ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

សន្តិសុខ និង សង្គម

គ្រូពេទ្យនៅហ្កាហ្សាដែលអស់កំលាំង ព្យាយាមជួយជនរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល

2024/01/12 12:29:30 pm        353
ពលរដ្ឋប៉ាឡេស្ទីន ដែលរងរបួស បានសម្រុកចូលទៅក្នុងមន្ទីរពេទ្យ al-Aqsa ក្នុងទីក្រុង Deir al-Balah តំបន់ហ្កាហ្សា ខណៈក្រុមគ្រូពេទ្យដែលអស់កម្លាំង បានព្យាយាមជួយជនរងគ្រោះពីការវាយប្រហារ និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។វេជ្ជបណ្ឌិត លោក Khaled Abu Awaimer បាននិយាយថា មន្ទីរពេទ្យកំពុងអស់ការផ្គត់ផ្គង់ឱសថ ហើយ គ្រូពេទ្យដែលនៅសេសសល់ក្នុងចំណោមគ្រូពេទ្យជាច្រើន បានភៀសខ្លួនចេញ ដោយខ្លាចរងការវាយប្រហារម្តងទៀត ហើយត្រូវរត់ភៀសខ្លួនម្តងទៀត។ ជោគវាសនារបស់មន្ទីរពេទ្យនានា និងស្ថានភាពក្រុមគ្រូពេទ្យ ដែលកំពុងធ្វើប្រតិបត្តិការក្រោមការទម្លាក់គ្រាប់បែក ជាមួយនឹងចរន្តអគ្គិសនីម្តងមានម្តងដាច់ និងការផ្គត់ផ្គង់ទឹក និងស្តុកថ្នាំពេទ្យមិនគ្រប់គ្រាន់ បានជំរុញឱ្យមានការព្រួយបារម្ភពីសំណាក់អង្គការសហប្រជាជាតិ អំពីការដួលរលំប្រព័ន្ធសុខាភិបាល។ខណៈលោក Abu Awaimer បាននិយាយថា មនុស្សរាប់សិបនាក់បានប្រជ្រៀតគ្នានៅជុំវិញតំបន់មន្ទីរពេទ្យដ៏រវល់ ដោយមួយចំនួនទាញគ្រែស្នែងអ្នករបួស ខណៈក្រុមគ្រូពេទ្យបានរៀបចំបង់រុំរបួស។ លោកបាននិយាយថា នៅជុំវិញមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ បានរងការវាយប្រហារ ហើយរថយន្តសង្គ្រោះត្រូវបានបំផ្លាញ។ គ្រូពេទ្យជាច្រើនដែលកំពុងធ្វើការនៅមន្ទីរពេទ្យ al-Aqsa បានភៀសខ្លួនចេញពីមន្ទីរពេទ្យផ្សេងៗទៀតនៅភាគខាងជើងតំបន់ហ្កាហ្សារួចហើយ ក្នុងការប្រឈមមុខទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ នៅពេលនេះ ពួកគេខ្លាចសេណារីយ៉ូដដែលនេះកើតឡើងម្តងទៀត ខណៈការទម្លាក់គ្រាប់បែកនៅភាគកណ្តាលតំបន់ហ៊ុមព័ទ្ធ បានជំរុញឲ្យមនុស្សរត់ទៅកាន់ភាគខាងត្បូង។

លោក Hunter Biden ចេញពីតុលាការ បន្ទាប់ពីនិយាយពីភាពគ្មានទោសចំពោះបទចោទប្រកាន់ក្លែងបន្លំពន្ធ

2024/01/12 12:26:31 pm        336
កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden លោក Hunter Biden បាននិយាយពីភាពគ្មានទោសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Los Angeles ចំពោះបទចោទប្រកាន់បញ្ហាពន្ធ ដែលផ្តើមចេញពីអាជីវកម្ម ជំរុញឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់លើឪពុកលោកផងដែរ។ លោក Hunter Biden អាយុ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់បទព្រហ្មទណ្ឌ ពីការខកខានមិនបានបង់ពន្ធចំនួន $ ១,៤លានដុល្លារនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៩ ខណៈមានការចំណាយប្រាក់រាប់លានដុល្លារលើគ្រឿងញៀន ក្បួនការពារ រថយន្តពីបរទេស និងទំនិញដែលមានតម្លៃខ្ពស់ផ្សេងទៀត។ លោក អាចប្រឈមការជាប់ពន្ធនាគាររហូតដល់ ១៧ ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានឆ្លើយតបថា «ពុំមានទោសកំហុសទេ» នៅពេលចៅក្រមតំបន់សហរដ្ឋអាមេរិក លោក Mark Scarsi បានសួរថា តើលោកឆ្លើយសារភាពក្នុងករណីនេះដោយរបៀបណា។ លោក Biden ពុំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ឬក្រុមអ្នកតវ៉ាដែលកំពុងរង់ចាំនៅខាងក្រៅតុលាការបន្ទាប់ពីសវនាការនោះទេ។ ក្បួនរថយន្តសហព័ន្ធ បានចាកចេញពីអគារតាមច្រកចេញខាងក្រោយ។ មេធាវីរបស់លោក Biden លោក Abbe Lowell បាននិយាយថា កូនក្តីរបស់លោក បានបង់ពន្ធរបស់គាត់ ហើយកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញ ដោយសារតែនាមត្រកូលដ៏ល្បីរបស់គាត់។ កូនប្រុសរបស់ប្រធានាធិបតី ដែលត្រូវបានពិភាក្សាជាសាធារណៈអំពីការបំពានលើសារធាតុញៀន មិនដែលកាន់តំណែងនៅក្នុងសេតវិមាន ឬនៅក្នុងយុទ្ធនាការរបស់ឪពុកគាត់ឡើយ។ លោកបាននិយាយពីភាពគ្មានទោស នៅក្នុងករណីសហព័ន្ធដាច់ដោយឡែកមួយនៅក្នុងរដ្ឋ Delaware ដែលលោកត្រូវបានចោទប្រកាន់ពីបទនិយាយកុហក អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលលោកបានទិញកាំភ្លើងមួយដើម។ ការចោទប្រកាន់ទាំងនេះ អាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានផ្តល់សក្ខីកម្មជាសាធារណៈនៅក្នុងការស៊ើបអង្កេត ប៉ុន្តែសមាជិកសភា បានបដិសេធលើបញ្ហារបស់លោក។ លោកបានបង្កឲ្យមានភាពចលាចល នៅវិមាន Capitol Hill កាលពីថ្ងៃពុធ នៅពេលដែលលោកបានបង្ហាញខ្លួនដោយមិននឹកស្មានដល់នៅក្នុងសវនាការរបស់សភា។

អង្គការ Oxfam៖ អ្នកស្លាប់ប្រចាំថ្ងៃនៅតំបន់ហ្កាហ្សា លើសពីជម្លោះធំៗផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ

2024/01/12 11:46:12 am        334
ក្រុមឃ្លាំមើលបាននិយាយថា ចំនួនជនស៊ីវិលស្លាប់នៅតំបន់ហ្កាហ្សា ស្ថិតក្នុងកម្រិតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ខណៈអ៊ីស្រាអែលបន្តវាយសន្ធាប់លើតំបន់ឆ្នេររងការឡោមព័ទ្ធអស់រយៈពេលជាង៣ ខែ ក្នុងសង្រ្គាមនេះ។ អង្គការសប្បុរសធម៌ Oxfam ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាគឺលើសពីជម្លោះធំផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ ខណៈអ្នករស់រានមានជីវិតនៅតែប្រឈមហានិភ័យខ្ពស់ដោយសារតែភាពអត់ឃ្លាន ជំងឺផ្សេងៗ និងផ្តាសាយ ស្របពេលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែក និងសង្រ្គាមថ្មើរជើង ។ អង្គការ Oxfam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់អ៊ីស្រាអែលកំពុងសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងអត្រាជាមធ្យម២៥០នាក់ក្នុងមួយថ្ងៃ បរិមាណនេះលើសពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៃជម្លោះធំៗផ្សេងទៀតនៃឆ្នាំថ្មីៗនេះ ។ សម្រាប់ការប្រៀបធៀប អង្គការសប្បុរសធម៌មួយនេះ បានផ្តល់បញ្ជីនៃការស្លាប់ជាមធ្យមក្នុងមួយថ្ងៃនៅក្នុងជម្លោះផ្សេងទៀតចាប់តាំងពីឈានចូលសតវត្សនេះ គឺ ៩៦,៥ នៅស៊ីរី ៥១,៦ នៅស៊ូដង់ ៥០,៨ នៅអ៊ីរ៉ាក់ ៤៣,៩ នៅអ៊ុយក្រែន ២៣,៨. នៅអាហ្វហ្គានីស្ថាន និង ១៥,៨ នៅយេម៉ែន។អង្គការ Oxfam ដដែល បាននិយាយថា វិបត្តិនេះត្រូវបានដាក់បន្ទុកបន្ថែមដោយការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលទៅកាន់តំបន់ហ្កាហ្សា ដែលមានតែ១០ ភាគរយនៃជំនួយអាហារចាំបាច់ប្រចាំសប្តាហ៍។បញ្ហានេះបង្កហានិភ័យធ្ងន់ធ្ងរនៃភាពអត់ឃ្លានសម្រាប់អ្នកដែលរួចរស់ជីវិតពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ៕

ក្រុមសេរីភាពសារព័ត៌មាន អំពាវនាវដល់លោកបៃដិនឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការសម្លាប់អ្នកកាសែត

2024/01/12 11:40:15 am        340
ក្រុមសេរីភាពសារព័ត៌មានឈានមុខគេ និងអង្គការសិទ្ធិមនុស្ស បានអំពាវនាវឲ្យលោកចូ បៃដិន ( Joe Biden) ធ្វើការបន្ថែមទៀត ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យ «គោរពតាមច្បាប់អន្តរជាតិ» ចំពេលមានការចោទប្រកាន់ថា យោធារបស់ខ្លួន កំពុងកំណត់គោលដៅលើអ្នកកាសែត នៅក្នុងសង្រ្គាមហ្កាហ្សា និងបានសម្លាប់ពួកគេ។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការ Freedom House និងក្រុមផ្សេងទៀត បាននិយាយនៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតីអាមេរិកថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន ត្រូវបានសម្លាប់ នៅក្នុងជម្លោះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ជាងនៅក្នុងប្រទេសតែមួយ ក្នុងរយៈពេលពេញមួយឆ្នាំទៅទៀត។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) គណនាថា អ្នកកាសែតយ៉ាងហោចណាស់ ៧៩នាក់ បានស្លាប់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន និងស្ទើរតែទាំងអស់នៅក្នុងដៃរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទោះបីជាអ្នកយកព័ត៌មានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ហាម៉ាសក៏ដោយ។លិខិតនោះ បានឲ្យដឹងថា៖ «ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក មិនបានឃើញភ័ស្តុតាងណាមួយដែលថា អ៊ីស្រាអែលកំពុងកំណត់គោលដៅអ្នកកាសែតដោយចេតនានោះទេ»។ប៉ុន្តែក្រុមនេះបានកត់សម្គាល់ «របាយការណ៍គួរឲ្យទុកចិត្ត» ដោយអង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយដែលថា យោធាអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកកាសែតជាច្រើននាក់ រួមទាំង «ចេតនាកំណត់គោលដៅលើរថយន្តដែលអ្នកកាសែតកំពុងធ្វើដំណើរ កាលពីថ្ងៃទី៧ ខែមករា ដោយបានសម្លាប់អ្នកកាសែតពីរនាក់ និងរបួសធ្ងន់ម្នាក់។

អ៊ីរ៉ង់ រឹបអូសនាវាដឹកប្រេងចេញពីប្រទេសអូម៉ង់ ក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក

2024/01/12 11:36:37 am        403
អ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិកោះ ម៉ាហ្សល (Marshall) នៅឈូងសមុទ្រ អូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមករា ជាការសងសឹកទៅនឹងការរឹបអូសកាលពីឆ្នាំមុននៃវាដូចគ្នានិងប្រេងរបស់ខ្លួនដោយសហរដ្ឋអាមេរិក។ក្រុមបុរសប្រដាប់អាវុធពាក់ម៉ាស ត្រូវបានគេរាយការណ៍ថាបានឡើងលើនាវា សេន នីកូឡាស (St Nikolas) នៅជិតកំពង់ផែ សូហា (Sohar) របស់ប្រទេសអូម៉ង់ ហើយបានបញ្ជាឱ្យបើកទៅកាន់កំពង់ផែអ៊ីរ៉ង់។នាវា St Nikolas កំពុងឆ្លងកាត់រវាងកំពង់ផែ បាស្រា (Basra)របស់អ៊ីរ៉ាក់ និងឆ្ពោះទៅកាន់គោលដៅរបស់ខ្លួននៅក្នុងប្រទេសទួរគី។ មន្ត្រីអាមេរិក និយាយថា ការវាយប្រហារនោះមានការប្រើប្រាស់ដោយយន្តហោះចម្បាំង និងមីស៊ីល តូម៉ាហាក (Tomahawk) ។ ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានទទួលរបាយការណ៍ថា មនុស្សគ្មានការអនុញ្ញាតចន្លោះ ពី ៤ ទៅ ៥ នាក់ត្រូវបានគេរាយការណ៍ថាពាក់ ឯកសណ្ឋានយោធាពណ៌ខ្មៅជាមួយពាក់ម៉ាស់ណព៌ខ្មៅ បានឡើងលើនាវានៅម៉ោង៣និង៣០នាទី ម៉ោងសកល ។ ពួកគេបានបន្ថែមថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយនាវានោះហើយក្រុមអាជ្ញាធរកំពុងស៊ើបអង្កេត។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្ដីរបស់កងទ័ពដែលនិយាយថានាវានោះជារបស់អាមេរិក ទោះបីជាវាជាកម្មសិទ្ធិរបស់ក្រិកក៏ដោយ។ ក្រុមហ៊ុន អ៊ីមផាយអ័រ ណាវីហ្គេហ្សិន( Empire Navigation)ដែលគ្រប់គ្រងនាវានោះ បាននិយាយថានាវានោះ ត្រូវបានផ្ទុកដោយប្រេងឆៅចំនួន១៤៥.០០០តោន ហើយកំពុងដឹកជនជាតិហ្វីលីពីន ១៨ នាក់ និងជនជាតិក្រិកម្នាក់ ជានាវិក។សហរដ្ឋអាមេរិកបានអំពាវនាវឱ្យដោះលែងនាវា និងនាវិករបស់ខ្លួនជាបន្ទាន់ ដោយហៅការរឹបអូសនេះថាជាការប៉ុនប៉ងចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីរំខានដល់ពាណិជ្ជកម្មអន្តរជាតិ៕

មន្ត្រីចារកម្មអាមេរិកព្រមានថា ក្រុមហេសបូឡា អាចកំណត់គោលដៅអាមេរិកដីគោក ចំពេលមានសង្គ្រាមនៅក្នុងអ៊ីស្រាអែល

2024/01/12 11:32:31 am        398
មន្ត្រីចារកម្មអាមេរិក និយាយថា មានលទ្ធភាពដែលក្រុមភេរវករហេសបូឡា នៅក្នុងប្រទេសលីបង់ នឹងកំណត់គោលដៅលើជនជាតិអាមេរិក នៅមជ្ឈិមបូព៌ា ឬ នៅអាមេរិកដីគោក។អាជ្ញាធរអាមេរិក បានព្រមានពីហានិភ័យនៃការវាយប្រហារភេរវកម្មកាន់តែខ្លាំងឡើង ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Politico បានឲ្យដឹងថា ក្រុមហេសបូឡា បានចាប់ផ្តើមដើរតួយ៉ាងសំខាន់ នៅក្នុងជម្លោះ ដែលនាំឲ្យមានលទ្ធភាពនៃការវាយប្រហារដ៏ធ្ងន់ធ្ងរ។មន្ត្រីចារកម្មអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាននេះថា៖«ក្រុមហេសបូឡា អាចទាញពីសមត្ថភាពដែលពួកគេមាន ...ដើម្បីដាក់មនុស្សនៅតាមកន្លែងមួយចំនួន ឲ្យធ្វើអ្វីមួយ» ។ «នេះជាអ្វីដែលត្រូវព្រួយបារម្ភ»។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានចំណាយពេលចូលឆ្នាំថ្មីគំរាមកំហែងគ្នាទៅវិញទៅមកអំពីសង្គ្រាមកាន់តែធំឡើង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រទេសរបស់លោក មិនស្វែងរកសង្រ្គាមជាមួយក្រុមហេបូឡា នោះទេ ប៉ុន្តែវានឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាពរបស់អ៊ីស្រាអែល។លោកណេតាន់យ៉ាហ៊ូ បាននិយាយនៅពេលទៅសួរសុខទុក្ខទាហាននៅព្រំដែនភាគខាងជើងថា៖«ក្រុមហេសបូឡា បានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះពួកយើងក្នុងឆ្នាំ ២០០៦ ហើយកំពុងធ្វើម្តងទៀតឥឡូវនេះ។ វាមើលឃើញថា នៅទីនេះ អំណាចដ៏ធំសម្បើម ការរួបរួមជាតិ និងការប្តេជ្ញាចិត្ត ដើម្បីធ្វើអ្វីដែលចាំបាច់ដើម្បីនាំយកសន្តិសុខមកភាគខាងជើងវិញ ហើយខ្ញុំសូមប្រាប់អ្នកថា នេះគឺជាគោលនយោបាយរបស់ខ្ញុំ»។

សហរដ្ឋអាមេរិក និងអង់គ្លេស បើកការវាយប្រហារលើក្រុមឧទ្ទាម ហ៊ួទី គាំទ្រដោយអ៊ីរ៉ង់ នៅយេម៉ែន

2024/01/12 11:09:27 am        451
សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារប្រឆាំងនឹងទីតាំងនានាដែលមានទំនាក់ទំនងជាមួយចលនា ឧទ្ទាម ហ៊ួទី (Houthi) ក្នុងប្រទេសយេម៉ែន ជាលើកដំបូងនៅក្នុងប្រទេសនេះ ចាប់តាំងពីក្រុមគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានចាប់ផ្តើមដាក់គោលដៅលើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមកាលពីចុងឆ្នាំមុន។  ខណៈសាក្សីនៅក្នុងប្រទេសយេម៉ែនបានបញ្ជាក់ពីការផ្ទុះនៅទូទាំងប្រទេសទៅកាន់សារព័ត៌មាន Reuters លោកប្រធានាធិបតី Joe Biden បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តសកម្មភាពបន្ថែមទៀតប្រសិនបើចាំបាច់។លោក Biden បាននិយាយថា ការវាយប្រហារដែលបានដាក់គោលដៅទាំងនេះ គឺជាសារច្បាស់លាស់ដែលថា សហរដ្ឋអាមេរិក និងដៃគូរបស់យើង នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើមនុស្សរបស់យើង ឬអនុញ្ញាតឱ្យតួអង្គអរិភាព ប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ឡើយ ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចង្អុលបង្ហាញដំបូងគឺ ថាសមត្ថភាពរបស់ក្រុមហ៊ួទី ក្នុងការគំរាមកំហែងការដឹកជញ្ជូនទំនិញបានធ្លាក់ចុះហើយ។ ចំណែកមន្ត្រី ក្រុមហ៊ួទី មួយរូប បានបញ្ជាក់ ពីការវាយឆ្មក់នានា នៅក្នុងរដ្ឋធានី សាណា (Sanaa) រួមទាំងទីក្រុង សាដា (Saada) និងទីក្រុង ដាម៉ា (Dhamar) ក៏ដូចជានៅក្នុងទីក្រុង ហូដេដា (Hodeidah) ដោយហៅការវាយប្រហារទាំងនោះថាជា ការឈ្លានពានរបស់អាមេរិក និងពួកជ្វីហ្វអង់គ្លេស(American-Zionist-British)។ការវាយប្រហារដែលកំពុងបន្តគឺជាការវាយឆ្មក់មួយក្នុងចំណោមការវាយឆ្មក់ដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្នកើតចេញពីការរីករាលដាលសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅមជ្ឈិមបូព៌ាចាប់តាំងពីការផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ៕

នគរបាល អំពាវនាវឱ្យប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ ចូលខ្លួនទៅបំភ្លឺទាក់ទិនគ្រោះថ្នាក់ចរាចរណ៍ ដែលមានអ្នកស្លាប់ ២នាក់

2024/01/12 10:58:55 am        3200
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤​នេះ បានអំពាវនាវឱ្យបុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធាន​ការិយាល័យ​លេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ ចូលខ្លួនទៅបំភ្លឺ​ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅ​ចំណុច​បុរីហាយធិច​ចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។នគរបាលបន្ថែមថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុង​នោះ​ភាគី​រថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ មានបុរស៣នាក់ និងស្ដ្រី២នាក់ និងបាន​បណ្តាល​ឱ្យ​បុរស​២នាក់ស្លាប់ ចំណែកស្ដ្រី០២នាក់របួសធ្ងន់ និងបុរសម្នាក់របួសស្រាល ហើយបុរស​ដែល​របួស​ស្រាល​នេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។ការអំពាវនាវឱ្យសាម៉ីខ្លួនទៅបំភ្លឺនេះ នគរបាលបញ្ជាក់ថា គឺដើម្បីឱ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​សួរនាំ​មួយ​ចំនួន​ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារ​តែ​អ្នក​រង​របួស​ធ្ងន់​ ២នាក់​នោះ​កំ​ពុងសង្គ្រោះនៅមន្ទីរពេទ្យមិនអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចបានទេ។ ក្នុង​ហេតុការណ៍​នេះ​អ្នក​បើក​រថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយ​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​នាំ​អ្នកបើកបររថយន្តម៉ាក Toyota Camry ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចជំនាញ កំពុង​ស្រាវ​ជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរ។គួរបញ្ជាក់ថា បុរស២នាក់​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ម្នាក់​ជា​អធិការ​រង​នគរបាល​ស្រុក​កៀនស្វាយ និងម្នាក់ទៀតជានាយរងប៉ុស្តិ៍ឃុំដីឥដ្ឋ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អាវុធហត្ថខេត្តតាកែវបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ខ្លួនជនសង្ស័យម្នាក់ថ្នាំញៀនជិត៤គីឡូក្រាម

2024/01/11 05:16:13 pm        34
តាកែវ ៖ សមត្ថកិច្ចជំនាញ អាវុធហត្ថខេត្តតាកែវស្រាវជ្រាវរាប់ខែមកហើយបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតសារធាតុញៀន ប្រភេទ ម៉ាទឹកកក ( ICE ) ជិត ៤គីឡូក្រាម ។ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី០៩ ខែមករា ធ្ឆ្នាំ២០២៤ កម្លាំងជំនាញដឹកនាំលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានស្រាវជ្រាវបង្ក្រាបគ្រឿងញៀន ជាក់ស្ដែង នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។នាប្រតិបត្តិការនោះសមត្ថកិច្ចអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ ករណីរក្សាទុក ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដករហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ទម្ងន់: ២៣០,៧៧ក្រាម (គិតទាំងសំបក់ថង់)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន និង ម៉ូត ០១គ្រឿង ម៉ាក អឹមស្លាស់ ពណ៍ខ្មៅស្លាកលេខ ភ្នំពេញ1TL 3712 ។ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆែមជាតិ បានសារភាពថា ថ្នាំញៀននេះ គឺខ្លួនបានទិញពីរឈ្មោះ ស សុងឃៀង ហៅ ពែក រស់នៅម្ដុំជើងភ្នំតាម៉ៅ ភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។នាវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៤ កម្លាំងជំនាញអាវុធហត្ថខេត្តតាកែវបានចុះទៅចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ប៉ុន្តែម្ចាស់រោង ឈ្មោះ ស សុងឃៀង គេចខ្លួនបាត់ ដោយកម្លាំងបានធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន ០៣ដុំធំ ( រកឃើញក្នុងរោងជីកដីកប់ ) និង ចំនួន ១៥ កញ្ចប់ធំ (រកឃើញដាក់ក្នុងធុងបាស) សរុបទាំងអស់ទម្ងន់ ៣,៩១០,៧៦ក្រាម ។ចំពោះករណីនេះកម្លាំងជំនាញអាវុធហត្ថខេត្តតាកែវកំពុងតាមចាប់ជនសង្ស័យឈ្មោះ ស សុងឃៀង ដែលកំពុងរត់គេចខ្លួនបន្តទៀត ។ដោយឡែកជនសង្ស័យឈ្មោះ ឆែម ជាតិ ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីផ្ទន្ទាទោសតាមផ្លូវច្បាប់ ៕ដោយ ៖ តារាវុទ្ធី

នគរបាលសម្រេចចាត់វិធានការតាមច្បាប់ លើបុរសប្រឌិតរឿងថាខ្លួនត្រូវប្លន់ម៉ូតូ នៅតំបន់បឹងកក់

2024/01/11 04:40:02 pm        979
ភ្នំពេញ ៖ ករណីបុរសម្នាក់បានប្រឌិតរឿងថា ខ្លួនត្រូវជនសង្ស័យព្រួតវាយប្លន់យកម៉ូតូ នៅក្នុងតំបន់បឹងកក់ ស្ថិតក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ត្រូវបាននគរបាលសម្រេចធ្វើការឃាត់ខ្លួន នឹងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ករណីនេះ នគរបាលចាំបាច់ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលរូបនេះ ដោយសាររូបគេបានប្រឌិតភូតកុហក់សមត្ថកិច្ច និងបង្កភាពឆោរឡោរ បំភ្លៃបំប៉ោងព័ត៌មាន នឹងជាការបំពុលសង្គម ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណះ ដូច្នោះហើយសមត្ថកិច្ចមិនអាចមានការលើកលែងបាននោះទេ ។ ជនដែលបានប្រឌិតរឿង មានឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ ។ រូបគេបានប្រឌិតរឿងឡើង ដោយសារមានបញ្ហាទំនាស់ជាមួយស្ត្រីជាប្រពន្ធ ទើបសម្រេចប្រើវិធីថា មានចោរប្លន់ម៉ូតូខ្លួន និងទ្រព្យសម្បត្តិមួយចំនួន ដើម្បីឱ្យស្ត្រីជាប្រពន្ធបានដឹង ហើយត្រឡប់មកយល់ចិត្ត និងអាណិតខ្លួនវិញ ។ គួររំលឹកថា ៖ ដំណើររឿងហេតុ ជនប្រឌិតរឿងខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីយកម៉ូតូទៅផ្ញើរនៅសណ្ឋាគារភ្នំពេញ រួចខ្លួនបន្តជិះផាស់អាប់ចូលទៅក្នុងតំបន់បឹងកក់ លុះដល់កន្លែងស្ងាត់ ក៏យកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងផ្នែកខាងក្រោយ បណ្តាលឱ្យឈាមរងរបួស ហើយផ្អើលឆោរឡោរថា មានគេប្លន់ម៉ូតូខ្លួន ទើបបង្កការភ្ញាក់ផ្អើលតែម្តងទៅ ៕ ដោយ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិន ប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Trump ចាប់ពីថ្ងៃទី១៣ ដល់ ១៥ឧសភា សប្ដាហ៍នេះ
05/11/2026 11:05 AM
ប្រេងឡើងថ្លៃ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនយល់ស្របលើសំណើសន្តិភាពចុងក្រោយ​
05/11/2026 11:05 AM
មន្រ្ដីជាន់ខ្ពស់ CDC៖ កំណើនវិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កំពុង​មាន​កំណើន​ជា​គំហុក
05/11/2026 11:05 AM
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរសិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន​សែន ពងទឹក​ ស្រុករំដួល
05/11/2026 11:05 AM
MPL រកឃើញក្រុមឡើង Play-Off ខណៈ Flash KH ប្ដេជ្ញាពង្រឹងចំណុចខ្វះខាត ដើម្បី​ប្រជែង​កៅអីផ្ដាច់​ព្រ័ត្រ
05/11/2026 11:05 AM
Lucas Herbert គ្រងជើងឯកវាយកូនគោល LIV លើកដំបូងនៅ Virginia
05/11/2026 10:05 AM
នាយករដ្ឋមន្ត្រី​​អង់គ្លេស​លោក Starmer ទាត់ចោលការអំពាវនាវឱ្យលាលែងពីតំណែង ​​ខណៈសម្ពាធកើនឡើង​
05/11/2026 10:05 AM
វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយ​កៀរគរ​វិនិយោគិន​បរទេស​ផ្ទាល់​មក​បណ្តាក់​ទុន
05/11/2026 10:05 AM
មន្រី្តជំនាញ ចុះពិនិត្យ អភិរក្សបឋម អដ្ឋិធាតុ និងវាយនភណ្ឌ ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅកោះ គ
05/11/2026 10:05 AM
ម្រេច​កម្ពុជា​ កំពុង​ទាក់​ទាញ​ទីផ្សារ​ពិភព​លោក ​ខណៈ​ប្រាក់​ចំណូល​កើន​លើស​ ៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៣​ខែ​ឆ្នាំ​នេះ​
05/11/2026 10:05 AM