សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

សន្តិសុខ និង សង្គម

ប្រធាន WHO៖ ពិភពលោកប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់សម្រាប់សន្ធិសញ្ញាជំងឺរាតត្បាត

2024/01/23 11:26:17 am        60
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថាបណ្ដាប្រទេសនានាប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់ខែឧសភា សម្រាប់ការយល់ព្រមលើសន្ធិសញ្ញា ដែលមានកាតព្វកិច្ចស្របច្បាប់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលនឹងក្លាយជាការប៉ះទង្គិចដ៏ធំមួយសម្រាប់មនុស្សជំនាន់ក្រោយ។សន្ធិសញ្ញាថ្មីនេះ និងការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ចំពោះច្បាប់ដែលមានស្រាប់ស្តីពីការដោះស្រាយជំងឺរាតត្បាត មានគោលបំណងពង្រឹងការការពាររបស់ពិភពលោកប្រឆាំងនឹងមេរោគថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សជាង ៧លាននាក់ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។លោកអគ្គនាយក តេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ថា «ខ្ញុំមានការព្រួយបារម្ភណាស់ថារដ្ឋជាសមាជិកអាចនឹងមិនបំពេញតាមការប្តេជ្ញាចិត្តនោះ ហើយមានបញ្ហាលេចធ្លោជាច្រើនដែលនៅតែត្រូវដោះស្រាយ»។មានតែម្តងគត់ក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់អង្គការនេះ ដែលស្ថានប័នសុខភាពពិភពលោក WHO នេះបានយល់ព្រមលើកិច្ចព្រមព្រៀងបែបនេះ ហើយនោះគឺជាសន្ធិសញ្ញាគ្រប់គ្រងថ្នាំជក់ក្នុងឆ្នាំ២០០៣៕

អាមេរិក អំពាវនាវឲ្យអ៊ីស្រាអែល ការពារជនស្លូតត្រង់ ខណៈកងកម្លាំងវាយលុកមន្ទីរពេទ្យហ្កាហ្សា

2024/01/23 11:13:26 am        56
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២២ មករា) បានអំពាវនាវឱ្យអ៊ីស្រាអែល ការពារប្រជាជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យ និងអ្នកជំងឺ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលមន្ទីរពេទ្យមួយ និងដាក់ការឡោមព័ទ្ធមួយទៀតនៅពេលដែលពួកគេបានវាយរុលចូលជ្រៅទៅក្នុងភាគខាងលិចទីក្រុង ខាន់ យ៉ូនីស (Khan Younis) ក្នុងតំបន់ហ្កាហ្សា។ អ្នកស្រុកបាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាស ដីគោក និងសមុទ្រ គឺជាការវាយប្រហារខ្លាំងបំផុតនៅតំបន់ហ្កាហ្សាភាគខាងត្បូង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែតុលា មក។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន ឃឺប៊ី (John Kirby) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែយើងរំពឹងថាពួកគេនឹងធ្វើស្របតាមច្បាប់អន្តរជាតិ និងដើម្បីការពារជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យ និងអ្នកជំងឺផងដែរតាមដែលអាចធ្វើបាន»។អ៊ីស្រាអែលនិយាយថា ក្រុមយុទ្ធជនហាម៉ាសប្រតិបត្តិការក្នុង និងជុំវិញមន្ទីរពេទ្យ ប៉ុន្តែក្រុមហាម៉ាស និងបុគ្គលិកពេទ្យបដិសេធ។ អ៊ីស្រាអែលបានបើកការវាយលុកមួយកាលពីសប្តាហ៍មុនដើម្បីដណ្តើមយកក្រុងខាន់ យ៉ូនីស ដែលឥឡូវនេះអ៊ីស្រាអែលនិយាយថាជាទីស្នាក់ការសំខាន់របស់ពួកសកម្មប្រយុទ្ធហាម៉ាសដែលទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល៕

ប្រធានចារកម្មអ៊ីស្រាអែល បានស្នើឲ្យមេដឹកនាំក្រុមហាម៉ាសចាកចេញពីហ្កាហ្សា ជាផ្នែកនៃកិច្ចចរចាបទឈប់បាញ់កាន់តែទូលំទូលាយ

2024/01/23 11:10:01 am        103
មន្ត្រីពីររូបដែលបានដឹងពីការពិភាក្សាជាអន្តរជាតិដែលកំពុងបន្តបានប្រាប់ទូរទស្សន៍ CNN ថា អ៊ីស្រាអែលបានស្នើឱ្យក្រុមមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស អាចចាកចេញពីតំបន់ហ្កាហ្សាជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយ ។សំណើដែលមិនត្រូវបានគេរាយការណ៍ពីមុនមកបានកើតឡើង ខណៈអ៊ីស្រាអែលកំពុងតស៊ូសម្រេចគោលដៅក្នុងការកម្ទេចក្រុមហាម៉ាសទាំងស្រុង។ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាមានអាយុកាលជិត៤ខែក៏ដោយ អ៊ីស្រាអែលបានបរាជ័យក្នុងការចាប់ខ្លួន ឬសម្លាប់ក្រុមមេដឹកនាំជាន់ខ្ពស់បំផុតរបស់ហាម៉ាសនៅហ្កាហ្សា ហើយនៅតែកំពុងប្រយុទ្ធជាមួយកងកម្លាំងក្រុមហាម៉ាសដែលនៅសល់ប្រហែល ៧០% នេះបើយោងតាមការប៉ាន់ប្រមាណរបស់អ៊ីស្រាអែល។ បើអ៊ីស្រាអែលនឹងផ្តល់ច្រកចេញដោយសុវត្ថិភាពពីតំបន់ហ្កាហ្សាសម្រាប់មេដឹកនាំកំពូលៗរបស់ហាម៉ាស ដែលរៀបចំការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ការចាកចេញពីតំបន់ហ្កាហ្សារបស់ក្រុមមេដឹកនាំរបស់ខ្លួនអាចធ្វើឱ្យកម្លាំងរបស់ក្រុមហាម៉ាសចុះខ្សោយ លើតំបន់ដែលហែកហួរដោយសង្រ្គាម ហើយក៏នឹងអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តតាមដានគោលដៅសំខាន់ៗនៅបរទេសផងដែរ។ ក្រុមមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ត្រូវបានគេដឹងថារស់នៅក្នុងទីក្រុងដូហា(Doha) ប្រទេសកាតា និងរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ ស្ថិតក្នុងចំណោមកន្លែងផ្សេងទៀតនៅខាងក្រៅទឹកដីប៉ាឡេស្ទីន។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីដើមខែនេះបានសម្លាប់មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាសម្នាក់នៅក្រុងបេរូត។ យោងតាមមន្ត្រីម្នាក់ដែលបានដឹងការពិភាក្សានេះ សំណើរបស់អ៊ីស្រាអែលដែលថាមេដឹកនាំក្រុមហាម៉ាស អាចចាកចេញពីតំបន់ហ្កាហ្សា ទោះបីជាទំនងជាមិនត្រូវបានទទួលយកដោយក្រុមហាម៉ាសក៏ដោយ ត្រូវបានពិភាក្សាជាផ្នែកមួយនៃការចរចាបទឈប់បាញ់យ៉ាងទូលំទូលាយយ៉ាងហោចណាស់ពីរដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងនោះម្តងបានធ្វើឡើងកាលពីខែមុននៅទីក្រុងវ៉ាសូវី ដោយប្រធានចារកម្ម Mossad របស់អ៊ីស្រាអែល លោក David Barnea ហើយបន្ទាប់មក ជាថ្មីម្តងទៀតក្នុងខែនេះនៅទីក្រុង Doha ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ៕

មនុស្សជាង ៩០នាក់បានស្លាប់ បន្ទាប់ពីព្យុះរដូវរងាដ៏ធ្ងន់ធ្ងរវាយប្រហារនៅសហរដ្ឋអាមេរិក

2024/01/23 11:06:58 am        180
ការស្លាប់ទាក់ទងនឹងអាកាសធាតុជាង ៩០ នាក់ត្រូវបានកត់ត្រានៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារដោយព្យុះរដូវរងាដ៏ធ្ងន់ធ្ងរកាលពីសប្តាហ៍មុន។ អ្នកស្លាប់រួមមានយ៉ាងហោចណាស់២៥ នាក់នៅក្នុងរដ្ឋ Tennessee និង ១៦ នាក់នៅរដ្ឋ Oregon ដែលនៅតែស្ថិតក្នុងភាពអាសន្នបន្ទាប់ពីមានព្យុះទឹកកកធ្ងន់ធ្ងរ។ មនុស្សរាប់ម៉ឺននាក់ក៏នៅតែពុំទាន់មានថាមពលអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស។គេរំពឹងថា ស្ថានភាពត្រជាក់នេះ នឹងធូរស្រាលនៅក្នុងរយៈពេលពីរ-បីថ្ងៃខាងមុខទៀតនេះ។ ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុសរុបចំនួន ៩២ នាក់ត្រូវបានកត់ត្រានៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ នេះបើយោងតាមចំនួនសរុបដែលបានតាមដានដោយសារព័ត៌មាន CBS ជាដៃគូរបស់សារព័ត៌មាន BBC នៅសហរដ្ឋអាមេរិក។ ស្របពេលចំនួនអ្នកស្លាប់មានចំនួនច្រើនបំផុតនៅក្នុងរដ្ឋ Tennessee និង Oregon ការស្លាប់ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងរដ្ឋ Mississippi រដ្ឋ Illinois រដ្ឋ Pennsylvania រដ្ឋ Washington រដ្ឋ Kentucky រដ្ឋ Wisconsin រដ្ឋ New York រដ្ឋ New Jersey និងកន្លែងផ្សេងទៀត។ការស្លាប់ផ្សេងទៀត នៅតែស្ថិតក្រោមការស៊ើបអង្កេត រួមទាំងមនុស្សម្នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៥គ្រឿង នៅក្នុងរដ្ឋ Kentucky និង៤នាក់នៅក្នុងរដ្ឋ Illinois៕

អ៊ីស្រាអែលត្រូវបានដាក់សម្ពាធឲ្យទទួលយកដំណោះស្រាយរដ្ឋពីរ ខណៈខ្លួនបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សាភាគខាងត្បូង

2024/01/23 11:04:17 am        87
ប្រជាជនប៉ាឡេស្ទីនបានគេចចេញពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតំបន់ហ្កាហ្សាភាគខាងត្បូង ជាទីដែលប្រព័ន្ធទំនាក់ទំនងនានាត្រូវបានកាត់ផ្ដាច់ម្តងទៀតកាលពីថ្ងៃចន្ទ ២២ មករា ខណៈសម្ពាធកើនឡើងលើអ៊ីស្រាអែល សម្រាប់ដំណោះស្រាយដែលពាក់ព័ន្ធនឹងភាពជារដ្ឋប៉ាឡេស្ទីនដែលបានស្វែងរកជាយូរមកហើយ។ លោក ម៉ាឌីអានតា (Mahdi Antar)វ័យ២១ឆ្នាំ បានស្វែងរកការជ្រកកោននៅមន្ទីរពេទ្យ Al-Nasser ក្នុងទីក្រុង Khan Yunis ជាទីក្រុងភាគខាងត្បូងដ៏សំខាន់របស់តំបន់ហ្កាហ្សា ដែលបានក្លាយជាចំណុចកណ្តាលនៃសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងទាហានអ៊ីស្រាអែល ខណៈសង្រ្គាមនេះបានឈានចូលដល់ខែទី៤ហើយ។ លោកបាននិយាយថា ស្ថានភាពគួរឱ្យភ័យខ្លាច។ ការលំបាកខ្លាំងមានទាំងយប់មានទាំងថ្ងៃ ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារឥតឈប់ឈរ។ លោកមិនដឹងថាត្រូវធ្វើអ្វីទេ។ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីបគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍កាលពីថ្ងៃចន្ទថាមនុស្សជាង ១២០ នាក់បានស្លាប់ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។ អ្នកសារព័ត៌មាន AFP បានឃើញជនរងគ្រោះនៃការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Nasser ហើយអ្នកកាន់ទុក្ខបានបញ្ចុះសាកសពនៅក្នុងផ្នូរដ៏ធំមួយ។យោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា អ៊ីស្រាអែលបានបើកការវាយលុកឥតឈប់ឈរ ដែលបានសម្លាប់មនុស្សយ៉ាងហោច ២៥.២៩៥ នាក់ នៅហ្កាហ្សា ប្រហែល ៧០ ភាគរយនៃពួកគេជាស្ត្រី កុមារ និងក្មេងជំទង់៕

ភាគឦសាននៃប្រទេសអូស្ត្រាលី ទប់ទល់នឹងព្យុះស៊ីក្លូនទីពីរក្នុងរយៈពេលមួយខែ

2024/01/23 10:58:45 am        230
ការិយាល័យអាកាសធាតុបាននិយាយនៅថ្ងៃអង្គារ (២៣ មករា) នេះថា ព្យុះត្រូពិចកម្រិតទាបមួយនៅក្នុងសមុទ្រកូរ៉ាល់ (Coral) ទំនងជានឹងវិវត្តទៅជាព្យុះស៊ីក្លូន ហើយនឹងវាយប្រហារភាគឦសានរបស់ប្រទេសអូស្ត្រាលីនៅចុងសប្តាហ៍នេះ រយៈពេលមួយខែបន្ទាប់ពីព្យុះស៊ីក្លូនត្រូពិចចាស្ពើ (Jasper) បណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់។ប្រព័ន្ធអាកាសធាតុដែលមានចម្ងាយប្រហែល ៨០០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃរដ្ឋឃ្វីនស៍ឡែន (Queensland) នេះអាចកាន់តែខ្លាំងក្លាប្រែទៅជាព្យុះស៊ីក្លូនប្រភេទទី៣ ដែលមានពីរកម្រិតក្រោមកម្រិតល្បឿនខ្យល់ដ៏គ្រោះថ្នាក់បំផុត ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។លោកស្រី ឡូរ៉ា ប៊ូឃែល (Laura Boekel) អ្នកព្យាករណ៍នៅការិយាល័យឧតុនិយមបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «ព្យុះនេះកាន់តែមានកម្លាំងខ្លាំង ហើយទំនងជានឹងឈានដល់កម្លាំងព្យុះស៊ីក្លូននៅពេលយប់នេះ ឬក្នុងអំឡុងពេលថ្ងៃពុធស្អែក ហើយការឆ្លងកាត់ឆ្នេរសមុទ្រទំនងជាមួយយប់នៅថ្ងៃព្រហស្បតិ៍»។ការព្រមានអំពីព្យុះចុងក្រោយបំផុតកើតឡើងនៅមុនថ្ងៃឈប់សម្រាកជាតិដែលបានបន្ថែមនៅចុងសប្តាហ៍ និងឆ្ពោះទៅចុងបញ្ចប់នៃការឈប់សម្រាករដូវក្តៅរបស់សាលា នៅពេលដែលតំបន់នេះនឹងរំពឹងថានឹងមានកំណើននៃការមកទស្សនាកម្សាន្ត។ ក្រុមមន្ត្រីបានជំរុញអ្នកទេសចរឱ្យពិចារណាឡើងវិញនូវការបោះជំរំ និងការធ្វើដំណើរទៅតំបន់ដាច់ស្រយាលជាដើម៕

ថ្ងៃនេះ តុលាការបន្តសួរនាំបុរសបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ ៤នាក់នៅឫស្សីកែវ

2024/01/23 10:56:28 am        1457
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ បានបន្តធ្វើការបញ្ចូនខ្លួនបុរសជាអ្នកបើករថយន្ត Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍ រហូត​ស្លាប់មនុស្ស០៤នាក់ និង០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ទៅកាន់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាថ្មីម្តងទៀត ដើម្បីបន្តសាកសួរនាំតាមនីតិវិធីច្បាប់ ។ជនបង្កត្រូវបាននគរបាលបញ្ចូនខ្លួនទៅកាន់តុលាការតាំងពីវេលារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៤​ម្សិលមិញ ដោយការសាកសួរនាំត្រូវបានបញ្ចប់ តុលាការសម្រេច​បញ្ចូន​ខ្លួន​ទៅ​ផ្ញើរ​នៅ​នគរបាល​វិញ។ បច្ចុប្បន្ន រូបគេកំពុងស្ថិតក្រោមការសាកសួរនាំរបស់តុលាការ ដោយ​ពុំ​ទាន់​មាន​ការ​សម្រេច​យ៉ាងណានៅឡើយនោះទេ ។ ជនសង្ស័យមានឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីគយ មាន​ទីលំ​នៅ​ផ្ទះ​លេខ​40A ផ្លូវលេខ210 ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជន​បង្ក​រូប​នេះ បានបើកបរក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាត្រាជាតិអាកុល ០.៥៤ មី លី ក្រាម ក្នុង មួយលីត្រខ្យល់ ។ គួរំលឹកថា ករណីគ្រោះថ្នាក់ចរារណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពី១៨ និង​៤៥នាទី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ករណីនេះ ជនបង្កបានបើករថយន្តចុះពីស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្ពោះ​សំដៅ​ឡើ​ង​ទៅ​ផ្លូវ​ជាតិ​លេខ​០៥ លុះដល់ចំណុចស្តុប រថយន្តមិនបានបង្អង់ល្បឿន ក៏បានជ្រុលបុករះរថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ដែលកំពុងឈប់ស្តុប បណ្តាលឱ្យមានមនុស្សរងរបួស និងស្លាប់ជាច្រើននាក់ នៅ​លើ​ដង​ផ្លូវ​តែម្តងទៅ ។ ហើយរថយន្ត និងម៉ូតូជាច្រើនគ្រឿងក៏ទទួលរងការខូចខាតផងដែរ៕ លីហេង

បរិស្ថានអនាម័យនៅមាត់ទន្លេត្រូវបានរៀបចំស្អាតជាប់ជាប្រចាំ សម្រាប់ភ្ញៀវមកលេងកម្សាន្ត

2024/01/23 10:40:19 am        184
ភ្នំពេញ៖ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ​បានចុះរៀបចំ​ និង​បាញ់​ទឹកលាង​សម្អាត​នៅ​តាម​សួន​ច្បារ​មាត់​ទន្លេ និងវិថីថ្មើជើង ជាប់ជាប្រចាំដើម្បីរក្សាបរិស្ថានអនាម័យសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យល្អ​និង​មាន​របៀបរៀបរយ ជូនដល់ភ្ញៀវជាតិអន្តរជាតិមកលេងកម្សាន្ត ជៀសវាងមានក្លិនឆ្អេះឆ្អាប។ក្រោមការដឹកនាំរបស់ លោក ជា ខេមា អភិបាល​នៃ​គណៈអភិបាល​ខណ្ឌ​ភ្នំពេញ​បាន​ចាត់​ឱ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​ជាប់​ជា​ប្រចាំ​ដើម្បី​ឲ្យ​បរិស្ថាន​អនាម័យស្អាតល្អ និង​សុភ័ណភាពរាជធានីភ្នំពេញ។ បន្ទាប់ពីអាជ្ញាធរខណ្ឌបានចុះបាញ់ទឹកលាងសំអាតឱ្យស្អាតជាប់ជាប្រចាំនោះសង្កេតឃើញថា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ​បានមកលេងកម្សាន្តនៅសួនច្បារមាត់ទន្លេ និងវិថីថ្មើជើង ជា​ច្រើន​កុះករ​នា​ពេលល្ងាចនឹងនាំគ្នាមកហាត់ប្រាណផងដែរ។អាជ្ញាធរខណ្ឌដូនពេញពេញបានបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅតាម​សួន​ច្បារ​មានការយល់ដឹងច្រើនពីការទុកដាក់សំរាម។ ដោយ​ពួកគាត់​បាន​យក​សំរាម​ដាក់​ចូល​ធុង​សំរាម​បានត្រឹមត្រូវនៅតែមួយផ្នែកតូចតែប៉ុណ្ណោះនៅតែបន្តចោលផ្ដេសផ្ដាស។ដូច្នេះ​អាជ្ញាធរសំណូមពរដល់ពលរដ្ឋដែលមកលេងកម្សាន្តនៅសួនច្បារមាត់ទន្លេ និងមុខ​ព្រះបរម ​រាជ​វាំង​បន្តចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ទុក​ដាក់​សំរា​ម​ថែ​រក្សា​បរិស្ថាន​អនាម័យ ដើម្បី​ឲ្យ​ស្អាត​ល្អ​ប្រសើរ​ទាំង​អស់គ្នា។គួរបញ្ជាក់ផងដែរសួនច្បារតាមមាត់ទន្លេ និងសួនច្បារមុខព្រះបរមរាជវាំង អាជ្ញាធរ​ខណ្ឌដូន​ពេញ​បាន​ចុះ​បាញ់ទឹ​ក​សំអាត​ជាប់​ជា​ប្រចាំ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត និង​ហាត់​ប្រាណ​តាម​សួន​ច្បារមកមានភាពស្រស់ស្រាយ និងមិនមានក្លិនឆ្អេះឆ្អាប នឹងធ្វើយ៉ាងណាឲ្យមាន បរិស្ថាន​អនាម័យ សោភ័ណភាព រាជធានីភ្នំពេញស្អាតល្អប្រសើរ៕ អត្ថបទ៖ កុម្ភះ

កងកម្លាំងអ៊ីស្រាអែលសម្រុកចូលមន្ទីរពេទ្យ ខណៈក្រុង ខាន់យ៉ូនីស រងការវាយប្រហារ បង្ហូរឈាមបំផុតក្នុងឆ្នាំ២០២៤

2024/01/23 08:43:39 am        140
ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែល ដែលវាយសម្រុករុលចូលជ្រៅទៅភាគខាងលិចទីក្រុងខាន់ យ៉ូនីស (Khan Younis) នៅក្នុងការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតរបស់តំបន់ហ្កាហ្សា រហូតមកដល់ពេលនេះក្នុងខែមករា បានសម្រុកចូលមន្ទីរពេទ្យមួយ និងដាក់ការឡោមព័ទ្ធមួយទៀតកាលពីថ្ងៃចន្ទ (២២ មករា) ដោយធ្វើឲ្យអ្នករបួសមិនទទួលបានការថែទាំ។កងទ័ពបានរុលចូលជាលើកដំបូងចូលទៅក្នុងសង្កាត់ អាល់ម៉ាវ៉ាស៊ី (al-Mawasi) ក្បែរឆ្នេរសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃក្រុងខាន់ យ៉ូនីស ដែលជាទីក្រុងសំខាន់នៅភាគខាងត្បូងហ្កាហ្សា។ នៅទីនោះ ពួកគេបានសម្រុកចូលមន្ទីរពេទ្យ អាល់ឃែរ (Al-Khair) ហើយចាប់ខ្លួនបុគ្គលិកពេទ្យ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់គីដ្រា (Ashraf al Qidra) បានប្រាប់សារព័ត៌មានរ៉យទ័រ។មិនមានការលើកឡើងណាមួយពីអ៊ីស្រាអែលអំពីស្ថានភាពនៅមន្ទីរពេទ្យនោះទេ ហើយការិយាល័យអ្នកនាំពាក្យយោធាមិនមានការអត្ថាធិប្បាយទេ។ យោធាបាននិយាយនៅពេលក្រោយមកថា ទាហានអ៊ីស្រាអែលបីនាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ នៅតំបន់ហ្កាហ្សាភាគខាងត្បូង។លោក គីដ្រា បាននិយាយថាយ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានសម្លាប់ពេញមួយយប់នៅទីក្រុងខាន់ យ៉ូនីស ខណៈពេលដែលការឡោមព័ទ្ធមូលដ្ឋានពេទ្យមានន័យថានឹងមានមនុស្សរាប់សិបនាក់ស្លាប់ និងរបួស ដែលហួសពីលទ្ធភាពនៃការជួយសង្គ្រោះ៕

កងកម្លាំងអាមេរិក និងអង់គ្លេស ដាក់គោលដៅចំនួន៨របស់ក្រុមហ៊ួទីនៅយេម៉ែន ជុំវិញការវាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម

2024/01/23 08:14:50 am        170
មន្ទីរបញ្ចកោណបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារជាថ្មីកាលពីថ្ងៃចន្ទ ២២ មករា ក្នុងប្រទេសយេម៉ែន ដោយផ្តោតលើទីតាំងស្តុកអាវុធក្រោមដីរបស់ក្រុមហ៊ួទី (Houthi) ក៏ដូចជាសមត្ថភាពមីស៊ីល និងតាមដានដែលប្រើប្រាស់ដោយក្រុមគាំទ្រដោយអ៊ីរ៉ង់ដែលតែងតែដាក់គោលដៅលើការដឹកជញ្ជូននៅសមុទ្រក្រហម។ ក្រុម ហ៊ួទី(Houthis) ដែលគ្រប់គ្រងតំបន់មានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេ ជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅពេលអ៊ីស្រាអែលវាយប្រហារលើតំបន់ហ្កាហ្សា។ ការវាយប្រហាររបស់ ហ៊ួទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការព្រួយបារម្ភខ្លាំង ចំពោះអតិផរណាពិភពលោក។ ពួកគេក៏មានការព្រួយបារម្ភយ៉ាងខ្លាំងដែរថា ការហៀរចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចនឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាមានអស្ថិរភាព។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយប្រទេសទាំង៦ ក្នុងការឆ្លើយតបចុងក្រោយនេះ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារចំនួន៨លើក ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ។ សេចក្តីថ្លែងការណ៍រួមបាននិយាយថា ការវាយប្រហារដ៏ជាក់លាក់ទាំងនេះ មានបំណងបង្អាក់ និងធ្វើឱ្យកម្ទេចសមត្ថភាពដែលក្រុម ហ៊ួទី ប្រើប្រាស់ដើម្បីគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងអាយុជីវិតរបស់ទាហានជើងទឹកស្លូតត្រង់។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស គ្រន ហ្សេបស៍ (Grant Shapps) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងជាការការពារខ្លួនប៉ុណ្ណោះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យច្រានចោលការលើកឡើងរបស់រដ្ឋមន្រ្ដីការបរទេសថៃថា សម្ដេចធិបតីបង្ហោះសារតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការចរចារឿងព្រំដែនគោកជាមួយថៃនឹងត្រូវធ្វើនៅក្រោយចូលឆ្នាំថ្មី
03/10/2026 10:03 PM
តម្លៃអាហារហ្កាហ្សាហក់ឡើងខ្ពស់ ខណៈការបិទច្រកព្រំដែនធ្វើឲ្យជួបកង្វះខាតធ្ងន់ធ្ងរ ស្របពេលសង្រ្គាមអ៊ីរ៉ង់
03/10/2026 08:03 PM
របាយការណ៍៖ របងបេតុងមានចំណែកធំក្នុងឧបទ្ទវហេតុយន្តហោះឆ្នាំ២០២៤ នៅកូរ៉េខាងត្បូង សង់ដោយសន្សំប្រាក់
03/10/2026 08:03 PM
កាតាចង់ពង្រឹងភាពជាដៃគូសន្តិសុខជាមួយសហរដ្ឋអាមេរិក ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
03/10/2026 08:03 PM
UN៖ សង្គ្រាមមជ្ឈិមបូព៌ា ធ្វើឲ្យមានអ្នកភៀសខ្លួន ១០០.០០០នាក់ នៅលីបង់ ក្នុងរយៈពេលតែ ១ថ្ងៃ
03/10/2026 08:03 PM
អេហ្ស៊ីបដំឡើងតម្លៃប្រេងក្នុងស្រុកដល់ចំនួន ១៧ភាគរយ ស្របពេលភាពចលាចលថាមពលសកល
03/10/2026 08:03 PM
អាល្លឺម៉ង់ជួយទិញមីស៊ីលការពារដែនអាកាសដែលខ្វះខាត សម្រាប់អ៊ុយក្រែន
03/10/2026 07:03 PM
ជនម្នាក់សង្ស័យជាសមាជិកក្រុមហាម៉ាស ត្រូវបានឃុំខ្លួននៅស៊ីប ជុំវិញករណីទិញអាវុធ
03/10/2026 07:03 PM
អ្នកប្រើប្រាស់អាមេរិកបង្ហាញការខកចិត្តចំពោះការកើនឡើងតម្លៃឧស្ម័ន ក្រោយការវាយប្រហារអ៊ីរ៉ង់
03/10/2026 07:03 PM
ពលរដ្ឋហ្កាហ្សាមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោល ពេលផ្អាកផែនការសន្តិភាពរបស់លោក Trump
03/10/2026 07:03 PM