ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

កងកម្លាំងអាមេរិក និងអង់គ្លេស ដាក់គោលដៅចំនួន៨របស់ក្រុមហ៊ួទីនៅយេម៉ែន ជុំវិញការវាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម

2024/01/23 03:14:50 pm        207
មន្ទីរបញ្ចកោណបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារជាថ្មីកាលពីថ្ងៃចន្ទ ២២ មករា ក្នុងប្រទេសយេម៉ែន ដោយផ្តោតលើទីតាំងស្តុកអាវុធក្រោមដីរបស់ក្រុមហ៊ួទី (Houthi) ក៏ដូចជាសមត្ថភាពមីស៊ីល និងតាមដានដែលប្រើប្រាស់ដោយក្រុមគាំទ្រដោយអ៊ីរ៉ង់ដែលតែងតែដាក់គោលដៅលើការដឹកជញ្ជូននៅសមុទ្រក្រហម។ ក្រុម ហ៊ួទី(Houthis) ដែលគ្រប់គ្រងតំបន់មានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេ ជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅពេលអ៊ីស្រាអែលវាយប្រហារលើតំបន់ហ្កាហ្សា។ ការវាយប្រហាររបស់ ហ៊ួទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការព្រួយបារម្ភខ្លាំង ចំពោះអតិផរណាពិភពលោក។ ពួកគេក៏មានការព្រួយបារម្ភយ៉ាងខ្លាំងដែរថា ការហៀរចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចនឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាមានអស្ថិរភាព។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយប្រទេសទាំង៦ ក្នុងការឆ្លើយតបចុងក្រោយនេះ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារចំនួន៨លើក ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ។ សេចក្តីថ្លែងការណ៍រួមបាននិយាយថា ការវាយប្រហារដ៏ជាក់លាក់ទាំងនេះ មានបំណងបង្អាក់ និងធ្វើឱ្យកម្ទេចសមត្ថភាពដែលក្រុម ហ៊ួទី ប្រើប្រាស់ដើម្បីគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងអាយុជីវិតរបស់ទាហានជើងទឹកស្លូតត្រង់។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស គ្រន ហ្សេបស៍ (Grant Shapps) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងជាការការពារខ្លួនប៉ុណ្ណោះ ៕

មនុស្ស ១២នាក់ បានស្លាប់នៅក្នុងការប៉ុនប៉ងជួយសង្គ្រោះកូនប្រុសរបស់ឃាតករម្នាក់នៅប្រទេសម៉ិកស៊ិក

2024/01/22 08:52:21 pm        319
យ៉ាងហោចណាស់ឧក្រិដ្ឋជនចំនួន ១២នាក់ ត្រូវបានសម្លាប់នៅលើផ្លូវហាយវេមួយនៅជិតទីក្រុង អ៊ែរម៉ូស៊ីយ៉ូ (Hermosillo) ក្នុងរដ្ឋសូណូរ៉ា (Sonora) ភាគខាងជើងប្រទេសម៉ិកស៊ិក ជាអ្វីដែលក្រុមអាជ្ញាធរហៅថាជាការប៉ុនប៉ងមិនបានសម្រេចក្នុងការជួយសង្គ្រោះកូនប្រុសរបស់ឃាតកម្នាក់ នេះបើយោងតាមមន្ត្រីរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មករា)។ការិយាល័យមេធាវីរដ្ឋសូណូរ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រាំពីរនាក់ផ្សេងទៀតបានរត់គេចខ្លួន ហើយអ្នកខ្លះទៀតប្រហែលជារងរបួស ហើយអ្នកនាំពាក្យម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រ ថាមនុស្ស ១២ នាក់ត្រូវបានគេសម្លាប់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មន្ត្រីសន្តិសុខពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានការប៉ះទង្គិចគ្នា ហើយឥឡូវនេះស្ថិតក្នុងស្ថានភាពធូរស្រាល។ការិយាល័យនោះបាននិយាយថា ខ្លួនសង្ស័យថាក្រុមដែលប្រដាប់ដោយអាវុធវាយលុកនេះ កំពុងព្យាយាមជួយសង្គ្រោះកូនប្រុសរបស់ឧក្រិដ្ឋជន ហេស៊ូស ស៊ុមប៊ែរតូ លីម៉ុន (Jesus Humberto Limon) ជាឃាតករដែលសង្ស័យធ្វើការឱ្យបក្សពួកអង្គការឧក្រិដ្ឋកម្ម ស៊ីណាឡូអា ខាតេ (Sinaloa Cartel)។ការិយាល័យដដែលនោះបាននិយាយថា កូនប្រុសរបស់ឃាតករដែលត្រូវចោទប្រកាន់រូបនេះឈ្មោះ ខាឡូស ស៊ុមប៊ែរតូ (Carlos Humberto) ត្រូវបានឃុំខ្លួនប៉ុន្មាននាទីមុននោះពីបទ «ឧក្រិដ្ឋកម្មប្រឆាំងនឹងសុខភាព» នៅក្នុងទីក្រុង កាមីណូ ឌែលសេរី (Camino del Seri) ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕

មនុស្សជិត៥០នាក់ កប់នៅក្រោមបំណាក់ដីក្នុងភាគនិរតីនៅប្រទេសចិន

2024/01/22 08:42:29 pm        241
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមនុស្ស ៤៧នាក់ ត្រូវបានកប់នៅក្នុងបំណាក់ដីមួយកន្លែងនៅក្នុងខេត្តយុនណាន (Yunnan) ភាគនិរតីនៃប្រទេសចិន នៅថ្ងៃចន្ទ (២២ មករា) នេះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ីនហួរ (Xinhua) បានរាយការណ៍ថា បំណាក់ដីនេះបានកើតឡើងនៅម៉ោង ៥:៥១នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងស្រុក ជិនសុង (Zhenxiong)។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា លំនៅឋានប្រហែល ១៨ខ្នងត្រូវបានកប់នៅក្នុងបំណាក់ដី ហើយមនុស្សជាង ២០០នាក់ត្រូវបាន «ជម្លៀសជាបន្ទាន់» ចេញពីតំបន់នោះ។ យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ក្រុមអាជ្ញាធរបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់មួយ ដែលពាក់ព័ន្ធនឹងអ្នកជួយសង្គ្រោះជាង ២០០នាក់ ព្រមទាំងម៉ាស៊ីនពន្លត់អគ្គិភ័យរាប់សិបគ្រឿង និងឧបករណ៍ផ្សេងៗទៀត។បំណាក់ដីគឺជារឿងធម្មតានៅក្នុងខេត្តយុនណាន ដែលជាតំបន់ដាច់ស្រយាលនៃប្រទេសចិន មានជួរភ្នំដ៏ចោតទល់នឹងខ្ពង់រាបតំបន់ភ្នំហិម៉ាឡៃ។ យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ខេត្តនេះស្ថិតក្នុងចំណោមខេត្តមួយចំនួននៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសចិន ដែលបច្ចុប្បន្នកំពុងជួបប្រទះរលកត្រជាក់ និងសីតុណ្ហភាពនៅជិត ឬទាបជាងកម្រិតកក៕

រដ្ឋាភិបាលយេម៉ែន ព្រមានក្រុមហ៊ួទីប្រឆាំងនឹងការកើនឡើងផ្នែកយោធា នៅសមុទ្រក្រហម

2024/01/22 08:38:38 pm        279
ក្រុមប្រឹក្សាដឹកនាំរបស់ប្រធានាធិបតី(PLC)នៃប្រទេសយេម៉ែន បានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺនក្នុងប្រទេស និងការកើនឡើងផ្នែកយោធាដោយកងកម្លាំងហ៊ួទី។យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba ក្រុមប្រឹក្សានេះ បានព្រមានក្រុមឧទ្ទាមហ៊ួទីប្រឆាំងនឹងផលវិបាកនៃការវាយប្រហារកាន់តែខ្លាំង ការកំណត់គោលដៅជនស៊ីវិល និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ប្រភពរដ្ឋាភិបាល បាននិយាយថា ប៉ុន្មានថ្ងៃថ្មីៗនេះ បានឃើញការប្រមូលផ្តុំរបស់ក្រុមហ៊ួទី និងការដាក់ឲ្យឈរជើងឡើងវិញនូវក្រុមយុទ្ធជន យានយន្ត និងសព្វាវុធនៅខ្សែត្រៀមជួរមុខមួយចំនួននៃប្រទេសអារ៉ាប់ដែលបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ។សេចក្តីថ្លែងការណ៍នោះ បានសរសើរ «ការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធយេម៉ែន និងក្រុមតស៊ូដ៏ពេញនិយម ការពារស្ថាប័នរដ្ឋរបស់ប្រទេស និងប្រឆាំងនឹងការឈ្លានពានរបស់ក្រុមឧទ្ទាមហ៊ួទី»។ក្រុមប្រឹក្សាដឹកនាំនេះ ក៏បានពិនិត្យមើលផលប៉ះពាល់ដែលអាចកើតមានលើការដឹកជញ្ជូន និងពាណិជ្ជកម្មសកលពីការវាយប្រហាររបស់ក្រុមហ៊ួទីម្តងហើយម្តងទៀត នៅក្នុងដែនទឹក ដោយបង្ហាញក្តីសង្ឃឹមថា ការរួបរួមអន្តរជាតិ នឹងពង្រឹងសមត្ថភាពរបស់ប្រទេសយេម៉ែន ដើម្បីការពារដែនទឹក និងអធិបតេយ្យភាពរបស់ខ្លួន។

ក្រុមហាម៉ាស នៅតែមានគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីបន្តប្រយុទ្ធជាមួយអ៊ីស្រាអែលជាច្រើនខែ

2024/01/22 08:33:12 pm        305
សារព័ត៌មានធំមួយ នៅសហរដ្ឋអាមេរិកនិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែមានគ្រាប់រំសេវគ្រប់គ្រាន់ដើម្បីបន្តការវាយប្រហារលើអ៊ីស្រាអែល និងកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា រយៈពេលជាច្រើនខែទៀត។ សារព័ត៌មាន The Wall Street Journal បានចុះផ្សាយអត្ថបទមួយអំពីការប៉ាន់ប្រមាណ កាលពីថ្ងៃអាទិត្យ។ អត្ថបទនេះបាននិយាយថា សហរដ្ឋអាមេរិក ក៏បានប៉ាន់ប្រមាណថា ក្រុមហាម៉ាស មានអ្នកប្រយុទ្ធរហូតដល់ ៣០.០០០នាក់ មុនពេលសង្គ្រាម ដោយ ២០ ទៅ ៣០ ភាគរយក្នុងចំណោមពួកគេត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីការប្រយុទ្ធគ្នាចាប់ផ្តើម។ អត្ថបទនេះ ក៏បានដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកម្នាក់ ដោយនិយាយថា សហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា ក្រុមសកម្មប្រយុទ្ធប្រហែល ១១.០០០នាក់ បានរងរបួស ហើយថា អ្នកទាំងនោះភាគច្រើន អាចត្រឡប់ទៅសមរភូមិវិញ។ អត្ថបទមួយផ្សេងទៀត ដែលចុះផ្សាយដោយសារព័ត៌មាន The Wall Street កាលពីថ្ងៃអាទិត្យ បាននិយាយថា សហរដ្ឋអាមេរិក ប្រទេសអេហ្ស៊ីប និងកាតា កំពុងជំរុញ អ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យចូលរួមក្នុងដំណើរការផ្នែកការទូតជាដំណាក់កាល ដែលនឹងនាំទៅដល់ការបញ្ចប់សង្រ្គាមនៅតំបន់ហ្សា។ អត្ថបទនេះ និយាយថាអ្នកសម្រុះសម្រួល បានស្នើសុំផែនការ៣ដំណាក់កាល រយៈពេល ៩០ ថ្ងៃ ដែលនឹងផ្អាកការប្រយុទ្ធសម្រាប់ចំនួនថ្ងៃដែលពុំបានបញ្ជាក់។ អត្ថបទនេះ និយាយថា ដំណាក់កាលទីមួយ នឹងពាក់ព័ន្ធទៅនឹងក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរជនស៊ីវិលអ៊ីស្រាអែលទាំងអស់ ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ អ៊ីស្រាអែល ក៏នឹងដកកងកម្លាំងចេញពីទីប្រជុំជន និងក្រុងនានានៅតំបន់ហ្កាហ្សា ហើយបង្កើនចំនួនជំនួយទ្វេដងចូលក្នុងតំបន់ហ៊ុមព័ទ្ធនោះ។ អ៊ីស្រាអែល បានបន្តការវាយវាយប្រហារដោយយោធារបស់ខ្លួននៅទីក្រុង Khan Younis និងផ្នែកផ្សេងទៀតនៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ។ មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្ស ១៧៨ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់ ២៥.១០៥នាក់។

៣សប្តាហ៍ បន្ទាប់ពីការរញ្ជួយដីនៅឧបទ្វីប Noto ជំនួយផ្នែកសុខភាពគឺជាបញ្ហាមួយ

2024/01/22 08:27:22 pm        281
មនុស្សជាង ១៥.០០០នាក់ នៅតែស្នាក់នៅក្នុងទីជម្រកក្នុងខេត្ត Ishikawa រយៈពេលបីសប្តាហ៍ បន្ទាប់ពីការរញ្ជួយដីដ៏មានឥទ្ធិពល បានវាយប្រហារឧបទ្វីប Noto កាលពីថ្ងៃចូលឆ្នាំថ្មី។ កម្រិតអាំងតង់ស៊ីតេចំនួន៧កម្រិត នៅលើមាត្រដ្ឋានរញ្ជួយដីជប៉ុនពី សូន្យដល់ប្រាំពីរ ត្រូវបានចុះបញ្ជីនៅក្នុងខេត្ត Ishikawa ។ ក្រុមមន្ត្រីខេត្ត បានបញ្ជាក់ថា មនុស្ស២៣២នាក់បានស្លាប់ និង២២នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។គិតត្រឹមម៉ោង២រសៀល កាលពីថ្ងៃអាទិត្យ លំនៅឋាននិងអគារជាង ៣៤.០០០ខ្នង ត្រូវបានគេបញ្ជាក់ថាបានរងការខូចខាតដោយការរញ្ជួយដី។ គ្រួសារជាង ៤៩.០០០គ្រួសារ នៅតែគ្មានទឹកម៉ាស៊ីនប្រើប្រាស់ ដោយសារការរញ្ជួយដី បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ។ ការផ្គត់ផ្គង់ទឹក ត្រូវបានផ្អាកនៅក្នុងទីក្រុង និងទីប្រជុំជនចំនួន៦ នៅក្នុងខេត្ត Ishikawa ។ វាត្រូវបានគេរំពឹងថា នឹងត្រូវបានស្ដារឡើងវិញជាបណ្ដោះអាសន្ននៅចុងខែកុម្ភៈខាងមុខនេះ។សហគមន៍មួយចំនួន ស្ថិតនៅឯកោ ដោយសារផ្លូវថ្នល់រងការបំផ្លាញ ឬផ្លូវត្រូវបានបិទ នៅពេលមានការរញ្ជួយដី។ សហគមន៍ទាំងនេះ នឹងត្រូវបានគេជឿថាលែងនៅឯកោទៀតហើយ ប៉ុន្តែមួយចំនួននៅតែត្រូវការជំនួយ ដោយសារស្ថានភាពផ្លូវមិនល្អ។ គិតត្រឹមម៉ោង២រសៀល ថ្ងៃអាទិត្យ មនុស្ស ១៥.៦៥៦ នាក់កំពុងស្នាក់នៅទីតាំងអគារជម្លៀសខ្លួន ហើយស្ថានភាព មិនទំនងជាបានប្រសើរឡើងគ្រប់ពេលវេលានោះទេ។ អ្នកជម្លៀស ក៏ត្រូវស៊ូទ្រាំទៅនឹងស្ថានភាពរដូវរងាដ៏អាក្រក់ ដោយសារការធ្លាក់ព្រិលខ្លាំង ត្រូវបានគេរំពឹងទុកចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធ។មិនតែប៉ុណ្ណោះ ជំងឺឆ្លង បាននិងកំពុងរាលដាលនៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួនមួយចំនួន ហើយជំនួយដើម្បីជួយអ្នកជម្លៀសឱ្យមានសុខភាពល្អ គឺចាំបាច់បំផុត។

ការវាយប្រហារ នៅផ្សារដ៏មមាញឹកមួយ បណ្តាលឲ្យមនុស្ស២៧នាក់ស្លាប់នៅទីក្រុង Donetsk គ្រប់គ្រងដោយរុស្ស៊ី

2024/01/22 08:23:45 pm        304
លោក Denis Pushilin ប្រធានតំបន់ Donetsk ដែលត្រូវបានតែងតាំងដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ២៧នាក់ បានស្លាប់ និង២៥នាក់ បានរងរបួស នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងទៅលើទីក្រុង Donetsk គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។យោងតាមលោក Alexei Kulemzin អភិបាលក្រុងដែលលើកបន្តុបដោយរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅតំបន់ដ៏មមាញឹក ជាកន្លែងដែលហាង និងផ្សារមួយស្ថិតនៅទីនោះ។ លោក Pushilin ដែលបានប្រកាសថ្ងៃកាន់ទុក្ខមួយថ្ងៃនៅថ្ងៃចន្ទនេះ បានដាក់កំហុសលើអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ដោយចាត់ទុកថា ជាការវាយប្រហារដោយកាំភ្លើងធំ «គួរឱ្យរន្ធត់» ទៅលើតំបន់ស៊ីវិលមួយនេះ។អ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ ហើយសារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ភ្លាមៗពីពេលវេលានៃការវាយប្រហារនេះដែរ។ ក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារនេះ បានធ្លាក់ទៅលើ ជាយក្រុងភាគនិរតីទីក្រុង ដែលមានចម្ងាយមិនដល់ ១៥ គីឡូម៉ែត្រ ពីសមរភូមិភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ទាំងរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការកើនឡើងយ៉ាងខ្លាំង ក្នុងការវាយប្រហារលើតំបន់ជនស៊ីវិល ក្នុងរយៈពេលពីរខែកន្លងទៅនេះ។ នៅខាងមុខហាង ដែលរាយប៉ាយ និងមានកញ្ចក់បែក អាចត្រូវបានគេឃើញនៅក្នុងវីដេអូដែលចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី រួមជាមួយនឹងអ្វីដែលទំនងជាសាកសពជាច្រើននាក់ដេកនៅលើដីក្បែរនោះ។

ស្ថានីយឧស្ម័នរុស្ស៊ី បានឆាបឆេះ ក្នុងការវាយប្រហារដោយយានដ្រូនដែលសង្ស័យ

2024/01/22 08:07:46 pm        352
អគ្គីភ័យ បានឆាបឆេះស្ថានីយមួយកន្លែងនៅសមុទ្របាល់ទិក ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដែលសង្ស័យ។ Novatek ជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវធំបំផុតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការមួយចំនួននៅទីនោះ ដោយដាក់កំហុស «ឥទ្ធិពលពីខាងក្រៅ»។ បរិវេណ Ust-Luga ស្ថិតនៅលើឈូងសមុទ្ររបស់ប្រទេសហ្វាំងឡង់ មានចម្ងាយប្រមាណ ១១០ម៉ាយស៍ ភាគខាងលិចទីក្រុង St. Petersburg។ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយថា អគ្គិភ័យនេះ គឺបណ្តាលមកពីប្រតិបត្តិការពិសេសមួយ ធ្វើឡើងដោយអង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារ បាននិយាយថា ប្រេងឥន្ធនៈ ដែលត្រូវបានចម្រាញ់នៅទីនោះ ត្រូវបានផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី។ ប៉ុន្តែសារព័ត៌មាន រ៉យទ័រ មិនអាចបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះទេ។សារព័ត៌មានរបស់រុស្ស៊ី បាននិយាយថា ពលរដ្ឋក្នុងតំបន់ បានឮសំឡេងយានដ្រូន កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះ បន្ទាប់មកមានការផ្ទុះជាច្រើន។ លោក Alexander Drozdenko អភិបាលតំបន់ Leningrad បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា គ្មានអ្នករងរបួសទេ ហើយកម្មករទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។រុស្ស៊ី និងអ៊ុយក្រែន បានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៅវិញទៅមក ក្នុងការវាយប្រហារមានបំណងបង្អាក់បណ្តាញផ្គត់ផ្គង់ និងការដឹកជញ្ជូន នៅក្នុងសង្រ្គាមរយៈពេលជិតពីរឆ្នាំមកនេះ។

ប្រទេសប៉េរូពង្រឹងការគ្រប់គ្រងលើពន្ធនាគាររបស់ខ្លួន ខណៈអំពើហិង្សាកើនឡើងនៅប្រទេសអេក្វាឌ័រ

2024/01/22 07:18:37 pm        220
អាជ្ញាធរពន្ធនាគារប្រទេសប៉េរូ បានចាប់ផ្តើម ប្រតិបត្តិការត្រួតពិនិត្យ និងគ្រប់គ្រង ពន្ធនាគាររបស់ខ្លួន នៅទូទាំងប្រទេស។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីរលកនៃអំពើហិង្សា ដែលបានវាយប្រហារនៅប្រទេសជិតខាង អេក្វាឌ័រ។វីដេអូ ដែលត្រូវបានចែករំលែកដោយអាជ្ញាធរ បានបង្ហាញឱ្យឃើញនគរបាល បានត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវទ្រព្យសម្បត្ដិ បន្ទប់ និងកន្លែងទូទៅ របស់អ្នកទោស នៅក្នុងពន្ធនាគារចំនួន ៦៨កន្លែង នៅទូទាំងប្រទេសប៉េរូ។ ប្រធានអាជ្ញាធរពន្ធនាគារប្រទេសប៉េរូ លោក Javier Llaque បាននិយាយថា យើងពុំមានឧបសគ្គ ក្នុងការគ្រប់គ្រងអ្នកទោសនោះទេ ទោះបីជាមានកម្រិតចង្អៀតណែន និងការដាក់កម្រិតនៅក្នុងស្ថាប័ននេះក៏ដោយ។

មនុស្សរាប់ពាន់នាក់ ចូលរួមជាមួយពលករបរទេសគ្មានឯកសារ តវ៉ាប្រឆាំងច្បាប់អន្តោប្រវេសន៍របស់បារាំង

2024/01/22 07:12:45 pm        232
ក្រុមបាតុកររាប់ពាន់នាក់ រួមទាំងពលករបរទេសដែលគ្មានឯកសារ បានមកតវ៉ានៅជិតប៉ម Eiffel Towerកាលពីថ្ងៃអាទិត្យ ប្រឆាំងច្បាប់អន្តោប្រវេសន៍ដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះរបស់ប្រទេសបារាំង ដែលនឹងកាត់បន្ថយការបង់ប្រាក់សុខុមាលភាពសម្រាប់ជនបរទេស និងការពន្យារពេលអត្ថប្រយោជន៍ដូចជា ប្រាក់ឧបត្ថម្ភលំនៅឋានជាដើម។ ក្រសួងមហាផ្ទៃ បានប៉ាន់ប្រមាណថាបាតុករ ១៦.០០០នាក់ បានចេញធ្វើបាតុកម្មពីទីលាន Trocadero កាលពីថ្ងៃអាទិត្យ ខណៈសហជីព CGT បាននិយាយថា អ្នកតវ៉ា ២៥.០០០នាក់មានវត្តមាន។ ច្បាប់កាន់តែតឹងរ៉ឹង រួមទាំងកូតាការធ្វើអន្តោប្រវេសន៍ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់កូនៗរបស់ជនអន្តោប្រវេសន៍ ដើម្បីក្លាយជាពលរដ្ឋបារាំង និងការពន្យារពេលដំណើរការរបស់ជនអន្តោប្រវេសន៍ជាច្រើនឆ្នាំ ដើម្បីទទួលបានអត្ថប្រយោជន៍សុខុមាលភាព ដូចជាប្រាក់ឧបត្ថម្ភលំនៅឋាន ដែលត្រូវបានបន្ថែមទៅក្នុងសេចក្តីស្នើច្បាប់ ដើម្បីទទួលបានការគាំទ្រពីសមាជិកសភាស្តាំនិយមសម្រាប់ការអនុម័ត។ រដ្ឋាភិបាលបារាំង កាលពីពេលដំបូងបាននិយាយថា នេះនឹងក្លាយជាច្បាប់នៃការបញ្ចុះបញ្ចូលឲ្យធ្វើ ដែលនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ជនអន្តោប្រវេសន៍ ដែលធ្វើការក្នុងវិស័យដែលខ្វះកម្លាំងពលកម្ម ដូចជាវិស័យសំណង់ ភោជនីយដ្ឋាន និងកសិកម្ម ដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ ប៉ុន្តែក៏នឹងធ្វើឲ្យកាន់តែងាយស្រួលផងដែរ ក្នុងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញ។ ពលករដែលគ្មានឯកសារមួយចំនួន បានចូលរួមការតវ៉ាក្នុងនោះមានលោក Talibe Drame មកពីប្រទេសម៉ាលី ដែលធ្វើការក្នុងវិស័យសំណង់។ លោកនិយាយថា លោកគិតថា ត្រូវបាននិយោជកកេងប្រវ័ញ្ច ដោយពុំបានរួមចំណែកដល់សន្តិសុខសង្គមរបស់លោក ឬផ្តល់សំណងសម្រាប់ការងារបន្ថែមម៉ោង។ ជនជាតិម៉ាលី ម្នាក់ទៀត ឈ្មោះ Mamadou Camara បានត្អូញត្អែរពីលក្ខខណ្ឌការងារមិនល្អ និងការបើកប្រាក់ឈ្នួលយឺតយ៉ាវ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM