៉ាន់ ( Sheikh Radwan) នៃទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា សាលានេះត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជាការសម្រាប់ក្រុមហាម៉ាស ដើម្បីលាក់ក្រុមសកម្មប្រយុទ្ធ និងផលិតអាវុធ។ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថា ខ្លួនធ្វើប្រតិបត្តិការពីទីតាំងជនស៊ីវិល ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា នៅព្រឹកថ្ងៃសៅរ៍ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ឡោមព័ទ្ធនេះ បានសម្លាប់មនុស្ស៦នាក់នៅក្នុងផ្ទះមួយនៅភាគខាងត្បូងនៃទីក្រុង រ៉ាហ្វា (Rafah) និងពីរនាក់ទៀតនៅក្នុងទីក្រុង ហ្កាហ្សា ។យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសនៅក្រុងរ៉ាហ្វា និងកន្លែងផ្សេងទៀតនៅដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ មន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា មកដល់ពេលនេះជនជាតិប៉ាឡេស្ទីនចំនួន៣៩.៥៥០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា ។ ការវាយលុកនេះត្រូវបានបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា សម្លាប់មនុស្ស១.២០០នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរចូលទៅក្នុងដែនដីហ្កាហ្សា៕

ករណីដាច់ទូរថភ្លើងក្រឡាប់ធ្លាក់ចេញពីផ្លូវដែកពេលកំពុងបើកបរ នៅក្នុងស្រុកក្រគរ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ

2024/08/04 09:37:04 am        526
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថភ្លើងដែលកំពុងបើកបាន ដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅចំនុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ។សូមរម្លឹក​ផងដែរថា កាលពីខែមីនា ក្នុងឆ្នាំ២០២៤ នៅបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក៏មានធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងឡានក្រុងដឹកអ្នកទេសចរណ៍ផងដែរ ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ ស្រាលចំនួន៤៦នាក់ ។ អត្ថបទ ៖ ភិរុណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM