ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់

សន្តិសុខ និង សង្គម

UN ចំនួនអ្នកស្លាប់របស់ជនជាតិរ៉ូហ៊ីងយ៉ា នៅសមុទ្រក្នុងឆ្នាំ២០២៣ កើនច្រើនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍

2024/01/24 06:27:08 pm        158
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាយ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥៦៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួន ខណៈពេលដែលព្យាយាមរត់ភៀសខ្លួនពីសហភាពមីយ៉ាន់ម៉ា ឬប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ មកដោយអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារក្រុមជនជាតិភាគតិចមួយនេះ។ទីភ្នាក់ងារជនភៀសខ្លួន UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ ឬការបាត់ខ្លួនបានកើតឡើងក្នុងអំឡុងពេលប៉ុនប៉ងឆ្លងកាត់សមុទ្រអានដាម៉ាន់ (Andaman) ឬឈូងសមុទ្របេនហ្គាល់ (Bengal) ដោយជនជាតិរ៉ូហ៊ីងយ៉ាជិត ៤.៥០០នាក់។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ UNHCR បាននិយាយថា អ្នកនៅរស់រានមានជីវិតបានចែករំលែកហេតុការណ៍ដ៏គួរឱ្យរន្ធត់នៃការរំលោភបំពាន និងការបៀតបៀនក្នុងអំឡុងពេលធ្វើដំណើរ រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រជាដើម។ជនមូស្លីមរ៉ូហ៊ីងយ៉ាជាងមួយលាននាក់មកពីមីយ៉ាន់ម៉ា រស់នៅក្នុងជំរំធ្វើពីឫស្សី និងផ្លាស្ទិកក្នុងសង្កាត់ព្រំដែនបង់ក្លាដែសនៃទីក្រុង ខកស៍បាហ្សា (Cox's Bazar) ភាគច្រើនបន្ទាប់ពីបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។មីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក ហើយរបបសឹកនេះបានបង្ហាញបំណងតិចតួចប៉ុណ្ណោះក្នុងទទួលយកជនជាតិរ៉ូហ៊ីងយ៉ាវិញ ដែលត្រូវបានគេចាត់ទុកថាជាអ្នកជ្រៀតជ្រែកបរទេសក្នុងប្រទេសមីយ៉ាន់ម៉ាជាយូរមកហើយ ដោយពួកគេត្រូវបានបដិសេធការចូលសញ្ជាតិ និងទទួលរងការរំលោភបំពាន៕

សហរដ្ឋអាមេរិក និរទេសជនអន្តោប្រវេសន៍ ១៣០នាក់ ទៅកាន់ប្រទេសកាតេម៉ាឡា

2024/01/24 06:16:16 pm        137
អាជ្ញាធរអន្តោប្រវេសន៍ប្រទេសកាតេម៉ាឡា បាននិយាយថា ជើងហោះហើរមួយមានផ្ទុកជនអន្តោប្រវេសន៍កាតេម៉ាឡា ជាងមួយរយនាក់ ដែលត្រូវបាននិរទេសដោយសហរដ្ឋអាមេរិក បានមកដល់ទីក្រុង កាតេម៉ាឡា កាលពីថ្ងៃអង្គារ។អ្នកដែលត្រូវបាននិរទេស រួមទាំង ១៧ គ្រួសារ និងមនុស្សពេញវ័យនៅលីវ បានមកដល់អាកាសយានដ្ឋាន Aurora ក្នុងទីក្រុងកាតេម៉ាឡា តាមជើងហោះហើរដែលជួលដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ក្រុមអ្នកនិរទេសចុងក្រោយបង្អស់នេះ គឺជាផ្នែកនៃនិន្នាការធំនៃការនិរទេសដែលកើនឡើង ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍មកពីប្រទេសកាតេម៉ាឡា ហុងឌុយរ៉ាស អែលសាល់វ៉ាឌ័រ កូឡុំប៊ី និងប្រទេសវេណេហ្ស៊ុយអេឡា។ជនអន្តោប្រវេសន៍ជាច្រើននាក់ បានភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ ដោយសារបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច អំពើហិង្សា និងអស្ថិរភាពនយោបាយ ដោយស្វែងរកឱកាសនិងសុវត្ថិភាពប្រសើរជាងមុននៅក្នុងសហរដ្ឋអាមេរិក។ជនអន្តោប្រវេសន៍ ដែលភាគច្រើនធ្វើដំណើរជាមួយក្រុមគ្រួសារ បាននិយាយថា កង្វះការងារ និងស្ថានភាពរស់នៅលំបាក គឺជាហេតុផលសំខាន់សម្រាប់ការចាកចេញពីប្រទេសរបស់ពួកគេ។

យន្តហោះយោធាមីយ៉ាន់ម៉ា ធ្លាក់ចេញពីផ្លូវរត់ក្នុងអាកាសយានដ្ឋានឥណ្ឌា បង្ករបួស ៨នាក់

2024/01/24 05:59:23 pm        171
ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានរងរបួស បន្ទាប់ពីយន្តហោះយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេសន្មត់ថានឹងហោះហើរដឹកទាហានរាប់សិបនាក់ ដែលភៀសខ្លួនចេញពីជម្លោះត្រឡប់ទៅប្រទេសវិញ បានធ្លាក់ពីលើផ្លូវរត់នៃអាកាសយានដ្ឋាននៅភាគឦសានប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (២៣ មករា)។នគរបាល និងក្រុមមន្ត្រីយោធាឥណ្ឌាបាននិយាយថា អ្នករងរបួសនោះស្ថិតក្នុងចំណោមមនុស្ស ១៤នាក់នៅលើយន្តហោះ ដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ឡេងភួយ (Lengpui) នៃរដ្ឋ មីហ្ស៊ូរ៉ាម (Mizoram) ដើម្បីនាំយកទាហានដែលបានរត់ចូលប្រទេសឥណ្ឌា កាលពីសប្តាហ៍មុនត្រឡប់ទៅមីយាន់ម៉ាវិញ។ទាហានមីយ៉ាន់ម៉ាជិត ៧០០នាក់ បានឆ្លងចូលទៅក្នុងភាគឦសាននៃប្រទេសឥណ្ឌា ក្នុងរយៈពេល ២ខែចុងក្រោយនេះ បន្ទាប់ពីក្រុមប្រឆាំងរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគាំទ្រដោយរដ្ឋាភិបាលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់ទីតាំងយោធា និងទីប្រជុំជនជាច្រើននៅជិតព្រំដែនរបស់ខ្លួន។ចាប់តាំងពីមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១ មក ជនស៊ីវិល និងកងទ័ពរាប់រយនាក់បានភៀសខ្លួនទៅកាន់រដ្ឋឥណ្ឌា ជាទីដែលសហគមន៍រវាងប្រទេសទាំងពីរមានទំនាក់ទំនងជនជាតិភាគតិច និងគ្រួសារ។ នេះបានធ្វើឱ្យទីក្រុងញូវដែលី ព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែហានិភ័យនៃភាពតានតឹងរីករាលដាលដល់ប្រទេសឥណ្ឌា៕

ការវាយប្រហាររបស់ក្រុមហ៊ួទី ក្នុងសមុទ្រក្រហម បានធ្វើឲ្យនាវាដឹកទំនិញជាង៧លានកុងតឺន័រផ្លាស់ប្ដូរផ្លូវផ្សេង

2024/01/24 05:51:30 pm        132
ក្រុមឧទ្ទាម ហ៊ួទី (Houthi)គាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បាននិងកំពុងគំរាមកំហែងពាណិជ្ជកម្មពិភពលោក ដោយដាក់គោលដៅលើនាវាពាណិជ្ជកម្មដែលបានធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីក ស៊ុយអេ(Suez) ក្នុងសមុទ្រក្រហម។ ការចាប់ផ្តើមការវាយលុករបស់ពួកគេលើនាវាពាណិជ្ជកម្មរបស់លោកខាងលិចកាលពីថ្ងៃទី ១៩ ខែតុលា ក្រុមចលនា ហ៊ួទី របស់ប្រទេសយេម៉ែនបានពន្យឺតខ្សែផ្គត់ផ្គង់នៅអឺរ៉ុប ហើយក្រុមអ្នកជំនាញនិយាយថាអ្នកប្រើប្រាស់នឹងត្រូវជួបស្ថានភាពលំបាក ។ ក្រុមហ៊ួទី បានចាប់ផ្តើមការវាយប្រហាររបស់ពួកគេលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមហ៊ុនដឹកជញ្ជូនលោកខាងលិច ជាការបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីនក្នុងជម្លោះអ៊ីស្រាអែល និងហ្កាហ្សា ប៉ុន្តែភ្នាក់ងារឃ្លាំមើលអន្តរជាតិរួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅការវាយប្រហារនេះថា ជាការបំពាន។ លោក រៃអិន ពីទ័រសេន (Ryan Petersen) នាយកប្រតិបត្តិនៃក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់សូហ្វវែរ Flexport បានប្រាប់សារព័ត៌មាន CGTN ថា រហូតមកដល់ពេលនេះនាវាដឹកកុងតឺន័រជាង៧លាន ត្រូវបានបង្វែរចេញពីផ្លូវទឹកនោះ ពិតជាសំខាន់ណាស់ ៩០ ទៅ ៩៥% នៃនាវាដឹកទូកុងតឺន័រទាំងអស់ដែលឆ្លងកាត់ ព្រែកជីក ស៊ុយអេ (Suez)ជាប្រពៃណី កំពុងធ្វើដំណើរតាមផ្លូវវាងដ៏វែងឆ្ងាយជុំវិញទ្វីបអាហ្រ្វិក ដើម្បីបញ្ចៀសការវាយប្រហារ ដោយមីស៊ីលទាំងនេះពីក្រុមចលនាហ៊ួទី ។ ហើយឥឡូវនេះ ក្រុមអ្នកជំនាញខាងដឹកជញ្ជូនពាណិជ្ជកម្មនិយាយថា ក្រុមអ្នកប្រើប្រាស់នឹងជួបស្ថានភាពលំបាក់ ដោយត្រូវរង់ចាំពេលវេលាបន្ថែម និងកង្វះខាតផលិតផល។នាវាយ៉ាងហោចណាស់ចំនួន១០ គ្រឿងត្រូវបានខូចខាតនៅក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួទី ចាប់តាំងពីខែតុលា ហើយនាវិក២៥នាក់នៅតែជាប់ឃុំខ្លួននៅក្នុងប្រទេសយេម៉ែន។ ជម្លោះនេះក៏បានឆក់យកជីវិតទាហានជើងទឹកអាមេរិកពីរនាក់ ព្រមទាំងក្រុមសកម្មប្រយុទ្ធហ៊ួទី១៥នាក់ផងដែរ៕

អាមេរិក វាយប្រហារគោលដៅនៅអ៊ីរ៉ាក់ បន្ទាប់ពីកងកម្លាំងខ្លួនបានរងរបួស

2024/01/24 04:19:44 pm        177
មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងមូលដ្ឋានចំនួន ៣ទីតាំង ដែលភ្ជាប់ទៅនឹងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (២៣ មករា) បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍ទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ ដែលបានធ្វើឱ្យកងកម្លាំងសហរដ្ឋអាមេរិករងរបួស។ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី ត្រូវបានវាយប្រហារប្រហែល ១៥០ដងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅក្នុងខែតុលា មកដោយបង្កើតសម្ពាធលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ឱ្យឆ្លើយតបផ្នែកយោធា ទោះបីជាមានភាពរសើបផ្នែកនយោបាយនៅក្នុងទីក្រុងបាកដាដ ក៏ដោយ។កាលពីថ្ងៃសៅរ៍ បុគ្គលិកអាមេរិក ៤នាក់ បានរងរបួសផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមូលដ្ឋានទ័ពអាកាស អ៊ីន អាល់អាសាដ (Ain al-Asad) របស់អ៊ីរ៉ាក់ ត្រូវបានវាយប្រហារដោយមីស៊ីលបាលិស្ទិក និងគ្រាប់រ៉ូកែតជាច្រើន ដែលបាញ់ដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ពីខាងក្នុងប្រទេសអ៊ីរ៉ាក់។ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលអនុវត្តប្រតិបត្តិការនៅមជ្ឈិមបូព៌ា បាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅលើក្រុម ខាតាអ៊ីប ហេសបូឡា (Kataib Hezbollah) ដែលរួមមានទីស្នាក់ការ កន្លែងផ្ទុក និងទីតាំងហ្វឹកហាត់សម្រាប់រ៉ូកែត មីស៊ីល និងសមត្ថភាពយានដ្រូន។ នៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រភពវេជ្ជសាស្រ្ត និងប្រភពសកម្មប្រយុទ្ធបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានសម្លាប់សកម្មប្រយុទ្ធយ៉ាងហោចណាស់ពីរនាក់ និងធ្វើឲ្យមនុស្សបួននាក់ផ្សេងទៀតបានរងរបួស៕

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ឆក់យកជីវិតមនុស្ស២០នាក់នៅក្នុងប្រទេសបូលីវី

2024/01/24 03:56:57 pm        75
អនុរដ្ឋមន្ត្រីការពារជនស៊ីវិលបូលីវី លោក ជូអាន ខាឡូស ខាលវីម៉ុនតេស (Juan Carlos Calvimontes) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់នៅក្នុងប្រទេសបូលីវីក្នុងរយៈពេលជាង ២ ខែ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងតំបន់ចំនួន៧ក្នុងចំណោមតំបន់៩ របស់ប្រទេស។ មន្ត្រីបាននិយាយនៅសន្និសីទសារព័ត៌មាន ថា ចន្លោះពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងអាកាសធាតុត្រជាក់ចុះ បានបំផ្លិចបំផ្លាញនៅក្នុងក្រុងចំនួន៤១ និង១៥៤ សហគមន៍ ក្នុងនោះតំបន់ខាងលិចទីក្រុង La Paz បានរងគ្រោះខ្លាំងជាងគេ ដោយទីក្រុងចំនួន ១៤ និង សហគមន៍ចំនួន ៦៣ បានរងផលប៉ះពាល់។ ជំនន់ទឹកភ្លៀងបានបង្ខំមានការជម្លៀសប្រជាជន ៩.០៧៥ គ្រួសារ ធ្វើឱ្យមនុស្ស ៤.០៩៧ នាក់គ្មានផ្ទះសម្បែង និងខូចខាតផ្ទះសម្បែងចំនួន ១៥៩ ខ្នង ក្នុងនោះ ៤៤ ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ លោកបាននិយាយថា ខណៈរដ្ឋាភិបាលបានផ្តល់ជំនួយមនុស្សធម៌ចំនួន១៣១តោន តម្រូវការជាច្រើនទៀត នៅតែត្រូវការជាចាំបាច់ ដោយសារតែទំហំនៃគ្រោះមហន្តរាយនេះ។ លោក ខាលវីម៉ុនតេស (Calvimontes) បាននិយាយថា ស្ថានភាពនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយបន្ថែមថា តំបន់ចំនួន៨ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់រហូតដល់ថ្ងៃទី ២៧ ខែមករា ពីហានិភ័យនៃទឹកទន្លេដែលកំពុងហៀរប្រៀបច្រាំងនៅឡើយ៕

ចំនួនអ្នកស្លាប់ដោយបំណាក់ដីនៅចិន កើនឡើងដល់ ៣១នាក់ ហើយជាច្រើននាក់ទៀតនៅបាត់ខ្លួន

2024/01/24 03:53:26 pm        167
អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី ដែលបានវាយប្រហារតំបន់ភ្នំនៃខេត្ត Yunnan ភាគនិរតី ប្រទេសចិន បានកើនឡើងដល់៣១ នាក់ ខណៈជាច្រើននាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។បំណាក់ដី បានកើតឡើងនៅក្នុងភូមិ លាងសួយ(Liangshui) ទីក្រុង Zhaotong កាលពីព្រឹកថ្ងៃច័ន្ទ ដោយបានជាប់ធ្វើឲ្យជាប់មនុស្សសរុបចំនួន ៤៧នាក់។ ដោយស្ថិតនៅក្នុងតំបន់ភ្នំដ៏ត្រជាក់នៃខេត្ត ជាកន្លែងដែលមានព្រិលធ្លាក់ជាច្រើនថ្ងៃ ទីតាំងជួយសង្គ្រោះនៅតែគ្របដណ្ដប់ដោយស្រទាប់ព្រិលដ៏ក្រាស់។ បុគ្គលិកសង្គ្រោះជាង ១.០០០នាក់ ដែលនាំមកជាមួយសត្វសុនខសង្គ្រោះចំនួន ៤៥ ក្បាល និងរថយន្តចំនួន ១២០គ្រឿង រួមទាំងគ្រឿងចក្រជីកកកាយ និងរថយន្តដឹកជញ្ជូន កំពុងបំពេញការងារស្វែងរក និងជួយសង្គ្រោះនៅទីតាំងនោះ។ រថយន្តពន្លត់អគ្គិភ័យចំនួន ៣៣គ្រឿង និងគ្រឿងចក្រកាយដីចំនួន ១០គ្រឿង ក៏ត្រូវបានដាក់ឲ្យចល័ត ដើម្បីស្វែងរកអ្នកបាត់ខ្លួន។ រដ្ឋាភិបាល ក៏បានដាក់ពង្រាយយោធា និងកងជីវពល សម្រាប់ធ្វើប្រតិបត្តិការជួយសង្គ្រោះ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បានបង្កើនកម្រិតឆ្លើយតបគ្រាអាសន្នដល់កម្រិតខ្ពស់បំផុតទីពីរ ពីការឆ្លើយតបសង្គ្រោះបន្ទាន់កម្រិត៣ សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយដែលដំណើរការដោយគណៈកម្មការកាត់បន្ថយគ្រោះមហន្តរាយខេត្ត ភ្លាមៗបន្ទាប់ពីបំណាក់ដី។រដ្ឋាភិបាលចិន បានបែងចែកថវិកាសរុបចំនួន ៥០ លានយ័ន (ប្រមាណ ៧ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការងារសង្គ្រោះគ្រោះមហន្តរាយ និងការងារសង្គ្រោះបន្ទាន់ ដែលផ្តោតលើការស្វែងរក និងជួយសង្គ្រោះ ការផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋរងផលប៉ះពាល់ ការជួសជុលលំនៅឋានដែលរងការខូចខាត និងតំបន់ផ្សេងៗទៀត។

អាមេរិក ជំរុញឱ្យផ្អាកការវាយប្រហារនៅហ្កាហ្សា ខណៈអ៊ីស្រាអែលរងការបាត់បង់ទាហានយ៉ាងធ្ងន់ធ្ងរបំផុត

2024/01/24 03:48:54 pm        206
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារ ២៣ មករា ថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាអន្តរជាតិដ៏ខ្លាំងក្លាកំពុងធ្វើការឆ្ពោះទៅរកការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងក្រុមអ្នកទោសប៉ាឡេស្ទីន អំឡុងពេលបទឈប់បាញ់រយៈពេលមួយខែដែលបានស្នើឡើងនៅក្នុងតំបន់ហ្កាហ្សានេះ ខណៈសេតវិមានបាននិយាយថា បេសកជនរបស់ខ្លួនកំពុងមានការពិភាក្សាយ៉ាងសកម្មលើបញ្ហានេះ។ប្រភពជាច្រើនបាននិយាយថា ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានបើកច្រកការទូតចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមជាគោលការណ៍ចំពោះផែនការក្របខ័ណ្ឌនេះ។ ប្រភពខាងលើបាននិយាយថា ផែនការនេះកំពុងត្រូវបានខ្វែងគំនិតគ្នារវាងភាគីទាំងពីរអំពី ថាតើត្រូវបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ដោយរបៀបណា។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន ក្រសួងការបរទេសកាតា និងសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយស្ដីពីរបាយការណ៍នៅក្នុងសារព័ត៌មាន Reuters នោះទេ។កាលពីថ្ងៃចន្ទ ប្រទេសអ៊ីស្រាអែលបានទទួលរងការបាត់បង់ទាហានដ៏ច្រើនបំផុតក្នុងការប៉ះទង្គិចគ្នារយៈពេលជាងបីខែ ដោយមានទាហានស្លាប់ចំនួន ២៤ នាក់ក្នុងឧបទ្ទវហេតុពីរផ្សេងគ្នា។ ក្រុមមន្ត្រីអ៊ីស្រាអែលបានរំលឹកជាថ្មីវិញថា គោលបំណងនៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងចលនាហាម៉ាសប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សាគឺមិនផ្លាស់ប្តូរទេ ហើយថាកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីដោះលែងចំណាប់ខ្មាំងជាង ១០០នាក់ដែលនៅសស់។ ចំណែកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ក្នុងនាមវីរៈបុរសរបស់យើង ដើម្បីជាប្រយោជន៍ដល់ជីវិតរបស់យើង យើងនឹងមិនបញ្ឈប់ការប្រយុទ្ធនេះទេរហូតដល់ទទួលបានជ័យជម្នះដាច់ខាត៕

អយ្យការអមសាលាដំបូងរាជធានីសម្រេចចោទប្រកាន់បុរសបើករថយន្តទាំងស្រវឹងបុករះស្លាប់ និងរបួស៨នាក់

2024/01/23 09:58:32 pm        619
ភ្នំពេញ ៖ ករណីបុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងបុករះម៉ូតូ និងរថយន្តជាច្រើន បង្កឱ្យមានមនុស្សស្លាប់៤នាក់ និងរបួសមនុស្ស៤នាក់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ។អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ និងរបួសស្លាប់មនុស្សច្រើននាក់ ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ករណីនេះអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងដែរថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍កើតហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៤០នាទី ត្រង់ចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យ ឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច ក្នុងទិសដៅចុះពីលើស្ពានដោយល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ទៅបុកពីក្រោយម៉ូតូ និងរថយន្តជាច្រើនគ្រឿង បណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ និងរងរបួសមនុស្ស ០៤នាក់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ការជួយសង្គ្រោះកំពុងដំណើរការ បន្ទាប់ពីរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារខេត្តស៊ីនជាំង របស់ចិន

2024/01/23 09:15:08 pm        102
វិធានការដ៏រហ័សត្រូវបានដាក់ចេញដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះគ្រោះរញ្ជួយដី ការជម្លៀសខ្លួន និងការតាំងទីលំនៅថ្មី បន្ទាប់ពីរញ្ជួយដីកម្រិត ៧,១រ៉ិចទ័របានវាយប្រហារតំបន់ អ៊ូស៊ី (Wushi) ក្នុងទីក្រុង អាកស៊ូ (Aksu) នៃតំបន់ស្វយ័ត ស៊ីនជាំង ឣួយហ្គើ (Xinjiang Uygur) ភាគពាយ័ព្យនៃប្រទេសចិន។យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ២:០៩នាទីព្រឹកថ្ងៃអង្គារ (២៣ មករា) នេះ ហើយការរញ្ជួយដីដ៏សំខាន់ត្រូវបានបន្តដោយការរញ្ជួយជាបន្តបន្ទាប់ដែលមានកម្រិត ៥,៣រ៉ិចទ័រ។ការិយាល័យគណៈកម្មាការជាតិបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងស្បៀងអាហារជាតិ ព្រមទាំងរដ្ឋបាលបម្រុងយុទ្ធសាស្ត្រជាតិ បានផ្តល់ជំនួយសង្គ្រោះភ្លាមៗ រួមមាន តង់កប្បាស ១.០០០សម្រាប់ អាវកប្បាស ៥.០០០សម្រាប់ ភួយ ៥.០០០សម្រាប់ ពូកកប្បាស ៥.០០០សម្រាប់ គ្រែបត់ ៥.០០០គ្រែ និងចង្រ្កានកម្ដៅ ១.០០០គ្រឿង ដល់តំបន់ អ៊ូស៊ី។យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្នុងតំបន់នៃខេត្ត ស៊ីនជាំង បានឱ្យដឹងថា រថយន្តសរុបចំនួន ១៨២គ្រឿង មនុស្សចំនួន ៨០០នាក់ និងសត្វសុខនចំនួន ៣២ក្បាល ត្រូវបានដាក់ឱ្យរង់ចាំត្រៀមសម្រាប់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា
09/25/2026 02:09 PM
ជនជាតិវៀតណាម ២៣នាក់ទៀតពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
09/25/2026 01:09 PM
ប្រមុខការទូតកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគីមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
09/25/2026 01:09 PM
ប្រមុខកាទូតកម្ពុជាអញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
09/25/2026 01:09 PM
លោក Trump និងលោក Xi បញ្ចប់ជំនួប​កំពូលទល់​មុខ​ នៅទីក្រុងវ៉ាស៊ីនតោន
09/25/2026 01:09 PM
គ្រួសាររងហានិភ័យ អរគុណរដ្ឋាភិបាលដែលឧបត្ថម្ភប្រាក់បន្ថែមទប់ទល់សម្ពាធឡើងថ្លៃប្រេង
09/25/2026 01:09 PM
ផ្លូវជាតិនិងផ្លូវខេត្តមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានបិទមិនឲ្យធ្វើដំណើរជាបណ្ដោះអាសន្នដោយសារជំនន់ទឹកភ្លៀង
09/25/2026 01:09 PM
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
09/25/2026 01:09 PM
គ.ជ.ប អំពាវនាវដល់ភាគីពាក់ព័ន្ធជំរុញពលរដ្ឋទើបមានអាយុ១៨ឆ្នាំ មកចុះឈ្មោះឆ្នោត​ឆ្នាំ​២០២៦
09/25/2026 01:09 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី យន្តការដែលមានស្រាប់ក្នុងកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន
09/25/2026 01:09 PM